
ជឿទេថា ការបាត់បង់មនុស្សដែលយើងស្រឡាញ់ វាឈឺចាប់មិនស្មើនឹង បាត់បង់មនុស្សដែលយើងមិនបានស្រឡាញ់
ខ្ញុំធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ ព្រោះតែគេទៅរៀបការជាមួយអ្នកផ្សេង តែខ្ញុំហាក់មិនមានអារម្មណ៍ឈឺចាប់ខ្លាំងឡើយ! តែមានពេលមួយនោះ ខ្ញុំបែរជាមានអារម្មណ៍ថា ឈឺចាប់ខ្លាំង ព្រោះតែបាត់បង់មនុស្សដែលខ្ញុំមិនបានស្រឡាញ់ ខ្ញុំឈឺចាប់ ខ្ញុំឯកា កណ្ដោចកណ្ដែង ព្រោះតែការបែកគ្នាជាមួយគេ យើងគ្រាន់តែជាមិត្តល្អនឹងគ្នា ខ្ញុំក៏ច្បាស់ណាស់ថា ខ្ញុំមិនបានស្រឡាញ់គេនោះទេ តែខ្ញុំបែរជាឈឺចាប់ និងខូចចិត្តខ្លាំងបំផុត ហេតុផល ព្រោះតែម្នាក់នោះជាមនុស្សដែលស្រឡាញ់ខ្ញុំខ្លាំង គេតែងតែបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ពីខ្ញុំរហូត ហើយគ្រប់ពេល គឺគេជាមនុស្សដែលដឹងចិត្តខ្ញុំជាងគេ មនុស្សដែលយល់ពីចិត្តខ្ញុំបំផុត។ មែនហើយ ពេលខ្លះ មនុស្សដែលធ្វើឱ្យយើងឈឺចាប់ និងស្ដាយក្រោយ មិនមែនមនុស្សដែលយើងស្រឡាញ់ទេ តែជាមនុស្សដែលស្រឡាញ់យើង បើទោះបីជាយើងមិនស្រឡាញ់គេក៏ដោយ តែរាល់ទង្វើយកចិត្តទុកដាក់…




















