
ជ្រើសរើសផ្លូវមួយដែលត្រូវដើរ អាចទម្លាយពីដំណឹងល្អអ្វីដែលរង់ចាំអ្នកនៅខែសីហាខាងមុខ?
ខែកក្កដានៅសល់រយៈពេល ១ សប្តាហ៍ទៀត មុនឈានដល់ទំព័រថ្មីនៃខែទី ៨ ប្រចាំឆ្នាំ ២០២១។ ក្នុងចន្លោះពេលខាងមុខ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសផ្លូវមួយដែលត្រូវដើរ យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖ ផ្លូវទី ១ ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានជួសជុល ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។ យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។ ផ្លូវទី ២ ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ហើយគ្របដណ្តប់មកវិញដោយចក្ខុវិស័យថ្មី…



















