Wisdoms

Man Utd
កីទ្បា

ផ្លូវការ៖ Man Utd និង​ក្លិប៨​ទៀត​ដែលចូលដៃចូលជើងបង្កើតពាន Super League ជាប់​ពិន័យរបស់ UEFA

ក្លិប​ទាំង៩​ដែល​ចូល​ដៃចូល​ជើង​បង្កើតពាន​រង្វាន់ Super League កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ហើយ​បាន​ដកខ្លួន​ទាន់​ពេលវេលាមក​រួម​រស់​នៅ​ជាមួយ UEFA វិញនោះ នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ដាក់ពិន័យរបស់សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអឺរ៉ុបដដែល តែ​យ៉ាងណា​ពួក​គេ​នៅ​តែមានសិទ្ធចូល​រួម​ប្រកួតប្រជែង​ពាន​រង្វាន់ទ្វីបអឺរ៉ុប។ ការ​ជាប់​ពិន័យនេះ​គឺមានន័យថា ក្រុម Manchester United, Chelsea, Tottenham, Arsenal, Manchester City, Liverpool, AC Milan, Inter Milan និង Atletico Madrid នឹងធ្វើការបរិច្ចាគប្រាក់រួមគ្នាសរុបចំនួន ១៥ លានផោនដើម្បីសប្បុរសធម៌។ ពួកគេក៏នឹងបាត់បង់ប្រាក់ចំណូល ៥ ភាគរយនៃប្រាក់ចំណូលពីការប្រកួតប្រជែងរបស់ UEFA…

4ae9a200 651f 4d1d 9db1 7c83b6fbd2f7
កីទ្បា

PSG អាចនឹង​ប្រកាសកុងត្រាថ្មីរបស់ Neymar Jr នៅ​យប់នេះ

របាយការណ៍កាសែត L’Equipe របស់បារាំងបាននិយាយថាការបន្តកុងត្រារបស់ Neymar នៅ Paris Saint-Germain នឹងត្រូវប្រកាសនៅថ្ងៃសៅរ៍ទី ៨ ខែឧសភានេះ។ កីឡាករ​សញ្ជាតិប្រេស៊ីលនឹង​បន្ត​កុងត្រាថ្មី​ជាមួយ PSG ដែល​អាច​ឲ្យ​គាត់​បន្ត​ស្នាក់​នៅ​កីឡដ្ឋាន Parc des Princes​ដល់ឆ្នាំ២០២៦។កុងត្រាថ្មី​នេះ​នឹង​ឲ្យ​ Neymar ទទួលបាន​ប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ៣០លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ! ប្រភពព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថាក្រុម Barcelona បានធ្វើឱ្យ Neymar ក្លាយជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់​រដូវក្តៅនេះ ដោយពួគ​គេអះអាងថាគាត់នឹងបើកចំហសម្រាប់ការវិលត្រឡប់មក​កាន់កីឡដ្ឋាន Camp Nou វិញ ខណៈដែលគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយ Leo Messi ម្តងទៀត។…

6
ប្លែកៗ

តារានិករទាំង១២ តើគួរមានប្រជ្រុយនៅត្រង់ណា ទើបនាំលាភសំណាង និងមានលុយច្រើន?

ប្រជ្រុយអាំចនាំលាភសំណាងដល់ម្ចាស់ តែយ៉ាងណាមិញ ប្រជ្រុយខ្លះ ពិតជាសក្តិសមបំផុតទៅតាមក្រុមតារានិករបែបផ្សេងៗគ្នា។ តោះ! តើអ្នកស្ថិតក្នុងក្រុមតារានិករមួយណា ហើយអ្នកមានប្រជ្រុយតាមការទស្សន៍ទាយរបស់អ្នកជំនាញដែរទេ? 1. Aries : ប្រជ្រុយលើផ្ទៃមុខ ឬថ្ពាល់ Aries មានប្រជ្រុយដែលមានទីតាំងនៅលើថ្ងាស ឬថ្ពាល់ ដែលជានិមិត្តរូបនៃទេពកោសល្យ ឆន្ទៈ និងវាសនាអំណោយផលបំផុត។ 2. Taurus : ត្រចៀក ឬ ក ប្រជ្រុយនៅក្នុងត្រចៀក ឬក នឹងជួយឱ្យ Taurus បង្កើនការទាក់ទាញដល់ភេទផ្ទុយដែលជានិមិត្តរូបនៃជោគវាសនា ទេពកោសល្យ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ 3.…

3f25eaf3 02e1 4ab1 83fe E3800b3354b1
កីទ្បា

ព័ត៌មានអំពី​ព្រឹត្តិការណ៍ Euro 2020: កាលវិភាគ កីឡដ្ឋាន ពូល មាន​នៅ​ទីនេះ​ទាំងអស់

ពានរង្វាន់ Euro 2020 តាមពិត​ទៅ​ត្រូវ​លេង​នៅ​ឆ្នាំ​២០២០មក​ម្ល៉េះប៉ុន្តែ​ត្រូវ​លើក​ពេល​ដោយ​សារ​តែ​ការ​រីករាលដាល​នៃ​វីរុសកូវីដ១៩ក្នុង​ប្រទេសជាច្រើន​នៅ​តំបន់​អឺរ៉ុបហើយពេល​នេះ​បួក​គេ​នឹង​លេង​ឡើង​វិញ​នៅ​ខែ​មិថុនាខាងមុខ​នេះ។ ការប្រកួតនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១១ ខែមិថុនាដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០២១ នៅទូទាំង ១២ ទីក្រុងផ្សេងៗគ្នានៅអឺរ៉ុប។ ព័ត៌មានលម្អិតខាងក្រោម៖ Euro 2020 Groups Group A: Italy, Switzerland, Turkey, Wales Group B: Belgium, Denmark, Finland, Russia Group C: Austria,…

Real Madrid
កីទ្បា

Real Madrid អាច​ធ្វើបដិវត្តក្រុមកញ្ចុំផ្កាយជាថ្មី​ក្រោយបញ្ចប់​រដូវ​កាល​នេះ

ការ​ធ្លាក់ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ក្រោមថ្វី​ជើង Chelsea ក្នុង​វគ្គ៤ក្រុម​ចុង​ក្រោយ​អាច​និយាយ​បាន​មិន​ជា​អាក្រក់ណាស់​ណាស់​នោះ​ទេ សម្រាប់​ Real Madrid ប៉ុន្តែ​បើ​ក្លិប​មិន​ធ្វើ​អ្វី​ម្យ៉ាង​សម្រាប់​រដូវ​កាល​ក្រោយ​នោះ វា​កាន់​តែ​ពិបាក។ កាសែត​អេស្ប៉ាញ Diario AS បាន​ឲ្យ​ដឹង​ថាដល់​ពេល​ដែល Real Madrid ត្រូវ​ធ្វើបដិវត្ត​ក្រុមកីឡាកររបស់​ខ្លួនហើយ។ ការ​ធ្លាក់ចេញ​ពី​ពាន​ដែល​ Real Madrid គិត​ថា​ជា DNA របស់​ខ្លួនរដូវកាលនេះលើ​ថ្វី​ជើងក្រុមតោខៀវ Chelsea បានបើកលទ្ធភាពឲ្យ​ក្លិបក្នុងការចាប់ផ្តើមការផ្លាស់ប្តូរកញ្ចុំផ្កាយរបស់ខ្លួនហើយ។ អនាគតរបស់លោក Zinedine Zidane កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយ​…

1231460519
កីទ្បា

លោក Unai Emery ថា៖”ជួប​ Man Utd ជា​រឿង​ដ៏ពិបាក​តែ​ពេល​នេះ​សុំសប្បាយចិត្តសិន​ព្រោះយើងឡើងវគ្គផ្ដាច់ព្រ័ត្រ”

អ្នកចាត់ការក្រុម Villarreal លោក Unai Emery បានសារភាពជាចំហថាវានឹងពិបាកសម្រាប់ក្រុមរបស់គាត់ ក្នុងការប្រឈមមុខជាមួយក្រុម Manchester United ក្នុងការប្រកួត Europa League 2020/21 វគ្គផ្តាច់ព្រ័ត្រនៅចុងខែនេះ។ ក្រុមគូប្រជែងក្នុង La Liga មួយនេះនឹងរីករាយនឹងការលេងជាលើកដំបូងរបស់ពួកគេនៅក្នុងវគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់ UEFA Europa League បន្ទាប់ពីបានយកឈ្នះក្រុមចាស់របស់លោក Emery គឺក្រុម Arsenal ជាមួយនឹងជ័យជម្នះសរុប ២-១ ។ វាពិតជារាត្រីដ៏មានអត្ថន័យសម្រាប់លោក Emery ដែលគាត់ត្រូវបានគេបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្រុម Arsenal…

៦
សង្គម

និយាយត្រង់ ខ្ញុំពិតជាហត់នឿយ ជាមួយនឹងក្ដីស្រឡាញ់មួយនេះណាស់!

ខ្ញុំក៏ហត់​ ខ្ញុំក៏ឈឺ​ ខ្ញុំក៏ជាមនុស្សស្រីដែលត្រូវការ ការបារម្ភ​ យកចិត្តទុកដាក់ពីមនុស្សខ្លួនឯងស្រឡាញ់​ ខ្ញុំក៏ចង់ឱ្យគេទុកខ្ញុំសំខាន់​ តែគ្រប់យ៉ាងខ្ញុំក៏មិនដែលទទួលបាន​ ខ្ញុំបានត្រឹមតែធ្វេីជាអ្នកផ្តល់ឱ្យ​ ផ្តល់ឱ្យគេនូវក្តីស្រឡាញ់អស់ពីចិត្ត​ ផ្តល់នូវ​ការព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ​ ជ្រៅរហូតដល់ថ្នាក់គេបែរជាមានអារម្មណ៍ថារំខាន​ មានអារម្មណ៍ថាធុញទ្រាន់នឹងវត្តមានរបស់ខ្ញុំ​ទៅវិញ។ កុំភ័យ​ កុំព្រួយ​ កុំបារម្ភ​ បេីក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នកវារំខានជីវិតអ្នកដល់ថ្នាក់នេះ​ ខ្ញុំនឹងទៅ​ មិននៅឱ្យអ្នកទេីសទាល់ក្នុងចិត្តទៀតទេ​។ តែខ្ញុំគ្រាន់តែចង់ផ្តាំថា ថ្ងៃណាមួយអ្នកនឹកឃេីញទង្វេីល្អៗរបស់ខ្ញុំ​ នឹកដល់មនុស្សរំខានម្នាក់នេះ​ ហេីយអ្នកនឹងដឹងថា អ្ន​កពិតជាមិនអាចរកបានមនុស្សដូចគ្នាពីរដងក្នុងមួយជីវិតនោះឡើយ…។ ក្តីស្រឡាញ់ដែលខ្ញុំមានឱ្យអ្នក​ អ្នកនឹងមិនអាចទៅរកវាបានពីអ្នកផ្សេងទេ…ហេីយអ្នកក៏នឹងដឹងថាគ្មានអ្នកណាស្រឡាញ់ ហេីយបារម្ភពីអ្នកស្មេីខ្ញុំទេ…ទម្រាំតែអ្នកដឹងគ្រប់យ៉ាងក៏ហួសពេល ព្រោះខ្ញុំទៅហេីយ ខ្ញុំនឹងមិនត្រឡប់មកឱ្យអ្នកជាន់ឈ្លីក្តីស្រឡាញ់ខ្ញុំម្តងទៀតឡេីយ…។ ពេលនេះខ្ញុំអាចមិនសំខាន់​ តែពេលក្រោយអ្នកនឹងបានត្រឹមតែញញឹមនឹកដល់ការស្រឡាញ់របស់ខ្ញុំចំពោះអ្នក រួចក៏ងេីយមេីលទៅលេីមេឃហើយនិយាយថា​ “ខ្ញុំនឹកគេម្នាក់នោះ”។…

KNONGSROK
PR

ការផ្តល់ឱកាសរៀនសូត្រដល់កុមារក្រីក្រជួយឱ្យលោកគ្រូ ឡុញ នាង ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពលរដ្ឋគំរូ Smart

ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១៖ ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រនិងការលើកទឹកចិត្តសិស្សមិនឱ្យបោះបង់ការសិក្សា គឺជាអំពើល្អដែលជួយឱ្យលោកគ្រូ ឡុញ នាង ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។ ឥឡូវនេះ លោកគ្រូបានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូនេះ ហើយបើលោកគ្រូត្រូវបានគេជ្រើសរើសជាជ័យលាភី លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ។ ជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៨១ លោកគ្រូឆ្លងកាត់បទពិសោធនិងមានស្នាដៃជាច្រើនក្នុងវិស័យអប់រំ រហូតដល់លោកគ្រូត្រូវបានតែងតាំងជានាយកវិទ្យាល័យសម្តេច តេជោ ហ៊ុន សែន ក្រាំងយ៉ូវ ក្នុងឆ្នាំ១៩៩៩។ ក្នុងតួនាទីជានាយក លោកគ្រូ ឡុញ នាង និងលោកគ្រូអ្នកគ្រូជាសហការីរបស់លោកបានផ្តួចផ្តើមគំនិតជាច្រើនដើម្បីជួយធ្វើឱ្យការអប់រំនៅក្នុងមូលដ្ឋានមានភាពរីកចម្រើន។ លោកគ្រូថ្លែងថា៖ “ដំបូងហ្នឹងយើងបានសហការគ្នារកគន្លឹះយ៉ាងម៉េចដើម្បីរកឱ្យឃើញនូវបញ្ហាប្រឈមរបស់សិស្ស…

៦
សង្គម

ការកុហក ពិតជារឿងដែលធ្វើឱ្យមនុស្សម្នាក់ អាចមានក្ដីសុខ និងសប្បាយចិត្តពិតមែនទេ?

“កុហកដេីម្បីឱ្យសប្បាយចិត្ត” ពាក្យមួយឃ្លានេះដែលមនុស្សកុហកនិយមយកមកគាំទ្រការបោកប្រាស់​  យកមកកែខ្លួនដេីម្បីឱ្យការកុហករបស់គេក្លាយទៅជាទង្វេីត្រឹមត្រូវ​។ នៅលេីលោកសន្និវាសយេីងនេះ​  តេីមានមនុស្សប៉ុន្មាននាក់ចង់ឱ្យគេកុហក? មានមនុស្ស​ប៉ុន្មាននាក់សប្បាយចិត្ត នឹងក្លាយទៅជាមនុស្សល្ងង់នោះ?​ កុហក គឺកុហក​នៅពេលដែលអ្នកកុហកនរណាម្នាក់​ ព្រោះអ្នកដឹងយ៉ាងច្បាស់ក្នុងចិត្តថា​ ទង្វេីដែលអ្នកធ្វេី បេីគេដឹងគេនឹងមិនសប្បាយចិត្ត​ ក៏អាចនឹងមានបញ្ហាឈ្លោះទាស់ទែងគ្នា ប្រសិនបេីគេដឹងឮពីអ្វីដែលអ្នកបានធ្វេី​។ ដូច្នេះហេីយទេីបអ្នកកុហកគេដេីម្បីលាក់បាំងមិនឱ្យគេដឹង​ ចុះបេីអ្នកដឹងថាទង្វេីនោះធ្វេីហេីយគេមិនសប្បាយចិត្ត អ្នកកុំធ្វេីទៅ វារួចបាត់ទៅហេីយ​ ចាំបាច់អីធ្វេីហេីយក៏ប្រេីពាក្យកុហកមកលាក់បាំង អ្នកមិនធ្លាប់គិតទេមែនទេ បេីសិនអ្នកជាមនុស្សដែលត្រូវគេកុហកវិញ តេីអ្នកមានអារម្មណ៍បែបណា? ប្រសិនបេីអ្នកនិយាយថាកុហក ដេីម្បីឱ្យសប្បាយចិត្ត ខ្ញុំក៏ចង់ប្រាប់ថា ខ្ញុំសុខចិត្តឈឺចាប់ព្រោះដឹងការពិតវាក៏ល្អជាងការដែលមកអង្គុយសប្បាយចិត្តដោយមិនដឹងខ្យល់អីសោះបែបនេះ​។ បេីកុហកខ្ញុំរួចទៅហេីយ កុំព្យាយាមប្រេីលេសមកគាំទ្រ ថាការដែលអ្នកកុហកខ្ញុំវាជារឿងត្រឹមត្រូវនោះ​ រួចបេីអ្នកនិយាយថាកុហកខ្ញុំ ព្រោះមិនចង់បែកបាក់​ មិនចង់បាត់បង់​…

៦
សង្គម

ហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំគេមិនមែនជាមនុស្សតែម្នាក់?

ហេតុអ្វីមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំគេមិនមែនជាមនុស្សតែម្នាក់? ប្រសិនបេីគេជាមនុស្សតែម្នាក់​ ពេលនេះខ្ញុំក៏មិនចាំបាច់មកអង្គុយឈឺចាប់​  ដេកយំព្រោះមនុស្សដែលខ្ញុំស្រឡាញ់ដែរ​ ឯមនុស្សដែលស្រឡាញ់ខ្ញុំ ក៏មិនបាច់ហត់ចិត្តដែលត្រូវមកអង្គុយមេីលខ្ញុំស្រឡាញ់អ្នកផ្សេងនោះឡើយ។​ មនុស្សដែលខ្ញុំស្រឡាញ់ក៏គ្មានឱកាសមកធ្វេីបាបចិត្តខ្ញុំបែបនេះ​។ គិតៗទៅក៏ឆ្ងល់ដែរ ថាហេតុអីកាមទេពរៀបចំប្រព័ន្ធស្នេហាឱ្យស្មុគស្មាញបែបនេះធ្វេីអី? តែត្រឡប់មកគិតសារឡេីងវិញ ទេីបដឹងថាកាមទេពមិនមែនជាអ្នករៀបចំនោះទេ តែយេីងខ្លួនឯងទៅវិញទេ ដែលជាអ្នកជ្រេីសតាមបេះដូង​ សុខចិត្តឈឺកំដរចិត្តស្រឡាញ់គេ​ តែមិនព្រមប្រគល់បេះដូងទៅឱ្យមនុស្សម្នាក់ដែលតាមស្រឡាញ់យេីងបានមេីលថែ​ ​ហេតុផលព្រោះយេីងមានមនុស្សដែលយេីងស្រឡាញ់រួចទៅហេីយ​។ ទោះបីជាដឹងថាការដែលទៅស្រឡាញ់មនុស្សដែលយេីងស្រឡាញ់គេជាងដែលគេស្រឡាញ់យេីង​ នឹងត្រូវរងទឹកភ្នែកក៏ដោយចុះ ក៏ពេញចិត្តឱ្យតែបាននៅក្បែរគេ​ ដូចពាក្យគេថា ក្តីស្រឡាញ់ជារឿងហាមមិនបាន​ ស្រឡាញ់​គឺស្រឡាញ់​ ទោះគេធ្វេីឱ្យឈឺក៏នៅតែស្រឡាញ់​…។ ដោយសារតែភាពចចេសរឹងរូសនៅតែទ្រាំឈឺបែបនេះ ទេីបត្រូវឈឺមិនចេះចប់មិនចេះហេីយ​ ព្រោះក្តីស្រឡាញ់ខ្ញុំគេមិនសូវឱ្យតម្លៃ​ គេមិនផ្តល់ភាពសំខាន់សម្រាប់ខ្ញុំ​ ស្រឡាញ់វាស្រឡាញ់ហេីយ​ តែថាបេីតទៅគេនៅតែមិនខ្លាចបាត់បង់ខ្ញុំ​ ខ្ញុំក៏នឹងដេីរចេញ​ មនុស្ស…

៦
សង្គម

មនុស្សប្រុស តែងតែនិយាយពាក្យទាំង៤នេះ នៅពេលដែលពួកគេចង់បែកគ្នា

ពេលខ្លះ វាជារឿងល្អ ក្នុងការនិយាយពាក្យមិនពិតនៅពេលបែកគ្នា ល្អជាងនិយាយពាក្យពិត និងធ្វើឱ្យស្ត្រីឈឺចាប់ ដូច្នេះនាងអាចញញឹមនៅពេលក្រោយពេលជួបអ្នកជាថ្មី។ ស្នេហាតែងតែជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិត ព្រោះវានាំមកនូវអនុស្សាវរីយរវាងមនុស្សពីរនាក់។ ប៉ុន្តែប្រសិនបើការបែកគ្នាកើតឡើងវានឹងបន្សល់ទុកនូវស្នាមរបួសដ៏ធំមួយនៅក្នុងបេះដូង។ ពេលខ្លះវាកើតឡើងដោយសារតែពាក្យមិនទទួលខុសត្រូវ និងមិនចេះគិតរបស់បុរសដែលស្ត្រីនឹងស៊ូទ្រាំជារៀងរហូត។ បុរសសុភាពរាបសារទោះបីគាត់បាត់បង់ស្នេហាក៏ដោយគាត់មិនដែលនិយាយពាក្យអាក្រក់បែបនេះទេ។ ១. ខ្ញុំមិនអីទេ ប៉ុន្តែយើងមិនត្រូវគ្នាទេ ពាក្យនេះបានធ្វើឱ្យស្ត្រីខូចចិត្ត ជាងការនិយាយពាក្យពិតទៅទៀត។ ហើយវាក៏ជាប្រយោគដែលមិនទទួលខុសត្រូវបំផុតរបស់បុរសដែរ។ ពួកគេមិនដឹងពីរបៀបពន្យល់ពីការបែកបាក់គ្នា ដូច្នេះពួកគេបានស្តីបន្ទោសថាមិនសមរម្យ។ មានតែមនុស្សម្នាក់ដែលគិតតែពីអាត្មានិយម ហើយមិនគិតពីអារម្មណ៍របស់អ្នកដទៃអាចនិយាយពាក្យអាក្រក់បែបនេះ។ ២. ខ្ញុំមិនស្រឡាញ់អ្នកទៀតទេ ការបញ្ចប់ទំនាក់ទំនងអាចមានហេតុផលជាច្រើន ប៉ុន្តែនៅពេលបុរសនិយាយថាខ្ញុំមិនស្រឡាញ់អ្នកទៀតទេ ស្ត្រីទំនងជាងាយរងគ្រោះបំផុត។ ដូច្នេះពេលបែកគ្នាព្យាយាមនិយាយពាក្យដែលរំជើបរំជួលតិចបំផុតដល់ភាគីម្ខាងទៀត ដូច្នេះពេលណាអ្នកចាកចេញអ្នកទាំងពីរមានតែការចងចាំល្អបំផុត។ ហើយប្រសិនបើថ្ងៃណាមួយ អ្នកនៅតែអាចមើលឃើញគ្នាដោយស្នាមញញឹម។ ៣.…

៦
ប្លែកៗ

តើជីវិតអ្នក ងាយនឹងត្រូវបរាជ័យក្នុងរឿងអ្វី?

ជ្រើសរើសរូបមួយសន្លឹក ដើម្បីដឹងថា តើជីវិតអ្នកនឹងត្រូវបរាជ័យក្នុងរឿងអ្វី ដើម្បីឱ្យអ្នកចេះប្រុងប្រយ័ត្ន កុំឱ្យជួបប្រទះ។ 1. បន្ទប់ទី 1 អ្នកអាចប្រថុយនឹងហានិភ័យ និងបរាជ័យយ៉ាងងាយក្នុងការរកលុយ។ នៅពេលអ្នកចាប់ផ្តើមក្លាយជាអ្នកមាន អ្នកហាក់ដូចជាទទួលបាននូវគុណសម្បត្តិជាច្រើន ដែលជាចំណុចល្អជាងមិត្តភក្តិរបស់អ្នក។ ប៉ុន្ដែប្រហែលជាដោយសារទ្រព្យសម្បត្ដិងាយស្រួល ដូច្នេះអ្នកងាយនឹងធ្វេសប្រហែសយ៉ាងខ្លាំង។ នៅពេលអ្នកមានប្រធានបទអ្នកងាយនឹងធ្វើឱ្យមានកំហុស ហើយនាំឱ្យបរាជ័យ។ កុំ “មើលងាយជ័យជម្នះ” បើមិនដូច្នោះទេអ្នកនឹងបាត់បង់វាជាមិនខាន។ 2. បន្ទប់ទី 2 អ្នកងាយនឹងបរាជ័យក្នុងការពង្រីកទំនាក់ទំនងសង្គម រក្សាទំនាក់ទំនងសង្គម និងផ្ទាល់ខ្លួន។ អ្នកមិនមែនជាមនុស្សម្នាក់ដែលធ្វើការប្រាស្រ័យទាក់ទងយ៉ាងសកម្មទេ លើសពីនេះបុគ្គលិកលក្ខណៈរបស់អ្នក គឺត្រង់ងាយធ្វើឱ្យអ្នកដទៃអាក់អន់ចិត្ត។ អ្នកមិនទន់ភ្លន់ ហើយក៏មិនល្អគ្រប់គ្រាន់ដើម្បីផ្គាប់ចិត្តអ្នកណាម្នាក់ដែរ។ បន្តិចម្ដងៗមនុស្សជាច្រើនយល់ថាអ្នកជាមនុស្សក្រអឺតក្រទម…

៦
គ្រួសារ

កុំបណ្ដោយឱ្យប្រពន្ធអ្នក ក្លាយជាមនុស្សរឹងមាំ ព្រោះបើនាងឯករាជ្យគ្រប់គ្រាន់ អ្នកនឹងក្លាយជាប្ដីបរាជ័យ គ្មានបានការឡើយ

កុំបណ្ដោយឱ្យប្រពន្ធរបស់អ្នក ក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពេក ពីព្រោះបើនាងក្លាហានឯករាជ្យហើយ នោះបានន័យថាអ្នកគឺជាប្តីដែលបរាជ័យម្នាក់។ -​ ពីមុនប្រពន្ធតែងតែចង់ចេញទៅដើរលេងជាមួយប្តីនាង គំរោងបានរៀបចំឡើងច្រើនលើកច្រើនសារ ប៉ុន្តែប្តីនាងចេះតែថាគ្មានពេលកំដរនាងទៅ។ ចាប់ពីពេលនោះមក ដំណើរកំសាន្តរបស់នាងក៏មិនត្រូវការប្តីរបស់នាងទៀតដែរ។ -នាងទៅញាំបាយជាមួយមិត្តភ័ក្តិ យប់ហើយ ភ្លៀងក៏ខ្លាំង នាងខលហៅប្តីឲ្យមកទទួលនាងផង ប្តីនាងឆ្លើយទាំងធុញទ្រាន់ ៖”មិនឃើញភ្លៀងខ្លាំង ស្ទះចរាចរណ៍ទេហេ! មិនចេះហៅតាក់ស៊ីជិះមកវិញទេអី?” ចាប់ពីថ្ងៃនោះមក ចិត្តនាងក៏ដូចជាភ្លៀងធ្លាក់នៅយប់នោះដែរ! -​ ក្រោយភ្លៀងផ្លូវរអិល នាងខំតោងរកចាប់ដៃប្តី ប៉ុន្តែគាត់គិតតែដើរម្នាក់ឯងដោយមិនខ្វល់ពីនាងសោះ​ ពេលនោះ ចិត្តនាងប្រែជាត្រជាក់ដូចទឹកកក។​ ចាប់ពីពេលនោះមក នាងមិនត្រូវការមើលថែរបស់គាត់ទៀតឡើយ។ -​ ទៅចូលរួមកម្មវិធីជួបជុំមិត្តភ័ក្តិ នាងចង់ឲ្យប្តីទៅចូលរួមជាមួយ តែប្តីថារវល់ធ្វើការថែមម៉ោង។…

៦
ប្លែកៗ

ក្នុងកាលៈទេសៈនេះ តើអ្នកគួរប្រយ័ត្នអំពីអ្វីខ្លះ?

ការសម្រេចចិត្តរបស់អ្នក ក្នុងការជ្រើសរើសរូបមួយ នឹងអាចបង្ហាញនូវរឿងដែលអ្នកគួរតែប្រយ័ត្នប្រយែងក្នុងកាលៈទេសៈនេះ។ 1. រូបទី 1 កាលៈទេសៈនេះ អ្នកត្រូវប្រយ័ត្នព្រោះមានមនុស្សកំពុងតែចង់លេងសើចនឹងអ្នក។ អ្នកជាមនុស្សសុទិដ្ឋិនិយម ស្លូតត្រង់ ងាយជឿទុកចិត្តអ្នកដទៃ។ អ្នកជាមនុស្សចិត្តល្អ ដូច្នេះជាហេតុធ្វើឱ្យអ្នកដទៃលេងសើច និងបោកប្រាស់អ្នកបានយ៉ាងងាយ។ អ្នកមិនអាចស្មានដឹងពីអ្វីដែលមនុស្សផ្សេងទៀតគិតបានឡើយ។ វានឹងមានមនុស្សជាច្រើនដែលមករកអ្នកដោយមានបំណងអាក្រក់។ ដូច្នេះអ្នកត្រូវប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងកុំឱ្យមនុស្សអាក្រក់មកបោកប្រាស់អ្នកបាន។ 2. រូបទី 2 កាលៈទេសៈនេះ អ្នកត្រូវប្រុងប្រយ័ត្ននៅចំពោះមនុស្សប្រុស ដែលមានរូបស្រស់សង្ហា។ នៅក្នុងជីវិតរបស់អ្នក ងាយនឹងត្រូវមនុស្សបុរសសង្ហាបោកប្រាស់ និងធ្វើបានណាស់។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវប្រុងប្រយ័ត្នចំពោះបុរសដែលមានសម្រស់ស្រស់ស្អាត ជាពិសេសគឺ ពូកែនិយាយពាក្យផ្អែមល្ហែម។ ពួកគេអាចបញ្ឆោតបង្វែរអារម្មណ៍…

C80090bc 7463 4ff1 872b 188ff3c45c1e
កីទ្បា

អ្នក​កាសែតស្និទជាមួយ Man Utd​ ម្នាក់ថា Cavani ពិតជានៅ​បន្ត​ជាមួយបិសាចក្រហមប្រាកដណាស់

យោងតាមប្រភពព័ត៌មានអ្នក​កាសែតម្នាក់​ឈ្មោះ Jonathan Shrager ដែលស្និទជាមួយក្រុម Man United បាន​ឱ្យដឹងថាពេលវេលាគ្រាន់តែជាបញ្ហាមួយ មុនពេលដែល Edinson Cavani ចុះកុងត្រាថ្មីជាមួយក្លឹប។ លោក Shrager បានអះអាងថាបុរសវ័យ ៣៤ ឆ្នាំរូបនេះនឹងនៅជាមួយបិសាចក្រហមនៅរដូវក្តៅនេះ បើទោះបីជាមានការព្រួយបារម្ភពីអនាគតរបស់គាត់ក៏ដោយ។ កិច្ចព្រមព្រៀងថ្មីរបស់ Cavani នឹងដំណើរការរហូតដល់ឆ្នាំ ២០២២ ជាមួយនឹងជម្រើសក្នុងការបន្តរហូតដល់ឆ្នាំ ២០២៣។ នេះគឺជាដំណឹងដ៏អស្ចារ្យមួយ ខណៈដែលលោក Ole Gunnar Solskjaer ក៏បានបង្ហាញពីបំណងប្រាថ្នារបស់គាត់សម្រាប់អនាគតរបស់​ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ​រូបនេះផង​ដែរ។ ចាប់តាំងពីចូលរួមជាមួយបិសាចក្រហម Edinson បានរកគ្រាប់បាល់បាន…

៦
ប្លែកៗ

តើទំនាក់ទំនងក្នុងពេលបច្ចុប្បន្ន តើដៃគូរបស់អ្នក មានភាពស្មោះត្រង់ចំពោះអ្នកប៉ុន្មានភាគរយ?

ជ្រើសរើសបេះដូងជាប់សោមួយ ដែលអ្នកស្រឡាញ់ ដើម្បីធ្វើតេស្តមើលពីកម្រិតនៃភាពស្មោះត្រង់របស់ដៃគូ បានផ្ដល់ឱ្យអ្នក។ 1. ភាពស្មោះត្រង់ដៃគូមានឱ្យអ្នក ត្រឹមតែ៤០% ប៉ុណ្ណោះ ច្បាស់ណាស់ ដៃគូរបស់អ្នកមិនពេញចិត្តបន្តិចណាឡើយក្នុងទំនាក់ទំនងរបស់គាត់ជាមួយអ្នក។ ដៃគូរបស់អ្នកបង្ហាញសញ្ញានៃការសង្ស័យ និងការប្រចណ្ឌខ្លាំងនៅពេលអ្នកដើរលេងជាមួយមិត្តភក្តិភេទផ្ទុយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអើពើនឹងអារម្មណ៍របស់ដៃគូទេ។ នេះបណ្តាលឱ្យអារម្មណ៍របស់អ្នកទាំងពីរត្រូវដាក់គម្លាតរវាងគ្នា។ ប្រហែលជាអ្នក និងអ្នកដ៏សំខាន់របស់អ្នក គួរតែនិយាយដោយត្រង់ៗ ដោយស្រាយការរាំងស្ទះក្នុងទំនាក់ទំនងរបស់អ្នក។ ការយល់ច្រឡំដែលមិនអាចដោះស្រាយបាន នឹងធ្វើឱ្យទំនាក់ទំនងរបស់អ្នកទាំងពីរនាក់កាន់តែជាប់គាំង និងឈានដល់ការបែកបាក់គ្នា។ 2. ភាពស្មោះត្រង់ដៃគូមានឱ្យអ្នក មានដល់ទៅ ៩០% ឯណោះ សូមអបអរសាទរជាមួយនឹងជម្រើសមួយនេះរបស់អ្នក។ កាលពីពេលថ្មីៗនេះ ស្នេហារបស់អ្នកទាំងពីរ ពិតជាមានមនោសញ្ចេតនា និងងប់ងល់យ៉ាងខ្លាំង។…

Bruno
កីទ្បា

Bruno Fernandes​ ថា​បិសាចក្រហម​ឡើង​ជើងមួយរយៈក្រោយ​ដោយសារកីឡាករ២នាក់​នេះ​ជួយ

Bruno Fernandes បាន​និយាយ​ថា​រក​នរណាម្នាក់​មក​ជំនួស​កីឡាករ​២​នាក់​នេះ​ពិត​ជា​ពិបាក​ហើយ​សម្រាប់​ Man Utd ខណៈ​ដែល​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់រូបនេះ​ថា​វត្តមាន​របស់​ពួក​គេជួយឲ្យ​បិសាចក្រហមឡើង​ជើងខ្លាំងក្នុងរយៈពេល​ចុង​ក្រោយ​នេះ។ នៅពេលត្រូវបានគេសួរអំពីអនាគតរបស់ Edinson Cavani និង Paul Pogba ខណៈកិច្ចសន្យារបស់ពួកគេទាំងពីរអស់សុពលភាព Bruno Fernandes បាននិយាយថា៖ “ពួកគេពិតជាមានសារៈសំខាន់សម្រាប់យើង ហើយគុណសម្បត្តិដែលពួកគេមាន វាពិបាកក្នុងការស្វែងរកនៅលើទីផ្សារក្នុងតម្លៃសមរម្យ”។ “”ខ្ញុំគិតថាអ្នករាល់គ្នាដឹងថាក្រុមកំពុងរីកចម្រើនដោយមានជំនួយរបស់ពួកគេ ហើយវាសំខាន់ណាស់សម្រាប់យើងក្នុងការរក្សាកីឡាករឆ្នើមរបស់យើង និងបន្តធ្វើឱ្យប្រសើរឡើងក្នុងនាមជាក្រុមល្អមួយ” ។ ការ​លើក​ឡើង​របស់ខ្សែបម្រើក្រុមបិសាចក្រហមរូបនេះមិនខុសអ្វីនោះទេ ពោលគឺទាំង Cavani និង Pogba បានដើរតួនាទីយ៉ាងសំខាន់ក្នុងជោគជ័យរបស់យើងនៅលើទីលាន។ ទោះយ៉ាងណា! កិច្ចព្រមព្រៀងរបស់ Cavani…

៦
ប្លែកៗ

ជ្រើសរើសរូបភាពមួយ ដើម្បីឈ្វេងយល់អំពីភាពទន់ខ្សោយរបស់អ្នក នៅពេលនិយាយដល់រឿងស្នេហា

តាមរយៈរូបបាល់មួយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីចំណុចទន់ខ្សោយរបស់អ្នកនៅក្នុងរឿងស្នេហា។ 1. រូបបាល់ទី 1 អ្នកគឺជាមនុស្សដែលមិនពេញចិត្តនឹងជីវិតបែបទំនើប។ អ្នកប្រាថ្នាចង់បានទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងមានអត្ថន័យជាមួយមនុស្សជុំវិញអ្នកគ្រប់ទីកន្លែង។ រឿងដែលសំខាន់ចំពោះអ្នកក្នុងក្តីស្រឡាញ់ គឺជាអារម្មណ៍សុវត្ថិភាព។ ការប្រុងប្រយ័ត្នខ្លាំងពេក មិនអនុញ្ញាតឱ្យអ្នកមើលឃើញសម្រស់នៃជីវិតទេ។ នេះរួមបញ្ចូលទាំងព្រលឹងអ្នកដែលអាចឈរក្បែរអ្នកបាន។ អ្នកប្រហែលជាធ្លាប់មានបទពិសោធន៍មិនល្អក្នុងរឿងស្នេហាកាលពីមុន ប៉ុន្តែមិនមែនមានន័យថាពេលនេះនឹងបញ្ចប់នោះទេ។ វាមិនខុសទេដែលត្រូវប្រុងប្រយ័ត្ន ប៉ុន្តែនៅពេលនិយាយពីស្នេហា អ្នកនឹងបាត់បង់ទំនុកចិត្តច្រើន ប្រសិនបើអ្នកមើលអ្វីដែលអាចខុស។ វាតែងតែមានរឿងដែលធ្វើឱ្យអ្នកភ័យខ្លាច ប៉ុន្តែនោះមិនគួរបញ្ឈប់អ្នកពីការរស់នៅរបស់អ្នកឡើយ។ ប្រសិនបើអ្នកមិនប្រថុយទេអ្នកនឹងមិនទទួលបានអ្វីទាំងអស់។ 2. រូបបាល់ទី 2 អ្នកគឺជាមនុស្សដែលទទួលយកមនុស្សស្ទើរតែទាំងអស់ទៅក្នុងបេះដូងរបស់អ្នក។ អ្នកមើលឃើញភាពស្រស់ស្អាត សូម្បីតែនៅក្នុងកាលៈទេសៈ និងស្ថានភាពអាក្រក់បំផុតក៏ដោយ។ អ្នកគិតថាវាអនុញ្ញាតឱ្យអ្នកមើលឃើញ និងយល់ពីជម្រៅនៃបទពិសោធន៍របស់មនុស្ស។ ទោះយ៉ាងណា…

Nn
សង្គម

នរណាខ្លះបែបនេះ? ម្តងសើចម្តងយំ អង្គុយសុខៗស្រែក ត្រូវប្រយ័ត្នវាជារោគសញ្ញានៃជំងឺម្យ៉ាង

ជឿ​ថា​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​លឺ​នៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Bipolar” ហើយ​ជំងឺ​មួយ​នេះ​វា​ងាយកើត​ឡើង​ទៅ​លើ​បុគ្គល​ណាៗ​ទាំង​អស់ ដោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ផ្នែក​ខួរក្បាល។ ខាង​ក្រោម​យើង​បង្ហាញ​រោគសញ្ញា​ទាំង ៨ ដែល​អាច​កត់សម្គាល់​បាន​ថា​អ្នក​កើត​ជំងឺ Bipolar ហើយ៖ ៨) ធ្វើ​អ្វី​ដែល​តាម​តែ​ចិត្ត គ្មាន​ការ​អត់ធ្មត់ មិន​ថា​តែ​ចំណង់​ផ្លូវ​ភេទ ការ​ដើរ​ទិញ​ឥវ៉ាន់ អ្នក​ធ្វើ​ដោយ​គ្មាន​ព្រំដែន គ្មាន​ការ​អត់​ធ្មត់ ហើយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​រយៈ​ពេល​យូរ នោះ​ហើយ​ជា​រោគ​សញ្ញា​ទី ១។ ៧) ចូលចិត្ត​ក្នុង​ទំនាក់ទំនង មិន​និយាយ​ដល់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​អ្វី​នោះ​ទេ តែ​និយាយ​ពី​ទំនាក់ទំនង​ផ្ទាល់​នៅ​ខាង​ក្រៅ ដោយ​អ្នក​ចូលចិត្ត​ការ​ជួបជុំ​គ្នា​ច្រើន ហើយ​មិន​ថា​តែ​អ្នក​ប្លែក​មុខ ក៏​អ្នក​រាប់អាន និង​រួសរាយ​ដាក់​ដោយ​មិន​ខ្លាច​រអា​នោះ​ដែរ។ ៦) មិន​សូវ​មាន​ការ​ផ្តោត​អារម្មណ៍ អ្នក​ជំងឺ Bipolar…

Nbbn
សង្គម

ទម្លាប់​អាក្រក់ ៤ ហាម​បន្ត​ដាច់​ខាត ប្រយ័ត្ន​ខូច​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន

តាម​ការ​សង្កេត​មើល​នៃ​មនុស្ស​ភាគ​ច្រើន គឺ​តែងតែ​បន្ត​នៅ​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​មក​លើ​រាងកាយ ដោយ​ពួក​គេ​គិត​ថា​នឹង​មិន​មាន​បញ្ហា​អ្វី តែ​បើ​គិត​ឲ្យ​ដល់​ទៅ ប្រសិន​អ្នក​បន្ត នោះ​ទៅ​ថ្ងៃ​ខាង​មុខ​ប្រាកដ​ជា​នឹង​ឃើញ​ផល​ប៉ះពាល់​ជាក់​ជា​មិន​ខាន។ ខាង​ក្រោម​យើង​បង្ហាញ​ទម្លាប់​មិន​ល្អ ៤ ដែល​អ្នក​គួរ​តែ​បញ្ឈប់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កោសិកា​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ខ្លាំង​ណាស់៖ ៤) ស្តាប់​តន្ត្រី​នៅ​សំឡេង​ខ្លាំងៗ យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ដែល​ត្រចៀក​ទទួល​យក​នូវ​សំឡេង​ខ្លាំងៗ​ចេញ​ពី​កាស នោះ​នឹង​នាំ​ឲ្យ​ក្រដាស​ត្រចៀក​ឆាប់​ខូច​លៀន​បំផុត។ យូរ​ទៅ​អ្នក​នឹង​ចុះ​ថយ​សមត្ថភាព​នៃ​ការ​ស្តាប់ ហើយ​ក៏​ឈាន​ទៅ​ដល់​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ខួរ​ក្បាល​ថែម​ទៀត​ផង។ ការ​ណែនាំ​ល្អ​បំផុត ចូរ​កំណត់​វា​នៅ​សំឡេង​កណ្តាល​ឬ​សមល្មម​មួយ។ ៣) ចូល​ចិត្ត​យក​ម្រាម​ដៃ​រុក​ត្រចៀក អ្នក​ទម្លាប់​យក​ម្រាម​ដៃ​រុក​ត្រចៀក ក៏​គួរ​តែ​បញ្ឈប់​ដែរ ព្រោះ​វា​ជា​ទម្លាប់​មិន​ល្អ ដែល​នាំ​បាក់តេរី​តូចៗ​ចូល​ទៅ​ក្នុង​ត្រចៀក ហើយ​ឈាន​ដល់​ការ​ចម្លង​មេរោគ​ផ្សេងៗ​ចូល​ទៅ​ខាង​ក្នុង​នោះ​បាន។ ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ងាយ​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​នេះ។ ២) ការ​សម្អាត​ត្រចៀក​មិន​ត្រឹមត្រូវ តាម​ទម្លាប់​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​សម្អាត​វា​សឹង​តែ​រាល់​ថ្ងៃ…

Kkk
សង្គម

ប្រើ​តែ​ក្រូច​ឆ្មា​តាម​រូបមន្ត​ធម្មជាតិ អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ហើយ​ងើប​មក​វិញ​មិន​ឈឺ​ខ្លួន

មក​ពី​ធ្វើ​ការ​ហត់​ហើយ គេង​មិន​លក់​ទៀត ទម្លាប់​បែប​នេះ​យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​មិន​សូវ​បាន​ល្អ ជា​កត្តា​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ឆាប់​ភ្លេចភ្លាំង។ ជាង​នេះ​នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់ ក៏​នាំ​ឲ្យ​អ្នក​អស់​កម្លាំង ល្ហិតល្ហៃ​នៅ​ពេល​ព្រឹក​ថែម​ទៀត។ ខាង​ក្រោម Knongsrok សូម​ណែនាំ​រូបមន្ត​ធម្មជាតិ​ដោយ​ការ​ប្រើប្រាស់​ក្រូច​ឆ្មា អាច​ជួយ​ឲ្យ​អ្នក​ចូល​ដំណេក​បាន​ល្អ ហើយ​ក្រោក​មក​វិញ មិន​ចុក​ស្រពោន​ខ្លួន​អ្វី​នោះ​ឡើយ។ វិធី​ធ្វើ៖ ហាន់​ក្រូច​ឆ្មា​ជា​ចំណិត​ស្តើង យក​អំបិល​បន្តិច​មក​រោយ​ពី​លើ ហើយ​យក​វា​ទៅ​ដាក់​នៅ​លើ​ក្បាល​ដំណេក​កន្លែង​ដែល​យើង​គេង អត្ថប្រយោជន៍៖ ១) វា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្លិន​ដែល​ភាយ​ចេញ​មក​ជុំវិញ​កន្លែង​ដំណេក​យើង ហើយ​អាច​សម្អាត​ខ្យល់​កខ្វក់​ក្នុង​បន្ទប់​គេង ២) បន្ទាប​ការ​កើន​ឡើង​សម្ពាធ​ឈាម ដោយ​ក្រោយ​ពី​អ្នក​ហិត​ក្លិន​ក្រូច​ឆ្មា​ចូល​ទៅ ៣) ជួយ​បន្ធូរ​ភាព​តានតឹង​នៅ​ពេល​ដែល​អ្នក​គិត​ច្រើន ហើយ​ជួយ​បន្ថយ​ការ​គិត​នៃ​ខួរក្បាល ៤) ជួយ​ឲ្យ​ការ​ដក​ដង្ហើម​ប្រព្រឹត្តិ​ទៅ​បាន​ល្អ បែប​នេះ​អាច​គេង​លក់​ស្រួល​ពេញ​មួយ​យប់ ៥) បង្កើន​ថាមពល​ដល់​អ្នក​ក្រោយ​ភ្ញាក់​ពី​ដំណេក…