Wisdoms

ជាវានិ
កីទ្បា

អតីតកីឡាករ Arsenal ម្នាក់​ថា យុវជននៅ Man Utd នឹង​រៀនសូត្រពី Cavani បាន​ច្រើន”

កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះនឹងស្នាក់នៅ Old Trafford យ៉ាងហោចណាស់មួយរដូវទៀត អ៊ីចឹង​ហើយ លោក Paul Merson ទទូចថាកីឡាករដូចជា Rashford និង Greenwood នឹងរៀនសូត្របានច្រើនពី Cavani ។ ថ្លែងប្រាប់ Sky Sports លោក Paul Merson បាននិយាយថា៖“ នៅពេលដែល Edinson Cavani មកដល់អង់គ្លេស គាត់ធ្លាប់លេងឱ្យ Paris Saint-Germain និងលេងនៅកម្រិតកំពូលអស់រយៈពេលជាច្រើនឆ្នាំ ហើយគាត់ក៏ជាកីឡាករលំដាប់កំពូលអ៊ុយរូហ្គាយដែលធ្វើបានល្អសំរាប់ ប្រទេសរបស់គាត់នៅ…

Web Copy
សង្គម

កុំព្រោះតែពាក្យថាស្រឡាញ់ ហើយបែរជាបន្ទាបតម្លៃខ្លួនឯង ចេះតែនៅទ្រាំនឹងមនុស្ស ដែលគេមិនឱ្យតម្លៃយើង

ស្រឡាញ់​ទេីបទ្រាំ​ ស្រឡាញ់​ទេីបធ្វេីល្ងង់​ តេីអ្នកចង់ប្រេីទ្រឹស្តីមួយនេះដល់ពេលណាទៀត? វាដល់ពេលហេីយ ដែលយេីងត្រូវរក្សាតម្លៃក្នុងភាពជាមនុស្សស្រីរបស់យេីងម្តង​ បេីគេមិនឱ្យតម្លៃក្តីស្រឡាញ់របស់យេីង​ គេមិនដែលមេីលឃេីញការលះបង់របស់យេីង​ គេមិនដែលមេីលឃេីញភាពល្អនៅក្នុងខ្លួនរបស់យេីង​ ហេីយគេក៏មិនដែលខ្លាចនឹងបាត់បង់យេីងផង​ តេីយេីងត្រូវទ្រាំស្រឡាញ់គេដល់ពេលណាទៀត? នៅពេលដែលគេបានសម្រេចចិត្តថាលួចលាក់ទាក់ទងអ្នកផ្សេងនៅក្រោយខ្នងយេីង​ វាក៏បានបញ្ជាក់រួចបាត់ទៅហេីយថា​ គេមិនបានទុកយេីងនៅក្នុងចិត្តបន្តិចណាសោះឡេីយ​ គេមិនខ្លាចក្រែងរអែងចិត្តយេីងដែលជាសង្សារគេទេ​ គេហ៊ានកុហកបោកប្រាស់​ ក៏បានន័យថា គេមិនគោរពឱ្យតម្លៃដល់យេីងនោះទេ​ យេីងព្រមលេីកលែងឱ្យគេម្តងហេីយម្តងទៀត​ ផ្តល់ឱកាសឱ្យគេជាច្រេីនលេីកច្រេីនសារ ព្រោះយល់ថាមនុស្សស្រឡាញ់អ្នក​ ត្រូវចេះអត់ឱនឱ្យគ្នា​ តែគេបែរជាយល់ថាឱកាសរបស់យេីងដូចជាទំនិញមានលក់នៅលេីទីផ្សារ​ ចង់បានពលណាក៏ទិញពេលនោះ​។ ទង្វីសព្វគ្រប់បែបយ៉ាងរបស់គេបានបង្ហាញយ៉ាងច្បាស់ក្រឡែតហេីយថា​ គេមេីលងាយជាន់ឈ្លីក្តីស្រឡាញ់យើងដល់កម្រិតណា​ ព្រោះតែយេីងធ្វេីឱ្យគេដឹងចិត្តថា យេីងរស់ខ្វះគេមិនបាន​ គេក៏គិតថា យេីងនឹងទ្រាំជាមួយគេរហូត​ គេធ្វេីអីមិនចាំបាច់គិតដល់អារម្ម៍យេីង ព្រោះយ៉ាងណាក៏យេីងនៅតែស្រឡាញ់គេ​ កាន់តែស្រឡាញ់កាន់តែលះបង់​…

Web Copy
សង្គម

មនុស្សប្រុសពូកែកុហក ឬមកពីមនុស្សស្រីតែងតែជឿសម្ដីគេពេក?

មនុស្សប្រុសពូកែកុហក​ ឬ​មនុស្ស​ស្រីងាយនឹងជឿ? ភាគច្រេីននៅក្នុងទំនាក់ទំនងស្នេហា មនុស្សប្រុសចូលចិត្ត​ប្រេីពាក្យសន្យាមកបញ្ជាក់ចិត្ត​ស្មោះ​ គេចូលចិត្តបង្កេីតពាក្យសន្យាឡេីង ដេីម្បីឱ្យមនុស្សស្រីជឿទុកចិត្ត​។ មិនមែនថាមនុស្សស្រីងាយនឹងជឿសម្តីគេមិនមេីលមុខក្រោយនោះទេ​ តែដែលនាងព្រមជឿព្រោះនាងគិតថាទំនាក់ទំនងស្នេហាមួយរឹងមាំ ហេីយដេីរទៅមុខបានលុះត្រាណាតែយេីងទាំងពីរចេះជឿទុកចិត្តលេីគ្នាទៅវិញទៅមក​។ រហូតដល់ពេលដែលទំនុកចិត្តត្រូវបានបំផ្លាញ​ ព្រោះពាក្យសន្យាត្រូវបានបំពានជាញឹកញាប់ពេក ទេីបធ្វេីឱ្យខ្ញុំយល់ថា ពាក្យសន្យាគ្រាន់តែជាពាក្យកុហកដែលគួរសមបំផុតតែប៉ុណ្ណឹងឯង​។ សន្យាគ្រាន់តែជាពាក្យឱ្យខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ។​ ស្ងប់ចិត្តមិនសង្ស័យ ថាគេអាចនឹងធ្វេីរឿងមិនគប្បីចំពោះខ្ញុំ​ ព្រោះគេបានសន្យារួចទៅហេីយ​ ប៉ុន្តែអ្វីៗមិនដូចការគិតទេ​ សន្យាបានក៏ក្បត់សន្យាបានដែរ បង្កេីតឡេីងបានតែមិនធ្វើវាបាន​ នេះហេីយជាអ្វីដែលមនុស្សបំពានពាក្យសន្យាតែងតែគិត។ នៅពេលដែលអ្នកបានបំពានសន្យារបស់ខ្លួនឯង​ ក៏បានន័យថា តទៅសម្តីរបស់អ្នកលែងមានតម្លៃអីទៀត​ហើយ ហេីយអ្នកក៏លែងបានទទួលការទុកចិត្តតទៅទៀត​ ដូច្នោះហេីយ​ ខ្ញុំគ្រាន់តែចង់ផ្តាំប្រាប់ទៅមនស្សប្រុសទាំងឡាយថា​ កុំសន្យានូវអ្វីដែលអ្នកធ្វេីមិនបាន​ មនុស្សស្រីពូកែចាំណាស់​ នាងចាំគ្រប់សម្តីដែលអ្នកនិយាយ​ អ៊ីចឹងកុំប្រញាប់សន្យានៅពេលអ្នកសប្បាយចិត្ត​ ក្រែងថ្ងៃក្រោយទៅអ្នកភ្លេចសន្យារបស់អ្នក​…

Web Copy
ប្លែកៗ

៦ផ្នែកលើរាងកាយមនុស្សស្រី អាចមើលទៅមិនស្អាតទេ តែជាចំណុចទាក់ទាញហុងស៊ុយ នាំសំណាងដល់ម្ចាស់យ៉ាងខ្លាំង

នារីដែលចំណុចខុសប្លែកទាំងនេះ មើលទៅមិនស្អាតឡើយ ហើយសូម្បីតែនាងខ្លួនឯង ក៏មិនពេញចិត្តនឹងចំណុចដែលកើតមានលើរាងកាយនាងដែរ ប៉ុន្តែមានមនុស្សតិចតួចទេដែលដឹងថា នេះជាចំណុចនៃ“ សំណាង” ដោយព្យាករណ៍ពីអនាគត ជួយឱ្យគាត់ក្លាយជាស្ត្រីជោគជ័យ ក្លាយជាអ្នកមាន និងជានារីដែលនាំសំណាងដល់ស្វាមីថែមទៀតផង។ ១. មុខធំ និងមូល មនុស្សស្រីជាច្រើនតែងតែប្រាថ្នាចង់មានផ្ទៃមុខស្រស់ស្អាត មានទម្រង់មុខ V ថ្ពាល់ខ្ពស់ ដែលមើលទៅមានភាពទាក់ទាញ គួរឱ្យស្រឡាញ់។ លើសពីនេះ គ្រប់គ្នាក៏តែងតែបង្អាប់ចំពោះមនុស្សស្រីតែមានមុខធំ ថ្ពាល់ប៉ោង ដែលមើលទៅដូចជាធាត់ណាស់ មិនស្អាតទេ។ តែគ្រប់គ្នាមិនដឹងទេថា មនុស្សស្រីដែលមានមុខធំ មូល គឺជាទម្រង់មុខដែលនាំហុងស៊ុយយ៉ាងខ្លាំងដល់ម្ចាស់។ ស្ត្រីជាច្រើនជឿថា ស្ត្រីត្រូវតែជាមានទម្រង់មុខជារាងពងក្រពើ មុខតូចទើបមានមន្តស្នេហ៍។…

Knongsrok
ប្លែកៗ

ហេតុផលទាំង ៩ នឹងធ្វើឲ្យអ្នកស្រឡាញ់ចូលចិត្ត និងក្លាយជា Fan របស់ Cristiano Ronaldo

Cristiano Ronaldo ជាកីឡាករអាជីព ហើយយើងអាចនិយាយបានថាគាត់ជាកីឡាករបាល់ទាត់ល្អបំផុតលើពិភពលោកបច្ចុប្បន្ននេះ។ មិនត្រឹមតែប៉ុណ្ណោះទេរូបគាត់ជា មហាសេដ្ឋី ផងដែរ។ គាត់ជាវីរៈបុរសរបស់អ្នកគាំទ្ររូបគាត់គ្រប់គ្នា ដោយសារតែគាត់ជាមនុស្សម្នាក់ដែលធ្វើល្អ និងមានមហិច្ឆតាខ្ពស់។ ដូច្នេះ កាលីប៩ មានហេតុផលទាំង៩ដែលអ្នកមិនគួរស្អប់កីឡាករបាល់ទាត់ Cristiano Ronaldo ។ ១. គាត់បរិច្ចាគឈាមយ៉ាងទៀងទាត់ កីឡាកររូបនេះមិនមានសាក់លើខ្លួនរបស់គាត់ឡើយ ដោយសារតែគាត់ចង់ផ្ដល់ឈាមរបស់គាត់ដើម្បីជួយជីវិតអ្នកដែលត្រូវការឈាម។ រូបគាត់បានផ្ដល់ឈាមតាំងពីអាយុ ២០ឆ្នាំ ហើយគិតមកដល់ពេលនេះគាត់មានអាយុ ៣៣ឆ្នាំហើយ។ ២. គាត់លះបង់ពេលវេលារបស់គាត់ជាច្រើនដើម្បីធ្វើការសប្បុរសធម៌ ទោះបីជាកីឡាកររបស់ Juventus រូបនេះមិនបានផ្សាយពីការបរិច្ចាករបស់លោកក៏អ្នកសារព័ត៌មាននៅដែលបានស្វែងរក ដូចជាការបរិច្ចាកសម្រាប់ការវះកាត់របស់ក្មេងៗនៅក្នុងមណ្ឌលកុមារកំព្រា និងនៅក្នុងមន្ទីពេទ្យផ្សេងទៀតផងដែរ។ យោងតាមសារព័ត៌មានគួរឱ្យទុកចិត្តមួយបានបញ្ជាក់ថា កីឡាកររូបនេះធ្វើការងារសប្បុរសធម៌ញឹកញាប់ដូចការបរិច្ចាគឈាមរបស់គាត់ដែរ។ Cristiano…

Vv
សង្គម

ជ្រើសរើសដើមដំបងយក្សមួយ ដើម្បីទទួលបានសារដែលផ្លូវក្នុងចង់ប្រាប់មកអ្នក

អារម្មណ៍ពីខាងក្នុង ឬយើងនិយមហៅថា ផ្លូវក្នុង ពេលខ្លះតែងតែប្រាប់យើងនូវរឿងអ្វីមួយដែលយើងមិនដឹងជាមុន ដើម្បីឲ្យយើងធ្វើការត្រៀមខ្លួន ឬធ្វើការអនុវត្តក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវដើមដំបងយក្សមួយ ដើម្បីដឹងថាតើផ្លូវក្នុងចង់ប្រាប់អ្វីមកកាន់អ្នក? ដើមដំបងយក្សទី ១ ចូរអ្នកឈរខ្ជះខ្ជាយពេលវេលាជាមួយមនុស្សដែលសម្លឹងឃើញតែប្រយោជន៍ពីអ្នកតទៅទៀត ហើយចូរយកចិត្តទុកដាក់ចំពោះនរណាដែលគេស្មោះត្រង់នឹងអ្នកពិតប្រាកដ។ កុំព្យាយាមបំពេញអារម្មណ៍អ្នកដទៃ រហូតដល់បាត់បង់ក្តីសុខសម្រាប់ខ្លួនឯង ព្រោះក្តីសុខពិតគឺជាអ្វីដែលកើតចេញពីខ្លួនយើង មិនមែនស្ថិតនៅលើមាត់របស់គេនោះទេ។ ដើមដំបងយក្សទី ២ សូមសរសើរអ្នកនៅភាពស្ងៀមស្ងាត់ និងការយកចិត្តទុកដាក់ចំពោះខ្លួនឯង ដែលអ្នកមានកន្លងមក។ មិនថាមានបញ្ហាអ្វីក៏ដោយ អ្វីដែលអ្នកត្រូវការគឺភាពស្ងៀមស្ងាត់បន្តិច ដើម្បីយកពេលនោះទៅគិត និងរកដំណោះស្រាយ ហើយចម្លើយក៏តែងតែចេញមក។ ចូរចាំថា ដាក់ខ្លួនឯងជាអាទិភាព កុំគិតពីសុខទុក្ខអ្នកដទៃខ្លាំងពេក ជួយខ្លួនឯងឲ្យរួចសិន សឹមជួយអ្នកដទៃពេលក្រោយ។…

Web Copy
ប្លែកៗ

មិនថាបុរស ឬស្ត្រីដែលមានប្រជ្រុយទាំង ៣ កន្លែងនេះ មិនភ័.យព្រួ.យរឿងខ្វះខាតលុយកាក់នៅក្នុងជី.វិតឡើយ

ប្រសិនបើអ្នកមានប្រជ្រុយមួយ ក្នុងចំណោមប្រជ្រុយទាំង៣ខាងក្រោមនេះ នោះក៏មានន័យថា អ្នកជាមនុស្សដែលមានសំណាងខ្ពស់ម្នាក់ ដែលជីវិតពៅរពេញដោយភាពសម្បូរបែប និងរុងរឿងខ្លាំង ជីវិតងាយទទួលបានជោគជ័យ អ្វីដែលសំខាន់ មិនបាច់ភ័យព្រួយ រឿងខ្វះខាតលុយកាក់ទៅថ្ងៃមុខនោះឡើយ។ 1. ប្រជ្រុយនៅក្នុងរោមចិញ្ចើម តាមក្បួនហោរាសាស្ត្រ និងវិទ្យាសាស្ត្រ បានស្ដីអំពីប្រជ្រុយនាំសំណាង ប្រសិនបើអ្នកមានប្រជ្រុយនៅកន្លែងណាមួយនៅចន្លោះចិញ្ចើមរបស់អ្នក ហើយគ្របដណ្ដប់ដោយចិញ្ចើម នេះបង្ហាញថាជាប្រជ្រុយដែលនាំសំណាងខ្លាំងដល់ម្ចាស់។ ប្រសិនបើនរណាម្នាក់មានវាសូមអបអរសាទរ ពីព្រោះជីវិតរបស់អ្នកទាំងមូលនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលជាទីតាំងដែលមិនមានការព្រួយបារម្ភអំពីការខ្វះលុយកាក់ឡើយ។ ជីវិតរបស់អ្នក មិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះទេ តែក៏មានក្ដីសុខ សុភមង្គលណាស់ដែរ។ នៅក្នុងបុគ្គលិកលក្ខណៈរបស់មនុស្សទាំងនេះ ក៏មានភាពវាងវៃផងដែរ ជាមនុស្សដែលមានទេពកោសល្យឆ្នើមនៅក្នុងគ្រួសារ។ អ្នកដែលមានប្រជ្រុយនេះ ទៅដល់ទីណា ក៏មានតែអ្នកគាំទ្រ ជួយជ្រោមជ្រែងគេដែរ…

6c4da586 Bdd3 41fd 9a87 212daf030c9a
កីទ្បា

United ចង់​ចុះកុងត្រាយក Sancho ឱ្យបាន​មុន​ Euro 2020 ក្នុង​តម្លៃ៧៧លានផោន

Man United ប្តេជ្ញាថានឹងចុះកុងត្រាយក Jadon Sancho ពី Borussia Dortmund មុនពេលចាប់ផ្តើម Euro ឆ្នាំ ២០២០ នេះបើតាមការផ្សាយពី​កាសែត Bild របស់អាឡឺម៉ង់។ ប្រភពដដែលបន្ត​ថាបិសាចក្រហមសុខចិត្តដាក់សំណើ ៩០ លានអឺរ៉ូ (៧៧ លានផោន) ដើម្បីផ្សាភ្ជាប់កិច្ចព្រមព្រៀងនេះ។នៅពេលនេះបន្ទាប់​ពីខកខានមិនបានទិញគាត់ឲ្យបានកាលពីឆ្នាំមុន។ កាសែត Bild ជាប្រភពច្បាស់ៗដឹង​រឿង​ច្រើនរបស់ក្លឹបធំ ៗ របស់អាឡឺម៉ង់ក៏ព្យាករណ៍ថាការផ្ទេរនឹងកើតឡើង។ តាមរបាយការណ៍ដដែលរបស់ Dortmund ទម្លាក់តម្លៃរបស់​ខ្លួន​មក​ត្រឹម​៧៧លានផោន ខណៈ​ដែល​ពួក​គេ​ពី​មុនន​ដាច់ខាតយក​ដល់​ទៅ​១២០ផោនឯណោះ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅ​តែ​មាន​រដូវ​កាល​មួយដ៏​អស្ចារ្យ​ទោះ​បី​ជា​របួសញឹកញាប់​ដ៏ដោយ ដោយរកបាន…

Web Copy
សង្គម

ឈ្មោះជាសង្សារ តែកាយវិការ ដូចជាអ្នកដទៃ

ទាក់ទងគ្នាយូរទៅក៏កាន់តែយូរទៅ​ សារក៏កាន់តែខ្លីទៅៗ​ ពេលវេលាដែលមានឱ្យគ្នា វាក៏កាន់តែខើចទៅៗ។​ ពិតណាស់ ពាក្យថាសង្សារ ក៏ស្តាប់ទៅយេីងដូចជិតដិតនឹងគ្នាខ្លាំងណាស់​ តែទង្វេីរបស់អ្នកធ្វេីឱ្យខ្ញុំគិតថា យេីងហាក់នៅឆ្ងាយពីគ្នារាប់មុឺនយោជន៍ចឹងឯង។ អ្នកមិនដែលសួរទេថា ខ្ញុំកេីតអី​? មិនខ្វល់ទេថាធ្វេីចឹងខ្ញុំនេះខឹងអត់​? មិនបារម្ភទេថា ខ្ញុំមានអារម្មណ៍បែបណា​? ខ្ញុំអន់ចិត្តដែរទេ?​ គ្រប់ពេលខ្ញុំសួរនាំ អ្នកបែរឆាប់ខឹងមិនដែលចេះមានកំហុស​ អ្នកក្បត់ខ្ញុំហេីយ បែរជាខ្ញុំអ្នកខុសទៀតអ្នកថាខ្ញុំសាំ​ ប្រារព្ធពិធីអបអរទេ?​ អបអរដែលអ្នកអស្ចារ្យខណៈនេះ​ តម្លៃខ្ញុំដូចសន្លឹកបៀរ២ប៊ិកអ៊ីចឹងដែរមែនអត់?​ បេីបែបហ្នឹង ខ្ញុំសុខចិត្តធ្វេីជាអ្នកចាញ់​ មិនសុំធ្វេីជាមនុស្សស្រីល្អពូកែទ្រាំតទៅទៀតទេ​ ព្រោះខ្ញុំកាន់តែទ្រាំអ្នកកាន់តែមិនឱ្យតម្លៃ​ បេីអ្នកចង់បញ្ចប់ក៏ប្រាប់ខ្ញុំតាមត្រង់មកចុះ​ កុំធ្វេីព្រងេីយៗ​ដូចអ្នកដទៃបែបនេះអី​ ខ្ញុំហត់ចិត្តខ្លាំងណាស់​ ឋានៈខ្ញុំពេលនេះមិនស្មេីអ្នកដទៃផង មែនអត់?​ ព្រោះខ្ញុំឃេីញកាយវិការ…

Web Copy
សង្គម

អ្នកក្បត់ខ្ញុំ ព្រោះអ្នកស្រឡាញ់អ្នកថ្មីជាងខ្ញុំ ខ្ញុំក្បត់អ្នក ព្រោះអ្នកថ្មីស្រឡាញ់ខ្ញុំជាងអ្នក

ពីមុនអ្នកក្បត់ខ្ញុំ ព្រោះអ្នកមិនចេះឆ្អែតឆ្អន់​ ពេលនេះខ្ញុំក្បត់អ្នកវិញម្តង ព្រោះគេស្រឡាញ់ខ្ញុំជាងអ្នក។​ ក្តីស្រឡាញ់មនុស្សប្រុស និងមនុស្សស្រីមិនដូចគ្នាទេ​ មនុស្សប្រុសដំបូងៗក៏ស្រឡាញ់ណាស់ យូរៗទៅក៏ថយទៅបន្តិចម្តងរហូតដល់អស់រលីងនៅពេលបានជួបអ្នកថ្មី​។ ចំណែកឯមនុស្សស្រីវិញ ដំបូងៗមិនសូវជាស្រឡាញ់ប៉ុន្មានទេ តែយូរៗទៅក៏ស្រឡាញ់ខ្លាំងទៅៗ​ ស្រឡាញ់​ខ្លាំង ​ស្មោះស្ម័គ្រ​មិនដែលគិតថាក្បត់ ឬមានចិត្តទៅឱ្យអ្នកណាផ្សេង​ រហូតដល់ត្រូវបានមនុស្សដែលខ្លួនឯងស្រឡាញ់ក្បត់ក៏នៅតែលេីកលែងទោសម្តងហេីយម្តងទៀត​។ តែដោយគេរវល់តែលួចលាក់ជាមួយមនុស្សស្រីថ្មីរបស់គេ​ គេក៏មិនដែលខ្វាយខ្វល់ចាប់អារម្មណ៍យកចិត្តទុកដាក់នឹងយេីងដូចកាលស្រឡាញ់គ្នាដំបូងៗឡេីយ​ ក្នុងពេលជាមួយគ្នានេះ ក៏មានមនុស្សប្រុសម្នាក់ផ្សេងទៀត​ ដែលគេសុំស្រឡាញ់យេីងដំណាលគ្នានឹងសង្សារយេីងដែរ តែយេីងបែរជាមិនជ្រេីសរេីសយកគេនោះ​។ មើលរំលងមនុស្សដែលតែងតែនៅក្បែរយេីង​ លួងលោមយេីងពេលដែលសង្សារយេីងធ្វេីបាបចិត្ត​  តាំងពីដេីមមកដល់ឥឡូវ គេម្នាក់នោះនៅតែដូចដេីម​ នៅតែស្រឡាញ់​ខ្ញុំ​ បារម្ភ​ភ័យព្រួយពីខ្ញុំ​ ទោះបីខ្ញុំនៅក្បែរអ្នកណាក៏ដោយចុះ​ គេក៏ស្ម័គ្រចិត្តនៅក្បែរខ្ញុំ​ ធ្វេីគ្រប់យ៉ាងឱ្យតែខ្ញុំសប្បាយចិត្ត គេក៏ពេញចិត្ត ហេីយ​…

Web Copy
ទស្សនៈ

ជីវិតអ្នកណា ក៏ធ្លាប់ជួប និងឆ្លងកាត់បញ្ហាដែរ មិនមែនមានតែយើងម្នាក់នោះទេ ដូច្នេះសូមកុំបាក់ទឹកចិត្ត រឹតតែកុំអស់សង្ឃឹម

ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែធ្លាប់មានបញ្ហាមិនសប្បាយចិត្ត​ ខ្ញុំក៏ដូចគ្នា ខ្ញុំធ្លាប់ជួបបញ្ហា​ ខ្ញុំធ្លាប់មានអារម្មណ៍ថាធុញថប់នឹងបរិយាកាសជុំវិញខ្លួន​ ខ្ញុំចង់ទៅកន្លែងមួយដែលស្ងប់ស្ងាត់​ ដែលអាចឱ្យខ្ញុំបំភ្លេចចោលបញ្ហាគ្រប់យ៉ាងបាន​ អាចឱ្យខ្ញុំសាកថ្មផ្តល់ថាមពលដល់ជីវិតដេីម្បីប្រឈមមុខនឹងរឿងគ្រប់យ៉ាង រួចបន្តដំណេីរទៅមុខទៀត​។ ខ្ញុំប្រហែលជាមិនហ៊ាននិយាយថាខ្ញុំជួបបញ្ហាច្រេីនជាងអ្នកណាទេ​ តែខ្ញុំគ្រាន់តែដឹងថាគ្រប់សព្វបែបយ៉ាងដែលខ្ញុំធ្លាប់បានជួបកន្លងមក ពិតជាបានធ្វេីឱ្យខ្ញុំកាន់តែយល់ពីជីវិតរឹតតែច្បាស់ជាងមុនពិតមែន​។ ខ្ញុំយល់ថាជីវិតត្រូវតែ​ជួបរឿងពិបាកៗខ្លះបែបហ្នឹងឯង ទេីបជីវិតយេីងមានន័យ​ បេីយេីងស្គាល់តែភាពសប្បាយៗមិនធ្លាប់ភ្លក្សរសជាតិផ្សេងៗនៃជីវិតខ្លះ ម៉េចនឹងពេញលេញ​ទៅ។ មិនថាជួបបញ្ហាពិបាកយ៉ាងណាយេីងក៏ត្រូវតស៊ូ​ បេីហត់ក៏សម្រាកបានតែកុំឈប់​ ប្រសិនបេីយេីងឈប់​ មិនបន្តដំណេីរជីវិតមួយនេះ​ យេីងម៉េចនឹងដឹងថានៅខាងមុខមានអ្វីខ្លះ​ រឿងណាដែលធ្វេីឱ្យយេីងមិនសប្បាយចិត្ត​ ត្រូវបំភ្លេចបានក៏ភ្លេចទៅ​ រៀនដោះលែងអ្វីដែលបំផ្លាញក្តីសុខរបស់យេីង​ ដោះលែងខ្លួនឯងពីអតីតកាល​ កុំបណ្តោយឱ្យអតីតកាលក្លាយជារនាំងឃាំងជីវិតយេីងឱ្យបញ្ចប់តែត្រឹមនេះ​។ យេីងមានរឿងជាច្រេីនទៀតដែលត្រូវធ្វេី​ កុំរវល់តែលង់លក់នឹងរឿងដែលកន្លងហួស​ ហេីយធ្វេីឱ្យខកខានទទួលបានក្តីសុខក្នុងពេលបច្ចុប្បន្ន​។ ខ្ញុំរឹងមាំ​ ព្រោះខ្ញុំធ្លាប់ត្រូវគេធ្វេីបាប​ ខ្ញុំចេះប្រុងប្រយ័ត្ន​ ព្រោះខ្ញុំធ្លាប់ត្រូវគេបោក​…

ចិន
កីទ្បា

ចិន​បង្ហាញបញ្ជី​ឈ្មោះកីឡាករ២៦នាក់ត្រៀមជម្រុះ World Cup កីឡាករ​ចូលសញ្ជាតិមាន​ដល់​ទៅ​៥នាក់

សហព័ន្ធកីឡាបាល់​ទាត់​ចិន បាន​បង្ហាញបញ្ជី​ឆ្មោះ​កីឡាករ​ជម្រើស​ជាតិ​ចំនួន​២៦​នាក់​ត្រៀម​ហ្វឹកហាត់​ក៏​ជា​បន្ត​យុទ្ធនាការការ​ប្រកួត​វគ្គ​ជម្រុះពាន​រង្វាន់ FIFA World Cup 2022 & AFC Asian Cup 2023 ខណៈ​ដែល​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​មាន​កីឡាករចូលសញ្ជាតិ​ដល់​ទៅ​៥​នាក់។ តារាបាល់​ទាត់​ចិន We Lei នឹង​ត្រឡប់​មក​ក្រុម​ជម្រើស​ជាតិ​វិញ​បន្ទាប់​ពី​គាត់​បាន​ជ័យក្លិប Espanyol ឡើង​មក​លីគកំពូល​អេស្ប៉ាញ La Liga កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍មុន។ កីឡាករវ័យ២៩ឆ្នាំអវត្តមាន​ពី​ក្រុមជម្រើស​ជាតិ​ចិន​តាំង​ពី​ឆ្នាំ២០១៩​ហើយ​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​សហព័ន្ធបាល់​ទាត់​ចិន ក្លិប​​ Espanyol បាននិយាយថា​ We Lei នឹង​ចាកចេញ​ពី​ក្លិប​មក​ស្រុក​កំណត់​ក្រោយ​ពេល​លេង​ជាមួយក្លិប ​FC Cartagena នៅ​ថ្ងៃ​សុក្រ​នេះ។ យោងទៅតាមបញ្ជី​ឈ្មោះរបស់…

Web Copy
ប្លែកៗ

តើអ្នកមានចំណុចអវិជ្ជមានអ្វី ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍មនុស្សភេទផ្ទុយ ហាក់ទាស់ចិត្តនឹងអ្នក?

ជ្រើសរើសរូបបបូរមាត់មួយ ដែលអ្នកយល់ថាមានភាពទាក់ទាញចិត្តអ្នកជាងគេ ដើម្បីដឹងពីចំណុចអវិជ្ជមានរបស់អ្នក ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សភេទផ្ទុយ នៅពេលជួបអ្នកជាលើកដំបូង។ ក. អឹមអៀនខ្លាំងពេក អ្នកជាមនុស្សមានរបៀបរៀបរយ ឬមានភាពអៀនខ្មាសខ្លាំងពេកនៅចំពោះមុខមនុស្សភេទផ្ទុយ។ អ្នកមានគុណសម្បត្តិជាច្រើន ប៉ុន្តែមិនមានទំនុកចិត្ត តែងតែគិតថាអ្នកជាមនុស្សអន់ ឬអាក្រក់។ អ្នកមិនហ៊ានបញ្ចេញកាយវិការបែបសកម្ម ដោយខ្លាចសូម្បីតែញញឹមដាក់គេ ដោយមានអារម្មណ៍ថា អ្នកមិនសូវពូកែនឹងត្រូវគេមើលងាយ។ រហូតមកដល់ពេលនេះ អ្នកមានទំនាក់ទំនងតិចតួចណាស់ជាមួយមនុស្សភេទផ្ទុយ ហើយសូម្បីតែពេលបច្ចុប្បន្ននេះ វាគ្រាន់តែជាការធ្វើឱ្យមានលក្ខណៈសង្គមតែប៉ុណ្ណោះ។ ខ. អ្នកមើលទៅទៀងត្រង់ ហើយរឹងមាំខ្លាំងពេក អ្នកជាមនុស្សស្មោះត្រង់ និងសោះកក្រោះបន្តិចហើយ មាត់ឆៅ និយាយមិនសូវមានភាពស្រទន់ប៉ុន្មានទេ។ ប៉ុន្តែយ៉ាងណា អ្នកក៏មានប្រជាប្រិយភាពគួរសមដែរ។ តែអ្នកមិនឆ្លាតក្នុងការនិយាយស្ដីទេ ដែលជាហេតុធ្វើឱ្យអ្នកបាត់បង់ចំណុចល្អយ៉ាងធ្ងន់ធ្ងរ…

Web Copy
ប្លែកៗ

តើគួរធ្វើយ៉ាងណា ដើម្បីអាចឱ្យអ្នក យកឈ្នះក្នុងហ្គេមជីវិតពិតមួយនេះ?

ជ្រើសរើសនិមិត្តសញ្ញាមួយ ដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីវិធីដើម្បីអាចឱ្យអ្នកយកឈ្នះលើល្បែងក្នុងជីវិតរបស់អ្នក។ 1. និមិត្តសញ្ញាទី​ 1 អ្នកជាមនុស្សថ្លៃថ្នូរ ដរាបណាអ្នកផ្សេងត្រូវការជំនួយពីអ្នក អ្នកនឹងត្រៀមខ្លួនដើម្បីជួយពួកគេដោយអស់ពីចិត្ត។ ប្រហែលជាកំហុសតែមួយគត់របស់អ្នកគឺ “ក្លាហាន និងមិនចេះនិយាយអ្វីច្រើន” ធ្វើអ្វីគ្រប់យ៉ាងដោយប្រញាប់ និងមិនសូវមាត់កនោះឡើយ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកឈ្នះ ចូររៀនគិតឱ្យបានម៉ត់ចត់ វិភាគស្ថានភាពឱ្យបានល្អិតល្អន់ ដោយព្យាយាមកាត់បន្ថយហានិភ័យដល់កម្រិតទាបបំផុត។ 2. និមិត្តសញ្ញាទី​ 2 អ្នកជាមនុស្សដែលមានការតាំងចិត្តខ្ពស់ និងមានការប្តេជ្ញាចិត្ត អ្នកតែងតែដឹងថា អ្នកត្រូវធ្វើយ៉ាងម៉េចហើយប្រឆាំងនឹងវាបាន។ ប៉ុន្តែអ្នកមានជំងឺដែលឆាប់រំភើបខ្លាំងពេក ហើយអ្នកងាយឆាប់នឹងធុញទ្រាន់នឹងអ្វីដែលអ្នកធ្វើ ដូច្នេះ អ្នកអាចនឹងបោះបង់យ៉ាងងាយ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ក្លាយជាអ្នកឈ្នះពិតប្រាកដ សូមកុំខ្ជិលច្រអូស…

Cavani
កីទ្បា

Solskjaerថា​៖ Cavani តែងចេញ​ពី​ហ្វឹកហាត់ក្រោយគេ​ហើយជាគំរូដល់កីឡាករក្មេងៗ

អូលបាន​ទទួលស្គាល់ថាថាបុគ្គលិកលក្ខណៈនិងចិត្តគំនិតនៃការឈ្នះរបស់ Cavani មានឥទ្ធិពលវិជ្ជមានទៅលើក្រុម ហើយបិសាចក្រហមមានមោទនភាពដែល​គាត់​បន្ត​កុងត្រាមួយឆ្នាំ​ទៀត​ហើយ ណាមួយគាត់​ជា​កីឡាករម្នាក់​ដែល​ធ្វើ​ឲ្យ​មនុស្សរាល់​គ្នាគិត​ខុស​ពីដំបូង។ ថ្លែងលើការសម្រេចចិត្តរបស់ Edinson Cavani ក្នុងការបន្តកុងត្រារបស់ Man United លោក Ole Gunnar Solskjaer បាននិយាយថា៖“ ខ្ញុំបាននិយាយនៅពេលដែល Edinson បានចុះហត្ថលេខាថា គាត់នឹងនាំមកនូវថាមពល អំណាច និងភាពជាអ្នកដឹកនាំដល់ក្រុមនេះ ហើយខ្ញុំមិនមិនចង់​ឲ្យ​គេគិតខុសទេ គាត់គឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំ គិតថាគាត់នឹងមានច្រើនរួចមកហើយ”។ “ក្នុងនាមជាគ្រូបង្វឹក! យើងបានដឹងអំពីកំណត់ត្រារបស់គាត់។ ទោះយ៉ាងណាក៏ដោយ! វាជាបុគ្គលិកលក្ខណៈរបស់គាត់ ដែលបាននាំមកឲ្យយ៉ាងច្រើនដល់ក្រុមនេះ គាត់មានស្មារតីក្នុងការឈ្នះ ហើយមានអាកប្បកិរិយា…

03ec6bb5 Fd41 44ef 9c7d 19f4b92233f4
កីទ្បា

មូលនិធិ Manchester United គ្រោងចែកសៀវភៅ៥ពាន់ក្បាល​និងបាល់ជាច្រើន​គ្រាប់ដល់កុមារ

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Sky Sport មូលនិធិបិសាចក្រហម Manchester United នឹងបរិច្ចាគសៀវភៅចំនួន ៥,០០០ ក្បាលនិងបាល់ជាច្រើន​គ្រាប់ដល់កុមារដែលរស់នៅក្នុងតំបន់ដែលកំពុងខ្វះខាតនៅសង្កាត់ក្រីក្រ Greater Manchester។ គំនិតផ្តួចផ្តើមនេះគឺសម្រាប់ការផ្សព្វផ្សាយប្រចាំសប្តាហ៍នៃការយល់ដឹងអំពីសុខភាពផ្លូវចិត្តជាមួយនឹងសារនៃភាពវិជ្ជមានដែលត្រូវបានបោះពុម្ពជាអក្សរនៅលើបាល់ទាត់។ ក្លឹបនេះក៏កំពុងចាប់ដៃគូជាមួយអ្នកបោះពុម្ពផ្សាយសៀវភៅនៅចក្រភពអង់គ្លេស ដើម្បីចេញផ្សាយសៀវភៅដែលមាន ៤៨ ទំព័រដែលមានចំណងជើងថា ‘United Minds: Be positive. Be curious. Be united’ សម្រាប់ក្មេងអាយុ ៨-១២ ឆ្នាំ។ ប្រធានក្រុម Harry Maguire និង Katie Zelem(ប្រធានក្រុមឈុតនារី)…

Web Copy
សង្គម

កុំនិយាយច្រើននាំហត់! បើហាមហើយគេមិនស្ដាប់ ស្ងាត់ទៅល្អជាង

មនុស្សប្រុសប្រែប្រួលព្រោះអស់ចិត្ត​ តែមនុស្សស្រីមិនដូចដេីមព្រោះឆ្អែតចិត្ត​។ ប្រាកដណាស់ ខ្ញុំពីមុន និងខ្ញុំពេលនេះ…ពេលនេះខ្ញុំប្រែជាស្ងាត់ស្ងៀមស្ទេីរគ្រប់រឿង​ ខ្ញុំនិយាយតែចំណុចសំខាន់មិនលម្អិត មិនរៀបរាប់ច្រើន ក៏មិនបកស្រាយច្អ្វីវែងឆ្ងាយនោះដែរ​ គេចង់គិតបែបណាក៏ស្រេចតែគេ​ ព្រោះខ្ញុំមិនបានចង់ឈ្នះ​ ខ្ញុំហត់នឹងតបត​ នឿយនឹងឈ្លោះប្រកែក រឹតតែមិនចង់តវ៉ាអ្វីទៀតនោះឡើយ។ ខ្ញុំគ្រាន់តែចង់ប្រាប់ពីកំហុសគេដោយត្រង់​ ក្រោយពីនោះខ្ញុំក៏សុំទោសបេីខ្ញុំនិយាយទៅវាខុសទាស់​អ្វី ហេតុផលខ្ញុំចង់ឱ្យគេដឹងខុសដោយខ្លួនឯង​ ពិចារណា​ថាគេខុសពិតឬអត់?​ ពេលខ្លះ​ខ្ញុំដឹងគ្រប់រឿងតែហត់នឹងតាមប្រាប់​ ហត់នឹងស្ដីបន្ទោសខ្លាំងណាស់ ដូច្នេះហើយ ក៏មិនចង់តាមសុំអង្វរ​ លន់តួគេឱ្យឈប់​នោះដែរ បែបនេះមានតែរង់ចាំថ្ងៃដែលគេគិតឃេីញ ហេីយឈប់ដោយខ្លួនឯង​តែប៉ុណ្ណោះ។ តែបើមនុស្សនៅតែបន្តធ្វើខុស មិនមិនព្រមឈប់ មិនចេះកែទៀតនោះ គឺមានតែខ្ញុំនេះហេីយជាអ្នកឈប់​ គឺឈប់បន្តទ្រាំ រួចហើយក៏ដេីរចេញទៅយ៉ាងស្ងាត់ៗ…។ ខ្ញុំធ្លាប់​និយាយប្រាប់គេច្រេីនដង​ ថាខ្ញុំមិនពេញចិត្តត្រង់ណា​…

Web Copy
សង្គម

មនុស្សស្រីភាគច្រើនគឺបែបហ្នឹង មាត់ផ្សេងចិត្តផ្សឹង មាត់រឹងចិត្តទន់

មនុស្សស្រីនេះណាគឺបែបហ្នឹងហើយ មាត់ផ្សេងចិត្តផ្សឹង​ មាត់រឹងចិត្តទន់​ មនុស្សប្រុសភាគច្រេីនមិនបានស្វែងយល់ពីភាសារបស់មនុស្សស្រី​ ហេីយក៏និយាយឡេីងថាមនុស្សស្រីពិបាកយល់​ តោះ!មកមេីលខាងក្រោមនេះ ជាឃ្លាមួយចំនួនដែលមនុស្សប្រុសឧស្សាហ៍បានឮពីមនុស្សស្រីដែលខ្លួនស្រឡាញ់ តែមិនបានដឹងពីអត្ថន័យពិតប្រាកដរបស់វា​នោះឡើយ។ ១. អត់អីទេ នៅពេលមនុស្សស្រីនិយាយពាក្យនេះ​ នាងមិនបានមានន័យដូចទៅនឹងពាក្យនេះទេ​។ ប្រសិនបេីពាក្យនាងនិយាយពេលដែលអ្នកធ្វេីអ្វីមិនគប្បីចំពោះនាង​ ត្រៀមខ្លួនាមលួងឱ្យហេីយទៅ ដឹងតែខឹងរំលងយប់រំលងថ្ងៃ មិនខាន ដូច្នេះហើយ កុំទៅជឿតាមពាក្យ ដែលនាងថា អត់អីទេ នេះឱ្យសោះ​។ មួយវិញទៀត​បេីពាក្យនេះជាចម្លេីយនៅពេលដែលអ្នកសួរថា កេីតអី? ព្រោះឃេីញទឹកមុខនាងមិនសូវសប្បាយចិត្ត ឬពេលនាងកំពុងមានបញ្ហា នោះក៏បានន័យថា នាងមិនអូខេទេ​។ អ្នកត្រូវនៅក្បែរនាងលួងលោមផ្តល់កម្លាំងចិត្តដល់នាង​ ដែលនាងឆ្លេីយថាមិនអីគ្រាន់តែមិនចង់ឱ្យអ្នកគិតច្រេីនតាមដែរ​តែប៉ុណ្ណោះ​ ហេីយនាងក៏ជឿថាអ្នកនឹងអាចយល់បាន ដោយមិនចាំបាច់ឱ្យនាងនិយាយរៀបរាប់ច្រើននោះឡើយ។ ២.…

Bv
សង្គម

កុំ​បង្ខំ​គេ​អី បុរស​ភាគ​ច្រើន​ដោយសារ​ហេតុផល ៥ នេះ ទើប​ពួក​គេ​មិន​ទាន់​ចង់​រៀបការ

នៅ​ជា​ដៃ​គូ​ស្នេហា ឈ្មោះ​ជា​សង្សារ​គឺ​ល្អ​បំផុត​សម្រាប់​ការ​គិត​របស់​មនុស្ស​ប្រុស​មួយ​ចំនួន ហើយ​បើ​សួរ​ដល់​រឿង​រៀបការ ពួកគេ​ច្រើន​គ្រវី​ក្បាល​គ្មាន​ចម្លើយ​តែ​ម្តង។ បើ​សួរ​ថា​តើ​ដោយសារ​មូលហេតុ​អ្វី​ទៅ? ​ថ្ងៃ​នេះ Knongsrok សូម​បង្ហាញ​ហេតុផល​ ៥ យ៉ាង​ដែល​ពេញ​និយម​បំផុត​សម្រាប់​បុរស​ទូទៅ៖ ៥) នៅ​ចង់​មាន​សេរីភាព ពួក​គេ​ដឹង​ច្បាស់​ណាស់ ថា​បើ​ស្ថិត​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ពួក​គេ​នឹង​មិន​សូវ​មាន​សេរីភាព​ដូច​មុន​ទៀត​ឡើយ។ គ្រប់​យ៉ាង​ចង់​ទៅ​ណា ចង់​ធ្វើ​អ្វី គឺ​ត្រូវ​គិត​ដល់​សុខទុក្ខ​ប្រពន្ធ​កូន ហើយ​ពេលវេលា​ជាមួយ​មិត្តភ័ក្ដិ​ក៏​ត្រូវ​កាត់​បន្ថយ​ជា​ចាំ​បាច់​ដែរ។ ៤) មិន​ទាន់​ច្បាស់លាស់​លើ​អារម្មណ៍​ខ្លួន​ឯង បើ​សួរ​ថា ស្រលាញ់​ឬ​អត់? គឺ​បុរស​នោះ​ស្រលាញ់ តែ​បើ​សួរ​ថា ហ៊ាន​ច្បាស់លាស់​ទៅ​ថ្ងៃ​មុខ​នឹង​គេ​អត់? គឺ​ពួក​គេ​ពិបាក​នឹង​ឆ្លើយ​នៅ​ចម្លើយ​ វិជ្ជមាន ខ្លាំង​ណាស់។ ដោយសារ​ហេតុផល​មិន​ទាន់​ច្បាស់លាស់​នឹង​អារម្មណ៍​ខ្លួន​ឯង​ហ្នឹង​ហើយ ទើប​បុរស​ភាគ​ច្រើន​មិន​ទាន់​សម្រេច​ចិត្ត​ភ្លាមៗ​ថា​នឹង​រៀបការ​ជាមួយ​នារី​ណា​ម្នាក់​នោះ​ឡើយ ហើយ​ច្រើន​តែ​បែកបាក់​គ្នា​ពេល​សួរនាំ​មក​ដល់​ចំណុច​នេះ។ ៣)…

Ghgh
សង្គម

​មុន​រៀបការត្រូវនិយាយគ្នា ១០ រឿងនេះឲ្យហើយ ប្រយ័ត្នពេលក្រោយទឹកភ្នែកទាំងសងខាង

ការ​ចាប់ដៃ​គ្នា​រៀបការ មិនមែន​ចេះ​ចង់​ធ្វើ ក៏​ថា​ធ្វើ​ទៅ​ដោយ​គ្មាន​ការ​គិតគូរ​អ្វី​ឲ្យ​ល្អិតល្អន់​នោះ​ទេ ព្រោះ​ជីវិត​គូ​គឺ​ទាមទារ​រឿង​ជា​ច្រើន ដែល​ខុស​ពី​ជីវិត​សង្សារ ឬ​អ្នក​លេង​សើច​ធម្មតា ដែល​ពេល​បែក​គឺ​មិន​សូវ​មាន​បញ្ហា​ពាក់ព័ន្ធ​ច្រើន ហើយ​ក៏​ងាយ​នឹង​បំភ្លេច។ ដើម្បី​ជៀសវាង​មាន​ភាព​ល្អក់កករ​នឹង​គ្នា គូ​ស្នេហា​ទាំង​អស់​មុន​នឹង​សម្រេច​ចិត្ត​ប្រលូក​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ អ្នក​គួរ​តែ​សួរនាំ​និង​ដឹង​ពី​គ្នា​ឲ្យ​ច្បាស់​នូវ​រឿង​ទាំង ១០ នេះ​សិន៖ ១០) តើ​អ្នក​នឹង​រៀប​ផែនការណ៍​ហិរញ្ញវត្ថុ​ដោយ​របៀប​ណា? ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់​ទុក​ជា​មុន ជៀសវាង​ពេល​ការ​ហើយ និយាយ​គ្នា​មិន​ត្រូវ​រឿង​លុយ។ វា​គ្មាន​អ្វី​ដែល​ត្រូវ​លាក់បាំង ឬ​អៀន​ខ្មាស​នោះ​ទេ ដោយ​ត្រូវ​ច្បាស់​ថា តើ​លុយ​ដែល​រក​បាន សន្សំ​ចូល​គ្នា ឬ​ត្រូវ​ទុក​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​បើ​ជ្រើសរើស​បែប​ណា​ហើយ សូម​កុំ​អន់ចិត្ត​អ្វី​ទាំង​អស់។ ៩) មាន​ជាប់​ជំពាក់​បំណុល​អ្វី​ឬ​អត់? “បំណុល” ជា​រឿង​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​ជាប់​ពាក់ព័ន្ធ ខ្លះ​ដោយសារ​បញ្ហា​គ្រួសារ ខ្លះ​ទាល់​ការ​រកស៊ី​អ្វី​ជា​ដើម។…

Bvbv
សង្គម

ត្រូវ​កែ​ជា​បន្ទាន់! ទម្លាប់មិនល្អ ៥ នេះ អាចបណ្តាលឲ្យអ្នកកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​បេះដូង ឬ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល មិន​ថា​តែ​បុរស​ឬ​ស្រ្តី ប្រសិន​ណា​កំពុង​មាន​ទម្លាប់​មិន​ល្អ ៥ យ៉ាង​នេះ​ចាំ​បាច់​ត្រូវ​កែ​ជា​បន្ទាន់ ព្រោះ​អាច​ប្រឈម​ខ្ពស់​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខ៖ ៥) អង្គុយ​កន្លែង​តែ​មួយ​រយៈ​ពេល​យូរ អ្នក​បម្រើ​ការងារ​ក្នុង​ការិយាល័យ​ខ្លះ អង្គុយ​ ៥-៨ ម៉ោង​ជាប់​មិន​ចង់​ដក​ខ្លួន​ចេញ​ពី​កៅអី​នោះ​ទេ ដោយ​ទម្លាប់​មិន​បន្លាស់​ទី​ខ្លះ​នេះ​ហើយ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះដូង។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​អង្គុយ​យូរ​ច្រើន​ម៉ោង​បែប​ហ្នឹង វា​ធ្វើ​ឲ្យ​ឈាម​រត់​មិន​ល្អ ដែល​បណ្តាល​ឲ្យ​ឈឺ​ចាប់​ក្នុង​សន្លាក់ ​ហើយ​ឆាប់​ខ្សោយ​បេះដូង។ ដើម្បី​បង្ការ​ជំងឺ​ខាង​លើ​បាន អ្នក​គួរ​ផ្លាស់ប្តូរ​ទម្លាប់​ដោយ​រៀងរាល់​មួយ​ម៉ោង​ម្តង គួរ​តែ​ងើប​ពុត​ខ្លួន​ពុត​ប្រាណ ឬ​ដើរ​ទៅ​នេះ​ទៅ​នោះ​ប៉ុន្មាន​នាទី​ឲ្យ​សរសៃ​ឈាម​ដើរស្រួល​បន្តិច​ហើយ សឹម​មក​អង្គុយ​វិញ។ ៤) គេង​ច្រើន​ពេក ឬ​តិច​ពេក គេង​ច្រើន​ពេក​ក៏​មិន​ល្អ តិច​ពេក​ក៏​មិន​ល្ង​ដែរ ចូរ​គេង​នៅ​ស្តង់ដារ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ចន្លោះ​ពី ៦…