បាល់​ទាត់អាស៊ាន៖ Aurelio Vidmar មក​ដឹកនាំ​ក្លិប BG Pathum United ម្ដង​ទៀត

BG Pathum
ការផ្សាយពាណិជ្ជកម្ម

អតីតគ្រូបង្វឹកអូស្រ្តាលីលោក Aurelio Vidmar នឹងដឹកនាំក្រុម BG Pathum Unitedរបស់​ថៃ​ដើម្បីចូលរួមប្រកួតវគ្គចែកពូលនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ បន្ទាប់ពីគាត់ត្រូវបានប្រកាសជាគ្រូបង្វឹកថ្មីរបស់ក្រុមជើងឯកលីគកំពូលថៃមួយនេះកាលពីថ្ងៃអាទិត្យ។

Mxinte8rfqo5x0avnmic
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Vidmar ដែលធ្លាប់បានដឹកនាំក្រុម Adelaide United ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត AFC Champions League កាលពីឆ្នាំ ២០០៨ ថ្មីៗនេះកាន់តំណែងគ្រូបង្វឹកនៃក្រុម Lion City Sailors ដែលជាក្រុមនៃក្របខ័ណ្ឌ Premier League របស់ប្រទេសសឹង្ហបូរី ហើយកាលពីមុន លោកក៏បានបង្វឹកឱ្យក្រុម BG Pathum United នៅពេលពួក​គេ​មាន​ឈ្មោះ Bangkok Glass នៅក្នុងយុទ្ធនាការលីគកំពូលថៃរដូវកាល ២០១៦-១៧ ។

ការផ្សាយពាណិជ្ជកម្ម
Aurelio Vidmar Manager Card
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អតីតខ្សែបម្រើ Socceroos រូបនេះនឹងដឹកនាំក្រុមលីគកំពូលថៃមួយនេះក្នុងពូល F នៃជើងឯកប្រចាំទ្វីបនៅខែក្រោយ ។ ពួកគេនឹងត្រូវប្រឈមមុខនឹងក្រុមការពារតំណែងជើងឯក Ulsan Hyundai មកពីសាធារណរដ្ឋកូរ៉េ ក្រុមវៀតណាម Viettel ក្លិបចិន Shanghai Port, Kaya Iloilo ឬក៏ Brisbane Roar។

E2sCTbcVkAAxAba
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Vidmar បាននិយាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹបថា៖“ ខ្ញុំសប្បាយចិត្តណាស់ដែលបានវិលត្រឡប់មកទីនេះម្តងទៀត។ វាមានអារម្មណ៍ថាខ្ញុំមិនដែលចាកចេញទេ ពីព្រោះខ្ញុំនៅតែដើរតាម BG Pathum United និងគ្រូបង្វឹកបុគ្គលិកមួយក្រុមដែលខ្ញុំបានធ្វើការជាមួយអំឡុងពេលការកាន់កាប់ដំបូងរបស់ខ្ញុំនៅតែស្ថិតក្នុងក្លឹបនៅឡើយ” ។

ការផ្សាយពាណិជ្ជកម្ម
Aurelio Vidmar Australia V Japan Afc U 22 Championship 16012014_1jcg4jsusb66d1a1g7fjijlsb5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ ជាក់ស្តែងនៅក្នុងការត្រឡប់មកវិញនេះ មានការកែលំអជាច្រើនលើកីឡដ្ឋាន និងសំភារៈក៏ដូចជាកីឡាករមួយចំនួនដែលខ្ញុំបានធ្វើការជាមួយ ដូច្នេះវាមិនចំណាយពេលយូរ ដើម្បីសម្របខ្លួនខ្ញុំជាមួយក្លឹបនោះទេ”។

E2sCTyrVEAEJ Br
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ជាមួយគ្នានេះដែរខ្ញុំសូមអបអរសាទរក្លិបនេះជាថ្មីម្តងទៀត ចំពោះពានរង្វាន់លីគកំពូលថៃរដូវកាលមុន ហើយខ្ញុំសង្ឃឹមថាឆ្នាំនេះក៏ជាឆ្នាំដ៏ល្អមួយទៀតផងដែរជាមួយ​នឹងវគ្គជម្រុះពូលនៃពានរង្វាន់ AFC Champions League ហើយខ្ញុំនឹងធ្វើឲ្យបានផ្តល់លទ្ធផលល្អបំផុត”៕

ការផ្សាយពាណិជ្ជកម្ម
E2sCTohUcAk3e0m
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម