
ត្រៀមតែលុយទៅ! ដឹងចំណុចខ្លាំង ២ របស់ iPhone 13 ឆ្នាំ ២០២១ នេះហើយ
ព្រឹត្តិការណ៍នៃការប្រកាសស្មាតហ្វូនជំនាន់ថ្មីប្រចាំឆ្នាំរបស់ក្រុមហ៊ុនយក្សអាមេរិក Apple នឹងឈានចូលមកដល់នៅរយៈពេលជាង ៣ ខែទៀត ពោលគឺនឹងប្រព្រឹត្តិទៅនៅកំឡុងខែកញ្ញា ហើយមានលក់លើទីផ្សារចាប់ពីចុងខែនោះ ឬហៀរចូលខែតុលា។ យ៉ាងណានៅឆ្នាំ ២០២១ នេះ យើងក៏ទទួលបានព័ត៌មានជាច្រើនពាក់ព័ន្ធនឹង iPhone 13 ដែលលឺថាមានការអភិវឌ្ឍច្រើន ហើយមុខងារខ្លះមិនធ្លាប់មានលើម៉ូឌែល iPhone សេរ៊ីមុនៗទាល់តែសោះ។ បើតាមចចាមអារ៉ាមដែលផ្ទុះខ្លាំងនៅរយៈពេលចុងក្រោយនេះ គឺមានចំណុចរសើបពីលើសេរ៊ី iPhone 13 នោះគឺមួយដែលទាក់ទិននឹងការអាប់ដែតនៅល្បឿន Refresh Rate លើអេក្រង់ឡើងដល់ 120Hz និងទីពីរ គឺថាមពលថ្មកាន់តែធំជាងមុន។ ចំពោះល្បឿនអេក្រង់ Refresh Rate…




















