Man Utd គ្រោងផ្ដល់កុងត្រា២០ម៉ឺនផោនក្នុងមួយអាទិត្យបន្ថែមឲ្យ​ Bruno Fernandes

GettyImages 1287482412
ការផ្សាយពាណិជ្ជកម្ម

បិសាចក្រហមចង់បង្កើនប្រាក់ឈ្នួលប្រចាំសប្តាហ៍ឲ្យ Fernandes ទ្វេដង បន្ទាប់ពីការបង្ហាញគុណផលដ៏អស្ចារ្យរបស់គាត់នៅរដូវកាលនេះ។ Man United ចង់ ឲ្យ គាត់ចុះកុងត្រាថ្មីមុនពេលចាប់ផ្តើមការ​ប្រកួតក្នុងព្រឹត្តិការណ៍ Euro 2020។

Bruno Fernandes
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Bruno Fernandes ជិតឈានដល់ការព្រមព្រៀងលើកិច្ចព្រមព្រៀងរយៈពេលវែងថ្មីជាមួយ Man United នេះ​បើតាម​ការ​ចុះផ្សាយរបស់កាសែត The Mirror ។ ប្រភប​នេះ​បាន​បង្ហើប​ថា បិសាចក្រហមចង់បង្កើនប្រាក់ឈ្នួលរបស់ខ្សែបំរើព័រទុយហ្កាល់ទ្វេដងដល់ ២០០,០០០ ផោនក្នុងមួយសប្តាហ៍ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីឥទ្ធិពលរបស់គាត់នៅ​ក្នុងក្រុម។

ការផ្សាយពាណិជ្ជកម្ម
E2AmxKRWQAA3SHk
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភ្នាក់ងាររបស់ Fernandes គឺលោក Miguel Pinho បានមកដល់ទីក្រុង Manchester កាលពីដើមសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយហើយ United ចង់ឱ្យកិច្ចព្រមព្រៀងថ្មីរបស់គាត់ត្រូវបានផ្សាភ្ជាប់មុនពេលចាប់ផ្តើមព្រឹតរ្តិការណ៍ Euro 2020។

GettyImages 1287482412
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថ្មីៗនេះ Bruno បានឈ្នះពានរង្វាន់កីឡាករ Matt Busby Player of the Year សម្រាប់រដូវកាល២០២០/២០២១ និង​ជារដូវកាលបន្តបន្ទាប់របស់​គាត់​ហើយ ក្រោយពីបានជះឥទ្ធិពលមិនគួរឱ្យជឿសម្រាប់ក្រុមបិសាចក្រហម។

ការផ្សាយពាណិជ្ជកម្ម

គាត់បានស៊ុតបញ្ចូលទី ២៨ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមបិសាចក្រហម ក៏ដូចជាបញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមស៊ុតបញ្ចូល​ទីនៅក្នុងរដូវកាលដ៏អស្ចារ្យមួយនេះ។

Bruno Fernandes Transfer To Man Utd Confirmed By His Agent With Contract Signed 1235684
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បញ្ជាក់​ឡើង​វិញ កុងត្រាបច្ចុប្បន្ន​ Bruno Fernandes ទទួល​បាន១៨ម៉ឺនផោនក្នុងមួយអាទិត្យ( £180,000)/មួយឆ្នាំ៩,៣៦០,០០០ផោន(£9,360,000)៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម