
វៀតណាមឡើងជម្រុះ World Cup ជុំទី៣ ជាលើកទីមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ខ្លួន
ក្រុមជម្រើសជាតិវៀតណាមបានឡើងទៅវគ្គជម្រុះ ពានរង្វាន់ 2022 FIFA World Cup ជុំទី៣ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ខ្លួន ត្បិតតែបានរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអារ៉ាប់រួមក្នុងលទ្ធផល៣ទល់២។ ការឡើងទៅវគ្គជម្រុះជុំទី៣នេះគឺឡើងទៅក្នុងនាមជាក្រុមលេខ២ល្អបំផុតចំនួន៤ក្រុមដែលត្រូវឡើងទៅជាមួយក្រុមកំពូលតារាងគ្រប់ពូលក្នុងជុំទី២នេះ។ ជម្រើសជាតិវៀតណាមត្រូវបានក្រុមអារ៉ាប់រួមនាំមុខដល់ទៅ៣ទល់០ ប៉ុន្តែចុងម៉ោងពួកគេរកបាន២គ្រាប់វិញដោយកីឡាករ Nguyen Tien Linh និងកីឡាករ Minh Vuong Tran នៅនាទី៨៥ និង៩០+៣។ លទ្ធផលក្រុមហ្សកដានីរងបរាជ័យក្រោមថ្វីជើងអូស្រ្តាលី១ទល់០ ក៏ជាកត្តាលីករឲ្យវៀតណាមឡើងទៅបានដែរ។ នេះមានន័យថាក្រុមកំពូលតារាងអារ៉ាប់រួមនិងវៀតណាមឡើងទៅវគ្គជម្រុះជុំទី៣ និងមានកៅអីជុំផ្ដាច់ព្រ័តពានរង្វាន់ AFC Asian Cup ដែលលេងក្នុងប្រទេសចិនផងដែរ។ ចំណែកក្រុមដទៃទៀតក្នុងពូល C នេះដែរគឺ…




















