
តើយើងអាចបើកអាជីវកម្មដោយគ្មានប្រាក់ក្នុងដៃបានដោយរបៀបណា?
#សិក្សាគម្រោងចំណាយ តើយើងអាចបើកអាជីវកម្មដោយគ្មានប្រាក់ក្នុងដៃបានដោយរបៀបណា? សំណួរនេះ មានមនុស្សជាច្រើនបានសួរមកខ្ញុំ ជាចម្លើយខ្ញុំ គឺថា ជាធម្មតា នៅលើលោកនេះ បើគ្មានប្រាក់ទេ យើងមិនអាចធ្វើអ្វីបានទេ ប៉ុន្ដែចំពោះការធ្វើអាជីវកម្ម ពេលខ្លះយើងអាចដំណើរការបានដោយមិនចាំបាច់ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនគ្រប់ចំនួន តែប្រើប្រាស់ប្រាក់កម្ចីពីធនាគារបានដោយងាយស្រួល។ ក្នុងបទសម្ភាសមួយកាលពីឆ្នាំ២០១៣ ពិធីការិនីម្នាក់បានសួរមកខ្ញុំថា តើមានកត្ដាអ្វីខ្លះដែលជំរុញឱ្យខ្ញុំបានមកដល់ថ្ងៃនេះ? ខ្ញុំអាចនិយាយបានថា ធ្វើអ្វីក៏ដោយ បើយើងខ្វះទុន ទោះយើងចង់ស្រមៃ ចង់សុបិនប៉ុនណាក៏ដោយ អ្នកណាក៏មិនអាចទៅរួចដែរ។ ប៉ុន្ដែមានអ្នកខ្លះសុបិនអាចក្លាយទៅជាការពិត ហើយអ្នកខ្លះទៀតគ្រាន់តែមានក្ដីស្រមៃ មិនមែនជាគោលបំណងរបស់គាត់ ព្រោះគាត់ខ្វះខាតដើមទុន។ ទុនជាអ្វី? មានអ្វីខ្លះ? មានប្រសាសន៍ក្នុងវេទិកា ចែករំលែកបទពិសោធអាជីវកម្ម កាលពីពេលថ្មីៗនេះ លោកឧកញ៉ា…




















