Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
៦
ប្លែកៗ

តើចរិតឯកជនរបស់អ្នក មានភាពអស្ចារ្យយ៉ាងណាទៅ?

ជ្រើសរើសស្ករគ្រាប់មួយ ក្នុងចំណោមស្ករគ្រាប់ខាងក្រោមនេះ ដើម្បីដឹងពីភាពអស្ចារ្យនៃចរិតឯកជនរបស់អ្នក។ 1. ស្ករគ្រាប់ទី 1 អ្នកគឺជាមនុស្សពោរពេញដោយក្ដីស្រឡាញ់ រួសរាយរាក់ទាក់ និងមានភាពរីករាយជាមយយនឹងជីវិត។ អ្នកមិនចូលចិត្តធ្វើឱ្យខ្លួនឯងស្មុគស្មាញនោះឡើយ ព្រោះអ្នកដឹងថា ជីវិតនេះគឺខ្លីណាស់។ អ្នកតែងតែមានគំនិតសុទិដ្ឋិនិយម ហើយដឹងពីរបៀបដើម្បីធ្វើឱ្យជីវិតកាន់តែរីករាយ។ ព្រោះតែបែបនេះហើយ មនុស្សគ្រប់គ្នាចង់នៅក្បែរអ្នក ស្រឡាញ់រាប់អានអ្នកយ៉ាងខ្លាំង។ 2. ស្ករគ្រាប់ទី 2 អ្នកមានបេះដូងដ៏ផ្អែមល្ហែម ហើយងាយនឹងរំភើប ចិត្តល្អ ដែលជាហេតុបង្កឱ្យអ្នកអាចក្លាយជាជនរងគ្រោះ ព្រោះតែសេចក្ដីល្អនេះឯង។ អ្នកអាចបង្កើតមិត្តភក្តិជាមួយមនុស្សគ្រប់គ្នាយ៉ាងងាយស្រួល។ ព្រោះអ្នកជាមនុស្សម្នាក់ដែលតែងតែខ្លាចនឹងឃើញនរណាម្នាក់រងទុក្ខ។ 3. ស្ករគ្រាប់ទី 3 អ្នកគឺជាមនុស្សដែលពោរពេញទៅដោយមនោសញ្ចេតនាជ្រាលជ្រៅ។ អ្នកផ្តល់ក្តីស្រឡាញ់ដល់មនុស្សជាច្រើនដែលនៅជុំវិញអ្នក។…

Sardar Azmoun Knongsroksport
កីទ្បា

AC Milan កំពុងទាក់​ទងខ្សែប្រយុទ្ធជម្រើស​ជាតិអ៊ីរ៉ង់ Sardar Azmoun ខណៈតម្លៃខ្លួន២៥លានអឺរ៉ូ

ក្លិបលេង​ក្នុង​លីគកំពូលអ៊ីតាលី AC Milan កំពុង​តែ​ទាក់​ទងចង់​បាន​ខ្សែប្រយុទ្ធជម្រើស​ជាតិ​អ៊ីរ៉ង់​កីឡាករ​ Sardar Azmoun ដែល​បច្ចុប្បន្នកំពុងលេង​ឲ្យ​ក្លិបជើងឯកលីគកំពូលរុស្សី Zenit Saint Petersburg ។ មែនទែនទៅ! គោលដៅរបស់ AC Milan គឺ Olivier Giroud ។ គាត់មាន​ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅ Rossoneri ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើទោះបីជាគាត់បានបន្តកិច្ចសន្យាជាមួយ Chelsea មួយឆ្នាំទៀតក៏ដោយ។ ចំណែក​ខ្សែប្រយុទ្ធដែលមានស្រាប់ Zlatan Ibrahimovic ហាក់មិនមានអនាគតជាមួយក្លិបយូរអង្វែងទេ ហើយនេះប្រហែលជាមូលហេតុដែល AC Milan…

Bvvb
សង្គម

ស្រ្តីៗ​ត្រូវ​ប្រយ័ត្ន បើ​ណាត់​ជួប​ដំបូង​ខាង​បុរស​លេចចេញ ៤ ចំណុច​នេះ អ្នក​គួរ​ប្រញាប់​ត្រូវ​ដក​ខ្លួន

មុន​ក្លាយ​ទៅ​ជា​ពាក្យ​ថា “សង្សារ” នរណា​ក៏​ដូច​គ្នា​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ណាត់​ជួប​ជា​លើក​ដំបូង មិនមែន​មិន​ដែល​ជួប​មុខ​គ្នា​សោះ ហើយ​ទៅ​ប្រកាស​ថា ស្រលាញ់​គ្នា​បាន​នោះ​ទេ ព្រោះ​បែប​ហ្នឹង​គេ​រក​ថា​ស្នេហា​ក្មេង​ខ្ចី ដែល​បាន​តែ​មួយ​ឆាវ។ យ៉ាង​ណា​នៅ​ការ​ណាត់​ជួប​ដំបូង​នោះ សម្រាប់​នារីៗ​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ពី​ចំណុច​ដែល​បាន​ឃើញ​នៅ​ពេល​ដៃ​គូ​បង្ហាញ​ចេញ​មក ព្រោះ​អ្នក​ត្រូវ​តែ​ច្បាស់​នៅ​ចំណុច​ដំបូង ទើប​ទៅ​ពេល​ក្រោយ​មាន​ភាគរយ​ឈឺ​ចាប់​ទាប។ ខាង​ក្រោម Knongsrok ណែនាំ​នូវ ៤ ចំណុច ប្រសិន​បុរស​ជា​ដៃ​គូ​បង្ហាញ​ចេញ​មក អ្នក​ប្រេ​ចិត្ត​ប្រេ​កាយ​ត្រៀម​ដើរ​ចេញ​ឲ្យ​ហើយ​ទៅ៖ ៤) តក់ក្រហល់​ចង់​ក្លាយ​ជា​មិត្ត​ប្រុស​ម្នាក់ ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​ព្យាយាម​សុំ​អ្នក​ធ្វើ​ជា​សង្សារ ធ្វើ​ជា​មិត្ត​ប្រុស​របស់​អ្នក ហើយ​ប្រកូកប្រកាស​ឲ្យ​គេ​ដឹង​ថា​រវាង​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ផ្អែមល្ហែម​នឹង​គ្នា។ មនុស្ស​មិន​អាច​មើល​តែ​ប៉ុន្មាន​ថ្ងៃ​ដឹង​ទេ ដោយ​ចង់​បាន​ស្នេហា​ប្រាកដប្រជា​មួយ គឺ​ត្រូវ​ឆ្លង​កាត់​ការ​ស្វែងយល់​ចិត្ត​គ្នា​ជា​ច្រើន​ខែ ហើយ​មាន​ពេលវេលា​នៅ​ក្បែរ​គ្នា និង​ស្គាល់​ពី​គ្នា​ច្បាស់​នៅ​ចំណុច​មួយ​ចំនួន​សិន។ អ្នក​ជា​នារី​គឺ​ត្រូវ​តែ​ហ៊ាន​ប្រាប់​ចំៗ​ទៅ​គេ ប្រសិន​បើ​មិន​ទាន់​ត្រៀម​ចិត្ត​រួចរាល់​នោះ។…

Nnn
សង្គម

របស់​សាមញ្ញ ៥ អាច​ប្រើ​ទុក​កម្ចាត់​សត្វ​កន្លាត​ពី​ផ្ទះបាយ​យ៉ាង​ស្រួល ហើយ​មិន​ប៉ះពាល់​សុខភាព​ទេ

កន្លែង​រស់នៅ​ស្អាត​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ ​ព្រោះ​វា​ក៏​ជា​កត្តា​កំណត់​នៃ​ភាព​ល្អ​និង​អាក្រក់​ទៅ​លើ​ផ្នែក​សុខភាព​រាងកាយ​របស់​អ្នក​ផង​ដែរ។ យ៉ាង​ណា​ក្នុង​ផ្ទះ​បាយ ដែល​ជា​កន្លែង​ចម្អិន​អាហារ និង​ទុក​ដាក់​ចាន​ឆ្នាំង​ផ្សេងៗ​ជា​ទូទៅ​គឺ​ពិបាក​នឹង​បញ្ចៀស​សត្វ​ល្អិត​ចង្រៃ​មក​រំខាន​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​សត្វ​កន្លាត ដែល​វា​មាន​ច្រើន​រាប់​មិន​អស់ ហើយ​បើ​បាញ់​សម្លាប់​ក៏​បាត់​តែ​មួយ​រយៈ​ពេល​ខ្លី លុះ​ក្រោយ​មក​ក៏​មក​ទៀត។ ក្នុង​ថ្ងៃ​នេះ Knongsrok ណែនាំ​របស់​សាមញ្ញ ដែល​អ្នក​អាច​ប្រើប្រាស់ ទុក​កម្ចាត់ និង​បណ្តេញ​មិន​ឲ្យ​កន្លាត​រត់​ចូល​បន្ទប់​ឬ​ទីតាំង​ណា​មួយ​នៃ​គេហដ្ឋាន​របស់​អ្នក​បាន។ ៤) កាហ្វេ អ្នក​យក​កាហ្វេ​ម្សៅ​មួយ​ស្លាប​ព្រា មក​លាយ​ជាមួយ​ទឹក ហើយ​ដាក់​ក្នុង​ពែង​តូច​មួយ។ នៅ​ពេល​ដែល​សត្វ​កន្លាត​វា​ធំ​ក្លិន ហើយ​ចូល​មក​ក្នុង​នោះ វា​នឹង​ងាប់​ម្តង​មួយៗ រហូត​ដល់​លែង​មក។ ៣) ខ្ទឹម​បារាំង ខ្ទឹម​បារាំង​នៅ​ពេល​ដែល​សាយភាន​ក្លិន​របស់​វា នោះ​នឹង​ធ្វើ​ឲ្យ​សត្វ​កន្លាត​ខ្លាច។ អ្នក​អាច​ចិត​វា​ជា​ចំណិត​ស្តើងៗ ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​ឧស្សាហ៍​មាន​កន្លាត​ញឹកញាប់ ដូច​ជា​កែង​តុ ទូ​ជា​ដើម។​មួយ​រយៈ​ពេល​ខ្លី​ចាំ​សង្កេត​មើល​ទៅ…

Bb
សង្គម

ជ្រើសរើសសត្វព្រាបមួយ ដើម្បីដឹងថាជីវិតអ្នកទទួលបានអំណោយទានអ្វីពីធម្មជាតិ?

តើក្នុងក្រសែភ្នែកអ្នកដទៃ គេមើលមកអ្នកជាមនុស្សបែបណា? អ្នកស្គាល់ខ្លួនឯងច្បាស់ដល់កម្រិតណា? ចំណុចខ្លាំងអ្វីដែលអ្នកគិតថា អ្នកមានប្រៀបជាងមនុស្សទូទៅ? តាមរយៈការជ្រើសរើសនូវសត្វព្រាបមួយ ក្នុងចំណោមសត្វព្រាបទាំង ៣ យើងអាចបង្ហាញចម្លើយទៅកាន់អ្នកដូចខាងក្រោម៖ សត្វព្រាបទី ១ អ្នកគឺជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃពីកំណើត ហើយមានកម្លាំងចលករពីខាងក្នុង ដែលជំរុញឲ្យអ្នកទទួលបានថាមពលវិជ្ជមានច្រើនក្នុងជីវិត។ ស្ថានភាពខ្លះសម្រាប់មនុស្សទូទៅអាចថាលំបាក ប៉ុន្តែសម្រាប់អ្នកវិញបែរជាមើលឃើញថា ងាយស្រួល និងថែមទាំងអាចណែនាំផ្លូវសម្រាប់អ្នកដទៃទៀតផង។ អ្នកមើលឃើញភាពវិជ្ជមានច្រើនសម្រាប់ស្ថានភាពនៃជីវិតជុំវិញខ្លួន ដែលនាំឲ្យបន្ទុកក្នុងជីវិតអ្នករាងស្រាលជាងមុន។ ដោយសារហេតុផលនេះអ្នករមែងទទួលបានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួន។ ជាសារណែនាំសម្រាប់អ្នក៖ រឿងរ៉ាវឈឺចាប់ទាំងឡាយ ដែលអ្នកបានជួប នឹងបញ្ចប់នៅពេលខាងមុខ ហើយស្រមោលអតីតកាលទាំងឡាយ នឹងត្រូវបានបំភ្លេចចេញពីក្នុងចិត្តរបស់អ្នក។ សត្វព្រាបទី ២ អំណោយទានពីធម្មជាតិរបស់អ្នក គឺការដែលអ្នកចេះមានចរិតសុភាពរាបសា និងចេះដាក់ខ្លួនតាំងពិកំណើត។…

Bbvbgh
សង្គម

៦ ខែចុងក្រោយសម្រាប់ឆ្នាំ ២០២១ អ្នកកើតឆ្នាំទាំង ៤ នេះ នឹងបានជួបលាភធំ រាសីឡើងខ្ពស់ត្រដែត

នៅរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២១ នេះ អ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានឱកាសទទួលបានសំណាងល្អច្រើន ហើយជោគជតារាសីរបស់ពួកគេ ក៏មានការឡើងខ្ពស់ត្រដែត ខុសពីអ្នកកើតឆ្នាំដទៃ៖ ១) ឆ្នាំថោះ (ទន្សាយ) ឆមាសចុងក្រោយនៃឆ្នាំ ២០២១ សម្រាប់អ្នកកើតឆ្នាំថោះ ឬទន្សាយ នឹងមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត។ កាបូបដាក់លុយរបស់អ្នកនឹងពេញខ្លាំងជាងមុន ហើយក៏នាំទាំងសំណាងមកដល់អ្នកនិងក្រុមគ្រួសារ។ ២) ឆ្នាំម្សាញ់ (ពស់) មានផ្កាយសំណាងជាច្រើន ដែលនឹងចូលមកក្នុងជីវិតអ្នកកើតឆ្នាំរោងនៅរយៈពេល ៦ ខែចុងក្រោយ។ កន្លងមកអ្នកបានជួបបញ្ហាលំបាកច្រើនណាស់មកហើយ ដែលសឹងតែនាំឲ្យពេលខ្លះជីវិតប៊ិះធ្លាក់ដល់បាតក៏មាន។ យ៉ាងណាទំហំប្រាក់ចំណូលនឹងមានការកើនឡើងវិញហើយ…

Nbbn
សង្គម

ក្រោយងើបពីគេង បើឧស្សាហ៍ចេញអាការៈ ៣ នេះ ប្រយ័ត្នបន្តិចអ្នកអាចនឹងដាច់សរសៃឈាមខួរក្បាល

ជំងឺដាច់សរសៃឈាមខួរក្បាល ពេលខ្លះមកលោងយើងមួយពព្រិចភ្នែកល្មមអាចនឹងឲ្យយើងបាត់បង់អាយុជីវិតក៏មាន។ ប៉ុន្តែយើងក៏អាចកត់សម្គាល់មើលដឹងបានដែរ ពីអាការៈនិងរោគសញ្ញាមួយចំនួន ដែលអ្នកគួរតែប្រុងប្រយ័ត្នទុកជាមុន។ ខាងក្រោមជាចំណុច ៣ ដែលអាចបង្ហាញជាមុនថាអ្នកកំពុងវិវត្តទៅរកជំងឺដាច់សរសៃឈាមខួរក្បាល ហើយគួរតែប្រយ័ត្ន បើកើតមានវាក្រោយក្រោកពីគេង៖ ១) ឈឺក្បាល អ្នកនឹងជួបប្រទះនៅការឈឺចាប់ផ្នែកក្បាល ក្រោយពេលភ្ញាក់ ជាពិសេសជាលិកាខួរក្បាលត្រូវបានរំខានយ៉ាងខ្លាំង ដែលបណ្តាលឲ្យអ្នកមានកង្វះអុកស៊ីហ្សែនថែមទៀតក៏មាន។ សាមញ្ញទៅបើអ្នកចេះតែឈឺក្បាលសឹងរាល់ព្រឹក ហើយមិនបាត់សោះ នោះវាជាសញ្ញាធ្ងន់ធ្ងរដែលត្រូវទៅរកគ្រូពេទ្យជំនាញហើយ។ ក្រៅពីនេះអ្នកក៏អាចជាមានរោគសញ្ញាវិលមុខ ឬពេលខ្លះចង់ក្អួតចង្អោរក៏មាន។ ២) សមត្ថភាពនៃការមើលមានការថយចុះ ចក្ខុវិស័យនៃភ្នែករបស់អ្នក នឹងចាប់ផ្តើមមានការថយចុះ ពោលគឺអាចនាំឲ្យអ្នកចាប់ផ្តើមមើលឃើញអ្វីក៏ស្រអាប់ រាងងងឹតមុខ នោះដោយសារតែការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលធ្វើទៅមិនបានគ្រប់គ្រាន់។ យ៉ាងណាវានឹងត្រលប់មកសភាពធម្មតាវិញ ក្រោយនោះ ២-៣ នាទី…

៧
សង្គម

បើស្រឡាញ់ខ្ញុំ សូមកុំកុហកបោកប្រាស់ កុំចាត់ទុកខ្ញុំដូចមនុស្សល្ងង់ម្នាក់ ដែលមិនដឹងអី

ស្រឡាញ់​ខ្លាំង​ ឈឺចាប់ក៏ខ្លាំងដូចគ្នា​ គឺដូចដែលគេថា​ ស្រឡាញ់​ប៉ុនណា​ ឈឺផ្សាប៉ុណ្ណឹង​ ជាការពិតណាស់ មនុស្សដែលយេីងស្រឡាញ់ធ្វេីទង្វេីដែលយេីងស្អប់​ យេីងក៏ឈឺណាស់​ ឈឺលេីសធម្មតា​ ឈឺជាងអ្នកដទៃធ្វេីដាក់យេីង​ ព្រោះថានៅពេលដែលយេីងស្រឡាញ់នរណាម្នាក់​ យេីងក៏ជឿទុកចិត្តគេ​ ជឿថាគេនឹងមិនកុហកបោកប្រាស់មនុស្សដែលគេនិយាយថាស្រឡាញ់​នោះឡើយ។ ប៉ុន្តែនៅពេលដែលអ្វីៗខុសពីការគិតរបស់យេីង​ យេីងបែរជាបានដឹង​រឿងមិនគួរដឹង គឺមនុស្សដែលយេីងស្រឡាញ់គេកុហកបោកប្រាស់យេីងរហូតមក​ កុហករហូតដល់ធ្វេីឱ្យយើងក្លាយជាមនុស្សល្ងង់ក្នុងកែវភ្នែករបស់គេ​ ហេីយក៏អ្នកដទៃ​ យេីងខំទុកចិត្តគេ​ តែគេបែរជាធ្វេីរឿងមិនគប្បីមកបំផ្លាញទំនុកចិត្តរបស់យេីងអស់ខ្ទេចខ្ទីគ្មានសល់សូម្បូីបំណែក​ ខ្ញុំក៏មិនប្រាកដចិត្តថា ខ្ញុំឈឺចាប់នឹងការពិតឬមួយខូចចិត្តដែលត្រូវកុហកនោះទេ​។ តែខ្ញុំគ្រាន់តែដឹងថាវាជាអារម្មណ៍ដែលឈឺណាស់​ អារម្មណ៍ដែលត្រូវមនុស្សខ្លួនឯងទុកចិត្ត​ ហេីយស្រឡាញ់បំផុតកុហក​ ឈឺជាងគេយកកាំបិតមកចាក់ចំកណ្តាលដេីមទ្រូងទៅទៀត​ ខ្ញុំមិនដឹងថាគួរនិយាយបែបណាទៅកាន់គេនោះទេ​ ហេីយក៏មិនដឹងប្រាប់គេយ៉ាងម៉េចដេីម្បីឱ្យគេបានយល់ពីទំហំនៃការខូចចិត្តរបស់ខ្ញុំដែរ​ ខ្ញុំបានត្រឹមក្តាប់ដៃយំ​ ព្រោះខ្ញុំអន់ចិត្ត​ ខ្ញុំខឹង​ ខ្ញុំឈឺ​…

៧
សង្គម

បើមានស្នេហាហើយ មានតែការហត់នឿយចិត្ត កុំបន្តអី ព្រោះយើងមិនមែនរត់ហាត់ប្រាណទេ

កុំព្យាយាមរត់តាមនរណាម្នាក់ខ្លាំងពេក ព្រោះវាហត់នឿយចិត្តខ្លាំងណាស់​ ស្នេហាជាការដែលយេីងផ្តល់ក្តីស្រឡាញ់ទៅឱ្យគេ ហេីយយេីងក៏ទទួលបានក្តីស្រឡាញ់ពីគេមកវិញដោយគ្មានហេតុផល ឬលក្ខខ័ណ្ឌអ្វីទាំងអស់​ ព្រោះស្នេហាជាអ្វីម៉្យាងដែលចូលមកបំពេញក្តីសុខក្នុងជីវិតរបស់យេីង​ មិនមែនជាការរត់ហាត់ប្រាណដែលត្រូវតែចំណាយកម្លាំងដល់ហត់នោះទេ​។ ប្រសិនបេីអ្នកមានស្នេហា ហេីយ​ត្រូវមានអារម្មណ៍ថាហត់ដូចទៅនឹងការរត់ហាត់ប្រាណនោះ ខ្ញុំគិតថាកុំមានអីល្អជាង​ ស្នេហាត្រឹមតែជាចំណែកមួយនៃជីវិតមិនមែនជាជីវិតទាំងមូលទេ​ ដូច្នេះកុំគិតថាគ្មានស្នេហាយេីងរស់មិនបាន​។ ប្រសិនបេីយេីងមានស្នេហា​ មានសង្សារដែលយល់ចិត្ត​ គេធ្វេីឱ្យយើងញញឹមបានច្រេីនជាងកាលដែលយេីងរស់នៅម្នាក់ឯង​ គេធ្វើឱ្យយើងមានអារម្មណ៍ថា​ ជីវិតយេីងមានន័យជាងមុន​ វាក៏សមគួរនឹងឱ្យយើងមានស្នេហា​ ព្រោះយេីងក៏មានក្តីសុខជាមួយស្នេហាមួយនេះពិតមែន​ រីករាយជាមួយក្តីស្រឡាញ់របស់យេីងពិតមែន​។ ប៉ុន្តែបេីវាជាស្នេហាបែបត្រូវយំស្ទេីររាល់ថ្ងៃ​ អាចសួរខ្លួនឯងលមេីលថា​ កំពុងតែមានស្នេហា​ ឬ​កំពុងហាន់ខ្ទឹមបារាំង?​ បេីមានស្នេហាហេីយ​ តែត្រូវរត់តាមអារម្មណ៍គេ​ ដេញតាមផ្គាប់ចិត្តគេ​ ទាំងដែលគេមិនដែលសូម្បីតែខ្វាយខ្វល់ពីអារម្មណ៍របស់យេីងបន្តុិចផង​នោះ គេមានតែធ្វេីឱ្យយើងមានអារម្មណ៍ថាហត់ចិត្ត​ ហត់នឹងទង្វេីរបស់គេ​ ហត់នឹងព្យាយាមថែតែម្នាក់ឯង​ តេីសួរថាសមតម្លៃនឹងឱ្យយើងបន្តរស់នៅជាមនុស្សដែលមានស្នេហាទៀតទេ?…

ស៊ាង ចន្ធា
កីទ្បា

Goal.com: ស៊ាង ចន្ធាស្ថិត​ក្នុង​ចំណោមកីឡាករវ័យក្មេងដ៏មាន​អនាគត​នៅ​តំបន់អាស៊ានទាំង២៥នាក់

គេហទំព័រ Goal.com បានជ្រើសរើសកីឡាករ​វ័យក្មេងដ៏មាន​ទេពកោសល្យទាំង ២៥ នាក់ដែលកើតនៅ ឬបន្ទាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០០២ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងតំបន់អាស៊ាន។ ក្នុង​ចំណោម​កីឡាករ​ទាំងអស់​នោះ​ក៏​មាន​កីឡាករកម្ពុជាយើង​ម្នាក់ដែរ​គឺខ្សែប្រយុទ្ធ ស៊ាង ចន្ធា។ ក្នុង​បញ្ជី​២៥នាក់ ស៊ាង ចន្ធា​ស្ថិត​ក្នុងចំណាត់​ថ្នាក់​ទី​១២។ Goal បាន​ពិពណ៌នាខ្សែប្រយុទ្ធបឹង​កេត​រូបនេះថា៖” ទោះ​បី​ជា​មាន​វ័យត្រឹម១៨ឆ្នាំ ស៊ាង ចន្ធាបាន​បង្ហាញខ្លួន​ក្នុង​ជម្រើសជាតិ​ឈុត​ធំរបស់​គោព្រៃកម្ពុជាជាច្រើន​ប្រកួតរួច​ទៅ​ហើយ។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់ដំបូងក្នុង​ឈុតធំ នៅពេលប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថានកាលពីខែមិថុនាឆ្នាំ ២០១៩ ដែលបានក្លាយជាអ្នករកគ្រាប់បាល់ក្មេងជាងគេបំផុតរបស់ប្រទេសរបស់គាត់នៅអាយុ ១៦ ឆ្នាំ។ គាត់ត្រូវបានក្លិបបឹងកេតដែល​ត្រូវបាន​គេចាត់​ទុក​ជា​ក្លិប​ធំ​មួយរបស់​កម្ពុជា ចុះកុងត្រា​យក​ក្រោយ​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​សាលាបាល់​ទាត់​ជាតិបាទី។ ក្រោយមក កីឡាករមានកំណើតមក​ពី​ខេត្តកោះកុងរូបនេះ ក៏បង្កើតប្រវត្តិសាស្រ្តបន្ថែមទៀតនៅខែធ្នូឆ្នាំ…

Rashford
កីទ្បា

Marcus Rashford សង្ឃឹម​ថាអាចលេងនៅ Man Utd រហូត​ដល់ចូលនិវត្តន៍

នៅក្នុងសំណួរ និងចម្លើយជាមួយអ្នកគាំទ្ រលោក Matt F បានសួរ Marcus Rashford ថាតើគាត់នឹងធ្វើត្រាប់តាម Ryan Giggs, Paul Scholes និង Gary Neville ដោយនៅជាមួយ Manchester United សម្រាប់អាជីពទាំងមូលរបស់គាត់ដែរ​ទេ។ Rashy បានឆ្លើយតបថា៖“ ខ្ញុំគិតថាជាការពិត! ខ្ញុំចង់ ប៉ុន្តែខ្ញុំគិតថានៅក្នុងបាល់ទាត់សព្វថ្ងៃអ្វីៗនឹងកើតឡើងដោយមិននឹកស្មានដល់”។ “អ្នកមិនអាចប្រាកដ ១០០ ភាគរយបានទេ – មួយអ្នកនឹងត្រូវបានគេមកជំនួស ហើយក្លិបប្រហែលជាចង់ចុះហត្ថលេខាជាមួយនរណាម្នាក់ផ្សេងទៀត ឬប្រហែលជាស្ទីលមិនសមនឹងគ្រូបង្វឹកទៀតទេ”។…

Anthony Martial
កីទ្បា

Man Utd ស្នើ Martial ទៅ​លេង​នៅ​ Real ក្នុងលក្ខខ័ណ្ឌខ្ចីជើង!ពេលនេះភ្នាក់ងារ​កំពុងធ្វើការ​លើរឿងនេះ

Anthony Martial ត្រូវបានគេស្នើឱ្យទៅលេង Real Madrid ខណៈដែលភ្នាក់ងាររបស់គាត់ចង់ផ្ទេរគាត់ចេញពី Manchester United ។ បុរសជនជាតិបារាំងរូបនេះអាចនឹងត្រូវទុកចោលនៅពេលដែលលោក Ole Gunnar Solskjaer មានផែនការផ្លាស់ប្តូរកីឡាករទ្រង់ទ្រាយធំ​នៅ​រដូវ​កាល​ក្រោយ។ ករណីនេះកើតឡើងនៅពេលដែល Man Utd កំពុង​ធ្វើ​ការ​យ៉ាង​ស្រស្រាក់ស្រស្រាំលើ​កិច្ចព្រមព្រៀង​ជាមួយ Jadon Sancho របស់​ក្លឹប Borussia Dortmund​ខណៈដែលពេល​នេះ​ការ​ពិភាក្សា​ជិតរួច​រាល់​ហើយ​នៅ​តែ​ការ​បង់​ថ្លៃតាម​ការ​ចង់​បាន​របស់​ក្លិប​អាល្លឺម៉ង់​តែ​ប៉ុណ្ណោះ។ ច្បាស់​ណាស់! ស្ថានភាព​បែបនេះ​អាច​ធ្វើឲ្យ Martial បាត់​បង់ឱកាស​លេង​ច្រើន​ហើយ​ណាមួយកាល​ពី​រដូវ​កាល​មុន រូប​គេមានរដូវ​កាលដ៏លំបាកមួយនៅ Old Trafford រួច​ទៅ​ហើយ។ មានកីឡាករជាច្រើនបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ…

KmjbuCa
កីទ្បា

គ្រូបង្វឹក​អ៊ីរ៉ង់ថា​ពេញ​ចិត្ត​ទម្រង់​លេងរបស់​កូន​ក្រុម តែ​អាណិតអាសូរកម្ពុជាដែលជាក្រុមខ្សោយ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លោក Dragan Skocic សប្បាយរីករាយណាស់ជាមួយនឹងការលេងរបស់ក្រុមគាត់ទល់នឹងក្រុមជម្រើស​ជាតិកម្ពុជា។ អ៊ីរ៉ង់បានបំបាក់កម្ពុជា ១០-០ នៅពូល C នៃវគ្គជម្រុះអាស៊ីសម្រាប់ពានរង្វាន់ FIFA World Cup Qatar 2022 និង AFC Asian Cup China 2023 កាលពីថ្ងៃសុក្រយប់មិញ។ក្រោយ​ចប់​ការ​ប្រកួត​លោក​បាន​និយាយ​ក្នុងសន្និសិទកាសែត​ថា៖ “ ដំបូងខ្ញុំសូមអបអរសាទរកីឡាកររបស់ខ្ញុំ ពីព្រោះពួកគេលេងបានយ៉ាងល្អ។ ក្រុមរបស់យើងគឺជាក្រុមមួយដែលខ្លាំងជាង (ប្រសើរជាង)ជាងជម្រើសជាតិកម្ពុជាហើយយើងបានបញ្ចប់ការប្រកួតដូចដែលយើងបានរំពឹងទុក។ ខ្ញុំរីករាយនឹងការបង្ហាញទម្រង់របស់ក្រុមខ្ញុំ ប៉ុន្តែនៅក្នុងការប្រកួតបែបនេះមានអារម្មណ៍អាណិតអាសូរដោយសារតែគូប្រជែងខ្សោយរបស់យើង”។ “ ការប្រកួតជាមួយកម្ពុជាបានចប់ហើយ ហើយចាប់ពីពេលនេះតទៅយើងគិតអំពីការប្រកួតជាមួយអ៊ីរ៉ាក់។ ការប្រកួតមិនទាន់ចប់នៅឡើយទេសម្រាប់ពួកយើង។…

Bvbv
សង្គម

វិធី ៦ យ៉ាង​ជួយ​ឲ្យ​រដូវ​មក​លឿន​ជាង​មុន ដោយ​សុវត្ថិភាព​តាម​បែប​ធម្មជាតិ

ការ​មក​រដូវ​ជា​បញ្ហា​ប្រចាំ​ខែ​របស់​ស្រ្តី ព្រោះ​ក្នុង​ខែ​ខ្លះ​ក៏​មក​យឺត ឬ​ខកខាន​នាំ​ឲ្យ​ពួក​នាង​មាន​ការ​ខ្វល់ខ្វាយ​ចិត្ត និង​បារម្ភ​ចំពោះ​បញ្ហា​សុខភាព​ជា​ខ្លាំង។ យ៉ាង​ណា​ការ​ពន្លឿន​នៃ​ការ​មក​រដូវ​ឲ្យ​លឿន​តាម​បែប​ធម្មជាតិ ដែល​ Knongsrok ណែនាំ​នៅ​អត្ថបទ​នេះ គឺ​ជា​ការ​អនុវត្ត​តាម​បែប​ធម្មជាតិ ហើយ​មិន​ប្រើប្រាស់​ថ្នាំ​អ្វី​ទាំង​អស់៖ ៦) ធ្វើ​លំហាត់​ប្រាណ ការ​ធ្វើ​លំហាត់ប្រាណ ​ក្រៅ​ពី​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ ជាង​នេះ​ក៏​អាច​ជួយ​ពន្លឿន​នូវ​ការ​មក​រដូវ​ផង​ដែរ។ តាម​ពិត​ទៅ​ទាំង​កំឡុង​ពេល​មក​រដូវ​ក៏​អ្នក​គួរ​តែ​ហាត់ប្រាណ​ស្រាលៗ ព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​កន្រ្តាក់​នៃ​សាច់ដុំ។ ៥) កាត់​បន្ថយ​ភាព​តានតឹង តានតឹង​ឬ​ស្រ្តេស​ច្រើន ក៏​ជា​ហេតុផល​ពន្យារពេល​នៃ​ការ​មក​រដូវ​របស់​អ្នក​ដែរ។ បែប​នេះ​ចូរ​សម្រាក​ផ្លូវ​ចិត្ត ផ្លូវ​កាយ​បន្តិច ហើយ​សូម​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ៤) ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ ជា​វិធី​ដែល​ក្មេង​ស្រី​ពេញ​និយម​ធ្វើ​បាន​បំផុត​នៅ​ឯ​ប្រទេស​ជប៉ុន នោះ​គឺ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្ដៅឧណ្ណៗ ដើម្បី​ជួយ​ឲ្យ​កើន​ឡើង​នៃ​សីតុណ្ហភាព​រាងកាយ។ បន្ទាប់​ពី​វា​ជួយ​ឲ្យ​សាច់ដុំ​ពោះ​ដំណើរការ​ល្អ…

Vbbv
សង្គម

ជ្រើសរើសនាឡិកាមួយ ដើម្បីដឹងថា តើកាលពីអតីតជាតិអ្នកជាមនុស្សបែបណា?

រឿងរ៉ាវអតីតជាតិត្រូវបានគេផ្សារភ្ជាប់មកក្នុងបច្ចុប្បន្នកាលនៃជីវិតរស់នៅប្រចាំថ្ងៃ ហើយមនុស្សជាច្រើនជឿថា អ្វីដែលអ្នកបានសាងកាលពីជាតិមុន និងតបស្នងនូវផលត្រលប់មកវិញនៅជាតិនេះ មិនថាតែរឿងល្អ ឬរឿអាក្រក់ក៏ដោយ។ តាមរយៈអត្ថបទនេះ យើងមកសាកល្បងទស្សន៍ទាយពីអតីតជាតិសម្រាប់អ្នក ហើយជឿថាអ្នកអាន ៩០ ភាគរយប្រហែលជានឹងទទួលបានចម្លើយដ៏ត្រឹមត្រូវមួយ៖ នាឡិកាទី ១ អ្នកដែលបានជ្រើសរើសនាឡិកាទី ១ កាលពីជាតិមុន អ្នកជាមនុស្សដែលមានជំនឿខ្លាំងទៅលើរបស់អ្វីមួយកាលពីជាតិមុន ហើយមកដល់ជាតិនេះវាផ្ទុយស្រឡះទៅវិញ។ ទាំងជាមួយមនុស្ស ជាមួយអប្បិយជំនឿ អ្នកមិនសូវជាជឿខ្លាំងឡើយ។ យ៉ាងណាអ្នកបានបើកទ្វារនៃបច្ចុប្បន្នកាលរបស់អ្នក ឲ្យវិវត្តទៅរកចំណុចថ្មី ដែលនាំឲ្យមានថាមពលវិជ្ជមានចូលមកជារឿយៗ ហើយជឿជាក់លើខ្លួនឯង ខ្លាំងជាងជឿជាក់លើនរណាទាំងអស់។ នាឡិកាទី ២ កាលពីអតីតជាតិអ្នកមិនថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកបានល្អឡើយ ដែលនាំឲ្យជាតិនេះអ្នកពិបាកនឹងបង្កើតស្នេហាដ៏រឹងមាំមួយ។ អ្នកហាក់ជាប់ជំពាក់ជំពិននឹងស្នេហាកាលពីជាតិមុន ដែលនាំឲ្យគូស្នេហ៍នៅជាតិនេះ…

Bbn
សង្គម

មិនបាច់ឆ្ងល់ទេ! ហេតុផល ៥ នេះហើយ ទើបមនុស្សស្រីល្អៗ រមែងជួបតែបុរសបោកប្រាស់ចិត្ត

ស្នេហាដូចជាការលេងល្បែង យើងមិនអាចដឹងមុនទេថាដៃគូមានចរិតពិតប្រាកដបែបណា ពោលលុះត្រាតែដល់ចំណុចចុងក្រោយមួយ នោះទើបដឹងច្បាស់ ថាអ្នកពិតជាទទួលបានស្នេហ៍ពិត ឬស្នេហ៍ក្លែងក្លាយ។ មនុស្សស្រីក៏ដូចគ្នា ឲ្យតែមនុស្សស្រីល្អៗច្រើនតែជួបបុរសអាក្រក់ ស្រលាញ់បានតែមួយឆាវក៏ដើរចេញ ហើយខ្លះគ្រាន់តែមកលងអារម្មណ៍នារីៗតែប៉ុណ្ណោះ។ តើអ្នកឆ្ងល់ទេ ហេតុអ្វីមនុស្សស្រីល្អច្រើនតែជួបបុរសអាក្រក់? ៥) ជាទូទៅបុរសអាក្រក់ៗដឹងច្បាស់ពីតម្រូវការរបស់នារី ពួកគេយល់ច្បាស់ថាអ្នកជាមនុស្សស្រីដែលត្រូវការបុរសរបៀបណា ហើយគេនឹងព្យាយាមដើរតួជាបុរសបែបហ្នឹង ដើម្បីឆ្មក់ចូលទៅជិតអ្នកសិន។ លុះយកបានបេះដូងអ្នកហើយ គេចាប់ផ្ដើមលេងភាសាការទូតជាមួយអ្នកមកហើយ។ ៤) លេស ១០០ មនុស្សស្រីក៏រមែងផ្តល់ឱកាសឲ្យបុរសជាច្រើនលើកច្រើនសារ ហើយមិនមែនគេកុហកម្តង នាងបោះបង់គេចោលនោះទេ។ បុរសមិនល្អ គឺរមែងមានលេសជាប់ខ្លួនឥតឈប់ ហើយពួកគេសន្យានេះ សន្យានោះ មិនចេះចប់មិនចេះហើយ ទម្រាំតែធ្វើឲ្យនាងឆ្អែតចិត្ត ចង់ដើរចេញ…

កម្ពុជា
កីទ្បា

ជម្រើស១១នាក់របស់​កម្ពុជាចេញ​ហើយ កែវ​ សុខសិលាបន្ត​ចាំ​ទីដដែល

បញ្ជី​ឈ្មោះ១១នាក់ចាប់ផ្ដើម​ដំបូងរបស់ក្រុមជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​អ៊ីរ៉ង់បាន​បង្ហាញឲ្យ​ដឹង​ហើយ ខណៈក្រុម​កម្ពុជា​នឹង​ត្រូវជួប​គ្នា​ក្នុង​ការ​ប្រកួតចុងក្រោយ​របស់​ខ្លួន​ក្នុង​ពូល C ហើយ ១១​នាកត្រៀម​ប្រកួតបន្តិច​ទៀត​នេះ​គឺមិនសូវ​ខុសការ​ប្រកួតមុនៗ​នោះ​ទេ។ ជម្រើស១១នាក់របស់​កម្ពុជាគឺ អ្នក​ចាំ​ទី៖ កែវ សុខសិលា ខ្សែការពារ៖ កែន ចាន់សុភ័ក្រ្ត, សឿយ វិសាល(ប្រធានក្រុម) ទេស សម្បត្តិ និង​សរ រតនា ឆេង ម៉េង ខ្សែបម្រើ៖ គួច សុគម្ភៈ សុះ ស៊ូហាណា  ខ្សែប្រយុទ្ធ៖ លឹម ពិសុទ្ធ សៀង ចន្ធា កែវ…

Ccv
បច្ចេកវិទ្យា

ដល់​រដូវ​ GPU ឡើង​ថ្លៃ​ដូច​មាស! ក្រុម​ចោរ​ប្រើ​ល្បិច​នេះ​ទៅ​លួច​ដល់​ក្នុង​ហាង​អ៊ីនធឺណិត​បាន​ដោយ​សុវត្ថិភាព

ក្រាហ្វិក​កាត ឬ GPU ​ហាងឆេង​លើ​ទីផ្សារ​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ព្រោះ​មនុស្ស​ម្នាក់ៗ​សម្រុក​ទៅ​ទិញ GPU កម្រិត​ខ្ពស់ មក​បង្គំ​រៀប​ជា​ម៉ាស៊ីន​ដើម្បី​ជីក​កាក់។ យ៉ាង​ណា​ក្រឡេក​ទៅ​ប្រទេស​ចិន ហាង​អ៊ីនធឺណិត​កាហ្វេ​មួយ​កន្លែង​ក៏​បាន​ជួប​រឿង​ហួស​ចិត្ត ដោយ​មាន​ក្រុម​ចោរ​មួយ​ក្រុម មក​ប្រើ​ល្បិច​លួច​យក​ GPU ចេញ​ពី​ម៉ាស៊ីន​នៅ​ហាង​អ៊ីនធឺណិត​ដល់​ទៅ ៦ សន្លឹក ហើយ​មក​ទល់​ពេល​នេះ​ប៉ូលិស​មិន​អាច​កំណត់​អត្តសញ្ញាណ​រក​ឃើញ​ជន​ខិលខូច​ទាំង​នោះ​បាន​ទេ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត Hangzhou ប្រទេស​ចិន ដោយ​ក្រុម​ចោរ​បាន​ចូល​មក​ក្នុង​ហាង​អ៊ីនធឺណិត ហើយ​បន្លំ​ធ្វើ​ជា​អតិជន​ធម្មតា ដោយ​មាន​ពាក់​ម៉ាស​មុខ ហើយ​ណា​មួយ​គួប​ផ្សំ​ដោយ​ថៅកែ​នៅ​ទី​នោះ ខ្លាច​ការ​ឆ្លង​ជំងឺ COVID-19 ផង ក៏​ពុំ​បាន​ដេញដោល​ឲ្យ​ពួក​គេ​ដោះ​ម៉ាស​ចេញ​អ្វី​ដែរ។ សុខៗ​ពេល​ដែល​កំពុង​អង្គុយ​ប្រើប្រាស់​កុំព្យូទ័រ ក្រុម​ចោរ​បាន​ប្រាប់​ទៅ​ថៅកែ​ហាង​ថា​ជួយ​រក​ថង់​ខ្មៅ​មក​ច្រក​សំរាម​មួយ ហើយ​ថៅកែ​ហាង​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​មួយ​ស្របក់​ធំ…

SEAGAMES2023
កីទ្បា

កម្ពុជារក្សាជំហររឹងមាំនៃការរៀបធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣

កម្ពុជានៅតែរក្សាជំហរយ៉ាងរឹងមាំនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមពេលពេលវេលាដែលបានកំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការស៊ីហ្គេម។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងកិច្ចប្រជុំអនឡាញជាមួយបណ្តាប្រទេសទាំងអស់ ដែលជាសមាជិកនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឱកាសដែលម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ វៀតណាម បានលើកសំណើរពិភាក្សាអំពីការពន្យាពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២ ឬពន្យាពេលរយៈពេលវែង។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា…

Park Hang Seo
កីទ្បា

Park Hang-seo មិនចង់ដាក់សម្ពាធកីឡាកររបស់ខ្លួនក្រោយមានទំនុកចិត្តអាចលេងបានល្អទល់នឹងម៉ាឡេស៊ី

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមមិនចង់ដាក់សម្ពាធលើក្រុមកីឡាកររបស់លោកនៅមុនការប្រកួតជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ World Cup / ២០២៣ ក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២២ ទល់នឹងប្រទេសម៉ាឡេស៊ីនៅយប់នេះទេ។ នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះគ្រូបង្វឹកមកពីប្រទេសកូរ៉េខាងត្បូងជឿជាក់ថា កីឡាករអាចបង្ហាញសមត្ថភាពបានល្អបំផុត ក៏ដូចជាឈ្នះលើជម្រើសជាតិម៉ាឡេស៊ីផងដែរ។ យោងតាមលោក Park គាត់ និងបុគ្គលិកគ្រូបង្វឹកផ្សេងទៀតបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយកីឡាករដើម្បីធានាថាពួកគេស្ថិតក្នុងស្ថានភាពល្អបំផុតទាំងផ្លូវចិត្តនិងរាងកាយ។ មានវត្តមាននៅក្នុងសន្និសីទកាសែតនេះផងដែរគឺខ្សែបម្រើរបស់ក្រុមគឺ Luong Xuan Truong បាននិយាយថាសកម្មភាពលេងទល់នឹងប្រទេសម៉ាឡេស៊ីមិនមែនជាការងារងាយស្រួលនោះទេ។តាមការ​លើកឡើងរបស់  Xuan Truong គាត់…

Bb
សង្គម

មិនចំណាយច្រើនទេ! ប្រើត្រឹមទឹកខ្មេះ និងយ៉ាអួរ ក៏អាចបំបាត់​ស្នាម​ខ្មៅ​នៅ​កែង​ដៃ/ជង្គង់​បាន​ងាយ

នៅ​លើ​រាងកាយ​របស់​យើង មាន​ផ្នែក​ជា​ច្រើន​ដែល​ជា​មន្តស្នេហ៍​ជះ​ទៅ​ក្រសែ​ភ្នែក​អ្នក​ដទៃ ប៉ុន្តែ​ផ្នែក​ខ្លះ​ក៏​វា​ធ្វើ​ឲ្យ​បាត់បង់​ភាព​ទាក់ទាញ ប្រសិន​យើង​ថែរក្សា​វា​មិន​បាន​ល្អ។ ជា​ពិសេស​នៅ​លើ​កែង​ដៃ ក្បាល​ជង្គង់ ភាគ​ច្រើន​គឺ​ស្រ្តី​រមែង​មាន​ស្នាម​ខ្មៅ​នៅ​លើ​បរិវេណ​នោះ ហើយ​អ្នក​ខ្លះ​ចេះ​តែ​ទុក​ចោល មិន​សូវ​ចាប់​អារម្មណ៍​រក​ដំណោះស្រាយ​នោះ​ទេ។ ថ្ងៃ​នេះ Knongsrok បង្ហាញ​វិធី​សាមញ្ញ ដែល​អ្នក​រាល់​គ្នា​អាច​អនុវត្ត​បាន​ដោយ​មិន​ចំណាយ​ច្រើន ហើយ​ប្រើ​ត្រឹម​គ្រឿង​ផ្សំ ២ មុខ​គឺ​យ៉ាអួរ (Yogurt) និង​ទឹកខ្មេះ។ គ្រឿង​ផ្សំ: យ៉ាអួរ ១ ស្លាប​ព្រា ទឹក​ខ្មេះ ១/២ (កន្លះ) ស្លាប​ព្រា ការ​អនុវត្ត លាយ​យ៉ាអួរ​និង​ទឹក​ខ្មេះ​ចូល​គ្នា​ឲ្យ​សព្វ ហើយ​យក​វា​មក​ប៉ាត​លាប​លើ​ផ្នែក​កែង​ដៃ​ឬ​ជង្គង់ ដែល​មាន​សភាព​ខ្មៅ រួច​ទុក​វា​ចោល​ប្រហែល ២០…