
គ្រូបង្វឹកវៀតណាម៖បើខ្ញុំដឹកនាំមិនបានលទ្ធផលល្អទេ ខ្ញុំសុខចិត្តវេចបង្វេចត្រឡប់ទៅផ្ទះវិញ
លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមបានលើកឡើងថាលោកនឹងលាលែងពីតំណែង ប្រសិនបើលោកមិនបានដឹកនាំក្រុមរបស់លោកទៅប្រកួតជុំទី ៣ នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២២ និងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ទេនោះ។ លោកបានសារភាពថាអ្នកគាំទ្របាល់ទាត់វៀតណាមឥឡូវនេះ មានក្តីសង្ឃឹមខ្ពស់មកលើលោក ហើយកិច្ចការដ៏លំបាកមួយកំពុងរង់ចាំក្រុមកីឡាកររបស់គាត់មុនការប្រកួតជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអារ៉ាប់រួម។ “ ខ្ញុំជាជនជាតិកូរ៉េខាងត្បូង ដែលគ្រប់គ្រងក្រុមជម្រើសជាតិវៀតណាម។ ប្រសិនបើខ្ញុំមិនទទួលបានលទ្ធផលល្អ ខ្ញុំនឹងវេចបង្វេចខោអាវរបស់ខ្ញុំ ហើយត្រឡប់ទៅផ្ទះវិញ។ នោះគឺជៀសមិនរួចទេ”។ គ្រូបង្វឹករូបនេះបាននិយាយនៅក្នុងវេបសាយវៀតណាមឈ្មោះ Bongdaplus ថា៖“ ដូច្នេះខ្ញុំចង់បង្កើតទំនុកចិត្តលើខ្លួនឯង…




















