Wisdoms

Web Copy
សង្គម

ជឿទេថា មនុស្សស្រីខ្លាំង សូម្បីតែសង្សារផ្លាស់ប្ដូរតែបន្តិច ក៏នាងអាចមើលដឹងភ្លាមៗដែរ?

គេថាមនុស្សស្រីស្រឡាញ់ពី​សូន្យដល់មួយរយ វាគឺជាការពិត ហើយនៅពេលដែលនាងដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ច្បាស់ណាស់ថានាងនឹងយកចិត្តទុកដាក់សព្វគ្រប់បែបយ៉ាងចំពោះមនុស្សម្នាក់នោះ មិនថាចំណង់ចំណូលចិត្ត កាយវិការ សកម្មភាព ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំនោះទេ គឺនាងដឹងទាំងអស់ អាចនិយាយបានថា នាងដឹងច្បាស់ពីមនុស្សម្នាក់នោះយ៉ាងពិតប្រាកដ។ ជាពិសេស នៅពេលដែលនាងស្រឡាញ់ខ្លាំង សកម្មភាពរបស់នាង ក៏ប្រហែលជាមើលទៅសាំញុំា គួរឱ្យធុញទ្រាន់ថែមទៀតផង តែគ្រប់យ៉ាងទាំងនេះ ក៏ព្រោះតែនាងយកចិត្តទុកដាក់ ព្រួយបារម្ភ Take Care ពីមនុស្សដែលនាងស្រឡាញ់។ លើសពីនេះ នាងថែមទាំងចូលចិត្តសួរនាំ ដេញដោល ប្រចណ្ឌ ហួងហែងមនុស្សដែលនាងស្រឡាញ់ស្ទើរតែគ្រប់ពេល គ្រប់កន្លែង ជាពិសេស គឺពេលដែលដៃគូរបស់នាងឃ្លាតឆ្ងាយ…

Hariss
កីទ្បា

កីឡាករជោគជ័យបំផុតរបស់សិង្ហបុរី Hariss Harun​ត្រឡប់មក​លេង​នៅ​ក្លិបស្រុកកំណើត​វិញក្រោយចាកចេញពី JDT

ប្រធានក្រុមជម្រើស​ជាតិ​សិង្ហបុរី​ Hariss Harun បានវិលត្រឡប់ទៅលេងនៅប្រទេសសឹង្ហបុរីវិញហើយ បន្ទាប់ពីគាត់បានផ្សាភ្ជាប់នឹងការផ្លាស់ទៅលេងនៅក្លិប Lion City Sailors នៅ​ថ្ងៃនេះ។ ខ្សែបម្រើវ័យ ៣០ ឆ្នាំរូបនេះបានបញ្ចប់កិច្ចសន្យារបស់ខ្លួនដោយ​មាន​ការ​យល់ព្រមទាំងភាគីទាំងសងខាងក្រោយ​ចំណាយ​រយៈពេល៧ ឆ្នាំកន្លះ​ជាមួយក្លិប​ជើងខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim (JDT) ។ ចូលរួមជាមួយ Sailors រូបគេបានចុះកុងត្រា ៣ឆ្នាំកន្លះយោងតាមសេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថានិងកិច្ចព្រមព្រៀងបីឆ្នាំកន្លះឆ្នាំ “ ថ្លៃឈ្នួលបិទជិតមួយ “undisclosed fee” ។ បច្ចុប្បន្នក្រុមនេះស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ AIA Singapore…

Untitled 1
កីទ្បា

ជំនួបវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League គ្រោងប្ដូរទីតាំងពីក្រុង Istanbul មកកាន់កីឡដ្ឋាន Wembley

យោងតាមកាសែត The Times, UEFA បានគិតឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេ ហើយបានត្រៀមផ្លាស់ប្តូរទីតាំងការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទៅកីឡដ្ឋាន Wembley ក្នុងនប្រទេសអង់គ្លេសវិញ។ ដំបូងឡើយ! វាត្រូវបានគេរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែប្រទេសទួរគីកំពុងបន្តដោះស្រាយជាមួយនឹងវិបត្តិជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត! ចំពេលរដ្ឋាភិបាលអង់គ្លេស បានដាក់កម្រិតលើការធ្វើដំណើរសម្រាប់ អ្នកដែលធ្វើដំណើរទៅប្រទេសតួកគី។ ការឈានដល់វគ្គផ្តាច់ ព្រ័ត្រ​​នៅទីនោះ មិនត្រឹមតែតម្រូវឱ្យមានកីឡាករប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រផងដែរហើយ​មុន​មក​វិញ​ត្រូវ​ធ្វើ​ចត្តាឡីស័ក១៤ថ្ងៃទើបរដ្ឋភិបាលអង់គ្លេសឲ្យចូលប្រទេស។ ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Wembley មានន័យថា Chelsea នឹងលេងនៅទីនោះ ២ ដងហើយ ពោលគឺម្តងសម្រាប់វគ្គផ្តាច់ព្រ័ត្រ FA Cup…

207ed5735786b9533d983958b2b4745f92f4ac3a 1600244002 5f61c922 1200x630
កីទ្បា

មក​ដឹង​លម្អិតអំពី​កុងត្រាថ្មីរបស់ Neymar Jr. ជាមួយ PSG! Mbappe ចង់​ក៏ចង់បាន​ដូចគ្នាដែរ

Neymar បានចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥។ យោងតាម L’Equipe (បញ្ជាក់ដោយ Fabrizio Romano ដែលអាចទុកចិត្តបាន) កុងត្រានេះមានរយៈពេលមួយឆ្នាំបន្ថែមទៀត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងលើ​កិច្ចសន្យាថ្មី ដូច្នេះកីឡាករប្រេស៊ីលអាចស្នាក់នៅក្លឹបរហូតដល់ឆ្នាំ ២០២៦ ។ នេះគឺជាព័ត៌មានលម្អិតសំខាន់ៗអំពីកិច្ចសន្យាថ្មីរបស់បុរសអាយុ ២៩ ឆ្នាំ។ Neymar has signed a new contract with Paris Saint-Germain, committing to the Ligue…

៦
សង្គម

ឆ្លើយឱ្យត្រង់! ដែលធ្លាប់លេងសង្រ្គាមត្រជាក់ ជាមួយមនុស្សដែលខ្លួនស្រឡាញ់​អត់??

ធ្លាប់អត់លេងសង្រ្គាមត្រជាក់ជាមួយមនុស្សដែលអ្នកស្រឡាញ់​? តាមការពិតទៅយេីងស្រឡាញ់គេណាស់​ ខ្វល់ពីគេណាស់​ តែចិត្តមានះក្នុងខ្លួនមិនចង់ចាញ់​ មិនព្រមចុះញ៉មអ្នកណា នេះហើយជាចរិតកែមិនឡេីងពិតមែន​ មិនលេីកលែងសូម្បីតែជាមួយមនុស្សខ្លួនឯងស្រឡាញ់​។ ពេលគេចាប់ផ្តេីមព្រងេីយកន្តេីយ មិនខ្វល់ខ្វាយ មិនចាប់អារម្មណ៍សុខទុក្ខយេីង​ យេីងឯណេះវិញខឹងពេក​ អន់ចិត្តធ្វេីអ្វីមិនបានក៏ធ្វេីបែបនោះដាក់គេវិញ​ គេមិនឆាតមកខ្ញុំក៏មិនឆាតទៅ​ គេមិនសួរនាំខ្ញុំ ខ្ញុំក៏មិនប្រាប់អ្វី​ទៅគេដែរ តែខ្ញុំក៏មិនដឹងថាតាមពិតទៅគេលួចនឹកខ្ញុំដូចដែលខ្ញុំនឹកគេដែរឬក៏អត់ទេ? ឬមួយគេអស់ចិត្តពីខ្ញុំពិតមែនទេដឹង? បេីនិយាយឱ្យមែនទែនទៅ នេះមិនមែនជាវិធីដោះស្រាយដែលល្អសម្រាប់គូស្នេហ៍គ្រប់គូនោះទេ​ បេីមានរឿងអីនឹងគ្នា ក៏គួរតែដោះស្រាយជាមួយគ្នាឱ្យដាច់ស្រឡះ​ និយាយគ្នាដោយត្រង់ៗជាមួយគ្នាទៅ វាល្អជាងការដែលត្រូវលេងសង្រ្គាមត្រជាក់ដាក់គ្នាបែបនេះ​ វានាំតែពិបាកទាំងគូ​។ បេីខាងណាអស់ចិត្តក៏ប្រាប់ត្រង់ៗកុំព្រងេីយៗដាក់គ្នា ហេីយទុកឱ្យម្នាក់ទៀតត្រូវអង្គុយគិត គេងឆ្ងល់ពិបាកចិត្តតែម្នាក់ឯង​ ហេីយបេីខឹងរឿងអីមិនពេញចិត្តត្រង់ណា ក៏គួរប្រាប់គ្នាឱ្យបានដឹង​ បេីនៅស្រឡាញ់​គ្នាមែន រឿងអីត្រូវមកព្រងេីយៗដូចអ្នកដទៃបែបនេះ ប្រាប់ត្រង់ៗថាវាមិនសប្បាយទេអី។…

១
គ្រួសារ

សូមចងចាំរឿង ៤ យ៉ាងខាងក្រោមនេះ ដើម្បីឱ្យអ្នកបានក្លាយជានារីដែលមានជីវិតរីករាយ សប្បាយចិត្តបំផុត ដោយគ្មានវត្តមានបុរសណាម្នាក់

មនុស្សស្រី អ្នកមិនអាចធ្វើជាមនុស្សអាត្មានិយមបានទេ តែក៏មិនត្រូវលះបង់ច្រើនពេកដើម្បីបុរសណាម្នាក់នោះដែរ។ ព្រោះថាអ្នកមិនអាចដឹងបាននោះឡើយ ថាបុរសដែលអ្នកស្រឡាញ់ខ្លាំងបំផុត ហើយតែងតែលះបង់គ្រប់យ៉ាងដើម្បីគេ គេឱ្យតម្លៃអ្នកកម្រិតណា រឹតតែមិនដឹងថា តើពេលណាដែលគេនឹងអស់ចិត្ត ហើយមានគំនិតក្បត់ផិតអ្នកក្រោយខ្នងនោះដែរ។ ការរៀបការសម្រាប់មនុស្សស្រី វាដូចជាការលេងល្បែងផ្សងសំណាងដ៏ធំបំផុតនៅក្នុងជីវិត បើអ្នកមានសំណាងល្អ អ្នកប្រាកដជាអាចឈ្នះបានរង្វាន់ធំ គឺទទួលបានគ្រួសារមួយដ៏មានក្ដីសុខ និងពោរពេញទៅដោយសុភមង្គល ភាពកក់ក្ដៅ។ តែបើអកុសល អ្នកគ្មានសំណាងគ្រប់គ្រាន់ទេ អ្នកច្បាស់ចាញ់ស្ទើរតែអស់ពីខ្លួន ព្រោះតែទទួលបានគ្រួសារដែលមានតែភាពក្ដៅក្រហាយមិនខាន។ ដូច្នេះហើយ ប្រសិនបើមិនអ្នកបែរជាគ្មានសំណាងបានប្ដីល្អដូចគេទេ ក៏អ្នកអាចធ្វើឱ្យខ្លួនឯងមានជីវិតពោរពេញដោយភាពរីករាយបានដែរ ឱ្យតែអ្នកមាន៤ចំណុចនេះ ដោយមិនបាច់ពឹងផ្អែកលើវត្តមានរបស់មនុស្សប្រុសណាឡើយ។ ១. ស្វ័យភាពក្នុងសេដ្ឋកិច្ច ស្ត្រីជាច្រើននៅតែប្រកាន់គំនិតថា មិនចាំបាច់ខំប្រឹងសិក្សារៀនសូត្រទេ គ្រាន់តែមានសម្រស់ស្រស់ស្អាត ហើយរៀបការជាមួយបុរសអ្នកមានតែប៉ុណ្ណឹង…

១
ប្លែកៗ

តេស្តចរិតធម្មជាតិរបស់អ្នក តាមរយៈការជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ

នេះគឺជាការធ្វើតេស្តបែបចិត្តសាស្ត្រ គ្រាន់តែអ្នកជ្រើសរើសរូបមួយដែលអ្នកពេញចិត្តជាងគេ វានឹងអាចបង្ហាញពីចរិតធម្មជាតិរបស់អ្នកឱ្យដឹងកាន់តែច្បាស់ ។ 1. អត្ថន័យបុគ្គលិក ប្រសិនបើជម្រើសរបស់អ្នកគឺជាត្រីកោណទីមួយ នេះបង្ហាញថា អ្នកពិតជាមានន័យខ្លាំងណាស់។ អ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ ដែលមិត្តភាពមានន័យថាគ្រប់យ៉ាងចំពោះអ្នក។ អ្នកត្រៀមខ្លួនជាស្រេចដើម្បីជួយមិត្តរបស់អ្នកនៅពេលមានបញ្ហាណាមួយ ដែលអ្នកនៅជាមួយពួកគេ។ អ្នកគឺដូចជាទូកសង្រ្គោះជីវិតដែលកំណត់ពេលវេលាល្អសម្រាប់អ្នកដែលនៅជុំវិញអ្នក។ ទោះជាយ៉ាងណាក៏ដោយ កុំបន្ទោសនរណាម្នាក់ដែលមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ គិតថាវាជារឿងធម្មតា ប្រសិនបើនរណាម្នាក់ត្រូវការជំនួយពីអ្នកដទៃ។ អ្នកអាចជ្រើសរើសឱ្យខ្លួនឯងបានថាគួរជួយគេ ឬក៏អត់។ ប៉ុន្តែវាជាការពិតដែលអ្នកតែងតែជាស្មាសម្រាប់នរណាម្នាក់ដែលពឹងផ្អែកលើអ្នកបានគ្រប់ពេល ហើយមនុស្សមើលឃើញថាអ្នកជាមនុស្សដែលមានចិត្តល្អ និងរឹងមាំបំផុត។ 2. មានមហិច្ឆតា ក្លាហានប្តេជ្ញាចិត្តខ្ពស់ ការជ្រើសរើសត្រីកោណទីពីរបង្ហាញថា អាទិភាពជីវិតចម្បងរបស់អ្នក គឺធ្វើតាមបំណងប្រាថ្នា និងគោលដៅផ្ទាល់ខ្លួន។ ប្រសិនបើអ្នកត្រូវការសម្រេចអ្វីមួយអ្នកច្បាស់ជាហ៊ានប្រថុយអ្វីៗដើម្បីសម្រេចវា។ “គ្មានដែនកំណត់…

១
សង្គម

កុំធ្វើជាមនុស្សក្បត់ ព្រោះតែចង់សងសឹកមនុស្សដែលធ្លាប់ក្បត់យើងឱ្យសោះ មិនមែនជាសេចក្ដីថ្លៃថ្នូរទេ

បេីគេក្បត់ចិត្ត​ យេីងត្រូវក្បត់គេវិញ ដេីម្បីជាការសងសឹកដែរទេ?​ ចម្លេីយគឺ​ អត់ទេ​ មនុស្សក្បត់ជាមនុស្សដែលអាត្មានិយម មិនចេះគ្រប់គ្រាន់ យល់តែក្តីសុខខ្លួនឯង មិនក្រែងចិត្តក្រែងអារម្មណ៍មនុស្សដែលស្រឡាញ់ខ្លួន​។ ប្រសិនបេីយេីងជ្រេីសរេីសយកការសងសឹកដោយក្បត់ផិតគេវិញ​ យេីងក៏មិនខុសអីពីគេនោះដែរ​។ ក្រែងយេីងជាមនុស្សម្នាក់ដែលធ្លាប់ទទួលអារម្មណ៍ព្រោះត្រូវគេក្បត់​មែនទេ? បេីបែបហ្នឹងហេីយ យេីងក៏ដាច់ខាតកុំក្បត់គេតបវិញ​ កុំគ្រាន់តែគំនុំផ្ទាល់ខ្លួនទៅធ្វេីបាបបេះដូងអ្នកដទៃដែលគ្នាមិនដឹងខ្យល់អី​ ក្រែងយេីងបានដឹងរួចហេីយមិនអ៊ីចឹង​ ថាអារម្មណ៍ដែលត្រូវគេយកមកលេងសេីចវាបែបណាខ្លះ​។ បេីចង់សងសឹកមនុស្សដែលក្បត់យេីង​ យេីងក៏គ្រាន់តែស្រឡាញ់ហេីយស្មោះត្រង់ជាមួយឱ្យដល់ទីបញ្ចប់ទៅ​ ព្រោះនៅទីបំផុត បន្ទាប់ពីយេីងបានដេីរចេញពីគេដោយសារអំពេីក្បត់របស់គេ​ គេនឹងត្រូវឈឺចាប់ជាងយេីងរាប់រយដង ព្រោះតែភាពស្មោះត្រង់របស់យេីង​ យេីងក៏បាត់បង់គេក៏បាត់បង់ តែបាត់បង់មិនដូចគ្នា​នោះទេ​។ យេីងគ្រាន់តែបាត់បង់មនុស្សក្បត់ស្នេហ៍ មេីលមិនឃេីញតម្លៃរបស់យេីង​ ប៉ុន្តែគេវិញបានបាត់បង់មនុស្សស្មោះត្រង់ម្នាក់ដែលស្រឡាញ់គេខ្លាំងបំផុត។ ​គិតមេីលទៅថាជាយេីង ឬគេជាគេដែលត្រូវឈឺ​ជាង? កុំព្រោះតែមនុស្សក្បត់ បែរជាបន្ទាបតម្លៃខ្លួនឯងធ្វេីជាមនុស្សក្បត់ដែរ​…

Magiure
កីទ្បា

លោក Ole សន្និដ្ឋានអំពីស្ថានភាពរបួសរបស់ Harry Maguire៖ “អាចពីរបីថ្ងៃ អាចពីរបីអាទិត្យ…”

លោក Ole Gunnar Solskjaer សង្ឃឹមថា Harry Maguire អាចនឹងវិលត្រឡប់ពីរបួសកជើងរបស់គាត់ ដែលបានកើតឡើងជាមួយក្រុម Aston Villa មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League យប់មិញ។ បន្ទាប់ពីការប្រកួតគាត់បាននិយាយអំពីភាពធ្ងន់ធ្ងរនៃការរងរបួសរបស់ប្រធានក្រុម Man Utd ហើយបាននិយាយថា៖“យើងមានវគ្គផ្តាច់ព្រ័ត្រដើម្បីទន្ទឹងរងចាំ។ សង្ឃឹមថានឹងមានវត្តមានរបស់ Harry Maguire តែខ្ញុំមិនដឹងទេ។ យើងត្រូវតែពិនិត្យគាត់។ វាប្រហែលជាពីរបីសប្តាហ៍ ឬ វាប្រហែលជាពីរបីថ្ងៃក៏មិនដឹង។ សង្ឃឹមថារបួដគាត់នឹងមិនអាក្រក់ទេ ប៉ុន្តែខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេ ហើយយើងត្រូវពិនិត្យគាត់និងស្កេនគាត់នៅថ្ងៃស្អែក”។ “វារបួសត្រង់កជើងជើង។ ខ្ញុំគិតថាម្នាក់នោះ(Anwar…

Untitled 1
កីទ្បា

Man Utd អាចខាតលុយ២០០លានផោន​ដោយសារ​អ្នក​គាំទ្រធ្វើបាតុកម្មបណ្ដេញត្រកូល Glazer

Man United គ្រោងនឹងខកខានលើកិច្ចព្រមព្រៀងដ៏ធំមួយដែលមានទឹកប្រាក់ ២០០ លានផោនដោយសារតែភាពតានតឹងទាំងអស់ជុំវិញការតវ៉ារបស់អ្នក​គាំទ្រលើ​ប្រធានបទ Glazers Out នេះ​បើ​តាម​ការ​បង្ហាញឲ្យដឹងពី​កាសែត Guardian ។ ប្រភពខាងលើនិយាយថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Manchester គឺ The Hut Group ដែលត្រៀមខ្លួនរួចរាល់ក្នុងការបង់ប្រាក់ ២០០​លានផោនក្នុងរយៈពេល ១០ ឆ្នាំក្នុងកិច្ចព្រមព្រៀងដាក់ស្លាក់ពាណិជកម្ម​លើឧបករណ៍ហ្វឹកហាត់របស់​ក្លិបបានប្រាប់នាយកគ្រប់គ្រងរបស់ United ថាពួកគេនឹងលែងជាផ្នែកនៃកិច្ចព្រមព្រៀងទៀតហើយ។ ស្លាកយីហោ Myprotein ដែល​ជារបស់ក្រុមហ៊ុន Cheshire (ផ្នែកមួយនៃក្រុមហ៊ុន​The Hut Group) ដែលបង្ហាញខ្លួននៅលើឧបករណ៍ហ្វឹកហាត់របស់ក្លឹបក្នុងពេលបច្ចុប្បន្ននេះ ហើយ​ពួក​គេនឹងផុតកំណត់ឆាប់ៗនេះផងដែរ។ ក្រុមហ៊ុន…

Vb
ប្លែកៗ

១០ សន្លឹក​បង្ហាញ​ពី​រូប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខុស​បច្ចេកទេស រូប​ខ្លះ​មើល​ហើយ​អាច​ច្រឡំ​ធំ

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​មធ្យោបាយ​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​ការ​លើក​បដា ការ​ចែក​ខិត្តប័ណ្ណ ឬ​ការ​ជួល​ស្ថាប័ន សេវាកម្ម​ណា​មួយ​មក​ឲ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត។ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្នែក​អតិថិជន​បាន​ឆាប់​រហ័ស ក៏​ទាមទារ​ឲ្យ​មាន​គំនិតច្នៃប្រឌិត​ខ្ពស់​ក្នុង​ការ​តាក់តែង​ទាំង​កញ្ចប់ Promotion ​ក៏​ដូច​ជា​រូបភាព​នៅ​លើ​នោះ។ ប៉ុន្តែ​ក្នុង​ការ​ Design ខ្លះ បែរ​ជា​មាន​កំហុស​បច្ចេកទេស ហើយ​ពេល​អតិថិជន​ឃើញ វា​ទៅ​ជា​រឿង​ហួស​ចិត្ត​អស់​សំណើច​ទៅ​វិញ។ ខាង​ក្រោម​យើង​បង្ហាញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ១០ សន្លឹក​មើល​ហើយ​គិត​ឲ្យ​ដល់​ទើប​យល់៖ ១) បំពង់​ស៊ីមាំង​ឡាន​មក​ដាក់​ត្រូវ​កន្លែង​ដល់​ហើយ ២) ជា​ការ​ផ្សព្វផ្សាយ​ក្រុមហ៊ុន​អាកាសចរណ៍ តែ​តួ​ស្រី​គួរ​ទៅ​មន្ទីរពេទ្យ​ជា​មុន​សិន ៣) ផ្សព្វផ្សាយ​ពី​ម៉ាស៊ីន​បូម​ធូលី​ទេ​ណា កុំ​មើល​រូប​ខាង​នោះ​ប្រយ័ត្ន​ច្រឡំ ៤) ដាក់​អក្សរ I មួយ​ទៀត ដូច​ជា​លើស​ហើយ ៥)…

Vbvb
សង្គម

ក្រោយម៉ោង ៩ យប់ កុំធ្វើដាច់​ខាតរឿង ៥ យ៉ាងនេះ អាន​ហេតុផល​ចប់ល្មម​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លាច​រអា

សម្រាប់​អ្នក​ដែល​បម្រើការ​ពេញ​មួយ​ថ្ងៃ​ហើយ ក្រោយ​ម៉ោង ៩ យប់ អ្នក​គួរ​តែ​យក​ពេលវេលា​នោះ​ទៅ​សម្រាក ឬ​ជជែក​កម្សាន្ត​ជាមួយ​គ្រួសារ មិត្តភ័ក្ដិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក។ ដោយឡែក​រឿង ៥ យ៉ាង​នេះ យើង​ណែនាំ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ជៀសវាង កុំ​ធ្វើ​ឲ្យ​សោះ​ក្រោយ​ម៉ោង ៩ យប់ ព្រោះ​មាន​ហេតុផល​ដែល​អ្នក​គួរ​តែ​ដឹង៖ ៥) ទទួល​ទាន​ទឹក​ដោះ​គោ ទទួល​ទាន​ទឹក​ដោះ​គោ​នៅ​ពេល​យប់​គឺ​ល្អ​ហើយ តែ​កុំ​ឲ្យ​សោះ​នៅ​ក្រោយ​ម៉ោង ៩ យប់ ព្រោះ​វា​អាច​បង្ក​ការ​លំបាក​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ជា​ពិសេស​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម ជា​រឿយៗ​ដែល​អាច​ឲ្យ​អ្នក​ភ្ញាក់​ទាំង​ពាក់​កណ្តាល​យប់។ និយាយ​ស្រួល​ស្តាប់ បើ​ទទួល​ទាន​មុន ៣ ម៉ោង​នៃ​ការ​ចូល​ដំណេក​គឺ​មិន​អី​ទេ តែ​បើ​ក្រោយ​នោះ​វា​មិន​បាន​ជួយ​សុខភាព ហើយ​បែរ​ជា​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​វិញ។ ៤)…

Lkkl
សង្គម

៧ វិធី​អាច​សង្កេត​មើល​បុរស​ណា​ម្នាក់​បាន ថា​គេ​ត្រឹម​តែ​មក​លេង​សើច ឬ​ស្រលាញ់​យើង​ច្បាស់លាស់?

ការ​ដែល​គេ​ធ្វើ​ល្អ​ដាក់​យើង និយាយ​ផ្អែម​ដាក់​យើង មិន​សុទ្ធ​តែ​គេ​ស្រលាញ់​យើង​ទាំង​អស់​នោះ​ទេ បុរស​ខ្លះ​ក៏​ត្រឹម​តែ​មក​លេង​សើច​ធ្វើ​ឲ្យ​យើង​ខូច​អារម្មណ៍​ឥត​អំពើ ហើយ​បុរស​ខ្លះ​ទៀត​យើង​រៀប​នឹង​ស្រលាញ់ បែរ​ជា​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​វិញ និយាយ​ទៅ​គឺ​មិន​ច្បាស់លាស់​ជាមួយ​យើង​ឡើយ។ ក្នុង​អត្ថបទ​នេះ Knongsrok ចែករំលែក​នូវ​តិចនិក ៧ យ៉ាង​ ដើម្បី​ដឹង​ច្បាស់​ថា​បុរស​ម្នាក់​នោះ គេ​ត្រឹម​តែ​មក​លេង​សើច​នឹង​យើង ហើយ​ពុំ​បាន​ស្រលាញ់​យើង​ពិត​ទេ៖ ៧) គេ​គ្រាន់​ប្រើ​អ្នក​ជា​ឈ្នាន់​ទុក​ពឹង​ពាក់ បុរស​ខ្លះ​ខូច​ហើយ​ស្តាប់​ទៅ​ថោកទាប​បំផុត​ការ​ដែល​មក​លេង​សើច​អារម្មណ៍​មនុស្ស​ស្រី ហើយ​ធ្វើ​ដើម្បី​តែ​ប្រយោជន៍​ការងារ ឬ​ការ​រកស៊ី​ណា​មួយ​របស់​គេ។ អ្នក​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែនទែន បើ​រឿង​ភាគ​ច្រើន​ដែល​គេ​និយាយ​ជាមួយ​អ្នក គឺ​ទាក់ទង​នឹង​ប្រយោជន៍​របស់​គេ​តែ​ម្ខាង​នោះ អ៊ីចឹង​ត្រូវ​ប្រញាប់​រា​ថយ។ ៦) ស្គាល់​អ្នក​តែ​ពេល​ចេញ​លុយ បុរស​ខ្លះ​ខូច គេ​សម្លឹង​ឃើញ​ទ្រព្យ​របស់​អ្នក បែប​ហ្នឹង​ហើយ​ពេល​ត្រូវ​ទៅ​ទិញ​របស់​អ្វី​មួយ គេ​តែង​តែ​ធ្វើ​និយាយ​ហៅ​អ្នក​ទៅ​ជាមួយ។ ដល់​ពេល​ចេញ​លុយ គេ​ធ្វើ​ដូច​ជា​យឺតយ៉ាវ…

ឌេា
កីទ្បា

ការ​ប្រកួតប្រជែងយក​តំណែងអ្នក​ចាំ​ទីដៃទីមួយនៅ Man Utd រវាង​ Henderson និង​ De Gea អ្នក​ជំនាញបកស្រាយបែបនេះ

សូមអានរបាយការណ៍វិភាគស្តីពីស្ថានភាពអ្នកចាំទីនៅ Manchester United ។ អ្នកនឹងដឹងថាតើលោក Solskjaer គ្រប់គ្រងការប្រកួតប្រជែងដ៏​ល្អរវាង David De Gea និង Dean Henderson ដោយ​របៀបណា។ គេ​គិត​ថាការ​ប្រកួតប្រជែង​របស់​អ្នក​ចាំ​ទី​ទាំងពីរអ្នក។ Solskjær មានផែនការរក្សា David de Gea សម្រាប់ការប្រកួតនៅ Gdansk (វគ្គផ្ដាច់​ព្រ័ត្រ Europa League ) សូម្បីតែមុនពេលការបង្ហាញខ្លួនជាមួយនឹងក្រុម Roma កាលពីថ្ងៃព្រហស្បតិ៍ មានអ្នកផ្សេងទៀតដែលនៅជិតនឹងក្រុម Manchester United…

Mnmn
សង្គម

បើ​ចង់​បាន​អាយុ​វែង ទីតាំង​ផ្សេង​មិន​ដឹង​ទេ តែ​ទីតាំង​លើ​រាងកាយ​ ៣ នេះ​ត្រូវ​តែ​សម្អាត​ជា​ប្រចាំ

ប្រសិន​អ្នក​ចង់​បាន​អាយុ​វែង ត្រូវ​ចងចាំ​ថា​ផ្នែក​ទាំង ៣ នេះ​លើ​រាងកាយ ចាំ​បាច់​ត្រូវ​សម្អាត​ឲ្យ​បាន​ដិតដល់ និង​ស្អាត​ជា​ប្រចាំ ដើម្បី​ទទួល​បាន​សុខភាព​ល្អ៖ ៣) ផ្នែក​ក្លៀក ជា​កន្លែង​ដែល​ផ្ទុក​បាក់តេរី​ច្រើន​បំផុត​មួយ​លើ​រាងកាយ បែប​នេះ​ត្រូវ​តែ​សម្អាត​ឲ្យ​បាន​ដិតដល់​ជា​ប្រចាំ ជា​ពិសេស​រៀងរាល់​ពេល​ងូត​ទឹក គឺ​មិន​ត្រូវ​ចន្លោះ​ផ្នែក​មួយ​នេះ​ឡើយ។ ២) ផ្នែក​កំភួន​ជើង កំភួន​ជើង​គឺ​ជា​ផ្នែក​មួយ​ដែល​អ្នក​ត្រូវ​សម្អាត​ជា​ចាំ​បាច់​ដូច​គ្នា ព្រោះ​វា​ជា​ផ្នែក​ទ្រទ្រង់​ទម្ងន់​នៃ​រាងកាយ ហើយ​ប្រសិន​អ្នក​ជា​មនុស្ស​អង្គុយ​ញឹកញាប់ ឬ​អង្គុយ​ច្រើន​ផង​នោះ កំភួន​ជើង​គឺ​ងាយ​នឹង​ឈឺ​ចាប់ ព្រោះ​ពេល​អ្នក​អង្គុយ​ឈាម​នឹង​រត់​ចុះ​មក​ក្រោម ហើយ​បណ្តាល​ឲ្យ​អ្នក​ស្ពឹក​ជើង​ឬ​ហើម​ជើង។ តាម​អ្នក​ជំនាញ ពេល​ងូត​ទឹក​អ្នក​ត្រូវ​តែ​ឧស្សាហ៍​ដុស​សម្អាត ហើយ​ម៉ាស្សា​ថ្នមៗ ដើម្បី​ឲ្យ​ចរាចរ​ឈាម​ត្រលប់​មក​ភាព​ប្រក្រតី​វិញ។ ទន្ទឹម​នេះ​ពេល​អ្នក​សម្អាត​កំភួន​ជើង​បាន​ស្អាត​នោះ វា​ក៏​នឹង​ជួយ​ឲ្យ​រាងកាយ​អ្នក​មិន​សូវ​ឈឺ ហើយ​មាន​ផាសុកភាព​ផង​ដែរ។ ១) ផ្នែក​ម្រាម​ជើង យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា…

T1
សង្គម

គិត​បន្តិច ហើយ​ជ្រើសរើស​ស្លាប​បក្សី​មួយ ដើម្បី​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ ចូរ​អ្នក​ជ្រើសរើស​ស្លាប​បក្សី​មួយ​ក្នុង​ចំណោម​ស្លាប​បក្សី​ទាំង ៥ ដើម្បី​ទម្លាយ​ថា តើ​អ្នក​ជា​មនុស្ស​ប្រភេទ​ណា? ចូរ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖ ស្លាប​បក្សី​ទី ១ សន្តិភាព និង​ភាព​ស្ងប់ស្ងាត់​ជា​អ្វី​ដែល​អ្នក​ចង់​បាន​បំផុត ហើយ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ ហើយ​មិន​ងាយ​និយាយ​ថា​ “ទេ” នោះ​ទេ ឲ្យ​តែ​គេ​ពឹង។ អ្នក​ដទៃ​មើល​មក​ពេល​ខ្លះ​គិត​ថា​អ្នក​ជា​មនុស្ស​ទន់​ខ្សោយ តែ​ធាតុ​ពិត​នេះ​ជា​ចរិត​ទន់ភ្លន់​របស់​អ្នក ដែល​អ្នក​គោរព​ទៅ​ពួក​គេ​ប៉ុណ្ណោះ។ អ្នក​មាន​មិត្តភ័ក្ដិ​ច្រើន​ក្នុង​ជីវិត ហើយ​នោះ​ក៏​កើត​ឡើង​ដោយសារ​តែ​អ្នក​ចូលចិត្ត​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ដទៃ។ ស្លាប​បក្សី​ទី ២ អ្នក​ជា​មនុស្ស​ដែល​ងាយ​នឹង​សម្រប​ខ្លួន និង​ឆាប់​រៀនសូត្រ​យល់​ពី​រឿង​ណា​មួយ​បាន​លឿន​ខ្លាំង​ណាស់។ យ៉ាង​ណា​ពេល​ខ្លះ​អ្នក​មិន​សូវ​ចូលចិត្ត​មាន​មនុស្ស​នៅ​ក្បែរ​ច្រើន​ឡើយ ហើយ​ក៏​ចូលចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ជួបជុំ​មិត្តភ័ក្ដិ​អី​ជា​ដើម ​ព្រោះ​អ្នក​ច្រើន​តែ​យក​ពេល​នោះ​ទៅ​ស្គាល់​ពី​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន ដោយ​ចូលចិត្ត​អង្គុយ​ ហើយ​គិត​នូវ​ផែនការណ៍ ឬ​ការងារ​អ្វី​ថ្មី​មួយ​ដោយ​ឯកឯង មិន​សូវ​ចង់​មាន​មនុស្ស​ច្រើន​ឡើយ។ ស្លាប​បក្សី​ទី…

១
បច្ចេកវិទ្យា

មុខងារពិសេស ៥ យ៉ាង ដែលមានតែទូរស័ព្ទ Android ប៉ុណ្ណោះ ដែលអាចធ្វើបានហើយ iPhone មិនអាចធ្វើបានឡើយ

ទោះបីជាទូរស័ព្ទ iPhone កំពុងទទួលបានប្រជាប្រិយភាពក៏ដោយ ក៏មានមុខងារមួយចំនួនដែលប្រព័ន្ធប្រតិបត្តិការ Android អាចធ្វើបាន តែចំពោះ iPhone មិនអាចធ្វើបាននោះឡើយ។ 1. ទាញយកកម្មវិធីពីគេហទំព័រ រឿងអស្ចារ្យមួយអំពីស្មាតហ្វូន គឺវាអនុញ្ញាតឱ្យអ្នកទាញយកកម្មវិធីផ្សេងៗគ្នាជាច្រើនសម្រាប់ស្តាប់តន្ត្រី ការទិញទំនិញ និងច្រើនទៀត។ អ្នកអាចទាញយកកម្មវិធីទាំងនេះនៅលើទូរស័ព្ទ Android តាមរយៈ Google Play ឬនៅលើ iPhone តាមរយៈ App Store ។ យោងតាមលោក Lance Ulanoff និពន្ធនាយកនៃ Lifewire ភាពខុសគ្នាធំបំផុតរវាង…

១
សង្គម

ហេតុអ្វីមនុស្សស្រីពេលខឹង ហើយគេលួង កាន់តែខឹងខ្លាំងឡើងបែបហ្នឹង?

អ្នកណាថាមនុស្សស្រីកាន់តែលួងកាន់តែបានចិត្ត? មនុស្សស្រីណាថាមិនចូលចិត្តការលួងលោម​ មិនចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់ទ្រ​ ពេលខ្លះខឹងពិតមែន​ តែមានជួនកាលគ្រាន់តែធ្វេីជាខឹងងក់ងរ ព្រោះចង់ឱ្យលួងហ្នឹងណា​។ ហេីយមិនមែនថាគេលួងបានចិត្តបានថ្លេីមអីនោះទេ​ តែដឹងខ្លួនអត់ថា ពេលអ្នកតាមលួង ជាពេលដែលខ្ញុំសប្បាយចិត្តណាស់​ អ្នកក៏មេីលទៅគួរឱ្យស្រឡាញ់បំផុតហេីយ​ ទេីបធ្វេីជាខឹងតបន្តិចសិនដេីម្បីឱ្យអ្នកលួងឱ្យបានយូរ។ បេីអ្នកមិនលួងក៏កាន់តែខឹងរំលងយប់រំលងថ្ងៃហ្នឹងឯង​ មិនត្រឹមតែខឹងប៉ុណ្ណឹងទេ តែមានថែមអារម្មណ៍មួរម៉ៅ គិតច្រេីនរហូតដល់គេងយំទៀតផង​ ព្រោះបេីមិនលួងក៏គិតថាគេឈប់ស្រឡាញ់យេីងហេីយ​ គេមិនខ្វាយខ្វល់ពីយេីងទៀតទេ​ យេីងលែងសំខាន់សម្រាប់គេទៀតហេីយ​។ ត្រូវដឹងថា មនុស្សស្រីនាងគិតច្រើនណាស់ កាន់តែមិនលួងក៏កាន់តែគិត​ កាន់តែពិបាកចិត្ត​ ផ្ទុយទៅវិញបេីខឹងភ្លាមលួងភ្លាមវិញនោះ​ សប្បាយចិត្ត​លួចញញឹមញញែមបិទមាត់មិនជិតមុខរីកដូចគ្រាប់ជីអ៊ីចឹងឯង​ ហេីយក៏កាន់តែស្រឡាញ់ថែមទៀតនៅពេលដែលបានគេលួងបែបនេះ​ រួចក៏ធ្វេីជាអូសក្រឡាខឹងថែមទៀតឱ្យគេតាមលួងឱ្យបានយូរៗ​។ ឃេីញអត់ គេគ្រាន់តែចង់ឱ្យមនុស្សខ្លួនឯងស្រឡាញ់លួងលោម ផ្ហែមល្ហែមដាក់​តែប៉ុណ្ណោះ មិនមែនកាន់តែលួងកាន់តែបានចិត្តទេ​ តែកាន់តែលួងកាន់ស្រឡាញ់ខ្លាំងឡើងទ្វេដង…

១
សង្គម

ព្រោះតែស្រឡាញ់ ទើបខ្ញុំព្រមលះបង់គ្រប់យ៉ាង តែអ្វីដែលខ្ញុំទទួលបាន គឺការក្បត់ចិត្ត និងការមើលរំលង

ចង់ជួបមនុស្សដែលខ្លាចបាត់បង់ខ្ញុំខ្លះ​ ព្រោះកន្លងមក ខ្ញុំជួបតែមនុស្សដែលខ្ញុំខ្លាចបាត់បង់តែម្ខាង​ ខ្ញុំមានអារម្មណ៍ហត់នឿយចិត្តខ្លាំងណាស់ចំពោះស្នេហាបែបនេះ​ ស្នេហាដែលខ្ញុំព្យាយាមតែម្ខាង​ មានតែខ្ញុំដែលធ្វេីគ្រប់យ៉ាងព្រោះមិនចង់បាត់បង់គេ​ តែទង្វេីគេបានបង្ហាញឱ្យខ្ញុំបានឃេីញថា គេមិនដែលខ្វាយខ្វល់​ ភ័យព្រួយខ្លាចបាត់វត្តមានខ្ញុំចេញពីជីវិតគេនោះទេ​។ ទង្វេីគេធ្វេីឱ្យខ្ញុំឈឺមិនគ្រប់ គេថែមទាំងបោះពាក្យសម្តីដាក់ខ្ញុំថា​ គ្មានខ្ញុំម្នាក់ក៏គេមិនស្លាប់ដែរ​ សម្តីគេមួយឃ្លានេះ ខ្ញុំឮហេីយឆ្អែតមួយជីវិតពិតមែន​ ស្តាប់ឮហេីយខ្ញុំអួលណែននិយាយអ្វីមិនចេញ​ ចេញតែទឹកភ្នែកស្រក់ហូរមកព្រោះការឈឺចាប់ខ្លាំងពេក​។ បេីសម្តីនេះខ្ញុំបានទទួលពីមាត់អ្នកផ្សេង ខ្ញុំក៏ប្រហែលជាមិនឈឺដល់ថ្នាក់នេះដែរ​ តែនេះមនុស្សដែលខ្ញុំស្រឡាញ់គេជាអ្នកនិយាយ​ បេះដូងខ្ញុំហាក់ដូចជាត្រូវកាំបិតចាក់ចំកណ្តាលដេីមទ្រូងអ៊ីចឹង​ បន្ទាប់មកខ្ញុំក៏ត្រូវបង្ខំចិត្តដេីរចេញពីគេទាំងចិត្តនៅសល់ការស្រឡាញ់​លាយឡំ​ជាមួយអារម្មណ៍ឈឺ​ តែខ្ញុំក៏សម្រេចចិត្តបញ្ចប់ ព្រោះដឹងថាបន្តទៅក៏គ្មានន័យ​  ពេលនេះខ្ញុំក៏ប៉ងប្រាថ្នាឱ្យខ្លួនឯងជួបមនុស្សដែលគេស្រឡាញ់ខ្ញុំ ខ្លាចបាត់បង់ខ្ញុំ ហេីយក៏ទុកខ្ញុំជាចំណែកខ្វះមិនបាននៅក្នុងជីវិតរបស់គេ។ ធ្លាប់តែជាមនុស្សដែលលះបង់ដើម្បីអ្នកដទៃ ធ្លាប់តែជាមនុស្សដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេ ព្រោះតែការស្រឡាញ់ដ៏លើសលប់ ទើបគោរព ឱ្យតម្លៃ និងលះបង់…

១
សង្គម

បែកគ្នាភ្លាមៗ អ្នកណាក៏ត្រៀមចិត្តមិនទាន់ ឈឺវាប្រាកដជាឈឺហើយ

បែកគ្នាភ្លាមៗអ្នកណាក៏ឈឺ​ អ្នកណាក៏ពិបាកទទួលយក​ ជាពិសេសបេីការបែកគ្នានោះត្រូវបែកទាំងមិនត្រៀមចិត្ត វារឹតតែឈឺចាប់ទ្វេដងថែមទៀត​ គ្មានថ្នាំណាដែលអាចព្យាបាលរបួសផ្លូវចិត្ត​ អារម្មណ៍ឈឺចាប់ពេលបាត់បង់ស្នេហាបានឡើយ​ មានតែពេលវេលាប៉ុណ្ណោះ ដែលជាគ្រូពេទ្យអាចព្យាបាលគ្រប់យ៉ាងបាន​។ បែកគ្នាភ្លាមៗ ភ្លេចគេមិនបានក៏កុំបង្ខំចិត្តភ្លេច បេីកាលណាយេីងកាន់តែដាក់សម្ពាធខ្លួនឯងឱ្យកាន់តែភ្លេចគេច្រេីនប៉ុនណា ខួរក្បាលយេីងនឹងកាន់តែនឹកឃេីញ នឹកឃេីញគ្រប់យ៉ាង​ គ្រប់រូបភាព​ គ្រប់ការចងចាំ និងអនុស្សារីយ៍ទាំងអស់​ យកទូរស័ព្ទមកឆែកឃេីញសារចាស់ៗក៏ហូរទឹកភ្នែក​ ចេញទៅខាងក្រៅឃេីញកន្លែងដែលធ្លាប់មកជាមួយគេ ក៏ត្រឡប់មកយំម្ដងទៀត​ បេីបែបនេះកុំព្យាយាមបង្ខំខ្លួនឯងឱ្យភ្លេច ព្រោះវាកាន់តែធ្វេីឱ្យយេីងទទួលអារម្មណ៍ឈឺថែមមួយកម្រិតប៉ុណ្ណោះ​។ តែទោះជាយ៉ាងណា គឺមានតែបណ្តោយឱ្យគ្រប់យ៉ាងដេីរទៅមុខ​ ទុកឱ្យពេលវេលាជាអ្នកលុបគ្រប់យ៉ាងចេញពីខួរក្បាល និងបេះដូងរបស់យេីង​ ឱ្យពេលវេលាធ្វេីជាថ្នាំផ្សះព្យាបាលរបួសបេះដូង​ យេីងក៏គង់តែភ្លេចគេបាន គ្រាន់តែយូរ ឬឆាប់អាស្រ័យទៅលេីក្តីស្រឡាញ់របស់យេីងថាធ្លាប់ស្រឡាញ់តិច ឬខ្លាំងប៉ុនណា​ យូរៗយេីងនឹងប្រឈមមុខជាមួយគ្រប់យ៉ាងបាន​ គ្មានអារម្មណ៍ឈឺនៅពេលឃេីញ…

៥
សង្គម

ដៃគូស្នេហាបែបនេះហើយ ដែលមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន

មនុស្សដែលស្រឡាញ់យេីងពិត គេមិនត្រឹមតែធ្វេីឱ្យចិត្តធ្លាក់ក្នុងអន្លង់ស្នេហ៍គេប៉ុណ្ណោះទេ​ តែគេនឹងធ្វេីឱ្យយេីងបាក់ចិត្តស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងថែមទៀតផង​។ ក្តីស្រឡាញ់ពិតប្រាកដ វាជាការដែលយេីងដេីរចូលទៅក្នុងជីវិតរបស់នរណាម្នាក់ដែលយេីងស្រឡាញ់​ រួចយេីងក៏ធ្វេីជាអ្នកបំពេញចន្លោះខ្វះខាតដល់គ្នាទៅវិញទៅមក​ ជាដៃគូស្នេហាមិនមែនជាជនល្មេីស និងសមត្ថកិច្ចដែលត្រូវអង្គុយចាំចាប់កំហុសគ្នានោះទេ​។ ជារឿយៗ យេីងគ្រប់គ្នាសុទ្ធតែបានដឹងរួចទៅហេីយថា គ្មានមនុស្សណាល្អឥតខ្ចោះនោះទេ​ ប៉ុន្តែមនុស្សដែលគេស្រឡាញ់យេីងពិតមែននោះ គេនឹងទទួលយកបានទាំងចំណុចល្អ និងចំណុចមិនល្អរបស់យើង​ ហេីយគេម្នាក់នោះនឹងជួយកែតម្រូវនូវចំណុចមិនល្អរបស់យេីង​ បំពេញចំណុចដែលយេីងខ្វះខាតឱ្យយើងឱ្យបានពេញលេញ​។ មួយវិញទៀត ​គេក៏នឹងកោតសរសេីរចំពោះចំណុចល្អៗរបស់យេីង​ ធ្វេីឱ្យយេីងមានអារម្មណ៍ថាមានមោទកភាពចំពោះខ្លួនឯង កាន់តែស្រឡាញ់ខ្លួនឯងក៏កាន់តែច្រើន​ នៅពេលយេីងធ្វេីអ្វីខុសឆ្គង គេក៏មិនស្តីបន្ទោស​ ឬ​បន្តុះបង្អាប់​ឱ្យយេីងមានអារម្មណ៍ថាស្អប់ខ្លួនឯងនោះដែរ​ តែគេនឹងជំនួសវិញដោយពាក្យប្រៀនប្រដៅយ៉ាងពីរោះ ដែលធ្វេីឱ្យយេីងបានដឹងពីកំហុសខ្លួនឯង និងត្រូវកែខៃបែបណា​ ដោះស្រាយ​យ៉ាងម៉េចចំពោះកំហុសឆ្គងនោះ​ ដោយគេមិនបានធ្វេីឱ្យយេីងត្រូវមកអង្គុយបន្ទោសខ្លួនឯងទៀតផង​។ សាកស្រមៃលមេីលទៅ ដៃគូស្នេហាបែបនេះ ជាមនុស្សដែលធ្វេីឱ្យយេីងមានតែថាមពលវិជ្ជមានក្នុងជីវិត​ តែងតែមានកម្លាំងចិត្តស៊ូបន្ត…