Wisdoms

3
សង្គម

ជីវិតនេះមិនវែងទេ ដូច្នេះចង់ធ្វើអ្វី ក៏គួរតែធ្វើទៅ កុំឱ្យពេលចាកចេញទៅ សល់នៅអារម្មណ៍សោកសា្ដយចំពោះគ្នា

សាកគិតលេងៗណា បេីសិនអាយុឈានចូលជិត75ឆ្នាំ ប្រៀបដូចជាយេីងមានអាយុនៅលេីលោកនេះប្រហែលជា27375ថ្ងៃ គ្រប់វិនាទីដែលដេីរទៅមុខ គឺជាពេលវេលាដែលជីវិតយេីងនៅសល់កាន់តែតិចទៅហេីយ។ ដល់ពេលឃេីញបែបនេះហេីយ ទេីបអាចនឹកឃេីញបានថា​ យេីងចង់ធ្វេីអីត្រូវតែប្រញាប់ធ្វេី កុំរវល់តែរង់ចាំ ព្រោះភាពមិនប្រាកដចិត្ត​ ស្ទាក់ស្ទើរចិត្តធ្វើអី។ ជិវិតនេះ ចង់ទៅដេីរលេងឯណាក៏ទៅ​ ចង់ធ្វេីអីក៏ធ្វេី បេីវាមិនមែនជារឿងដែលនាំភាពក្តៅក្រហាយដល់អ្នកដទៃ​ ចង់ប្រាប់ថាស្រឡាញ់អ្នកណាក៏ប្រាប់គេទៅ បេីគេស្រឡាញ់ក៏សមបំណង​ បេីគេមិនស្រឡាញ់ក៏ប្រញាប់ដេីរទៅមុខបន្តទៀត មិនបាច់មកខាតពេលវេលានឹងភាពមិនពិតប្រាកដទេ។ បេីមានអីជាមន្ទិលសង្ស័យ កុំចាំឱ្យគេជាអ្នកដេីរមករកយេីង​ កុំរវល់តែគិតថាអ្នកណាខុសអ្នកណាត្រូវ បេីបណ្តោយឱ្យពេលវេលាកន្លងទៅ យេីងនឹងជាមនុស្សដែលឈឺចាប់ជាទីបំផុត ឬបេីសិនជាមានរឿងណាយល់ច្រលំនឹងគ្នា កុំរវល់តែប្រកាន់ចិត្តគិតច្រើន និយាយគ្នាឱ្យយល់រឿង ហេីយគ្មានពាក្យថាចាញ់ ឬឈ្នះរវាងមនុស្សពីរនាក់ដែលស្រឡាញ់គ្នាទេ ព្រោះថាចាញ់ គឺចាញ់ទាំងគូ តែ​បេីឈ្នះគឺយេីងឈ្នះជាមួយគ្នា​….។…

3
ប្លែកៗ

បើកភ្នែកទិព្វ! នឹងអាចដឹងច្បាស់ថា នៅក្នុងជីវិតនេះ តើរឿងអ្វីដែលអ្នកមិនអាចទទួលយកបាន?

តាមរយៈកាតមួយសន្លឹកដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យឃើញអំពីរឿងដែលអ្នកពិបាកនឹងទទួលយកនៅក្នុងជីវិតនេះ។ 1. សន្លឹកកាតទី​ 1 ខាងក្រៅមិនថាអវិជ្ជមាន ឬកើតមានការសង្ស័យ អ្នកដទៃគិតពីអ្នកយ៉ាងណាក៏ដោយ អ្នកនឹងមិនដែលសោកសៅ ឬគិតអ្វីច្រើនផ្ដេសផ្ដាសឡើយ។ ផ្ទុយទៅវិញ អ្នកនឹងជម្រុញទឹកចិត្តអ្នកឱ្យបង្ហាញខ្លួនអ្នកចំពោះពួកគេ។ ប៉ុន្តែប្រសិនបើសមាជិកគ្រួសាររបស់អ្នកមិនទុកចិត្ត ឬរារាំងអ្នក វានឹងពិបាកសម្រាប់អ្នកក្នុងការទទួលយកវា។ ដូច្នេះអ្នកអាចនឹងងាយបោះបង់ និងបាត់បង់ទំនុកចិត្ត។ 2. សន្លឹកកាតទី​ 2 នៅក្នុងរឿងស្នេហា អ្នកគឺជាមនុស្សស្មោះត្រង់បំផុត។ ចំពោះមនុស្សដែលអ្នកស្រលាញ់ អ្នកព្រមលះបង់អ្វីទាំងអស់ដែលអ្នកមាន ដោយសុខចិត្តបំពេញរាល់សេចក្តីប្រាថ្នារបស់ភាគីម្ខាងទៀត។ នោះហើយជាមូលហេតុដែលអ្នកគិតថា មនុស្សម្នាក់ទៀតត្រូវតែស្រឡាញ់អ្នកឱ្យអស់ពីចិត្ត។ ប្រសិនបើអ្នករកឃើញគូស្នេហ៍របស់អ្នក ក្បត់ចិត្តអ្នកតែបន្តិច អ្នកនឹងធ្លាក់ចូលទៅក្នុងការបែកបាក់ហើយចង់ធ្វើឱ្យអ្វីៗអាចទៅរួច។ 3. សន្លឹកកាតទី​…

3
ប្លែកៗ

តេស្តមើលទិស ដែលនាំសំណាងឱ្យអ្នក តើស្ថិតនៅទិសខាងណា?

ជ្រើសរើសប្រអប់សម្ងាត់មួយដើម្បីដឹងថា តើទិសណាដែលជាទិសនាំសំណាងដល់អ្នកជាងគេ? 1. ទិសខាងជើង ទិសដៅសំណាងរបស់អ្នកគឺស្ថិតនៅទិសខាងជើង។ ពេលក្រឡេកមើលទៅលើមេឃនាពេលរាត្រី អ្នកនឹងឃើញទិសដៅរបស់តារានាខាងជើង ដែលជាទិសដៅសំណាងរបស់អ្នក។ ក្រោមការដឹកនាំរបស់ផ្កាយនាគខាងជើង ព្រះនៃសំណាងនឹងមករកអ្នក។ ការជ្រើសរើសទិសដៅពីផ្ទះ ឬការចាកចេញទិសដៅនៃការអង្គុយធ្វើការ នៅភាគខាងជើង ក៏អាចជួយអ្នកបង្កើនឱកាសជោគជ័យក្នុងអាជីព និងហិរញ្ញវត្ថុផងដែរ។ ទៅភាគខាងជើង អ្នកក៏នឹងមានសំណាងកាន់តែល្អប្រសើរ។ ប្រសិនបើអ្នកចង់ធ្វើដំណើរ អ្នកក៏គួរតែព្យាយាមជ្រើសរើសកន្លែងនៅភាគខាងជើង ដែលជាទិសដៅរបស់អ្នកដែលអាចផ្តល់ឱ្យអ្នកនូវសំណាង ឬសេចក្តីរីករាយដែលមិនបានរំពឹងទុក។ 2. ទិសខាងកើត ទិសដៅសំណាងរបស់អ្នកគឺស្ថិតនៅទិសខាងកើត។ នេះគឺជាទិសដៅសំខាន់របស់អ្នក ជួយលើកកម្ពស់សមត្ថភាពរបស់អ្នកឱ្យបានល្អ។ អ្នកថែមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ហ្វូងមនុស្ស មានឱកាសបង្ហាញពីភាពជាអ្នកដឹកនាំ និងអង្គការឆ្នើម និងត្រូវបានកោតសរសើរដោយមនុស្សគ្រប់គ្នា។ ទិសខាងកើត ជាកន្លែងដែលព្រះអាទិត្យរះ…

8
ប្លែកៗ

តើពាក្យអ្វី ដែលសក្តិសមនឹងពណ៌នាអំពីចរិតលក្ខណៈរបស់អ្នកបំផុត?

ជ្រើសរើសរូបមួយ ដើម្បីដឹងថាតើគុណនាមអ្វី ដែលពណ៌នាអំពីអ្នកបានច្បាស់បំផុត? 1. ស្ងប់ស្ងាត់ និងសមហេតុផល អ្នកជាមនុស្សដែលមានហេតុផលបំផុត ហើយក៏អាចរក្សាភាពស្ងប់ស្ងៀមបំផុតដែរ បើទោះជាអ្នកជួបប្រទះនឹងស្ថានភាពដែលមិននឹកស្មានដល់ក៏ដោយ ក៏អ្នកនៅតែធ្វើសកម្មភាពលម្ហែកាយ ព្យាយាមដោះស្រាយស្ថានការណ៍យ៉ាងស្ងប់ស្ងាត់។ លើសពីនេះ អ្នកជាមនុស្សឯករាជ្យ ហើយមិនចង់បង្កបញ្ហាដល់អ្នកដទៃទេឡើយ។ អ្នកគឺជាមនុស្សដែលមានជំនឿចិត្តខ្ពស់ចំពោះខ្លួនឯង មិនថានៅក្នុងជីវិត ឬការងារអ្វីគ្រប់យ៉ាងគឺជាគោលការណ៍យ៉ាងខ្ជាប់ខ្ជួន។ អ្នកមិនមែនជាមនុស្សបែបសម្ភារនិយមអ្វីនោះឡើយ ជាញឹកញាប់មានអាកប្បកិរិយាស្មោះត្រង់ និងរឹងមាំចំពោះការនិយាយស្ដី។ មនុស្សជាច្រើននឹងគិតថា អ្នកជាមនុស្សដែលមានចិត្តត្រជាក់ដូចទឹកកក លាក់មុខអាថ៌កំបាំង មានតែមនុស្សដែលមានទំនុកចិត្តប៉ុណ្ណោះ ដែលនឹងមានភាពក្លាហានក្នុងការទាក់ទងអ្នក។ ទោះយ៉ាងណាក៏ដោយ តាមពិតអ្នកក៏ប្រាថ្នាស្នេហា និងអារម្មណ៍កក់ក្ដៅដែរ គ្មាននរណាម្នាក់ចង់នៅម្នាក់ឯងឡើយ។ អ្នកគ្រាន់តែដឹងពីរបៀបដើម្បីលាក់អារម្មណ៍របស់អ្នក ហើយមានតែមនុស្សអត់ធ្មត់ប៉ុណ្ណោះ ដែលអាចមានអារម្មណ៍រីករាយខាងក្នុងរបស់អ្នក។…

6
សង្គម

“មិនខ្វះទេស្រី” តែខ្ញុំជឿថា អ្នកគ្មានថ្ងៃរកបានមនុស្សស្រី ដែលស្រឡាញ់អ្នកស្មោះ ដូចខ្ញុំនោះឡើយ

“មិនខ្វះទេស្រី” ​តែសម្រាប់ខ្ញុំ ខ្ញុំគិតថាមនុស្សប្រុសមិនសូវមានច្រេីនទេ ព្រោះថា មិនងាយនឹងបានជួបមនុស្សប្រុសដែលច្បាស់លាស់​ ស្រឡាញ់​ខ្ញុំជាខ្ញុំ​ កាន់ដៃខ្ញុំ មិនទៅណាចោលខ្ញុំ​ ស្មោះ​ត្រង់​នឹងគ្នា…គោរព ឱ្យតម្លៃស្នេហាខ្ញុំ។ ខ្ញុំមិនមែនមនុស្សល្អ តែខ្ញុំហ៊ានអះអាងថាចំណុចទាំងប៉ុន្មានខាងលេី ខ្ញុំមានឱ្យអ្នក តែបេីអ្នកនិយាយបែបនេះទៅហេីយ អញ្ជេីញទៅរកស្រីដែលអ្នកថាមិនខ្វះចុះ​ ទោះមិនងាយបានជួបមនុស្សប្រុសល្អ តែខ្ញុំនឹងរង់ចាំគេម្នាក់នោះ​ ក៏មិនចាំបាច់អីត្រូវនៅបន្តចាយក្តីស្រឡាញ់ជាមួយមនុស្សប្រុសមិនឃេីញគុណតម្លៃនៃស្នេហារបស់ខ្ញុំដែរ។ ពាក្យថា “មិនខ្វះទេស្រី”​ ខ្ញុំសង្ឃឹមថាអ្នកនិយាយហេីយអ្នកនឹងមិ​នស្តាយក្រោយពេលខ្ញុំចាកចេញទៅ…. សុំសួរបន្តិច​ វាថ្លៃថ្នូរត្រង់ណាទៅ ដែលបង្កេីតស្នេហាជាមួយមនុស្សស្រីពីរបីនាក់ក្នុងពេលតែមួយ​បែបហ្នឹង? ជាមនុស្សប្រុសដេីមទ្រូងប្រាំហត្ថ តែធ្វេីឱ្យមនុស្សស្រីម្នាក់ដែលស្រឡាញ់ខ្លួនឯងបំផុតត្រូវហូរទឹកភ្នែក ព្រោះតែកាមកិលេសមិនចេះឆ្អែតឆ្អន់របស់ខ្លួនឯង​ មិនអាត្មានិយមពេកទេ?​ បេីគ្រប់គ្រងខ្លួនឯងមិនបាន​ ចាត់ចែងជីវិតក្នុងរឿងស្នេហាឱ្យមានរបៀបរៀបរយ​ ត្រឹមត្រូវមិនបាន​ ធ្វេីជាមនុស្សប្រុសស្មោះត្រង់​មិនបាន​…

13031e29 3ea2 40e4 947c 3e304c4d1a46
កីទ្បា

រំលឹករឿងចាស់៖ Mario Balotelli ធ្លាប់​ទាក់​ទងអតីតមិត្តស្រី Ronaldo និង​ Rooney

ខ្សែប្រយុទ្ធ Mario Balotelli បានណាត់ជួបសង្សាររបស់អតីតតារាឆ្នើមរបស់ Man United ២រូប​គឺ Wayne Rooney និង Cristiano Ronaldo ជាច្រើនឆ្នាំមកហើយ។ ក្នុងអំឡុងពេលវេលា​របស់​គាត់​លេងនៅ Man City គាត់មានទំនាក់ទំនងជាមួយ Jenny Thompson ដែល Rooney ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា នៅពេលភរិយារបស់គាត់មានផ្ទៃពោះកូនប្រុសច្បង។ ពាក្យថា“ ណាត់ជួប ឬក៏  ‘dating” ត្រូវបានប្រើដោយធូររលុងនៅស្រុកអង់គ្លេស ព្រោះ Rooney មិនដែលមានទំនាក់ទំនងជាមួយ​Thompson  ជាផ្លូវការទេ។…

6
សង្គម

មនុស្សស្រីសម្ដីខ្លាំងប៉ុនណា ក៏នាងមិនដាច់ចិត្ត ឬខឹងនឹងអ្នកបានយូរនោះដែរ

មនុស្សស្រីសម្តីខ្លាំង​ ធ្វេីឫកក្អេងក្អាង​ ងក់ងរ ឆេវឆាវ រឿងច្រេីន​ ចង់តែឈ្នះម្នាក់នេះ​ តាមពិតទៅស្រឡាញ់អ្នកស្ទេីរស្លាប់ទៅហេីយ​ ខ្ញុំមិនបានរឹងមាំដល់ថ្នាក់ហ្នឹងទេ​ ខ្លាំងបានតែនឹងមុខ តែក្រោយខ្នងអ្នកខ្ញុំលួចយំយ៉ាងឯកាបំផុត។​ តើអ្នកដឹងទេ ថាខ្ញុំខឹងអ្នកមិនដែលបានយូរទេ​ ពេលខ្ញុំយំ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកចូលមកឱបខ្ញុំបន្តិច មិនបាច់និយាយអី​ ក៏ខ្ញុំទទួលដឹងពីក្តីស្រឡាញ់របស់អ្នក ដែលបង្ហាញថា អ្នកនឹងឱ្បខ្ញុំមិនឱ្យទៅណាចោលអ្នក​ ការឱបរបស់អ្នក គឺជាការផ្ដល់អារម្មណ៍កក់ក្ដៅបំផុតមកឱ្យខ្ញុំ។ ខ្ញុំតែងតែព្រមអភ័យ​ ព្រមស្តាប់ពាក្យសុំទោសម្តងហេីយម្តងទៀត​ ទទួលយកនូវកំហុសដដែលៗរបស់អ្នក តែមិនមែនមាន័យថាខ្ញុំល្ងង់នោះទេ​ តែព្រោះតែក្ដីស្រឡាញ់ ហេីយព្រមផ្តល់ឱកាសឱ្យអ្នកជានិច្ច​ រង់ចាំថ្ងៃដែលអ្នកភ្ញាក់រឭក​ អ៊ីចឹងហេីយកុំបំបាក់ទំនុកចិត្តមនុស្សដែលមិនដែលទៅចោលអ្នក ទោះអ្នកខុសប៉ុន្មានដងក៏ដោយ​។ អ្នកត្រូវដឹងថា បេីគេឆ្អែត​ អ្នកនឹងមិនបានបេះដូងគេត្រឡប់ទៅវិញម្តងទៀតទេ…

6
សង្គម

ឈ្មោះជាសង្សារ តែកាយវិការប្រៀបដូចជាអ្នកដទៃ

ស្នេហាយេីងដេីរមកឆ្ងាយហេីយ​ ពេលខ្លះខ្ញុំបានត្រឹមតែឈរសម្លឹងមុខអ្នក មិនហ៊ានសួរ តែក្នុងចិត្តគិតចង់សួរថា “មានតែម្នាក់បានទេ?កុំក្បត់ចិត្តខ្ញុំ​ ថែរក្សាអូខ្ញុំផង កុំឱ្យបាត់បង់” តែខ្ញុំក៏ជ្រេីសយកវិធីស្ងាត់ស្ងៀម​ ព្រោះខ្ញុំហត់នឿយខ្លាំងណាស់។​ កន្លងមកខ្ញុំនិយាយវាឆ្អែតឆ្អន់រាប់មិនអស់ “​សង្សារខ្ញុំចាស់ទុំគ្រប់គ្រាន់នឹងគិតបានដោយខ្លួនឯង​ ទោះប្រវត្តិអ្នកជាមនុស្សបែបណា តែអ្នកនឹងកែបានដេីម្បីខ្ញុំ​ អ្នកនឹងមិនប៉ះពាល់ស្រីណាក្រៅពីខ្ញុំ​” នេះជាពាក្យដែលខ្ញុំប្រាប់ខ្លួនឯងពី១ឆ្នាំទៅ១ឆ្នាំ….។ ផ្ញេីជូនសង្សារចាស់ ដែលខ្ញុំស្រឡាញ់​អស់រាប់ឆ្នាំ​ កន្លងផុតមកជាច្រេីនឆ្នាំហេីយ ដែលខ្ញុំកុហកខ្លួនឯងថាអ្នកនឹងកែប្រែធ្វើជាមនុស្សម្នាក់ថ្មី​ តែនេះជាឆ្នាំទីប៉ុន្មានហេីយនៃស្នេហាយេីង អ្នកដឹងច្បាស់ណាស់ តែអីដែលខ្ញុំទទួលបាន <<អ្នកលួចទាក់ទងអ្នកផ្សេងមិនក្រែងចិត្តខ្ញុំ Chatមិនចង់Seen ពេលខ្លះ​SeenមិនReply ធ្វេីខ្លួនដូចគ្មានសង្សារ​>> អ្នកប្រហែលជាគិតថា វាជារឿងតូចតាចតែបង្ហាញយ៉ាងច្បាស់ថាខ្ញុំគ្មានភាពសំខាន់បន្តិចសោះ​សម្រាប់អ្នក។ ខ្ញុំក៏មិននិយាយ​ ពីមុនប្រហែលឈ្លោះនឹងអ្នកហេីយ​ តែពេលនេះខ្ញុំហត់​ ទោះអ្នកមិនបានហាមាត់ដេញខ្ញុំក៏ពិតមែន…

6
សង្គម

ស្នេហាមួយនេះ គឺព្រោះតែខ្ញុំគិតម្នាក់ឯងតែម្ខាង តើមែនទេ?

ពេលខ្លះចង់សួរថា​ ធ្លាប់ស្រឡាញ់ខ្ញុំដែរទេ? ស្រឡាញ់​ខ្ញុំពិតមែនទេ? ខ្ញុំធ្លាប់សំខាន់ខ្លះទេ? បេីអ្នកមិនដែលផ្តល់ភាពសំខាន់ឱ្យខ្ញុំផង​ មិនដែលខ្វល់ទេថាខ្ញុំមានអារម្មណ៍បែបណា​ ខ្ញុំគ្មានតម្លៃបន្តិចសោះសម្រាប់អ្នកមែនទេ? ពីមួយថ្ងៃទីមួយថ្ងៃ អ្នកកាន់តែធ្វេីឱ្យខ្ញុំមានអារម្មណ៍ថានេះជាស្នេហាតែម្ខាង​ ស្នេហាដែលខ្ញុំស្រឡាញ់អ្នក​ ទុកអ្នកជាមនុស្សពិសេស​តែម្ខាង​។ ខ្ញុំក៏ដឹងដែរថា ស្នេហារវាងមនុស្សពីរនាក់ ក្តីស្រឡាញ់មិនដែលស្មេីភាពគ្នាទេ​ តែងតែមានម្ខាង តែងមានក្តីស្រឡាញ់ធ្ងន់ជាងជានិច្ច​ ហេីយបេីម្ខាងនោះជាយេីង​ ច្បាស់ណាស់យេីងនេះហេីយតែងតែជាអ្នកខុស​ ហេីយក៏ជាអ្នកខូចចិត្តច្រេីនជាងគេ​ដែរ។​ ខុសដែលអន់ចិត្តច្រេីន​ ខឹងច្រេីន​ ប្រចណ្ឌ​ ហួងហែង​ បារម្ភ​ ខ្វាយខ្វល់​ សួរនាំច្រេីន​។ខូចចិត្ត​ដែលការលះបង់យេីងមិនសូវមានតម្លៃ​ វត្តមានយេីងមិនសូវសំខាន់​ ពេលវេលា​ដែលយេីងផ្តល់ទៅឱ្យគេ​ គេមិនសូវខ្វល់ខ្វាយ។ តែយ៉ាងណា ខ្ញុំគ្រាន់តែចង់ផ្តាំថា​ ប្រសិនបើថ្ងៃណាមួយ…

947f27a9 De9a 4718 8a29 6bec6387b75b
កីទ្បា

សម្ដីអ្នក​គាំទ្រចូលរួមធ្វើបាតុកម្ម៖” យើងនឹងព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នករហូតដល់ម្ចាស់ឧបត្ថម្ភបញ្ឈប់ភាពជាដៃគូជាមួយក្លិប”

អ្នកគាំទ្រដែលបានចូលរួម​ធ្វើ​បាតុកម្មនិង​តវ៉ានានាបានបញ្ជាក់យ៉ាងច្បាស់ដោយសរសេរជាលិខិតចំហមួយទៅកាន់ម្ចាស់ឧបត្ថម្ភនានារបស់ក្លិបថាលុយរបស់ពួកគេដែល​ចូល​រួមឧបត្ថម្ភក្លិបនោះ​ត្រូវ​បានម្ចាស់​ក្លិបយក​ទៅ​ដាក់​ក្នុង​ហោប៉ៅរបស់​ពួក​គេ​ទៅ​វិញ​ទេ។ ក្រុមអ្នកគាំទ្រទាំង​នោះថែម​ទាំងបានព្រមានដល់អ្នកឧបត្ថម្ភនៃផលវិបាកដែលអាចកើតមាន ប្រសិនបើពួកគេមិនបញ្ឈប់ភាពជាដៃគូរបស់ពួកគេជាមួយត្រកូល Glazer។​ នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយទៅកាន់អ្នកឧបត្ថម្ភ Man United ក្រុមអ្នកគាំទ្ររបស់ United បានសរសេរថា ៖“ កាលពីដប់ប្រាំមួយឆ្នាំមុន ក្លឹបបាល់ទាត់ Manchester United មិនមានបំណុលទេ។ សព្វថ្ងៃនេះចាប់តាំងពីការទិញដោយក្រុមគ្រួសារ Glazer ប្រាក់សុទ្ធចំនួន ១.៥ប៊ីលានផោន(£ 1.5bn) ត្រូវបានដកចេញពីក្លឹបតាមរយៈការទូទាត់ភាគលាភ និងការលក់ភាគហ៊ុនដោយមានបំណុលចំនួន ៨៤០ លានផោន”។ “ក្នុងនាមជាដៃគូពាណិជ្ជកម្មរបស់គ្រួសារ Glazer អ្នកគឺជាគោលដៅស្របច្បាប់របស់អ្នកគាំទ្រនៅទូទាំងពិភពលោក ពីព្រោះតម្លៃរួមបញ្ចូលគ្នាចំនួន ២៧៩ លានផោនក្នុងមួយឆ្នាំដែលអ្នកចំណាយនឹងមិនឆ្ពោះទៅរកការវិនិយោគនៅក្នុងក្រុម ដើម្បីប្រកួតប្រជែងជាមួយក្លិបល្អបំផុតដែល…

6
សង្គម

កុំលះបង់សម្រាប់គេពេក ព្រោះមនុស្សដែលយើងស្រឡាញ់ មិនប្រាកដថា គេយល់ពីការស្រឡាញ់ដ៏ពិតប្រាកដនោះឡើយ

នៅពេលខ្ញុំចាប់ផ្តេីមដឹងខ្លួនថាខ្ញុំលង់ស្រឡាញ់គេ​ បេះដូង​របស់ខ្ញុំក៏ចាប់ផ្តេីមបង្ហាញក្តីស្រឡាញ់ទៅគេ ​តាមរយៈទង្វេីរបស់ខ្ញុំដោយស្វ័យប្រវត្តិ​ ខ្ញុំក៏ចាប់ផ្តេីមគិតដល់គេមុនខ្លួនឯងដោយមិនដឹងខ្លួន​ ធ្វេីគ្រប់យ៉ាងដេីម្បីគេ​ ព្យាយាម​ផ្គាប់ផ្គន់​ចិត្តគេគ្រប់យ៉ាង​ ព្រោះតែខ្ញុំជាមនុស្សដែលកាន់តែស្រឡាញ់ប៉ុនណា​ ក៏កាន់តែលះបង់ច្រេីនប៉ុននោះ​។ ខ្ញុំធ្វេីគ្រប់យ៉ាងឡេីងហត់​ ទេីបខ្ញុំភ្ញាក់ខ្លួនដឹងថា ​អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានលះបង់ដេីម្បីគេ វាមិនបានជ្រួតជ្រាបចូលទៅក្នុងបេះដូងគេបន្តិចណាសោះឡេីយ។​ តែអ្វីដែលជាប្រតិកម្មតបស្នងពីគេមកខ្ញុំវិញនោះ គឺសម្តីមេីលងាយ​ កាយវិការ​មិនផ្តល់តម្លៃ​ ខ្ញុំកាន់តែលះបង់ ខ្ញុំក៏កាន់តែក្លាយជាមនុស្សគ្មានតម្លៃក្នុងក្រសែភ្នែកគេ​ គេបែរជាគិតថាខ្ញុំទន់ខ្សោយ​ ខ្ញុំគ្មានអ្នកណាយក​ ខ្ញុំទៅណាមិនរួចពីគេ​ មិនអាចចាកចេញពីគេបានទៅវិញ។ ខ្ញុំមិនខឹងទេ តែនឹកហួសចិត្ត ហេីយក៏ខកចិត្តជាខ្លាំង មិនគួរណាមនុស្សដែលខ្ញុំស្រឡាញ់មានគំនិតអាត្មានិយមដល់កម្រិតនេះទេ​ សោកស្ដាយ​ណាស់ដែលមកស្រឡាញ់ ស្មោះស្ម័គ្រនឹងមនុស្សបែបនេះ​ សុំដាស់ឱ្យភ្ញាក់បន្តិចចុះ​ កាលដែលគេធ្វេីដេីម្បូីអ្នក មិនមែនបានសេចក្តីថា គេគ្មានជម្រេីសនោះទេ គ្រាន់តែមិនជ្រេីស​…

6
សង្គម

ខ្ញុំមិនមែនជាតួជំនួសរបស់អ្នកណា សូមកុំយកខ្ញុំទៅលេងសើច

ក្នុងរឿងកុន តួអង្គដែលលេចធ្លោដែលមនុស្សភាគច្រេីនស្គាល់នោះគឺ​ តួអង្គ​ឯក​ និង​តួអង្គ​រង​ ចំណែកឯតួអង្គជំនួសមានត្រឹមតែឈ្មោះ តែក៏គ្មានរូបរាងនៅក្នុងក្រសែភ្នែកអ្នកណានោះទេ បានត្រឹមតែជំនួសពេលគេត្រូវការតែប៉ុណ្ណោះ។​ វាក៏មិនខុសអីនឹងជីវិតពិតបន្តិចណាឡើយ​ នៅពេលគេឈ្លោះគ្នារឿងស្នេហាគេ​ គេក៏មករកយេីងដេីម្បីកំដរគេខូចចិត្ត​ ចំណែកយេីងឯណេះវិញ ក៏ទំនេរឱ្យគេខ្ចីលេង​ ខ្ចីធ្វេីជាមនុស្សជំនួស​ ជំនួសពេលដែលគេនោះមិននៅ​ ជំនួសមនុស្សពិតប្រាកដរបស់គេ។​ តែគេក៏ភ្លេចថាមនុស្សកំដរម្នាក់នេះ ក៏មានបេះដូងចេះឈឺ​ ចេះអន់ចិត្ត​ដែរ។ ព្រមទទួលស្គាល់ថាពេញចិត្តនឹងកំដរគេហូរទឹកភ្នែក​ ស្ម័គ្រចិត្ត​នឹងឱ្យស្មាគេផ្អែក​ ទទួលធ្វេីជាអ្នកស្តាប់គ្រប់បញ្ហារបស់គេ​ ប៉ុន្តែក៏ឈឺ​ ឈឺដែលយេីងសំខាន់បានតែមួយភ្លែត​ យេីងបាននៅក្បែរគេត្រឹមពេលខ្លី​ ពេលគេត្រូវគ្នា យេីងក៏លែងសំខាន់មួយរំពេចន៍​ ពេលគេឯការគេក៏មានយេីងនៅជិត​ ពេលគេខូចចិត្តគេក៏មានយេីងនៅក្បែរ​ ចុះយេីងវិញមានអ្នកណា? វាពិតជាឈឺខ្លាំងណាស់ នៅពេលនរណាធ្វេីឱ្យយេីងមានអារម្មណ៍ថា យេីងជាមនុស្សពិសេសសម្រាប់គេ​…

Glazer
កីទ្បា

Glazers គ្មានផែនការលក់ Man Utd ហើយប្ដេជ្ញាធ្វើឲ្យក្លិបមានតម្លៃ១០ប៊ីលានដុល្លារ​រយៈពេល៣ឆ្នាំខាងមុខ

ក្រុមគ្រួសារត្រកូល The Glazers មិនមានផែនការលក់ Man United ទេហើយចង់បង្កើនតម្លៃក្លឹបដល់ ១០ កោដិដុល្លារ(១០ប៊ីលានដុល្លារស្មើនិង​៧ប៊ីលានផោន)ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះបើយោងតាម The Guardian ។ បច្ចុប្បន្នបិសាចក្រហមមានតម្លៃប្រហែល ៣.០៥ កោដិផោន(ប៉ុន្តែក្រុមគ្រួសារមានមូលដ្ឋាននៅអាមេរិចមួយក្រុមនេះចង់បន្ត​កាន់​កាប់ក្លិបនឹងតំឡើងតម្លៃក្លិបទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទោះបីជាមានការតវ៉ា និងបាតុកម្មធំ ៗ ដែលកើតឡើងនៅខាងក្រៅកីឡដ្ឋាន Old Trafford ដែលអំពាវនាវឱ្យពួកគេចុះចេញពីតំណែងក៏ដោយក៏ក្រុមត្រកូល Glazers គិត​ថាមិនប៉ះពាល់ដល់ការ​កាន់​កាប់​អំណាចនៅ​ Man Utd នោះ​ទេ ហើយពួកគេមានមោទនភាពចំពោះជំហររបស់ពួកគេក្នុងនាមជាម្ចាស់របស់ United ។ របាយការណ៍ចុងក្រោយមួយចំនួនបានបង្ហើបថាម្ចាស់​ក្លិប​មាន​ដើម​កំណើតអាមេរិចត្រូវបានគេល្បួងឱ្យលក់ក្លិបចេញ ប្រសិនបើពួកគេទទួលបានការដេញថ្លៃ…

KNONGSROK
សេដ្ឋកិច្ច

ជិវិតនៅពីក្រោយកាបូប Brand ដកស្រង់ចេញពីក្នុងរឿង

ជិវិតនៅពីក្រោយកាបូប Brand ដកស្រង់ចេញពីក្នុងរឿង 《理智派生活》(秦岚饰) ពេលខ្ញុំមានការងារ មានប្រាក់ខែ មិត្តរួមការងារម្នាក់បាននិយាយប្រាប់ខ្ញុំ “ឯងគួរតែទិញកាបូបថ្លៃបន្តិចមួយប្រើទៅ ដើម្បីឱ្យសាកសមនឹងមុខតំណែងហើយជាកាដូខ្លួនឯងផង។” ខ្ញុំមិនបានទិញទេ! តាមពិតគឺខ្ញុំអាចខំប្រឹងទិញកាបូប​ brand ឱ្យខ្លួនឯងបាន ប៉ុន្តែបើស្ពាយកាបូបថ្លៃអ៊ីចឹង តើថ្ងៃក្រោយខ្ញុំនៅអាចស្លៀកពាក់តាមរបៀបធម្មតាៗរបស់ខ្ញុំតែពីរបីសម្រាប់ឬក៏ខោអាវរយបានទៀតទេ? តើខ្ញុំគួរតែទិញខោអាវBrand ស្បែកជើងBrand ឬក៏នាឡិកាBrandថែមទៀត? ចាំដល់ពេលទិញរបស់អស់ហ្នឹងគ្រប់ហើយ តើខ្ញុំគួរតែនៅជិះTaxi ឡានក្រុងទៅធ្វើការទៀត ឬក៏ត្រូវបង់រំលោះរថយន្តផ្ទាល់ខ្លួនមួយ? ពេលដែលមានឡានហើយ​ តើខ្ញុំគិតនៅជួលបន្ទប់រួមជាមួយមិត្តភ័ក្តទៀត​ ឬក៏ត្រូវទៅជួលកន្លែងនៅក្នុងតំបន់ល្អតែម្នាក់ឯង? កាបូប​ Brand​ មួយ ខ្ញុំអាចមានលទ្ធភាពទិញវាបានឱ្យតែប្រឹងរិះថាំសន្សំ ប៉ុន្តែជីវិតនៅពីក្រោយកាបូបBrandមួយនោះខ្ញុំគ្មានលទ្ធភាពធ្វើពុតនោះទេ ពីព្រោះខ្ញុំមិនមែនជាមនុស្សដែលឋិតនៅក្នុងលំដាប់នោះ។ ក្រោយមកពេលដែលគិតឡើងវិញពិតជាគួរឱ្យអស់សំណើចណាស់…

6
សង្គម

ដល់ពេលដល់វេលាដែលសក្តិសម យើងប្រាកដជាបានជួបស្នេហាពិត ជួបមនុស្សដែលស្រឡាញ់យើងពិតមិនខាន

អតីតកាលខ្ញុំធ្លាប់ឈឺចាប់ច្រេីនដងណាស់​ បេីឱ្យរាប់នឹងដៃ ប្រហែលជាមិនអស់ទេដឹង​ ប្រហែលជាត្រូវយកម៉ាស៊ីនគិតលេខមកប្រេីទេីបអាចដឹងពីចំនួនដងនៃការខូចចិត្តរបស់ខ្ញុំកន្លងមក​នេះ។ ព្រោះតែហេតុផលនេះហើយ ដែលជាហេតុផលធ្វើឱ្យខ្ញុំសុខចិត្តនៅទំនេរ​ មិនទាន់ហ៊ានបេីកបេះដូងទទួលយកអ្នកណានៅឡេីយ​ ដោយសារតែខ្ញុំមិនចង់ត្រឡប់ទៅស្ថិតក្នុងស្ថានភាពក្លាយជាទាសករស្នេហារបស់អ្នកណាទៀត។ អ្នកណាថាខ្ញុំនៅនឹកអាឡោះអាល័យសង្សារចាស់ ដែលធ្លាប់បោះបង់មនុស្សស្រីស្មោះត្រង់ដូចខ្ញុំ​ ទេីបខ្ញុំមិនមានសង្សារ​ គិតខុស៣៦០ដឺក្រេហេីយ​ ខ្ញុំសុខចិត្តនៅឯកា​ មិនទទួលយកស្នេហាពីអ្នកណា ​ព្រោះខ្ញុំភ័យខ្លាចត្រូវជួបមនុស្សដូចពួកគេទៅវិញទេ។​ គ្មានពាក្យថាហួសពេលនោះទេសម្រាប់ស្នេហ៍ពិត​ ស៊ូរង់ចាំយូរបន្តិចក៏ប្រសេីរជាងទៅចំណាយពេលវេលា​ ចំណាយក្តីស្រឡាញ់​ ទៅលេីមនុស្សខុស​ម្ដងហើយម្ដងទៀត វាពិតជាមិនគប្បីនឹងខ្លួនឯនោះឡើយ។ ជារឿយៗមនុស្សស្មោះត្រង់ដូចយេីង ក៏នឹងត្រូវទទួលរបស់ថែមពីគេនោះគឺ​ ទឹកភ្នែក​ហ្នឹងឯង​ បែបនេះហេីយ ទេីបខ្ញុំមិនរត់ដេញតា​មស្នេហ៍ពិតទៀតទេ​ មនុស្សពិត​ ស្នេហ៍ពិតនឹងមករកយេីងដោយឯកឯងក្នុងពេលវេលាមួយដែលសក្តិសមបំផុត៕ អត្ថបទ ៖ អេដមីន ហត់ /…

Bvbv
សង្គម

ពេល​គោះ​ពង​ទា​ដាក់​ចាន ស្រាប់តែឃើញដំណក់ឈាមក្រហម តើ​ចាំបាច់ត្រូវបោះចោល ឬអាចទទួលទានបាន?

ជឿ​ថា​ធ្លាប់​មាន​អ្នក​ជួប​ច្រើន ជា​ពិសេស​អ្នក​ឧស្សាហ៍​ទទួល​ទាន​ពង​ទា នៅ​ពេល​ដែល​គោះ​ដាក់​ចាន ពេល​ខ្លះ​ឃើញ​ឈាម​ពណ៌​ក្រហម​មួយ​ឆ្នូត​ធ្លាក់​លាយឡំ​មក ហើយ​ភាគ​ច្រើន​ប្រហែល​ជា​អ្នក​បោះ​វា​ចោល​ច្រើន​ជាង​ទុក។ តើ​វា​គឺ​ជា​អ្វី​ទៅ ​ហើយ​ប៉ះពាល់​ដល់​គុណភាព​ស៊ុត ឬ​សុខភាព​របស់​យើង​ដែល​ជា​អ្នក​ទទួល​ទាន​ដែរ​ឬ​ទេ? តាម​ពិត​ទៅ​ថា​មិន​ថា​តែ​ពង​មាន់ ឬ​ពង​ទា​ទេ នៅ​ពេល​អ្នក​វាយ​បំបែក​ចូល​ចាន គឺ​ប្រាកដ​ជា​អាច​ជួប​រឿង​មួយ​នោះ។ ស្នាម​ឈាម​ក្រហម​ដែល​ធ្លាក់​មក​នោះ ពុំ​មែន​ជា​ការ​បង្ហាញ​ថា​ស៊ុត​មាន​គុណភាព​មិន​ល្អ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​គ្រាន់​តែ​ជា​ការ​ដាច់​សរសៃ​ឈាម​តូច​មួយ​នៅ​ក្នុង​អូវែ​របស់​មេ​មាន់​តែ​ប៉ុណ្ណោះ។ មូលហេតុ​នៃ​ការ​ដាច់​សរសៃ​ឈាម​នេះ​សោត ក៏​ដោយសារ​តែ​អាយុ​របស់​មេ​មាន់​នោះ​ចាស់​ជ្រុល ឬ​អាច​ថា​ដោយសារ​របប​អាហារ​របស់​វា។ តាម​អ្នក​ជំនាញ​ណែនាំ​ថា បើ​អ្នក​គិត​ថា​ស្នាម​ក្រហម​នោះ​វា​ទើស​ភ្នែក ក៏​យក​ស្លាប​ព្រា​ឬ​ចុង​ចង្កឹះ​ឆ្កឹះ​វា​ចេញ​ទៅ ហើយ​អាច​យក​ស៊ុត​នោះ​ទៅ​ចៀន ឬ​បរិភោគ​អ្វី​ជា​ធម្មតា និង​មិន​ប៉ះពាល់​សុខភាព​អ្វី​ទេ៕ ប្រភព៖ Khoevadep | ប្រែ​សម្រួល៖ ក្នុង​ស្រុក

Hgh
សង្គម

ចំណាំ​មើល​ទៅ! ពេល​ជីវិត​អ្នក​ធ្លាក់​ដល់​ចំណុច “សូន្យ” អ្នក​នឹង​ជួប​ហើយ​មនុស្ស ៤ ប្រភេទ​នេះ

ឆាក​ជីវិត​មួយ​នេះ​មិន​ស្រួល​ពេក​ទេ ហើយ​ក៏​មិន​ពិបាក​ពេក​ដែរ ជីវិត​មនុស្ស​យើង​តែង​មាន​ឡើង​ចុះ​ជា​រឿង​ធម្មតា តែ​ដរាប​ណា​ព្រះ​អាទិត្យ​ថ្ងៃ​ស្អែក​នៅ​រះ យើង​ក៏​មិន​ត្រូវ​អស់​សង្ឃឹម។ នៅ​ពេល​ដែល​យើង​ធ្លាក់​ដល់​ចំណុច​សូន្យ ធ្លាក់​ដល់​បាត​នៃ​ជីវិត ដែល​មិន​ដឹង​ច្បាស់​ថា​អាច​ងើប​មក​វិញ​រួច​ឬ​អត់​នោះ យើង​ប្រាកដ​ជា​នឹង​បាន​ស្គាល់​មនុស្ស​ជុំវិញ​ខ្លួន​កាន់​តែ​ច្បាស់។ អ្នក​ខ្លះ​នៅ​ក្បែរ​រាល់​ថ្ងៃ តែ​ចុង​ក្រោយ​គេ​បែរ​ជា​ដើរ​ចេញ តែ​អ្នក​ខ្លះ​ដែល​យើង​មើល​រំលង គេ​ក៏​បាន​រំលេច​វត្តមាន​នៅ​ថ្ងៃ​ដែល​យើង​លំបាក​បំផុត។ អ្នក​ចំណាំ​មើល​ទៅ នៅ​ពេល​ជីវិត​ធ្លាក់​ដល់​បាត ឬ​ពេល​ជួប​បញ្ហា​លំបាក​បំផុត អ្នក​ប្រាកដ​ជា​នឹង​បាន​ជួប​មនុស្ស ៤ ប្រភេទ​ផ្សេង​គ្នា៖ ៤) មនុស្ស​ដែល​ជួយ​អ្នក ដោយ​មិន​រុញរា មនុស្ស​ប្រភេទ​នេះ កម្រ​នឹង​មាន​ណាស់​ក្នុង​ជីវិត​យើង គេ​ចង់​ស្រោចស្រង់​ការ​លំបាក គេ​បាន​ហុច​ដៃ​ជួយ​យើង ឲ្យ​ក្រោក​ចេញ​ពី​រណ្តៅ​ដ៏​លំបាក​មួយ ហើយ​ក្នុង​ចិត្ត​របស់​គេ គឺ​មិន​ប្រាថ្នា​ចង់​បាន​អ្វី​ទាំង​អស់​ត្រលប់​មក​វិញ។ ៣) មនុស្ស​ដែល​ជួយ​ដើម្បី​តែ​ប្រយោជន៍ មុន​នឹង​គេ​សម្រេច​ចិត្ត​ជួយ…

T
សង្គម

ជីវិត​អ្នក​កំពុង​ជួប​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មែនទេ? ជ្រើសរើស​កាត​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​បំផុត

ពេល​ខ្លះ​យើង​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​រឿងរ៉ាវ​អ្វី​មួយ​ខ្លាំង​ណាស់ ដោយ​រឿង​ខ្លះ​បើ​ដើរ​តាម​បេះដូង គឺ​ត្រូវ​ក្បត់​នឹង​ខួរក្បាល​ខ្លួន​ឯង ហើយ​ខ្លះ​ទៀត​បើ​ប្រើ​ខួរក្បាល​សម្រេច​ចិត្ត គឺ​ត្រូវ​លះបង់​អស់​ហើយ​នូវ​មនោសញ្ចេតនា​ទាំង​ឡាយ​ដែល​មាន។ ពេល​គិត​អំពី​បញ្ហា​ទាំង​នោះ​ម្តងៗ វា​ធ្វើ​ឲ្យ​ជីវិត​យើង​មើល​ទៅ​ស្មុគស្មាញ មិន​ដឹង​គួរ​ដើរ​ផ្លូវ​ណា​ឲ្យ​ត្រូវ​នោះ​ទេ។ យ៉ាង​ណា​អត្ថបទ​នេះ Knongsrok សូម​លើក​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​មក​បង្ហាញ​អ្នក​រាល់​គ្នា ដោយ​ក្នុង​ចំណោម​កាត ៤ សន្លឹក ចូរ​ជ្រើសរើស​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ​ដូច​ខាង​ក្រោម៖ កាត​ទី ១ បញ្ហា​របស់​អ្នក អាច​នឹង​ត្រូវ​បាន​បំភ្លេច​បាត់​ចេញ​ពី​ខួរក្បាល​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ចូរ​សម្រាក​បន្តិច ព្រោះ​ការ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក​មិន​ល្អ​នោះ​ទេ ដោយ​វា​កាន់​តែ​ដាក់​សម្ពាធ​ទៅ​លើ​ខួរក្បាល ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស។ ចូរ​បិទ​ភ្នែក​ហើយ​គិត​មើល​បន្តិច ថា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ជីវិត​អ្នក ក៏​ជ្រើសរើស​ផ្លូវ​ហ្នឹង​ចុះ ដោយ​តាម​ការ​ជ្រើសរើស​កាត​នេះ បង្ហាញ​ថា ពេល​ខាង​មុខ​ការ​ជ្រើសរើស​មួយ​របស់​អ្នក​នឹង​នាំ​ផ្លែផ្កា​ធំ​ត្រលប់​មក​វិញ។ កាត​ទី ២…

D74e3956 4ac1 469a 9ec7 D76da57b3a6d
កីទ្បា

UEFA អនុញ្ញាតិឲ្យអ្នក​គាំទ្រចូល​ទស្សនាវគ្គផ្ដាច់​ព្រ័ត្រ Europa League

UEFA បានបញ្ជាក់ជាផ្លូវការថាការប្រកួតផ្តាច់ព្រ័ត្រ Europa League ឆ្នាំ ២០២០/២១ ខាងមុខនេះនឹង​បើកឲ្យ​អ្នក​ទស្សនាចូល​មើលផ្ទាល់តែ​ម្ដង។ យោងតាមសេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ អ្នកគាំទ្ររហូតដល់ ៩.៥០០ នាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកីឡដ្ឋាន Energa ក្នុងទីក្រុង Gdansk នៃប្រទេសប៉ូឡូញនៅថ្ងៃទី ២៦ ខែឧសភា។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានសរសេរថា៖ “អាជ្ញាធរប៉ូឡូញបានបញ្ជាក់ដល់ UEFA ថា​កីឡដ្ឋាន​ដែល​ទុក​សម្រាប់​លេងជំនួបផ្ដាច់​ព្រ័ត្រ​នេះ​អាច​មានសមត្ថភាព​ដាក់​អ្នក​ទស្សនាបាន​២៥%​ ឬ​៩៥០០នាក់។ អ្នកគាំទ្រមកពីបរទេសនឹងត្រូវគោរពតាមការរឹតត្បិត និងតម្រូវការចូលព្រំដែន។ “ ក្រុមបិសាចក្រហម Manchester United សឹងតែឆ្លងផុតឡើងវគ្គផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពីបំបាក់ក្រុម…

E54ebd27 23cc 4270 B4fa E36ccebdeba9
កីទ្បា

កាសែតអាល្លឺម៉ង់ Bild: Liverpool និង Chelsea ប្រជែងគ្នាចុះកុងត្រាយក Sanchoជាកម្មសិទ្ធិរៀងៗខ្លួនតែមានគោលបំណងរួមមួយ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ Dortmund បាន​រាយការណ៍​ថា​ពួក​គេ​មាន​បំណងដាក់លក់​ខ្សែប្រយុទ្ធស្លាបស្ដាំរបស់​ខ្លួន​ពោល​គឺ Jadon Sancho ក្នុង​រដូវក្ដៅ​នេះ។ Man Utd ដែល​ជាក្លិប​នៅ​តែបន្តជាប់​ទាក់​ទងជាមួយកីឡាករម្នាក់​នេះ ប៉ុន្តែយ៉ាងណាក្ដី! មានជម្រើសច្រើន​ជាងនេះ​ទៀត។ Jadon Sancho នឹងមានសិទ្ធិជ្រើសរើសយកក្លឹបនៅ Premier League នៅរដូវក្តៅនេះ បើយោងតាមការលើកឡើងរបស់កាសែត Bild របស់អាឡឺម៉ង់។ ពេលនេះ Liverpool និង Chelsea បាន​កំពុងប្រជែង​គ្នាផ្ទេរយក​ហត្ថលេខាកីឡាករអង់គ្លេស ដែលនៅសល់កិច្ចសន្យាជាមួយ Borussia Dortmund តែជាង ២ ឆ្នាំទៀតប៉ុណ្ណោះ។ ជាក់ស្តែង!…

កូរ៉េខាងជើង
កីទ្បា

ជម្រើសជាតិកូរ៉េខាងជើងដកខ្លួន​ពី​ការ​ប្រកួតជម្រុះ FIFA World Cupហើយ តែ AFC ឲ្យ​គិតសារឡើងវិញ

កាលពីថ្ងៃសុក្រ សមាគមកីឡាបាល់​ទាត់​កូរ៉េខាងជើងបាន​ផ្ញើលិខិតមួយ​ទៅ​កាន់​សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី (AFC) ដើម្បី​ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​2022 World Cup Qualifiers ដែល​នឹង​លេង​ឡើងវិញ​នៅ​ខែ​មិថុនាខាងមុខ។ អ្នកនាំពាក្យសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) លោក Lee Jae-chul បានបញ្ជាក់ពីដំណឹង​នេះ និងបានពន្យល់ថាប្រទេសកូរ៉េខាងជើងបានធ្វើការសម្រេចចិត្តដកខ្លួនដោយភ័យខ្លាចថាកីឡាករ និងមន្រ្តីក្រុមនឹងឆ្លងកូវីដ១៩។ ទោះយ៉ាងណាបច្ចុប្បន្ននេះ AFC កំពុងពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីពិចារណាឡើងវិញនូវសេចក្តីសម្រេចនេះ។ ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើងអំពីសុវត្ថិភាពរបស់ក្រុមនេះមុនពេលធ្វើការប្រកាសជាផ្លូវការ។ បច្ចុប្បន្ន​ក្នុង​ពូល​H​នេះ ​ជម្រើសជាតិទួកមេនីស្ថានកំពុង​ឈរ​កំពូលតារាង បន្ទាប់ពីលេង​៥​ប្រកួត​ឈ្នះ៣ និង​ចាញ់២ ខណៈលេខ​២​គឺ​កូរ៉េខាងត្បូង​លេង​បាន​៤​ប្រកួត​ឈ្នះ២និង​ស្មើ២។ លីបង់ឈ្នះលេង​បាន៥​ប្រកួត​ឈ្នះ២ស្មើ​២​និងចាញ់​១​ហើយ​លេខ​៤​ជម្រើស​ជាតិ​កូរ៉េខាងជើង​ដែល​ដក​ខ្លួន​នេះ​លេង​បាន​៥​ប្រកួត​ដែរ​ឈ្នះ​២​ស្មើ២​និង​ចាញ់១ ខណៈជម្រើស​ជាតិ​ស្រីលង្កានៅបាត់​តារាងមាន០ពិន្ទុ៕