Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Kjkj
តេស្តIQ

តាមហោរាសាស្ត្រចុងឆ្នាំ ២០២១-២០២៣ អ្នកកើតឆ្នាំទាំង ៣ នឹងមានអាំងប៉ាវនាំលាភ អស់ខ្វល់រឿងលុយកាក់

តាមហោរាសាស្ត្របានគន់គូរឃើញថា ចាប់ពីចុងឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០២៣ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងអាចទទួលបានអាំងប៉ាវនាំលាភ ជួយឲ្យពួកគេសម្រេចបានគ្រប់យ៉ាងដូចប្រាថ្នា ហើយរឿងលុយកាក់លែងសូវខ្វល់ខ្វាយច្រើនដូចមុន៖ អ្នកកើតឆ្នាំមមែ (ពពែ) អតីតកាលនិងបច្ចុប្បន្នកាល អ្នកអាចជាជួបរឿងលំបាកច្រើនណាស់មកហើយ តែនៅពេលខាងមុខ ជីវិតរបស់អ្នកកើតឆ្នាំមមែ នឹងមានការផ្លាស់ប្តូរ ១៨០ ដឺក្រេ។ ពួកគេនឹងជួបសំណាងធំ បើនិយាយពីជោគជតារាសីគឺខ្ពស់ត្រដែត អ៊ីចឹងឆ្លៀតកំឡុងពេលហ្នឹងត្រូវប្រមូលទ្រព្យសន្សំទុកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ សំណាងនឹងរីកស្គុះស្គាយជាបណ្ដើរៗទៅហើយ និយាយពីរឿងប្រាក់ចំណូលក៏ហូរចូលមិនខ្វះ សុភមង្គលក៏មានពេញបរិបូរណ៍។ អ្នកកើតឆ្នាំថោះ (ទន្សាយ) ជាឆ្នាំដែលជួយឲ្យពួកគេឡើងរាសីខ្ពស់បំផុតក្នុងជីវិត ដោយនៅលើផ្លូវសំណាងនេះ ក៏អាចនឹងមានជួបភ្លៀងជួបខ្យល់បន្តិច តែវាមិនអាចបក់ផាត់លាភសំណាងរបស់អ្នកអស់នោះទេ។…

Tt
សង្គម

ជ្រើសរើសថ្មគ្រីស្ទាល់មួយ ដើម្បីទទួលបានសារណែនាំសម្រាប់អនាគតខាងមុខរបស់អ្នក

សម្លឹងមើលទៅថ្មគ្រីស្ទាល់ទាំង ៤ ដ្បិតអ្នកស្រលាញ់ចង់បានវាទាំងអស់ក៏ដោយ តែដាច់ខាតជ្រើសយកបានតែមួយប៉ុណ្ណោះ។ ចូរស្មោះត្រង់ជាមួយការជ្រើសរើសនេះ ហើយទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម ដើម្បីទទួលបានសារពង្រឹងពីអនាគតរបស់អ្នក៖ គ្រីស្ទាល់ទី ១ ដល់ពេលដែលអ្នកត្រូវបម្លាស់ទីទៅមុខហើយ ឬអភិវឌ្ឍខ្លួនទៅកម្រិតថ្មីមួយទៀតហើយ។ ដ្បិតការងារ ឬការរកស៊ីបច្ចុប្បន្ន វាបានធ្វើឲ្យអ្នករស់នៅក្នុងកម្រិតសមរម្យមួយក៏ដោយ តែការដែលបន្តនៅ Comfort Zone រយៈពេលយូរពេក វាមិនជារឿងល្អទៅវិញ។ ទាន់អ្នកមានពេលវេលា អ្នកមានផ្លូវក្រោយសម្រាប់បក អ្នកក៏ដល់ពេលបោះជំហានទៅកាន់អាជីពថ្មីមួយទៀត ឬការងារថ្មី ដើម្បីចាប់យកក្តីស្រមៃធំដែលចង់បានពិតប្រាកដ។ អ្នកត្រូវចាំថា ដើម្បីបានត្រីធំ អ្នកក៏ត្រូវលះបង់នុយតូចៗមួយចំនួនដែរ ដូច្នេះមិនអាចចាប់យកគ្រប់យ៉ាងបានឡើយក្នុងជីវិត។ គ្រីស្ទាល់ទី ២ បើមិនប្រឈមហានិភ័យ មិនបានទេលាភធំ។…

T
សង្គម

បើឲ្យទៅដើរកម្សាន្ត តើអ្នកពេញចិត្តឆ្នេរសមុទ្រមួយណាជាងគេ?

តើអ្នកស្គាល់ពីខ្លួនឯងច្បាស់ដល់កម្រិតណា? តាមរយៈចម្លើយនៃការជ្រើសរើសរបស់អ្នក នៅរូបភាព ឆ្នេរសមុទ្រ ១ ក្នុងចំណោមឆ្នេរសមុទ្រទាំង ៦ យើងអាចបង្ហាញច្បាស់អំពីចរិតលក្ខណៈរបស់អ្នកពីកំណើត៖ ឆ្នេរសមុទ្រទី ១ អ្នកជាមនុស្សដែលមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយក្នុងការរស់នៅ ហើយមានមហិច្ឆតាខ្ពស់ណាស់។ រាល់សកម្មភាពទាំងអស់របស់អ្នករាល់ថ្ងៃនោះ មើលទៅសាមញ្ញៗ ប៉ុន្តែវាពិតជាជះឥទ្ធិពលខ្លាំងដល់អនាគតរបស់អ្នក ដែលមួយចំនួនពុំបានមើលដល់។ ឆ្នេរសមុទ្រទី ២ រាល់ការសម្រេចចិត្តរបស់អ្នក សុទ្ធតែបានឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ ហើយប្រសិនអ្នកសម្រេចថាចង់ធ្វើ ចង់អនុវត្តបែបណាហើយ នោះគឺពិបាកនឹងមានអ្នកដែលអាចមកបញ្ឈប់អ្នក។ ដ្បិតបើអ្នកនោះអ្នកស្រលាញ់ចូលចិត្តប៉ុណ្ណា ក៏អ្នកស៊ូសម្ងំទៅធ្វើវាតែឯកឯង ដោយមិនឲ្យគេដឹងលឺ។ ឆ្នេរសមុទ្រទី ៣ អ្នកឲ្យតម្លៃទៅលើភាពស្ងប់ស្ងាត់ និងចូលចិត្តរាប់អានមនុស្សដែលមានភាពស្ងប់ស្ងាត់។ ជាទូទៅអ្នកជាមនុស្សដែលគិតពីអ្នកដទៃខ្លាំងជាងខ្លួនឯង…

Untitled 3
កីទ្បា

ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Eko Roni ប្រកាសចង់​ជួបជើង​ខ្លាំង​កម្ពុជា​ ចាន់ រតនា

អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី  “Dynamite” Eko Roni Saputra ប្រកាស​ចង់​ជួប​ជើង​ខ្លាំង​លេខ​១​កម្ពុជា ចាន់ រតនា​ ដើម្បី​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ។ Saputra បាន​លើក​ហេតុ​ផល​ថា ៖«ចាន់ រតនា បាន​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​បី​នាក់​ហើយ ដូច្នេះ​ច្បាស់​ គាត់​នឹង​ក្លាយ​ជា​ដៃ​គូ​លំបាក​សម្រាប់​ខ្ញុំ»។ចាន់ រតនា​ បាន​ក្លាយ​ជា​អ្នក​លេង​គុន​ចម្រុះ​​កម្ពុជា​ដ៏​ល្បី​ល្បាញ​តាម​រយៈ​ក្បាច់​ប្រយុទ្ធ​គុន​ខ្មែរ​ដ៏​ជំនាញ និង​បាន​អភិវឌ្ឍជំនាញ​ក្រោម​ដ៏​ល្អ​ដែរ។ កីឡាករ​ស្ថិត​នៅ​ទី​ក្រុង​ភ្នំពេញ​ទទួល​បាន​ជ័យជម្នះ​៦​លើក​លើ​ឆាក​ប្រដាល់​ពិភព​លោក ONE ក្នុង​នោះ​ផ្តួលជើង​ខ្លាំង​​ឥណ្ឌូណេស៊ី Abro Fernandes និង Rudy Agustian។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ Saputra ចង់​សាក ​និង​ជា​​ឱកាស​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​ផង​ដែរ។ កីឡាករ​និយាយ​ថា ៖«រតនា​ល្អ​ក្បាច់​វ៉ៃឈរ ដូច្នេះ​ខ្ញុំ​ចង់​ជួប​គាត់ ហើយ​ខ្ញុំ​នឹង​លេង​ល្បាច់​ក្រោមជា​មួយ​គាត់។ ច្បាស់​ណាស់ សម្រាប់​ខ្ញុំ បើ​ជួប​គ្នា​មែន​នឹង​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​អ្នក​ជំនាញ​វ៉ៃ​ឈរ ប៉ះ​អ្នក​ពូកែ​ក្បាច់​ក្រោម»។…

Untitled 2
កីទ្បា

Marcio Marques ស៊ុត​បញ្ចូល​ទី៣​គ្រាប់​ម្នាក់ជួយណាហ្គាឈ្នះប៉ូលិស៤ទល់០

ក្រុមណាហ្គាវើល​ដ៏​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែនក្នុងជំនួបប្រកួតជាមួយក្រុមនគរបាលជាតិ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​៤​ទល់​០​នា​ការ​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League នៅ​ទីលាន 7NG ខណៈកីឡាករ​ប្រេស៊ីល ​Marcio Marques​រក​បាន​៣​គ្រាប់​ម្នាក់ឯង។ បី​គ្រាប់​របស់​កីឡាករ​ប្រេស៊ីលរូប​នេះ​រក​បាន​នៅ​នាទី ២១ ៣៣​និង​នាទី​៦៧ ខណៈមួយ​គ្រាប់​ទៀត​រ៤ក​បាន​ដោយ​ខ្សែបម្រើមាឌល្អិត គួច ដានី។ សម្រាប់ ​Marcio Marques ​៣​គ្រាប់​នេះ​ធ្វើឲ្យ​រូប​គេ​រក​បាន​សរុប​៦​គ្រាប់នៅ MCL រដូវកាល២០២១ ដោយឈរលំដាប់ទី៣ក្នុងតារាង Top Scorer។

Untitled 1
កីទ្បា

វឌ្ឍនាកាបន្តរក​គ្រាប់បាល់បាន ​ខណៈបឹង​កេត​ឈ្នះអាស៊ីអឺរ៉ុប៣ទល់១

ខ្សែប្រយុទ្ធជម្រើសជាតិ​កម្ពុជា កីឡាករចាន់ វឌ្ឍនាកាបន្ត​រក​បាន​គ្រាប់​បាល់​២​គ្រាប់បន្ថែម​ទៀត​ក្នុង​ជំនួប​បឹង​កេត​ឈ្នះអាស៊ីអឺរ៉ុប​៣​ទល់​១​ក្នុងពាន​រង្វាន់ Metfone Cambodian League 2021 សប្ដាហ៍ទី៦នៅ​កីឡដ្ឋាន អេ អរ យូ ស្ប៉តផាក។ ២​គ្រាប់​របស់ចាន់ វឌ្ឍនាការក​បាន​ដោយ​ការ​ទាត់​បាល់​ពិន័យ១១ម៉ែត្រនៅ​នាទី​៤៨​ និង​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី៦៩ ។ គ្រាប់​ទី​៣​រក​បាន​ដោយ​ខ្សែការពារស្លាប សេត រ៉ស៊ីបនៅ​នាទី៨៦ ចំណែក​មួយ​គ្រាប់​របស់​អាស៊ីអឺរ៉ុប​រក​បាន​ដោយ​កីឡាករ ABEE NDJOO HABBER នៅ​នាទី៧៥។ លទ្ធផល​នេះ​មានន័យថា បឹង​កេត​រក​ឃើញ​ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នាហើយ​ដោយ​ទទួលបាន​៩ពិន្ទុពេញ។​ ចំណែកវឌ្ឍនាកាវិញ​ ពេល​នេះ​រក​បាន​៥​គ្រាប់​ហើយ​ក្នុងការ​ចូល​លេង​ជម្រើសដំបូង១១នាក់លើក​ទី​២៕

7
ប្លែកៗ

តើគួរធ្វើបែបណា​ ដើម្បីជួយឱ្យអ្នកក្លាយជាអ្នកជំនាញក្នុងរឿងស្នេហា ដោយមិនចាំបាច់ត្រូវឈឺចាប់ម្ដងហើយម្ដងទៀត?

ជ្រើសរើសប្រភេទបង្អែមដែលអ្នកនឹងញុំា សម្រាប់លាងមាត់ បន្ទាប់ពីញុំាបាយរួច វានឹងបង្ហាញពីវិធីដ៏ល្អសម្រាប់អ្នក ដើម្បីជួយឱ្យអ្នកបានក្លាយជាអ្នកជំនាញម្នាក់នៅក្នុងរឿងស្នេហា ដោយមិនបាច់ត្រូវឈឺចាប់ម្ដងហើយម្ដងទៀត។ A. បង្អែមប្រភេទ A អ្នកជាមនុស្សអកម្មខ្លាំងណាស់នៅក្នុងរឿងស្នេហា ហេតុផល មិនមែនព្រោះតែអ្នកមានភាពរៀនខ្មាសនោះឡើយ ប៉ុន្តែដោយសារតែអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះមុខ អ្នកតែងតែចង់ឱ្យតម្លៃចំពោះមនុស្សដែលនឹងចូលក្នុងជីវិតរបស់អ្នកខ្លាំងពេក។ ប្រសិនបើវាមិនមែនសម្រាប់មនុស្សម្នាក់ដែលស្រឡាញ់អ្នកខ្លាំងទេ នោះប្រហែលជាអ្នកទាំងពីរនឹងមិនចាប់ផ្ដើមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងមានកម្រិតរបស់វា ត្រូវសកម្មជាងមុន ក្រែងអ្នកមានការសោកស្តាយនៅពេលអ្នកបាត់បង់វា។ B. បង្អែមប្រភេទ B មិនមានដំណោះស្រាយសម្រាប់អ្នកទេ ពីព្រោះអ្នកគឺជាអ្នកជំនាញខាងស្នេហារួចទៅហើយ។ អ្នកពូកែចាប់យកចិត្តវិទ្យា និងអារម្មណ៍របស់អ្នកដទៃ ដូច្នេះពួកគេតែងតែមានអារម្មណ៍សុខស្រួល និងរីករាយបំផុតពេលអ្នកនៅក្បែរ។ ចំពោះជម្លោះដែលចៀសមិនរួចក្នុងរឿងស្នេហា អ្នកក៏ដឹងពីវិធីដោះស្រាយវាដោយថ្នមៗ ហើយអាចជួយសម្រួលដល់ទំនាក់ទំនងរបស់អ្នកបានយ៉ាងរលូន។…

T
សង្គម

ជ្រើសរើសរូបព្រះមួយ ដើម្បីទទួលយកសារដ៏មានឥទ្ធិពលសម្រាប់ជីវិតអ្នកពេលនេះ

ព្រះពុទ្ធតែងតែត្រួសត្រាយឲ្យមនុស្សគ្រប់រូប ឆ្ពោះទៅមុខតាមរយៈការប្រព្រឹត្តិអំពើល្អ ហើយជឿថា អំពើល្អនេះហើយជាផលដែលនឹងទាញឲ្យអ្នកជួបតែរឿងជោគជ័យនៅពេលខាងមុខ។ តាមរយៈរូបភាពព្រះពុទ្ធ ៤ សន្លឹកដូចបង្ហាញខាងក្រោម តើអ្នកពេញចិត្តរូបណាមួយជាងគេ? ចម្លើយរបស់អ្នក យើងនឹងបង្ហាញនូវសារដែលអ្នកគួរតែទទួលបានសម្រាប់ជីវិតនៅពេលនេះ៖ រូបភាពទី ១ អ្នកជាមនុស្សដែលតែងតែចង់មានអារម្មណ៍ស្ងៀមស្ងាត់ ហើយអ្នកមានទំនួលខុសត្រូវនៅគ្រប់ស្ថានការណ៍ដែលអ្នកកំពុងជួបប្រទះ។ យ៉ាងណាពេលខ្លះ អ្នកហាក់មានអារម្មណ៍ថាឯកោមួយរំពេច ពេលដែលគ្មានអ្នកយល់ចិត្ត អ្នកចាំជួយគាំទ្រ។ សារមួយចង់បង្ហាញទៅកាន់អ្នកពេលនេះ ចូរឲ្យអារម្មណ៍នោះរសាត់អណ្ដែតទៅចុះ មនុស្សម្នាក់ដែលមានឈ្មោះថា “ស្នេហ៍” គេនឹងកៀកចូលមកក្នុងជីវិតរបស់អ្នកហើយ។ តាមរយៈវត្តមានរបស់គេនៅពេលខាងមុខ គេនឹងជួយអ្នកសាងភាពវិជ្ជមានសារជាថ្មីសម្រាប់ជីវិត ហើយរឿងរ៉ាវបាក់ទឹកចិត្តកន្លងមក នឹងត្រូវបានគេមកជួយបំពេញចន្លោះសម្រាប់អ្នក។ រូបភាពទី ២ អ្នកគួរតែមានមោទនភាពសម្រាប់ខ្លួនឯង ការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន អ្នកបានស្គាល់នៅមនុស្សមុខពីរជាច្រើនកន្លងមកនេះ។…

Hhf
សង្គម

កុំឆ្ងល់ហេតុអ្វីក្រោយចេញពីធ្វើការ ប្ដីមិនសូវចង់មកផ្ទះ? នេះហេតុផល ៣ ដែលស្រីៗគួរដឹង

ក្រោយចេញពីធ្វើការ ឬបំពេញកិច្ចការងាររកស៊ីរួចរាល់ ពេលព្រលប់គាត់មិនដែលចង់ត្រលប់មកផ្ទះនោះទេ ហើយតែងតែគេចពីផ្ទះជាញឹកញាប់ តើនោះមកពីមូលហេតុអ្វី? តាមការស្រង់មតិ ហេតុផលនៅពីក្រោយបញ្ហាប្តីមិនចូលចិត្តចូលផ្ទះ ជួបប្រពន្ធកូន អាចមកពីចំណុច ៣ ដូចខាងក្រោម៖ ៣) វត្តមានរបស់គាត់មិនសូវមានអ្នកខ្វល់ ប្រហែលជាគាត់មានអារម្មណ៍ថា ពេលគាត់មកដល់មិនសូវមានអ្នកយកចិត្តទុកដាក់ មិនសូវមានអ្នកខ្វាយខ្វល់ពីគាត់ យូរទៅគាត់ក៏មិនដឹងថាត្រូវត្រលប់មកផ្ទះធ្វើអី។ តាមពិតទៅក្នុងគ្រួសារ អ្នកក៏គួរតែបង្រៀនកូនឲ្យមានពេលវេលាកក់ក្តៅជាមួយឪពុកខ្លះ ហើយខ្លួនអ្នកផ្ទាល់ក៏ដូចគ្នាទោះហត់នឿយ ឬមានអារម្មណ៍មិនល្អបែបណា ក៏គួរតែចំណាយពេលសួរនាំប្តី មិនគួរអើពើមិនដឹងមិនលឺនឹងគាត់ឡើយ។ ២) គ្មានអារម្មណ៍ថាត្រូវបានគេគោរព ឲ្យតម្លៃពេលទៅដល់ផ្ទះ នៅកន្លែងធ្វើការមានឋានៈមានមុខមាត់ គេគោរពគេកោតខ្លាច តែពេលមកដល់ផ្ទះលឺតែសំឡេងស្រែកឈ្លោះគ្នា ហើយអ្នកជាប្រពន្ធក៏មិនបង្ហាញការឲ្យតម្លៃស្វាមី នោះគ្មានបុរសណាដែលអាចបន្តនៅរបៀបហ្នឹងទៀតទេ។ បើអ្នកហត់…

Gg
សង្គម

រូបភាពមួយដែលអ្នកសម្លឹងឃើញមុនគេ អាចទម្លាយពីអ្វីដែលអ្នកនឹងជួបនៅពេលខាងមុខ

តាមរយៈរូបភាពបំភ័ន្តភ្នែកមួយនេះ ចូរអ្នកសម្លឹងមើលមួយស្របក់ ហើយផ្តល់ចម្លើយមកវិញ តើអ្នកចាប់អារម្មណ៍រូបភាពណាមុនគេ? ចម្លើយរបស់អ្នកអាចឲ្យយើងបង្ហាញត្រលប់ទៅវិញ នៅរឿងរ៉ាវដែលនឹងអាចកើតឡើងក្នុងជីវិតអ្នកនៅពេលខាងមុខ៖ ១) ទម្រង់មុខមនុស្ស អ្នកនឹងទទួលបានភាពរុងរឿងក្នុងអាជីពការងារ ឬអាជីវកម្ម។ ដោយជម្លោះ ការទាស់ពាក្យសម្តីផ្សេងៗនឹងត្រូវបានដោះស្រាយនៅពេលខាងមុខ នាំឲ្យអ្នកទទួលបានភាពត្រូវរ៉ូវគ្នាវិញជាមួយមិត្តរួមការងារ ឬដៃគូសហការ។ យ៉ាងណាបើអ្នកកំពុងគិតចង់ចាប់ផ្តើមអ្វីថ្មីមួយ ឬការបោះជំហានថ្មីក្នុងវិស័យណាមួយ ពេលវេលាដ៏ខ្លីខាងមុខនេះគឺសក្តិសមបំផុតហើយ។ ២) សត្វក្ងោក បើអ្នកកំពុងទំនេរ មិនទាន់មានអាជីពការងារណាមួយនឹងនទេនោះ វាដល់ពេលហើយដោយកំឡុងខែកក្កដានេះ អ្នកនឹងទទួលបានការងារដ៏សមប្រកបមួយ។ ប៉ុន្តែការងារដំបូង អ្នកត្រូវខិតខំបន្តិច វាអាចជានឿយហត់បន្តិច តែអ្នកនឹងទទួលបានបទពិសោធន៍ច្រើនពីវា។ ៣) ដើមឈើ អ្នកនឹងជួបមនុស្សម្នាក់ ដែលជាគូព្រេង ដោយគេនឹងពាំនាំក្តីស្រលាញ់មកកាន់អ្នក…

10 2333
សង្គម

រៀងរាល់​ព្រឹក​បើ​ចេញ​សញ្ញា​ព្រមាន​ទាំង​នេះ គឺ​ជា​ជំងឺ​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ច្បាស់​ណាស់

នៅ​រៀងរាល់​ព្រឹក បើ​រាងកាយ​អ្នក​ចេញ​សញ្ញា​ទាំង ៥ នេះ​មក នោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ពី​ជំងឺ​មួយ​ចំនួន ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស៖ ៥) អញ្ចាញ​ធ្មេញ​ហូរ​ឈាម ជា​ធម្មតា​នៅ​ពេល​ដែល​អញ្ចាញ​ធ្មេញ​ហូរ​ឈាម​នៅ​ពេល​អ្នក​ដុស​ធ្មេញ វា​អាច​មក​ពី​បញ្ហា​សុខភាព​មាត់​ធ្មេញ ប៉ុន្តែ​បើ​វា​មិន​ស្ថិត​ក្នុង​ជំពូក​បញ្ហា​នោះ វា​ក៏​អាច​មក​ពី​បញ្ហា​ឈាម​កក ដែល​នេះ​ទាក់ទង​នឹង​ជំងឺ​ថ្លើម​វិញ។ ៤) ក្អក​យូរ ហើយ​ក្អក​ជាមួយ​ស្លេស នៅ​ពេល​ដែល​អ្នក​ងើប​ពី​ព្រលឹម ហើយ​ឧស្សាហ៍​ក្អក​ឥត​ឈប់ ៣-៤ សប្តាហ៍​ហើយ​មិន​បាត់​សោះ វា​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ហើយ ដោយ​នេះ​អាច​ទាក់ទង​នឹង​បញ្ហា​សួត ពោល​អាច​ជា​រលាក​ទង​សួត។ ៣) ទឹក​នោម​ពណ៌​ប្លែក ក្រោយ​ក្រោក​ពី​គេង ពេល​អ្នក​នោម​លើក​ដំបូង​ប្រចាំ​ថ្ងៃ ទឹក​នោម​គួរ​តែ​ចេញ​ពណ៌​លឿង​ស្រាល តែ​បើ​ប្រែ​ទៅ​ជា​ពណ៌​លឿង​ងងឹត នោះ​មាន​ន័យ​ថា អាច​មក​ពី​អ្នក​មាន​បញ្ហា​ប្លោក​នោម ឬ​តម្រង​នោម។…

អង្គរថាយហ្គឺរ
កីទ្បា

អង្គរថាយហ្គឺរ​ជិះឡានក្រុងទៅ​យក​បី​ពិន្ទុពី​ក្រុមម្ចាស់​ផ្ទះព្រះខ័នរាជស្វាយរៀងទាល់​តែ​បាន

ក្រុមអង្គរថាយហ្គឺរបានយកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងដោយលទ្ធផល១ទល់នឹង២ ក្នុងការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល​២០២១ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកក្កដាឆ្នាំ២០២១។ ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ខ្សែប្រយុទ្ធសេណេហ្គាល់ Robert Lopez Mendy បានទាត់បញ្ចូលទីនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ បន្ទាប់ពីការបញ្ជូនដោយ សុខ សំណាង ក្នុងនាទីទី៥។ នាំមុខ​មិន​ទាន់​បានក្តៅ​ដៃផង ៥នាទីក្រោយមក អង្គរថាយហ្គឺរតាមស្មើវិញ ពេលខ្សែបម្រើ ឡុង ម៉េងហាវ លើកបាល់ជ្រុង ហើយខ្សែការពារ តាំង ពិសី លោតទាត់យ៉ាងអស្ចារ្យផុតដៃអ្នកចាំទី អាំ សុវណ្ណារ៉ាត់។…

Happiness Key
ទស្សនៈ

តើអ្វីទៅគឺជាគន្លឹះនៃសុភមង្គល?

មនុស្សជាច្រេីនប្រហែលជាមិនបានដឹងអំពីអត្ថប្រយោជន៏ជាច្រេីនអំពីការគិតវិជ្ជមានទេ។ ប្រសិនបេីអ្នកដាក់អារម្មណ៏ទៅតែរឿងល្អៗនោះអ្នកនឹងជួបតែរឿងល្អៗ នោះជីវិតអ្នកគឺពេញដោយ ក្តីសង្ឃឹម សុខភាព និង មានអាយុវែង។ ព្រះពុទ្ធបាននិយាយថា «យេីងនឹងក្លាយជាអ្វីដែរយេីងគិត»។ នេះហេីយជាមូលហេតុដែរយេីងត្រូវតែប្រុងប្រយ័ត្នចំពោះអ្វីដែរយេីងគិត។ ១០ ចំនុចខាងក្រោមនេះគឺជាអត្ថប្រយោជន៏ដែរខ្ញុំបានស្រាវជ្រៀវហេីយវាមានផលប្រយោជន៍ច្រេីនមែនទែនសំរាប់ខ្ញុំ។ ខ្ញុំសូមចែករំលែកដូចខាងក្រោម៖ ១.គំនិតវិជ្ជមានទាក់ទាញព្រឹត្តិការណ៍វិជ្ជមានមនុស្សវិជ្ជមាន៖ ប្រសិនបេីយេីង សំរេចចិត្តដេីម្បីក្លាយ ជាមនុស្សវិជ្ជមាន នោះអ្នកក៏អាចក្លាយជា ប្រភេទមនុស្សដែរគេហៅថា «ច្បាប់នៃការទាក់ទាញ» មានន័យថា ប្រសិនបេីយេីងគិត តែរឿងវិជ្ជមានច្រេីននៅក្នុងជីវិត នោះរឿងល្អៗនឹងកេីតឡេីងចំពោះអ្នក។ ២. មានទំនាក់ទំនងដ៏ល្អ និង ចុះសំម្រុងគ្នា នៅពេលដែរអ្នកជ្រេីសរេីសឥវិយាបទវិជ្ជមាន អ្នកនឹងសំគាល់ឃេីញថាមនុស្សយេីងមានលក្ខណៈសម្បត្ដិល្អៗជាច្រេីន និង មិនអើពើពីកំហុស…

Junior Firpo
កីទ្បា

Leeds United ប្រកាស​ចុះកុងត្រា​យកខ្សែការពារ Junior Firpo ពីក្លិប FC Barcelona

Leeds United បាន​ប្រកាស​ជាផ្លូវការ​ថា​បាន​ចុះកុងត្រា​យក​ខ្សែការពារលេង​បាន​ច្រើន​តំណែង Junior Firpo ពីក្លិប​ FC Barcelona ដែល​កុងត្រា​បានស៊ីញេលើ​ក្រដាស​រយៈពេល​៤ឆ្នាំ​ផុត​កំណត់​នៅ​ខែ​មិថុនាឆ្នាំ២០២៥។ កើតនៅសាធារណរដ្ឋដូមីនីកែន Firpo បានផ្លាស់ទៅប្រទេសអេស្បាញតាំងពីគាត់នៅក្មេង ហើយបានចូល​ហ្វឹកហាត់លើក​ដំបូងនៅ​ក្លិប Real Betis។ Firpo ចាប់ផ្តើមបង្ហាញខ្លួននៅ La Liga លើកដំបូងនៅខែកុម្ភៈឆ្នាំ ២០១៨ ក្នុងជ័យជម្នះ ១-០ របស់ Betis លើ Deportivo La Coruna ។ ខ្សែការពារស្លាបរូបនេះបានក្លាយជាផ្នែកមួយសំខាន់និង​បាន​លេងទៀងទាត់នៅ​កីឡដ្ឋាន Estadio Benito…

New Copy
ប្លែកៗ

តាមជំនឿពីបុរាណ! កាត់សក់ថ្ងៃណាល្អ? កាត់ក្រចកថ្ងៃណាទើបមានរាសីខ្ពស់?

តាមក្បួនបុរាណគេនិយមកាត់សក់នៅថ្ងៃសៅរ៍៥កើត ឬ៥រោច ដែលគេមានជំនឿថា ជាថ្ងៃមានគុណប្រសើរ ឈ្នះអស់មារសត្រូវទាំងពួង និងជាមហានិយមគឺស្នេហ៍មុខយ៉ាងពិសេស។ ហេតុនេះការកាត់សក់ គឺជាជោគមួយផ្នែកសម្រាប់ប្រមូលផ្តុំនូវសោភ័ណភាព និងអាចជាការរំលស់នូវសោភ័ណភាពបានផងដែរ។ ដូច្នេះពីសម័យបុរាណមុននឹងកាត់សក់គេតែងរើសថ្ងៃណាស់ ដើម្បីបានជាសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារទៀតផង។ កាលណាកាត់សក់ខុសទំនង ឬកាត់សក់ខុសថ្ងៃ នោះគេជឿថានឹងអាចនាំមកនូវសេចក្តីក្រហល់ក្រហាយស្ទាក់ស្ទើរជាប់នៅក្នុងចិត្តជានិច្ច។ ចំណែកឯការកាត់ក្រចកដៃជើងវិញក៏ដូច្នេះដែរ គេជឿថាប្រសិនបើកាត់នៅក្នុងថ្ងៃដែលមានសិរីសួស្តី នោះនឹងជួយឱ្យខ្លួនសមប្រថ្នា ធ្វើការអ្វីក៏តែងតែប្រកបបាននូវសេចក្តីល្អ មានជោគមានជ័យជាដរាប។ តោះចង់ដឹងថា គួរកាត់សក់ ឬកាត់ក្រចកដៃជើងនៅក្នុងថ្ងៃណាល្អនោះ មកតាមដានទាំងអស់គ្នាដូចខាងក្រោមនេះ៖ ក) តើគួរកាត់សក់នៅថ្ងៃណាល្អ ដែលអាចនាំមកនូវសិរីសួស្តីដល់ខ្លួន? ១. កាត់សក់ថ្ងៃ អាទិត្យ៖ នឹងបានសិរីសួស្តី មានជោគជ័យបានក្សេមក្សាន្ត…

KNONGSROK
PR

ក្រុមហ៊ុន Smart បានបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញថ្មីជាង ៣០០​ ទីតាំង ក្នុងឆ្នាំ ២០២១ ដើម្បីធ្វើឲ្យសេវា 4G LTE របស់ខ្លួនកាន់តែប្រសើរបំផុត!!

រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែកក្ដដា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាបានពង្រីកសេវាគ្របដណ្ដប់បណ្តាញ4G របស់ខ្លួននៅតាមបណ្ដាខេត្ត-រាជធានីក្នុងប្រទេសកម្ពុជា ដោយមានស្ថានីយ៍ទីតាំងជាង ៣០០ កន្លែង ត្រូវបានដាក់ពង្រាយអំឡុងពេល៦ខែក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួន​ ដែលមានទឹកប្រាក់ច្រើនជាង ៩០ លានដុល្លារ។ តាមរយៈបណ្ដាញទូរគមនាគមន៍ចំនួន៣០០ ទីតាំងថ្មីទាំងអស់នេះ ធ្វើឲ្យសេវាគ្របដណ្ដប់បណ្តាញ4G LTE និងបទពិសោធន៍នៃការទំនាក់ទំនងរបស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើងតាមបណ្ដាខេត្តចំនួន ៩​។ ក្នុងចំណោមទីតាំងថ្មីចំនួន៣០០ កន្លែង មានទីតាំងចំនួន ៧៨…

KNONGSROK
ទស្សនៈ

ទម្លាប់ទាំង១០របស់សហគ្រិនជោគជ័យលើពិភពលោក!

មេរៀនដ៏ល្អដែល​យើងអាចរៀន គឺរៀនពីបទពិសោធន៍នានាតាមរយៈការអង្កេតមើលទៅលើអ្នកដែល​ជោគជ័យនៅលើពិភពលោក។ ការចេះយកទម្លាប់ល្អៗទាំងនេះមកអនុវត្តន៍ នឹងជួយឲ្យភាពជាអ្នក​ដឹកនាំរបស់អ្នកកាន់តែប្រសើរឡើង អភិវឌ្ឍការសម្រេចចិត្តនិងការសម្របខ្លួនកាន់តែល្អដើម្បីធ្វើឲ្យអ្នកក្លាយជា​ស្ថាបនិកអាជីវកម្មមួយដ៏ជោគជ័យ។​ ដូច្នេះមនុស្សគ្រប់គ្នាអាចបើកចិត្តទទួលយកចំនុចទាំង១០ដូចខាងក្រោមនេះបាន ព្រោះការពិតគេមានចំណុចល្អៗ ដល់ទៅ១០យ៉ាងប្រាកដជាមិនមានការសោកស្តាយឡើយបើបានអាន៖ ១. ស្រលាញ់ការងារដែលខ្លួនមាន៖ អ្នករស់ដើម្បីបង្កើត​ផលិតផល​ថ្មីល្អៗក្នុងការជួយបង្កើត​ស្នាមញញឹមដល់អតិថិជនរបស់អ្នក។ ការធ្វើការងារ​គឺមិនមែនគិតតែលុយនោះទេ ប៉ុន្តែគឺដើម្បីធ្វើការ​ផ្លាស់ប្តូរស្ថានភាពរស់នៅដ៏ល្អមួយដល់សង្គម។ ២. បង្កើតទំនាក់ទំនងឲ្យកាន់តែច្រើន៖ ការ​បង្កើតបណ្តាញទំនាក់ទំនងគឺមិនត្រឹមតែស្វែងរកអតិថិជនបន្ថែមនោះទេ ប៉ុន្តែថែមទាំងជួបមនុស្សផ្សេងៗដែល​មានឆន្ទះដូចអ្នក នឹងអាចជួយអ្នករីកចម្រើនបន្តទៅមុខទៀត។ ៣. បន្តការរៀនឥតឈប់ឈរ៖ អ្នកមិនអាច​បង្កើតអាជីវកម្មមួយដែល​អ្នកមិនយល់ ឬដោយប្រើបច្ចេកវិទ្យាហួសសម័យនោះឡើយ។ ការយល់ដឹងច្បាស់ពីវិស័យអាជីវកម្មរបស់អ្នក​និងបច្ចេកវិទ្យាចុងក្រោយ គឺចាំបាច់ណាស់សម្រាប់អ្នកជាសហគ្រិន។ ចូររៀនអ្វីមួយថ្មីៗជា​រៀងរាល់ថ្ងៃ។ ៤. ធ្វើការងារណាដែល​ជាជំនាញរបស់ខ្លួនពិតប្រាកដ៖ ស្ថាបនិករបស់ក្រុមហ៊ុន Zappos បាននិយាយថា “ចូរកុំលេងល្បែងណាដែល​អ្នកមិនយល់ឲ្យសោះ ទោះបីជាអ្នកមើលឃើញមនុស្ស​ជាច្រើនបាន​បង្កើតលុយពីវាបានច្រើនក៏ដោយ”។…

Untitled 1
កីទ្បា

🏟 រដូវកាល​ក្រោយ​!អ្នក​ទស្សនានឹង​អនុញ្ញាតឱ្យចូល​ទស្សនាពេញ​កីឡដ្ឋានឡើងវិញ

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថានឹងអនុញ្ញាតឲ្យ​អ្នក​ទស្សនាចូល​កីឡដ្ឋាន​ពេញៗឡើងវិញសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី។ ព័ត៌មាននេះបានកើតឡើងនៅពេលដែលប្រទេសអង់គ្លេសត្រូវបានគេកំណត់ថានឹងបន្ធូរបន្ថយការរឹតត្បិតគម្លាតសង្គម ដែលបាន​ដាក់ចេញ​ជាញឹកញាប់ដោយសារការ​ឆ្លងកូវីដ១៩នៅថ្ងៃទី ១៩ ខែកក្កដា។ បែបនេះ​ហើយ! គេរំពឹងទុកថាក្របខ័ណ្ឌ Premier League, Championship, League One និង League Two នឹងត្រូវបានអនុញ្ញាតឱ្យស្វាគមន៍អ្នកគាំទ្រត្រឡប់មកវិញ ដោយគ្មានការរឹតត្បិតនៅពេលយុទ្ធនាការឆ្នាំ ២០២១/២២ ចាប់ផ្តើមនៅខែសីហាខាងមុខនេះ។ អ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកីឡដ្ឋានពេញ​លេញ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ហើយលើក​នេះមិនតម្រូវឲ្យអនុវត្តគម្លាតសង្គម​នោះ​ទេ។ ការបញ្ជាក់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែកក្កដា​ហើយផែនការដកការរឹតបន្តឹងនិង​គម្លាតសង្គម នឹង​ធ្វើ​ឡើងមួយសប្តាហ៍ក្រោយទៀត។ ការប្រកួតចុងក្រោយដែលលេងនៅ​មុខ​អ្នក​គាំទ្រ​ទស្សនា​ពេញគឺជំនួប Leicester ឈ្នះ…

T
សង្គម

អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​មុន​គេ​ក្នុង​រូប​នេះ ជា​ចម្លើយ​ប្រាប់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត!

នៅ​ក្នុង​រូបភាព​ដ៏​ស្រស់បំព្រង​មួយ​នេះ មាន​លាយឡំ​នៅ​បង្គំ​រូប​ផ្សំ​ជា​ច្រើន ចុះ​សម្រាប់​ការ​ចាប់​អារម្មណ៍​ភ្លាមៗ​របស់​អ្នក តើ​អ្នក​ចាប់​ចិត្ត​ទៅ​លើ​រូបភាព​ត្រង់​ណា​មុន​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក យើង​អាច​បង្ហាញ​ច្បាស់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ក្នុង​ជីវិត​នៅ​ពេល​នេះ៖ រូបភាព​ព្រះពុទ្ធ ប្រសិន​អ្នក​មើល​ឃើញ​ព្រះ​ពុទ្ធ​មុន​គេ​បង្អស់ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម ដែល​ជឿជាក់​លើ​គ្រប់​យ៉ាង​ដែល​អ្នក​បាន​ធ្វើ។ ការ​ខិតខំ​របស់​អ្នក រមែង​នាំ​ឲ្យ​អ្នក​ជួប​លទ្ធផល​ជោគជ័យ​ជា​រឿយៗ តែ​ទន្ទឹម​នោះ​អ្នក​ក៏​មាន​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ បញ្ហា​ស្នេហា ការងារ ហើយ​វា​បាន​រាំងស្ទះ​ដំណើរ​ជីវិត​របស់​អ្នក។ ជា​សារ​ណែនាំ ទោះ​ផ្លូវ​ទៅ​មុខ​អ្នក​ជ្រើសរើស​ខុស អ្នក​ដើរ​ខុស​មួយ​ជំហាន​ក៏​ដោយ​ក្តី ចូរ​អ្នក​រឹងមាំ​ឡើង ហើយ​កុំ​បោះបង់​នូវ​អ្វី​ដែល​បាន​ឆ្លង​កាត់​កន្លង​មក ពោល​ត្រូវ​រៀន​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី ហើយ​ក្លាហាន​ប្រឈម​នឹង​វា​ជានិច្ច។ រូបភាព​សត្វ​កំប្រុក សត្វ​កំប្រុក​ពណ៌​ស​នៅ​លើ​ដើម​ឈើ បើ​អ្នក​បាន​សម្លឹង​ឃើញ​វា​មុន​គេ នោះ​អ្នក​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ចង់​រស់នៅ​ក្នុង​តំបន់​សុខ​ស្រួល (Comfort Zone)។ អ្នក​តែងតែ​ចង់​ឃើញ​ពិភពលោក​ថ្មី ចង់​សាកល្បង​ការ​ប្រកួតប្រជែង​ថ្មី…

T4
សង្គម

ចាំបាច់ទៅរកអីឆ្ងាយ! ដាំទឹកស្លឹកគ្រៃទទួលទាន អាចជួយឲ្យស្រកទម្ងន់ និងប្រយោជន៍ធំ ៣ នេះ

ស្លឹកគ្រៃមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយការដាំទឹកស្លឹកគ្រៃយកមកទទួលទានជាប្រចាំ ក៏អាចពាំនាំនូវផលវិជ្ជមានជាច្រើនដល់រាងកាយ និងសម្រស់។ តាមការស្រាវជ្រាវ ស្លឹកគ្រៃក្រៅពីមានក្លិនឈ្ងុយ វាក៏មានផ្ទុកនូវសារធាតុប្រេងសំខាន់ៗប្រមាណ ០,៤ ទៅ ០,៨ ភាគរយ ដែលវានាំមកនូវប្រយោជន៍ធំៗ ៤ ដូចខាងក្រោម ដោយគ្រាន់តែអ្នកយកវាមកដាំក្នុងទឹកក្តៅ ហើយយកមកទទួលទានជាប្រចាំជារៀងរាល់ថ្ងៃ៖ ៤) បន្សាបជាតិពុលពីរាងកាយ ស្លឹកគ្រៃអាចលាងសម្អាតប្រព័ន្ធរំលាយអាហារ លំពែង តម្រងនោម ប្លោកនោម ពោលគឺលុបបំបាត់នូវសារធាតុពុល និងកាត់បន្ថយអាស៊ីតអ៊ុយរិកក្នុងខ្លួន។ លើសពីនេះវាក៏អាចបន្សាបជាតិអាកុលបានដែរ ដូច្នេះសម្រាប់មនុស្សស្រវឹង អ្នកអាចយកស្លឹកគ្រៃមកលាយជាមួយទឹក ហើយបុកឲ្យបាន ១ ពែងកែវ រួចទទួលទានអ្នកនឹងឆាប់ស្វាងស្រវឹង ហើយកាត់បន្ថយអាការៈឈឺក្បាល។…

Untitled 1
កីទ្បាក្នុងស្រុក

ផ្លូវការ៖ AFC ឲ្យ​វិសាខា ​និង​​Lalenok United ឡើង​ទៅ​វគ្គ​ជម្រុះក្នុងពូល I ក្នុងពាន AFC Cup ស្វ័យប្រវត្តិ

គណៈកម្មាធិការរៀប​ចំ​ការប្រកួតប្រជែងរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅថ្ងៃនេះបានសម្រេចលើចន្លោះទំនេរនៃព្រឹត្តិការណ៍ AFC Cup ឆ្នាំ ២០២១ បន្ទាប់ពីក្រុម Kaya FC-Iloilo មកពីប្រទេសហ្វីលីពីន ទទួលបានសិទ្ធិប្រកួតជម្រុះដំបូងរបស់ពួកគេសម្រាប់វគ្គជម្រុះតាមពូលនៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Champions League តំបន់(ខាងកើត) ។ ដោយពិចារណាលើអវត្តមាននៃក្លឹបរង់ចាំពីសហព័ន្ធបាល់ទាត់ហ្វីលីពីន PFF និងជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឱ្យបាននូវភាពស្ថិតស្ថេរ និងភាពស្មោះត្រង់នៃព្រឹត្តិការណ៍ AFC Cup 2021 គណៈកម្មាធិការប្រកួតប្រជែងបានសម្រេចចិត្តលុបចោលការប្រកួតជម្រុះ AFC Cup Playoff Stage រវាង Visakha…