Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
ឥណ្ឌូនេស៊ី
កីទ្បា

AFC U17 Women’s Asian Cup 2022 នៅឥណ្ឌូនេស៊ីត្រូវ​លើក​ទៅ​ឆ្នាំ២០២៤

ការប្រកួតជ្រើស​រើសជើងឯកបាល់ទាត់នារីប្រចាំទ្វីបអាស៊ីអាយុក្រោម ១៧ ឆ្នាំ​ AFC Under-17 Women’s Asian Cup ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ និងពានរង្វាន់AFC U20 Women’s Asian Cup នៅអាស៊ីអ៊ូសបេគីស្ថាន​ដែល​គ្រោងចាប់ផ្ដើមក្នុងឆ្នាំ ២០២២ ត្រូវបានផ្លាស់ទៅលេងឆ្នាំ ២០២៤ វិញ។ ការលើក​នេះគឺធ្វើតាមសេចក្តីសំរេចរបស់គណៈកម្មាធិការប្រតិបត្តិរបស់ AFC ក្នុងការអនុម័តលើអនុសាសន៍របស់គណៈកម្មាធិការកីឡាបាល់ទាត់នារីរបស់ AFC ស្តីពីការផ្លាស់ប្តូរ។ គណៈកម្មាធិការប្រតិបត្តិរបស់ AFC បានទទួលស្គាល់ពីសារៈសំខាន់ក្នុងការផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសកីឡាករយុវជនរបស់ទ្វីបនេះប្រឆាំងនឹងស្ថានភាពនៃភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតនាកូវីដ១៩ពេលបច្ចុប្បន្ន។ លើសពីនេះទៀត! ក្នុងការរៀបចំសម្រាប់ព្រឹត្តិការណ៍អាស៊ី…

Untitled 1
កីទ្បា

UEFA ពន្យល់ពីមូលហេតុ Ronaldo ស្ថិតនៅខាងលើ Schick ក្នុងតារាងស្បែកជើងមាស​ Euro2020

ទោះបីជាត្រូវបានជ្រុះចេញពី​ពាន​រង្វាន់ Euro2020 ក៏ដោយក៏ខ្សែប្រយុទ្ធសាធារណៈរដ្ឋឆែក Patrik Schick អាចធ្វើបានតាមស្មើរនឹងចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី Cristiano Ronaldo ដែលបានជ្រុះចេញ​ពី​វគ្គ១៦ក្រុមចុងក្រោយ។ ឥឡូវនេះ Schick និង Ronaldo បានចាកចេញពីព្រឹត្តិការណ៍ Euro ២០២០ ដោយមាន ៥ គ្រាប់ដូចគ្នា ហើយ​ខ្សែប្រយុទ្ធជម្រើស​ជាតិឆែកស្ថិតក្នុងចំណាត់ថ្នាក់លេខ ២។យោងទៅតាម UEFA មានតែអ្នកឈ្នះស្បែកជើងមាសតែម្នាក់ប៉ុណ្ណោះ ហើយ Ronaldo ឈរ​កំពូលតារាងនៅចំណុចនេះ ទោះបីកីឡាករទាំងពីររកបានគ្រាប់បាល់ចំនួនដូចគ្នាក៏ដោយ។ Patrik Schick is now the…

Kk
សង្គម

ផ្លែ​ឈើ​និង​អាហារ ៤ ប្រភេទ​នេះ បើ​ហ៊ាន​ដាក់​ក្នុង​ទឹកកក​យូរ អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ!

ជា​ទូទៅ​ស្រ្តី​មេផ្ទះ​រមែង​ចូលចិត្ត​ទុក​ចំណី​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​ផ្សេងៗ​ក្នុង​ទូ​ទឹកកក ព្រោះ​គិត​ថា​អាច​រក្សា​គុណភាព​វា​បាន​យូរ និង​ខ្លះ​ទៅ​ចូលចិត្ត​ការ​ទទួល​ទាន​បែប​ត្រជាក់ៗ។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផង​ដែរ ប្រសិន​អ្នក​មិន​បាន​សិក្សា​ឲ្យ​ច្បាស់។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ប្រាប់​នៅ​ប្រភេទ​អាហារ ​និង​បន្លែ​ផ្លែឈើ ៤ ប្រភេទ​ដែល​អ្នក​គួរ​ជៀសវាង​រក្សា​វា​ទុក​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ៖ ១) ផ្លែ​ឪឡឹក ឪឡឹក​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សារធាតុ​ទឹក​ច្រើន​បំផុត ប៉ុន្តែ​គ្រូ​ពេទ្យ​ជំនាញ​សូម​ណែនាំ​មិន​ឲ្យ​រក្សា​វា​ទុក​នៅ​សីតុណ្ហភាព​ត្រជាក់​ពេក​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​អ្នក​ដែល​បរិភោគ​មាន​ហានិ.ភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក។ ប្រសិន​អ្នក​ចង់​បរិភោគ​ជាមួយ​សភាព​ត្រជាក់ៗ បែប​នេះ​គួរ​ទុក​វា​ត្រឹម​រយៈ​ពេល ២-៣ ម៉ោង​យ៉ាង​យូរ​បំផុត ហើយ​ក៏​សមល្មម​នឹង​មិន​ធ្វើ​ឲ្យ​វា​ខូច​គុណភាព​នោះ​ដែរ។ ២) ផ្លែ​ចេក ជា​ទូទៅ​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​នៅ​ពេល​យើង​ដាក់​ផ្លែ​ចេក​ក្នុង​ទូ​ទឹកកក​យូរ នោះ​វា​សំបក​របស់​វា​នឹង​ឡើង​ពណ៌​ខ្មៅ នោះ​ហើយ​គឺ​មាន​ន័យ​ថា ចេក​បាន​ខូច​គុណភាព។ ប្រសិន​អ្នក​ព្យាយាម​យក​មក​ទទួល​ទាន នោះ​អាច​បណ្តាល​ឲ្យ​អ្នក​មាន​ការ​ទល់​លាមក។ ៣) ខ្ទឹម​ស​និង​ខ្ទឹម​បារាំង ការ​រក្សា​ទុក​ខ្ទឹម​ស​និង​ខ្ទឹម​បារាំង​ក្នុង​ទូ​ទឹក​កក…

Hhgg
សង្គម

ទោះឆ្ងាយគ្នាប៉ុណ្ណាក៏នៅតែឆ្លង បើអ្នកនៅបន្តប្រើប្រាស់របស់ ៤ នេះរួមគ្នា

មនុស្សភាគច្រើនដោយសារភាពស្និទ្ធស្នាលនឹងគ្នា ជាពិសេសគឺមនុស្សស្រី រមែងតែងតែចែករំលែក ឬប្រើប្រាស់របស់ណាមួយរួមគ្នា។ ប៉ុន្តែវាជាកំហុសទៅវិញទេ ដោយវាអាចវិវត្តទៅរកជំងឺជាច្រើនរួមមានទាំងមហារីកផងដែរ។ ខាងក្រោមបង្ហាញពីរបស់ ៤ ដែលអ្នកមិនគួរប្រើប្រាស់រួមគ្នាឡើយ៖ ៤) កន្ត្រៃកាត់ក្រចក ទោះអ្នកលាងដៃញឹកញាប់ប៉ុណ្ណា តែជឿទៅផ្នែកក្រចកមិនត្រូវបានសម្អាតដិតដល់នោះឡើយ ហើយវាជាកន្លែងដែលផ្ទុកនូវវីរុស មេរោគផ្សិតជាច្រើនរាប់មិនអស់។ នៅពេលដែលអ្នករំលែកឲ្យគេប្រើប្រាស់កន្រ្តៃកាត់ក្រចករួមគ្នា នោះអ្នកកំពុងប្រឈមហានិភ័យនៃការឆ្លងមេរោគស្បែក ឬវីរុស HPV ដែលបង្កឲ្យមានជំងឺមហារីកបាន។ សម្រាប់ស្រីៗដែលនិយមទៅ Salon អ្នកគួរតែយកឈុតកាត់ក្រចករបស់ខ្លួនឯង មិនគួរប្រើប្រាស់របស់លាយឡំជាមួយគេឡើយ។ ៣) កន្សែងងូតទឹក ទាំងកន្សែងជូតមុខ និងកន្សែងធម្មតាក្តី មិនគួរប្រើប្រាស់រួមគ្នានោះទេ ព្រោះវាអាចបណ្តាលឲ្យអ្នកឆ្លងមេរោគលើស្បែក។ អ្នកគួរតែប្រើប្រាស់ដាច់ដោយឡែកពីគ្នា ហើយបោកសម្អាតវាឲ្យបានទៀងទាត់…

Kk
សង្គម

ទម្លាប់ ៣ ត្រូវធ្វើនៅពេលព្រឹក និងជៀសនៅពេលយប់ បើចង់ក្មេងជាងវ័យកាន់ឆ្នាំ

បើអ្នកចង់រស់នៅដោយការមានសុខភាពល្អ សម្រស់ក្មេងជាងវ័យ ចូរអ្នកត្រូវប្រកាន់ខ្ជាប់អនុវត្តឲ្យបាន ៣ ចំណុចនេះរៀងរាល់ព្រឹក ហើយជៀសឆ្ងាយឲ្យបាននៅ ៣ ចំណុចនេះរៀងរាល់ពេលយប់៖ ៣) ត្រូវតែទទួលទានអាហារពេលព្រឹកឲ្យទៀងទាត់ ការមិនបរិភោគអាហារពេលព្រឹក ដើម្បីចង់សម្រកទម្ងន់ គឺជាការគិតខុសយ៉ាងធ្ងន់ធ្ងរ។ ជាងនេះការដែលរំលងអាហារពេលព្រឹក ងាយនឹងធ្វើឲ្យអ្នកកើតជំងឺគ្រួសក្នុងតម្រងនោមថែមទៀតផង។ ២) ត្រូវតែទទួលទានទឹកនៅពេលព្រឹក អ្នកគួរតែផឹកទឹកយ៉ាងហោចណាស់ ១ កែវឲ្យបានទៀងទាត់រៀងរាល់ព្រឹក ដើម្បីជំរុញចលនាឈាមឲ្យដំណើរការល្អ។ ជាងនេះក៏ជួយបញ្ហាទល់លាមកផងដែរ តែត្រូវចាំ ចូរដុសធ្មេញមុនទទួលទានទឹក ដើម្បីបញ្ចៀសការហូរចូលបាក់តេរីទៅក្នុងខ្លួន។ ១) ត្រូវតែបន្ទោរបង់ (បត់ជើងធំ) អ្នកត្រូវតែមានចលនាពោះវៀន ពោលជាការបន្ទោរបង់រៀងរាល់ពេលព្រឹក ព្រោះក្រោយពីយើងគេងអស់រយៈពេលជាច្រើនម៉ោង ក៏ដល់ពេលបញ្ចេញជាតិពុលចេញពីរាងកាយតាមរយៈការបន្ទោរបង់នោះហើយ។…

Hh
តេស្តIQ

តាមហោរាសាស្ត្រ៖ សប្ដាហ៍ថ្មីនេះ ជាពេលនាំលាភចូលដូចទឹកសម្រាប់អ្នកកើតឆ្នាំទាំង ៣

នៅសប្តាហ៍ថ្មីនៃខែកក្កដានេះ អ្នកដែលកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន។ អ្នកកើតឆ្នាំខាល (ខ្លា) សប្តាហ៍ថ្មី ជោគវាសនាអ្នកនឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។ បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។ អ្នកកើតឆ្នាំរោង (នាគ) នាគជាទូទៅ គឺជាសត្វនាំសំណាង ហើយនៅសប្តាហ៍ថ្មីនេះ គឺកាន់តែនាំសំណាងថែមទៀតដល់ម្ចាស់របស់វា។ អ្នកមានឱកាសអាចទាញយកប្រយោជន៍បានច្រើនពីសប្តាហ៍ចន្លោះថ្ងៃទី ៥ ដល់ ១១ កក្កដា ពោលអ្នកនឹងមានទ្រព្យហូរចូលមកផ្ទះច្រើន…

T
សង្គម

បើករមូលសំបុត្រមួយ ដើម្បីដឹងថាមានអ្វីកំពុងរង់ចាំអ្នកនៅពេលខាងមុខ?

តើអ្នកជឿលើវាសនា និងការរៀបចំទុកជាមុននៃជីវិតដែរទេ? ការពិតទៅគឺវាអាចកើតមានពិតមែន ដោយអ្នកគ្រាន់តែជ្រើសរើសនៅរមូលសំបុត្រមួយ ក្នុងចំណោមរមូលសំបុត្រទាំងបួន នោះអ្នកនឹងអាចដឹងបាន ថានឹងមានរឿងអ្វីកើតឡើងទៅលើអ្នកក្នុងពេលខាងមុខ៖ រមូលសំបុត្រទី ១ អ្នកនឹងទទួលបានភាពជោគជ័យក្នុងទំនាក់ទំនងស្នេហា នៅពេលខាងមុខ ដែលអាចថា មនុស្សដែលអ្នករង់ចាំ គេនឹងរំលេចវត្តមានមកហើយ។ បើអ្នកឯកោពេលនេះ ត្រូវចាំថាមិនយូរទៀតនោះទេ ពេលវេលានៃការគូគ្រងជាមួយដៃគូជីវិត នឹងរំលេចមកដល់ឆាប់ៗនេះ។ រមូលសំបុត្រទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានខែទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ រមូលសំបុត្រទី ៣ វាដល់ពេលហើយដែលអ្នកត្រូវដកឃ្លាពីភាពតប់ប្រមល់ និងភាពមមាញឹកនៃជីវិតបន្តិច ហើយចូរយកពេលវេលាសម្រាកនោះទៅលំហែកាយ…

7769c808 2afc 4936 9322 C0918f65bf31
កីទ្បា

Toni Kroos បំភ្លឺពីការចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់៖”ពេលខ្លះការ​លញបង់របស់ខ្ញុំហាក់គ្មានតម្លៃ”

“ខ្ញុំមិនចង់ចោទប្រកាន់អ្នកគាំទ្រទាំងអស់នៅអាឡឺម៉ង់ទេ ពីព្រោះមានអ្នកគាំទ្រជាច្រើនដែលកោតសរសើរ ប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថា អ្នកខ្លះមិនពេញចិត្តនឹងអ្វីដែលខ្ញុំបានធ្វើក្នុងរយៈពេល ១១ ឆ្នាំរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ”។  Toni Kroos បានប្រាប់កាសែត​អាល្លឺម៉ង់ Sport Bild អំពី​ការ​ចូលនិវត្តន៍​ពី​ក្រុមបាល់​ទាត់​ជម្រើសជាតិអាល្លឺម៉ង់។ “នៅអេស្ប៉ាញវាខុសគ្នា។ អ្នករាល់គ្នា(អ្នក​គាំទ្រ)បានដឹងគុណ និង​រីករាយជាមួយខ្ញុំចាប់តាំងពីការប្រកួតដំបូងរបស់ខ្ញុំនៅ Real Madrid កាលពី ៧ ឆ្នាំមុន”។ វា​ពិតជាភ្ញាក់ផ្អើលដល់មនុស្សជាច្រើននៅ​ពេល​ដែល Toni Kroos បានប្រកាសពីការចូលនិវត្តន៍ពីជម្រើស​ជាតិអាល្លឺម៉ង់ក្រោយ​ធ្លាក់ចេញ​ពីពាន​រង្វាន់យូរ៉ូ២០២០ ក្នុងអាយុ ៣១ ឆ្នាំ។ ក្នុងរយៈពេល ១១ ឆ្នាំរបស់គាត់ជាមួយក្រុម Die Mannschaft…

2725f3d3 764a 4371 84ca 136eab30a876
កីទ្បា

Barca ស្នើសុំ Umtiti និង Pjanic ចាកចេញដោយគ្មានតម្លៃខ្លួនតែពេល​នេះកីឡាករមិនទាន់ទទួលយក

លោក Fernando Polo ជា​អ្នក​សារព័ត៌មានដ៏គួរឱ្យជឿជាក់បានរបស់ Mundo Deportivo រាយការណ៍ថា ថ្ងៃដែល Barcelona បញ្ចប់កិច្ចសន្យារបស់ Matheus Fernandes ក្លឹបក៏បានស្នើឲ្យ Samuel Umtiti និង Miralem Pjanic ចាកចេញ​ដោយ​គ្មានតម្លៃខ្លួនដោយស្ថិតលើការយល់ព្រមគ្នាទៅវិញទៅមក ប៉ុន្តែការបញ្ចប់កិច្ចសន្យារបស់អ្នក​ទាំងពីរធ្វើឲ្យFC Barca អស់លុយច្រើនណាស់។ អ្នក​កាសែតខាងលើបន្តនិយាយថា Samuel Umtiti បានបដិសេធការសំណើនេះ។ ចេតនារបស់គាត់គឺចង់ស្នាក់នៅ Camp Nou ហើយបញ្ចុះបញ្ចូលលោក Ronald Koeman…

T
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ដើរ​ចេញ​ពី​រឿង​អាក្រក់​អ្វី​ក្នុង​ជីវិត?

មាន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​វា​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​កើត​ឡើង​មក​លើ​រូប​យើង ដោយ​ខ្លះ​ក៏​ជា​រឿង​ល្អ​ទៅ ខ្លះ​ជា​រឿង​មិន​ល្អ សម្រាប់​ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ។ យ៉ាង​ណា​យើង​ខ្លួន​ឯង​ក៏​អាច​ក្លាយ​ជា​អ្នក​កំណត់ ជា​អ្នក​គូសវៀស​ផ្លូវ​ដែល​ត្រូវ​ដើរ​ទាំង​អស់​នោះ​បាន​ដែរ បើ​ដឹង​ថា​ការ​ពិត​វា​ជា​បញ្ហា​ដែល​យើង​ត្រូវ​តែ​ប្រឈម​ជា​ចាំ​បាច់​ក៏​ដោយ។ ចូរ​ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា​អ្នក​ត្រូវ​ចាកចេញ​ពី​រឿង​អាក្រក់​អ្វី ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ឡើង​វិញ៖ រូបភាព​ទី ១ បំភ្លេច​ចោល​ទំនាក់ទំនង​ដែល​មិន​ល្អ​ពី​មុន​មក។ ដោយសារ​តែ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​​បោះបង់ ធ្លាប់​ទទួល​រង​អារម្មណ៍​ឯកោ អ្នក​ក៏​ចាប់​ផ្តើម​ស្អប់​មនុស្ស​ផែនដី ហើយ​គិត​ថា​បុរស​ឬ​នារី​នោះ នឹង​មិន​ល្អ​នោះ​ទេ ពោល​សុទ្ធ​តែ​ជា​មនុស្ស​ដែល​អាក្រក់​ដូច​គ្នា។ អ្នក​ធ្វើ​បែប​នេះ ហាក់​កំពុង​បិទ​ផ្លូវ​ខ្លួន​ឯង ហើយ​មើល​ឃើញ​មនុស្ស​ល្អ​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់។ ដល់​ពេល​ដែល​អ្នក​ត្រូវ​កែតម្រូវ​ហើយ អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​វិញ ហើយ​ផ្តោត​ទៅ​លើ​នរណា​ម្នាក់​សារ​ជា​ថ្មី ដោយ​ត្រូវ​ចាំ​ថា មនុស្ស​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ រូបភាព​ទី ២ បញ្ឈប់​ការ​សង្ស័យ ការ​មិន​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​វា​កំពុង​បំផ្លាញ​គោលដៅ​របស់​អ្នក។…

Nbbnjg
សង្គម

មិន​សុខៗ​សុំ​ចែកផ្លូវ​ទេ បុរស​ដើរ​ចេញ​ពី​ស្នេហា ភាគ​ច្រើន​ដោយសារ​ហេតុផល ៥ យ៉ាង​នេះ

ស្នេហា​គឺ​បែប​ហ្នឹង ពាក្យ​ស្រលាញ់​ហា​ឡើង​ពេញៗ​មាត់ ស្រាប់​តែ​មួយ​រយៈ​ក្រោយ​ក៏​អេះអុញ​សុំ​ចែក​ផ្លូវ។ អ្នក​ត្រូវ​ដឹង​ថា ការ​ចែក​ផ្លូវ​មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ព្រោះ​ការ​សម្រេច​ចិត្ត​ខ្លះ​ក៏​ជួយ​ឲ្យ​អ្នក​បាន​ដោះ​ខ្លួន​ចេញ​ពី​ការ​រស់នៅ​ដែល​មិនមែន​ជា​ខ្លួន​ឯង។ ខាង​ក្រោម​យើង​បង្ហាញ​ហេតុផល​ ៥ ដែល​បុរសៗ​ភាគ​ច្រើន រមែង​សម្រេច​ចិត្ត​ចាកចេញ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ៖ ៥) ខាង​ស្រី​មិន​ច្បាស់លាស់ បើ​យើង​ច្បាស់លាស់​តែ​ម្នាក់​ឯង ហើយ​ខាង​ស្រី​ពុំ​បាន​ចាត់ទុក​យើង​ជា​ដៃគូ​អាទិភាព ដែល​គេ​ចង់​បាន​ទេ​នោះ វា​ក៏​ជា​រឿង​ដែល​មិន​គួរ​បន្ត​ដែរ។ នោះ​មាន​ន័យ​ថា យើង​ត្រឹម​តែ​ជា​មនុស្ស​កំដរ ឬ​ជា​បុរស​ដែល​គេ​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់​ថា​គួរ​ចាប់ដៃ​គ្នា​ចូល​រោងការ​ជាមួយ​ឬ​អត់​ទៅ​ថ្ងៃ​មុខ។ ៤) គេ​បង្ហាញ​ការ​ធុញទ្រាន់​នឹង​អ្នក ស្នេហា​ណា​ក៏​ដូច​ស្នេហា​ណា​ដែរ មិន​អាច​ផ្អែមល្ហែម​នឹង​គ្នា​ត​ទៅ​មុខ​រហូត​ឡើយ តែ​សំខាន់​យើង​ចេះ​ពី​វិធី​កែខៃ​វា​ឲ្យ​ល្អ​ប្រសើរ ឬ​ក្លាយ​ជា​ស្នេហា​ចាប់ផ្តើម​ដំបូង​ជា​រៀង​រហូត។ ប៉ុន្តែ​បើ​ខាង​ស្រី​រមែង​បង្ហាញ​កាយវិការ ហាក់​ធុញទ្រាន់​នឹង​យើង លែង​ចង់​ស្តាប់​យើង មិន​ចង់​នៅ​ក្បែរ​យើង ទាំង​ដែល​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ នោះ​ក៏​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បន្ត​ទៅ​មុខ​ទៀត​នោះ​ដែរ។ ៣)…

Fddf
តេស្តIQ

ចាប់​ពី​ខែ​កក្កដា​ដល់​ដំណាច់​ឆ្នាំ ២០២១ អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ នឹង​មាន​រាសី​ឡើង​ខ្ពស់

រាប់​ចាប់​ពី​ខែ​កក្កដា​នេះ​ត​ទៅ រហូត​បន្ត​ដល់​ចុង​ឆ្នាំ ២០២១ អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់ ជួយ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​លើសលប់៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ) ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម ហើយ​មិន​ចេះ​នៅ​ទំនេរ​ទេ ដោយ​ចូលចិត្ត​ឲ្យ​ខ្លួន​ឯង​រវល់​ជាប់​ខ្លួន​ជា​និច្ច។ ពួក​គេ​ជា​មនុស្ស​ដែល​មិន​អង្គុយ​រង់ចាំ​សំណាង ហើយ​ជឿ​ថា​ បើ​ខំ​នោះ​ជីវិត​នឹង​មាន​បាន​ជា​មិន​ខាន។ តាម​ហោរាសាស្ត្រ ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ឆ្លូវ នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​ជីវិត​នៅ​រយៈ​ពេល ៦ ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២១។ ចាប់​ពី​ពេល​នេះ​ទៅ ពួក​គេ​នឹង​មាន​ទ្រព្យហូរ​ចូល​ជា​ច្រើន ហើយ​អាជីព​ការងារ និង​ជំនួញ​ក្នុង​ដៃ ក៏​នឹង​មាន​ការ​រីកចម្រើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ អ្នក​កើត​ឆ្នាំ​ច (ឆ្កែ) មនុស្ស​ដែល​កើត​ឆ្នាំ​ច ភាគ​ច្រើន​ជា​មនុស្ស​ដែល​ស្មោះត្រង់…

0_beckham Shaw
កីទ្បា

ការបញ្ជូនបាល់របស់ Luke Shaw ជិត​តាម​ទាន់កំណត់​ត្រា​អតីតកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះហើយ

Luke Shaw បាន​បញ្ជូនបាល់​ឲ្យ​មិត្តរយម​ក្រុមស៊ុតបញ្ចូល​ទី​បាន២​គ្រាប់​ក្នុង​ជំនួប​អង់គ្លេស ​ឈ្នះ​អ៊ុយក្រែន​៤​ទល់​០​វគ្គ៨ក្រុមចុងក្រោយកក់កៅអី​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ Euro 2020។ នេះ​មានន័យថាខ្សែការពារស្លាបឆ្វេងរបស់បិសាចក្រហម​រូបនេះកំពុងឈរ​មុខ​គេ​ក្នុង​នាម​ជាកីឡាករបញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមច្រើន​ជាង​គេ​ក្នុងពាន​រង្វាន់​មួយ​នេះ​ដែល​សរុប​បាន​៣​លើក។ មាន​តែ David Beckham ប៉ុណ្ណោះ​ដែល​មាន​កំណត់​ត្រាបញ្ជូនបាល់ច្រើនជាង Shaw ប្រវត្តិសាស្រ្តពាន​ជើងឯកទ្វីបអឺរ៉ុបឲ្យ​ជម្រើស​ជាតិ​អង់គ្លេស។ ពិតណាស់! ខ្សែការពារស្លាបឆ្វេងនៅមាន​ឱកាស​វ៉ាដាច់​កំណត់​ត្រារបស់​វីរបុរស​ក្លិប​បិសាចក្រហម Man Utd ប្រសិន​បើ​គាត់បន្ត​បង្ហាញទម្រង់​លេង​បាន​ល្អឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់នៃពាន Euro 2020 នេះ។ ក្រុម​តោបី​អង់គ្លេសនឹង​ត្រូវ​ជួបដាណឺម៉ាក​ក្នុង​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ ហើយ​ការ​ប្រកួត​នេះ​គឺ​ជាឱកាស​ដេល​ Shaw នឹង​សង្ឃឹម​ថា​បង្ហាញ​ទម្រង់​លេង​ដសោយ​សឆារ​បញ្ជូនបាល់បាន​១ឬ២​លើក​ទៀត៕        

Untitled 1
កីទ្បា

Varane យល់​ព្រម​លើលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមុនជាមួយ Manchester United

Raphael Varane ចង់លេងឱ្យក្រុម Man United នៅរដូវកាលក្រោយ ហើយថែមទាំងបានឈានដល់ការព្រមព្រៀងលើលក្ខន្តិកៈផ្ទាល់ខ្លួន នេះ​បើ​តាមការផ្សាយរបស់ ABC Deportes ដែលជាកសែត​ធំជាងគេនៅទីក្រុងម៉ាទ្រីដ។ កាសែតអេស្ប៉ាញនេះបានចេញមុខអះអាងយ៉ាងមុតមាំថាកីឡាករបារាំងរូបនេះចង់ចាប់ផ្តើមហ្វឹកហាត់និងលេងមិត្តភាពមុនរដូវកាល ជាមួយក្រុមបិសាចក្រហមជាជាង Real Madrid!។ Varane ចង់ឱ្យអនាគតរបស់គាត់ត្រូវបានដោះស្រាយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ ហើយបានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយ United ដែលនឹងអាចឱ្យគាត់រកចំណូលបាន ១២ លានអឺរ៉ូ (១០.៣ លានផោន) ក្នុងមួយឆ្នាំ ឬ ត្រឹមតែជាង ២១០,០០០…

កាកាកកា
កីទ្បា

ចាន់ វឌ្ឍនាកាស៊ុតហែតទ្រីកជួយបឹងកេតឈ្នះឈ្នះព្រៃវែង​៣​ទល់១

ចាន់ វឌ្ឍនាកាបាន​បើក​គណនី​គ្រាប់​បាល់​៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ជាលើក​ដំបូង​ក្នុងរដូវ​កាល​ថ្មី​២០២១​បន្ទាប់​ពី​បឹង​កេត​បាន​យក​ឈ្នះក្រុមខេត្តព្រៃវែង​ក្នុងលទ្ធផល​៣​ទល់​១។ ចូល​លេង​បាន​ត្រឹម​នាទី​២ អតីតខ្សែប្រយុទ្ធជម្រើស​ជាតិកម្ពុជា​ស៊ុត​បញ្ចូល​ទី​យ៉ាង​ស្អាត​ដោយ​បាល់​ពិន័យហ្វ្រីឃីគពី​លើ​តំបូល​ទូក នាំ​មុខ​បណ្ដោះ​អាសន្ន ប៉ុន្តែ​ខ្សែប្រយុទ្ធគី រីណារក​បាន​គ្រាប់​បាល់​តាមស្មើនៅ​នាទី​៤៥មុន​ចប់​វគ្គ​ទី​មួយ។ ចូល​វគ្គ​ទី​២ វឌ្ឍនាកាបន្ថែម២​គ្រាប់​ទៀតឲ្យ​បឹង​កេតយក​បាន​បី​ពិន្ទុពី​ទឹក​ដី​ខេត្តព្រៃវែង។ ៣​គ្រាប់​នេះ​គឺជា​ការ​រក​បាន​គ្រាប់​បាល់​លើក​ដំបូងបំផុត​ក្នុង​រដូវ​កាល​២០២១ ហើយ​ក៏​ជា​លើក​ដំបូងក្នុងរដូវកាលថ្មី​នេះ​ដេល​រូប​គេ​ចូល​ក្នុង​ជម្រើសដំបូង១១នាក់ហើយ​រក​បាន​៣​គ្រាប់​ម្នាក់ឯង។ មួយ​គូ​ទៀត​គឺ​ក្រុមវិសាខាបាន​ត្រឹម​ស្មើ​ក្រុមភ្ញៀវណាហ្គាវើល​ក្នុង​លទ្ធផល​២​ទល់​២​នៅ​កីឡដ្ឋាន ព្រីនស៍តែ​ប៉ុណ្ណោះ៕

Jj
សង្គម

ច្បាស់ណាស់ រាងកាយអ្នកកំពុងខ្វះខាតវីតាមីន C ហើយ បើចេញសញ្ញាព្រមានទាំង ៨ នេះ

អ្នករាល់គ្នាបានដឹងហើយថា វីតាមីន C ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយ ដោយវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពសាំ ការពាររាងកាយពីការកើតមាននៅជំងឺផ្សេងៗបាន។ យ៉ាងណាតាមរយៈសញ្ញាព្រមានទាំង ៨ នេះ អាចបង្ហាញច្បាស់ថា រាងកាយអ្នកកំពុងមានកង្វះខាតវីតាមីន C ធ្ងន់ធ្ងរ៖ ៨) ឆាប់អស់កម្លាំង អ្នកដែលខ្វះខាតវីតាមីន C គឺងាយនឹងនាំឲ្យរាងកាយអស់កម្លាំងលឿនណាស់ សូម្បីតែពេលក្រោកពីគេង ក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងព្រឹកព្រលឹមដែរ។ ៧) ការផ្លាស់ប្តូរអារម្មណ៍លឿន អារម្មណ៍របស់អ្នកឆាប់ឆេវឆាវលឿន ហើយក៏ឆាប់ត្រជាក់ទៅវិញលឿន ពោលគឺមិនជាស្ថិតស្ថេរនៅចំណុចប្រក្រតីណាមួយឡើយ។ ៦) ការឈឺចាប់ នៅពេលដែលរាងកាយខ្វះវីតាមីន C នោះក៏នាំឲ្យសន្លាក់សាច់ដុំ ងាយនឹងទទួលរងការឈឺចាប់បានងាយ។ ជួនកាលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍…

T
សង្គម

ជ្រើសរើសរូបភាពទេវតា ដើម្បីទទួលយកសារណែនាំដ៏ល្អសម្រាប់ជីវិតនៅពេលនេះ

តើក្នុងចំណោមរូបភាពទាំង ៣ រូបភាពណាមួយដែលទាក់ទាញចិត្តអ្នកបំផុត? តាមរយៈការជ្រើសរើសមួយរបស់អ្នក យើងអាចបង្ហាញឲ្យអ្នកបាននូវសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតនៅពេលនេះ៖ ទេវតាទី ១ អ្នកគឺជាមនុស្សដែលទទួលបានពរនៃអំណាច កម្លាំងខាងក្នុង និងភាពឈ្លាសវៃ។ អ្នករមែងអាចប្រឈមនិងដោះស្រាយបញ្ហាមួយចំនួន ក្នុងស្ថានភាពដែលមនុស្សទូទៅមិនអាចនឹងប្រឈម។ ជាសារណែនាំមួយសម្រាប់អ្នក៖ អ្នកត្រូវចាំថា គ្មានការលំបាកណាមួយដែលនឹងបន្តជារៀងរហូតឡើយ ដរាបណាអ្នកមិនបោះបង់ការខិតខំប្រឹងប្រែង ហើយការប្រកាន់ខ្ជាប់នៅសន្តិភាពផ្លូវចិត្ត នោះជោគជ័យនៃជីវិតក៏នឹងរំកិលចូលមកដល់នៅពេលដ៏ខ្លីខាងមុខជាក់ជាមិនខាន។ ទេវតាទី ២ ជាមនុស្សដែលមានគេស្រលាញ់រាប់អានច្រើន រមែងទទួលបានការអាណិតអាសូរពីមនុស្សជុំវិញខ្លួន និងអ្នកខ្ពស់ជាងខ្លួន។ យ៉ាងណាយើងក៏មានសារណែនាំសម្រាប់អ្នកពេលនេះ៖ ចូរបន្តជឿជាក់លើខ្លួនឯង កុំឆាប់បាក់ទឹកចិត្តខ្លាំងពេក ព្រោះរឿងខ្លះអ្នកបម្រុងនឹងសម្រេចបានទៅហើយ បើអ្នកប្រញាប់តែបោះបង់ វាក៏ស្មើនឹងអ្នកបានបំផ្លាញនូវសមិទ្ធផលដែលខ្លួនឯងអាចបានសម្រេចពាក់កណ្តាលទីមកហើយ។ ទេវតាទី ៣ ជាមនុស្សដែលមានសមត្ថភាពក្នុងការជម្នះរាល់ការលំបាក…

Ggf
សង្គម

កម្រមានអ្នកដឹង! នេះចែករំលែករូបមន្តធម្មជាតិ ៤ ជួយឲ្យស្បែកមុខភ្លឺថ្លាយ៉ាងមានប្រសិទ្ធភាព

ចង់បានមុខក្មេងជាងវ័យ ស្បែកមុខភ្លឺថ្លាបែបធម្មជាតិដែរទេ? មកអានអត្ថបទនេះត្រូវហើយ យើងសូមចែករំលែករូបមន្តធម្មជាតិ ៤ ដែលមិនសូវមានអ្នកដឹងទេ ហើយអ្នកអាចយកទៅអនុវត្តបានដោយមានសុវត្ថិភាព និងប្រសិទ្ធភាព៖ ៤) បិទម៉ាសជាមួយស៊ុត គោះស៊ុតយកតែផ្នែកពណ៌ស ហើយកូរវាឲ្យសព្វ យកវាមកលាបនៅលើមុខ រួចយកម៉ាសបិទមុខមកបិទពីលើផ្ទៃមុខមួយស្រទាប់បន្ថែមទៀត ហើយទុកចោល សឹមលាងទឹកចេញ។ ស៊ុតមានអង់ស៊ីមដែលជួយកម្ចាត់បាក់តេរីនៅក្រោមស្បែក ជាពិសេសសម្រាប់ស្បែកមុខដែលមានជាតិខ្លាញ់។ រីឯម៉ាសអាចជួយបន្តឹងរន្ធញើស និងការពារការកើតមុនធ្វើឲ្យស្បែកស្អាត។ ៣) ទឹកអង្ករ ពេលលាងអង្ករកុំចាក់ទឹកនោះចោល ដោយតាមរូបមន្តពីស្រ្តីភាគច្រើននៅជប៉ុន គេយកទឹកអង្ករនេះមកលាងសម្អាតមុខ ក្រោយពីបិទម៉ាសរួច។ ដោយសារតែទឹកអង្ករមានផ្ទុកនូវវីតាមីន B ជួយឲ្យស្បែកទន់រលោង និងបង្រួមរន្ធញើស កាត់បន្ថយការឡើងមុននិងស្នាមអុជខ្មៅ។ ២)…

ជឬ៧
កីទ្បា

ហាងឆេងផ្ទេរកីឡាករ Cristiano Ronaldo៖ Man United នៅតែជាក្រុមមានភាគរយខ្ពស់

Cristiano Ronaldo នៅ​តែ​មាន​ព័ត៌មាន​ជាប់​ទាក់​ទង​ធ្វើ​ការ​ផ្ទេរ​ចេញ​ពី​ Juventus បន្ទាប់​ពី​ចំណាយ​ពេល​៣រដូវ​កាល​ជាមួយក្លិប​មាន​មូលដ្ឋានក្នុងទីក្រុងទួរីនមួយ​នេះ។ ហើយអ្នកវិភាគនិង​អ្នក​កំណត់​ហាងឆេងភ្នាល់នៅ​វេបសាយ Betfair ជឿជាក់ថាខ្សែប្រយុទ្ធជម្រើស​ជាតិព័រទុយហ្កាល់នឹងផ្លាស់ទៅ Manchester United ប្រសិនបើគាត់ចាកចេញពីប្រទេសអ៊ីតាលីនៅរដូវក្តៅនេះ។​ហាងឆេងនិង​ភាគរយនៃ​ទីផ្សារដោះដូរកីឡាកររបស់ Cristiano Ronaldo តាមរយៈBetfair៖ Manchester United – 7/4 Paris Saint-Germain – 5/2 Real Madrid – 5/1 Sporting Lisbon – 6/1 Bayern Munich…

F86e822c 4f93 4e63 9041 840220be50bb
កីទ្បា

អេស្ប៉ាញ​ឡើង​ដល់​វគ្គ៤ក្រុមចុងក្រោយតែ​ Real Madrid អស់កីឡាករលេង​នៅ Euro2020 ហើយ

Thibaut Courtois និង Eden Hazard អស់ភារកិច្ច​លេង​នៅ Euro2020 ទៀតហើយ​បន្ទាប់​ពី​ជម្រើស​ជាតិ​បែលហ្សិកបរាជ័យក្រោម​ថ្វី​ជើង​ជម្រើស​ជាតិ​អ៊ីតាលី​វគ្គ៨ក្រុម​ចុងក្រោយ​យប់​មិញក្នុង​លទ្អផល​១​ទល់​១។ នេះ​មានន័យថា​គ្មានកីឡាករ Real Madrid ណាម្នាក់​នៅ​សល់​ក្នុង​ការ​ប្រកួតពាន​រង្វាន់ធំ​ជាង​គេ​នៅ​អឺរ៉ុប​មួយ​នេះ​ឡើយ។ Courtois ជាប់​ឈ្មោះ​ក្នុង​ជម្រើស​១១នាក់ដំបូងរបស់​បែលហ្សិក​លេង​ជាមួយអាស៊ូរីអ៊ីតាលី​ហើយ​របូត​២​គ្រាប់​ខណៈ Hazard មិន​មាន​វត្តមានក្នុងការ​ប្រកួត​នេះ​ទេ ដោយ​របួស​កាល​ពី​ប្រកួត​មុនៗ។ ក្នុង​ព្រឹត្តិការណ៍ Euro2020 នេះ​ដែរ អ្នក​ចាំ​ទីស្ដេច​ស​រូបនេះលេង​បាន​៦​ប្រកួត​របូត​គ្រាប់​បាល់​៣គ្រាប់ និង​រក្សាសំណាញ់​ទី​មិនឲ្យ​គេស៊ុត​ចូល​៣​ប្រកួត ព្រម​ទាំង​បញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមមួយលើក​ដែរ។ ពេល​នេះ​គេ​មិន​ដឹង​ថា​តើ Thibaut Courtois និង Eden Hazard មាន​វត្តមាន​មក​ហ្វឹកហាត់ និង​លេង​មិត្តភាពមុនបើករដូវ​កាល​ជាមួយ Real…

AHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDAvMjA0ODc3L3RuaG9ybzI4My5qcGc=
ប្លែកៗ

តើនារីរូបណា ដែលអ្នកគិតថា ជានារីជោគជ័យខ្លាំងបំផុត? ជ្រើសរើសម្នាក់ ហើយអ្នកនឹងដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួន!

ផ្អែកទៅលើការសិក្សាស្រាវជ្រាវលើភាសាកាយបានបង្ហាញឱ្យដឹងថា ការសម្តែងចេញមកក្រៅតាមរយៈភាសាកាយ (កាយវិការ) ក៏អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់អ្នកបានផងដែរ។ ដូចជារូបភាពខាងក្រោមនេះ គឺបានបង្ហាញពីកាយវិការរបស់នារីទាំង៤នាក់ ដែលកំពុងតែស្ថិតនៅក្នុងរូបបែបខុសៗគ្នា អ្នកអាចសាកល្បងជ្រើសរើសរូបភាពរបស់នារីណាម្នាក់ដែលអ្នកគិតថា នាងគឺជានារីដែលមានភាពជោគជ័យខ្លាំងបំផុត ហើយអ្នកនឹងអាចដឹងពីបុគ្គលិកលក្ខណៈរបស់ខ្លួនអ្នកផ្ទាល់។ នារីទី១៖ ប្រសិនបើអ្នកគិតថា មនុស្សស្រីក្នុងរូបទី១ ជានារីដែលមានភាពជោគជ័យខ្លាំងបំផុត នោះបង្ហាញ​ឱ្យឃើញថា អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ និងព្រមទទួលយកនូវរឿងរ៉ាវថ្មីៗដែលបានកើតឡើងចំពោះខ្លួនជានិច្ចដោយមិនរុញរា។ ហើយអ្នកក៏ជាមនុស្សម្នាក់ដែលតែងតែមើលពិភពលោកនៅក្នុងផ្លូវស្រស់ស្អាត ព្យាយាមតស៊ូពុះពារដើម្បីបានការគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន។​ មិនតែប៉ុណ្ណោះអ្នកក៏ជាមនុស្សដែលចូលចិត្តនូវការប្រកួតប្រជែង មិនចូលចិត្តចាញ់នរណាទេ។ នារីទី២៖ ប្រសិនបើអ្នកគិតថា មនុស្សស្រីក្នុងរូបទី២ ជានារីដែលមានភាពជោគជ័យខ្លាំងបំផុត បង្ហាញថា អ្នកប្រើបេះដូងរបស់អ្នកច្រើនជាងខួរក្បាលនៅពេលធ្វើការសម្រេចចិត្ត ហើយភាគច្រើនវាក៏ជារឿងត្រឹមត្រូវផងដែរ។ ទន្ទឹមនឹងនេះអ្នកក៏ជាមនុស្សម្នាក់ដែលពូកែសង្កេត និងមានវិចារណញាណល្អ ធ្វើឱ្យអ្នកពិបាកនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់អ្នកដទៃណាស់។ នារីទី៣៖…