Wisdoms

Vccv
សង្គម

ជ្រើសរើសរូបភាពនាំសំណាងមួយ ដើម្បីទទួលយកសារដ៏ល្អបំផុតសម្រាប់ជីវិត

នៅក្នុងរូបភាពដូចបង្ហាញ គឺមាន ៣ សន្លឹក ដែលអ្នកអាចធ្វើការជ្រើសរើសយក ១ ដើម្បីទទួលយកសារអប់រំចិត្ត និងណែនាំផ្លូវដ៏ល្អសម្រាប់ជីវិត ដែលអ្នកគួរតែទទួលយក៖ រូបភាពទី ១ អ្នកហាក់ជួបរឿងច្របូកច្របល់ក្នុងចិត្តជាច្រើននៅពេលថ្មីៗនេះ ហើយវាបានរារាំងអ្នកមិនឲ្យរីករាយនឹងជីវិតដែលកំពុងមាននៅពេលបច្ចុប្បន្ន។ ដកឃ្លាបន្តិច ស្វែងរកភាពស្ងប់ស្ងាត់ផ្លូវចិត្ត នោះអ្នកនឹងបាននឹកឃើញពីដំណោះស្រាយ ដែលគួរតែធ្វើហើយ។ មិនយូរនោះទេ ៣-៤ ថ្ងៃក្រោយ អ្នកនឹងមានអារម្មណ៍រីករាយឡើងវិញ ហើយដើម្បីឲ្យជីវិតមានតុល្យភាព អ្នកក៏ត្រូវចេះចាប់យកពេលវេលាសប្បាយទាំងនោះឲ្យបានច្រើនដែរ ហើយរឿងទុក្ខសោកពេលខ្លះ វាអាចលេចចេញដំណោះស្រាយបាននៅពេលអ្នកសប្បាយនោះឯង។ រូបភាពទី ២ ស្លឹកឈើ ៤ សន្លឹក មិនងាយមាននោះទេ បើអ្នកមានវាក្នុងដៃត្រូវរក្សាវាឲ្យបានល្អ។…

Privat Mbarga
កីទ្បា

មហាជនអ្នក​គាំទ្របាល់​ទាត់​ជាតិកំពុងរង់ចាំលទ្ធផលស៊ើបអង្កេតករណីរើសអើងពូជសាសន៍​ក្នុងបាល់​ទាត់កម្ពុជា

កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣​ខែឧសភាឆ្នាំ២០២១ ផ្ទុះករណីរើស​អើងពូជសាសន៍មួយ​បាន​កើត​ឡើង​លើ​វិស័យបាល់​ទាត់​កម្ពុជា ​ខណៈ​ដែល​ករណី​នេះ​បាន​កើតមក​លើ​ខ្សែប្រយុទ្ធក្លិបព្រះខ័នរាជស្វាយរៀង Jean Marie Privat Befolo Mbarga បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​កាម៉េរូនរូបនេះផុស​ក្នុង​ទំព័រហ្វេសបុករបស់ខ្លួន។ Privat Mbarga ខ្សែប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀង បានបង្ហោះសំណេរ​លេីគណនីហ្វេសប៊ុករបស់ខ្លួន​នៅថ្ងៃនេះបកស្រាយអំពីសកម្មភាពរបស់គេនៅលេីទីលានម្សិលមិញអំឡុងការប្រកួតទល់នឹងក្លិបវិសាខាថា៖​ «ការប្រកួតប្រជែងគឺជាផ្នែកមួយនៃបាល់ទាត់ ប៉ុន្តែនៅពេលគូប្រជែងនិយាយរេីសអេីងពូជសាសន៍ចំពោះខ្ញុំ​ នោះវាក្លាយជារឿងហួសហេតុពេក។ នៅក្នុងការប្រកួតថ្ងៃសៅរ៍​ កីឡាករ​វិសាខា បាននិយាយ​ដាក់ខ្ញុំថា​ “you’re a fucking black guy” ច្រើនជាង​មួយដង។ ពេលខ្លះ​ ការឡកឡាយដាក់កីឡាករដទៃ គឺជាផ្នែកមួយនៃការប្រកួត​ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាអ្នក​រេីសអេីងពូជសាសន៍នគឺអ្វីដែលមិនអាចទទួលយកបាន។ ខ្ញុំជឿថាគួរតែមានការដាក់ទណ្ឌកម្ម​ចំពោះអ្នកធ្វេីទង្វេីនេះ​ ព្រោះមិនមានកន្លែងសម្រាប់ការរើសអើងជាតិសាសន៍នៅក្នុងបាល់ទាត់ឬក្នុងជីវិតទេ។ យើងទាំងអស់គ្នាជាមនុស្សដូចគ្នា​…

KNONGSROK
សេដ្ឋកិច្ច

វេជ្ជបណ្ឌិត គួច ម៉េងលី៖ ហេតុអ្វីពលរដ្ឋខ្មែរចូលដល់អាយុ៥០-៦០ឆ្នាំចាប់ផ្ដើមឈឺទុរន់ទុរា?

ពលរដ្ឋខ្មែរភាគច្រើនឱ្យតែចូលដល់អាយុ៥០ទៅ៦០ឆ្នាំ ពួកគាត់ចាប់ផ្ដើមឈឺច្រើន ទុរន់ទុរាដូចមនុស្សវ័យចាស់។ នេះក៏ដោយសារពួកគាត់មានប្រព័ន្ធការពារខ្សោយ។ ហេតុផលដែលធ្វើឱ្យប្រព័ន្ធការពារពួកគាត់ ខ្សោយគឺបណ្ដាលមកពីរបបអាហារនិងរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ពោលគឺពួកគាត់ហូបចុកអត់គ្រប់ជីវជាតិ ពុំសូវធ្វើលំហាត់ប្រាណ និងរស់នៅដោយភាពធុញថប់ តប់ប្រមល់ ស្មុគស្មាញច្រើន។ បើយើងក្រឡេកទៅមើលពលរដ្ឋនៅប្រទេសអភិវឌ្ឍជឿនលឿន យើងឃើញថា ពួកគេរស់ដល់អាយុ៨០ឆ្នាំមិនទាន់ចាស់ជរាឬទុរន់ទុរាផងទេ។ នោះមកពីពួកគេមានប្រព័ន្ធការពាររាងកាយរឹងមាំល្អ។ ប្រព័ន្ធការពាររាងកាយគេរឹងមាំល្អ គឺមកពីការហូបចុករបស់ពួកគេពេញលក្ខណៈ ពោលគឺគេបរិភោគអាហារ៤ក្រុមដែលមានជីវជាតិនិងវីតាមីនគ្រប់គ្រាន់ ដូចជាក្រុមអាហារដែលមានជាតិប្រូតេអ៊ីន ក្នុងនោះមានត្រី មាន់ ទាជាដើម, ក្រុមអាហារប្រភេទបន្លែផ្លែឈើ, ក្រុមអាហារមានផ្ទុកជាតិ Carbohydrates ដូចជាបាយ ពោត នំប៉័ង, និងក្រុមអាហារជំនួយឆ្អឹង ដូចជាទឹកដោះគោ Yogurt ឈីសជាដើម។…

Thy Chouly
PR

ការជួយដោះស្រាយបញ្ហាក្នុងសហគមន៍ ជួយឱ្យយុវតី ធី ជូលី ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart

ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៖ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានយុវជនមួយក្រុមកំពុងចូលរួមជួយអភិវឌ្ឍសហគមន៍របស់ពួកគេតាមរយៈការបង្កើតក្លឹបមួយហៅថា ក្លឹបដោះស្រាយបញ្ហាសង្គម (SISC)។ បង្កើតឡើងនៅខែតុលា ឆ្នាំ២០១៧ ក្លឹប SISC ផ្តល់ជាវេទិកាមួយសំរាប់យុវជនមកជួបជុំគ្នាដើម្បីពិភាក្សា និងបង្កើតគំនិតច្នៃប្រឌិត រកដំណោះស្រាយសម្រាប់សហគមន៍ដែលពួកគេចង់រស់នៅ។ ក្រុមយុវជននេះ មានសមាជិក ៥០នាក់ ដែលភាគច្រើនជាសិស្សវិទ្យាល័យ។ ក្នុងនោះមានយុវតីម្នាក់ឈ្មោះ ធី ជូលី ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ IPU New Zealand គឺជាប្រធានក្រុម និងជាស្ថាបនិកក្លឹប SISC នេះ។ កញ្ញា…

ជម្រើសជាតិ
កីទ្បា

បញ្ជី​ឈ្មោះ​ជម្រើស​ជាតិកម្ពុជា២៤នាក់​ត្រៀម​ជម្រុះ World Cup 2022 ដែល​នៅ​សល់

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលលោក (FIFA World Cup Qatar 2022) ចំនួន៣ប្រកួតចុងក្រោយ ពីថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២១តទៅ។ ក្នុង​បញ្ជី​ឈ្មោះ​នេះ​មាន​កីឡាករថ្មី​បំផុត​មួយចំនួន​ជាប់​ឈ្មោះ​ខណៈកីឡាករចាស់​មួយចំនួន​គ្មានឈ្មោះ​ក្នុង​បញ្ជី​នេះ​ទេ។ កីឡាករ​របស់​ក្លិប​ខេត្តព្រៃវែងចំនួន​៤​នាក់មាន​ឈ្មោះ​ក្នុង​បញ្ជី​ចម្រើស​ជាតិ​លើក​ដំបូងបំផុត​គឺ ឡេង ណូរ៉ា ស រតនា ញឹម លីហួរ និង​ខ្សែប្រយុទ្ធ​វុធ តុលា ខណៈខ្សែប្រយុទ្ធបឹងកេត ម៉ាត់ នូរុណ​មាន​ឈ្មោះ​ឡើង​វិញ​បន្ទាប់​ពី​ខកខាន​រយៈ​ពេល​៣ឆ្នាំ។ ខ្សែបម្រើប្រយុទ្ធភ្នំពេញ​ក្រោន លឹម…

PicsArt_05 24 10.47.43
សុខភាព

ត្បិតតែឆ្ងាញ់! ប៉ុនែ្តមិនអាចបដិសេធបានទេថា តែទឹកដោះគោគុជ បើបរិភោគញឹកញាប់ វានឹងបង្កគ្រោះថ្នាក់ចំពោះ សុខភាពដល់ម្លឹង

ក្រៅពីមានរសជាតិឆ្ងាញ់ តែគុជវាមិនផ្តល់អត្ថប្រយោជន៍អ្វីទាំងអស់ ហើយការញ៉ាំច្រើនក៏ប្រឈមនឹងហានិភ័យ នៃសុខភាពជាច្រើនដែរ។ សម្រាប់ប្រិយមិត្តដែលចូលចិត្តតែគុជ បងប្អូនប្រហែលជាត្រូវពិនិត្យមើលបន្តិច អំពីការទទួលទានតែទឹកដោះគោគុជក្នុងកម្រិតសមរម្យ ព្រោះយើងទាំងអស់គ្នាដឹងហើយថា តែគុជមិនមែនជាអាហារដែលមានជីវជាតិច្រើនទេ។ តើបងប្អូនដឹងទេថា ប្រសិនបើយើងទទួលទានតែគុជច្រើន តើសុខភាពរបស់យើងនឹងត្រូវប្រឈមនឹងអ្វីខ្លះ? ១. ជំងឺធាត់ តែគុជ គឺជាភេសជ្ជៈមានថាមពលខ្ពស់ តែគុជ ១ កែវមានថាមពលរហូតដល់ទៅ ២៤០-៣៦០ កាឡូរី និងសំបូរជាតិស្ករ កាបូអ៊ីដ្រាតពីគុជ ក្រែម ទឹកដោះគោខាប់ ហើយអ្នកខ្លះថែមទាំងបន្ថែម Topping ផ្សេងៗទៀតដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់។ ដូច្នេះប្រសិនបើអ្នកញ៉ាំតែទឹកដោះគោគុជជារៀងរាល់ថ្ងៃ មិនចាំបាច់សង្ស័យទេថា ហេតុអ្វីបានទម្ងន់កើនឡើង។ ២.…

បឹងកេត
កីទ្បា

បឹងកេត​បរាជ័យបីប្រកួតជាប់គ្នាក្នុងប្រវត្តិសាស្រ្តក្លិបក្រោយបន្តចាញ់អង្គរថាយហ្គឺរ១​ទល់០

ក្រុមបឹង​កេតនៅ​តែ​បន្ត​រក​មិនបានពិន្ទុក្នុងការ​ប្រកួតពាន​រង្វាន់ Metfone Cambodian League 2021 សប្ដាហ៍ទី៣បន្ទាប់​ពី​ចាញ់អង្គរថាយហ្គឺ​រក្នុង​លទ្ធផល​១​ទល់​០​នា​ទឹក​ដី​កីឡដ្ឋាន អេស អរ យូ។ មួយ​គ្រាប់​នៃ​ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្ររបស់​ខ្សែ​ប្រយុទ្ធ Eleil Da Cruz បាន​ធ្វើឲ្យអង្គរថាយ​ហ្គឺ​បន្ត​ទទួល​ជ័យជម្នះរបស់​ខ្លួនឡើង​ឈរកំពូលតារាងលីគ​កំពូល​កម្ពុជាសារជាថ្មី។ បឹង​កេត​បាន​ធ្វើ​ការ​វាយសម្រុកយ៉ាងខ្លាំងដែរ ប៉ុន្តែ​មិនមានប្រសិទ្ធិភាព នោះ​ទេ។ ការ​បរាជ័យ៣ប្រកួត​ជាប់​នេះ​គឺ​ជាកំណត់​ត្រា​អាក្រក់មួយរបស់ក្លិបម្ចាស់ការពារតំណែង​ជើងឯក​ចាប់​តាំង​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១២ដោយ​ចាញ់​៣ប្រកួតជាប់​គ្នា។២​ប្រកួតមុន​ចាញ់​ណាហ្គាវើល​១​ទល់០ ចាញ់​ភ្នំពេញ​ក្រោន២​ទល់​១​និង​ចុង​ក្រោយ​បរាជ័យក្រោមថ្វី​ជើង​អង្គរថាយហ្គឺ​នេះ​ឯង។  

1
ប្លែកៗ

ក្រឡេកមើលទម្រង់ធ្មេញរបស់អ្នក នឹងអាចបញ្ជាក់ពីដំណើរជីវិត សុខ ឬទុក្ខលំបាករបស់អ្នកបានយ៉ាងច្បាស់

ក្រៅពីបបូរមាត់ ត្រចៀក ច្រមុះ ឬសរីរាង្គផ្សេងៗទៀតនៃរាងកាយមនុស្ស អាចកំណត់ពីជោគវាសនារបស់ម្ចាស់បាន។ យ៉ាងណាមិញ លក្ខណៈនៃធ្មេញរបស់អ្នក ក៏អាចបញ្ជាក់ពីដំណើរជីវិត សុខ ឬទុក្ខរបស់អ្នកបានដូចគ្នាដែរ។ តើមួយណា ជាប្រភេទនៃធ្មេញរបស់អ្នក វានឹងជួយបង្ហាញពីស្ថានភាពនៃជីវិតប្រចាំថ្ងៃរបស់អ្នកបានយ៉ាងច្បាស់ ថាអ្នកនឹងមានជីវិតល្អ សុខសាន្ត ឬរស់នៅដោយទុក្ខលំបាកវេទនា? ១. ធ្មេញត្រង់ អ្នកដែលមានសំណាងមានធ្មេញត្រង់ពីរបន្ថែមលើសោភ័ណភាព យោងទៅតាមរូបវិទ្យា គឺជាមនុស្សដែលងាយនឹងទទួលបានមុខតំណែងធំជាច្រើននៅក្នុងសង្គម។ មនុស្សភាគច្រើនដែលមានមុខមាត់ទាំងនេះ ច្រើនតែមានស្មារតីភ្លឺថ្លា បញ្ញាឆ្លាតវៃ មានទំនួលខុសត្រូវខ្ពស់ ហើយក៏ជាមនុស្សដែលចេះយកចិត្តទុកដាក់ចំពោះកិច្ចការងារទាំងពួង ដូច្នេះហើយមនុស្សប្រភេទនេះ រមែងទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ចំពោះការងារដែលគេបានធ្វើ។ បន្ថែមលើគុណសម្បត្តិខាងលើនេះ មនុស្សទាំងនេះក៏សកម្មខ្លាំងក្លា មានចិត្តរីករាយនឹងការងារ និងសុទិដ្ឋិនិយមក្នុងជីវិត។…

PicsArt_05 23 03.41.28
សេដ្ឋកិច្ច

ទិន្នន័យចិត្តសាស្រ្ត! អាកប្បកិរិយា ១៤ យ៉ាង បង្ហាញពីអារម្មណ៍ មនុស្សម្នាក់នោះកំពុងគិតអ្វី

យើងគ្រប់គ្នាប្រហែលជា ធ្លាប់បានឮប្រយោគ “ស្គាល់មុខមាត់ តែមិនស្គាល់” ពីមុនមកហើយ ប៉ុន្តែបងប្អូនប្រិយមិត្តជឿទេ យើងអាចដឹងដឹងចិត្តមនុស្ស តាមរយៈការសង្កេតមើលចលនា ទឹកមុខរបស់អ្នកដែលនៅជុំវិញខ្លួនបាន ។ អ្នកចិត្តសាស្រ្តបានចងក្រងទិន្នន័យ ពីការសង្កេតមើលឥរិយាបថ និងទឹកមុខ ដែលបើទោះបីជាពាក្យ ដែលពួកគេបាននិយាយចេញមកគឺជាការបោកបញ្ឆោតក៏ពិតមែន ប៉ុន្តែការបញ្ចេញអាកប្បកិរិយាទាំងនោះ វាតែងតែបង្ហាញការពិត ។ ហើយនេះជាតិចនិកអានចិត្តងាយៗ ១៤ យ៉ាង តោះទៅមើលទាំងអស់គ្នា ៖ ការលើកចិញ្ចើមខ្ពស់ បន្ថែមលើការបង្ហាញថាមនុស្សម្នាក់មានការភ្ញាក់ផ្អើល វាក៏បង្ហាញពីភាពបើកចំហ ហើយគេក៏ចាប់អារម្មណ៍នឹងអ្នកដែរ ។ . ចងគល់ចិញ្ចើម សញ្ញានេះគឺងាយបំផុត ពួកគេបានបង្ហាញពី…

1
ប្លែកៗ

ប្រជ្រុយ៥ទីតាំង បង្ហាញពីសំណាងយ៉ាងច្រើនមហាសាល សោយសុខពេលចាស់

យោងទៅតាមវិទូវិទ្យាសាស្រ្ត អ្នកដែលមានប្រជ្រុយនៅ៥ទីតាំងនេះ បង្ហាញយ៉ាងច្បាស់ថា អ្នកជាមនុស្សដែលពោរពេញទៅដោយសិរីល្អ និងទ្រព្យសម្បត្តិមហាសាល។ នៅក្នុងផ្នែកនរវិទ្យាអាស្រ័យលើទីតាំងនៃរូបរាងប្រជ្រុយនីមួយៗ តែងតែមានអត្ថន័យខុសគ្នាជាច្រើន ជាពិសេស ប្រជ្រុយក៏បង្ហាញពីលាភសំណាង ល្អ ឬអាក្រក់ដល់ម្ចាស់ប្រជ្រុយទៀតផង។ ១. ប្រជ្រុយនៅលើភ្លៅ យោងទៅតាមមនុស្សវិទ្យា មនុស្សម្នាក់ដែលមានសំណាងគ្រប់គ្រាន់តែងតែមានប្រជ្រុយលេចឡើងនៅលើភ្លៅ (ជាពិសេស គឺនៅតំបន់ភ្លៅខាងក្រោយ និងជិតគូថ) ជាធម្មតាមនុស្សនេះ គឺកើតមកដោយនាំយកសំណាងជាច្រើនមកជាមួយ។ ជារឿយៗមនុស្សទាំងនេះ រមែងមានជីវិតពោរពេញដោយក្ដីសុខ និងភាពកក់ក្ដៅ តាំងពីកុមារភាព ដោយមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាណាមួយនៅក្នុងជីវិតនោះឡើយ។ ដោយសារតែពួកគេកើតក្នុងត្រកូលអ្នកមាន ពេលចូលដល់ជីវិតពេញវ័យ មនុស្សទាំងនេះងាយទទួលបានការគាំទ្រពីញាតិមិត្ត ហើយមានគ្រឹះសេដ្ឋកិច្ចរឹងមាំមកតាមស្រាប់។ ប្រសិនបើពួកគេដឹងពីរបៀបទាញយកផលប្រយោជន៍ពីប្រវត្តិគ្រួសារ នោះអាជីពរបស់ពួកគេនឹងកាន់តែរីកចម្រើន ហើយអ្វីគ្រប់យ៉ាងនឹងរលូនទៅ…

1
ប្លែកៗ

តេស្តមើលទំ.នាក់ទំន.ងស្នេ.ហារវាងអ្នក និងគូស្នេ.ហ៍ តាមរយៈរបៀ.បនៃការគេ.ង

យោងទៅតាមអ្នកចិត្តសាស្រ្ត តាមរយៈទីតាំង និងរបៀបគេងរបស់គូស្វាមីភរិយាយើង ក៏អាចស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរបស់ពួកគេផងដែរ។ ដោយសារតែភាសារាងកាយរបស់យើង នៅពេលយើងគេង វានឹងបង្ហាញពីការដឹងខ្លួនរបស់យើងយ៉ាងខ្លាំង – អ្វីដែលយើងពិតជាមានអារម្មណ៍ចំពោះដៃគូ។ 1. របៀបគេងទី 1 ប្រសិនបើទម្លាប់គេងរបស់អ្នក និងដៃគូរបស់អ្នក ដូចជារបៀបគេងលេខ ១ នេះបង្ហាញថា អ្នក និងដៃគូរបស់អ្នកមានបុគ្គលិកលក្ខណៈ និងទស្សនវិស័យប្រហាក់ប្រហែលគ្នា។ គូស្នេហ៍ដែលគេងរបៀបនេះពិតជាមានផាសុកភាពក្នុងទំនាក់ទំនង អារម្មណ៍ដែលអ្នកទាំងពីរមានចំពោះគ្នាទៅវិញទៅមក តាមរបៀបធម្មជាតិ ព្រោះអ្នកទាំងពីរមិនចង់ចុះសម្រុងគ្នា ឬពឹងផ្អែកលើគ្នា។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកទាំងពីរ នឹងអាចទទួលបានកំណប់ទ្រព្យបែកមែកសាខាទៀតផង។ 2. របៀបគេងទី 2 ទម្លាប់នៃការគេងតាមរបៀបលេង…

6ae30241 57e6 445b Aac6 8dba7de9aa05
កីទ្បាក្រៅស្រុក

Sir Alex Ferguson និយាយអ្វីខ្លះ​ពី​ Greenwood?

អតីតគ្រូបង្វឹកក្រុមបិសាចក្រហមលោក Sir Alex មានការរំពឹងទុកយ៉ាងខ្លាំងពី​Mason Greenwood ហើយជឿជាក់ថាគាត់នឹងក្លាយជាកីឡាករកំពូលម្នាក់នាពេលអនាគត។លោក ក៏ចូលចិត្តពីរបៀបដែល Mason ទាត់បញ្ជូល​ទី​បាល់​រាប ហើយពូកែរក​ចន្លោះក្នុងប្រអប់ទី។ នៅក្នុងបទសម្ភាសន៍ជាមួយ SportBible លោក Sir Alex Ferguson ត្រូវបានគេសួរថាតើអ្នកណាដែលលោកចាត់ទុកជាកីឡាករវ័យក្មេងឆ្នើមក្នុងវិស័យបាល់ទាត់ហើយលោកបាននិយាយថា៖« តាមគំនិតរបស់ខ្ញុំ Mason Greenwood នឹងក្លាយជាកីឡាករកំពូលម្នាក់»។ «គាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់។ គាត់មិនដែលភ័យស្លន់ស្លោក្នុង​ការ​ស៊ុត​បញ្ជូល​ទី​ហើយ​គាត់​ពូកែទាត់​បាល់​រាប និងរក​ចន្លោះក្នុងការ​ទាត់​នៅ​ក្នុង​ប្រអប់។ គាត់បានបង្ហាញពីគុណសម្បត្តិដ៏អស្ចារ្យ។»​ “ គាត់ក្មេងជាង Phil Foden ដែលជាកីឡាករតែម្នាក់ដែលបានឆ្លងកាត់ការ​ហ្វឹកហាត់យុវជនថ្នាលនៅ Man City…

1
ប្លែកៗ

មនុស្សស្រីដែលមានច្រមុះរាងទាំង៣នេះ បញ្ជាក់ថា នាងជាមនុស្សស្រីសំណាងខ្ពស់ និងមានមន្តស្នេហ៍ ជីវិតជោគជ័យទាំងអាជីព និងការងារ

ផ្អែកតាមផ្នែកនរវិទ្យាជឿថា នៅលើរាងកាយមនុស្ស ច្រមុះគឺជាផ្នែកមួយដែលតំណាងឱ្យ “ កំណប់” ដូច្នេះអ្នកណាដែលមានសំណាងមានរាងច្រមុះ“ ពិសេស” ដូចខាងក្រោម គឺបង្ហាញថា ខ្សែនៃជីវិតពោរពេញដោយភាពរីករាយ មានភាពស្កប់ស្កល់បំផុត។ តោះ! សាកល្បងមើល ថាតើជោគវាសនារបស់អ្នកជោគជ័យ ឬអត់ ថាតើជីវិតរបស់អ្នកងាយនឹងរីកចម្រើនទាំងប្រាក់កាស និងអាជីពតាមរយៈព័ត៌មានខាងក្រោម! ១. ប្រភេទច្រមុះចៀម លក្ខណៈពិសេសដែលអាចស្គាល់បានចំពោះមនុស្សម្នាក់ ដែលមានច្រមុះចៀម ចុងច្រមុះ គឺល្មមមិនធំ ក៏មិនតូច ហើយចុងច្រមុះចង្អុលចុះក្រោម។ Anthropology ជឿជាក់ថា អ្នកណាដែលមានសំណាងគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់នៃច្រមុះនេះ ភាគច្រើននឹងទទួលជោគជ័យនៅពេលពួកគេឈានដល់វ័យពេញវ័យ ជោគជ័យក្នុងអាជីព ហើយឆាប់បំពេញមហិច្ឆតា និងក្តីសុបិនរបស់ពួកគេបានសម្រេច។…

GettyImages 1287482412
កីទ្បា

Man Utd គ្រោងផ្ដល់កុងត្រា២០ម៉ឺនផោនក្នុងមួយអាទិត្យបន្ថែមឲ្យ​ Bruno Fernandes

បិសាចក្រហមចង់បង្កើនប្រាក់ឈ្នួលប្រចាំសប្តាហ៍ឲ្យ Fernandes ទ្វេដង បន្ទាប់ពីការបង្ហាញគុណផលដ៏អស្ចារ្យរបស់គាត់នៅរដូវកាលនេះ។ Man United ចង់ ឲ្យ គាត់ចុះកុងត្រាថ្មីមុនពេលចាប់ផ្តើមការ​ប្រកួតក្នុងព្រឹត្តិការណ៍ Euro 2020។ Bruno Fernandes ជិតឈានដល់ការព្រមព្រៀងលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មីជាមួយ Man United នេះ​បើតាម​ការ​ចុះផ្សាយរបស់កាសែត The Mirror ។ ប្រភប​នេះ​បាន​បង្ហើប​ថា បិសាចក្រហមចង់បង្កើនប្រាក់ឈ្នួលរបស់ខ្សែបំរើព័រទុយហ្កាល់ទ្វេដងដល់ ២០០,០០០ ផោនក្នុងមួយសប្តាហ៍ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីឥទ្ធិពលរបស់គាត់នៅ​ក្នុងក្រុម។ ភ្នាក់ងាររបស់ Fernandes គឺលោក Miguel Pinho បានមកដល់ទីក្រុង Manchester…

1
ប្លែកៗ

តើនឹងមានមនុស្សប៉ុន្មាននាក់ ដែលនឹងតាមស្រឡាញ់អ្នក ក្នុងរយៈពេលកន្លះឆ្នាំនេះ

ជ្រើសរើសរូបមួយ ដើម្បីដឹងពីចំនួនមនុស្សដែលនឹងតាមស្រឡាញ់អ្នកក្នុងរយៈពេលកន្លះឆ្នាំក្រោយនេះ? 1. គ្មានសូម្បីតែម្នាក់ អ្នកជាមនុស្សស្មោះត្រង់ ហើយមិនដែលគិតចង់មានស្នេហាពីរបីនោះឡើយ។ អ្នកគ្រាន់តែចង់ផ្តល់ក្តីស្រឡាញ់ដល់មនុស្សម្នាក់ជាក់លាក់ និងច្បាស់លាស់ ហើយក៏ជាមនុស្សសំខាន់បំផុតក្នុងជីវិតផងដែរ។ ហេតុដូច្នេះហើយ ជាធម្មតាអ្នកក៏មានមនុស្សតាមស្រឡាញ់ និងចង់បានអ្នកច្រើនផងដែរ។ ប៉ុន្តែព្រោះតែអ្នកជាមនុស្សមិនខ្វល់ រវីរវល់នឹងពួកគេ ដូច្នេះ បន្តទៅនេះ គឺគ្មាននរណាម្នាក់ចង់ចូលក្នុងជីវិតអ្នកឡើយ ព្រោះតែអ្នកមិនដែលផ្ដល់ក្ដីសង្ឃឹម ឬភាពស្និទ្ធស្នាលដល់អ្នកណាម្នាក់ទេ។ 2. យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ដែរ សំណាងរបស់អ្នកនៅពាក់កណ្តាលឆ្នាំក្រោយនឹងត្រូវផ្លាស់ប្តូរ។ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់នឹងតាមអ្នកដែរ។ តាមពិតអ្នកពិតជាមានភាពទាក់ទាញណាស់ តែព្រោះតែអ្នកជាំមនុស្សស្ងប់ស្ងាត់ពេក ផ្តល់នូវអារម្មណ៍ស្ងៀមស្ងាត់ ទើបគ្មាននរណាម្នាក់ហ៊ានបញ្ចេញអារម្មណ៍ចំពោះអ្នកនោះឡើយ។ តែទោះជាយ៉ាងណា ចរិតស្ងៀមស្ងាត់របស់អ្នក ក៏នៅតែមានមនុស្សម្នាក់ដែលស្រឡាញ់អ្នកពិត ដូច្នេះ…

Gffg
តេស្តIQ

តាម​ជើង​លេខ អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ នឹង​ឡើង​រាសី​ខ្ពស់​ត្រដែត​នៅ​ចុង​ខែ​ឧសភា

សល់​រយៈ​ពេល​តែ​ ១០ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទំព័រ​ខែ​ឧសភា នឹង​ត្រូវ​បញ្ចប់ ហើយ​ត្រូវ​បើក​ទំព័រ​ខែ​ថ្មី​មិថុនា។ យ៉ាង​ណា​នៅ​ចុង​ខែ​នេះ តាម​ជើង​លេខ គឺ​តំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត៖ ឆ្នាំ​ឆ្លូវ មនុស្ស​ដែល​កើត​ឆ្នាំ​ឆ្លូវ (គោ) តែងតែ​រមែង​ជា​មនុស្ស​ដែល​រួសរាយ រាក់ទាក់ និង​ស្មោះត្រង់។ ពួក​គេ​មាន​គុណសម្បត្តិ​ជា​ច្រើន​ក្នុង​ជីវិត ដែល​នាំ​ឲ្យ​ទទួល​បាន​ការ​ស្រលាញ់​ពី​មនុស្ស​ជុំវិញ​ខ្លួន។ នៅ​ចុង​ខែ​ឧសភា​នេះ គេ​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ ការ​ឲ្យ​តម្លៃ​ពី​អ្នក​មាន​តំណែង​ធំ​ជាង​ខ្លួន ហើយ​អាច​ឡើង​មុខមាត់ បុណ្យស័ក្ដិ ក្នុង​អាជីព​ការងារ​ទៀត​ផង។ នៅ​ក្នុង​វិស័យ​ណា​ក៏​ដោយ អ្នក​កើត​ឆ្នាំ​គោ នឹង​បង្កើត​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ហើយ​បើ​ការ​ធ្វើ​ជំនួញ​នឹង​ទទួល​បាន​ការ​ពេញ​ចិត្ត​គាំទ្រ​ពី​អតិថិជន លក់​ដាច់​បាន​ច្រើន…

Vbb
សង្គម

ទោះ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ជនជាតិ​ជប៉ុន​អង្គុយ​លើ​ឥដ្ឋ​ទទួល​ទាន​ដែរ ហើយ​ ៦ ចំណុច​នេះ​ជា​មូលហេតុ

ប្រជាជន​ជប៉ុន​គឺ​មាន​ទម្លាប់​មួយ រមែង​អង្គុយ​ឬ​ដេក​លើ​ឥត​រាប​ស្មើ ជា​ជាង​ការ​ការ​ប្រើប្រាស់​គ្រែ ឬ​កៅអី។ ជា​ឧទាហរណ៍៖ កុំ​ថា​ឡើយ​តែ​ទៅ​បរិភោគ​អាហារ​នៅ​អាហារដ្ឋាន​លំដាប់​ផ្កាយ ៥ ក៏​ពួក​គេ​មិន​ប្រើ​កៅអី និង​ជំនួស​មក​វិញ​ដោយ​ការ​អង្គុយ​លើ​ឥដ្ឋ​ដែរ។ តើ​នៅ​ពី​ក្រោយ​នោះ​មាន​មូលហេតុ​អ្វី​ទៅ? តាម​ការ​បកស្រាយ​ពី​គេហទំព័រ Brightside បាន​បង្ហាញ​នូវ​ហេតុផល​ចម្បង ៦ ដូច​ខាង​ក្រោម៖ ៦) ជួយ​ដល់​ការ​រំលាយ​អាហារ នៅ​ពេល​អ្នក​អង្គុយ​លើ​ឥដ្ឋ​និង​ទទួល​ទាន​អាហារ វា​ប្រៀប​បាន​នឹង​អ្នក​កំពុង​ធ្វើ​លំហាត់ប្រាណ​យូហ្គា​ក្នុង​ពេល​តែ​មួយ។ ទម្លាប់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា នាំ​ឲ្យ​លំហូរឈាម​រត់​ទៅ​កាន់​ក្រពះ​ដំណើរការ​បាន​ល្អ​ជាង​ការ​អង្គុយ​លើ​កៅអី​ធម្មតា ដែល​វា​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ងាយ​ជាង​មុន ជាង​នេះ​ក៏​អាច​ទទួល​បាន​វីតាមីន​និង​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ ៥) ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ទម្លាប់​បែប​នេះ​វា​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​មាន​ដំណើរការ​ល្អ​ប្រសើរ។ នៅ​ពេល​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​បញ្ចេញ​អរម៉ូន​ឲ្យ​ឈ្មោះ​ថា ឡេទីទីន នោះ​វា​នឹង​បញ្ជូន​សញ្ញា​មួយ​ទៅ​សរសៃប្រសាទ​ឲ្យ​ដឹង​ថា ក្រពះ​របស់​អ្នក​ពេញ​ហើយ និង​បញ្ចៀស​អ្នក​ពី​ការ​ទទួល​ទាន​ហួស​កម្រិត។ ៤)…

Vccv
សង្គម

ចំណេះដឹងល្អពេលមានអាសន្ន! នេះវិធីការពារខ្លួន ពេលជួបសត្វព្រៃដែលគ្រោះថ្នាក់ទាំង ៨

សត្វ​កាចសាហាវ​គឺ​វា​មិន​ដឹង​យើង​ល្អ​អាក្រក់​នោះ​ទេ ដោយ​ជានិច្ចកាល​វា​រមែង​អាច​បង្ក​គ្រោះថ្នាក់​ដល់​យើង ហើយ​បើ​យើង​មិន​ចេះ​វិធី​ការពារ​ខ្លួន​ទៀត​នោះ គឺ​ប្រាកដ​ជា​ស៊យ​ធំ​ហើយ។ ការ​ជួប​ប្រទះ​សត្វ​ព្រៃ​កាច​សាហាវ ជួន​កាល​វា​ជា​រឿង​ចៃដន្យ​ក្នុង​ឆាក​ជីវិត ជា​ពិសេស​អ្នក​ចូលចិត្ត​ដើរ​បោះតង់​នៅ​ព្រៃ ឬ​កន្លែង​ធម្មជាតិ​ផ្សេងៗ។ យ៉ាង​ណា​យើង​ណែនាំ​វិធី​ការពារ​ខ្លួន​នៅ​ពេល​ជួប​សត្វព្រៃ​ទាំង ៨ ដូច​ខាង​ក្រោម៖ ៨) វិធី​ការពារ​ខ្លួន​ពេល​ជួប​សត្វ​ក្តាន់ ជា​ទូទៅ​សត្វ​ក្តាន់​គឺ​ខ្លាច​មនុស្ស ប៉ុន្តែ​ក្តាន់​ញី ​គឺ​មិន​សូវ​ស្លូត​នោះ​ទេ បែប​នេះ​ប្រសិន​ស្ថិត​ក្នុង​កាលៈទេសៈ​នោះ អ្នក​ត្រូវ៖ រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ដើរ​ចេញ​យឺតៗ ប៉ុន្តែ​ប្រសិន​វា​ចាប់ផ្តើម​វាយប្រហារ​មក​លើ​អ្នក អ្នក​ត្រូវ​ប្រញាប់​រត់​ទៅ​រក​ដើម​ឈើ​ដើម្បី​ឡើង លើក​ដៃ​និង​ត្រដាង​អាវ​របស់​អ្នក​ឲ្យ​មើល​ទៅ​ឃើញ​ធំ ពេល​ទាល់​ខ្លាំង ត្រូវ​ការពារ​ក្បាល​កុំ​ឲ្យ​រង​ការ​ប៉ះ​ទង្គិច ហើយ​យក​ដៃ​គ្រប​ក្បាល​និង​ឱន​ចុះ​បែរ​ខ្នង (ដូច​បង្ហាញ​ក្នុង​រូប) ៧) វិធី​ការពារ​ខ្លួន​ពេល​ជួប​សត្វ​ខ្លាឃ្មុំ នៅ​ពេល​អ្នក​បន្លឺ​សំឡេង​ខ្លាំង ឬ​រំខាន​ដល់​វា​នៅ​បរិវេណ​ណា​មួយ​នៅ​តំបន់​ដែល​វា​រស់​នៅ នោះ​វា​នឹង​លេច​ចេញ​មក​ហើយ។…

T1
សង្គម

ជ្រើសរើស​បក្សី​មួយ​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ដឹង​ថា​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ថ្ងៃ​ខាង​មុខ?

ក្នុង​ចំណោម​បក្សី​ដ៏​ស្រស់ស្អាត​ទាំង ៤ ដូច​បង្ហាញ​ក្នុង​រូប ចូរ​អ្នក​ធ្វើការ​ជ្រើសរើស​យក​មួយ ដើម្បី​ដឹង​ថា តើ​មាន​រឿងរ៉ាវ​អ្វី​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? ១) ក្ងោក ជា​ពេលវេលា​ដែល​កំពុង​ដោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក ហើយ​វា​ក៏​ជា​ពេល​ដ៏​ត្រឹមត្រូវ​មួយ ដែល​អ្នក​នឹង​អាច​បង្កើត​ប្រាក់​ជា​ច្រើន។ ឆាប់ៗ​នេះ​ដំណើរការ​ដែល​អ្នក​បាន​វិនិយោគ ឬ​ក្នុង​កិច្ច​ការងារ​របស់​អ្នក នឹង​ទទួល​បាន​ផ្លែផ្កា​ជា​ទី​គាប់​ចិត្ត។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ចាំ​បាច់​ត្រូវ​តែ​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង។ ២) លលក​ពណ៌​ស មិន​យូរ​ទៀត​នោះ​ទេ អ្នក​នឹង​បាន​ជួប​នូវ​សេចក្ដី​ស្រលាញ់ ដែល​នឹង​លេចចេញ​មក​ក្នុង​ជីវិត​របស់​អ្នក។ វា​ក៏​ជា​សញ្ញា​មួយ ដែល​នឹង​នាំ​ឲ្យ​មាន​រឿងរ៉ាវ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​អ្នក រយៈ​ពេល​យូរ និង​កក់ក្តៅ​បំផុត។ ៣) បក្សី​ពណ៌​ខៀវ សត្វ​បក្សី​នេះ​តូច តែ​អាច​ពាំនាំ​នូវ​ប្រយោជន៍​ជា​ច្រើន​មក​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​នឹង​ជួប​ប្រទះ​នូវ​ដំណឹង​ល្អ​មួយ​ចំនួន ទាក់ទិន​នឹង​ការងារ ដែល​អ្នក​អាច​ភ្ញាក់ផ្អើល…

KNONGSROK
សង្គម

ជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?

បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក​ យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ​ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល​ សម្រាប់ក្រុមគ្រួសារ​ និងសម្រាប់សហគមន៍​ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក​ និងបិទខ្ទប់​ ចុះឡើងៗវិញនោះទេ។​ ការបាត់បង់ជីវិតនៃស្វាមី​ និងភរិយា​ បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ​នៅថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី​ និងបានក្រើនរំលឹកយើងទាំងអស់គ្នាច្បាស់ណាស់ថា​ កូនៗក្តី​ ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី​ និងស្វាមី-ភរិយាក្តី​ ចាំបាច់​ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ​ ហើយត្រូវចងចាំថា​ ពេលត្រឡប់មកផ្ទះវិញ​ សូមកុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ​ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា​ ដោយអនុវត្តវិធានការ “៣ការពារ​ និង៣កុំ” ដែលអាចជួយយើងបាន​…

Web Copy
គ្រួសារ

មនុស្សស្រីព្រោះតែហេតុផលទាំងនេះហើយ ដែលធ្វើឱ្យនាងព្រមរស់រងការឈឺចាប់ តែមិនព្រមលែងលះ ឬបែកបាក់ជាមួយនឹងប្ដី ដែលតែងតែធ្វើបាបចិត្តនាង

គ្រប់គ្នាប្រាកដជាធ្លាប់ឃើញហើយថា មានស្ត្រីជាច្រើន ដែលតែងតែទ្រាំរស់នៅជាមួយនឹងប្ដីដែលមិនដែលស្រលាញ់ និងថ្នាក់ថ្នមនាងទាល់តែសោះ។ ផ្ទុយទៅវិញ ជីវិតគ្រួសារមួយនេះមានតែបញ្ហាមិនចេះចប់ ជួបតែរឿងឈឺចាប់ ជូរចត់ គ្រាំគ្រាកាយចិត្តស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែសួរថា ហេតុអ្វីបានជាមនុស្សស្រីបែរជាសុខចិត្តទ្រាំខាំមាត់សង្កត់ចិត្ត បណ្ដោយឱ្យប្ដីធ្វើបាបនាងរាល់ថ្ងៃ តែមិនព្រមលែងលះ មិនព្រមដោះលែងខ្លួនឯងពីរណ្ដៅទុក្ខមួយនេះ? ជាក់ស្ដែងណាស់ ហេតុផលច្បាស់ជាមានច្រើន តែយ៉ាងណា ហេតុផលទាំង៥ខាងក្រោមនេះហើយ ដែលជាហេតុផលចម្បងបំផុត ដែលធ្វើឱ្យមនុស្សស្រីសុខចិត្តទ្រាំរស់នៅទាំងវេទនាជាមួយនឹងប្ដីដែលធ្វើបាបនាងរាល់ថ្ងៃ។ ១. ខ្លាចមានឈ្មោះថាជាស្រីមេម៉ាយ មួយជីវិតមនុស្សស្រី នាងច្បាស់ជាខ្លាចណាស់ឈ្មោះថាជាស្រីមេម៉ាយ នាងខ្លាចនឹងការបែកបាក់គ្រួសារយ៉ាងខ្លាំង អ្វីដែលសំខាន់ នាងមិនចង់មានឈ្មោះថាជាស្រីមេម៉ាយ ដែលលែងប្ដីមួយយកប្ដីមួយទៀតនោះឡើយ។ ពាក្យនេះ បើនិយាយក្នុងសង្គមមនុស្សមួយចំនួន គឺគេរើសអើងខ្លាំងណាស់ ដោយមិនខ្វល់ថា…