Wisdoms

Web Copy
ប្លែកៗ

តើមានរឿងអ្វី កំពុងតែកើតឡើងចំពោះអ្នក?

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងពីរឿងហេតុ ដែលកំពុងតែកើតឡើងចំពោះអ្នក ជាពិសេស គឺផ្នែកខាងអារម្មណ៍របស់អ្នក? 1. សន្លឹកកាតទី 1 ប្រសិនបើអ្នកជ្រើសរើសយកកាតលេខ ១ ក្នុងការធ្វើតេស្តនេះ វាបង្ហាញថា អារម្មណ៍របស់អ្នកកំពុងតែមានបន្ទុកច្រើនខ្លាំង ហើយអ្នកត្រូវការនរណាម្នាក់ជួយអ្នកឱ្យគ្រប់គ្រងលំហូរនោះឡើងវិញ។ មនុស្សនេះក៏អាចជួយអ្នកក្នុងការដោះស្រាយភាពតានតឹង និងជម្លោះដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកបានដែរ។ ក្នុងអំឡុងពេលនេះ អ្នកគួរតែស្តាប់ខ្លួនឯងឱ្យបានច្រើន ដើម្បីឱ្យអារម្មណ៍អ្នកមានលំនឹងល្អ។ នៅពេលដែលអ្នកត្រូវបានគេសង្កត់សង្កិនពេក ឬនិយាយបំផ្លើសជ្រុលហួសហេតុ ដូច្នេះចិត្តរបស់អ្នកនឹងពិបាកគ្រប់គ្រង និងងាយបង្កើតសម្ពាធដ៏ធំមកលើអ្នក។ នេះក៏ជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់អ្នកដើម្បីថែរក្សា និងអភិវឌ្ឍខ្លួនអ្នកបន្ថែមទៀត។ 2. សន្លឹកកាតទី 2 អ្នកមានអារម្មណ៍ថាអស់ថាមពលរលីងពីខ្លួន ហើយធ្វើឱ្យជីវិតអ្នកខកចិត្តនឹងរឿងជាច្រើន។ ព្រោះតែអារម្មណ៍បែបនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សុភមង្គលរបស់អ្នកនាពេលអនាគតខាងមុខនេះ។…

Juventus
កីទ្បា

អាវ Juventus រដូវ​កាល​ថ្មីដេរក្នុងរោងចក្រប្រទេសកម្ពុជាតែយក​ទៅ​លក់នៅទីផ្សារអឺរ៉ុបថ្លៃកប់ពពក

ក្រុមហ៊ុន adidas ទើប​តែ​បញ្ចេញ​ឈុត​រដូវ​កាល​ថ្មី​ ២០២១/២០២២​របស់​ក្លិប Juventus ដែល​ឈុត​នេះរចនាដោយ​ពណ៌ខ្មៅឆ្នូតសបែបបញ្ឃ ដែល​ជា​ឈុត​ដើម្បី​រំលឹក​ខួប១០​ឆ្នាំរបស់​ក្លិប​ដែល​បាន​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Allianz Stadium ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី។ ឈុតថ្មីរបស់ Juventus សម្រាប់ប្រើប្រាស់ក្នុងដីរដូវកាលក្រោយ នៅតែមានសណ្ឋានដដែលគឺមានអាវពណ៌ខ្មៅឆ្នូតស ជាមួយខោស និងមានឡូហ្គូក្លិបពណ៌មាស។ ដោយឡែកឈុតក្រៅដីមានចំនួនពីរឈុតទៀត ក្នុងនោះមានអាវពណ៌ខ្មៅ ជាមួយខោខ្មៅ និងអាវខៀវលាយជាមួយស និងលឿង ជាមួយខោខៀវ។ ជាការ​ពិត​ណាស់! ឈុត​នេះផលិត​ដោយ​ក្រុមហ៊ុនសម្ភារៈកីឡាដ៏ល្បី​លំដាប់​ពិភពលោក Adidas ហើយ​គេ​ដឹង​ទៀត​ថា​ក្រុមហ៊ុននេះបាន​យក​រោងចក្រកាត់ដេរក្នុងប្រទេសកម្ពុជា ជាកន្លែងផលិតរបស់​ពួក​គេ​ ពី​ព្រោះ​តែ​មាន​ប្រទេស​មួយ​នេះ​អំណោចផល​ក្នុងការ​ផលិត​ដ៏​មាន​គុណភាព និង​ចំណាយលើ​តម្លៃពលកម្មទាប។ គេមិនដឹង​ថា​តើ​ពួកគេ​ចំណាយ​លុយ​ប៉ុន្មានផលិតអាវមួយឈុត​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ…

Karim Benzema Net Worth Scaled 1200x630 Cropped
កីទ្បា

អតីតគ្រូបង្វឹកម្នាក់ថា​វត្តមានរបស់ Karim Benzema នឹងអាចជះឥទ្ធិពលអវិជ្ជមានដល់ក្រុមជម្រើស​ជាតិ​បារាំង

អតីតអ្នកចាត់ការក្រុមជម្រើសជាតិបារាំងគឺលោក Raymond Domenech គិតថាការសម្រេចចិត្តរបស់លោក Didier Deschamps ក្នុងការយក Karim Benzema បំពេញបន្ថែម ដើម្បីពង្រឹងក្រុមជម្រលស​ជាតិ​បារាំងនៅក្នុងការប្រកួត Euro ឆ្នាំ ២០២០ អាចជះឥទ្ធិពលអវិជ្ជមានដល់ក្រុម។ ការសម្រេចចិត្តនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើនដោយសារតែ Deschamps ត្រូវបានគេមើលឃើញថាមិនអើពើនឹង Benzema ភ្លាមៗតែម្ដងនៅពេលលេច​លឺបញ្ហាទាក់ទងនឹងរឿងអាស្រូវវីដេអូសិចរបស់មិត្តល្អរបស់គាត់ Mathieu Valbuena ។ ខ្សែប្រយុទ្ធសំខាន់របស់ក្លិប Real Madrid រូបនេះចូលរួមជាមួយក្រុមជម្រើសជាតិបារាំងលើកចុងក្រោយគឺនៅខែវិច្ឆិកាឆ្នាំ ២០១៥ ។ ការបង្ហាញទម្រង់​លេងដ៏អស្ចារ្យរបស់ Benzema សម្រាប់…

PicsArt_05 21 01.59.17
សម្រង់

តារារ៉េបល្បីឈ្មោះ របស់អាមេរិក ប្រកាសថា លង់ស្នេហ៍កំពូលតារាចម្រៀងស្រី Rihanna ងប់ងល់ដកចិត្តមិនរួច ក្រោយមានទំនាក់ទំនងដ៏គួរឲ្យចាប់អារម្មណ៍

កាលពីឆ្នាំមុន មានមនុស្សជាច្រើនកើតការងឿងឆ្ងល់ អំពីទំនាក់ទំនងរបស់តារាចម្រៀង Rihanna ជាមួយមហាសេដ្ឋីវ័យក្មេង ជនជាតិអារ៉ាប៊ីសាអូឌីត ដោយសារបាត់វត្តមានព័ត៌មាន ឬរូបភាពរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយមួយរយៈធំ ។ ស្រាប់តែកាលថ្មីៗនេះ រាល់មន្ទិលសង្ស័យទាំងអស់ត្រូវបានជ្រះស្រលះ ដោយសារតែកំពូលតារាចម្រៀងស្រីរូបនេះ កំពុងដាំដើមស្នេហាថ្មី ជាមួយកំលោះ Raper ល្បីឈ្មោះ A$AP Rocky ។ A$AP Rocky ឬឈ្មោះពិតហៅថា Rakim Athelaston Mayers បានបញ្ជាក់ពីរឿងរ៉ាវស្នេហារបស់លោក ជាមួយតារាស្រី Rihanna តាមរយៈគេហទំព័រ GQ America ស្របពេលដែលលោកមានឱកាស…

4
ប្លែកៗ

តើថ្ងៃអនា.គត អ្នកនឹងបា.នជួបស្នេ.ហាបែ.បណា?

តើអ្នកធ្លាប់ចង់ដឹងរឿងស្នេហារបស់អ្នកនាពេលអនាគតទេ? ជ្រើសរើសគូស្នេហ៍ដែលអ្នកគិតថាមានសុភមង្គលបំផុត ក្នុងចំណោម ៣ គូខាងក្រោម នោះនឹងអាចដឹងពីខ្សែស្នេហានាពេលអនាគតរបស់អ្នកនឹងត្រូវបានបង្ហាញភ្លាមៗ។ ១. គូស្នេហ៍លេខ ១ ស្នេហារបស់អ្នកមានភាពវាងវៃ អ្នកកំពុងតែមានក្តីស្រលាញ់ដែលមិនចេះរីងស្ងួត តែខ្លាំងនៅពេលដែលអ្នកនៅស្ងាត់ជាមួយដៃគូ។ ជាមួយនឹងជីវិតសង្គមបែបទំនើប ចូលចិត្តបង្ហាញអ្វីៗគ្រប់យ៉ាងនៅលើបណ្តាញសង្គមពីរឿងតូចតាច អ្នកតែងតែរក្សារឿងរ៉ាវស្នេហារបស់អ្នកជាលក្ខណៈឯកជន។ ប្រាកដណាស់ អ្វីដែលអ្នកដាក់នៅលើគេ គឺជាការស្រលាញ់រាប់អានដ៏ស្មោះត្រង់របស់អ្នកទាំងពីរ ដែលមិនបានបង្ហាញតាមរយៈរូបថតពីរបីសន្លឹកដែលបង្ហាញដល់មិត្តភក្តិ។ អ្វីគ្រប់យ៉ាងដែលហាក់ដូចជាដំណើរការល្អនៅក្នុងរឿងស្នេហាស្ងប់ស្ងាត់របស់អ្នក ពេលខ្លះធ្វើឱ្យដៃគូ កើតចិត្តសង្ស័យ ថាតើអ្នកពិតជានៅជាមួយពួកគេដោយមិនចាំបាច់ប្រុងប្រយ័ត្នឬយ៉ាងណា។ ដំបូន្មានល្អបំផុតសម្រាប់អ្នក គឺថាសេចក្តីស្រឡាញ់គឺជារបស់ល្អបំផុត និងសំណាងបំផុតដែលអ្នកអាចទទួលបានពីដៃគូរបស់អ្នកដោយគ្មានលក្ខខណ្ឌ។ ២. គូស្នេហ៍ទី ២ ស្នេហារបស់អ្នកគឺងប់ងល់ និងខ្លាំងក្លា។ ចាប់តាំងពីចូលដល់ស្នេហាអ្នកតែងតែមានភាពសកម្ម…

4
ប្លែកៗ

ធាតុពិតរបស់អ្នក ជាមនុស្សបែបណា?

ជ្រើសរើសរ៉ូបមួយដែលអ្នកស្រឡាញ់ ដើម្បីដឹងលម្អិត ពីបុគ្គលិកលក្ខណៈរបស់អ្នកច្បាស់ៗ។ 1. ស្ត្រីស្លៀករ៉ូបទី 1 អ្នកជាមនុស្សដែលមានចរិតជាមេដឹកនាំពីកំណើត ប៉ុន្តែមិនតឹងរឹង ឬផ្តាច់ការពេកនោះឡើយ។ អ្នកជាមនុស្សដែលមានមន្តស្នេហ៍ និងងប់ងល់ខ្លាំង តែងតែពោរពេញដោយភាពរីករាយចំពោះឧត្តមគតិដែលអ្នកស្វែងរក។ អ្នករស់នៅក្នុងជីវិតដែលរំជួលចិត្តខ្លាំងណាស់។ អ្នកដឹងពីពេលដែលត្រូវនិយាយ និងអ្វីដែលត្រូវនិយាយ។ វាគឺជាភាពបត់បែន ដែលធ្វើឱ្យវាងាយស្រួលក្នុងការបញ្ចុះបញ្ចូលអ្នកដទៃ។ លើសពីនេះទៀតអ្នកក៏មានស្មារតីនឹងនគួរឱ្យកត់សម្គាល់ផងដែរ។ 2. ស្ត្រីស្លៀករ៉ូបទី 2 អ្នកពោរពេញទៅដោយភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ តែងតែដាក់សេចក្តីត្រូវការរបស់អ្នកដទៃ មុនតម្រូវការរបស់ខ្លួនឯង និងយល់ចិត្តនឹងស្ថានភាពរបស់អ្នកដទៃបានយ៉ាងច្បាស់។ អ្នកគឺជាប្រភេទមនុស្សសម្រាប់មិត្តភក្តិរបស់អ្នក សម្រាប់គ្រួសាររបស់អ្នក សេចក្តីអំណររបស់ពួកគេគឺជារបស់អ្នក។ ទោះបីជាមាត់របស់អ្នកនិយាយច្រើន តែសកម្មភាពរបស់អ្នកតែងតែសំដៅទៅលើមនុស្សដែលអ្នកស្រឡាញ់។ គ្រាន់តែការហៅទូរស័ព្ទមួយពីសមាជិកគ្រួសារ…

Web Copy
ទស្សនៈ

ទម្លាប់ល្អទាំង៧ ដើម្បីជួយអ្នកឱ្យកាន់តែឆ្លាតវៃ និងជម្រុញខួរក្បាលកាន់តែមានភាពរស់រវើក

តើធ្វើដូចម្តេចដើម្បីបណ្តុះបណ្តាលបញ្ញាស្មារតីរបស់អ្នក? វាមិនមែនជាសំណួរពិបាកនោះទេ ព្រោះមានវិធីពីរបីដើម្បីអនុវត្តខួរក្បាល និងបញ្ញារបស់យើងឱ្យកាន់តែមានភាពវៃឆ្លាត និងរស់រវើកជាងមុន។ ១. លេងអុក ថ្មីៗនេះខ្ញុំចាប់ផ្តើមលេងអុក ហើយវាជាការសម្រេចចិត្តដ៏ល្អបំផុតមួយដែលខ្ញុំបានធ្វើនៅក្នុងពេលថ្មីៗនេះ។ អុក គឺជាល្បែងដ៏អស្ចារ្យនៃយុទ្ធសាស្ត្រ និងជំនាញ ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំមានភាពវាងវៃក្នុងការលេងវា។ ចលនានៅលើក្តារអុកតែងតែបង្ខំអ្នកឱ្យគិតអំពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកនឹងធ្វើបន្ទាប់។ ការលេងអុក គឺជាទម្រង់នៃការធ្វើលំហាត់ប្រាណសម្រាប់ខួរក្បាល។ តាមរយៈការលេងអុកអ្នកកំពុងធ្វើឱ្យខួរក្បាលរបស់អ្នកសកម្មកាន់តែខ្លាំង។ នេះផ្តល់អត្ថប្រយោជន៍ដល់អ្នកក្នុងពេលឥឡូវនេះ និងក្នុងរយៈពេលវែង។ ការសិក្សាបានបង្ហាញថា មនុស្សដែលមានអាយុលើសពី ៧៥ ឆ្នាំដែលបានចូលរួមលេងល្បែងចិត្តសាស្ត្រដូចជាការលេងអុក គឺហាក់ដូចជាមិនសូវវិវត្តទៅជាជំងឺចាស់វង្វេងស្មារតីនោះឡើយ។ វាមានតម្លៃដែលអាចនិយាយបានថា អ្នកត្រូវប្រើខួរក្បាលរបស់អ្នកឱ្យបានញឹកញាប់ បើមិនដូច្នេះទេវានឹងមានភាពធ្ងន់ធ្ងរ ហើយការចងចាំនឹងត្រូវថយចុះ។ អ្នកមិនចាំបាច់លេងអុកទេ វាអាចជាល្បែងមួយផ្សេងទៀត។ ដរាបណាវារំញោចខួរក្បាល…

Swirad   Copy
កីទ្បា

រឿងអី ហេតុអីបាន​ជា Nick Swirad ទើប​ប្រកាសបន្តកុងត្រាថ្មី​ជាមួយ Nongbua Pitchaya ហើយ​បែរជាប្រកាសចាកចេញ​ទៅ​វិញ?

ខ្សែការពារសញ្ជាតិម៉ាឡេស៊ី Nick Swirad ដែលលេងនៅលីគកំពូលថៃបានចាកចេញពីក្លឹប Nongbua Pitchaya ទោះបីទើបតែចុះកុងត្រាក៏ដោយកាល​ពី​ប៉ុន្មាន​សប្ដាហ៍មុនក៏ដោយ។ យោងតាមការពន្យល់របស់ Swirad នៅលើទំព័របណ្តាញសង្គម Instagram របស់គាត់បានឱ្យដឹងថាគាត់ត្រូវតែចាកចេញពី Nongbua ពីព្រោះគាត់មិនមានវត្តមានគ្រប់គ្រាន់ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតប្រជែងជម្រើសដំបូងនោះ​ទេ។ ផ្ទុយទៅវិញអ្នកកាសែត Astro Arena លោក Zulhelmi Zainal Azam យល់ថាកីឡាករបរទេសចាំបាច់ត្រូវបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិយ៉ាហោចណាស់ចំនួន ៣ ដង ដើម្បីអាចឱ្យពួកគេលេងបាននៅក្នុងការប្រកួតក្នុង Thai League 1 ។   View this…

Web Copy
ប្លែកៗ

លក្ខណៈទាំង៤របស់មនុស្សស្រី​ដែលបង្ហាញថា នាងជាស្ត្រីដែលពូកែនិយាយដើមគេណាស់

ប្រភេទនារីខាងក្រោម គឺជាមនុស្សដែលមានទម្លាប់និយាយដើមគេនិយាយដើមគេណាស់ ហើយក៏ពូកែបំភ្លើសការពិតផងដែរ ដូច្នេះ អ្នកគួរតែចៀសវាងនូវការសេពគប់មនុស្សប្រភេទនេះ។ ១. ទងត្រចៀកវែង ក្នុងវិស័យវិទ្យាសាស្ត្របានឱ្យដឹងថា ស្ត្រីដែលមានត្រចៀកវែងបែបនេះ ជាសញ្ញាបង្ហាញថា ជាមនុស្សដែលចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃតាំងពីកំណើត។ លើសពីនេះ មនុស្សប្រភេទនេះក៏មានចរិតរឹងចចេស មានលក្ខណៈរឹងមាំ មិនអនុញ្ញាតឱ្យអ្នកដទៃនិយាយអ្វីដែលមិនល្អពីគេនោះឡើយ។ មនុស្សទាំងនេះច្រើនតែចាត់ទុកខ្លួនឯងជាមនុស្សទៀងត្រង់។ ប៉ុន្តែពួកគេមិនដឹងថាពួកគេជាអ្នកអភិរក្សនិយមខ្លាំង និងមិនស្រូបយកការរិះគន់របស់អ្នកដទៃឡើយ ប្រសិនបើនរណាម្នាក់និយាយអាក្រក់ពួកគេនឹងចងចាំហើយរកវិធីសងសឹកវិញជាមិនខាន។ ២. រោមចិញ្ចើមវែងពេក នៅក្នុងវិស័យវិទ្យាសាស្ត្រមនុស្សប្រភេទនៃស្ត្រីដែលមានរោមចិញ្ចើមវែង គឺមានចរិតរឹងរូសមិនគិតពីរាងកាយរបស់នាងឡើយ ជាពិសេសចូលចិត្តនិយាយអំពីអ្វីដែលមិនដឹងខុសត្រូវ។ នេះប្រហែលមកពីចរិតរឹងរូស បានបង្កើតឡើងតាំងពីក្មេងមក គាត់ចូលចិត្តធ្វើជាមនុស្សអាត្មានិយម ហើយចូលចិត្តទាក់ទាញការរិះគន់យ៉ាងជ្រាលជ្រៅរបស់អ្នកដទៃ។ មនុស្សទាំងនេះច្រើនតែនាំមកនូវថាមពលអវិជ្ជមានដល់មនុស្សផ្ទុយគ្នា ពីព្រោះពួកគេជាមនុស្សដែលចូលចិត្តវិនិច្ឆ័យពីសម្បកក្រៅអ្នកដទៃ និយាយអាក្រក់ពីអ្នកដទៃ ហើយថែមទាំងមើលងាយអ្នកដទៃទៀតផង។…

PicsArt_05 21 12.46.26
សម្រង់

អាណិតណាស់! Miss Universe South Africa យំយែក សោកស្ដាយ ចំពោះលទ្ធផលរបស់នាងនៅលើឆាក ប្រកួតប៉ុន្មានថ្ងៃមុន

គួរឲ្យអាណិតបវរកញ្ញាចក្រវាលមកពី ប្រទេសអាហ្រ្វិកខាងត្បូង ២០២០ កញ្ញា Natasha Joubert ណាស់ ក្រោយពីនាងចេញមកនិយាយទាំងអួលដើមក ពីការប្រកួត Miss Universe វគ្គផ្ដាច់ព្រ័ត្រ នៅម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិកត្រូវបានបញ្ចប់ ហើយនាងត្រូវបានគេជម្រុះតាំងពីវគ្គទីមួយ ។ ទាំងដែលនាងគឺជាបេក្ខនារីម្នាក់ដែលត្រូវបាន មហាជនសម្លឹងមើលចាប់តាំងពីបង្ហាញខ្លួននៅលើឆាក លើកដំបូងជាមួយរូបសម្រស់ដ៏ស្រស់ និងការបង្ហាញទេពកោសល្យយ៉ាងមានភាពជឿជាក់ ។ ដោយមហាជនគិតថា បើទោះជានាងមិនអាចគ្រងមកុដក៏ដោយ យ៉ាងហោចណាស់នាងក៏អាចឈនៅក្នុងចំណោម ៥ នាក់ចុងក្រោយដែរ ។ តែផ្ទុយទៅវិញ វាពិតជាហួសចិត្តខ្លាំងណាស់ ដែលនាងមិនអាចសូម្បីឈានទៅដល់វគ្គ ២១…

T1
សង្គម

ជ្រើសរើស​ផ្កា​មួយ ដើម្បី​បង្ហាញ​ច្បាស់​នូវ​ចរិត​ធម្មជាតិ​របស់​អ្នក​ពី​កំណើត

ជា​ការ​ពិត​មនុស្ស​យើង​មា្នក់ៗ​មាន​លក្ខណៈ​អំណោយ​ទាន​ពី​ធម្មជាតិ​ខុស​ពី​គ្នា ខ្លះ​ទៅ​លេចធ្លោ​នូវ​ចំណុច​នេះ តែ​ខ្វះខាត​ចំណុច​នោះ ហើយ​គ្រប់​យ៉ាង​គឺ​មិន​អាច​ល្អឥតខ្ចោះ​ទាំង​អស់​នោះ​ទេ។ តើ​អ្នក​ដឹង​ច្បាស់​ពី​ចរិត​ធម្មជាតិ​របស់​អ្នក​ហើយ​ឬ​នៅ? តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ទំនើប​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​ផ្កា​មួយ ក្នុង​ចំណោម​ផ្កា​ទាំង ៣ ដូច​បង្ហាញ​ខាង​លើ ហើយ​ទៅ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ៖ ផ្កា​ទី ១ ពណ៌​ផ្កា​ឈូក អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​យកអាសា​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក៏​ដើម្បី​តែ​ម្យ៉ាង នោះ​គឺ​ចង់​ឃើញ​អ្នក​ជុំវិញ​ខ្លួន​អាច​រីករាយ​ដូច​ជា​អ្នក។ អ្នក​ចូលចិត្ត​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ម្នាក់ ក្នុង​ការ​សាយភាយ​នូវ​ទង្វើ​ល្អ​ឲ្យ​អ្នក​ដទៃ​ផ្សេង​ទៀត​បាន​ឃើញ​និង​អនុវត្ត​តាម ដែល​វា​ជា​ផ្នែក​នៃ​គុណ​តម្លៃ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ជីវិត។ ផ្កា​ទី ២ ពណ៌​ស្វាយ អ្នក​ជា​មនុស្ស​ដែល​គ្មាន​ថាមពល​អវិជ្ជមាន​នៅ​ជាប់​ខ្លួន​នោះ​ទេ គ្រប់យ៉ាង​ក្នុង​ការ​គិត​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក តែងតែ​មើល​ទៅ​លើ​ភាព​វិជ្ជមាន​ច្រើន​ជាង។ តែ​អ្នក​ក៏​មិន​ងាយ​នឹង​ឲ្យ​នរណា​ម្នាក់​អូសទាញ​ឲ្យ​ទៅ​ធ្វើ​រឿង​អ្វី​មួយ​បាន​ដោយ​ងាយៗ​នោះ​ដែរ ហើយ​វា​ជា​ធម្មជាតិ​របស់​អ្នក​សុទ្ធ​តែ​ម្តង។ លើស​ពី​នេះ​អ្នក​ក៏​រមែង​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់ ដែល​តែងតែ​បំផុស​ឲ្យ​អ្នក​ដទៃ​មាន​ក្តីសង្ឃឹម​ក្នុង​ការ​រស់នៅ និង​តែងតែ​ណែនាំ​ផ្តល់​នូវ​យោបល់​ល្អៗ​ទៅ​កាន់​ពួក​គេ​ជា​រឿយៗ។…

Web Copy
ប្លែកៗ

ស្ទាបស្ទង់មើលកម្រិតនៃគំនិត និងអារម្មណ៍របស់អ្នក តើស្ងប់ស្ងាត់ដែរទេ?

ជ្រើសរើសនិមិត្តសញ្ញាមួយ ដើម្បីតេស្តមើលស្ថានភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នក អាចរក្សាបានស្ងប់ស្ងាត់ប៉ុនណា? 1. និមិត្តសញ្ញាទី 1 អ្នកមិនមែនជាមនុស្សស្ងប់ស្ងាត់ខ្លាំងទេ តែផ្ទុយទៅវិញ អ្នកមានអារម្មណ៍ងាយឆាប់រំជួលចិត្តណាស់។ អ្នកតែងតែអាចផ្តល់ឱ្យមនុស្សម្នាក់ទៀតនូវអារម្មណ៍កក់ក្តៅនៅពេលមានទំនាក់ទំនងជាមួយគ្នា។ អ្នកក៏អាចឈរពីទស្សនៈរបស់មនុស្សម្នាក់ទៀត ដើម្បីយល់ពីពួកគេដែរ សម្រាប់ជាប្រយោជន៍របស់ពួកគេ អ្នកត្រូវរងទុក្ខបន្តិចបន្តួចសម្រាប់ខ្លួនអ្នក។ អ្នកជាមនុស្សពូកែ ឬយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់មនុស្សជុំវិញ ប្រសិនបើអ្នកដទៃសប្បាយចិត្ត អ្នកក៏នឹងមានអារម្មណ៍សប្បាយចិត្តដែរ បើអ្នកផ្សេងពិបាកចិត្ត អ្នកនឹងមិនសប្បាយចិត្តដូចគ្នា។ អ្នកមានការយោគយល់ល្អ ដូច្នេះអ្នកត្រូវបានមិត្តភក្តិរបស់អ្នកទទួលស្គាល់ និងរាប់អាន។ មិត្តភក្តិនៅជុំវិញអ្នកចូលចិត្តនិយាយជាមួយអ្នកអំពីអ្វីៗគ្រប់យ៉ាង ពីព្រោះអ្នកតែងតែស្តាប់ពួកគេ ហើយក៏ជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តអ្នកផងដែរ។ 2. និមិត្តសញ្ញាទី 2 អ្នកមិនមែនជាមនុស្សស្ងប់ស្ងាត់ឡើយ…

ភា សុភ័ត្រា Knongsrok
កីទ្បា

លោក ភា សុភ័ក្ត្រា បង្ហាញទស្សនៈបែបណាក្រោយទទួលតួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាឡើងវិញ

«ការវិលត្រឡប់មកកាន់តួនាទីជាគ្រូជំនួយក្រុមជម្រើសជាតិនេះ គឺជារឿងសំខាន់ដែលខ្ញុំចាត់ទុកថា នេះគឺជាការស្វែងយល់នូវចំណេះដឹងបន្ថែម» នេះ​គឺ​ជា​សម្ដីរបស់​លោក លោក ភា សុភ័ក្ត្រា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តល់សេចក្តីទុកចិត្ត ក្នុងតំណែងជាគ្រូជំនួយជាថ្មីម្តងទៀត សម្រាប់បេសកកម្មថ្មីៗ នៅក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺរួមចំណែកដឹកនាំក្រុមកម្ពុជាចូលរួមប្រកួតជម្រុះជុំទី២ ក្នុងពូលC ៣ប្រកួតចុងក្រោយនៃព្រឹត្តិ​ការ​ណ៍បាល់ទាត់ពិភពលោក (FIFA WORLD CUP QATAR 2022)។ ថ្លែងក្នុង​ទំព័រហ្វេរសបុករបស់ CAMSOC អតីតគ្រូបង្វឹក​ធ្លាប់​ជួយក្លិប​ TIFFY ARMY FC លើកពាន Hun Sen Cup 2019…

1
ប្លែកៗ

តេស្តរកការពិត! តើពាក្យសន្យាដែលគូស្នេហ៍របស់អ្នកបាននិយាយ ជាពាក្យពិត ឬយ៉ាងណា?

តាមរយៈរូបដែលអ្នកជ្រើសរើស វានឹងអាចបង្ហាញពីការពិតចំពោះពាក្យសន្យាដែលគូស្នេហ៍អ្នកបាននិយាយជាមួយអ្នកជាពាក្យពិត ឬពាក្យក្លែងក្លាយ? 1. ការសន្យា គឺជាការពិត នៅពេលដែលអ្នកឃើញចម្លើយនេះ អ្នកអាចត្រូវបានធានាទាំងស្រុង ពីព្រោះការសន្យារបស់មនុស្សម្នាក់នោះ គឺចេញពីភាពស្មោះត្រង់ មិនមែនជាពាក្យសម្តីសមរម្យ ឬគ្រាន់តែនិយាយឱ្យតែរួចពីមាត់នោះឡើយ។ ភាគីម្ខាងទៀត គឺជាមនុស្សដែលគួរឱ្យទុកចិត្តបំផុត នៅពេលគាត់អាចនិយាយបានគាត់អាចធ្វើបាន ទោះបីជាវាត្រូវការកម្លាំងទាំងអស់ក៏ដោយ។ ទាំងអស់ដោយសារតែមនុស្សនោះស្រលាញ់អ្នកខ្លាំងណាស់ នៅក្នុងបេះដូងរបស់គាត់មានតែអ្នកទេ ដូច្នេះគ្មានអ្វីដែលមិនអាចទៅរួចទេសម្រាប់អ្នក។ 2. ទៅថ្ងៃមុខ ពាក្យសន្យាទាំងនោះ នឹងក្លាយជាពាក្យពិត ហេតុអ្វីបានជាអ្នកនិយាយដូច្នេះ? នាពេលបច្ចុប្បន្នការសន្យាទាំងនោះនៅតែមានសុពលភាព ពីព្រោះមនុស្សនោះស្រលាញ់អ្នកខ្លាំងណាស់ តែងតែចង់ផ្តល់ឱ្យអ្នកនូវអ្វីដែលល្អបំផុត។ ប៉ុន្តែពេលវេលាងាយស្រួលណាស់ក្នុងការផ្លាស់ប្តូរដួងចិត្តរបស់មនុស្សដែលដឹងថា តើភាគីម្ខាងទៀតនឹងមានភាពស្មោះត្រង់នាពេលអនាគតដូចពេលបច្ចុប្បន្នដែរឬទេ? បន្ទាប់មកថាតើសេចក្តីស្រឡាញ់ និងការសន្យាជាច្រើនដូចជាខ្យល់បក់បោក ពពករសាត់…

Web Copy
សង្គម

ពេលឈ្លោះគ្នា ទោះខឹងខ្លាំងយ៉ាងណាក៏ដោយ ដាច់ខាតកុំនិយាយពាក្យទាំង៣ឃ្លានេះឱ្យសោះ

នៅពេលឈ្លោះគ្នា​ យេីងក៏កំពុងតែខឹងរៀងខ្លួន​ ដូច្នេះហេីយពាក្យអីក៏អាចនិយាយចេញទៅបាន​ ប៉ុន្តែមានពាក្យ៣ឃ្លាដែលគូស្នេហ៍គ្រប់គូមិនគួរប្រេីដាក់គ្នាទាល់តែសោះនៅពេលឈ្លោះគ្នា​។ តោះ! ខាងក្រោមនេះ គឺជាឃ្លាដែលអ្នកមិនគួរប្រេីនៅពេលកំពុងឈ្លោះប្រកែកគ្នាជាមួយនឹងដៃគូទាល់តែសោះ! ១. ខ្ញុំស្តាយណាស់ដែលស្រឡាញ់អ្នក ទោះមិនបាច់បកស្រាយច្រេីន​ ក៏អាចបង្ហាញថា នៅពេលដែលអ្នកស្តាប់ឮឃ្លានេះពីមាត់មនុស្សដែលខ្លួនឯងកំពុងពេញស្រឡាញ់ ប្រាកដជាឈឺចាប់មិនស្ទេីរនោះទេ​ សឹងតែថារត់ទៅបោកក្បាលនឹងជញ្ជាំងភ្លាមៗតែម្តង។​ ឃ្លានេះអ្នកប្រហែលជាចេះតែនិយាយចេញទៅព្រោះកំពុងតែខឹង​ និយាយអីឱ្យតែបានឈ្នះ​ ឱ្យតែម្នាក់ទៀតស្ងាត់មាត់រកពាក្យមកប្រកែកតមិនបាន​តែប៉ុណ្ណោះ។ តែកុំភ្លេចថា អ្នកស្តាប់មិនបានគិតថាគ្រាន់តែជាសម្តីពេលខឹង​តែប៉ុណ្ណឹងទេ តែវាធ្វេីឱ្យគេត្រូវឈឺខ្លាំងណាស់​ ឈឺបែបរកពាក្យអ្វីមកប្រាប់មិនបាន​ មិនដឹងថានិយាយបែបណាឱ្យសមនឹងចិត្តឈឺ​ រួចក៏បន្ទោសខ្លួនឯងថា មិនល្អ ដល់ថ្នាក់ធ្វេីឱ្យគេស្តាយក្រោយ​ អ៊ីចឹងមានន័យគ្រប់យ៉ាងដែលខ្លួនបានលះបង់ដេីម្បីគេកន្លងមក វាអត់មានន័យអីបន្តិចសោះឬយ៉ាងម៉េច? ត្រឹមពាក្យមួយឃ្លា តែបង្កប់នូវអត្ថន័យដែលអាចធ្វេីឱ្យអ្នកស្តាប់ឮហេីយ​ ឈឺចាប់រាប់រយពាន់ដង​ ប្រៀបដូចទៅនឹងគេយកកាំបិតមកចាក់ចំកណ្តាលដេីមទ្រូងអ៊ីចឹងដែរ។ ២.…

Web Copy
សង្គម

កុំរំឭករឿងអតីតកាល! ព្រោះស្នេហាមនុស្សពីរនាក់ ត្រូវជឿជាក់ និងរស់នៅក្នុងបច្ចុប្បន្នជាមួយគ្នាឱ្យបានល្អ

ខ្ញុំស្រឡាញ់នរណាម្នាក់​ ខ្ញុំមិនដែលខ្វល់ពីអតីតកាលនោះទេ​ ដូច្នេះហេីយ ​បេីអ្នកស្រឡាញ់​ខ្ញុំ កុំបារម្ភថាខ្លួនឯងធ្លាប់មានអតីតកាលមិនល្អ​ ខ្លាចខ្ញុំទទួលមិនបាន​ ព្រោះខ្ញុំស្រឡាញ់ ខ្ញុំមិនគិតទៅលេីរឿងកន្លងហួស​នោះឡើយ តែអ្វីដែលខ្ញុំចាប់អារម្មណ៍ គឺបច្ចុប្បន្នតែប៉ុណ្ណោះ​។ ខ្ញុំដឹងច្បាស់ណាស់ អ្នកណាក៏ធ្លាប់មានអតីតកាលរបស់ខ្លួនដែរ​ សូម្បីតែខ្ញុំ ក៏ខ្ញុំមានអតីតកាលដែរ អ៊ីចឹងហេីយកុំយករឿងពីមុនៗមករំខានក្តីសុខពេលបច្ចុប្បន្នអី​ ប្រសិន​បេីពីមុន អ្នកធ្លាប់ធ្វេីអ្វីមិនគប្បីក្នុងទំនាក់ទំនងស្នេហា​ ខ្ញុំសុំត្រឹមតែកុំយកទង្វេីនោះមកបន្តឱ្យខ្ញុំត្រូវឈឺចាប់ទៅ​បានហើយ។ ខ្ញុំក៏ពេញចិត្ត​ពេកណាស់ទៅហេីយ​ ប្រសិនបើអ្នកអាចបំភ្លេចអតីតកាលចោល មិនរំឭក មិនសើរើ មិនថាអតីតរបស់ខ្ញុំ ឬអតីតរបស់អ្នកខ្លួនឯងនោះឡើយ សំខាន់ យើងចាប់ផ្ដើមបច្ចុប្បន្នជាមួយគ្នា ដើម្បីស្វែងរកអនាគតល្អរួមគ្នា។ អ្នកណាៗក៏ធ្លាប់ធ្វេីខុស​ តែសំខាន់ចេះកែប្រែ​ ខ្ញុំមិនខ្វល់ទេថាពីមុនអ្នកយ៉ាងម៉េចខ្លះ​ សំខាន់បច្ចុប្បន្នអ្នកស្រឡាញ់ខ្ញុំប៉ុនណា​ ស្មោះត្រង់​នឹងខ្ញុំប៉ុនណា​…

PicsArt_05 21 10.41.48
សុខភាព

អ្នកជំនាញដាស់តឿនពីហានិភ័យ នៃថ្នាំវីតាមីនចិញ្ចឹមស្បែកឲ្យសចាក់តាមសសៃឈាម កំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន

អ្នកជំនាញដាស់តឿន ពីការចាក់ថ្នាំវីតាមីនចិញ្ចឹមស្បែក តាមរយៈសរសៃឈាម វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ។ ហើយ​ខាងមន្ទីរវេជ្ជសាស្ត្របានបញ្ជាក់ថា មិនមានការស្រាវជ្រាវណាមួយបានបញ្ជាក់ថា ការចាក់ថ្នាំទាំងនោះនឹងមានប្រសិទ្ធភាពទេ។ ទៀតសោត គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល និងមានហានិភ័យដល់អាយុជីវិត ។ ព្រមទាំងចង្អុលបង្ហាញថា ពណ៌ស្បែកណាក៏ស្អាតដែរ មិនចាំបាច់ទាល់តែសទើបស្អាតទេ ។ សព្វថ្ងៃយើងតែងតែឃើញការផ្សាយពាណិជ្ជកម្ម ចាក់បញ្ចូលវីតាមីនជាច្រើននៅតាមគ្លីនិកកែសម្ផស្ស ឬការបង្រៀនផ្ទាល់ពីវិធីចាក់ខ្លួនឯង ។ ជាក់ណាស់ភាពស្រស់ស្អាតវាពិតជាសំខាន់ ប៉ុន្តែវាគួរតែធ្វើឡើងដោយវិធីត្រឹមត្រូវ និងមានសុវត្ថិភាពជាចម្បង ។ ទាក់ទិននឹងបញ្ហាខាងលើ ខាងនាយកដ្ឋានវេជ្ជសាស្ត្រថៃ ដោយវិទ្យាស្ថានរោគសើស្បែក បានចេញមកព្រមានថា ការចាក់ថ្នាំវីតាមីនទៅក្នុងសរសៃឈាម វាអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ព្រោះដោយសារតែខាងវេជ្ជសាស្រ្ត មិនទាន់មានថ្នាំដែលមានលក្ខណៈសម្បត្តិ…

PicsArt_05 21 09.28.06
សេដ្ឋកិច្ច

៥ យ៉ាង ដែលមិនគួរបរិភោគជាមួយផ្លែទុរេន ព្រោះវាអាចបង្កគ្រោះ ដល់អាយុជីវិត

រាល់ពេលដែលដល់ខែទុរេន ទន្ទឹមនឹងរូបភាពបបួលឃ្លាន ក្នុងនោះក៏មានព័ត៌មានហាមឃាត់មិនឱ្យបរិភោគទុរេន គូជាមួយអាហារផ្សេងៗឡើងមកដែរ។ ដូច្នេះសូមទៅពិនិត្យមើលទាំងអស់គ្នា ដើម្បីឲ្យប្រាកដចិត្តថា ផ្លែធូរេនមិនគួរបរិភោគជាមួយអ្វីខ្លះ ។ ទុរេនគឺជា ផ្លែឈើដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏ផ្លែឈើក្តៅ ដូច្នេះបន្ថែមលើរោគសញ្ញាក្តៅ ដែលអាចកើតឡើងចំពោះរាងកាយហើយ ក្នុងនោះក៏មានអាហារ ឬភេសជ្ជៈមួយចំនួន យើងមិនគួរនាំយកមកបរិភោគ គូជាមួយទុរេនទេ ។ ១. មិនត្រូវបរិភោគផ្លែទុរេន ជាមួយភេសជ្ជៈហ្គាស សូដា ផ្លែទុរេន និងភេសជ្ជៈសូដា មិនគួរបរិភោគជាគូទេ ដោយសារតែផ្លែទុរេន គឺជាផ្លែឈើមានជាតិស្ករខ្ពស់ ខ្លាញ់ខ្ពស់ និងពិបាករំលាយ ខណៈពេលដែល ភេសជ្ជៈសូដាផ្អែម គឺមានជាតិស្ករ…

Web Copy
ប្លែកៗ

វត្ថុ៣ ដែលពោរពេញដោយវិញ្ញាណអាក្រក់ បើយកទុកក្នុងផ្ទះ ច្បាស់ជានាំមកនូវបញ្ហា និងស៊យខ្លាំងដល់ម្ចាស់ផ្ទះមិនខាន

ការដាក់វត្ថុចម្លែកមនៅក្នុងផ្ទះ គឺដូចជាការនាំវិញ្ញាណអាក្រក់ចូលក្នុងផ្ទះអ៊ីចឹង។ ប្រសិនបើអ្នកមានរបស់ទាំង ៣ នេះនៅក្នុងផ្ទះ អ្នកគួរតែយកវាទៅចោលឱ្យបានលឿន កុំឱ្យវាក្លាយជាវត្ថុនាំស៊យ បញ្ហាចង្រៃឧបទ្រុបដល់អ្នក ឬនាំឱ្យគ្រួសារជួបការរកាំរកូសឈ្លោះទាស់គ្នាជាយថាហេតុ។ ១. វត្ថុចាស់បុរាណដែលមិនស្គាល់ប្រភពដើមច្បាស់ ជាពិសេសចំពោះអ្នកមួយចំនួន ដែលចូលចិត្តប្រើប្រាស់ ឬទិញទំនិញជជុះ។ ទោះជាយ៉ាងណាក៏ដោយ ប្រដាប់ប្រដាប្រើប្រាស់ចាស់ៗដែលមិនមានសាវតាច្បាស់លាស់ វានឹងនាំមកនូវរឿងអាក្រក់ៗជាច្រើន ហើយត្រូវបានគេចាត់ទុកថាជាវត្ថុសល់ពីការធ្វើឃាតកម្ម នេះបើយោងទៅតាមគំនិតហុងស៊ុយ។ ប្រសិនបើម្ចាស់មុនរបស់របរនៅរស់ហើយល្អនោះមិនអីទេ។ ប៉ុន្តែប្រសិនបើជាអកុសលពួកគេមានជំងឺបានចែកឋាន ឬបាត់បង់អាជីវកម្ម ការក្ស័យធនជាដើម អ្នកនឹង “ទទួលយក” ខ្យល់អាកាសអាក្រក់របស់ពួកគេដោយចៃដន្យ។ វាដូចជាអ្នកកំពុងនាំសំណាងអាក្រក់មកខ្លួនអ្នក។ និយាយឱ្យខ្លី ទោះមានរឿងអ្វីក៏ដោយ ការទុកវត្ថុចាស់ៗដែលគ្មានប្រភពដើមច្បាស់លាស់នៅក្នុងផ្ទះ ក៏អាចធ្វើឱ្យរំខានដល់ហុងស៊ុយដែលមានសណ្តាប់ធ្នាប់នៅក្នុងផ្ទះរបស់អ្នកដែរ។ ២.…

4
ប្លែកៗ

មនុស្សប្រុសស្រីណា ដែលមានប្រជ្រុយទាំង៣កន្លែងនេះ សុទ្ធតែជាមនុស្សដែលមានទេពកោសល្យខ្ពស់ ឆ្លាត ពូកែខ្លាំង

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ប្រជ្រុយណាមួយ ក្នុងចំណោមប្រជ្រុយទាំង៣ខាងក្រោមនេះ នោះបញ្ជាក់ថា ជីវិតតែងតែមានភាពងាយស្រួល សន្តិភាព និងសម្បូរសប្បាយខ្លាំងណាស់ មិនចេះខ្វះខាតអ្វីឡើយ។ ១. ប្រជ្រុយត្រង់ភ្នែក និងចិញ្ចើម នៅក្នុងហុងស៊ុយ នេះគឺជាជំហរដ៏កម្រមួយ ដែលបង្ហាញថា អ្នកគឺជាអ្នកមានទ្រព្យសម្បត្ដិយ៉ាងសន្ធឹក ហើយក៏ជាមនុស្សដែលមានឥទ្ធិពលបំផុតដែរ។ ប្រជ្រុយនេះគឺជាការបង្ហាញពីប្រាជ្ញារបស់ម្ចាស់។ មិនថាអ្នកជាបុរស ឬស្ត្រីទេ ប្រសិនបើអ្នកមានប្រជ្រុយនេះ វានឹងនាំមកនូវភាពរុងរឿងដែលជាការគាំទ្រដ៏រឹងមាំសម្រាប់អាជីពនាពេលអនាគតរបស់អ្នក។ ជីវិតមិនភ័យព្រួយរឿងខ្វះខាតនោះឡើយ។ ២. ប្រជ្រុយនៅកញ្ចឹងក ម្ចាស់ប្រជ្រុយទាំងនេះ ច្រើនតែមានបុគ្គលិកលក្ខណៈសេរីនិយម ស្រឡាញ់សេរីភាព និងជាអ្នកមានទៀតផង។ មនុស្សទាំងនេះនៅក្នុងយុវវ័យរបស់ពួកគេទទួលបានជោគជ័យយ៉ាងងាយស្រួល ដោយសារតែសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ពួកគេដើម្បីជួយអ្នកដទៃ។ នៅកន្លែងធ្វើការ បុគ្គលិកលក្ខណៈរបស់មនុស្សនេះច្រើនតែមិនចេះអត់ធ្មត់…

David Beckham
កីទ្បា

ផ្លូវការ៖ David Beckham ជាប់ឈ្មោះក្នុងសាលកិត្តិនាម Premier League Hall of Fame

បន្ទាប់​ពី Cantona និង​ Roy Kean, David Beckham ក៏​បាន​ក្លាយ​ជា​កីឡាករ​របស់ Man Utd ចុង​ក្រោយ​គេ​ជាប់​ឈ្មោះក្នុង​សាលកិត្តិនាមរបស់​ក្របខ័ណ្ឌលីគកំពូលអង់គ្លេស​ឬ Premier League Hall of Fame។ ដូចដែលត្រូវបានបញ្ជាក់ក្នុងគេហទំព័រផ្លូវការរបស់ក្រុមបិសាចក្រហម Manchester United លោក David Beckham ត្រូវបានបញ្ចូលទៅក្នុងសាលកិត្តិនាមរបស់​ក្របខ័ណ្ឌលីគកំពូលអង់គ្លេស​ឬ Premier League Hall of Fame ជាផ្លូវការហើយ។ គាត់បានក្លាយជាវីរបុរសបាល់​ទាត់ចុងក្រោយរបស់បិសាចក្រហម ដែលបានចូលរួមក្នុងបញ្ជីកីឡាករឆ្នើម ៗ…