
ជ្រើសរើសដើមឈើមួយ ដើម្បីដឹងថា តើអ្នកមានអំណោយទានអ្វីពីធម្មជាតិ?
តាមរយៈដើមឈើទាំង ៣ ដូចបង្ហាញក្នុងរូបភាព ចូរអ្នកជ្រើសរើសមួយ ហើយយើងនឹងបង្ហាញចម្លើយមកវិញនូវភាពខ្លាំងពីធម្មជាតិរបស់អ្នក ឬអំណោយទានដែលអ្នកមានស្រាប់តាំងពីកំណើត៖ ដើមឈើទី ១ ពីកំណើតមក ហាក់ដូចជាដូនតាផ្តល់ឲ្យ អ្នករមែងអាចដោះស្រាយនៅគ្រប់បញ្ហាទាំងអស់ ហើយអាចឆ្លងកាត់រឿងរ៉ាវលំបាកៗបាន ដ្បិតបើពេលខ្លះវាទាមទារពេលវេលាយូរបន្តិចក្តី។ អាចថានេះជាអ្វីដែលអ្នកខ្លាំងពីធម្មជាតិ មួយទៀតគួបផ្សំព្រេងសំណាងរបស់អ្នក ដែលរាល់ពេលជួបបញ្ហា ក៏រមែងជួបសំណាងមកវិញដូចគ្នា។ ម្យ៉ាងទៀតយើងអាចនិយាយបានថា ក្នុងគ្រោះតែងតែមានលាភសម្រាប់អ្នក។ យ៉ាងណានៅស្ថានភាពខ្លះ អ្នកពិបាកក្នុងការបែងចែកបន្តិច ពោលមិនអាចយករឿង ៣ ជាអាទិភាពព្រមគ្នាតែមួយបានឡើយ មានផ្នែកហិរញ្ញវត្ថុ ស្នេហា និងមិត្តភ័ក្ដិ។ ដើមឈើទី ២ អំណោយទានពីធម្មជាតិរបស់អ្នក ក៏ការមើលឃើញធ្លុះចិត្តមនុស្ស។ ជាទូទៅអ្នកមិនងាយឲ្យនរណាមកបោកបញ្ឆោត…




















