Wisdoms

ជម្រើសជាតិកម្ពុជា
កីទ្បា

ជម្រើស​ជាតិកម្ពុជាចេញ​ទៅប្រទេសបារ៉ែនស្អែកនេះហើយ

ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវចេញដំណើរពីមាតុភូមិរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដែលជាកន្លែងហ្វឹកហាត់ និងជាទឹកដីកណ្តាលសម្រាប់ប្រកួត៣ប្រកួតចុងក្រោយ វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) នៅ​ថ្ងៃ​ស្អែក​នេះហើយ​ខណៈពេលវេលាប្រកួតចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដែលមានសមាសភាព២៤នាក់ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា ដោយសារការពេលវេលាខ្លី ក្រុមជម្រើសជាតិកម្ពុជាមិន បានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុកឡើយ ពោលគឺនឹងត្រូវចេញដំណើរនាវេលាម៉ោង…

៦
សង្គម

មិនដឹងទេថា ស្នេហយើងនឹងអាចដើរបានដល់ចំណុចណា គ្រាន់តែសង្ឃឹមថា នឹងមានស្នាមញញឹម និងក្ដីសុខបែបនេះរហូតទៅ

ជូនចំពោះសង្សារជាទីស្នេហា…! – អូនមិនសុំឱ្យបងខ្លាចអូនទេ សុំត្រឹមឱ្យពួកយេីងចេះគោរពគ្នាទៅវិញទៅមក​! – អូនមិនបានប៉ងប្រាថ្នា សង្សារសង្ហាអស្ចារ្យ មានសម្ភារនិយមអីនោះទេ​ សុំត្រឹមបងជាសង្សារដែលស្មោះត្រង់មានតែអូនម្នាក់​ ចង់ឱ្យបងល្អបែបនេះរហូតទៅ​ អូននឹងមិនទៅណាចោលបងឡើយ ដរាបណាបងមិនបោះបង់អូន..! – គ្រប់ពេលដែលមានបងនៅក្បែរ​ ពេលដែលយេីងសេីចក្អាកក្អាយសប្បាយរីករាយ​ ក្នុងចិត្តខ្ញុំតែងផ្សងថា ​សូមឱ្យទៅថ្ងៃមុខបងនៅតែល្អ​ ផ្តល់ស្នាមញញឹមឱ្យគ្នា​ ហេីយស្មោះត្រង់​ជាមួយខ្ញុំបែបនេះរហូត​ កុំលួចលាក់ទាក់ទងអ្នកផ្សេង​ កុំក្បត់ផិតចិត្តខ្ញុំ​ កុំបំផ្លាញអារម្មណ៍ល្អៗទាំងនេះ​ កុំធ្វេីឱ្យមនុស្សស្រីដែលស្រឡាញ់បងបំផុតម្នាក់នេះ ត្រូវខកចិត្តលេីបង ព្រោះខ្ញុំទុកចិត្តបងខ្លាំងណាស់…! – អូនមិនមែនជាគ្រូទាយ​ ដែលអាចប្រមេីលមេីលមិនឃេីញពីអនាគត​ ថាទៅថ្ងៃមុខបងល្អដូចថ្ងៃនេះទេ​ តែពេលនេះអូនសុំមិនសន្យាតែនឹងធ្វេីឱ្យបងឃេីញថា អូននឹងព្យាយាមថែរក្សាស្នេហាយេីងទាំងពីរឱ្យបានគង់វង្សយូរបំផុតអស់ពីលទ្ធភាពអូន​ តែបេីថ្ងៃណាមួយអូននៅតែបាត់បង់បងទៅ​…

អង់គ្លេស
កីទ្បា

អង់គ្លេស​បង្ហាញបញ្ជី​ឈ្មោះបឋមក្រុមកីឡាករជម្រើសជាតិត្រៀម Euro 2020

គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate បាន​បង្ហាញបញ្ជី​បឋមជម្រើស​ជាតិតោបី​ចំនួន៣៣នាក់​​ហើយ​បញ្ជី​នេះ​នឹង​កាត់ឈ្មោះ៧នាក់​ចេញ​យក​តែ២៦នាក់​សម្រាប់​យុទ្ធនាការ​ Euro 2020 ក្នុង​ខែ​មិថុនាខាងមុខ។ ក្នុង​បញ្ជី​នេះ​កីឡាកររបស់​ក្លិបបិសាចក្រហម​មាន​ដល់​ទៅ​៦​នាក់​ដូចជា៖ ​Dean Henderson, Marcus Rashford, Harry Maguire, Mason Greenwood, Luke Shaw និង Jesse Lingard។ ខ្សែការពារស្លាបរបស់ Liverpool កីឡាករ Trent Alexander-Arnold មានឈ្មោះ​ឡើង​វិញ ខណៈខ្សែការពារ Ben White​ របស់​ក្លិប Brighton…

៦
សង្គម

បើចង់មានថ្មី ក៏ប្រាប់ត្រង់ៗមក ស្រួលបែកគ្នា កុំលួចលាក់ទាក់ទងក្រោយខ្នងបែបហ្នឹង មិនថ្លៃទេ

ប្រសិនបេីថ្ងៃណាមួយ អ្នកអស់ចិត្តពីខ្ញុំ​ អស់ស្រឡាញ់​ខ្ញុំ​ អ្នកលង់ចិត្តនឹងអ្នកថ្មី​ អ្នកក៏ប្រាប់ខ្ញុំត្រង់ៗមកចុះ​ កុំលួចលាក់ទាក់ទងគេនៅខាងក្រោយខ្នងខ្ញុំ​ កុំមានខ្ញុំហេីយថែមគេ​ បេីអ្នកចង់មានគេ អ្នកត្រូវដកខ្ញុំចេញ​ ខ្ញុំមិនចង់ក្លាយជាមនុស្សល្ងង់ ឬមនុស្សខ្វាក់​ ព្រោះមនុស្សដែលខ្ញុំស្រឡាញ់ទេ​។ ខ្ញុំប្រាកដជាឈឺចាប់មិនស្ទេីទេ ប្រសិនបេីអ្នកលួចក្បត់ខ្ញុំ​ ហេីយសម្តែងធ្វេីជាស្មោះនៅតែនឹងមុខខ្ញុំ​ បេីអ្នកជ្រុលតែស្រឡាញ់គេហេីយ​ អ្នកដេីរចញពីខ្ញុំ ដោះលែងខ្ញុំឱ្យមានសេរីភាព ហើយក៏ទៅយកគដោយបេីកចំហរចុះ​ អ្នកក៏មិនបាច់ហត់លាក់មុខលាក់ក្រោយ​ អ្នកក៏ទាក់ទងគេបានយ៉ាងសប្បាយចិត្ត​ដែរ។ នៅពេលអ្នកដែលអ្នកទាក់ទងគេក្រោយខ្នង​ អ្នកមិនត្រឹមតែក្បត់ខ្ញុំ​តែប៉ុណ្ណោះទេ តែវាក៏បានបង្ហាញថាអ្នកកំពុងតែមេីលងាយថាខ្ញុំជាមនុស្សល្ងង់​ អ្នកកំពុងតែមិនឱ្យតម្លៃខ្ញុំ​ ហេីយទោះបីអ្នកមិនបានមកសុំខ្ញុំបែកគ្នា​ ពួកយេីងក៏បានបែកគ្នាដោយស្វ័យប្រវត្តិបាត់ទៅហេីយ​ ព្រោះអ្នកហ៊ានទាក់ទងគេនៅពេលដែលកំពុងតែមានខ្ញុំ​ ក៏បានន័យថា អ្នកមិនបានទុកខ្ញុំជាសង្សាររបស់អ្នកទៀតដែរ។ អ្នកគិតថាអ្នកជាមនុស្សខ្លួនមួយគ្មានអ្នកណា​ ហេីយបេីអ្នកធ្វេីបែបនេះពិតមែន…

0aa95755 3c02 4c21 A10f 3c14e091c5a4
កីទ្បា

Wijnaldum គ្រោង​ទៅ​ចូល​រួម​ជាមួយ FC Barcelona កុងត្រាដល់​ឆ្នាំ២០២៤

យោងតាមអ្នកយកព័ត៌មានដែលអាចជឿទុកចិត្តបានលោក Fabrizio Romano បានឱ្យដឹងថា ខ្សែបម្រើ Gini Wijnaldum គ្រោងនឹងចូលរួមជាមួយ Barcelona ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ កិច្ចព្រមព្រៀងរបស់ខ្សែបម្រើ Liverpool នឹងផុតកំណត់នៅចុងខែមិថុនានេះ​ហើយ ហើយគេយល់ថាកិច្ចព្រមព្រៀងជាមួយ Barca ក៏ជិតឈានដល់ទីបញ្ចប់ ស្រប​ពេលលក្ខខណ្ឌផ្ទាល់ខ្លួនបាន​យល់​ព្រមរួច​ទៅ​ហើយ​នោះ។ ប្រភពដដែលបន្ត​ថា​រូប​គេ​នឹង​ចុះកុងត្រាជាមួយ FC Barcelona ដល់​ឆ្នាំ២០២៤។ គោលបំណងរបស់ Wijnaldum គឺចង់ផ្លាស់ទៅ Barcelona  ប៉ុន្តែ Bayern Munich ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករអន្តរជាតិហូឡង់រូបនេះដែរ ប៉ុន្តែមិនបានដាក់​សំណើរមក​ទេ។   Gini…

៦
សង្គម

កុំចេះតែយកមនុស្សខ្លួនស្រឡាញ់ ទៅប្រៀបនឹងអ្នកដទៃ កុំធ្វើឱ្យក្ដីស្រឡាញ់ ក្លាយជាការចាប់កំហុសគ្នាអី

អារម្មណ៍ងាករេ ចាប់ផ្តេីមកេីតឡេីងនៅពេលដែលអ្នកយកមនុស្សដែលខ្លួនស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកផ្សេង​ដែលអ្នកជួប​។ ដូច្នេះហើយ សូមកុំទម្លាប់យកមនុស្សដែលអ្នកស្រឡាញ់ ទៅប្រៀបធៀបនឹងអ្នកដទៃ​ មនុស្សម្នាក់សុទ្ធតែមានភាពជាខ្លួនឯងរៀងៗខ្លួន​ មានចំណុចល្អៗដាច់ដោយឡែកពីគ្នា​ មិនអាចយកទៅប្រៀបធៀបគ្នាបានទេ​។ ប្រសិនបេីកាលណាអ្នកចាប់ផ្តេីមប្រៀបធៀប​ អ្នកក៏ចេះតែមេីលឃេីញចំណុចដែលខ្វះខាតរបស់មនុស្សដែលអ្នកស្រឡាញ់ម្តងបន្តិចៗ​ ពីមួយថ្ងៃទៅមួយថ្ងៃ​ អ្នកក៏មានអារម្មណ៍ថា អ្នកលែងសូវស្រឡាញ់គេ​ ព្រោះតែឃេីញថា គេមិនល្អដូចមនុស្សដែលអ្នកទេីបតែជួប​ ទេីបតែស្គាល់​។ បេីអ្នកគិតថាមនុស្សដែលទេីបស្គាល់គ្នា គេល្អជាងមនុស្សដែលអ្នកស្រឡាញ់មកយូរហេីយនោះ​ តេីអ្នកប្រាកដក្នុងចិត្តថាបានស្គាល់​ បានដឹងពីគេច្រេីនប៉ុនណាដែរ​ ឬ​ក៏អ្នកគ្រាន់តែមេីលឃេីញចំណុចគួរឱ្យស្រឡាញ់របស់គេប៉ុន្មានចំណុច ដែលគេមានបំណងចង់ឱ្យអ្នកឃេីញ? តេីអ្នកបានឃេីញចំណុចមិនល្អរបស់គេហេីយឬនៅ? បេីចម្លេីយគឺ​ នៅមិនទាន់ឃេីញទេ​ ហេតុផលអីអ្នកក្លាហានយកមនុស្សដែលអ្នកស្រឡាញ់ទៅប្រៀបធៀបនឹងអ្នកក្រៅដូចជាគេ​ ក្រែងស្រឡាញ់គ្នា ដេីម្បីបំពេញចំណុចខ្វះខាតឱ្យគ្នាមិនថាចឹង? បេីមិនពេញចិត្តត្រង់ណាក៏ប្រាប់​ ក៏និយាយគ្នាត្រង់ៗ​ ហេីយក៏កែប្រែដេីម្បូីបំពេញក្តីសុខគ្នាទៅវិញទៅមក​…

៦
សង្គម

មានទេ មនុស្សដែលព្រមនៅក្បែរ និងមើលថែខ្ញុំ មិនថាស្ថិតក្នុងសស្ថានភាពណាក៏ដោយ?

មនុស្ស​ស្រី​សម្តែងជារឹងមាំ គ្រាន់តែជាអាវក្រោះការពារ​រាងកាយ​ ចិត្ត​ និងបេះដូងពីមនុស្សប្រុសអាត្មានិយម ព្រាននារីតែប៉ុណ្ណោះ​។ តាមការពិតទៅ​ ខ្ញុំក៏មិនបានចង់នៅម្នាក់ឯងបែបនេះរហូតឡើយ​ ខ្ញុំក៏ចង់មានមនុស្សម្នាក់មកបារម្ភ​ យកចិត្តទុកដាក់​ ខ្វាយខ្វល់​ ប្រចណ្ឌ​ហួងហែង​ខ្ញុំដូចជាអ្នកដទៃដែរ​ តែព្រោះតែអតីតកាល ខ្ញុំធ្លាប់ជួបមនុស្សមិនល្អ ទេីបបច្ចុប្បន្នខ្ញុំចេះតែខ្លាច។ ជាការពិតណាស់ ខ្ញុំក៏មិនចង់រស់នៅឯកាកណ្តោចកណ្តែងដូចខ្លែងដាច់ខ្សែបែបនេះនោះឡើយ មានពេលខ្លះខ្ញុំក៏ហត់​ ហត់ដែលត្រូវមកអង្គុយលួងខ្លួនឯងគ្រប់ពេល ទោះជួបរឿង ឬបញ្ហាអ្វីក៏ដោយ​ មានតែខ្លួនឯងដែលលួងខ្លួនឯង ទេីបខ្ញុំក៏គិតថា ប្រសិនបេីមានមនុស្សម្នាក់ចាំឱ្យខ្ញុំផ្អែកស្មា​ ធ្វេីជាអ្នកទីប្រឹក្សាខ្ញុំគ្រប់វេលា​ ចាំលួងលោមលេីកទឹកចិត្ត​ ជូតទឹកភ្នែក​ខ្ញុំ​ ប្រហែលជាល្អណាស់។ ខ្ញុំមិនបានប៉ងប្រាថ្នាមនុស្សដែលអស្ចារ្យអីនោះទេ​ ខ្ញុំសុំត្រឹមមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំ​ ស្មោះត្រង់នឹងខ្ញុំ​ ស្ម័គ្រព្រមកំដរខ្ញុំគ្រប់កាលៈទេសៈ​ ស្រឡាញ់​ខ្ញុំជាខ្ញុំ​…

៦
សង្គម

អ្នកដែលបោះបង់ អ្នកដែលចាកចេញទៅ ក៏មានការឈឺចាប់ដែរ

ជួនកាល អ្នកដែលចាកចេញមិនមែនសុទ្ធតែពេញចិត្តនឹងចាកចេញទៅទាំងអស់ទេ​ វាអាចនឹងមានហេតុផលដែលប្រកែកមិនបាន ហេតុផលដែលពិបាកនឹងបកស្រាយពិតមែន​ ទេីបខ្ញុំសម្រេចចិត្តចាកចេញដេីម្បីក្តីសុខអ្នក​។ បេីការដែលខ្ញុំនៅក្បែរអ្នក ហេីយត្រូវធ្វេីឱ្យអ្នកពិបាក​ ខ្ញុំនឹងចាកចេញ ទោះបីខ្ញុំត្រូវឈឺក៏ដោយ​ ខ្ញុំឈឺចាប់ដែលត្រូវក្បត់អារម្មណ៍ខ្លួនឯង​ ទៅចោលអ្នកទាំងចិត្តខ្ញុំកំពុងពេញស្រឡាញ់​ តែខ្ញុំក៏ត្រូវតែទៅដេីម្បីអ្នក​ ខ្ញុំមិនចង់ឃេីញមនុស្សដែលខ្ញុំស្រឡាញ់ត្រូវមានបញ្ហាព្រោះតែខ្ញុំនោះទេ​ ថែខ្លួនផងពេលមួយដែលគ្មានខ្ញុំ​។ បេីស្រឡាញ់​ខ្ញុំ ត្រូវស្រឡាញ់​ខ្លួនឯងឱ្យច្រេីនៗ​ ខ្ញុំមិនចង់ឃេីញមនុស្សដែលខ្ញុំស្រឡាញ់ទន់ជ្រាយទេ​ ត្រូវរឹងមាំឡេីងដេីម្បីខ្ញុំ​ កុំយំយូរពេក​ កុំខូចចិត្ត​ដែលយេីងមិនបាននៅជាមួយគ្នាដូចបំណង​ ចាត់ទុកថានិស្ស័យពួកយេីងមានតែត្រឹមនេះចុះ​ ខ្ញុំបានត្រឹមតែសង្ឃឹមថា អ្នកនឹងបានជួបមនុស្សល្អ​ មេីលថែអ្នកជំនួសខ្ញុំ ឱ្យខ្ញុំអស់បារម្ភពីអ្នកបាន​ អនុស្សាខ្ញុំសុំអ្នកយកទៅជាមួយខ្ញុំ​ ខ្ញុំនឹងចងចាំវាទុក​ក្នុងចិត្ត​ ឆ្លាក់វាជាប់នឹងបេះដូង​ ដេីម្បីចងចាំថាក្នុងមួយជីវិតរបស់ខ្ញុំ​។ ខ្ញុំធ្លាប់ស្រឡាញ់​មនុស្សល្អៗដូចជាអ្នក​ ហេីយ​ក៏មានមនុស្សល្អម្នាក់ដូចជាអ្នកបន្ទាបខ្លួនមកស្រឡាញ់ខ្ញុំ អរគុណ​សម្រាប់គ្រប់យ៉ាងកន្លងមក​…

៦
សង្គម

ទោះជាយ៉ាងណា អ្នកថ្មី នៅតែមិនដូចអ្នកចាស់

មិនប្រាកដថា អ្នកថ្មីសុទ្ធតែអាចមកជំនួសកន្លែងអ្នកដែលចាកចេញទៅបាននោះទេ​ ពិតណាស់ វាមិនមែនជារឿងអ្វីដែលពិបាកនោះទេ ដែលគ្រាន់តែហាមាត់និយាយពាក្យថាស្រឡាញ់ទៅកាន់នរណាម្នាក់​ ហេីយវាក៏រឹតតែមិនបានក្នុងការផ្តេីមទំនាក់ទំនងជាមួយអ្នកថ្មី​ ប៉ុន្តែបេីសួរពីអារម្មណ៍ពិតទៅ​ថា តេីយេីងមានអារម្មណ៍ស្រឡាញ់ដូចទៅនឹងអ្វីដែលយេីងបាននិយាយចេញទៅដែរឬមួយក៏អត់ទេ? តេីអ្នកច្បាស់ទេថា ទំនាក់ទំនងដែលយេីងចាប់ផ្តេីមថ្មី វានឹងដូចទំនាក់ទំនងចាស់ ឬក៏ល្អជាងទំនាក់ទំនងចាស់ដែលយេីងបាត់បង់ទៅដែរទេ? ភាគរយខ្ពស់ណាស់ ដែលចម្លេីយនោះគឺអត់ទេ​ ក្តីស្រឡាញ់​ដែលយេីងមានឱ្យអ្នកថ្មីមិនដូចអ្នកចាស់ទាល់តែសោះ។ ​តាមពិតទៅ ខ្ញុំក៏ព្យាយាមដែរ​ ព្យាយាម​ស្រឡាញ់​អ្នកថ្មីឱ្យច្រេីនៗ​ តែនៅតែមិនអាចបង្ខំខ្លួនឯងបាន​ ពេលនេះខ្ញុំជឿហេីយថា គ្មានអ្នកណាបង្ខំបេះដូងបានពិតមែន​ ទោះបីជាអ្នកថ្មីគេមេីលថែខ្ញុំល្អជាងអ្នកចាស់​ គេស្រឡាញ់​ខ្ញុំជាងអ្នកមុន​ ខ្ញុំមានក្តីសុខ​ ខ្ញុំ​ញញឹមបាន​ តែខ្ញុំបែរជាមានអារម្មណ៍ថាមិនកក់ក្តៅសោះ​ ខ្ញុំបែរជាមានអារម្មណ៍ដូចកំពុងតែពាក់ស្បែកជើងរលុងអ៊ីចឹងដែរ​។ អ្នកថ្មីកាន់តែធ្វេីល្អដាក់ច្រេីនប៉ុនណា​ ខ្ញុំក៏កាន់តែនឹកដល់ទង្វេីល្អរបស់អ្នកចាស់របស់ខ្ញុំច្រេីនប៉ុណ្ណឹងដែរ​។ ស្រមៃថាបេីមនុស្សម្នាក់ដែលកំពុងតែនៅក្បែរខ្ញុំប្តួរទៅជាអ្នកចាស់វិញ ប្រហែលជាល្អជាងនេះ​ មិនត្រឹមតែប៉ុណ្ណឹងទេ…

Villarreal
កីទ្បា

ព័ត៌មានមួយចំនួនរបស់ Man Utd និង​ Villarreal មុន​ជួប​គ្នា​វគ្គផ្ដាច់​ព្រ័ត្រ UEFA Europa League

ក្រុមបិសាចក្រហម​ Manchester United នឹង​ត្រូវ​ជួប​ក្រុម Villarreal ក្នុង​វគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់ UEFA Europa League នៅ​ Stadion Energa Gdańsk (Stadion Gdańsk)ក្នុង​ប្រទេសប៉ូឡូញ​នៅ​យប់​ថ្ងៃ​ទី២៦ខែឧសភាឆ្នាំ២០២១ ខណៈជំនួបនេះក្រុម​ទាំង​ពី​សុទ្ធតែ​មាន​បញ្ហា​កីឡាកររបួសដូចគ្នា​ជាមួយកង្វល់​មួយចំនួន។ ព័ត៌មានក្រុមបិសាចក្រហម Man Utd ៖ Anthony Martial នឹង​មិន​មាន​វត្តមានក្នុង​ការ​ប្រកួត​នេះច្បាស់​ណាស់។ យុទ្ធនាការក្នុងរដូវកាល ២០២០/២១ របស់ខ្សេប្រយុត្ធបារាំងបានឈានដល់ទីបញ្ចប់នៅ​ពេលដែលគាត់រងរបួសជង្គង់ ពេកចាកចេញទៅ​បំពេញកាតព្វកិច្ចអន្តរជាតិជាមួយជម្រើសជាតិបារាំងកាលពីខែមីនា។ ជាការពិត! កីឡាករវ័យ ២៥ ឆ្នាំរូបនេះក៏នឹងខកខានការប្រកួតយូរ៉ូ ២០២០…

4
ប្លែកៗ

ដឹងអត់ ថាអ្នកជាមនុស្សបែបណា? ជ្រើសរើសរូបមួយ ដើម្បីដឹងច្បាស់ពីខ្លួនឯង

ជ្រើសរើសរូបសត្វមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចរិតលក្ខណៈរបស់អ្នកឱ្យកាន់តែច្បាស់ជាងមុន។ 1. ខ្លាឃ្មុំ បើសត្វដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកបំផុត គឺជាសត្វខ្លាឃ្មុំបង្ហាញថា អ្នកជាមនុស្សយុត្តិធម៌។ អ្នកមិនអាចឈរមើល និងឃើញភាពអយុត្តិធម៌បានទេ។ នៅពេលណាដែលមានឱកាស អ្នកនឹងតស៊ូដល់ទីបញ្ចប់ដើម្បីភាពយុត្តិធម៌របស់មនុស្សគ្រប់គ្នា។ ពេលខ្លះអ្នកនឹងមានអារម្មណ៍ឯកា ដោយសារតែបុគ្គលិកលក្ខណៈរឹងមាំ និងរឹងចចេសរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ សូមធានាថាមនុស្សដែលស្រឡាញ់អ្នកបំផុតនឹងយល់ពីរឿងនោះហើយនឹងនៅក្បែរអ្នកជានិច្ច។ 2. សេះសមុទ្រ អ្នកមានព្រលឹងរងាយឆាប់រំជួលចិត្ត និងអាណិតអាសូរអ្នកដទៃ។ តម្រូវការរបស់មនុស្សគ្រប់រូប តែងតែត្រូវបានផ្តល់ឱ្យខ្ពស់ជាងរបស់អ្នកផ្ទាល់ ដូច្នេះហើយទើបអ្នកមិនដែលបដិសេធនៅពេលនរណាម្នាក់ត្រូវការជំនួយពីអ្នកនោះឡើយ។ នៅក្នុងទំនាក់ទំនងសង្គម អ្នកមានភាពក្លៀវក្លា និងស្វាហាប់ ដូច្នេះមនុស្សងាយនឹងទាក់ទាញអ្នកណាស់។ ចំពោះបញ្ហាស្មុគស្មាញអ្នកតែងតែស្វែងរកដំណោះស្រាយច្នៃប្រតិដ្ឋ។ នៅពេលអ្នកដឹងថាអ្នកកំពុងធ្វើអ្វីដែលត្រឹមត្រូវ អ្នកមិនខ្វល់ពីអ្វីដែលមនុស្សផ្សេងទៀតគិតពីអ្នកឡើយ។ 3. បក្សី…

1200x630
កីទ្បា

ប្រធានក្លិប FC Bayern Munich ថា​ Lewandowski មិនមែន​ជាកីឡាករសម្រាប់​លក់​ទេ

នាយកប្រតិបត្តិក្លឹប Bayern Munich លោក Karl-Heinz Rummenigge បានទទូចថា Robert Lewandowski នឹងមិនចាកចេញពីក្លឹបនៅរដូវក្តៅនេះទេ ពី​ព្រោះ​គាត់​មិន​មែន​ជាកីឡាករសម្រាប់លក់។ Robert Lewandowski បានបង្ហាញទម្រង់​លេង​បំផុត​ក្នុងន​រដូវ​កាល​នេះ ហើយបានបញ្ចប់រដូវ​កាល​ដោយ​ស៊ុត​បញ្ជូល​ទី ៤១ គ្រាប់បំបែកកំណត់ត្រា ៤០ របស់វិរបុរា​បាល់​ទាត់​របស់​ក្លិប​លោក​Gerd Müller( ហ្គែដ មូលឡឺ)ក្នុងឆ្នាំ ១៩៧១/៧២ ។ ទោះយ៉ាងណា! របាយការណ៍ខ្លះបានអះអាងថាបុរសវ័យ ៣២ ឆ្នាំរូបនេះបានច្រានចោលកិច្ចសន្យាថ្មីចំពេលមានការចាប់អារម្មណ៍ពីក្លិបក្នុងប្រទេសអង់គ្លេស ប៉ុន្តែ Rummenigge បានបដិសេធភ្លាមៗចំពោះការអះអាងបែបនេះ។ “…

Web Copy
ប្លែកៗ

បន្ទាប់ពីរៀបការរួច តើទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ នៅតែល្អ ល្អូកល្អើនដូចមុនទេ?

ជ្រើសរើសរូបដើមឈើមួយដើម ដែលបង្ហាញពីដំណើរនៃជីវិតអាពាហ៍ពិពាហ៍របស់អ្នក ជាមួយនឹងគូជិវិត តើស្ថានភាពបន្ទាប់ពីរៀបការរួច ស្នេហារបស់អ្នកនៅតែល្អ ផ្អែមល្ហែមនឹងគ្នាដូចកាលនៅជាសង្សារ ឬក៏ប្រែទៅជាយ៉ាងណាដែរ? 1. ដើមឈើទី 1 បន្ទាប់ពីរៀបការរួច អ្នកនឹងបាត់បង់ភាពរឹងមាំនៃយុវវ័យ ដែលអ្នកធ្លាប់មានកាលពីអតីតកាលបន្តិចម្តងៗ ដោយសារតែការជាប់រវល់នឹងការងារក្នុងផ្ទះ ជាបន្ទុក ក៏មមាញឹកជាច្រើនដែលអ្នកត្រូវរ៉ាប់រង។ ស្នេហាវាងអ្នក និងដៃគូ ក៏បាត់បង់ភាពរំជើបរំជួលបន្តិចម្តង ៗ ដោយសារតែមានសម្ពាធក្នុងជីវិត ដែលមើលមិនឃើញពេលនេះ អ្នកទាំងពីរពោរពេញទៅដោយគុណវិបត្តិក្នុងការរិះគន់គ្នា។ យ៉ាងណា អ្នកខ្លួនឯងនឹងបង្កើតអារម្មណ៍ស្អប់ខ្ពើម និងសោកស្តាយចំពោះការចូលរួមក្នុងអាពាហ៍ពិពាហ៍នេះ។ 2. ដើមឈើទី 2 មុនរៀបការ អ្នក និងគូស្នេហ៍របស់អ្នក…

Man Utd Goal
កីទ្បា

លោក Solskjaer ប្រតិកម្មយ៉ាង​ណា​ពេល​ Elanga សម្រេច​ចិត្ត​ទាត់បាល់មួយ​គ្រាប់​នេះ

Elanga ស៊ុត​បញ្ចូល​ទីក្នុង Premier League លើក​ដំបូង​របស់ខ្លួន​ពេល​ចូល​លេង​ក្នុង​ជម្រើសដំបូង១១នាក់​កាល​ពី​ថ្ងៃ​អាទិត្យក្នុង​ជំនួប​បិទរដូវ​កាល​នជាមួយ WOLVES។ តែ​ការ​សម្រេស​ចិត្ត​ស៊ុត​ចុង​ក្រោយ​បាញ់ចាបលើអាកាស​បាន​ធ្វើឲ្យ​លោក Ole ប្រតិកម្ម គាត់​គ្រូបង្វឹក​ចង់​ឲ្យ​គាត់យក​ចិត្ត​ទុក​ដាក់​រហូត​ដល់​នាទីចុងក្រោយ។Manchester United បញ្ចប់​រដូវ​កាល 2020/21 Premier League ជាមួយលទ្ធផល​ឈ្នះ២​ទល់​១​លើ​ក្រុម Wolves​ហើយ​ Anthony Elanga ស៊ុត​គ្រាប់​ទី​មួយ​ឲ្យ​បិសាចក្រហម។ ទោះយ៉ាងណាគេ​ឃើញ​ថា យុវជនអាយុ ១៩ ឆ្នាំលេចចេញនូវភាពច្របូកច្របល់ក្នុងការផ្តោតអារម្មណ៍របស់ខ្លួនដោយ​ការ​ស៊ុត​តម្រង់​ទី​និង​ចែកបាល់ឲ្យ​មិត្តរួម​ក្រុមហើយលោក Ole Gunnar Solskjaer នៅទីនោះ បានរំលឹកដល់កីឡាករយុវជនរូបនេះផ្តោតការយកចិត្តទុកដាក់គ្រប់ពេល។មើល​រូបភាពខាងក្រោម៖      

Vcc
សង្គម

លើស​ពី​សម្អាត​ធ្មេញ ថ្នាំ​ដុសធ្មេញ​មាន​ប្រយោជន៍​អាថ៌កំបាំង ៦ នេះ​ដែល​មិន​សូវ​មាន​អ្នក​ដឹង

ថ្នាំ​ដុស​ធ្មេញ​ជា​របស់​ចាំ​បាច់​ដែល​យើង​ត្រូវ​មាន​ជា​ប្រចាំ តែ​លើស​ពី​ការ​សម្អាត​ធ្មេញ វា​ក៏​មាន​ប្រយោជន៍​អាថ៌កំបាំង​មួយ​ចំនួន​ផ្សេង​ទៀត ដែល​ជា​រឿង​ល្អ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ ​មិន​ថា​តែ​ថ្នាំ​ដុសធ្មេញ​នោះ​ទុក​ចោល​យូរ​ហើយ​ឬ​អត់​ទេ អ្នក​អាច​ច្នៃ​វា​មក​ប្រើប្រាស់​លើ​គោលបំណង ៦ យ៉ាង​ដូច​ខាង​ក្រោម៖ ៦) លាង​សម្អាត​បាត​ស្បែក​ជើង​ប៉ាតា ស្បែកជើង​ប៉ាតា​ពេល​ខ្លះ​ពិបាក​នឹង​សម្អាត​ខ្លាំង​ណាស់ នៅ​ពេល​ដែល​វា​ជាប់​ប្រឡាក់​ដី​ឬ​ធូលី​ស្នឹម​រយៈ​ពេល​យូរ។ យ៉ាង​ណា​អ្នក​អាច​យក​ថ្នាំ​ដុស​ធ្មេញ​ មក​ដាក់​លើ​ច្រាស​ហើយ​ដុស​សម្អាត​វា​បាន សឹម​យក​ក្រណាត់​សើម​មក​ជូត​ថ្នមៗ​រហូត​ដល់​អស់​ស្នាម​ប្រឡាក់។ ៥) សម្អាត​ដប​ទឹកដោះគោ​របស់​ទារក ដប​ដែល​ត្រូវ​បាន​ប្រើប្រាស់​រយៈ​ពេល​យូរ ងាយ​នឹង​មាន​ជាប់​ក្លិន​មិន​ល្អ។ ថ្នាំ​ដុស​ធ្មេញ​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ច្របាច់​ថ្នាំ​ដុសធ្មេញ​នូវ​បរិមាណ​សមល្មម​មួយ​ចូល​ទៅ​ក្នុង​ដប ហើយ​ដុស​លាង​ធម្មតា គ្រាន់​ថ្នាំ​ដុស​ធ្មេញ​ជួយ​ឲ្យ​កម្ចាត់​ក្លិន​បាន​លឿន​ជាង។ ៤) កម្ចាត់​ស្នាម​ប្រឡាក់​លើ​ជញ្ជាំង ក្មេងៗ​រពឹស​ដែល​បាន​យក​ខ្មៅដៃ​ទៅ​គូស​លើ​ជញ្ជាំង អ្នក​យក​ក្រណាត់​សើម​ធម្មតា​ទៅ​ជូត​គឺ​មិន​ជ្រះ​នោះ​ទេ។ ប៉ុន្តែ​ថ្នាំ​ដុស​ធ្មេញ អាច​លុប​ស្នាម​ប្រឡាក់​នេះ ដោយ​គ្រាន់​តែ​យក​មក​ច្របាច់​លើ​កូន​ក្រណាត់​ហើយ​ជូត​វា​ឲ្យ​ខ្លាំង​លើ​ទីតាំង​ដែល​ប្រឡាក់ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល។ ៣)…

T
សង្គម

ជ្រើសរើស​ផ្ទះ​មួយ​ដែល​អ្នក​ពេញ​ចិត្ត អាច​បង្ហាញ​ច្បាស់​ពី​គូព្រេង​ដែល​សក្ដិសម​នឹង​អ្នក​បំផុត

តើ​អ្នក​សក្ដិសម​នឹង​ជួប​គូព្រេង​បែប​ណា​ក្នុង​ជីវិត​មួយ​នេះ? តាម​រយៈ​ការ​ធ្វើ​តេស្ត​ដោយ​ជ្រើសរើស​រូបភាព ១ ក្នុង​ចំណោម​រូបភាព​ផ្ទះ​ទាំង ៤ នោះ​យើង​នឹង​បង្ហាញ​ចម្លើយ​ដូច​ខាង​ក្រោម៖ ផ្ទះ​ទី ១ អ្នក​សក្តិសម​នឹង​ទទួល​បាន​មនុស្ស​ដែល​គេ​មាន​ទំនួល​ខុស​ត្រូវ ហើយ​គេ​ត្រៀម​ខ្លួន​រួចរាល់​គ្រប់​បែប​យ៉ាង​សម្រាប់​អ្នក។ អ្នក​ប្រហែល​ជា​ចង់​បាន​មនុស្ស​ចាស់​ទុំ មិន​ពេញ​ចិត្ត​ក្មេងៗ​ពេក​នោះ​ទេ។ ផ្ទះ​ទី ២ អ្នក​មិន​ស្រលាញ់​សំបក​ក្រៅ​របស់​គេ​នោះ​ទេ តែ​អ្នក​ពេញចិត្ត​ចរិតឬកពារ និង​អារម្មណ៍​ខាង​ក្នុង​របស់​គេ។ ប្រភេទ​នោះ​ហើយ ជា​មនុស្ស​ដែល​អ្នក​ត្រូវការ​បំផុត ហើយ​គេ​ក៏​នឹង​តែងតែ​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ច្រើន​ជាង​ទុក្ខ​ផង​ដែរ។ ផ្ទះ​ទី ៣ អ្នក​ត្រូវ​ការ​ដៃ​គូ ដែល​ចេះ​អត់ឱន​ឲ្យ​គ្នា មាន​សិទ្ធ​ស្មើ​គ្នា ហើយ​រឿង​តូចតាច​មិន​សូវ​ចេះ​និយាយ​ឲ្យ​គ្នា និង​ចេះ​ឆាប់​បំភ្លេច។ វា​ទើប​អាច​ក្លាយ​ជា​ទំនាក់ទំនង​ដ៏​រឹងមាំ​ និង​មាន​ស្ថិរភាព​មួយ​បាន។ ផ្ទះ​ទី ៤ អ្នក​ជា​មនុស្ស​រឹងមាំ​ពេក…

1
តេស្តIQ

ទស្សន៍ទាយជោគជតារាសី អ្នកកើតឆ្នាំទាំង១២ សម្រាប់ខែមិថុនា ជាពិសេស អ្នកកើតឆ្នាំឆ្លូវ និងខាល លាភក្នុងជង្រុក

យោងតាមក្បួនហោរាសាស្ត្រ បានធ្វើការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំទាំង១២ខាងក្រោមនេះ នឹងមានការប្រែប្រួលទៅតាមលាភសំណាង និងបុគ្គល មានលាភ មានគ្រោះ ទៅតាមឆ្នាំនីមួយៗ។ ១. អ្នកកើតឆ្នាំជូត – ស្នេហា ៖ សម្រាប់អ្នកកើតឆ្នាំជូត ដែលនៅលីវ គួរតែបំបាត់នូវអារម្មណ៍អវិជ្ជមាន គួរចូលរួមក្នុងសកម្មភាពជាច្រើនក្នុងសង្គមមនុស្ស ដើម្បីមានអារម្មណ៍រីករាយស្នេហានឹងមករកអ្នកនាពេលខាងមុខនេះ។ ចំណែកឯអ្នកមានគូ ដូច្នេះត្រូវចុះចាញ់ដៃគូ ដើម្បីចៀសវាងការឈ្លោះប្រកែកគ្នា។ – អាជីព ៖ មានការឡើងចុះជាធម្មតា គួរតែរក្សាឥរិយាបថវិជ្ជមានដើម្បីជួយវាសនាកាន់តែរឹងមាំ។ សំណាងមិនមានការឡើងចុះច្រើនទេ។ ប្រាក់ចំណូលវិនិយោគ គឺមាននៅក្នុងផែនការរបស់អ្នក។ ២. អ្នកកើតឆ្នាំឆ្លូវ – ស្នេហា…

KNONGSROK
សេដ្ឋកិច្ច

ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​៖​ គ្មាន​ប្រាក់​ក្នុង​ដៃ តើ​​អាច​បើក​អាជីវកម្ម​​ដោយ​​របៀបណា​?

មានប្រសាសន៍​ក្នុង​វេទិកា​ ​ចែករំលែក​បទ​ពិសោធ​អាជីវកម្ម​ ​កាលពី​ពេលថ្មីៗនេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ.គួ​ច​ អេឌ្យូខេ​សិន​ ​បាន​លើកឡើង​ថា​ ​ជា​ធម្មតា​នៅ​លើ​លោក​នេះ​ ​បើ​គ្មាន​ប្រាក់​ទេ​ ​នោះ​យើង​មិន​អាច​ធ្វើអ្វី​បាន​ឡើយ​ ​ប៉ុន្តែ​ចំពោះ​ការ​ធ្វើអាជីវកម្ម​ ​ពេលខ្លះ​យើង​អាច​ដំណើរការ​បាន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​គ្រប់​ចំនួន​ ​តែ​ប្រើប្រាស់​ប្រាក់​ក​ម្ចី​ពី​ធនាគារ​ ​បាន​ដោយ​ងាយស្រួល​។​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​បញ្ជាក់​ថា​៖ «​ដើម្បី​អាច​​​យក​ប្រាក់​ក​ម្ចី​ពី​ធនាគារ​មក​បើក​អាជីវកម្ម​បាន​ ​គេ​ត្រូវតែ​​មាន​ទី​១​ ​គម្រោង​អាជីវកម្ម​ ( ​Business​ ​Plan​) ​ទៅ​បង្ហាញ​គេ​…

1
តេស្តIQ

មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង៣នេះ ជីវិតរងទុក្ខ លំបាកច្រើន តែងតែលះបង់ដើម្បីគ្រួសារ គិតពីអ្នកដទៃជាងខ្លួនឯង

ដោយសារពួកគេរវល់ខ្វល់ខ្វាយពីសុភមង្គលរបស់មនុស្សជាទីស្រឡាញ់ មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ ច្រើនតែរស់នៅខ្វះសេចក្ដីសុខនៅក្នុងជីវិត តែងតែខិតខំធ្វើការរកលុយ ហើយសន្សំសំចៃ ខ្វះខាតចំពោះខ្លួនឯង ដើម្បីតែសេចក្ដីសុខក្រុមគ្រួសារ។ ១. អ្នកកើតឆ្នាំមមី មនុស្សស្រីដែលកើតឆ្នាំមមីរ ត្រូវបានគេចាត់ទុកថា ជាកំពូលស្ត្រី ដែលតែងតែខិតខំបំពេញការងារអស់មួយជីវិត ដើម្បីជាប្រយោជន៍ដល់គ្រួសារ។ ពួកគេមានចិត្តល្អ ពូកែអត់ធ្មត់ និងសប្បុរសជាមួយស្វាមី និងកូន ៗ របស់ពួកគេ។ ប្រសិនបើមានជម្លោះពួកគេតែងតែចុះចាញ់ មិនទាមទារចង់ឈ្នះជាមួយដៃគូនោះឡើយ។ ពួកគេជាមនុស្សទន់ខ្សោយ និងងាយរងផលប៉ះទង្គិច ប៉ុន្តែនៅពេលពួកគេរៀបការ ពួកគេក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីទប់អារម្មណ៍របស់ស្វាមីរបស់ពួកគេ។ ពួកគេមិនត្រឹមតែថែរក្សាកិច្ចការផ្ទះប៉ុណ្ណោះទេ ពួកគេថែមទាំងជួយបានច្រើនសម្រាប់អាជីពជាប្តីរបស់ពួកគេទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សស្រីដែលកើតឆ្នាំនេះ ពូកែថែរក្សាកូនៗយ៉ាងល្អ ធ្វើឱ្យបុរសនោះមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការខិតខំរកស៊ី។…

1
ប្លែកៗ

តើក្នុងខណៈពេលនេះ អ្នកសក្តិសមនឹងចាប់ផ្ដើមមានស្នេហា ឬគូអនាគតដែរទេ?

តាមរយៈរូបដែលអ្នកបានជ្រើសរើស នឹងអាចប្រាប់អ្នកពីសភាពបច្ចុប្បន្នរបស់អ្នកចំពោះរឿងស្នេហា តើពេលនេះ សក្តិសមនឹងអ្នកចាប់ផ្ដើមជាមួយនឹងនរណាម្នាក់ដែរឬទេ? 1. សន្លឹកបៀរទី 1 អាចនិយាយបានថា ស្ថានភាពបច្ចុប្បន្នរបស់អ្នក គឺសមស្របណាស់សម្រាប់ស្នេហាព្រោះអ្នកខ្លាចភាពឯកា ហើយក៏គិតចង់ចេញពីស្ថានភាពបែបនេះយ៉ាងឆាប់រហ័សផងដែរ។ អ្នកគ្រាន់តែចង់មានអ្នកស្រលាញ់ នៅក្បែរអ្នក និងផ្តល់ឱ្យអ្នកនូវថាមពលយ៉ាងច្រើន ដើម្បីឆ្ពោះទៅមុខ ហើយសេចក្តីស្រឡាញ់ក៏ផ្តល់ឱ្យអ្នកនូវអារម្មណ៍សុវត្ថិភាពផងដែរ។ គោលការណ៍នៃការចូលរួមក្នុងការចាប់ផ្ដើមនេះ គឺបង្កើតមិត្តយ៉ាងសកម្ម ដើម្បីពង្រីកទំនាក់ទំនងសង្គមនៅពេលដែលអ្នកជួបមនុស្សជាច្រើន ជម្រើសរបស់អ្នកប្រាកដជានឹងកាន់តែសម្បូរបែបផងដែរ។ 2. សន្លឹកបៀរទី 2 ស្ថានភាពបច្ចុប្បន្នរបស់អ្នក មិនសក្រិសមនឹងស្នេហាទាល់តែសោះ ព្រោះអ្នករវល់ខ្លាំងណាស់ ដែលអ្នកមិនមានពេលវេលាសម្រាប់ខ្លួន និងសម្រាប់ដៃគូនោះឡើយ។ អ្នកត្រូវបានលះបង់ទាំងស្រុងចំពោះអាជីពរបស់អ្នក អ្នកសង្ឃឹមថាអ្នកអាចធ្វើការបានល្អ ដើម្បីរកប្រាក់បានច្រើន។ ចំណែកឯសេចក្តីស្រឡាញ់…

Hgghgh
សង្គម

៧ យ៉ាងមានទាំងចំណុចល្អនិងអាក្រក់ សម្រាប់មនុស្សដែលមិនសូវបែកញើស

នៅ​ពេល​ដែល​ខ្លួន​ប្រាណ​របស់​អ្នក​បែកញើស នោះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​មាន​ក្លិន​មិន​ល្អ ជាង​នេះ​នៅ​លើ​ផ្ទៃ​មុខ​បើ​អ្នក​បើក​ញើស អ្នក​ត្រូវ​សម្អាត​មិន​អ៊ីចឹង​ទេ​នឹង​កើត​មាន​មុន។ បើ​សក់​វិញ​ក៏​ស្រដៀង​គ្នា ពេល​បើក​ញើស​ច្រើន​នាំ​ឲ្យ​ឆាប់​ធំ​ក្លិន ហើយ​មាន​អង្គែ​បើ​មិន​សម្អាត​បាន​ល្អ។ យ៉ាង​ណា​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ទេ បើ​ខ្លួន​ប្រាណ​អ្នក​មិន​បើក​ញើស ​តើ​អ្នក​នឹង​ជួប​ប្រទះ​រឿង​អ្វី​ខ្លះ? Knongsrok បង្ហាញ ៧ ចំណុច​មាន​ទាំង​ល្អ​និង​អាក្រក់​ដូច​ខាង​ក្រោម៖ ៦) អ្នក​នឹង​ជួប​បញ្ហា​ស្បែក ការ​បើក​ញើស​គឺ​ស្មើ​នឹង​បាន​ផ្តល់​សំណើម​ដល់​ស្បែក ដូច្នេះ​បើ​ស្បែក​គ្មាន​ជាតិ​សំណើម​អ្វី​សោះ នោះ​វា​នឹង​ឡើង​ស្ងួត ហើយ​ត្រូវ​ការ​ការ​ថែទាំ​ពី​របស់​ជំនួយ​ជា​ចាំ​បាច់។ ការ​ផលិត​ចេញ​នូវ​ញើស អាច​មាន​ឥទ្ធិពល​ប្រឆាំង​នូវ​បាក់តេរី ហើយ​ជួយ​បញ្ចេញ​ជាតិ​ពុល​មក​ខាង​ក្រៅ។ យ៉ាង​ណា​ប្រសិន​អ្នក​ពុំ​បើក​ញើស​ទេ បាក់តេរី​ដែល​ទុំ​ជាប់​នៅ​លើ​ស្បែក គឺ​បន្ត​នៅ​លើ​នោះ​ដដែល ហើយ​វា​អាច​បង្ក​ទៅ​ជា​មេរោគ​លើ​ស្បែក​ផ្សេងៗ​ថែម​ទៀត​ផង។ ៥) មាន​ហានិភ័យ​ការ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​បែក​ញើស​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ នោះ​នឹង​អាច​នាំ​យក​សូដ្យូម​ចេញ​ពី​ខ្លួន​បាន​ល្អ…