Wisdoms

Bbg
សុខភាព

សកម្មភាព​សាមញ្ញ​ទាំង ៨ ពេល​ព្រឹក​ព្រលឹម អាច​ជួយ​ឲ្យ​អ្នក​ស្រក​ក្បាល​ពោះ​បាន​ងាយ

មនុស្ស​ជា​ច្រើន​បារម្ភ​អំពី​ទម្ងន់​របស់​ពួក​គេ ហើយ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ អ្នក​ខ្លះ​ធាត់​តែ​ធាត់​មើល​ទៅ​ស្អាត ហើយ​ខ្លះ​ទៀត​ធាត់​ក៏​មិន​សូវ​មាន​ជំងឺ​មក​បៀតបៀន​ដែរ។ នោះ​វា​មិន​សំខាន់​លើ​ទម្ងន់​របស់​អ្នក​ប៉ុន្មាន​ទេ តែ​វា​សំខាន់​ត្រង់​ខ្លាញ់​ក្បាល​ពោះ​របស់​អ្នក។ ជា​ការ​ពិត​ជា​ខ្លាញ់​លើស​គឺ​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន ហើយ​ការ​ស្លៀកពាក់​ក៏​ពិបាក​នឹង​តម្រូវ​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​សកម្មភាព​សាមញ្ញ​ទាំង ៨ នៅ​ពេល​ព្រឹក​ព្រលឹម​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​ស្រក​ខ្លាញ់​ក្បាល​ពោះ៖ ១) កុំ​តក់​ក្រហល់​ឬ​ប្រញាប់ នៅ​ពេល​អ្នក​ងើប​ពី​គេង​យឺត ហើយ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក​នៅ​ពេល​ព្រឹក​ព្រលឹម វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​តានតឹង។ ជា​ទូទៅ​អរម៉ូន Cortisol ដែល​វា​ទទួល​ខុស​ត្រូវ​នៅ​លើ​ដំណើរការ​នោះ​នឹង​មាន​ការ​កើន​ឡើង ហើយ​តាម​ការ​ស្រាវជ្រាវ​វា​ក៏​នឹង​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ផង​ដែរ បែប​នេះ​សូម​ព្យាយាម​ធ្វើ​ឲ្យ​សកម្មភាព​ពេល​ព្រឹក​របស់​អ្នក ដំណើរការ​ទៅ​ដោយ​ភាព​ស្រុះស្រាយ។ ២) ធ្វើ​លំហាត់​ប្រាណ​ខ្លីៗ ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ប្រាណ។ សូម​ឧស្សាហ៍​ឆ្លៀត​ហាត់ប្រាណ​មិន​ថា​តែ​ការ​រត់ ឬ​ជិះកង់ ៣០ នាទី ទៅ ១ ម៉ោង…

Web Copy
ប្លែកៗ

ដៃកាន់លុយ! បើអ្នកមានសញ្ញាទាំង៣នេះលើបាតដៃ គឺមានន័យថា មួយជីវិតនេះ អ្នកមិនក្រឡើយ

ក្រឡេកមើលបាតដៃរបស់អ្នក ប្រសិនបើអ្នកឃើញសញ្ញានេះនៅលើបាតដៃ វាបង្ហាញថា ជីវិតរបស់អ្នកពិតជាមានសំណាងពីទេវតា មិនថារកស៊ី ឬធ្វើការ ប្រាកដជាជោគជ័យ និងលាភសំណាង ទ្រព្យហូរចូល។ ១. ប្រជ្រុយនៅលើបាតដៃខាងស្ដាំ ប្រសិនបើអ្នកបានឃើញប្រជ្រុយ នៅលើបាតដៃខាងស្ដាំរបស់អ្នកនេះគឺមានន័យថា អ្នកជាមនុស្សដែលមានសំណាងណាស់ ចំណែកក្នុងរឿងស្នេហា អ្នកក៏មានសំណាង មានបុណ្យវាសនាល្អផងដែរ។ ជាពិសេសសម្រាប់ស្ត្រី ដែលមានប្រជ្រុយនៅបាតដៃខាងស្ដាំនេះ ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានសំណាង និងគុណសម្បត្តិច្រើនក្នុងជីវិត។ បន្ទាប់ពីរៀបការរួច ប្តីរបស់នាងនឹងស្រលាញ់ និងស្និទ្ធស្នាលនាងតាមដែលអាចធ្វើទៅបាន។ ២. ប្រជ្រុយនៅលើបាតដៃខាងឆ្វេង មនុស្សម្នាក់មិនថាប្រុស ឬស្រីទេ បើមានសំណាងអាចមានប្រជ្រុយនៅលើបាតដៃខាងឆ្វេង គឺជាមនុស្សដែលមានសំណាងតែងតែមានសំណាងល្អក្នុងជីវិត ការងារក៏មិនពិបាក…

BEST
កីទ្បា

បើកបង្ហាញអ្នក​ចាំទី​១០​រូប​ក្នុង​ពិភពលោកប្រចាំ​ឆ្នាំ២០២០/២០២១​ គ្មាន​អ្នក​ចាំ​ទី​មក​ពី​ Man Utd ឡើយ

គេហទំព័តឲរបែងចែកចំណាត់​ថ្នាក់​កីឡាករ​ល្បី​មួយ​ក្នុង​ពិភពលោក​បាន​រៀប​ចំ​ចំណាត់​ថ្នាក់ថ្មីនៃអ្នក​ចាំទី​ល្អបំផុត​ក្នុង​ពិភពលោក ហើយ​អ្នក​ចាំ​ទី​ក្លិបរបស់ Manchester United គ្មានវត្តមាន​ក្នុង​បញ្ជី​ Top 10 នោះ​ទេ។ Thibaut Courtois របស់ Real Madrid ឈរ​ក្នុង​តំណែង​លេខ​៤​ ខណៈដែល Manuel Neuer, Ederson និង Jan Oblakនៅ​ចំណាត់​ថ្នាក់​ល្អជាង​គាត់។ Keylor Navas អតីតអ្នក​ចាំ​ទី Real Madrid ដែល​លេង​នៅ PSG បច្ចុប្បន្ន​ឈរលេខ៨។ ខាងក្រោម​ជាជសបញ្ជី​ឈ្មោះ​កីឡាករទាំង១០​នាក់។ 10. Peter…

Web Copy
សម្រង់

តេស្តមើល! ផ្នែកខាងក្នុងរបស់អ្នក តើអ្នកបានលាក់បាំងអ្វីខ្លះ?

ជ្រើសរើសព្រះច័ន្ទ្រមួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីផ្នែកងងឹត ដែលលាក់ទុកនៅក្នុងចិត្តរបស់អ្នក។ 1. ព្រះច័ន្ទ្រទៅ 1 អ្នក គឺជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយម និងស្មោះត្រង់បំផុត ក៏មានការសាទរជាមួយមិត្តភក្តិផងដែរ តែងតែនាំមកនូវថាមពលវិជ្ជមានគ្រប់ពេលវេលា។ នៅលើផ្ទៃមុខអ្នក ហាក់ដូចជាមិនចេះខ្វល់ខ្វាយ និងមានតែភាពរីករាយ ប៉ុន្តែតាមពិត អ្នកក៏មានពេលវេលាសោកសៅដែរពេលខ្លះមានអារម្មណ៍ឯកកោខ្លាំងណាស់។ នៅកន្លែងធ្វើការ អ្នកបង្ហាញអាកប្បកិរិយារីករាយ ដើម្បីលាក់បាំងភ្នែកគ្រប់គ្នា។ អ្នកសប្បាយចិត្តណាស់ ប៉ុន្តែជារឿយៗមានការព្រួយបារម្ភមិនអាចចែករំលែកជាមួយនរណាម្នាក់បានទេ។ អ្នកលាក់អារម្មណ៍ពិតរបស់អ្នកបានយ៉ាងល្អ។ 2. ព្រះច័ន្ទ្រទៅ 2 អ្នកជាមនុស្សរឹងរូសបន្តិច ប្រកាន់ច្រើន និងមានអារម្មណ៍ក្រៀមក្រំស្ទើរតែគ្រប់ពេល។ អ្នកជាមនុស្សស្វាហាប់ ប៉ុន្តែអភិរក្សនិយម មាននិន្នាការមិនទទួលស្គាល់កំហុស មិនព្រមទទួលស្គាល់ការបរាជ័យងាយៗឡើយ។…

Vccv
សង្គម

មិនមែន​តម​អាហារ​ប្រៃ​ហើយ​រួច​ខ្លួន​ទេ បើ​អ្នក​នៅ​បន្ត​ទម្លាប់ ៦ នេះ ហានិភ័យ​កើត​ជំងឺ​តម្រង​នោម​គឺ​នៅ​តែ​មាន

ជំងឺ​មួយ​ចំនួន​ដែល​កើត​មាន​មក​លើ​ខ្លួន​យើង​ម្នាក់ៗ វា​មិន​សុទ្ធ​តែ​ជា​ដើមចម​កើត​ចេញ​ពី​អាហារ​ដែល​យើង​ទទួល​ទាន​ទាំង​អស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​កត្តា​ខ្លះ​ក៏​មក​ពី​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ។ ជា​ទូទៅ​ជំងឺ​តម្រង​នោម ច្រើន​ត្រូវ​បាន​គេ​ដឹង​ថា មក​ពី​អ្នក​ជំងឺ​នោះ​ទទួល​ទាន​អាហារ​ប្រៃ​ខ្លាំង​នូវ​បរិមាណ​ច្រើន​ពេក តែ​បើ​យើង​ស៊ីជម្រៅ​ឲ្យ​ច្បាស់​ទៅ​ទម្លាប់​ ៦ នេះ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​នោះ​បាន​ដែរ។ ៦) ទម្លាប់​ទប់​នោម ពេល​ត្រូវ​បន្ទោរ បង់​អ្នក​បែរ​ជា​ទម្លាប់​ទប់ ថា​ចាំ​បន្តិច​ទៀត ឬ​បង្ហើយ​ការងារ​បន្តិច យូរ​ទៅ​វា​នឹង​វិវត្ត​ទៅ​រក គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រង​នោម។ ៥) ទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់ រាងកាយ​ខ្សោះ​ជាតិ​ទឹក នឹង​ធ្វើ​ឲ្យ​ក្រលៀន​ធ្វើ​ការ​កាន់​តែ​ខ្លាំង បែប​នេះ​គេ​ណែនាំ​ឲ្យ​អ្នក​ផឹក​ទឹក​ក្នុង​បរិមាណ​ជា​មធ្យម ១-២ លីត្រ/ថ្ងៃ ឬ​ក៏​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក ដើម្បី​ជួយ​មក​បំពេញ។ ៤) បរិភោគ​ផ្អែម តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ហេតុផល​មួយ​នៃ​ជំងឺ​តម្រង​នោម…

កូរ៉េខាងជើង
កីទ្បា

ផ្លូវការ៖AFC សម្រេច​ដកជម្រើស​ជាតិកូរ៉េខាងជើងចេញ​ពីការ​ប្រកួតជម្រុះ AFC Asian Cup 2023

គូឡាឡាំពួ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះបានបញ្ជាក់ពីការដកខ្លួនចេញរបស់សមាគមបាល់ទាត់កូរ៉េខាងជើងពីការ​ប្រកួត​ប្រជែងពានរង្វាន់ FIFA World Cup កាតា ២០២២ និង AFC Asian Cup ចិន ២០២៣ ™។ បញ្ហានេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការរៀបចំសំរាប់ការប្រកួតប្រជែងរបស់ FIFA និងព័ត៌មានលម្អិតបន្ថែមទៀតអំពីជំហរក្នុងពូល H ដែលរួមមានក្រុមកំពូលតារាងតូមិននីស្ថាន ម្ចាស់​ផ្ទះសាធារណរដ្ឋកូរ៉េខាងត្បូងដែល​ទទួល​ធ្វើ​ជា​ទីលាន​ទឹក​ដី​កណ្ដាល លីបង់ និងស្រីលង្កានឹងត្រូវប្រកាសជាផ្លូវការនៅ​ពេល​ក្រោយ។ មូលហេតុនៃ​ការ​ដកខ្លួន​របស់​សមាគមកីឡាបាល់​ទាត់​កូរ៉េខាងជើង​គឺ​ដោយ​សារ​ពួកគេមិន​ទុក​ចិត្ត ខ្លាច​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ដល់​ក្រុម​កីឡាករ​របស់​ពួក​គេ៕

Web Copy
សង្គម

ចូរជ្រើសមនុស្សដែលស្រឡាញ់យើង ព្រោះតែការស្រឡាញ់ មិនមែនស្រឡាញ់ ព្រោះតែមានហេតុផលផ្សេងៗមកសម្អាងនោះឡើយ

ស្រឡាញ់​មនុស្សម្នាក់គ្មានហេតុផលទេ​ ការដែលយេីងទៅស្រឡាញ់នរណាម្នាក់ យេីងមិនចាំបាច់មានហេតុផលច្រេីនដេីម្បីគាំទ្រក្តីស្រឡាញ់របស់យេីងដែលមានចំពោះគេនោះទេ។​ ស្រឡាញ់​ព្រោះស្រឡាញ់​ ប្រសិន​បេីមាននរណាចូលមកសុំស្រឡាញ់ខ្ញុំ​ ហេីយគេប្រាប់ខ្ញុំថា​ គេស្រឡាញ់ខ្ញុំព្រោះតែខ្ញុំស្អាត​ ខ្ញុំល្អ​ ខ្ញុំឆ្លាតពូកែ​ ខ្ញុំនឹងបដិសេធក្តីស្រឡាញ់របស់គេភ្លាមៗតែម្តង ដោយមិនរារែកចិត្តសូម្បីតែបន្តិច​ ព្រោះខ្ញុំបានដឹងជាមុនរួចស្រេចទៅហេីយថា ប្រសិនបេីគេស្រឡាញ់ខ្ញុំព្រោះហេតុផលទាំងអស់នេះមែននោះ​ គេស្រឡាញ់​ខ្ញុំមិនបានយូរទេ​ ខ្ញុំក៏មិនចង់ខាតពេល​ ខាតក្តីស្រឡាញ់​ឥតប្រយោជន៍​ជាមួយគេដែរ​។ ហេតុអីបានជាខ្ញុំប្រាកដក្នុងចិត្តដល់ថ្នាក់នេះ​ថា គេនឹងស្រឡាញ់ខ្ញុំមិនបានយូរ​ ព្រោះគេប្រាប់ថាគេស្រឡាញ់ខ្ញុំព្រោះ​ ខ្ញុំស្អាត​ ល្អ​ ឆ្លាតពូកែ​ អ៊ីចឹងក៏បានន័យថា ប្រសិនបេីថ្ងៃណាមួយគេបានជួបមនុស្សដែលស្អាតជាងខ្ញុំ​ ល្អជាងខ្ញុំ​ ឆ្លាតហេីយពូកែជាងខ្ញុំ​ គេក៏បោះបង់ខ្ញុំចោល រួចទៅជ្រេីសយកម្នាក់នោះហេីយ​។ ត្រូវចាំថា មនុស្សដែលស្រឡាញ់យេីងពិតប្រាកដ គេត្រូវការមួយហេតុផលតែប៉ុណ្ណោះដេីម្បីមកស្រឡាញ់យេីង នោះគឺស្រឡាញ់​…

Web Copy
សង្គម

ទៅណាក៏ប្រាប់! ធ្វើអ្វីក៏ប្រាប់! នៅជាមួយអ្នកណាក៏ប្រាប់! ទង្វើទាំងនេះ គូស្នេហ៍គ្រប់គូ គួរតែធ្វើ

តេីការដែលយេីងប្រាប់ពីសកម្មភាពប្រចាំថ្ងៃរបស់យេីង ទៅកាន់សង្សាររបស់យេីង វាចាត់ទុកថាជាការរាយការណ៍របស់កូនចៅទៅកាន់ចៅហ្វាយនាយដែរឬទេ? ចម្លេីយនោះគឺ ប្រាកដជាអត់ទេ​! ការដែលយេីងផ្តល់ដំណឹងឱ្យគ្នាទៅវិញទៅមក ថាយេីងកំពុងធ្វេីអ្វី​ នៅជាមួយអ្នកណា​ នៅទីកន្លែងណា​ ចាត់ទុកថា​ជាការដែលយេីងបានបំពញតួនាទីជាសង្សារល្អផងដែរ​។ ការដែលយេីងធ្វេីបែបនេះ វាបានបង្ហាញថា ទោះយេីងនៅទីណា កំពុងធ្វេីអ្វី ជាមួយអ្នកណា ក៏យេីងនៅតែនឹកដល់សង្សារ​ ហេីយទុកគេនៅក្នុងចិត្តជានិច្ច​។ ហេីយការដែលយេីងទៅមកណាមកណា​ យេីងត្រូវសុំការអនុញ្ញាតពីសង្សារយេីង​ នោះក៏ចាត់ទុកថាជាទង្វេីដ៏ល្អមួយ ដែលយេីងគួរតែធ្វេី​ ទង្វេីមួយនេះបានបញ្ជាក់ថា យេីងគោរពគ្នាទៅវិញទៅមក។​ ក្នុងនាមជាសង្សារ ត្រូវចេះផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក​ មិនមែនចេះតែចង់ធ្វេីអ្វី​ ចង់ទៅណា​ តាមអំពេីចិត្តដោយមិនគិតខ្វល់ពីអារម្មណ៍មនុស្សដែលខ្លួនស្រឡាញ់នោះឡេីយ​ មិនមែនទុកឱ្យសង្សារត្រូវអង្គុយរង់ចាំ​ នឹកបារម្ភខ្វល់ខ្វាយ​ ព្រោះមិនដឹងថាសង្សារបាត់ទៅណា​ កំពុងធ្វេីអ្វីក៏មិនដឹងនោះទេ​។…

Web Copy
សង្គម

មនុស្សស្រីគួរឱ្យខ្លាចបំផុត គឺនៅពេលដែលនាង និងឈឺចាប់ខ្លាំង តែបែរជាស្ងាត់ មិននិយាយអ្វីសោះ

មនុស្សស្រីគួរឱ្យខ្លាចបំផុត នៅពេលដែលនាងដឹងរឿងគ្រប់យ៉ាង​ តែនាងជ្រេីសយកការស្ងៀមស្ងាត់ជំនួសការស្រែកឡូឡា​។ ខ្ញុំមិនមាត់​ មិននិយាយស្តីបរិយាយរៀបរាប់​ ជីកកកាយពីទង្វេីដែលអ្នកធ្វេីក្រោយខ្នងខ្ញុំ​ មិនមែនមានន័យថា ខ្ញុំមិនដឹងខ្យល់អីនោះទេ​ ខ្ញុំគ្រាន់តែចង់ផ្តល់ឱកាសដល់មនុស្សដែលខ្ញុំស្រឡាញ់​ ក្រែងអ្នកអាចភ្ញាក់រឭកចេះក្រែងដល់ចិត្តខ្ញុំ​ ហេីយចេះកែប្រែកំហុសរបស់អ្នកឡេីងវិញ​។ ខ្ញុំមិនចង់វែកញែកច្រេីន​ ព្រោះតែខ្ញុំមិនចង់បាត់បង់​ ព្រោះតែស្រឡាញ់ទេីបខ្ញុំមិនចង់និយាយអ្វីទាំងអស់​ ខ្ញុំយល់ព្រមស្តាប់ពាក្យកុហកចេញពីមាត់អ្នកទាំងញញឹម​ ខ្ញុំសុខចិត្តធ្វេីគថ្លង់ព្រោះតែចង់នៅក្បែរអ្នក​ ខ្ញុំញញឹមនៅនឹងមុខអ្នកក៏ពិតមែន តែខ្ញុំតែងលួចយំនៅក្រោខ្នងអ្នកយ៉ាងឯកាបំផុត។​ ខ្ញុំស្ងប់ស្ងាត់មិនមែនខ្ញុំល្ងង់​ ហេីយក៏មិនមែនខ្ញុំគ្មានអារម្មណ៍អី ឬមិនចេះឈឺនោះទេ​ តែខ្ញុំកំពុងតែរង់ចាំមេីល ថាអ្នកនឹងសម្តែងឆាកល្ខោនស្នេហាមិនសមប្រកបមួយនេះដេីម្បីបោកប្រាស់ខ្ញុំដល់ពេលណា​ ហេីយក៏គិតថាអ្នកអាចនឹងកែប្រែ ឬនឹកគិតអាណិតដល់ចិត្តខ្ញុំខ្លះដែរ​ទេ។​ ប្រសិន​បើ​ដល់ពេលវេលាកំណត់មួយដែលខ្ញុំទ្រាំទ្រធ្វេីជាមនុស្សល្ងង់តទៀតលែងបាន​ ខ្ញុំក៏នឹងដេីរចេញ​ ដេីរចេញយ៉ាងស្ងៀមស្ងាត់បំផុត​ ហេីយអ្នកក៏មិនចាំបាច់សួរថា​ ហេតុអីសុខៗខ្ញុំដេីរចេញ ទាំងដែលពួកយេីងមិនដែលឈ្លោះប្រកែកគ្នាសោះបែបនេះ? ចម្លេីយនេះ…

ឡេិចេសតេរ
កីទ្បា

បួន​ចំណុច​រក​ឃើញ​ថ្មី​ក្នុងជំនួប Leicester City លើក​ពាន FA Cup យប់មិញ

Leicester City បានឈ្នះពាន​រង្វាន់ FA Cup លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Chelseaក្នុង​លទ្ធផល​១​ទល់​០​ដែល​មួយ​គ្រាប់​នេះ​រក​បាន​ដោយ​ខ្សែ​បម្រើសញ្ជាតិ​បែលហ្សិក Youri Tielemans។ ទន្ទឹម​នឹង​ជ័យជម្នះ​នេះ យើង​បាន​រក​ឃើញ​ចំណុចសំខាន់៤​ដែល​កើត​ក្នុង​ក្នុង​ការ​ប្រកួត ដែល​ Knongsrok Sport នឹង​លើកមក​អត្ថាធិប្បាយ​ដូចខាងក្រោម៖ Leicester City ​បង្កើតសៀវភៅកត់​ត្រាជ័យជម្នះ Leicester City បានឈ្នះពានរង្វាន់ FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ នេះ​អាចនិយាយបាន​ថា កញ្ជ្រោងខៀវ​មួយនេះកំពុងស្ថិតនៅក្នុងកំឡុងពេលវេលាជោគជ័យបំផុតក្នុងរយៈពេល ១៣៧ ឆ្នាំរបស់ពួកគេក្នុងនាមជាក្លឹបបាល់ទាត់អាជីព។ ការឈ្នះពានរង្វាន់លីគ​កំពូលអង់គ្លេសដ៏មិនគួរឱ្យជឿ និងគួរឱ្យភ្ញាក់ផ្អើលនៃឆ្នាំ ២០១៥-១៦ បាន​បង្ហាញថា​ពួក​គេ​កំពុងកែប្រែប្រវត្តិសាស្រ្តនិង​បង្ហាញភាពខ្លាំងរបស់​ខ្លួន…

ំជឡ
កីទ្បា

លទ្ធផល MCL ថ្ងៃ​នេះ៖​ជំនួប២​គូរក្នុង​កីឡដ្ឋាន២ផ្សេងគ្នា​ដូច​ណាត់​គ្នាស្មើ

ការ​ប្រកួតក្នុងពាន​រង្វាន់Metfone Cambodian League រដូវបកាល​២០២១​ដែល​បាន​នឹង​កំពុងលេង​ឡើង​វិញ​នេះ​គឺ មាន​២គូរ​ដែល​យើង​បាន​ដឹង​លទ្ធផលហើយ​​ដោយ​២គូរលេង​នៅ​ថ្ងៃ​នេះ​ទទួលបាន​លទ្ធផល​ស្មើទាំងអស់។ ជំនួប​នៅ​កីឡដ្ឋាន AEU Sport Park ក្រុម​ណាហ្គាវើលដ៏​បាន​ត្រឹម​ស្មើ​ជាមួយកងយោធិពលខេមរភូមិន្ទ ក្នុង​លទ្ធផល​២​ទល់​២។ ២គ្រាប់​របស់ក្រុមលោក មាស ចាន់ណា​រក​បាន​ដោយខ្សែការពាររៀម សឹង និង​ខ្សែ​បម្រើ សុះ ស៊ូហាណា។ ដោយ​ឡែក​២​គ្រាប់របស់​ TIFFY ARMY រក​បាន​ដោយ​កីឡាករ Cristiano Santos និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Yuta Kikuchi ​។ ដោយ​ឡែ​ក! ការ​ប្រកួត​នៅ​កីឡដ្ឋាន ព្រីនស៍ ម្ចាស់​ផ្ទះវិសាខា​បាន​ត្រឹមវាយបក​តាម​ស្មើ​ក្រុមនគរបាលជាតិក្នុង​លទ្ធផល​១​ទល់​១ប៉ុណ្ណោះ។…

Web Copy
ប្លែកៗ

ប្រផ្នូលល្អ! ប្រសិនបើអ្នកប្រទះឃើញទិដ្ឋភាពទាំង៦នេះ បញ្ជាក់ថា សំណាងកំពុងតែចូលមករកអ្នកហើយ

ប្រសិនបើអ្នកឃើញសញ្ញាមួយក្នុងចំណោមសញ្ញាទាំងនេះ សូមអបអរសាទរ នេះជាសញ្ញាដែលបង្ហាញថា អ្នកនឹងមានសំណាងធំចូលមកក្នុងពេលឆាប់ៗខាងមុខនេះ។ ១. មានបក្សីមកធ្វើសម្បុកនៅផ្ទះ មនុស្សជាច្រើនតែងនិយាយថា បក្សីធ្វើសម្បុក គឺជាប្រផ្នូលល្អណាស់។ នៅពេលសត្វស្លាបមកធ្វើសម្បុក វាក៏មានន័យថា ផ្ទះមានហុងស៊ុយល្អ ដែលជាសញ្ញាបង្ហាញថាក្រុមគ្រួសារហៀបនឹងមានដំណឹងល្អចូលមក។ សម្បុកចាប់ជារឿយៗជួយម្ចាស់ផ្ទះឱ្យមានកូនទទួលបានដំណឹងល្អជាបន្តបន្ទាប់។ ប្រសិនបើអ្នកឃើញសត្វស្លាប ឬឃ្មុំកំពុងធ្វើសម្បុកនៅក្នុងផ្ទះអ្នកគួរតែរក្សាស្ថានភាពឱ្យនៅដដែល កុំដេញវាចេញឱ្យសោះ ក្រែងលោប្រែពីលាភសំណាង ទៅជាបាត់បង់ទ្រព្យសម្បត្តិ។ ២. គេងយល់សប្តិល្អ ប្រសិនបើអ្នកគេង ហើយយល់សប្តិឃើញភាពដ៏ស្រស់ស្អាត វាមានអត្ថន័យពិសេសដែលថាសំណាងល្អកំពុងមករកអ្នក។ សុបិនទាំងនេះមិនមែនជាការទស្សទាយអំពីអនាគតទេ ប៉ុន្តែវាគឺជាសញ្ញាមួយដែលបង្ហាញថាជីវិតរបស់អ្នកកំពុងតែមានភាពសប្បាយរីករាយចូលមក។ ៣. ឃើញឥន្ធនូ ឥន្ទធនូលេចឡើងបន្ទាប់ពីភ្លៀង បង្ហាញថារឿងល្អៗកំពុងមករកអ្នក វាក៏មានន័យថា ផែនការអនាគតរបស់អ្នកក៏រលូនល្អដែរ។…

TRAT FC
កីទ្បា

siamsport ផ្សាយ​ថា​ Trat FC អាចនឹងរំលាយក្លិបចោលដោយសារ​បញ្ហាហិរញ្ញវត្ថុ

ក្លិបបាល់​ទាត់​ Trat FC ដែល​ធ្លាក់ពី​លីគកំពូល​ថៃ​ទៅ​លេង​នៅលីគ​ទី​២​ក្នុង​រដូវ​កាល​នេះ ត្រូវ​បាន​គេ​បង្ហើប​ថា​នឹង​បញ្ជូនក្រុម​បន្ត​ប្រកួតប្រជែងតទៅ​ទៀត​សម្រាប់​រដូវ​២០២១/២០២២​នោះ​ទេ។ បន្ថែម​ពី​នេះ! ទំព័រហ្វេសបុករបស់​ក្លិប​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​ដឹង​បាន​បិទ​ហើយ​ព័ត៌មាន​បន្ដែម​ទៀ​នោះ​គឺ​ពួក​គេ​បាន​ដោះលែង​កីឡាកររបស់​ខ្លួនឲ្យ​ទៅ​រក​ក្លិប​ថ្មី​សឹង​តែ​ទាំងអស់​ទៅ​ហើយ។ ក្នុង​ករណី​នេះ! ភាគពាក់ព័ន្ធបាន​ទាក់​ទងទៅ​កាន់​ក្លិប​ដែរ​ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។ Trat FC បាន​តំឡើង​ពី​ Thai League 2 ទៅ​កាន់​ Thai League 1 ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ២០១៨ ហើយ​ពួក​គេ​បាន​តែ​២រដូវ​កាល​ប៉ុណ្ណោះ​នៅ​លីគ​កំពូល​ដោយ​រដូវ​កាល​២០១៩​ពួគ​គេ​ឈរ​ចំណាត់​ថ្នាក់ទី​១០ រដូវ​កាល​២០២០​ឈរលេខ១៥​ហើយ​ត្រូវ​ធ្លាក់​ទៅ​លីគ​ទី​២​ថៃ​វិញ​ក្នុង​រដូវ​កាល​២០២១​នេះ។ ព័ត៌មានផ្លូវការ​មិន​ទាន់​បាន​បង្ហាញឲ្យ​ដឹង​នៅ​ឡើយ​ទេ តែ​យ៉ាងណាក្ដី! ក្លិប​មួយ​នេះ​អាច​នឹង​បាត់​មុខ​ពិភពបាល់​ទាត់​ថៃ​ដោយ​សារ​ហិរញ្ញវត្ថុ៕

Web Copy
សង្គម

ភាពព្រងើយកន្តើយដែលអ្នកផ្ដល់ឱ្យខ្ញុំ វាជាមេរៀនដ៏ល្អបំផុត ដែលអ្នកកំពុងតែបង្រៀនឱ្យខ្ញុំចេះរស់នៅដោយគ្មានអ្នក

តើអ្នកដឹងទេថា ការដែលអ្នកទុកខ្ញុំចោល វាជាការដែលអ្នកកំពុងតែបង្រៀនឱ្យខ្ញុំស៊ាំនឹងការរស់នៅម្នាក់ឯង​ ហេីយមិនចាំបាច់មានអ្នកក្នុងជីវិតតទៀត។ ពេលមានខ្ញុំនៅក្បែរ អ្នកមិនសូវជាខ្វល់ខ្វាយ​ មិនដែលបារម្ភ​ មិនយកចិត្តទុកដាក់​ អ្នកគ្មានពេលវេលាគ្រប់គ្រាន់ឱ្យខ្ញុំ ព្រោះអ្នកមិនបានទុកវត្តមានខ្ញុំសំខាន់​ នៅក្នុងចិត្តអ្នកនោះឡើយ ជួនកាលអ្នកក៏រវល់ជាមួយការងាររបស់អ្នករហូតដល់ភ្លេចខ្ញុំ​ ទាំងនេះ គឺជាកាយវិការព្រងើយកន្តើយ មិនឱ្យតម្លៃខ្ញុំទាល់តែសោះ។ ខ្ញុំយល់ ថាអ្នកមានការងារត្រូវធ្វេី​ អ្នកមានភារកិច្ចត្រូវបំបេញ ប៉ុន្តែខ្ញុំក៏មិនបានឱ្យអ្នកមកចំណាយពេលជាមួយខ្ញុំ២៤ម៉ោងនោះដែរ​។ ខ្ញុំក៏ដឹង មនុស្សណាក៏គេចេះរវល់ដែរ​ តែបេីគេស្រឡាញ់គ្នា គេប្រាកដជាចេះឆ្លៀត​ឱ្យគ្នាហេីយ​ ទោះត្រឹមតែ១០នាទីក៏គេឆ្លៀតបានដែរ ដើម្បីមនុស្សដែលគេស្រឡាញ់ ដើម្បីបានក្បែរមនុស្សដែលសំខាន់។​ មនុស្សស្រីនេះណា មិនត្រូវការអ្វីច្រេីនពីមនុស្សខ្លួនឯងស្រឡាញ់ទេ​ គេត្រូវការតែពេលវេលា និងការយកចិត្តទុកដាក់​ដោយចេញពីចិត្ត មិនមែនចេះតែទុកគេចោលមិនលស់ថ្ងៃ មិនសូម្បីតែសួរនាំអំពីសុខទុក្ខរបស់នាងបែបនេះនោះឡើយ។…

Web Copy
ប្លែកៗ

ទម្លាប់អាក្រក់ទាំង ៧ នេះហើយ ដែលធ្វើឱ្យអ្នកក្រងើបមុខមិនរួច

ទម្លាប់ប្រចាំថ្ងៃមួយចំនួនរបស់មនុស្សយើង ក៏អាចកំណត់ពីជោគវាសនា និងអនាគតរបស់យើងផងដែរ។ យ៉ាងណាមិញ ទម្លាប់អាក្រក់មួយចំនួនដែលយើងធ្វើដោយមិនដឹងខ្លួន វាក៏អាចធ្វើឱ្យខ្សែជីវិតរបស់យើងធ្លាក់ដុនដាប ក្រទៅតាមហ្នឹងដូចគ្នា។ ដូច្នេះហើយ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង៧ចំណុច បើអ្នកនៅតែបន្តធ្វើ ដោយមិនព្រមកែប្រែ ឬបោះបង់ចោលនោះ វានឹងធ្វើឱ្យមួយជីវិតរបស់អ្នក ក្រគ្មានថ្ងៃងើបមុខរួចនោះឡើយ។ ១. ដើរឈ្ងោកមុខ មនុស្សមួយចំនួន គិតថាប្រញាប់ ឬខ្លួនឯងដើរលឿន រមែងដើរឈ្ងោកមុខ មិនងើបមុខ នេះជាទម្លាប់មិនល្អនោះឡើយ។ មនុស្សប្រភេទនេះមានការលំបាកច្រើនក្នុងជីវិត ការខិតខំធ្វើការតែងតែរវល់ គ្មានពេលសម្រាក តែបែរជាមិនទទួលបានលទ្ធផលអ្វីជាធំដុំនោះឡើយ។ ២. តែងតែដកដង្ហើមធំ មានមនុស្សមួយចំនួន តែងតែអង្គុយដកដង្ហើមធំ ធ្វើដូចខ្លួនមានបញ្ហា…

Web Copy
ប្លែកៗ

ច្បាស់ណាស់! មនុស្សដែលមានភ្នែកព្រះលើម្រាមដៃមេ គឺទទួលបានលាភសំណាងធំៗទាំង៣នេះ

អ្នកដែលមានរូបភ្នែកព្រះនៅលើមេដៃ ពួកគេគឺជាមនុស្សដែលមានភាពវៃឆ្លាត និងរហ័សរហួនយ៉ាងខ្លាំង។ ពួកគេមានសន្តិភាពនៅក្នុងជីវិត សេរី និងអាចជម្រុញមនុស្សជុំវិញខ្លួនមានស្នាមញញឹម និងជោគជ័យដូចខ្លួនផងដែរ។ មេដៃដែលមានភ្នែកព្រះ គឺជាខ្សែតភ្ជាប់រវាងស្នាមម្រាមដៃទីមួយ និងទីពីរ។ វាត្រូវបានគេស្គាល់ផងដែរថា ជារឿយៗមានលក្ខណៈដូចគ្នាថាពួកគេឆ្លាតវៃ រហ័សរហួន សន្តិភាព និងពោរពេញដោយស្រលាញ់ និងរីករាយ។ ១. ឆ្លាត រហ័សរហួន ឈ្មោះមួយទៀតសម្រាប់ការគូសចំណាំរបស់ព្រះពុទ្ធ គឺសរសៃវ៉ែនដែលបង្ហាញថាមនុស្សដែលមានលំនាំពិសេសនេះ ច្រើនតែឆ្លាតវៃ និងរហ័សរហួន។ ពួកគេខិតខំរៀនសូត្រ មានទេពកោសល្យ ដូច្នេះ ជីវិតពួកគេ មិនខ្វះលុយចាយឡើយ។ ពួកគេភាគច្រើនមកពីគ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចល្អ។ ពួកគេក៏អាចបង្កើតអាជីពដោយការសាកល្បងផងដែរ។ ជីវិតរបស់ពួកគេមិនសូវច្របូកច្របល់ ហើយស្ទើរតែពោរពេញដោយសំណាង។…

Web Copy
តេស្តIQ

ទស្សន៍ទាយអនាគត តាមរយៈម្រាមជើងទាំង៣របស់អ្នក​ តើម្រាមណាវែងជាងគេ?

ក្រឡេកមើលប្រអប់ជើងរបស់អ្នករយៈពេលត្រឹមតែ ៣ វិនាទី ក៏ជួយឱ្យអ្នកអាចទស្សន៍ទាយដឹងពីជោគវាសនារបស់អ្នកនាពេលអនាគតបានដែរ តើអ្នកនឹងក្លាយជាអ្នកមាន ឬអ្នកក្រ? ១. ម្រាមមេជើងវែងជាងគេ មនុស្សម្នាក់ ប្រសិនបើម្រាមមេជើងវែងជាងគេ ជាធម្មតាជាប្រភេទមនុស្សដែលមានភាពចាស់ទុំ អនុវត្តអ្វីគ្រប់យ៉ាងដោយមានផែនការច្បាស់លាស់ មានថាមពល និងការអត់ធ្មត់ខ្ពស់។ នៅក្នុងជីវិតពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីពុះពារ និងហែលឆ្លងឧបសគ្គទាំងពួង ដូច្នេះមនុស្សទាំងនេះ ច្រើនតែមានភ័ព្វសំណាងបំផុតកម្រនឹងព្រួយបារម្ភអំពីកង្វះលុយកាក់ណាស់។ មនុស្សទាំងនេះមានតែដៃទទេទាំងពីរ និងការប្តេជ្ញាចិត្តច្រើនជាងមនុស្សពួកគេអាចរកលុយបានដោយខ្លួនឯង ទទួលបាននូវសំណាងដ៏ធំមួយដែលធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ និងច្រណែន។ ២. ម្រាមនាងជើងវែងជាងគេ អ្នកដែលមានជើងដែលមានម្រាមនាងជើងវែងជាងគេ ដែលគេច្រើនហៅថាប្រភេទជើងក្រិក។ មនុស្សទាំងនេះច្រើនតែមានបុគ្គលិកលក្ខណៈរឹងមាំ តែក៏មានចរិតរឹងរូសខ្លាំងណាស់ដែរ និងអភិរក្ស មានគុណសម្បត្តិក្នុងភាពជាអ្នកដឹកនាំ បំណងប្រាថ្នា និងមហិច្ឆតាជាច្រើន។…

Web Copy
តេស្តIQ

ទំនាយ! មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង៣នេះ ដ្បិតជីវិតជួបទុក្ខលំបាកច្រើន តែប្រាកដជាជោគជ័យ សោយសុខពេលខ្លួនចាស់ទៅ

យោងតាមក្បួនហោរាបានឱ្យដឹងថា មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ ដ្បិតតែជីវិតពីក្មេង ដល់ពេញវ័យ ជួបការលំបាក ទុក្ខសោក និងត្រូវខិតខំតស៊ូព្យុះភ្លៀងជាច្រើនក៏ពិតមែន តែរាល់អ្វីដែលពួកគេបានជួបប្រទះ និងពុះពារហែលឆ្លង នឹងជួយនាំឱ្យជីវិតពួកគេទទួលបាននូវជោគជ័យ ក្ដីសុខ សំខាន់ ទទួលបានទ្រព្យយស កេរ្តិ៍ឈ្មោះថ្កុំថ្កើង សំណាងខ្លាំងពេលចាស់ទៅ។ ១. មនុស្សស្រីដែលកើតឆ្នាំ ខាល ចំពោះស្ត្រីដែលកើតក្នុងឆ្នាំខាល គឺជាមនុស្សដែលធ្វើការទីងងឹត គឺមានន័យថា ជាមនុស្សដែលធ្វើការទាំងយប់ ទាំងថ្ងៃ ជីវិតស្ត្រីឆ្នាំខាលនេះ ធ្វើការបានទាំងអស់ មិនថាការងារស្រី ការងារប្រុសនោះឡើយ គឺជាមនុស្សដែលមិនចេះប្រកាន់ការងារអ្វីនោះទេ។ ស្ត្រីឆ្នាំខ្លា គឺជាមនុស្សដែលធ្វើការខ្លាំងលើសវ័យរបស់ខ្លួន។ ពួកគេត្រូវបានគេនិយាយថា ជាមនុស្សតឹងរឹង…

Web Copy
ប្លែកៗ

ច្បាស់ក្រឡែត! ទស្សន៍ទាយសំណាង និងបុគ្គលិកអ្នក តាមរយៈស្នាមក្រយៅដៃដែលមានរាងគូថខ្យងរបស់អ្នក

តោះ! សាកក្រឡេកមើលម្រាមដៃរបស់អ្នកទាំងសងខាង តើមានក្រយៅដៃប៉ុន្មានដែរ? ចំនួនក្រយៅដៃដែលអ្នកមាន អាចបង្ហាញពីបុគ្គលិកលក្ខណៈ និងសំណាងរបស់អ្នកនាពេលអនាគត។ ទោះយ៉ាងណាក្ដី ក្រយៅដៃឆ្វេង និងដៃស្ដាំ ក៏អាចកំណត់វាសនាមនុស្សយើងខុសគ្នាដែរ។ ចំណែកឯចំនួនក្រយៅដៃសរុបក៏ដូចគ្នា សុទ្ធសឹងតែមានអត្ថន័យ ខ្លឹមសារ និងការកំណត់វាសនាខុសៗគ្នាទាំងអស់។ ១. ក្រយៅដៃខាងឆ្វេង – ក្រយៅមេដៃ ៖ ភាពស្ថិតស្ថេរ គុណភាពផ្លូវចិត្តល្អ គឺជាអ្នកធ្វើការដ៏អស្ចារ្យម្នាក់ ប៉ុន្តែពេលខ្លះអ្នកក៏ជាមនុស្សដែលមានចរិតរឹងរូសខ្លាំង ទទូចឱ្យធ្វើអ្វីដោយខ្លួនឯង ដោយមិនខ្វល់ពីអារម្មណ៍មនុស្សជុំវិញខ្លួនឡើយ។ – ម្រាមដៃនាង និងម្រាមដៃចង្អុល ៖ អ្នកងាយនឹងជួបឧបសគ្គដែលមិនអាចរាប់បាន ប៉ុន្តែបន្ទាប់ពីបរាជ័យ អ្នកមិនធ្លាក់ទឹកចិត្តឡើយ…

KNONGSROK
PR

ការជួយសត្វអនាថាជួយឱ្យយុវជន ធូធារ៉ា ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ភ្នំពេញ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១៖ ពាក់អាវយឺតដៃខ្លីពណ៌ទឹកប៊ិចដែលមានឡូហ្គោជារូបដានជើងសត្វសុនកនៅលើអាវ អមជាមួយនឹងពាក្យមួយឃ្លា “សង្គ្រោះសត្វអនាថា” យុវជនសម្បុរស្រអែម និងមានមាឌធំបានទាញម៉ូតូចាកចេញពីផ្ទះរបស់ខ្លួនសំដៅទៅជួយសង្គ្រោះសត្វ ដោយនាំយកឧបករណ៍មួយចំនួនទៅតាមខ្លួនផងដែរ។ រាល់លើកនៅពេលយុវជនវ័យ ២២ឆ្នាំរូបនេះទទួលដំណឹងពីមិត្តភក្តិអំពីសត្វអនាថាដូចជាឆ្កែនិងឆ្មា ឬនៅពេលគាត់ឃើញសត្វទាំងនោះនៅតាមដងផ្លូវដែលត្រូវការការជួយសង្គ្រោះ គាត់តែងតែរូតរះធ្វើដំណើរចេញទៅដើម្បីជួយសង្គ្រោះពួកគេ។ គិតមកដល់ដើមឆ្នាំ២០២១ យុវជនរូបនេះបានសង្គ្រោះសត្វអនាថាតាមដងផ្លូវបានជាង ៣០០ក្បាលមកហើយ។ ដោយមើលឃើញនូវទឹកចិត្តល្អបែបនេះ លោក ហ៊ិន រតនា ដែលជាគ្រូបង្វឹកសុនកល្បីឈ្មោះមួយរូបនៅកម្ពុជាបានសម្រេចចិត្តជ្រើសតាំងយុវជន ស៊ុន ធូធារ៉ា ឱ្យចូលរួមក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។ លោក រតនា បានថ្លែងថា៖ “គាត់ជាក្មេងដែលមានគំរូល្អ ចំណាយពេលវេលារបស់គាត់ទៅជួយសង្គ្រោះសត្វអនាថា។…

Chanathip
កីទ្បា

Chanathip Songkrasin ប្រហែលគ្មានវត្តមាន​ជួយ​ជម្រើស​ជាតិ​ជម្រុះ World Cup នៅ​សល់នោះ​ទេ

ក្រុមជម្រើសជាតិថៃបានទទួលដំណឹងមិនល្អ មុន​ពេល​ចាប់​ផ្ដើមប្រកួតវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកអាស៊ីឆ្នាំ ២០២២ / ២០២៣ ដែល​នៅ​សល់ នៅពេលដែលកីឡាករឆ្នើមរបស់ខ្លួនគឺ Chanathip Songkrasin ប្រហែលជាមិនមានវត្តមានដោយសារតែរបួស​។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Chanathip បានរងរបួសជង្គង់ពេលលេងឱ្យក្លឹបរបស់គាត់គឺ Hokkaido Consadole Sapporo ។ ខ្សែបម្រើប្រយុទ្ធរូបនេះបាន​និយាយ​ថា៖ “ខ្ញុំមិន​ច្បាស់​តើ​អាចជួយជម្រើស​ជាតិក្នុង​វគ្គ​ជម្រុះ​ពេល​នេះ​បាន​ដែ​រ​ឬ​ក៏​អត់​នោះ​ទេ”។ ដំបូងឡើយ Chanathip ត្រូវបានគេរំពឹងថានឹងទទួលការវះកាត់ ប៉ុន្តែគ្រូពេទ្យបានពន្យល់ថារបួសជង្គង់របស់អតីតកីឡាករ Muangthong United មិនធ្ងន់ធ្ងរដូចការរំពឹងទុកនោះទេ។ “គ្រូពេទ្យបានប្រាប់ខ្ញុំថា…