Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Untitled 1
កីទ្បា

បឹង​កេត​ឈ្នះកងយោធិពលខេមរភូមិន្ទ!ចាន់ វឌ្ឍនាកាបន្ត​រក​បាន​គ្រាប់បាល់

ក្រុមបឹង​កេត​បន្តរក​បាន​ជ័យជម្នះរបស់​ខ្លួន​ក្នុង​ពាន​រង្វាន់ Metfone Cambodian League 2021 បន្ទាប់​ពី​យក​ឈ្នះ​ក្រុមកងយោធិពលខេមរៈភូមិន្ទ​ក្នុង​លទ្ធផល​២ទល់០ក្នុងការ​ប្រកួតនៅ​សប្ដាហ៍​ទី​៩​ដែល​ទើប​បញ្ចប់​នៅ​មុននេះបន្តិច។ ២​គ្រាប់​របស់ក្រុម​លោក គឹម ភក្ដី​រក​បាន​ដោយ​ខ្សែប្រយុទ្ធឆ្នើមប្រចាំ​ក្លិប ចាន់ វឌ្ឍនាកាទាំង២​គ្រាប់​នៅ​វគ្គ​ទី​២។ គ្រាប់​ទី​មួយ​ស៊ុត​បញ្ចូល​ទីនៅ​នាទី ៦៩ និង​គ្រាប់​ទី​២​រក​បាន​នៅ​នាទី៨២។ លទ្ធផលនេះ! បឹង​កេត​បន្ត​រក​បាន​៣ពិន្ទុ​ក្នុង​កីឡដ្ឋាន ខេមបូឌៀ អ៊ែវ៉េ ធ្វើឱ្យពួក​គរ​បាន​ពិន្ទុសរុប​១៥ពិន្ទុបន្តដេញ​យក​ចំណាត់​ថ្នាក់​ល្អ​ឡើង​វិញ។ លទ្ធផល​ការ​ប្រកួត​ដទៃ​ទៀត​គឺ ព្រះខ័នរាជស្វាយរៀង​យក​ឈ្នះខេត្តព្រៃវែង​ក្នុង​លទ្ធផល ២​ទល់​១ នៅ​ទីលាន​បាល់​ទាត់​ខេត្តព្រៃវែង ខណៈដែលក្លិបវិសាខាសំពងក្រុមបាត់​តារាង​សូលទីឡូអង្គរដល់​ទៅ​៥​ទល់​០។ ការ​ប្រកួត​នៅ​ថ្ងៃ​នេះនៅសល់​មួយ​គូ​ទៀត​ដោយ​ភ្នំពេញ​ក្រោន​ប៉ះ​អគ្គិសនីកម្ពុជានៅ​កីឡដ្ឋាន ស្មាត អ អេស​អិន។  

3
ប្លែកៗ

ពេលចូលក្នុងចំណោមហ្វូងមនុស្ស អ្នកនឹងក្លាយជាមនុស្សបែបណា ចូលចុះនឹងគេដែរឬទេ?

ជ្រើសរើសរូបស្លឹកឈើមួយ ទៅតាមអារម្មណ៍របស់អ្នក នោះនឹងអាចដឹងពីអត្តចរិតរបស់អ្នកពេលស្ថិតក្នុងចំណោមហ្វូងមនុស្សដទៃ តើអ្នកអាចចុះសម្រុងនឹងមនុស្សទាំងអស់នោះដែរទេ? A. ស្លឹកឈើ A អ្នកតែងតែមានអារម្មណ៍ស្ងប់ស្ងៀម មិនដែលបង្ហាញអារម្មណ៍ ពេលនៅចំពោះមុខមនុស្សដទៃឡើយ។ ប៉ុន្តែការពិត អ្នកគឺជាមនុស្សដែលស្អប់ការបញ្ចេញអារម្មណ៍របស់អ្នកទៅខាងក្រៅខ្លាំងណាស់។ អារម្មណ៍ដែលត្រូវគេសង្កត់សង្កិន ធ្វើឱ្យអ្នកមានទុក្ខព្រួយ ដូច្នេះហើយ អ្នកនឹងមិនបញ្ចេញអារម្មណ៍ឱ្យអ្នកណាដឹងងាយៗទេ។ B. ស្លឹកឈើ B អ្នកជាមនុស្សដែលមានអត្តចរិតសុភាពរាបសា និងជាអ្នកស្តាប់ដ៏ល្អ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងបេះដូងអ្នក ក៏ចង់ស្វែងរកទីតាំងឱកាសឆ្លុះបញ្ចាំងអ្នក ចង់ទទួលបានការចាប់អារម្មណ៍ពីហ្វូងមនុស្សដទៃដែរ។ អ្នកក៏បានត្រៀមខ្លួនបានយ៉ាងល្អ ក្នុងការបង្ហាញ​វត្តមាន នៅចំពោះមុខមនុស្សជាច្រើន។ C. ស្លឹកឈើ C អ្នកជាមនុស្សចូលចិត្តនិយាយកំប្លែង…

Jkjk
តេស្តIQ

តាម​ហោរាសាស្ត្រ៖ សប្ដាហ៍​ថ្មី​នេះ ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ត្រូវ​ប្រយ័ត្ន​សម្ដី​បន្តិច ព្រោះ​អាច​ជួប​បញ្ហា

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា​នៅ​រយៈ​ពេល ៧ ​ថ្ងៃ​នៃ​សប្តាហ៍​ថ្មី ចន្លោះ​ថ្ងៃ​ទី ១៩ ដល់ ២៥ ​កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ត្រូវ​ប្រយ័ត្ន​សម្តី​បន្តិច ព្រោះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង បង្ក​ក្លាយ​ជា​បញ្ហា​ជាមួយ​មនុស្ស​មួយ​ចំនួន។ អ្នក​កើត​ឆ្នាំ​មមី (សេះ) ជា​មនុស្ស​ដែល​ឈ្លាសវៃ​ រហ័សរហួន ហើយ​ក៏​តែងតែ​មាន​សំណាង​ល្អ​ជារឿយៗ​ក្នុង​ជីវិត​ដែរ តែ​នៅ​សប្តាហ៍​ថ្មី​ពួក​គេ​ត្រូវ​ប្រុងប្រយ័ត្ត​បន្តិច​ក្នុង​ការ​សម្រេច​ចិត្ត ទាក់ទិន​នឹង​រឿង​លុយ​កាក់ ព្រោះ​វា​អាច​ក្លាយ​ទៅ​ជា​គ្រោះ។ ដូច​គ្នា​នឹង​រឿងរ៉ាវ​ស្នេហា កុំ​សម្តី​ធំ​ដាក់​គ្នា ចូរ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​នៅ​ចន្លោះ​ពេល​នេះ ព្រោះ​ចុងក្រោយ​អាច​នាំ​ឲ្យ​ខាតបង់ និង​ហត់នឿយ​ទាំង​សង​ខាង​ទេ។ ចូរ​ត្រៀម​ខ្លួន​ទុក​ជា​មុន​សម្រាប់​បញ្ហា​ពេល​ខាង​មុខ។ អ្នក​កើត​ឆ្នាំ​មមែ (ពពែ) ក្នុង​អាជីព​ការងារ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ អាច​នឹង​ជួប​បញ្ហា​រាំងស្ទះ…

Hgghty
សង្គម

រាល់​ពេល​ទៅ​បន្ទប់​ទឹក បើ​ចេញ​សញ្ញា​ព្រមាន ៣ នេះ ច្បាស់​ណាស់​ថ្លើម​អ្នក​មាន​បញ្ហា​ហើយ

រៀងរាល់​ពេល​ទៅ​បន្ទប់​ទឹក ប្រសិន​អ្នក​សង្កេត​ឃើញ​អាការៈ ៣ នេះ ចូរ​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ពិនិត្យ​សុខភាព ព្រោះ​អាច​ថា​ថ្លើម​របស់​អ្នក​កំពុង​មាន​បញ្ហា​ហើយ៖ ៣) ទឹក​នោម​ប្រែ​ពណ៌​ងងឹត បើ​ទោះ​បី​ផឹក​ទឹក​ច្រើន ពេល​ដែល​រាងកាយ​មាន​ជាតិ​ទឹក​មិន​គ្រប់គ្រាន់ អ្នក​អាច​ជួប​អាការៈ​នោម​មិន​ចេញ ឬ​នោម​តិចតួច ហើយ​ទឹក​នោម​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​រាង​លឿង​ងងឹត។ ប៉ុន្តែ​បើ​អ្នក​ផឹក​ទឹក​ច្រើន​ហើយ តែ​ពណ៌​ទឹកនោម​នៅ​តែ​មិន​លឿង​ថ្លា​ធម្មតា នោះ​ច្បាស់​ណាស់​ជា​រោគ​សញ្ញា​ដំបូង​នៃ​ការ​ខូច​ថ្លើម។ ក៏​ដោយសារ​តែ​មាន​កម្រិត​ខ្ពស់​នៃ​ប៊ីលីរុយប៊ីន​នៅ​ក្នុង​ឈាម​ ដែល​វា​អាការៈ​នៃ​ការ​ខូច​ថ្លើម​យ៉ាង​ពិត​ប្រាកដ។ ២) ការ​ទល់​លាមក​និង​រាគ​ញឹកញាប់ ប្រសិន​ពេល​ថ្លើម​មាន​បញ្ហា អ្នក​ក៏​អាច​ជា​ជួប​អាការៈ​រាករូស និង​ទល់​លាមក​ញឹកញាប់​ផង​ដែរ។ ពេល​ខ្លះ​ក៏​កើត​មាន​កំណក​ឈាម​មក​តាម​លាមក ដែល​វា​សុទ្ធសឹង​ជា​អាការៈ​ដែល​អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។ ១) ពណ៌​លាមក​ខុស​ធម្មតា ដោយសារ​តែ​ទឹក​ប្រមាត់​ផលិត​មិន​បាន​គ្រប់គ្រាន់ នៅ​ពេល​មុខងារ​ថ្លើម​ចុះ​ខ្សោយ ក៏​នាំ​ឲ្យ​ពណ៌​លាមក​មាន​ការ​ផ្លាស់ប្តូរ​ខុស​ពី​ធម្មតា។ លាមក​អាច​ប្រែ​ទៅ​ជា​ពណ៌​លឿង​ស្លេក ឬ​ពណ៌​ប្រផេះ…

T
សង្គម

ជ្រើសរើសទឹកធ្លាក់មួយ ដើម្បីទម្លាយនូវអារម្មណ៍ដែលអ្នកកំពុងលាក់ទុកក្នុងចិត្តពេលនេះ

ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ មានលាក់ទុកនូវរឿងរ៉ាវរាប់មិនអស់ ដែលខ្លះក៏អាចបរិយាយចែករំលែកទៅខាងក្រៅ ហើយខ្លះត្រឹមតែបៀមទុកម្នាក់ឯង សឹងតែរកផ្លូវចេញមិនបាន។ យ៉ាងណាក្នុងអត្ថបទនេះ យើងសូមចូលរួមចំណែកដឹងលឺតាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត ដោយអ្នកគ្រាន់តែជ្រើសរើសនូវរូបភាព ១ ក្នុងចំណោមរូបភាពទឹកធ្លាក់ទាំង ៦ ហើយមកផ្ទៀងផ្ទាត់ការយល់ឃើញរបស់យើងដូចខាងក្រោម៖ រូបភាពទី ១ អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ មានសប្បុរសធម៌ជាមួយមនុស្សជុំវិញខ្លួន។ អ្នកពេញចិត្តនឹងជួយអ្នកដទៃ បើទោះបីជារឿងនោះមិនចាំបាច់ក៏ដោយ។ ប៉ុន្តែអ្នកខ្លួនឯងជាមនុស្សលាក់អារម្មណ៍ ដែលស្ថិតនៅគ្រប់ស្ថានភាពអ្នកនៅតែញញឹម រក្សាឆន្ទៈបង្ហាញមិនឲ្យគេឃើញថាខ្លួនឯងលំបាក ទាំងដែលការពិតគឺក្នុងចិត្តមានការតប់ប្រមល់ នឿយហត់ខ្លាំងណាស់។ ជឿទៅអ្នកនៅតែខ្លាំង អ្នកនៅតែអាចធ្វើបាន ចូរបន្តភាពរឹងមាំរបស់អ្នកដដែល តែត្រូវចាប់យកឱកាសបង្ហាញពីភាពអស្ចារ្យរបស់អ្នកទៅពិភពខាងក្រៅឲ្យបាន។ រូបភាពទី ២ អ្នកមិនមែនជាមនុស្សយន្តនោះទេ ហើយបើទោះបីជាគ្រឿងម៉ាស៊ីន ក៏វាត្រូវការពេលសម្រាកផងដែរ។…

T
សង្គម

ជ្រើសរើស​រូបភាព​ដំណើរកម្សាន្តមួយ ដើម្បី​ដឹង​ថា តើ​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ

រូបភាព​ទាំង ៤ ខាង​លើ​សក្តិសម​បំផុត​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​រដូវ​ក្តៅ ចុះ​សម្រាប់​អ្នក តើ​ពេញចិត្ត​រូបភាព​មួយ​ណា​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក​ យើង​អាច​ទស្សន៍ទាយ​ដឹង​ពី​រឿង​ដែល​នឹង​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​ពេល​ខាង​មុខ៖ រូបភាព​ទី ១ នៅ​ពេល​ខាង​មុខ អ្នក​អាច​ជា​នឹង​ជួប​មនុស្ស​ថ្មី​មក​ក្នុង​ជីវិត ហើយ​គេ​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​ជា​ច្រើន​សម្រាប់​អ្នក និង​នាំ​ឲ្យ​អ្នក​មើល​ឃើញ​ពិភពលោក​នេះ​កាន់​តែ​ធំ​ជាង​មុន​បន្ថែម​ទៀត។ អ្នក​ក៏​ប្រហែល​ជា​នឹង​ឃើញ​ទិសដៅ​ថ្មី​នៃ​ជីវិត​ផង​ដែរ តែ​កំឡុង​ការ​ផ្លាស់ប្តូរ​នោះ ក៏​ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​វា​ជា​លើក​ទី ១ សម្រាប់​អ្នក។ រូបភាព​ទី ២ អ្នក​មាន​អារម្មណ៍​ថា​ កម្លាំង​កាយ​និង​ចិត្ត​ហាក់​មាន​ភាព​ស្ទុះ​ខ្លាំង​ជាង​មុន​នៅ​ពេល​ខាង​មុខ ដោយ​មិន​ច្បាស់​ថា ទទួល​ឥទ្ធិពល​នោះ​ចេញ​ពី​ណា​ឡើយ តែ​ត្រឹម​ដឹង​ វា​គឺ​ជា​អារម្មណ៍​អស្ចារ្យ​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​រឿងរ៉ាវ​ល្អៗ​ជា​ច្រើន​បន្ថែម​នៅ​ពេល​ខាង​មុខ។ ជាង​នេះ​អ្នក​ក៏​នឹង​បាន​ភ្លក់​នូវ​បទពិសោធន៍​ថ្មី ជួប​មនុស្ស​ថ្មី ប្រៀប​បាន​នឹង​ពិភពលោក​ដ៏​ថ្មី​ស្រឡាង​មួយ​ផ្សេង​ទៀត​សម្រាប់​អ្នក​អ៊ីចឹង។ រូបភាព​ទី ៣…

Download
កីទ្បា

Real Madrid បើឱកាសឲ្យ Man Utd ចុះកុងត្រាយក Vinicius Jr

ពិត​ជាគួរឱ្យភ្ញាក់ផ្អើលមែន​ទែន! ក្លឹប Real Madrid បានបើកឱកាសឱ្យ Manchester United ចុះហត្ថលេខាលើកីឡាករ Vinicius Jr ស្របពេល​ដែលបិសាចក្រហម​ កំពុងពិភាក្សាអំពីការផ្ទេរខ្សែការពារ Raphael Varane ។ ក្រុមបិសាចក្រហម Manchester United កំពុងស្ថិតនៅក្នុងការចរចារជាមួយក្រុម Real Madrid ជុំវិញកិច្ចព្រមព្រៀងខ្សែការពារបារាំង ប៉ុន្តែរបាយការណ៍ថ្មីបានអះអាងថាក្លឹបអេស្បាញក៏បានផ្តល់ឱកាសឱ្យ United ចុះហត្ថលេខាលើ Vinicius Jr ផងដែរ។ គោលដៅចម្បងរបស់ Real Madrid គឺ​ខ្សែប្រយុទ្ធបារាំង…

Untitled 1
កីទ្បា

រដ្ឋអាជ្ញាព័រទុយហ្កាល់ស៊ើបអង្កេតលើ​ដំណើការ​ផ្ទេររបស់ Eder Militaoពីក្លិប FC Porto ទៅ Real Madrid

បន្ទាប់ពីមានបណ្តឹងពីជនអនាមិក(មិនបង្ហាញឈ្មោះ)ទាក់ទងនឹងថ្លៃឈ្នួលផ្ទេររបស់ Eder Militao ដែលត្រូវបានប្រើដើម្បីបង់ថ្លៃកីឡាករ និងអាជ្ញាកណ្តាលនៅក្នុងប្រទេសប្រេស៊ីលនោះ ពេលនេះព្រះរាជអាជ្ញាព័រទុយហ្កាល់ស៊ើបអង្កេតការផ្ទេរនេះហើយ។ រដ្ឋអាជ្ញានឹងធ្វើការស៊ើបអង្កេតលើការផ្ទេររបស់ Militao ពីក្លិប Sao Paulo ទៅកាន់ Porto ដែលធ្វើឱ្យក្លិបព័រទុយហ្កាល់ចំណាយលុយ ៨.៥ លានអឺរ៉ូលើ​តម្លៃខ្លួន។ ក្រុមមេធាវីនិង​រដ្ឋអាជ្ញាព័រទុយហ្គាល់ក៏នឹងស៊ើបអង្កេតពីការផ្ទេររបស់ Eder Militao ពី​ក្លិប FC Porto ទៅកាន់ Real Madrid ក្នុង​តម្លៃ៥០លានអឺរ៉ូក្នុងឆ្នាំ ២០១៩ផង​ដែរ ។ ភ្នាក់ងារពីរគឺលោក Giuliano Bertolucci និងលោក…

58246b28 8b99 4518 Bd25 0c5b08058264
កីទ្បា

Real Madrid មិនទាន់​សម្រេចចិត្តឱ្យ​កីឡាករណាមួយពាក់អាវ​លេខ៤​ដែល​បន្សល់ទុកដោយ​ Ramos នៅ​ឡើយ​ទេ

ទូរទស្សន៍អេស្ប៉ាញ  El Chiringuito បាន​រាយការណ៍ថា Real Madrid មិនទាន់សម្រេចចិត្តតើអ្នកណានឹងពាក់អាវក្រុមលេខ ៤ ដែលនៅទំនេរ បន្ទាប់ពី Sergio Ramos ចាកចេញទៅ PSG ។ David Alaba គឺជាកីឡាកថ្មីតែម្នាក់គត់នៅក្លឹប Real Madrid ហើយគាត់អាចពាក់វាបាន។ ខ្សែការពារ​លេង​បាន​ច្រើន​តំណែងសញ្ជាតិអូទ្រីសចូលចិត្តលេខ 27 ដែលជាលេខគាត់ធ្លាប់បានពាក់អស់រយៈពេល 13 រដូវកាលទៅ​ហើយកាលនៅឯក្លិប Bayern Munich ។ តែ​យ៉ាងណា! នៅអេស្ប៉ាញ! Alaba មិនអាចពាក់លេខដែលខ្លួនពេញចិត្តបាន​ទេ…

Nnb
សង្គម

គ្មានភាពជឿជាក់នឹងពាក់អាវវាលខ្នង? នេះរូបមន្តធម្មជាតិបំបាត់មុនខ្នងទាំង ៤ ដែលអ្នកគួរដឹង

សម្រាប់មនុស្សស្រីការកើតមុនខ្នង អាចថាជារឿងដែលគួរឲ្យខ្វល់ចិត្តជាងមនុស្សប្រុស ព្រោះជាទូទៅស្រីៗនិយមពាក់អាវវាលខ្នង ហើយក្នុងកម្មវិធីជប់លៀងមួយចំនួន ការពាក់អាវវាលខ្នងមើលទៅវាមានភាពស៊ីវិល័យឬស៊ិចស៊ីជាង។ យ៉ាងណាបើកើតមានមុនខ្នងហើយ តើនរណាជឿជាក់នឹងទៅបង្ហាញវាជាសាធារណៈកើតនោះ? ចង់បានខ្នងរលោងស្អាតបែបធម្មជាតិ អ្នកអាចប្រើរូបមន្តធម្មជាតិទាំង ៤ ខាងក្រោម ក្នុងការកម្ចាត់មុនខ្នងបានយ៉ាងមានប្រសិទ្ធភាព៖ ៤) ប្រើអំបិលដើម្បីព្យាបាលមុន អំបិលជាគ្រឿងផ្សំដែលមានប្រសិទ្ធភាពមួយ ហើយអាចកម្ចាត់មុនខ្នងបានយ៉ាងឆាប់រហ័ស។ អ្នកអាចអនុវត្តបានដោយ៖ លាយអំបិលជាមួយទឹក ហើយយកវាមកប៉ាតទៅលើផ្ទៃខ្នងដែលកើតមុន រួចត្រដុសវាថ្នមៗប្រហែល ១០ ទៅ ១៥ នាទី ងូតទឹកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហ៍ៗ ដែលវាជួយឲ្យស្បែកមិនឡើងក្រហាយ អ្នកក៏អាចប្រើចំណិតក្រូចឆ្មារស្តើងៗ មកលាយជាមួយអំបិលហើយត្រដុសវាដោយផ្ទាល់នៅលើស្បែកក៏កាន់តែមានប្រសិទ្ធភាព។ ៣) ប្រើក្រូចឆ្មារកម្ចាត់មុន អ្នកអាចប្រើក្រូចឆ្មាសុទ្ធក៏បាន ដោយហាន់វាស្តើងៗរួចយកមកត្រដុសនៅលើផ្ទៃដែលកើតមុនរយៈពេល…

T
សង្គម

ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា​តើ​នឹង​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ?

​ថ្ងៃ​នេះ​យើង​មក​តេស្ត​បែប​វិទ្យាសាស្រ្ត​ថ្មី​មួយ​ទៀត ដោយ​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​រូបភាព​មួយ ក្នុង​ចំណោម​រូបភាព​ទាំង ៣ ដើម្បី​ដឹង​ថា​តើ​នៅ​ពេល​ខាង​មុខ អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ឆាក​ជីវិត៖ រូបភាព​ទី ១ នៅ​ខាង​មុខ​នេះ ជា​ពេលវេលា​ដែល​មមាញឹក អាច​ថា​មាន​រឿងរ៉ាវ​រវល់​ជា​ច្រើន​នឹង​កើង​ឡើង​ក្នុង​ជីវិត​អ្នក ហើយ​វា​នឹង​មាន​បញ្ហា​មួយ​ចំនួន តែ​បង្កប់​ក្នុង​បញ្ហា​នោះ ក៏​ជា​លាភ​សំណាង​សម្រាប់​អ្នក​ខ្លះ​ដែរ។ អ្នក​ត្រូវ​មាន​តុល្យភាព​ក្នុង​ជីវិត​ខាង​មុខ​នេះ ដោយ​មិន​ត្រូវ​ឲ្យ​បញ្ហា​មក​គ្របដណ្តប់​ចិត្ត​អ្នក​បាន​ឡើយ។ បើ​ចង់​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ធំ អ្នក​ក៏​ត្រូវ​លះបង់​ធំ​ដូច​គ្នា។ រូបភាព​ទី ២ នៅ​ពេល​ខាង​មុខ អ្នក​នឹង​មាន​ឱកាស​ផ្លាស់ប្តូរ​នូវ​វិសាលភាព​ដ៏​ធំ​ក្នុង​ជីវិត អាច​ថា​ផ្លូវ​បំបែក​ខាង​មុខ​នេះ ជា​លាភ​សំណាង​ដល់​អ្នក​ហើយ។ ប៉ុន្តែ​សំខាន់ គឺ​អ្នក​ត្រូវ​រក្សា​ឥរិយាបថ​វិជ្ជមាន និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង នោះ​ទើប​ជា​កម្លាំង​ជំរុញ​ពិត​ប្រាកដ​ដែល​អ្នក​ត្រូវ​តែ​មាន។ បើក​បេះដូង​ទទួល​យក​ការ​ផ្លាស់ប្តូរ​ទៅ​កាន់​ចំណុច​ថ្មី កុំ​គិត​ថា​តែ​រឿង​មិន​ល្អ​ច្រើន​ពេក ហើយ​ចាំ​មើល​ទៅ​នឹង​មាន​រឿង​ភ្ញាក់ផ្អើល​មួយ​កើត​ឡើង​មក​លើ​អ្នក។ រូបភាព​ទី…

T
សង្គម

ជីវិត​អ្នក​កំពុង​ជួប​បញ្ហា​ហើយ ជ្រើសរើស​ទេវតា​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ

អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ងងឹត​មួយ​ពេល​នេះ ហើយ​ក៏​មិន​ទាន់​រក​ឃើញ​ពន្លឺ​ដែល​អាច​ចាកចេញ​ពី​ពិភព​ខ្មៅ​ងងឹត​នោះ​បាន​ដែរ។ ពេល​ខ្លះ​អ្នក​ត្រូវ​ការ​ពាក្យ​លើក​ទឹកចិត្ត ពាក្យ​ណែនាំ​ដ៏​ល្អ ដែល​វា​ក៏​អាច​ចូលរួម​ចំណែក​ជួយ​អ្នក​បាន។ តាម​រយៈ​អត្ថបទ​នេះ ចូរ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ទេវតា​មួយ ក្នុង​ចំណោម​ទេវតា​ទាំង ៣ ហើយ​អូស​ទៅ​ខាង​ក្រោម​ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ៖ ទេវតា​ទី ១ តាម​ពិត​ទៅ​នេះ​អាច​ថា​ជា​ពេលវេលា​ដ៏​អំណោយផល​សម្រាប់​អ្នក ក្នុង​ការ​គិត​ពី​ផែនការណ៍​ជីវិត​នៅ​ពេល​បន្ទាប់។ ដក​ដង្ហើម​ឲ្យ​បាន​វែងៗ គិត​ឲ្យ​ជ្រៅ ហើយ​ត្រៀម​ខ្លួន​នឹង​ទទួល​យក​ការ​ផ្លាស់ប្តូរ។ អ្នក​ប្រាកដ​ជា​នឹង​ទទួល​បាន​ជោគជ័យ ប្រសិន​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ពិត​ប្រាកដ។ បញ្ហា​ពេល​នេះ​ត្រូវ​គិត​ថា វា​គ្រាន់​ជា​សាកល្បង​ចិត្ត​អ្នក​តែ​ប៉ុណ្ណោះ ហើយ​អ្នក​មិន​អន់​ដល់​ម្លឹង​ទេ ព្រោះ​រឿង​កន្លង​មក​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​លំបាក​ជាង​ហ្នឹង​ទ្វេ​ដង។ តុះ​ដល់​ពេល​ក្រោក​ឈរ​ហើយ យក​បញ្ហា​មក​ធ្វើ​ជា​ការ​ប្រកួតប្រជែង​សម្រាប់​ជីវិត ចូរ​កុំ​ខ្លាច​វា ហើយ​ញញឹម​ដើរ​ទៅ​រក​វា​ជានិច្ច។ ទេវតា​ទី ២ មនុស្ស​យើង​ការ​រៀនសូត្រ​គឺ​មិន​ចេះ​ចប់​នោះ​ទេ ហើយ​មិនមែន​សំដៅ​ទៅ​លើ​ការ​ចាប់​យក​ជំនាញ​អ្វី​ថ្មី​ឡើយ តែ​ជា​ការ​រៀន…

Jj
តេស្តIQ

១២០ ​ថ្ងៃ​ទៅ​មុខ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​យីអ៊ុន​ខ្ពស់ ជួប​ផ្កាយ​នាំ​សំណាង​ធំ​បំផុត​ប្រចាំ​ឆ្នាំ

នៅ​រយៈ​ពេល ១២០ ​ថ្ងៃ​ទៅ​មុខ ឬ​ ៤ ខែ​បន្តបន្ទាប់​នេះ តាម​ក្បួន​ហោរាសាស្រ្ត សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ជោគជ័យ​ទាំង​លើ​ការ​បង្កើត​ទ្រព្យ និង​ស្នេហា៖ អ្នក​កើត​ឆ្នាំ​មមី (សេះ) កាល​ពី​ដើម​ឆ្នាំ អ្នក​កើត​ឆ្នាំ​មមី​លំបាក​ច្រើន​ណាស់​មក​ហើយ ពួក​គេ​ក៏​បាន​ចំណាយ​ច្រើន​ណាស់​ដែរ តែ​នៅ​ពេល​បន្ទាប់ ៤ ខែ​ខាង​មុខ ក៏​ដល់​ពេល​ដែល​ពួក​គេ​ទទួល​បាន​ទ្រព្យ​ទាំង​នោះ​ត្រលប់​មក​វិញ ហើយ​អាច​នឹង​បាន​លើស​ពី​ការ​បាត់បង់​ទៅ​ទ្វេ​ដង​ថែម​ទៀត។ ផ្កាយ​នាំ​សំណាង​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ នឹង​ហោះ​ចូល​មក​ដល់​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី នៅ​ចន្លោះ​ពេល ១២០ ​ថ្ងៃ​ខាង​មុខ។ អ្នក​ធ្វើ​ការ ក៏​អាច​នឹង​មាន​ឱកាស​ដំឡើង​ប្រាក់​ខែ បាន​ថ្នាក់​លើ​ឲ្យ​តម្លៃ ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹងប្រែង…

38591d653f1d6e2e27cfba7652bd4484480f98fe 1592404389 5eea29a5 1200x630
កីទ្បា

UEFA បង្ហាញទីកន្លែង​សម្រាប់​ប្រកួត Champions League រយៈ​ពេល​៤ឆ្នាំ​ទៅ​មុខ

សហព័ន្ធកីឡាបាល់​ទាត់​ទ្វីប​អឺរ៉ុបបានបញ្ជាក់ជាផ្លូវការពីទីតាំងដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League បួនលើកបន្ទាប់។ ទីក្រុង Saint Petersburg (ប្រទេសរុស្ស៊ី) ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ ដោយទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២៣ បន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១ របស់ពួកគេត្រូវបានផ្លាស់ទៅ Porto ដោយ​សារ​កូវីដ១៩។ 🏟️ Following the relocation of the 2021 #UCL final from Istanbul to Porto,…

Hggh
សង្គម

ចង់​ដឹង​សួត​អ្នក​នៅ​ល្អ​ឬ​អត់ មក​សង្កេត​ ៦ ចំណុច​នេះ បើ​មាន​មួយ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ហើយ

ប្រសិន​អ្នក​ចង់​ដឹង​ថា ផ្នែក​សួត​របស់​អ្នក នៅ​ដំណើរការ​ល្អ មាន​សុខភាព​ល្អ ឬ​ជួប​បញ្ហា​អ្វី​ខ្លះ​ហើយ អ្នក​អាច​សង្កេត​មើល​បាន​តាម​រយៈ​ចំណុច​ទាំង ៦ ដូច​ខាង​ក្រោម៖ ៦) ក្រចក​ដុះ​មិន​ធម្មតា បើ​សភាព​នៃ​ការ​ដុះ​ក្រចក​របស់​អ្នក ចេញ​មក​ហាក់​មិន​ធម្មតា ដែល​វា​ក្រាស់​ហើយ​រីក​ធំ​ចុះ​មក​ក្រោម (ដូច​បង្ហាញ​ក្នុង​រូប) នោះ​មាន​ន័យ​ថា អ្នក​កំពុង​មាន​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម។ តាម​វេជ្ជសាស្រ្ត​ហៅ​រោគ​សញ្ញា​នេះ​ថា អាច​ពាក់ព័ន្ធ​នឹង​សាច់ដុំ​ក្នុង​សួត។ ៥) ហើម​កូន​កណ្តុរ​នៅ​ក អ្នក​ជក់​បារី​ច្រើន រមែង​ជួប​បញ្ហា​នេះ ដោយ​មាន​កូន​កណ្តុរ​កើត​ឡើង​នៅ​ជុំវិញ​ក និង​ឆ្អឹង​កង។ ប្រសិន​អ្នក​ឃើញ​មាន​អាការៈ​នេះ​ហើយ គួរ​ប្រញាប់​ទៅ​រក​អ្នក​ជំនាញ​សុខភាព​សួត​ជា​បន្ទាន់។ ៤) ឈឺចាប់​ទ្រូង ការ​តឹងទ្រូង គឺ​ជា​សញ្ញា​ព្រមាន​ចំៗ​នៃ​ជំងឺ​សួត។ ភាគ​ច្រើន​ពួក​គេ​ជួប​អាការៈ​ឈឺ​ចុក​ចាប់​ផ្នែក​ទ្រូង ដោយ​ហាក់​ដូច​ជា​មាន​ដុំ​ពក​អ្វី​ម្យ៉ាង​នៅ​ផ្នែក​នោះ…

Fggf
តេស្តIQ

តាម​ហោរាសាស្ត្រ៖ នេះ​ឆ្នាំ​ហៅ​ទ្រព្យ​ទាំង ៣ ប្រចាំ​ខែមិថុនា ហើយ​នឹង​ឡើង​ទ្វេ​ដង​នៅ​ខែកក្កដា

តាម​ហោរាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា នៅ​ខែ​មិថុនាខាងមុខ​នេះ ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​មួយ​កម្រិត​ហើយ តែ​ចូល​ដល់​ខែ​ក្រោយ​បន្ទាប់ គឺខែកក្កដា ពួក​គេ​នឹង​កាន់​តែ​សំណាង​មួយ​កម្រិត​ទៀត៖ អ្នក​កើត​ឆ្នាំ​ខាល (ខ្លា) មនុស្ស​ដែល​កើត​ឆ្នាំ​ខាល ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។ យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុង​ពេល ២ ខែ ​មិថុនា-កក្កដា​នេះ​ គឺ​ពេញទំហឹង​តែ​ម្តង​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល។ ជីវិត​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង តែ​ត្រូវ​ចាំ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ផង។ អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។ មនុស្ស​នេះ​ឆ្លាត​និង​មោះមុត​ខ្លាំង​ណាស់ ហើយ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ធ្វើ​ទៅ​បាន​ល្អ​ណាស់​ដែរ។…

.jpg
ទស្សនៈ

ទំនាក់ទំនងមាន១៧ប្រភេទ តើអ្នកស្ថិតក្នុងទំនាក់ទំនងបែបណា ឬធ្លាប់ឆ្លងកាត់ទំនាក់ទំនងមួយណាខ្លះហើយ?

ជាក់ស្ដែងណាស់ ទំនាក់ទំនងគឺបែងចែកចេញជា១៧ប្រភេទផ្សេងគ្នា មនុស្សយើងបង្កើតទំនាក់ទំនង អ្នកខ្លះបង្កើតឡើងដើម្បីតែប្រយោជន៍ តែអ្នកខ្លះបង្កើតឡើងដើម្បីសាងការរាប់រាក់ទាក់ល្អពិតប្រាកដ ដូច្នេះ តើអ្នកធ្លាប់ជួប ឆ្លងកាត់ និងកំពុងតែស្ថិតក្នុងទំនាក់ទំនងមួយណាដែរ? តោះ! ទៅដឹងពីទំនាក់ទំនងទាំង១៧ប្រភេទនោះ តើមានអ្វីខ្លះ? ១. ទំនាក់ទំនងភាពពឹងអាស្រ័យ បើគ្មានគាត់អ្នកពិតជាមិនអាចរស់នៅបានទេ។ អ្នកត្រូវការឱ្យពួកគេដឹកនាំអ្នកនៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក អ្នកផ្ដោតសំខាន់ទៅលើម្នាក់នោះ ព្រោះគេជាផ្នែកទាំងអស់ ហើយក៏ផ្ដល់ឱ្យគេនូវការដោះស្រាយបញ្ហាជីវិតគ្រប់បែបយ៉ាងរបស់អ្នកផងដែរ។ នេះគឺជាប្រភេទនៃទំនាក់ទំនងដែលពឹងផ្អែកលើមនុស្សម្នាក់ទៀត ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់អ្នកយ៉ាងខ្លាំង។ វាអាចកើតឡើងពីម្ខាង ឬទាំងសងខាងក៏ថាបានដែរ។ ២. គ្រប់គ្រងទំនាក់ទំនង នៅក្នុងទំនាក់ទំនងដែលមានការគ្រប់គ្រង តែងតែមានមនុស្សម្នាក់ “លេចធ្លោ” ដែលគ្រប់គ្រងអ្វីៗទាំងអស់លើមនុស្សម្នាក់ទៀត នឹងធ្វើតាមច្បាប់ដែលកំណត់ដោយមនុស្សម្នាក់ទៀត។ លើសពីនេះនឹងបង្វែរអារម្មណ៍ទៅជាបន្ទុក ហើយមនុស្សដែលគ្រប់គ្រងហួសហេតុនឹងមានអារម្មណ៍មិនសប្បាយចិត្ត…

Untitled 1
កីទ្បា

លោក Ole ចង់​កែប្រែក្បួនលេងរបស់​ Man Utd នៅ​រដូវកាល​ក្រោយ

កីឡាកររបស់ក្រុមបិសាចក្រហម Manchester United បានរាយការណ៍អំពីការហ្វឹកហាត់របស់ក្រុមមុនបើករដូវកាលរបស់​លោក Ole Gunnar Solskjaer ហើយកីឡាករមានការភ្ញាក់ផ្អើលចំពោះទម្រង់លេងថ្មីរបស់គាត់។ យោងតាម ESPN FC ដែលជាប្រភពគួរឱ្យទុកចិត្តអ្នកចាត់​ការ​សញ្ជាតិន័រវែសកំពុងរៀបចំផែនការអនុវត្តទម្រង់វាយសម្រុក៤-៣-៣ សម្រាប់យុទ្ធនាការ ២០២១/២២ ។ ការមកដល់របស់ Jadon Sancho មានន័យថាបិសាចក្រហមទំនងជានឹងលេងជាមួយខ្សែបម្រើការពារតែម្នាក់គត់នៅរដូវកាលក្រោយទាំង Fred ឬ Scott McTominay ។ ការនាំយកខ្សែការពារកណ្តាលលំដាប់ពិភពលោកត្រូវបានគេនិយាយថាជាគន្លឹះសម្រាប់គំនិតរបស់ Solskjaer ខណៈដែល Man United ព្យាយាមធ្វើកិច្ចព្រមព្រៀងជាមួយ Real Madrid…

36dd27d5 F559 4757 9232 1650d1eaf7b1
កីទ្បា

ចេញ​ហាង​ឆេងព្យាករក្រុមលើក​ពាននៅ Premier League ៖ Man Utd ស្ថិតក្រៅតំបន់ Top 3, Man City បន្ត Top 1

Manchester United ទទួលជោគជ័យក្នុង​ការចុះហត្ថលេខាលើកីឡាករ Jadon Sancho ខណៈដែលពេល​នេះក្រុមបិសាចក្រហមកំពុងប្រជែងដើម្បីដណ្តើមតំណែងជើងឯកពាន Premier League នៅរដូវកាលក្រោយ។ ទោះយ៉ាងណា! អ្នកថ្លឹងថ្លែង និង​កំណត់ហាងឆេងក្នុងវេបសាយភ្នាល់ល្បីៗ​នៅ​អឺរ៉ុប​មិន​បានវាយតម្លៃខ្ពស់ចំពោះក្រុមលោក Ole Gunnar Solskjaer ក្នុងចំណោមក្រុម​ដែលប្រកួតប្រជែងពានរង្វាន់ Premier League រដូវកាល ២០២១ / ២២នោះ​ឡើយ។ ក្រុម Manchester City ត្រូវបានគេព្យាករណ៍ថា​ការពារ​តំណែងជើងឯក ហើយ Liverpool បញ្ចប់លេង​២ ខណៈដែលក្រុមដែលឈ្នះជើងឯក Champions League …

Tt
សង្គម

ជ្រើសរើស​សន្លឹក​បៀរ​លេខ ៨ ដើម្បី​ដឹង​ថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង​លើ​អ្នក​នៅ​ពេល​ខាង​មុខ?

នៅ​ក្នុង​រូប​ដែល​បាន​បង្ហាញ យើង​មាន​សន្លឹក​បៀរ​លេខ ៨ ចំនួន ៤ ប្រភេទ​ផ្សេងៗ​ពី​គ្នា។ តាម​រយៈ​ចម្លើយ​នៃ​ការ​ជ្រើសរើស​របស់​អ្នក យើង​អាច​បង្ហាញ​ឲ្យ​អ្នក​បាន​ដឹង​ពី​រឿង​អ្វី​ដែល​នឹង​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​ពេល​ខាង​មុខ៖ សន្លឹក​បៀរ​ទី ១ នៅ​ពេល​ខាង​មុខ​នេះ អាច​នឹង​កើត​មាន​រឿងរ៉ាវ​ស្មុគស្មាញ​សម្រាប់​អ្នក​ដែល​ទាមទារ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ចាំ​បាច់។ ជា​សារ​ណែនាំ​សម្រាប់​អ្នក ចូរ​គិត​ពី​បច្ចុប្បន្នភាព​ជា​ធំ ហើយ​កុំ​គិត​ពី​រឿងរ៉ាវ​អតីត​កាល​ដែល​បាន​កន្លង​ហួស​ទៅ​ហើយ។ គិត​ឲ្យ​ច្បាស់​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត ស្តាប់​បេះដូង​និង​ខួរក្បាល​របស់​អ្នក ៥០/៥០ ហើយ​ផ្តល់​អាទិភាព​ទៅ​លើ​រឿង​ដែល​ចាំ​បាច់​ជា​មុន។ យើង​ជឿ​ថា​ការ​សម្រេច​ចិត្ត​ខាង​មុខ​នេះ នឹង​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​ជួយ​ឲ្យ​ជីវិត​អ្នក​ល្អ​ប្រសើរ​ជាង​មុន។ សន្លឹក​បៀរ​ទី ២ អ្នក​មិន​ទាន់​អាច​ផ្តល់​គ្រប់យ៉ាង​ដែល​ល្អ​បំផុត​ចំពោះ​គ្រួសារ​របស់​អ្នក​នៅ​ឡើយ ហើយ​ដោយសារ​ផ្តោត​លើ​គោលដៅ​ខ្លាំង​ពេក វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឆ្ងាយ​ពី​គ្រួសារ។ យ៉ាង​ណា​វា​មិន​រហូត​នោះ​ទេ ហើយ​អ្នក​ក៏​មិន​បាន​ធ្វើ​ខុស​នោះ​ដែរ។ នៅ​ពេល​ខាង​មុខ​នេះ រឿងរ៉ាវ​ដែល​អ្នក​ចង់​បាន នឹង​កើត​ឡើង​ជា​ផ្លែផ្កា​បណ្តើរៗ​ហើយ…

Gettyimages 1046625622
កីទ្បា

Rashford នឹងខកខាន​ការ​ប្រកួតសំខាន់​ទាំង​នេះបន្ទាប់​ពីវះកាត់របួស

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Marcus Rashford គ្រោងនឹងធ្វើការវះកាត់ស្មារបស់គាត់នៅចុងខែកក្កដា ហើយគាត់អាចនឹងសម្រាករយៈពេល ២ ខែទៀត។ ក្រុមបិសាចក្រហម Manchester United រំពឹងថាខ្សែប្រយុទ្ធរូបនេះនឹងខកខានការចាប់ផ្តើមយុទ្ធនាការឆ្នាំ ២០២១/២២ នៃក្របខ័ណ្ឌ Premier League ខណៈដែលក្រុមបិសាចក្រហមកំពុងប្រជែងនឹងក្រុម Manchester City នៃ​ពានរង្វាន់ Premier League ។ ខណៈពេល​នេះមិនទាន់មានអ្វីត្រូវបានបញ្ជាក់នៅឡើយទេ តែវាអាចទៅរួចដែលថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះនឹងវិលត្រឡប់មកប្រកួតនៅក្រៅដីជាមួយក្រុម Leicester City នៅថ្ងៃទី…