
គេថាអីថាទៅ ព្រោះមិនមែនកូនគេ! ម្តាយគ្រប់រូបមិនត្រូវឲ្យមនុស្ស ៣ ប្រភេទនេះបីទារកឡើយ
ការដែលប្រគល់ទារករបស់អ្នកឲ្យនរណាបី នៅនឹងដៃរបស់ពួកគេ ក៏អាចជះឥទ្ធិពល និងផលប៉ះពាល់ដល់សុខភាពរបស់ទារកបានយ៉ាងឆាប់រហ័សដែរ ជាពិសេសនៅពេលអ្នកប្រគល់ដល់ដៃមនុស្សខុស។ ខាងក្រោមជាមនុស្ស ៣ ប្រភេទដែលអ្នកត្រូវជៀសវាង មិនត្រូវឲ្យទារកទៅពួកគេបីឡើយ ហើយបើពួកគេអន់ចិត្តក៏អន់ទៅ ព្រោះមិនមែនជាកូនរបស់គេទើបពួកគេមិនយល់៖ ៣) អ្នកជក់បារី អ្នកដែលជក់បារីកាន់ឆ្នាំ រាងកាយរបស់ពួកគេដូចជាមាត់ សក់ ដៃ និងសំលៀកបំពាក់គឺរមែងជាប់នៅក្លិនផ្សែងរបស់បារី។ ទារកទើបនឹងកើតមានប្រព័ន្ធភាពសាំរាងកាយខ្សោយណាស់ ហើយប្រសិនប៉ះពាល់ផ្សែងបារីចូលទៅក្នុងរាងកាយ ក៏ងាយនឹងឲ្យពួកគេទទួលការបៀតបៀននូវជំងឺមួយចំនួនផងដែរ។ តាមការស្រាវជ្រាវបង្ហាញថា ឪពុកម្តាយដែលជក់បារី គឺងាយនឹងបង្កហានិភ័យនៃការបាត់បង់ជីវិតរបស់ទារកលឿនបំផុត ហើយពេលធំធាត់ទៅពួកគេក៏មានដំណើរការផ្នែកសួតមិនល្អ ងាយនឹងកើតជំងឺហឺត ជំងឺរលាកទងសួត។ ២) មនុស្សដែលងាយឈឺ និងមានជំងឺ អ្នកដែលមានប្រព័ន្ធភាពសាំទាប ងាយនឹងឆ្លងជំងឺទោះស្ថិតក្នុងបរិយាកាសបែបណានោះ…




















