
ក្ដីស្រឡាញ់ពិត គឺជាការផ្ដល់ឱ្យ ដោយមិនគិតពីការតបស្នងនោះឡើយ!
អារម្មណ៍មនុស្សក្រោយខ្នង បានត្រឹមតែតាមលួចមេីល លួចថែគេពីក្រោយ ព្រោះខ្ញុំមិនមែនជាមនុស្សសំខាន់នៅក្នុងចិត្តគេ ខ្ញុំបានត្រឹមតែជាមនុស្សម្នាក់ដែលគេមេីលរំលង តែក៏មិនដែលមានអារម្មណ៍ថាខឹង ឬស្អប់គេនោះដែរ។ មនុស្សស្រឡាញ់គេ ទោះគេមិនស្រឡាញ់វិញក៏ដោយ ឱ្យតែបាននៅជិតៗគេក៏ពេញចិត្តហេីយ សុំត្រឹមបានឃេីញគេមានក្តីសុខ ខ្ញុំក៏អបអរគេពីចម្ងាយ ទោះគេផ្តល់ឋានៈឱ្យត្រឹមជាមិត្ត ក៏ស្ម័គ្រចិត្តគ្រាន់បានថែគេនៅពេលណាគេជួបទុក្ខ ជួបការលំបាក។ ដឹងច្បាស់ថាជាមនុស្សដែលគេនឹកឃេីញតែពេលណាគេពិបាកចិត្ត ដឹងថាយើងមានមុខតែពេលដែលគេត្រូវការ តែក៏ព្រមឱ្យស្មាគេខ្ចីទៅផ្អែក ឃេីញគេមិនសប្បាយចិត្តក៏កេីតទុក្ខទៅតាមគេ ក្នុងចិត្តចង់ឱ្យតែគេញញឹម បេីមាននរណាមកធ្វេីឱ្យគេយំ ក៏ខឹងជំនួស សឹងថាច្រានគេទៅឱ្យផុតពីផែនដី កុំឱ្យមកធ្វេីបាបមនុស្សដែលខ្ញុំស្រឡាញ់បានទៀត។ ពេលខ្លះក៏លួចមានសង្ឃឹមបន្តុិចបន្តួច នៅពេលគេស្និទ្ធិស្នាលជាមួយក៏គិតថា គេអាចនឹងមេីលឃេីញយេីង ហេីយស្រឡាញ់យេីងវិញនៅថ្ងៃណាមួយ។ តែប្រសិនបេីវាមិនអាចទៅរួចនោះទេ ខ្ញុំក៏បន់ស្រន់ឱ្យគេបានជួបមនុស្សល្អៗ មនុស្សដែលស្រឡាញ់គេ បារម្ភពីគេស្មេីខ្ញុំ…




















