Wisdoms

4
សង្គម

ឱ្យតែបានស្រឡាញ់គ្នាជាមួយអ្នក ទោះត្រឹមមួយថ្ងៃ ក៏ខ្ញុំមានក្ដីសុខ និងសប្បាយចិត្តដែរ

ខ្ញុំដឹងច្បាស់ណាស់ ថារវាងយើងទាំងពីរនាក់គឺវាមិនអាចនឹងមានផ្លូវអាចទៅរួចនោះឡើយ រឹតតែមិនអាចនឹងមានអនាគតមួយជាមួយនឹងគ្នា ពួកយើង មិនអាចក្លាយជាគូនឹងគ្នាជាដាច់ខាត។ ខ្ញុំដឹងថារវាងពួកយើង គឺស្ថិតនៅចំណុចនៃខ្សែបន្ទាត់ឆ្លាស់គ្នាណាស់ តែស្នេហា ខ្ញុំពិតជាមិនអាចឃាត់ការស្រឡាញ់ចំពោះអ្នកបានពិតមែន ខ្ញុំលង់ចិត្តស្រឡាញ់អ្នកតាំងពីដំបូង នៅពេលដែលដឹងថា ពួកយើងមិនអាចមានផ្លូវនឹងចាប់ផ្ដើមនឹងគ្នា ខ្ញុំបែរជារឹតតែស្រឡាញ់អ្នកខ្លាំងឡើង ខ្លាំងរហូតដល់មិនអាចដកចិត្ត កាត់ចិត្តពីអ្នកបាននោះឡើយ។ ខ្ញុំលួងខ្លួនឯងរាល់ថ្ងៃ ប្រាប់ខ្លួនឯងថា ឱ្យតែបានស្រឡាញ់អ្នកប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ខ្ញុំពុំដែលចង់ទាមទារអ្វីឱ្យលើសពីនេះនោះឡើយ ព្រោះដឹងថាវាមិនអាចទៅរួច ដូច្នេះហើយ កុំទាមទារនាំតែធ្វើឱ្យខ្លួនឯងរឹតតែឈឺចាប់។ ការស្រឡាញ់ ដែលសុំត្រឹមតែស្រឡាញ់អ្នក មនុស្សម្នាក់នេះ ពេលខ្លះ​ ក៏ស្រមៃតែឯងថា ប្រសិនបើមានអភិនិហា ទេវតាអាណិតខ្ញុំពិតមែន ខ្ញុំសុំតែមួយដងប៉ុណ្ណោះ គឺសុំធ្វើជាសង្សាររបស់អ្នក…

១
សង្គម

កុំអាងអី និយាយពាក្យបែក! ពាក្យបែកដែលនិយាយដដែលៗ អ្នកណាៗក៏គេធុញដែរ

កុំសង្ឃឹមថាស្នេហារបស់នឹងរឹងមាំ គង់វង្ស យូរអង្វែង​ដូចទៅនឹងសុីម៉ងត៍នោះ​ ប្រសិនបេីអ្នកតែងតែយកពាក្យបែកគ្នាមកដាក់នៅពីមុខ គ្រប់ពេលដែលមានបញ្ហា ឈ្លោះទាស់ទែងគ្នានោះ​ ពាក្យថាបែកគ្នា អាចនឹងងាយស្រួលនិយាយ​ តែអ្នកដែលស្តាប់បានឮហេីយ ក៏រមែងតែមានអារម្មណ៍ថាមិនស្រណុកនឹងពាក្យមួយនេះទាល់តែសោះ។​ ពាក្យថាបែក អាចជាពាក្យតែមួយម៉ាត់ក៏ពិតមែន តែពេលដែលស្តាប់ឮហេីយ វាពិតជាទេីសចិត្តខ្លាំងមែនទែន​ ជួនកាលអ្នកក៏ធ្វេីឱ្យដៃគូរបស់អ្នក មានអារម្មណ៍ធុញទ្រាន់នឹងចរិតមួយនេះរបស់អ្នកដែរ​ អាងអីអាងបែក​ អាងអីអាងចែកផ្លូវគ្នា​ វាពិតជាសង្គៀរត្រចៀកខ្លាំងណាស់។ បេីមានបញ្ហាអីមិនយល់ចិត្ត ហេតុអីមិននិយាយគ្នាឱ្យស្រួលៗ​ ពន្យល់​គ្នាម្នាក់ម្តង​ និយាយគ្នាដោយប្រេីហេតុផល​ វាល្អប្រសេីរជាងការដែលយេីងប្រេីពាក្យបែកដាក់គ្នាជាច្រេីនលើកច្រើនសារបែបនេះ។​ ត្រូវចាំថា សម្តីដែលចេញពីមាត់យេីងរួចទៅហេីយ យេីងមិនអាចលេបចូលទៅវិញបាននោះទេ​ ជួនកាលយេីងនិយាយថាបែក ឯម្នាក់ទៀតតែងតែជាអ្នកប្រកែកថាមិនបែក​ រួចយេីងក៏ជានាគ្នាវិញ។ តែអ្នកត្រូវដឹងថា ពាក្យបែកដែលអ្នកបាននិយាយចេញទៅនោះ…

១
សង្គម

ស៊ូនៅក្បែរមនុស្សប្រុសសាមញ្ញ តែមានអារម្មណ៍ថាអស្ចារ្យ​ ក៏ប្រសេីរជាងនៅក្បែរមនុស្សប្រុសអស្ចារ្យ តែមានអារម្មណ៍ថាយេីងមិនដល់គេ

មនុស្សស្រីណា សុខចិត្តធ្វេីជាព្រះនាងរបស់ប្តីអ្នកក្រ​ ក៏មិនទៅធ្វេីជាខ្ញុំកំដររបស់ប្តីអ្នកមានដែរ​ និយាយបែបនេះមិនមែនបានន័យថា​ មនុស្សប្រុសដែលមានទ្រព្យសម្បត្តិសុទ្ធសឹងតែទុកមនុស្សស្រីជាទាសករទាំងអស់នោះឡើយ​ ហេីយក៏មិនមែនបានន័យថា មនុស្សស្រីប៉ងប្រាថ្នាតែមនុស្សប្រុសដែលមិនសូវមានជីវភាពធូរធារជាគូជីវិតនោះដែរ។ ខ្ញុំចង់បានន័យថា ស្នេហារបស់ខ្ញុំមិនបានផ្តោតសំខាន់ទៅទ្រព្យសម្បត្តិក្រៅខ្លួនទេ​ តែខ្ញុំឱ្យតម្លៃទៅលេីភាពស្មោះត្រង់ច្រេីនជាង​ ការដែលខ្ញុំយល់ព្រមស្រឡាញ់នរណាម្នាក់ ខ្ញុំមេីលទៅចរិត​ ក្តីស្រឡាញ់​ និង​ ភាពស្មោះត្រង់របស់គេដែលមានឱ្យខ្ញុំ​។ មនុស្សស្រីដូចជាពួកខ្ញុំ មិនត្រេកត្រអាលនឹងលុយកាក់មាសប្រាក់របស់អ្នកណាទេ​ ខ្ញុំមានសមត្ថអាចរកប្រាក់ចិញ្ចឹមខ្លួនឯងបាន​ ដោយមិនចាំបាច់ត្រូវទៅសម្លឹងរកមនុស្សប្រុសមានទ្រព្យច្រេីនដេីម្បីឱ្យខ្ញុំពឹងផ្អែកទៅលេីលុយកាក់មាសប្រាក់របស់គេដេីម្បីរស់នោះឡេីយ​។ សម្រាប់ខ្ញុំ គូជីវិតមានឬក្រមិនសំខាន់​ទេ អ្វីដែលសំខាន់ នៅត្រង់ថា តេីគេអាចមានសមត្ថភាពមេីលថែមនុស្សស្រីម្នាក់ដែលគេស្រឡាញ់ឱ្យមានក្ដីសុខ សុភមង្គល មានស្នាមញញឹមច្រេីនជាងការសម្រក់ទឹកភ្នែកដែរឬទេ? លុយកាក់​ មាសប្រាក់ ទ្រព្យ​សម្បត្តិ​​ ជារបស់ក្រៅខ្លួនដែលពួកយេីងអាចបង្កេីតវាជាមួយគ្នាបាន​ សំខាន់ឱ្យតែមានគំនិតចេះគិតគូរ​ ព្រោះថាមនុស្សស្រីក៏មិនត្រូវការមនុស្សប្រុសដែលទន់ខ្សោយ​…

Untitled 1
កីទ្បា

Chelsea បង្ហាញឈុតរដូវកាលថ្មីហើយ ចុះប្រិយមិត្តយល់​យ៉ាងណាដែរ?

ក្រុមតោខៀវ Chelsea បានបង្ហាញឈុតថ្មីក្នុងដីរដូវកាល២០២១/២០២២របស់ពួកគេជាផ្លូវការសម្រាប់យុទ្ធនាការនាពេលខាងមុខ បន្ទាប់​ពី​មាន​ការ​រំពឹង​ទុក​ជា​ច្រើនខែកន្លងមក។ យោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្លឹបបានបង្ហាញថាការរចនាស្រដៀងឈុត​របស់​ខ្លួនដោយបំផុសគំនិតវប្បធម៌របស់ក្លិបនៅទសវត្សឆ្នាំ ១៩៦០។ ឈុតថ្មីដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Nike នឹងត្រូវពាក់ជាលើកដំបូងនៅថ្ងៃសៅរ៍ នៅពេលដែលក្រុមតោខៀវត្រូវជួបក្រុម Leicester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ។ តោះ​ទស្សនាឈុត​នេះ​ទាំងអស់​គ្នាហើយកមភ្លេចបញ្ចេញមតិយោបល់ផង។

១
ប្លែកៗ

តើរ.វាងអ្នក និងដៃ.គូរបស់អ្នក មានអារម្ម.ណ៍បែប.ណាចំ.ពោះគ្នា?

ជ្រើសរើសផ្លូវមួយដែលអ្នកចង់ដើរ ដើម្បីដឹងពីទំនាក់ទំនងរវាងអ្នក និងដៃគូ ស្ថិតក្នុងអារម្មណ៍បែបណាចំពោះគ្នា។ 1. ផ្លូវទី 1 ជាផ្លូវជាតិវាលរហោលឋាន ផ្លូវមួយនេះបង្ហាញថា អាកប្បកិរិយារបស់អ្នកទាំងពីរចំពោះក្តីស្រលាញ់ គឺគ្រាន់តែជាការជួបភ្លាមៗប៉ុណ្ណោះ។ អ្នក និងដៃគូរបស់អ្នក គ្រាន់តែចង់ពិសោធន៍នូវអារម្មណ៍នៃការស្រឡាញ់ដោយមិនចង់ផ្លាស់ទីទៅក្នុងទំនាក់ទំនងច្បាស់លាស់នោះឡើយ។ តាមពិតអ្នកទាំងពីរមិនទាន់ស្គាល់គ្នាច្បាស់នៅឡើយទេ។ អ្នកទើបតែប្រឡូកក្នុងអារម្មណ៍នៃមនោសញ្ចេតនាស្នេហា និងមនោសញ្ចេតនាដូចក្នុងរឿងអ៊ីចឹង រមែងមានការឡើងចុះ។ នៅពេលដែលចំណង់ចំណូលចិត្តរលាយបាត់ អ្នកនឹងត្រូវប្រឈមមុខនឹងអារម្មណ៍ពិតរបស់អ្នក។ បន្ទាប់មកអ្នកនឹងមានអារម្មណ៍ថាវង្វេងវង្វាន់បាត់បង់ និងមានគម្លាតរវាងអ្នកទាំងពីរនឹងកាន់តែឃ្លាតឆ្ងាយ និងឆ្ងាយពីគ្នា។ នៅទីបំផុតនឹងនាំឱ្យមានការបែកបាក់កើតឡើង។ 2. ផ្លូវទី 2 ជាផ្លូវលំទទួលរងការខូចខាត រូបនេះបង្ហាញថា អ្នក និងមនុស្សម្នាក់នោះពិតជាមាននិស្ស័យជាមួយគ្នា។ ទោះជាយ៉ាងណាក៏ដោយ…

១
ប្លែកៗ

តើអ្នកនឹងបានជួបមនុស្សក្នុងសុបិនរបស់អ្នក នៅកន្លែងណា?

ជ្រើសរើសស្បែកជើងដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា កន្លែងណា ដែលអ្នកនឹងបានជួបមនុស្សដែលអ្នកតែងតែស្រមៃចង់បាន? A. ស្បែកជើង A អ្នកនឹងជួបមនុស្សក្នុងសុបិនរបស់អ្នកនៅហាងលក់សៀវភៅ ឬបណ្ណាល័យ។ អ្នកត្រូវបានគេណែនាំឱ្យស្គាល់តាមរយៈមិត្តភក្តិ។ អ្នកពូកែបង្ហាញអារម្មណ៍របស់អ្នកតាមរយៈតន្ត្រី អក្សរសាស្ត្រ និងសិល្បៈ។ ដូច្នេះអ្នកច្រើនតែទៅហាងលក់សៀវភៅ។ នៅទីនេះអ្នកក៏ជួបមនុស្សភេទផ្ទុយដែលចែករំលែកចំណាប់អារម្មណ៍របស់អ្នកផងដែរ។ B. ស្បែកជើង B អ្នកគឺជាព្រះដែលអវត្តមាន។ អ្នកតែងតែភ្លេច ហើយជារឿយៗបាត់បង់របស់របរដូចជាទូរស័ព្ទ កាបូប… វាសនាល្អណាស់នៅពេលដែលរៀបចំឱ្យអ្នកបានជួបមនុស្សម្នាក់ដែលអាចជួយអ្នកដោះស្រាយបញ្ហាបាន។ មនុស្សម្នាក់នេះនឹងជួយអ្នកពីបញ្ហារបស់អ្នក ហើយនឹងទទួលបានពិន្ទុដាច់ខាតនៅក្នុងបេះដូងរបស់អ្នក។ C. ស្បែកជើង C អ្នកនឹងជួបដៃគូរបស់អ្នកតាមរយៈការផ្គូផ្គង។ អ្នកគឺជាមនុស្សដែលមានអារម្មណ៍បន្តិច អ្នកមិនចូលចិត្តនិយាយច្រើនទេ។ អ្នកក៏មិនចូលចិត្តការប្រជុំ…

Ole
កីទ្បា

គ្រូបង្វឹកភ្នំពេញ​ក្រោនប្រតិកម្មកាលវិភាគប្រកួតថ្មី​លេង​តិចពេក ស្រប​ពេល MCL ក្លាយ​ជា​លីគប្រកួតប្រជែងថ្មី

គ្រូបង្វឹក​ភ្នំពេញ​ក្រោន​លោក Oleg Starynskyi បាន​និយាយ​ថា កាលវិភាគប្រកួតថ្មី​នេះ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​នោះ​ទេ ​ពី​ព្រោះក្រុម​ទាំងអស់​ចង់​លេងខ្លាំង​ហើយ​ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន។ និយាយក្នុងហ្វេសបុករបស់​ក្លិប​ គ្រូបង្វឹក​សញ្ជាតិ​អ៊ុយក្រែនបានថ្លែងបែបនេះ៖« យើងទាំងអស់គ្នានៅក្នុងក្រុមចង់មានការប្រកួតបន្ថែមទៀត យើងបានចាប់ផ្តើមការប្រកួត Pre Season នៅចុងខែវិច្ឆកា ប៉ុន្តែមកដល់ពេលនេះយើងលេងការប្រកួតផ្លូវការត្រឹមតែ៣ប្រកួតប៉ុណ្ណោះ »។ «ខ្ញុំខកចិត្តចំពោះខែឧសភា និងខែមិថុនានេះ យើងនឹងក្រុមចំនួន៥ទៀតលេងបានត្រឹមតែ១ប្រកួត »។ តាមគំនិតរបស់ខ្ញុំកាលវិភាគការប្រកួតលីគ គួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឲ្យក្រុមអាចលេង២ ឬ៣ប្រកួតនៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិលេងនៅ​ខែមិថុនា»។ លោកបន្ត​ថា៖«ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់…

Bb
សុខភាព

ទម្លាប់​ធ្វើ​រឿង ៣ នេះ​មុន​ម៉ោង ៨ ព្រឹក នឹង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺស្អាត​ដូច​ក្មេង​អាយុ ១៨ ឆ្នាំ

រៀងរាល់​ពេល​ព្រឹក​ក្រោយ​ក្រោក​ពី​គេង តើ​អ្នក​ទម្លាប់​ធ្វើ​សកម្មភាព​អ្វី​ខ្លះ​ជា​ប្រចាំ? តើ​សកម្មភាព​ទាំង អស់​នោះ បាន​នាំ​ផល​វិជ្ជមាន​សម្រាប់​សុខភាព​ឬ​រាងកាយ​របស់​អ្នក​ដែរ​ឬ​ទេ? យើង​ណែនាំ​ទម្លាប់ ៣ ដែល​អ្នក​គួរ​តែ​អនុវត្ត​រៀងរាល់​ក្រោយ​ក្រោក​ពី​គេង ឬ​មុន​វេលា​ម៉ោង ០៨ ព្រឹក​គឺ​ល្អ​បំផុត ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ស្អាត មិន​ចាញ់​ក្មេង​ប្រុស​ក្មេង​ស្រី​ស្រករ​អាយុ ១៨ ឆ្នាំ៖ ៣) ទទួល​ទាន​ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូចឆ្មា​ទឹក​ឃ្មុំ មុន​អាហារ​ពេល​ព្រឹក ទឹក​ក្តៅ​អុនៗ​លាយ​ជាមួយ​ក្រូច​ឆ្មា​និង​ទឹក​ឃ្មុំ​នៅ​ពេល​ក្រោក​ពី​ដំណេក គឺ​អាច​នាំ​ផល​ល្អ​ជា​ច្រើន​សម្រាប់​រាងកាយ​របស់​អ្នក។ ដោយ​វា​មិន​ត្រឹម​តែ​ផ្ទុក​នូវ​សារធាតុ​អុកស៊ីតកម្ម​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក និង​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ក្នុង​ការ​ប្រកប​ការងារ​ផ្សេងៗ​នា​ពេល​បន្ទាប់​ផង​ដែរ។ ជាង​នេះ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​នៅ​ពេល​ព្រឹក ដែល​ទម្លាប់​ឲ្យ​អ្នក​ទទួល​ទាន​តិច ហើយ​ជួយ​ផ្តល់​វីតាមីន C ដែល​ជួយ​ដល់​ស្បែក​ឲ្យ​ក្មេង​ជាង​វ័យ​ថែម​ទៀត។ ២) ដក​ដង្ហើម​វែង​និង​យឺតៗ តាម​ការ​ស្រាវជ្រាវ មនុស្ស​ភាគ​ច្រើន​ដែល​ដក​ដង្ហើម​វែង…

Bb
សង្គម

មេ​ផ្ទះ ៩០ ភាគរយ​មិន​ធ្លាប់​ដឹង នេះ​ក្បាច់​ពិសេស​ប្រើ​កូកា​សម្អាត​ខ្ទះ​ខ្លោច ឆ្នាំង​ខ្លោច​បាន​ងាយ

នៅ​ក្នុង​ផ្ទះ​បាយ​មាន​របស់របរ​ជា​ច្រើន​ដែល​កខ្វក់ ហើយ​ទាមទារ​ការ​សម្អាត​ជា​ប្រចាំ។ ជា​ពិសេស​គ្រឿង​ឆ្នាំង​ខ្ទះ ​បើ​យើង​ហ៊ាន​តែ​ទុក​ចោល​យូរ វា​នឹង​កក​ខ្លាញ់ ឬ​កក​ជាតិ​ខ្លោច​ជាប់ ធ្វើ​ឲ្យ​ពិបាក​សម្អាត និង​ពេល​ខ្លះ​សម្អាត​មិន​ជ្រះ​ក៏​មាន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​វិធី​ពិសេស ២ ដែល​យើង​អាច​ប្រើប្រាស់​ភេសជ្ជៈ កូកា​កូឡា​មក​សម្អាត​នូវ​របស់​មួយ​ចំនួន​ក្នុង​ផ្ទះ​បាយ ដែល​ពិបាក​នឹង​សម្អាត​បាន៖ ១) សម្អាត​ខ្ទះ​ឆ្នាំង​ដែល​ជាប់​កំណក​ខ្លោច​ដោយ​កូកា ជា​ការ​ពិត​កូកាកូឡា​ក៏​មាន​ជាតិ​អាស៊ីត​នៅ​ក្នុង​នោះ​ដែរ ហើយ​វា​អាច​សម្អាត​បាន​យ៉ាង​ល្អ ដោយ​មិន​ទាមទារ​ឲ្យ​យើង​ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ដុះច្រែះ​ខ្លាំង​នោះ​ឡើយ។ អ្នក​គ្រាន់​តែ​ចាក់​ទឹក​កូកាកូឡា​ចូល​ទៅ​ក្នុង​ឆ្នាំង​ឬ​ខ្ទះ ហើយ​ត្រាំ​វា​ចោល​ប្រហែល ១ ម៉ោង បន្ទាប់​មក​យក​ទឹក​មក​លាង​សម្អាត​ រួច​ដុះ​ថ្នមៗ​លើ​ផ្ទៃ​ដែល​បាន​ខ្លោច​នោះ អ្នក​នឹង​ឃើញ​លទ្ធផល។ បើ​ចង់​ឃើញ​លទ្ធផល​លឿន អ្នក​អាច​ចាក់​កូកា​ចូល រួច​យក​ឆ្នាំង​ទៅ​ដុត ហើយ​មិន​ត្រឹម​តែ​ឆ្នាំង​ប៉ុណ្ណោះ​ទេ តាម​ពិត​ឲ្យ​តែ​របស់​មាន​ធ្វើ​ពី​ស្ពាន់…

T
សង្គម

ជ្រើសរើស​សៀវភៅ​វេទមន្ត​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត

មនុស្ស​ជា​ច្រើន​បាន​ជួប​បញ្ហា​ឥត​ឈប់​ជា​រៀងរាល់​ថ្ងៃ ហើយ​ពេល​ខ្លះ​មាន​តែ​ការ​ណែនាំ​នូវ​មតិ​ល្អ ឬ​ស្តាប់​នូវ​យោបល់​ល្អៗ នោះ​គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត​ដែល​អ្នក​គួរ​តែ​ទទួល​យក។ ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​សៀវភៅ​វេទមន្ត​មួយ​ក្នុង​ចំណោម​សៀវភៅ​ទាំង ៥ ដើម្បី​ទទួល​បាន​សារ​ណែនាំ​នូវ​ខាង​ក្រោម៖ សៀវភៅ​ទី ១ វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​យក​ឈ្នះ​អារម្មណ៍​ខាង​ក្នុង​របស់​ខ្លួន​ឯង​ហើយ ដោយ​សារ​តែ​អារម្មណ៍​ភ័យខ្លាច អារម្មណ៍​គិត​ថា​មិន​អាច​ទៅ​រួច នាំ​ឲ្យ​អ្នក​ខកខាន​នូវ​ការ​ចាប់​យក​ឱកាស​ល្អៗ​ជា​ច្រើន។ ចូរ​ប្រមូល​ផ្តុំ​នូវ​ថាមពល ការ​គិត​វិជ្ជមាន ហើយ​ព្យាយាម​ធ្វើ​រឿង​នោះ​ទៅ វា​នឹង​ចេញ​ជា​រូបរាង​មក​ហើយ ខុស​ពី​អ្នក​នៅ​អង្គុយ​តែ​មួយ​កន្លែង ហើយ​រង់ចាំ​តែ​ខ្លាច គឺ​គ្មាន​សង្ឃឹម​ដែល​អាច​ទៅ​មុខ​បាន​ឡើយ។ សៀវភៅ​ទី ២ ចូរ​ប្រើប្រាស់​អារម្មណ៍​ខាង​ក្នុង និង​ឥទ្ធិពល​ខាង​ក្រៅ មក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មួយ។ ជួប​រឿង​អ្វី​ក៏​ដោះ​ហ្នឹង​ទៅ បើ​រឿង​មិន​ទាន់​ជួប​ទេ ក៏​កុំ​គិត​វែងឆ្ងាយ​ពេក រហូត​ដល់​ធ្វើ​ឲ្យ​បាត់បង់​ភាព​ជឿជាក់…

១
ទស្សនៈ

សុំចិត្តអ្នកមានកូនប្រុសទាំងឡាយ កុំនិយាយពាក្យថា មានកូនប្រុសមិនបាច់ខ្វល់ មិនខ្លាចនឹងបង់ខាត ត្រូវគេបំពាន អ្នកគិតខុសហើយ

មនុស្សមួយចំនួន តែងតែប្រកាន់គំនិត និងនិយាយថា “បានកូនប្រុសស្រួលណាស់ មិនបាច់ព្រួយបារម្ភ ខ្លាចវាបង់ខាតអី មិនដូចកូនស្រី ត្រូវតាមថែ ការពារ ខ្លាចគេបំពាន”។ ចុះអ្នកដែលមានកូនប្រុស អ្នកមានគិតខ្លះទេថា កូនអ្នកជាកូនប្រុស អាចមិនមានការបង់ខាត ព្រោះតែគេបំពាន ឈ្លានពានប៉ះពាល់ តែកូនរបស់អ្នក អាចនឹងក្លាយជាភាគី ដែលបង្កើតការបំពាន ធ្វើឱ្យកូនស្រីគេជាអ្នកបង់ខាត។ សួរថា តើវាល្អទេ ដែលកូនប្រុសរបស់ ក្លាយជាជនបាតសង្គម ដើរតែធ្វើបាប និងបំពានដល់រាងកាយកូនស្រីគេបែបហ្នឹង? អ្នកត្រូវដឹងថា ការដែលមានកូនប្រុស គឺជារឿងដែលអ្នកត្រូវគិត បារម្ភឱ្យមែនទែន មិនអាចបណ្ដែតបណ្ដោយ ឱ្យកូនធ្វើអ្វីតាមតែអំពើចិត្ត…

Ryu Hirose Cambodia Coach
កីទ្បាក្នុងស្រុក

គ្រូបង្វឹក​កម្ពុជា​បង្ហាញកង្វល់ពិបាកជ្រើសរើសកីឡាករចូលជម្រើស​ជាតិ

“វា​ជាការលំបាក​ណាស់​ក្នុង​ការ​ជ្រើសរើសកីឡាករចូល​ជម្រើស​ជាតិក្នុង​ស្ថានភាពនេះ ដោយសារ​តែ​ការ​ប្រកួត​លីគកំពូលកម្ពុជាត្រូវលើកពេល និង​ផ្លាស់ប្ដូរ​ដែល​ធ្វើឲ្យមានការ​លំបាកក្នុង​ការ​សម្រេច​ចិត្តជ្រើសរើសកីឡាករ”នេះ​គឺ​ជាសម្ដី​របស់​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​លោក RYU Hirose និយាយអំពីកង្វល់ក្នុងរើស​កីឡាករលើ​ស្ថានភាពកូវីដ១៩។ កម្ពុជា​នឹង​ត្រូវ​មានភារកិច្ចប្រកួតជម្រុះ World Cup 2022 នៅ​ខែ​ក្រោយ​ក្នុងប្រទេសបារ៉ែន ដែល​ត្រូវ​ជួប​ជាមួយ អ៊ីរ៉ង់ អ៊ីរ៉ាក់ និងម្ចាស់ផ្ទះបារ៉ែន តែ​យ៉ាងណា​មក​ដល់​ពេល​នេះ​គឺ​កម្ពុជា​មិន​ទាន់​បាន​ប្រមូលផ្ដុំកីឡាករហ្វឹកហាត់នៅ​ឡើយ​ទេ បើ​ធៀប​ជាមួយ​ប្រទេស​ជិត​ខាង។ រឿង​ដែលអកុសល! គឺ​លីគកំពូលកម្ពុជាត្រូវ​លើកពេល​និង​ផ្អាកដោយ​សារ​ការ​វាយលុក​ពី​ការ​ឆ្លងរីករាលដាល​នៃ​កូវីដ១៩ និង​ប៉ះពាល់មកពី​វិធានការ​បិទខ្ទប់រាជធានីភ្នំពេញ​ដែល​ធ្វើឲ្យកាន់​តែ​លំបាក​ដល់​ការ​រៀបចំ​ការ​ប្រកួត។ បែបនេះហើយ​! គ្រូបង្វឹ​សញ្ជាតិ​ជប៉ុនបានថ្លែង​ក្នុងទំព័រផ្លូវការ​របស់ FFC ថា៖” ពួក​គេ​យើ​បាន​ទស្សនាការ​ប្រកួត​មួយចំនួន​រួច​មក​ យើង​បាន​កត់សម្គាល់ថា​កីឡាករបង្ហាញខ្លួនមិនទាន់​បាន​ល្អ​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​ជ្រើសរើសកីឡាករផ្អែកលើសមិទ្ធផលដេល​ពួក​គេ​សម្រេច​បាន​កន្លងមក ដល់​ពេល​បច្ចុប្បន្ន និង​ជាកីឡាំលករដេលមានសក្ដានុពល​ក្នុង​ពេល​អនាគត។ ពួក​យើងជឿជាក់​លើ​កីឡាករ​ដែល​ពួក​យើងបាន​ជ្រើសរើស”។ លោក​បាន​បន្ត​ទៀតថា ចង់ឲ្យកីឡាករ​ខិតខំប្រឹង​ប្រែងនិង​ប្រកួតប្រជែងឲ្យខ្លាំង…

Urn Publicid Ap Org 787acc1220970779e12e52e840759e19Ecuador_Valencia_Retires_82437 1200x630
កីទ្បា

អតីតប្រធាន​ក្រុម បិសាចក្រហម Antonio Valencia ប្រកាសចូលនិវត្តន៍​ពី​បាល់ទាត់​ហើយ

អតីតប្រធាន​ក្រុមជម្រើស​ជាតិ​អេក្វាឌ័រ​និង​ Manchester United លោក Antonio Valencia បាន​ប្រកាស​ចូលនិវត្តន៍​ពី​បាល់​ទាត់​អាជីព​ហើយ កាល​ពី​ថ្ងៃពុធម្សិលមិញ។ អតីតកីឡាករវ័យ៣៥ឆ្នាំ​រូបនេះ​ប្រកបអាជីពបាល់​ទាត់​ចុង​ក្រោយ​នៅ​ក្លិប Queretaro នៃ​លីគ​កំពូលមិកស៊ិកហើយ​គាត់​មិន​សូវ​បាន​លេង​នោះ​ទេ​ដោយ​សារ​បញ្ហារបួស​ជើងរ៉ាំរ៉ៃអស់​ពេល​ដ៏យូរ​មក​ហើយ។ គាត់​បាន​សរសេរក្នុងគណនី Twitter របស់​គាត់​ថា៖ “ទៅ​កាន់​អ្នក​គាំទ្រ Manchester United! “ នៅពេលខ្ញុំមានអាយុ ១៤ ឆ្នាំខ្ញុំបានចាកចេញពីក្រុមគ្រួសារ ភូមិខ្ញុំ និងក្រុមបាល់​ទាត់ដំបូង ដើម្បីធ្វើដំណើរទៅរដ្ឋធានីនៃប្រទេសរបស់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរជាមួយអារម្មណ៍ស្រងាកចិត្តជាច្រើន ប៉ុន្តែពោរពេញដោយក្តីសង្ឃឹម”។ To Manchester United fans 🔴👇🏽 pic.twitter.com/0HKWscZO9F…

KNONGSROK
សេដ្ឋកិច្ច

#រឿងខ្លី ​សំបុត្រម៉ែ!! យប់នេះជាយប់មួយដ៏ពិសេសសម្រាប់ខ្ញុំ។ មិត្ដភក្ដិខ្ញុំ និងខ្ញុំបានរៀបចំកម្មវិធីជប់លៀងមួយនៅពេលប្រឡងជាប់ថ្នាក់ទី១០ដោយជោគជ័យ។

#រឿងខ្លី ​សំបុត្រម៉ែ យប់នេះជាយប់មួយដ៏ពិសេសសម្រាប់ខ្ញុំ។ មិត្ដភក្ដិខ្ញុំ និងខ្ញុំបានរៀបចំកម្មវិធីជប់លៀងមួយនៅពេលប្រឡងជាប់ថ្នាក់ទី១០ដោយជោគជ័យ។ កម្មវិធីប្រារព្ធឡើងពោរពេញដោយភាពសប្បាយរីករាយ ម្នាក់ៗមានស្នាមញញឹមគ្រប់ៗគ្នា។បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ខ្ញុំមិនហ៊ាននៅជជែកជាមួយមិត្ដភក្ដិយូរទេ ខ្ញុំប្រញាប់រួសរាន់មកផ្ទះមុនគេ ព្រោះម៉ាក់ខ្ញុំប្រាប់ថា គាត់មិនសូវស្រួលខ្លួនផង។ នៅម៉ោង១១យប់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខ្ញុំបានមកដល់ផ្ទះ។ ទ្វារផ្ទះ និងភ្លើងក្នុងផ្ទះមិនទាន់បិទ តែផ្ទះមានសភាពស្ងាត់។ ដោយអាការៈស្រវឹងស្ប៉ាយ(SPY) តិចៗខ្ញុំ ប្រញាប់ចូលផ្ទះយ៉ាងលឿន ព្រោះមិនចង់ឱ្យម៉ាក់ដឹង។ ចូលដល់ក្នុងផ្ទះ ក៏មិនឃើញម៉ាក់ចេញមករកខ្ញុំ ខុសពីសព្វមួយដង ដែលម៉ាក់តែងតែស្ទុះមករកខ្ញុំ ដោយសួរពីសុខទុក្ខផង។ ខ្ញុំនៅតែចោលភ្នែកសម្លឹងទៅរកបន្ទប់គេងព្រោះក្រែងឃើញម៉ាក់ ស្រាប់តែជើងរបស់ខ្ញុំប៉ះត្រូវអ្វីម្យ៉ាង។ ខ្ញុំឈ្ងោកមុខមើល“ពុទ្ធោ ម៉ាក់!”ខ្ញុំលាន់មាត់ស្រែកឡើងភ្លាត់សំឡេង។ ម៉ាក់ដួលស្តូកស្តឹងក្បែរទ្វារក្នុងបន្ទប់។ម៉ាក់គ្មានកម្រើក…

Web Copy
សង្គម

ខឹង និងស្អប់ ជាសញ្ញាបញ្ជាក់ថា រឿងរវាងយើង ជិតដល់ពេលត្រូវបញ្ចប់ហើយ

កន្លងមកនេះ ខ្ញុំប្រហែលជាល្ងង់ខ្លាំងណាស់ហើយ ដែលតែងតែទ្រាំគ្រប់សព្វបែបយ៉ាង ព្រោះតែពាក្យពីរម៉ាត់គឺ ស្រឡាញ់។ សេចក្ដីស្រឡាញ់ដ៏លើសលប់ ដែលខ្ញុំមានចំពោះអ្នក វាបានធ្វើឱ្យខ្ញុំក្លាយជាមនុស្សល្ងង់ដោយមិនដឹងខ្លួន គឺល្ងង់ដែលនៅតែស្រឡាញ់អ្នក ទាំងដែលដឹងថា ការស្រឡាញ់មួយនេះ វាមិនដែលទទួលបានតម្លៃ និងការតបស្នងពីអ្នកមកវិញសោះ។ រយៈពេលជាយូរមកនេះ គឺមានខ្ញុំតែងតែគិតតែម្នាក់ឯងប៉ុណ្ណោះ លះបង់ដើម្បីអ្ននក៏តែម្ខាងដែរ ចេះតែខ្លាចធ្វើឱ្យអ្នកអន់ចិត្ត ចេះតែគិតបារម្ភ ខ្វាយខ្វល់ពីអ្នកតែម្នាក់ឯង អ្វីដែលសំខាន់ គឺខ្ញុំឆ្កួតតែឯង ដែលតែងតែខ្លាចបាត់បង់អ្នក ទាំងដែលការពិតទៅ អ្នកមិនដែលគិត និងចង់ថែរក្សាខ្ញុំសូម្បីតែបន្តិច។ មែនហើយ ការស្រឡាញ់តែម្ខាង មិនអាចទ្រាំបានយូរទេ! ការលះបង់តែម្ខាង ក៏មិនដែលទទួលបានតម្លៃត្រឡប់មកវិញដែរ។ ដូចជាខ្ញុំកន្លងមកនេះ ចំពោះអ្នក…

Web Copy
សង្គម

ទទួលស្គាល់ទៅថា មនុស្សខ្លះ គ្រាន់តែដើរចូល និងឆ្លងកាត់ជីវិតយើងតែប៉ុណ្ណោះ

ក្នុងមួយជីវិតនេះ យេីងប្រាកដជាជួបមនុស្សច្រេីនប្រភេទណាស់​ ចំណែកឯអ្នកចូលមករកយេីងក្នុងន័យស្នេហាក៏មានមិនតិចដែរ​។ តែក្នុងចំណោមអ្នកទាំងអស់នោះ មិនមែនសុទ្ធតែជាមនុស្សដែលស្រឡាញ់យេីងពិតប្រាកដ​ គិតចង់ច្បាស់លាស់ជាមួយយេីងទាំងអស់នោះទេ។ មនុស្សខ្លះក៏គ្រាន់តែដេីរកាត់ក្នុងជីវិតយេីង នាំរឿងមកឱ្យយេីងត្រូវអង្គុយខកចិត្ត​ ដេកខូចចិត្ត​ យំស្តាយនូវក្តីស្រឡាញ់របស់យេីងដែលផ្តល់ទៅឱ្យមនុស្សខុសដូចជាគេតែប៉ុណ្ណឹងឯង​។ ដំបូងក៏ធ្វេីដូចជាស្រឡាញ់ ហួងហែងយេីងខ្លាំងណាស់​ តែចុងក្រោយក៏បោះបង់យេីងទៅស្រវាយកស្នេហ៍ថ្មីទៀត​។ ចំណែកមនុស្សខ្លះវិញ ក៏ទាក់ទងគ្នាបានយូរក្រែលគ្រាន់បេីដែរ​ តែបែរជាត្រូវមានរឿងស្មានមិនដល់ធ្វេីឱ្យយេីងមិនអាចបន្តជាមួយគ្នាបានទៅវិញ។​ មនុស្សខ្លះទៀតក៏ស្រឡាញ់យេីងខ្លាំងណាស់​ គិតចង់ច្បាស់លាស់ជាមួយយេីងពិតមែន​ តែយេីងបែរជាមិនផ្តល់ឱកាសឱ្យគេ​ ព្រោះតែយេីងមិនអាចបង្ខំឱ្យបេះដូងស្រឡាញ់គេ​បាន​ ទោះគេធ្វេីល្អដាក់យេីងប៉ុនណាក៏ដោយ​ ក៏យេីងមិនព្រមទទួលយកស្នហារបស់គេ​ ដោយហេតុថាស្នេហាជារឿងបង្ខំគ្នាមិនបាន​ ស្រឡាញ់​គឺស្រឡាញ់​ អត់គឺអត់​ហេីយ​ បានត្រឹមតែអាណិត ហេីយក៏អរគុណ និងចងចាំថាមានម្តងនោះក្នុងជីវិតដែលមានមនុស្សល្អដូចជាគេមកស្រឡាញ់យេីង​។ ឯមនុស្សខ្លះវិញ គេមកស្រឡាញ់យេីង​ យេីងក៏ស្រឡាញ់គេ​ តែសំណាងមិនល្អពួកយេីងស្គាល់គ្នាខុសវេលាទេីបមិនអាចស្រឡាញ់គ្នា​។…

Web Copy
សង្គម

ក្នុងនាមជាប្ដី! បើមិនអាចផ្ដល់រូបរាងសម្រស់ស្អាតឱ្យនាងវិញទេ សូមផ្ដល់ស្នាមញញឹម និងកម្លាំងចិត្តដល់នាងឱ្យបានច្រើន

ជាច្រើនលើច្រើនសារហើយ ដែលខ្ញុំតែងតែឃើញប្រពន្ធរបស់ខ្ញុំ គាត់តែងតែឈរមុខកញ្ចក់ ដោយអាវចេញ ដើម្បីឆ្លុះកញ្ចក់មើល។ តែខ្ញុំធ្វើជាមិនដឹង និងមិនបានឃើញ ថាគាត់កំពុងតែធ្វើអ្វីនោះឡើយ តែជាក់ស្ដែង ខ្ញុំអាចដឹងបានថា គាត់ហាក់មានការព្រួយបារម្ភចំពោះរូបរាងរបស់គាត់យ៉ាងខ្លាំង ​ហើយមិនពេញចិត្តនឹងរូបរាងរបស់គាត់ក្នុងពេលនេះទេ។ ជាការពិត គាត់ហាក់ដូចជាព្យាយាមរឹតក្បាលពោះរបស់គាត់ ឱ្យមើលទៅឃើញតូចជាងនេះ! គាត់ខំរឹបសុដន់កុំឱ្យយារធ្លាក់! កាយវិការទាំងនេះរបស់គាត់ហ្នឹងហើយ ដែលធ្វើឱ្យខ្ញុំដឹងដោយអារម្មណ៍ថា គាត់ពិតជាមិនពេញចិត្តនឹងរូបរាងរបស់គាត់ក្នុងពេលនេះទាល់តែសោះ។ មានថ្ងៃមួយ ខ្ញុំក៏បានយកកញ្ចក់ចេញពីក្នុងបន្ទប់ ដោយយកទៅលាក់ទុកមិនឱ្យគាត់ដឹង។ ដល់ពេលដែលគាតត់ត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានធ្វើដូចសព្វដង គឺដោះអាវចេញ ហើយឈរនៅមុខកញ្ចក់ តែពេលនោះ គាត់ឃើញថាបាត់កញ្ចក់ គាត់ក៏បានក្រឡេកមកសួរខ្ញុំ ៖ – នាង…

Web Copy
សង្គម

មនុស្សស្រីល្ង.ង់បំផុត ដែលសុខចិត្តឈឺ.ចាប់ តែបែរជាមិនព្រមនិយាយពាក្យថា “បែក”

មនុស្សជាច្រើន តែងតែបន្ទោសមនុស្សស្រី ដែលសុខចិត្តទ្រាំជាមួយនឹងមនុស្សដែលតែងតែធ្វើឱ្យនាងឈឺចាប់ តែងតែអភ័យទោស ឱ្យមនុស្សដែលតែងតែក្បត់ខ្លួនម្ដងហើយម្ដងទៀត គ្រប់គ្នាបន្ទោសនាងដែលទន់ជ្រាយ ចេះតែលើកលែង ទន់ចិត្ត ទោះបីខ្លួនត្រូវឈឺចាប់ច្រើនលើកច្រើនសារ នៅតែព្យាយាមរក្សាទំនាក់ទំនងដែលមានតែការឈឺចាប់ មិនព្រមបែក។ មែនហើយ មនុស្សស្រីកម្មណាស់ ទោះបីឈឺចាប់ក៏នៅតែទ្រាំ ទោះបីគេក្បត់ក៏នៅតែអភ័យ គ្រាន់តែពាក្យសម្ដីសុំទោស ពាក្យសន្យាថានឹងកែ ក៏ព្រមលើកលែងឱ្យគេមួយដង ជាពីរដង រហូតដល់មានឈ្មោះជាមនុស្សស្រីល្ងង់ខ្លៅ សាច់កម្ម ក៏នៅតែបណ្ដោយឱ្យខ្លួនឯងដុនដាប ទ្រុឌទ្រោមនឹងទំនាក់ទំនងមួយនេះ។ ប៉ុន្តែការពិតនៃភាពល្ងង់ឆោត សាច់កម្មរបស់មនុស្សស្រី មិនមែននាងមិនដឹងនោះទេ តែព្រោះតែសេចក្ដីស្រឡាញ់ ចិត្តមេត្តា ការលើកលែងទោស ការទុកឱកាស ព្រោះយល់ថា មនុស្សម្នាក់នឹងកែ​…

Web Copy
ប្លែកៗ

តើអ្នកជាមនុស្សឆ្លាត ឬល្ងង់?

ជ្រើសរើសរូបមួយ ដើម្បីដឹងថា តើអ្នកជាមនុស្សឆ្លាត ឬក៏ល្ងង់? 1. គ្រាប់ត្បូងទី 1 អ្នកជាមនុស្សចូលចិត្តលេងសើចច្រើន តែក៏ច្បាស់លាស់ ហើយក៏តែងតែគិតអ្វីដែលវិជ្ជមាន ដូច្នេះហើយទើបអាចឱ្យអ្នកដោះស្រាយបញ្ហាលំបាកៗបានជាច្រើន ដោយគ្មានភាពទាក់ទើរ។ ដ្បិតអ្នកជាមនុស្សលេងសើចច្រើនក៏ពិតមែន តែជាក់ស្ដែង អ្នកជាមនុស្សដែលពោរពេញដោយហេតុផល ច្បាស់លាស់ ដូច្នេះ អ្នកមិនល្ងង់ទេ តែក៏មិនឆ្លាតដើរខ្សែលើគេដែរ គឺមានដែនកំណត់ត្រឹមត្រូវ។ 2. គ្រាប់ត្បូងទី 2 នៅចំពោះមុខអ្នកដទៃ អ្នកគឺជាមនុស្សមុតមាំ ដឹងខុសត្រូវ អ្នកដឹងពីអ្វីដែលអ្នកចង់បាន និងអ្វីដែលអ្នកគួរធ្វើ។ មិត្តភក្តិតែងតែពឹងផ្អែកលើអ្នកខ្លាំងណាស់ ព្រោះអ្នកជាមនុស្សដែលពូកែក្នុងការដោះស្រាយបញ្ហាបានយ៉ាងល្អ។ អ្នកជាមនុស្សដែលមាន IQ…

Web Copy
ប្លែកៗ

តើអ្នកស្ថិតក្នុងតំណែងមួយណា នៅក្នុងចិត្តដៃគូរបស់អ្នក?

តាមរយៈដើមឈើដែលអ្នកបានជ្រើសរើស វានឹងជួយបង្ហាញពីតំណែងរបស់អ្នក ដែលស្ថិតនៅក្នុងចិត្តដៃគូរបស់អ្នក តើគាត់ទុកអ្នកជាមនុស្សសំខាន់ដែរឬទេ? 1. ដើមឈើទី 1 មនុស្សនោះគិតថាអ្នកជាអ្នកកំណត់វាសនារបស់ពួកគេ។ ទោះបីជាដៃគូរបស់អ្នកមិនប្រាកដថា អ្នកជាមនុស្សដែលពួកគេស្រលាញ់បំផុតក៏ដោយ ក៏ដៃគូរបស់អ្នកជឿជាក់ថា គ្មាននរណាម្នាក់ស្រឡាញ់អ្នកដូចគេនោះទេ។ ដៃគូអ្នកតែងតែគិតថា គ្មានអ្នកណាសមនឹងគាត់ជាងអ្នកទេ ពួកគេមានអារម្មណ៍សុខស្រួល និងមានសន្តិភាពផ្លូវចិត្តជាមួយអ្នកយ៉ាងខ្លាំង។ គាត់តែងតែសង្ឃឹមថា ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងដំណើរការទៅដោយជោគជ័យ ហើយពួកគេចង់នៅជាមួយអ្នករហូតដល់អ្នកទាំងពីរចាស់កោងខ្នង។ 2. ដើមឈើទី 2 ទោះបីជាអ្នកស្រលាញ់មនុស្សម្នាក់នោះច្រើនក៏ដោយ អ្នកមិនមែនជាមនុស្សដែលគាត់ស្រលាញ់ខ្លាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ទៀតនៅតែចង់នៅជាមួយអ្នក ទៅតាមអារម្មណ៍ម្ដងម្កាលរបស់ពួកគេ។ លើសពីនេះ ក៏បង្ហាញថាអ្នកស្រឡាញ់ម្ខាងទៀត ច្រើនជាងម្ខាងនោះស្រឡាញ់អ្នក។ ពួកគេគិតថាអ្នកមិនអាចរស់នៅដោយគ្មានពួកគេបានទេ ដូច្នេះពួកគេតែងតែបានចិត្ត…

0_FILE PHOTO Champions League Manchester United Training
កីទ្បា

លោក Ole ទទួលស្គាល់ថា​ក្រុមកីឡាកររបស់​បច្ចុប្បន្នប្រជែងមិនឈ្នះក្រុមកីឡាកររបស់លោក Pep ទេ

Man City ជាក្រុមជើងឯក Premier League រដូវកាល ២០២០/២១ ។ Solskjaer សារភាពថាក្រុមកីឡាករបច្ចុប្បន្នរបស់​លោក មិនអាចប្រកួតប្រជែងជាមួយក្រុមកីឡាករលោក Guardiola បានទេ។ ថ្លែងទៅកាន់ទូរទស្សន៍ BT Sport បន្ទាប់ពីបរាជ័យ ២-១ លើក្រុម Leicester City លោក Ole Gunnar Solskjaer បាននិយាយថា៖ “ ប្រសិន​បើអ្នកចង់ប្រជែងជាមួយក្រុម Manchester City យើងចាំបាច់ត្រូវពង្រឹងក្រុមរបស់យើង”។ “សូមអបអរសាទរដល់ពួកគេ។…