Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Ff
សង្គម

ជ្រើសរើសរូបទេសភាពមួយ ដើម្បីដឹងថាមានអ្វីកំពុងរង់ចាំអ្នកនៅពេលខាងមុខ?

តាមរយៈការជ្រើសរើសនូវរូបភាពទេសភាពមួយ យើងអាចទស្សន៍ទាយនូវអ្វីដែលអាចនឹងកើតឡើង ឬផ្លាស់ប្ដូរក្នុងជីវិតរបស់អ្នកនៅពេលខាងមុខ។ ប្រសិនជាបានជ្រើសរើសហើយ ចូរផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖ រូបភាពទី ១ អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។ រូបភាពទី ២ អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។ ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ ក៏កុំងាយបោះបង់ពេក។ រូបភាពទី ៣ ទាក់ទងនឹងអាជីពការងាររបស់អ្នក ដោយអ្នកនឹងទទួលបានដំណឹងល្អនៅថ្ងៃខាងមុខ ពោលអាចជាឡើងដំណែង…

Bvbvgh
តេស្តIQ

ពាក់កណ្ដាលខែមិថុនា៖ អ្នកកើតឆ្នាំទាំង ៣ នេះ ដាក់អីចំណេញហ្នឹង ប្រាក់ហូរចូលដូចទឹក

សម្រាប់ពាក់កណ្តាលខែមិថុនាខាងមុខនេះ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម គឺអាចមានរាសីឡើងខ្ពស់ត្រដែត បើធៀបនឹងអ្នកកើតឆ្នាំដទៃ៖ ១) ឆ្នាំខាល (ខ្លា) អ្នកកើតឆ្នាំនេះរមែងមានភាពវាងវៃ រហ័ស និងជាមនុស្សដែលប្រសព្វខាងបង្កើតជំនួញ។ ប្រសិនពួកគេដាក់គោលដៅចង់ធ្វើអ្វីមួយ គឺនឹងធ្វើដល់ទីបញ្ចប់មិនងាយបោះបង់នោះទេ។ ផ្លូវដែលពួកគេប្រលូកដ្បិតមានឧបសគ្គច្រើន តែនៅទីបញ្ចប់ក៏គង់តែជួបរឿងល្អ។ នៅពាក់កណ្តាលខែមិថុនានេះ ជីវិតរបស់អ្នកកើតឆ្នាំខាល នឹងមានទ្រព្យសម្បត្តិហូរចូល សឹងតែប្រាក់ចំណេញខ្លះនឹកស្មានមិនដល់ផង។ គម្រោងវិនិយោគនានា នឹងអាចចាប់ផ្តើមបាន ហើយបើបានវិនិយោគពីពេលមុនហើយ ក៏នឹងឃើញផ្លែផ្កាល្មមអាចផ្លាស់ប្តូរជីវិតអ្នកបានផងដែរ។ ២) ឆ្នាំរោង (នាគ) ជាមនុស្សដែលរឹងមាំ ហើយប្រកបដោយទំនួលខុសត្រូវ ដូច្នេះពួកគេរមែងទទួលបានភាពទុកចិត្ត និងជំនឿជឿជាក់ពីអ្នកដទៃ។ ពួកគេមានទំនោរទៅរកការផ្សងព្រេងចូលចិត្តអ្វីដែលថ្មី…

ទួរគី
កីទ្បា

វិភាគជំនួប​អ៊ីតាលីប៉ះទួរគីបើក​ឆាកពាន Euro 2020 ពូល​A មុនទស្សនាយប់នេះ

ក្រុមជម្រើសជាតិ​ទួរគី​នឹង​ត្រូប​ប្រឈម​មុខ​ជាមួយ​ជម្រើស​ជាតិ​អ៊ីតាលី​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ euro 2020 រាត្រី​នេះ​ហើយ​ចំណុច​ជា​ច្រើន​ខាង​កជា​អ្វី​ដេល​អ្នក​ត្រូវ​ដឹងហើយ​ការ​ប្រកួត​នឹង​ត្រូវ​លេង​នៅ​ម៉ោង​២​និង​០០​នាទី​ម៉ោង​នៅ​កម្ពុជានៅ​កីឡដ្ឋាន​ទីក្រុងរ៉ូម។ ២៧ប្រកួតចុង​ក្រោយ​អ៊ីតាលី​មិនដែល​ចាញ់​ហើយ​ជំនួប​យប់​នេះពួក​គេ​គ្រោង​បន្ត​កំណត់​ត្រាល្អ​ថែម​ទៀត។​ទួរគីក៏​រក​ផ្លូវ​ជៀសវាងការ​បរាជ័យ​នៃ​ការ​ប្រកួត​បើក​ឆករបស់​ខ្លួន​សម្រាប់​យប់​នេះជា​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្រ្តចូល​លេង​ពាន Euro ជា​លើក​ទី​៥។ សម្ដី​គ្រូបង្វឹក៖ ŞenolGüneş គ្រូបង្វឹកទួរគី៖“ លទ្ធផលដែលយើងទទួលបានក្នុងការប្រកួតលើកដំបូងគឺសំខាន់ណាស់ ការស្មើឬឈ្នះអាចបណ្តាលឱ្យមានការភាន់ច្រលំនៅក្នុងក្រុម។ វាសំខាន់ណាស់ក្នុងការលេងឱ្យបានល្អ។ ខ្ញុំសង្ឃឹមថាវានឹងក្លាយជាការ​ប្រកួតដ៏អស្ចារ្យមួយដែលអ្នក​គាំទ្រដ៏រីករាយ … ហើយយើងនឹងឈ្នះ!”។ លោក Roberto Mancini គ្រូបង្វឹកអ៊ីតាលី៖ “យើងត្រូវតែគោរពប្រទេសទួរគី។ ពួកគេគឺជាក្រុមដែលពោរពេញទៅដោយទេពកោសល្យ។ ការ​ប្រកួតបើកឆាកតែងតែមានការពិបាក ហើយវានឹងមានអារម្មណ៍ជាច្រើនលាយឡំគ្នា ប៉ុន្តែអ្នកមិនអាចគិតឲ្យឆ្ងាយពីការ​ប្រកួតបាន​ទេ។ ខ្ញុំគិតថាមិនមានភាពរីករាយលើសពីនេះទេ។ អ្នកគាំទ្រអាចមានវារួច​ហើយ។ យើងដឹងថាយើងលេង​ទល់​និង​ក្រុម​មួយ​ណា។បំណងប្រាថ្នាចង់ក្លាយជាតួឯកនៅអឺរ៉ូយូនេះគឺធំធេងណាស់ ប៉ុន្តែនេះគឺជាការប្រកួតដែលត្រូវលេងដោយចិត្តស្រាល។ យើង​អាច​ធ្វើ​វា​បាន!”។ សម្ដីរបស់​អ្នក​សារព័ត៌មាន៖ Görkem…

Park Hang Seo
កីទ្បា

តើ​អ្នក​ដឹង​ទេ! គ្រូបង្វឹកលំដាប់​ពិភពលោក៥​នាក់ក្លាយជាជនរងគ្រោះក្រោម​ថ្វី​ដៃលោក Park Hang-Seo ​

ក្រុមជម្រើសជាតិម៉ាឡេស៊ីនឹងត្រូវប៉ះក្រុមជម្រើសជាតិវៀតណាមក្នុងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍អាស៊ីឆ្នាំ ២០២២ / ២០២៣ នៅឯពហុកីឡដ្ឋាន Al-Maktoum នាថ្ងៃទី ១២ ខែមិថុនាខាងមុខ។ ក្រុមខ្លាម៉ាឡាយូ​មួយ​នេះ​មិនដែល​យក​ឈ្នះវៀតណាមដែល​ដឹកនាំ​ដោយ​លោក Park Haeong-Seo ​នោះ​ទេ ។ គ្រូបង្វឹកម៉ាឡេស៊ីលោក Tan Cheng-Hoe ដែល​ជា​គ្រូបង្វឹកមានកំណត់ត្រាមិនល្អពេលប្រឈមមុខនឹងលោក Park Haeong-Seo​ របស់​វៀតណាម ហើយគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងត្បូងម្នាក់នេះក៏បានផ្តួលគ្រូបង្វឹកល្បី ៗ ផ្សេងទៀត និងបានគ្រប់គ្រងក្រុមក្នុងការប្រកួតបាល់ទាត់ពិភពលោក។ ក្នុងចំណោមគ្រូបង្វឹកល្បី ៗ ដែលបានរងបរាជ័យក្រោម​ថ្វីដៃលោក Park គឺលោក…

Eb9db5fd Cccc 4aab 8a7e 91939f01fa23
កីទ្បា

ទីផ្សារកីឡាករបើកហើយ! ពូៗត្រកូល Glazer បានត្រៀមអ្វីខ្លះហើយសម្រាប់ Man Utd រដូវកាល​ក្រោយ?

ដូចដែលយើងបាននិយាយពី​អត្ថបទមុនៗអ៊ីចឹង លោក​ Duncan Castles គឺជាប្រភពសមរម្យនៅពេលនិយាយអំពីព័ត៌មាននៅក្លឹបបិសាចក្រហម Manchester Uited ហើយ​គាត់​នឹង​បង្ហាញ​អំពី​រឿងរ៉ាវ​មួយចំនួន​ទាក់ទងទៅ​ត្រកូល Glazer ។ និយាយក្នុង​កម្មវិធី Transfer Window podcast លោក Duncan Castles បាន​ទម្លាយ​ថា​៖” កត្តាកំណត់​ចុង​ក្រោយ​របស់​ Man Utd សម្រាប់​ការ​ដោះដូរ​កីឡាករ​នៅ​រដូវ​កាល​ក្រោយ​គឺ​កត្រកូល Glazer”។ “ គួរឱ្យចាប់អារម្មណ៍ណាស់! ខ្ញុំធ្លាប់​បានសង្ខេបទៅ​ប្រិយមិត្តបាល់ទាត់! ពេល​នេះបើ​ចង់​ឲ្យ​ខ្ញុំ​និយាយ​ថា​តើ Man Utd បាន​ត្រៀមដល់​កម្រិតណា​ហើយ​នោះ​គឺ ពួក​គេមិនទាន់មានគំនិតច្បាស់លាស់អំពីថវិកាដែល​ខ្លួនមាននៅ​ឡើយ​ទេ”។ “វាអាស្រ័យលើអ្វីដែលក្រុម…

៦
សង្គម

បើស្រឡាញ់ខ្ញុំមែន សុំចិត្ត មិនថាអ្នកចាស់ ឬអ្នកថ្មី សូមកុំលួចលាក់ទាក់ទងគេក្រោយខ្នងខ្ញុំ

គ្មានអ្នកណាចូលចិត្តឱ្យសង្សារខ្លួនឯង ទៅពាក់ព័ន្ធជាមួយសង្សារចាស់ទេ​ សង្សារចាស់របស់អ្នក​ ជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់​ អ្នកស្រឡាញ់គេមុនខ្ញុំទៅទៀត​ ដូច្នេះហេីយខ្ញុំក៏ចេះតែខ្លាច​ ខ្លាចថាបេីអ្នកស្និទ្ធស្នាលជាមួយគេយូរៗទៅ ខ្លាចតែភ្លេីងស្នេហ៍ចាស់ក៏រេីឡេីង​ ខ្ញុំប្រចណ្ឌ ហើយក៏មិនចង់ឃេីញអ្នកទៅពាក់ព័ន្ធអីជាមួយគេទៀត​។ បេីបែកគ្នាហេីយក៏បែកឱ្យដាច់ស្រឡះ​ ប៉ុន្តែបេីមិនដាច់ស្រឡះអាចប្រាប់ខ្ញុំត្រង់ៗបានថានៅនឹកគេ​ នៅស្រឡាញ់​គេ​ ខ្ញុំក៏ព្រមដោះលែងឱ្យអ្នកទៅជួបគេវិញ​ ប៉ុន្តែបេីអ្នកអះអាងថាអ្នកស្រឡាញ់ខ្ញុំ​ ហេីយគេវិញអ្នកបានលុបចេញពីបេះដូងយូរហេីយ​ នោះអ្នកក៏កុំទៅទាក់ទងជាមួយគេ​ ទោះបីរាប់អានជាមិត្តក៏មិនបានដែរ​។ ចង់គិតថាខ្ញុំអាត្មានិយមក៏បាន​ តែខ្ញុំក៏មានសិទ្ធិការពារមនុស្សដែលខ្ញុំស្រឡាញ់​មែនទេ? ខ្ញុំគ្រាន់តែមិនចង់បាត់បង់​ ប្រហែលជាមិនខុសទេមែនអត់? ធ្លាប់បានឮអត់​ គេថាលួចលាក់អ្នកថ្មី​ មិនឈឺស្មេីគេលួចទាក់ទងអ្នកចាស់ទេ​ ប្រាកដណាស់មិនខុសទេ​ ប៉ុន្តែខ្ញុំសុំទៅចុះ​ ស្រឡាញ់​គ្នាសុំត្រឹមស្មោះត្រង់នឹងគ្នា​ អ្នកថ្មីអ្នកចាស់ក៏ដោយ​ ក៏ខ្ញុំមិនចង់ឱ្យអ្នកលួចលាក់ក្រោយខ្នងខ្ញុំដែរ​។ ប្រសិនបេីចង់ទាក់ទងអ្នកណាផ្សេងក៏ប្រាប់ខ្ញុំត្រង់ៗ​ ខ្ញុំក៏ព្រមបែកគ្នា​…

៦
សង្គម

សុំចិត្តចុះ! ចាំពេលដែលអ្នកអាចយល់ច្បាស់ពីខ្ញុំសិន ចាំអ្នកចូលមកជីវិតរបស់ខ្ញុំ

យល់ពីខ្ញុំសិន​ ចាំស្រឡាញ់ខ្ញុំ​ ស្គាល់ខ្ញុំឱ្យច្បាស់សិន មុននឹងចូលមកក្នុងជីវិតរបស់ខ្ញុំ ពេលខ្លះខ្ញុំក៏ហត់​ ខ្ញុំមិនចង់បកស្រាយអ្វីច្រេីនឡើយ​ គេចង់គិតបែបណាក៏ស្រេចតែចិត្តចុះ​ ខ្ញុំមិនអាចទៅតម្រូវតាមចិត្តអ្នកបាន១០០ភាគរយនោះឡើយ​ បេីសូម្បីខ្ញុំខ្លួនឯងតម្រូវចិត្តខ្លួនឯងមិនបានរហូតផង​នោះ។ ស្រឡាញ់​តែមិនយល់ពីគ្នា​ អ្នកចង់ឱ្យខ្ញុំធ្វេីអ្វី​ ខ្ញុំត្រូវតែបំពេញតាមចិត្តអ្នក​ ពេលខ្ញុំធ្វេីដូចចិត្តអ្នក​ អ្នកក៏ញញឹម​ ពេញចិត្ត​ យេីងក៏គ្មានរឿងឈ្លោះប្រកែកគ្នា​ ប៉ុន្តែនៅពេលដែលខ្ញុំមានហេតុផល​ តម្រូវ​តាមចិត្តអ្នកមិនបាន​ អ្នកក៏ខឹង​ អ្នកក៏ថាធុញនឹងហេតុផលរបស់ខ្ញុំណាស់​ សម្រេចទៅអ្នកស្រឡាញ់ខ្ញុំ​ ឬ​អ្នកស្រឡាញ់ខ្លួនឯងឱ្យប្រាកដទៅ?​ អ្នកផ្សេងមិនយល់ពីខ្ញុំ​ ខ្ញុំក៏មិនខ្វល់​ តែមនុស្សខ្ញុំស្រឡាញ់ក៏មិនយល់ពីខ្ញុំបែបនេះ​ ឱ្យខ្ញុំរំពឹងអីទៀត តើឱ្យអ្នកណាមកលេីកទឹកចិត្តខ្ញុំពេលខ្ញុំមានបញ្ហា​។ និយាយតាមត្រង់ចុះ ខ្ញុំហត់នឹងបញ្ហាផ្ទាល់ខ្លួនហេីយ​ ត្រូវមកហត់នឹងមនុស្សខ្លួនឯងស្រឡាញ់មិនយល់ចិត្តទៀត​ ស្នេហាដែលមិនយល់ពីគ្នាគ្មានថ្ងៃទៅមុខរួចឡើយ​។ បេីមិនយល់ចិត្តគ្នាហេីយ…

៦
សង្គម

ព្រោះធ្លាប់បែកបាក់ ធ្លាប់បាត់បង់ ទើបចេះតែខ្លាច មិនហ៊ានចាប់ផ្ដើមស្នេហាសាជាថ្មី

ខ្ញុំស្អប់អារម្មណ៍បាត់បង់​ ខ្ញុំខ្លាចនឹងការឈរមេីលមនុស្សដែលខ្ញុំស្រឡាញ់ដេីរចាកចេញពីខ្ញុំទៅ​ ដូច្នេះហេីយទេីបខ្ញុំមិនទាន់ហ៊ានបេីកចិត្តទទួលយកអ្នកណាម្តងទៀត​ ខ្ញុំបារម្ភថា ប្រសិនបេីគេចូលមកធ្វេីឱ្យខ្ញុំស្រឡាញ់គេខ្លាំង ហេីយគេក៏ទៅចោលខ្ញុំដូចអ្នកមុនៗទៀត​ ខ្ញុំប្រាកដជាត្រូវប្រឈមនឹងអារម្មណ៍បាត់បង់ម្តងទៀតហេីយ​។ ច្បាស់ណាស់ ប្រសិនបើជួបការបាក់បែកម្ដងទៀត ខ្ញុំប្រាកដជាត្រូវឈឺចាប់​ ត្រូវខូចចិត្ត​ ដេកយំរាប់ខែរាប់ឆ្នាំ ទម្រាំនឹងធ្វេីចិត្តកាត់គេចេញពីបេះដូងបាន។​ ក្រោយពេលខ្ញុំត្រូវឈឺចាប់ខ្លាំង ក្រោយពេលបាត់បង់គេពីជីវិតទៅ ខ្ញុំក៏គិតថាបេីខ្ញុំមិនបានស្រឡាញ់គេ​ ខ្ញុំមិនបណ្តោយឱ្យគេចូលមកក្នុងជីវិតខ្ញុំ​ ខ្ញុំរស់នៅតែម្នាក់ឯង​ ម្ល៉េះ​ខ្ញុំក៏មិនបានត្រូវមកខូចចិត្តបែបនេះដែរ។​ មែនហើយ បើខ្ញុំមិនចាប់ផ្ដើមជាមួយនឹងអ្នកណាទេនោះ ខ្ញុំក៏មិនត្រូវអ្នកណាបោះបង់ចោលពាក់កណ្តាលផ្លូវដែរ ដូច្នេះទេីបពេលនេះខ្ញុំរស់នៅម្នាក់ឯងសិន​ ខ្ញុំត្រូវការពេលវេលាហ្វឹកហាត់ចិត្តខ្ញុំឱ្យរឹងមាំ​ ប្រាប់ចិត្តថាស្រឡាញ់អ្នកណាក៏ត្រូវត្រៀមចិត្តទុកសម្រាប់ឈឺ​ មានជួបមានបែកជារឿងដែលប្រកែកមិនបាន​នោះឡើយ។ ប៉ុន្តែខ្ញុំគ្រាន់តែចង់មាននរណាម្នាក់ដែលស្រឡាញ់ខ្ញុំពិតប្រាកដ​ ហេីយក៏ព្រមនៅក្បែរខ្ញុំ​ កាន់ដៃខ្ញុំពេញមួយជីវិតរបស់គេ​ មិនចាកចេញពីខ្ញុំ​ មិនបោះបង់ចោលខ្ញុំ ដរាបណាបេះដូងគេនៅតែលោត​…

Fddf
សង្គម

អ្នក​មាន​ទម្រង់​មេ​ដៃ​ប្រភេទ​នេះ ចាស់​ទៅ​ច្រើន​តែ​រស់​ស្រួល តែ​ប្រភេទ​ទី ៣ មិន​សូវ​ល្អ​ទេ

តាមទំនោរចាស់ពីបុរាណដំណាលតគ្នា មើលត្រឹមទម្រង់មេដៃ ក៏អាចទាយបានដែរ ថាមនុស្សនោះជាមនុស្សប្រភេទណា ហើយអាចមានជោគវាសនាបែបណាខ្លះ? ១) មេ​ដៃ​រាង​មូល​ធំ អ្នក​ដែល​មាន​មេ​ដៃ​រាង​មូល​ធំ ច្រើន​តែ​ឆ្លាត​និង​រហ័សរហួន។ ការ​គិត​របស់​ពួក​គេ​ច្រើន​តែ​បែប Logic ហើយ​រាល់​ការ​បំពេញ​កិច្ចការងារ​អ្វី​គឺ​ដាក់​ចិត្ត​ខិតខំ​ធ្វើ​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា​មនុស្ស​ប្រភេទ​ទី ១ នេះ ឆាប់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ឆាប់​រង​ឥទ្ធិពល​ផ្លូវ​អារម្មណ៍ ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​បន្តិច។ និយាយ​ស្រួល​ស្តាប់​ទៅ គេ​ឆាប់​ខឹង ឆាប់​ក្តៅ​ក្រហាយ​ដោយ​សារ​នឹង​សម្តី ឬ​ទង្វើ​របស់​អ្នក​ដទៃ។ និយាយ​ដល់​ផ្លូវ​ទ្រព្យ ពួក​គេ​រមែង​ជោគជ័យ​ក្នុង​អាជីព​កិច្ច​ការងារ និង​ការ​រកស៊ី​ជំនួញ​ធំ​តូច​នានា ហើយ​ទ្រព្យ​សម្បត្តិ​រមែង​មាន​ច្រើន​ហូរហៀរ ពេល​ឈាន​ដល់​វ័យ​រាង​ចំណាស់​ទៅ។ ២) មេ​ដៃ​រាង​វែង អ្នក​ដែល​មាន​មេ​ដៃ​វែង ច្រើន​តែ​ដឹង​ពី​របៀប​គ្រប់គ្រង​ផ្លូវ​អារម្មណ៍​របស់​ពួក​គេ​បាន​ល្អ ហើយ​អាច​ដោះស្រាយ​អ្វី​ដោយ​ស្ងប់ស្ងាត់​រាល់​គ្រប់​ស្ថានការណ៍​ទាំង​អស់។…

Td
សង្គម

ជ្រើសរើសចង្កៀងវេទមន្តមួយ ដើម្បីដឹងថា តើដំណឹងល្អអ្វីកំពុងរង់ចាំអ្នកនៅខែមិថុនានេះ?

ខែមិថុនានៅសល់រយៈពេលច្រើនសប្តាហ៍ទៀត មុនឈានដល់ទំព័រថ្មីនៃខែទី ៧ ប្រចាំឆ្នាំ ២០២១។ ក្នុងចន្លោះពេលនេះ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសចង្កៀងវេទមន្តមួយ យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖ ចង្កៀងទី ១ ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានជួសជុល ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។ យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។ ចង្កៀងទី ២ ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ហើយគ្របដណ្តប់មកវិញដោយចក្ខុវិស័យថ្មី ដែលនឹងត្រួសត្រាយឲ្យជីវិតអ្នកឆ្ពោះទៅរកសុភមង្គលពិតនៅក្នុងខែមិថុនានេះ។ អ្នកនឹងទទួលបានការគោរព…

Gffg
ប្លែកៗ

មុនស្រលាញ់មនុស្សស្រី បុរសៗសួរខ្លួនឯងសិន អាចទទួលយករឿង ១០ យ៉ាងនេះបានឬអត់?

មុនដាក់ចិត្តថាស្រលាញ់មនុស្សស្រី តើអ្នកយល់ឬដឹងអ្វីខ្លះហើយពីមនុស្សស្រី? បុរសខ្លះមិនសូវទាំងដឹងរឿងតូចៗទាំងនោះផង ដល់តែពេលបានស្គាល់គ្នាច្បាស់ បែរជាទៅប្រកាន់កំហុសតូចៗទាំងនោះ នាំឲ្យបែកគ្នាក៏មាន។ ខាងក្រោមយើងបង្ហាញពីចំណុចសាមញ្ញ ១០ ហើយមនុស្សស្រីក៏មានចំណុចទាំងអស់នោះដែរ ហើយអ្នកជាបុរសសួរខ្លួនឯងសិន ថាអាចទទួលយកបានឬអត់? ១០) បន្ទប់របស់អ្នកនឹងមានសក់របស់នាងជ្រុះជាបន្តបន្ទាប់ ជាពិសេសបើនារីដែលអ្នកស្រលាញ់មានសក់វែង ៩) ដង្កៀបកៀបសក់នឹងរំលេចវត្តមាននៅគ្រប់ទិសទីក្នុងផ្ទះ ៨) មនុស្សស្រីងូតទឹក និងតុបតែងខ្លួនយូរលើសពីបុរស ១ ទ្វេជា ២ ជា ៣ ៧) នាងមិនអាចប្រើប្រាស់សំលៀកបំពាក់កាន់ឆ្នាំដូចយើងជាមនុស្សប្រុសឡើយ ៦) គ្រឿងតុបតែងនិងគ្រឿងសម្អាងរបស់នាង មានច្រើនម៉ាក ច្រើនម៉ូតរាប់មិនអស់ ៥) នាងនឹងតែងតែមានអារម្មណ៍មិនល្អយ៉ាងហោចណាស់…

៦
ប្លែកៗ

ទស្សន៍ទាយជោគជតា និងខ្សែជីវិត តាមរយៈត្រចៀករបស់អ្នក

យោងទៅតាមវិទ្យាសាស្ត្រនរវិទ្យា ការសង្កេតមើលត្រចៀក ក៏អាចព្យាករណ៍ដឹងពីបុគ្គលិកលក្ខណៈ និងខ្សែជីវិតរបស់មនុស្សម្នាក់ៗបានដែរ។ ១. ទីតាំងនៃត្រចៀក ទីតាំងនៃត្រចៀក ត្រូវបានកំណត់ដោយផ្អែកលើកម្ពស់ខ្ពស់ ទាប ឬស្មើនៃត្រចៀកបើប្រៀបធៀបទៅនឹងភ្នែករបស់អ្នក។ ការក្រឡេកមើលត្រចៀកខ្ពស់ គឺមានន័យថា គែមត្រចៀកខ្ពស់ជាងកន្ទុយរោមភ្នែករបស់អ្នក ចំណែកត្រចៀកទាប គឺទាបជាងកន្ទុយរៀមភ្នែក។ ចុះត្រចៀករបស់អ្នក តើខ្ពស់ ទាប ឬក៏ស្មើទៅ? – ត្រចៀកខ្ពស់ ៖ អ្នកដែលមានត្រចៀកខ្ពស់ ច្រើនតែជាមនុស្សដែលរៀនសូត្របានច្រើន និងមានសមត្ថភាពខ្ពស់ខាងផ្នែកច្នៃប្រឌិត។ ពួកគេត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយក្រុមគ្រួសាររបស់ពួកគេ ដោយមានការគាំទ្រពីមនុស្សខ្ពង់ខ្ពស់ជាច្រើន ដូច្នេះនៅពេលពួកគេធំឡើង ពួកគេមានឱកាសជាច្រើនដើម្បីទទួលបានជោគជ័យ។ – ត្រចៀកទាប ៖…

Rio
កីទ្បា

Rio Ferdinand ទម្លាយមូលហេតុ Luke Shaw ឡើង​ជើង​ខ្លាំងក្នុង​រយៈ​ពេល​មួយឆ្នាំចុងក្រោយ​នេះ

Shaw មានយុទ្ធនាការដ៏អស្ចារ្យក្នុង​រដូវ​កាល ២០២០/២១ ជាមួយបិសាចក្រហម Manchester United ហើយថែមទាំងត្រូវបានគេបោះឆ្នោតឱ្យក្លាយជាកីឡាករល្អប្រចាំឆ្នាំរបស់ United ដែល​បង្ហាញអំពីវីរភាពរបស់គាត់។ Rio Ferdinand បានប្រាប់កាសែត Express នៅ​ក្នុង​កម្មវិធី​វិភាគកីឡាមួយដែល​សួរអំពីមូលហេតុសំខាន់នៃទម្រង់លេង​ដ៏ល្អគួរឱ្យកត់សម្គាល់របស់ Luke Shaw កាលពីឆ្នាំមុន ​នៅ Man United​ ថា “ ភាពជឿជាក់មួយដែល​គ្រូបង្វឹកជឿជាក់លើគាត់”។ “ គាត់ប្រហែលជាបានផ្លាស់ប្តូររឿងមួយចំនួននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ អ្វីក៏ដោយដែលគាត់ធ្វើ គាត់ធ្វើបានល្អគួរឱ្យកត់សម្គាល់។ គាត់បង្ហាញចរិតល្អអស្ចារ្យ ដែលអ្នកត្រូវការពេលមានទុក្ខលំបាក ហើយខ្ញុំគិតថាគាត់ធ្វើបានល្អហើយ”។ Shaw បង្ហាញខ្លួនបាន…

49264403 4b09 4efd 8929 Cd2014d7e54c
កីទ្បា

Fabrizio Romano៖ Atletico Madrid នឹងមិនទទួលយកសំណើណាមួយមានតម្លៃតិចជាង ៣៤ លានផោនសម្រាប់ Trippier

Atletico Madrid នឹងមិនមានឆន្ទៈក្នុងការលក់ Kieran Trippier សម្រាប់សំណើណាមួយដែលមានតម្លៃទាបជាង ៤០ លានអឺរ៉ូ (៣៤ លានផោន) នោះ​ឡើយ​នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​កំពូលអ្នក​ជំនាញ​ព័ត៌មាន​ដោះដូរកីឡាករលោក Fabrizio Romano។ ប្រភពដដែលបាននិយាយថាខ្សែការពារស្តាំជម្រើស​ជាតិអង់គ្លេសរក្សាភាពស្ងប់ស្ងាត់ និង​អត់ធ្មត់ ចំពោះស្ថានភាពរបស់គាត់នាពេលបច្ចុប្បន្ននេះ ចំពេលមានពាក្យចចាមអារាមទាំងអស់ដែលភ្ជាប់គាត់ ទៅនឹងការផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Man United ក្នុងរដូវក្តៅនេះ។ បិសាចក្រហមពិតជាពេញចិត្តចំពោះកីឡាកររូបនេះ ហើយចង់ឱ្យរូបគេចុះហត្ថលេខា ប៉ុន្តែ AT. Madrid មិនធ្វើកិច្ចព្រមព្រៀងលើ​តម្លៃប្រាក់​ឈ្នួលចន្លោះ ១៥ -២០ លានផោនដែលតិច​ជាចំនួនកំណត់​ពួកគេសង្ឃឹមចង់បាននោះទេ។ Atletico មិនមានចេតនាបញ្ចុះថ្លៃសំណើយកខ្សែការពារខាងស្តាំរបស់​ក្លិប​ណាមួយ…

1200x630
កីទ្បា

រង់ចាំសំណើផ្លូវការ​យូរ​ពេក Dortmund កំណត់​ពេលវេលាក្នុងការ​លក់ Sancho

Borussia Dortmund បានបញ្ជាក់យ៉ាងច្បាស់ថា Jadon Sancho នឹងចាកចេញពីក្លឹប ប្រសិនបើពួកគេទទួលបានសំណើសមរម្យរហូតដល់ចុងខែកក្កដានេះតែប៉ុណ្ណោះបើយោងតាមកាសែតអាឡឺម៉ង់ Bild ។ ក្លិបអាឡឺម៉ង់ត្រូវបានគេរាយការណ៍ថា ចង់បានប្រាក់តម្លៃខ្លួន Sancho ប្រហែល ៩០ លានអឺរ៉ូ (៧៧ លានផោន) ដើម្បីលក់ខ្សែបំរើស្លាបអង់គ្លេសទៅ​ឲ្យ​ក្លិប​ណាក៏​បាន​ ដោយឡែក Man United បាននិយាយថាត្រៀមខ្លួនជាស្រេចក្នុងការបង់ប្រាក់ចំនួនដែល​ Dortmund នេះ។ ទោះជាយ៉ាងណាក៏ដោយ! លុះត្រាតែ Dortmund ទទួលបាន​សំណើដែលពួកគេចង់បានចំនួន​៩០លានអឺរ៉ូ មុនកាលកំណត់នៅចុងបញ្ចប់នៃខែក្រោយទេ​ហើយ​លើស​ពី​នេះ​ Sancho នឹងនៅជាមួយ Dortmund…

Van De Beek
កីទ្បា

អាច​ជារដូវ​កាល​មួយ​ដ៏អាក្រក់បំផុតរបស់ Van Der Beek ពេលនេះ​របួសខានជួយជម្រើស​ជាតិហូឡង់​លេង​ពាន Euro 2020

ខ្សែការពារ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានបង្ខំចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួតជើងឯកអឺរ៉ុប ឬ​ហៅ​ថា​ Euro 2020 នេះ​ឯង។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានតស៊ូ ដើម្បីជំនះរបួសក្រលៀនជាយូរមក​ហើយ ហើយពេល​នេះត្រូវទទួលស្គាល់ការបរាជ័យរបស់ខ្លួនក្នុង​ការ​មិនបាន​លេង​តំណាងឲ្យ​ជាតិរបស់​ខ្លយន​សម្រាប់​ប្រឹត្តិការណ៍​ដ៏​ធំក្នុង​ទ្វីបអឺរ៉ុប​មួយ​នេះ។ ព័ត៌មានអំពី​របួសរបស់​គាត់នេះ ត្រូវបានចុះផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមជម្រើស​ជាតិហូឡង់ហើយ​គ្រូបង្វឹកលោក Frank de Boer នឹងសម្រេចមិនដាក់កីឡាករជំនួសនោះទេ។ Van de Beek បានស្ថិតក្នុងកៅអីបម្រុងសម្រាប់ការប្រកួតមិត្តភាពស្មើ ២-២ ជាមួយស្កុតឡេន ប៉ុន្តែមិនបានចូលមកហ្វឹកហាត់​ជាមួយមិត្តរួម​ក្រុម​នោះ​ទេ។ ហូល្លង់នឹងលេងការប្រកួតក្នុងពូល…

Lll
បច្ចេកវិទ្យា

Apple ត្រៀម​ចេញ​របស់​កើប​លុយ​ថ្មី តម្លៃ​មិន​ក្រោម ១ ពាន់​ដុល្លារ​នៅ​ឆ្នាំ​ ២០២២

បើ​តាម​ការ​ព្យាករណ៍​លើក​ចុង​ក្រោយ​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ ២០២២ ក្រុមហ៊ុន Apple ប្រាកដ​ជា​នឹង​មាន​ការ​ប្រកាស​នូវ​ផលិតផល​ថ្មី នោះ​គឺ​ AR Headset ដែល​ជា​ប្រភេទ​ឧបករណ៍​ពាក់​ក្បាល​អាច​មើល​ឃើញ​ពិភព​សិប្បនិមិត្ត។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ​បច្ចេកវិទ្យា​លែន​កាមេរ៉ា​ដែល​មាន​ក្នុង​ឧបករណ៍​នោះ នឹង​ទទួល​បាន​ការ​ផ្គត់ផ្គង់​ពី​ដៃ​គូ​សហការ​ធំ​គឺ​ក្រុមហ៊ុន Genius Electronic Optical របស់​តៃវ៉ាន់ ដែល​ពួក​គេ​ក៏​ជា​ដៃ​គូ​ផ្គត់ផ្គង់​លើ​បំណែក​គ្រឿង​បង្គំ​នៃ iPhone 13 សេរី​ឆ្នាំ ២០២១ នេះ​ផង​ដែរ។ ងាក​ទៅ​មើល AR Headset របស់ Apple វា​ទំនង​ជា​មក​ជាមួយ​នូវ​អេក្រង់​បង្ហាញ…

Hh
សង្គម

ជ្រើសរើសដើមឈើមួយ ដើម្បីលាតត្រដាងស្គាល់ពីខ្លួនឯងកាន់តែច្បាស់ជាងមុន

ស្រមៃទៅមើលថាបើអ្នកមានសួនច្បារមួយ ហើយអ្នកមានជម្រើសក្នុងការដាំដើមឈើទៅក្នុងសួនច្បារនោះ តើដើមឈើទាំង ៦ អ្នកនឹងជ្រើសយកមួយណា? តាមរយៈចម្លើយរបស់អ្នក យើងអាចបង្ហាញច្បាស់ថាអ្នកជាមនុស្សបែបណា៖ ដើមឈើទី ១ អារម្មណ៍ខាងក្នុងរបស់អ្នកពោរពេញទៅដោយការគិតវិជ្ជមាន ហើយអ្នកមានបេះដូងទូលាយណាស់ តែអ្វីដែលជាបញ្ហាគឺអ្នកមិនក្លាហាន ក្នុងការធ្វើអ្វីមួយនោះទេ ពីព្រោះអ្នករមែងមានភាពខ្មាសអៀន។ ដើមឈើទី ២ ដើមឈើនេះតំណាងឲ្យអមតភាព ដ្បិតអ្នកជាមនុស្សរឹងមាំប៉ុណ្ណា ក៏នៅតែមានពេលខ្លះ អ្នកខ្វះទំនុកចិត្តលើខ្លួនឯង ដែលវាជាចំណុចខ្សោយម្តងម្កាលរបស់អញនក។ ដើមឈើទី ៣ ជាដើមឈើ តំណាងឲ្យភាពឈ្លាសវៃ និងពោរពេញដោយប្រាជ្ញា។ អ្នកជាមនុស្សដែលមានចំណេះដឹងធំទូលាយ ចូលចិត្តការរៀន ការដឹងលឺនៅអ្វីដែលថ្មី ហើយយកចំណេះដឹងទាំងនោះទៅបង្កើតជាប្រយោជន៍នៅពេលក្រោយ។ ដើមឈើទី ៤…

Hhh
សង្គម

៤ រឿងនេះនារីឆ្លាតវៃគេរមែងធ្វើដោយខ្លួនឯង លែងចាំបាច់ពឹងផ្អែកលើបុរស

មនុស្សស្រីជឿនលឿនសម័យនេះ រឿងល្មមៗគេមិនពឹងផ្អែកទៅលើបុរសនោះទេ ហើយបុរសក៏ដូចគ្នា ពួកគេក៏ស្រលាញ់រកតែនារីដែលមានការគិតវិជ្ជមានខ្ពស់ជាងមុន និងមិនយកនារីដែលពឹងផ្អែកលើគេទាំងស្រុងពេកឡើយ។ ខាងក្រោមជាចំណុចធំៗ ៤ ដែលនារីឆ្លាតវៃ និងសម័យថ្មី គេលែងពឹងផ្អែកលើបុរស ដ្បិតបើពួកគេស្រលាញ់គ្នាខ្លាំងក៏ដោយ៖ ៤) ស្រលាញ់ខ្លួនឯង ជាទូទៅមនុស្សស្រីត្រូវការការពារ និងការស្រលាញ់ពីបុរស តែយ៉ាងណាមិនអាចរំពឹងបានរហូតនោះឡើយ។ បែបនេះហើយស្ត្រីឈ្លាសវៃនាងតែងតែបង្រៀនខ្លួនឯងឲ្យចេះស្រលាញ់ខ្លួនឯង អ៊ីចឹងគេក៏មិនសូវឈឺចាប់ខ្លាំងនោះដែរ បើថ្ងៃណាមួយបុរសម្នាក់នោះចាកចេញ ឬមានថ្មី។ ស្ត្រីឈ្លាសវៃ តែងតែស្រលាញ់ខ្លួនឯងជាមុន មុនឲ្យប្រុសៗមកស្រលាញ់ពួកនាង។ ៣) រកលុយខ្លួនឯង ដើរលេងខ្លួនឯង នារីសម័យថ្មី ខ្លះពូកែរកលុយជាងបុរសទៅទៀត ហើយនាងចេះបង្កើតក្តីសុខដោយខ្លួនឯង ពោលមិនចាំបាច់តែពឹងផ្អែកលើបុរសជាដៃគូឡើយ។ នាងចង់បានអ្វី ទៅដើរលេងនៅទីណា…

Mm
សង្គម

ចែកគ្នាបានដឹង! កុំធ្វើរឿង ៦ នេះ នៅពេលហាត់ប្រាណ ប្រយ័ត្នដាច់សរសៃឈាមខួរក្បាលមួយរំពេច

ការធ្វើលំហាត់ប្រាណ ឬលេងកីឡាណាមួយ គឺសុទ្ធសឹងតែល្អចំពោះសុខភាព យ៉ាងណាក៏មានពេលវេលាសមស្របទៅតាមនោះដែរ ដោយមិនចេះតែបង្ខំខ្លួនឯង ឬអនុវត្តក្នុងកាលៈទេសៈដែលមិនល្អណាមួយឡើយ។ ខាងក្រោមយើងបង្ហាញរឿងទាំង ៦ ដែលអ្នកគួរជៀសវាង កំឡុងពេលលេងកីឡា ឬហាត់ប្រាណ ព្រោះអាចនាំឲ្យអ្នកដាច់សរសៃឈាមខួរក្បាល បាត់បង់ជីវិតមួយរំពេច៖ ១) អង្គុយ ដេកភ្លាមៗ ក្រោយពេលធ្វើលំហាត់ប្រាណ ពេលដែលរាងកាយហត់នឿយខ្លាំង ឬសាច់ដុំដំណើរការខ្លាំង និងទើបតែហៀរញើសចេញមកច្រើន អ្នកមិនគួរអង្គុយចុះ ឬមកដេកភ្លាមៗនោះទេ ព្រោះរាងកាយវាមិនអាចសម្របទៅតាមសកម្មភាពនោះបានភ្លាមៗ ដែលនាំឲ្យអ្នកអាចដួលសន្លប់។ ល្អបំផុតគួរតែដើរ ដកដង្ហើមយឺតៗរយៈពេល ១០ ទៅ ១៥ នាទីសិន ដើម្បីឲ្យរាងកាយវិលទៅសភាពដើម។ ២)…

Bv
សង្គម

សើច​ច្រើន​មិន​អត់​ប្រយោជន៍​ទេ បើ​ស៊ី​ជម្រៅ​ទៅ​អាច​ជួយ​ ៥ ចំណុច​នេះ​ដល់​រាងកាយ

មនុស្ស​យើង​មាន​រឿង​អស់​សំណើច ដែល​នាំ​ឲ្យ​សើច​ខុសៗ​ពី​គ្នា ហើយ​នៅ​ពេល​សើច​អ្នក​ចាប់​អារម្មណ៍​ទេ ថា​ខ្លួន​ប្រាណ​យើង​ហាក់​មាន​អ្វី​ម្យ៉ាង​ប្លែក​ខុស​ពី​ធម្មតា។ តាម​ពិត​ទៅ​បើ​ស៊ី​ជម្រៅ​ឲ្យ​អស់​ទៅ ការ​សើច​គឺ​អាច​ផ្តល់​ប្រយោជន៍​ធំ ៥ យ៉ាង​ដល់​រាងកាយ​មនុស្ស៖ ៥) អាច​ជួយ​ដុត​កាឡូរី​ក្នុង​រាងកាយ ការ​សើច​រយៈ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ដុត​កាឡូរី​បាន​គួរ​សម​ដែរ បែប​នេះ​មាន​ន័យ​ថា អ្នក​ទម្លាប់​សើច​ច្រើន ក៏​អាច​ជា​កត្តា​ជួយ​ជំរុញ​ដល់​ការ​ស្រក់​ទម្ងន់។ វា​ស្រដៀង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​លើ​ផ្នែក​មុខ និង​ផ្នែក​ពោះ ឲ្យ​មាន​សភាព​តឹងណែន​ល្អ។ ៤) កាត់​បន្ថយ​ស្រ្តេស មនុស្ស​យើង​ពេល​ខ្លះ​ស្រ្តេស​ដោយ​មិន​ដឹង​រឿង បែប​ហ្នឹង​ទើប​គេ​មិន​សូវ​ឲ្យ​នៅ​ម្នាក់​ឯង ហើយ​គួរ​មាន​គ្នា​ជជែក​លេង ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស។ ជា​ទូទៅ​ការ​សើច នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ហើយ​អាច​បន្លប់​ទុក្ខ​ទាំង​ឡាយ​ដែល​មាន​ក្នុង​ចិត្ត។ ៣) សម្ពាធ​ឈាម​មាន​ការ​ថយ​ចុះ ជួយ​ឲ្យ​លំហូរ​ឈាម ​ដំណើរការ​ទៅ​បាន​ល្អ…