Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
T
សង្គម

ជីវិត​អ្នក​ពេល​នេះ​លំបាក​ហើយ! ជ្រើសរើស​ពពក​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ល្អ

ជីវិត​មនុស្ស​យើង​ម្នាក់ៗ មិន​ស្ថិតស្ថេរ​រហូត​នោះ​ទេ ក៏​មាន​ថ្ងៃ​ឡើង​ចុះ​អ៊ីចឹង​ដែរ យ៉ាង​ណា​យើង​ក៏​មិន​ត្រូវ​ឆាប់​អស់​សង្ឃឹម​ពេក​នោះ​ដែរ ដ្បិត​បើ​ជួប​រឿង​លំបាក​បែប​ណា​ក៏​ដោយ។ ខាង​ក្រោម​យើង​ចូលរួម​ចំណែក​ជា​សារ​ណែនាំ​និង​លើក​ទឹក​ចិត្ត សម្រាប់​បញ្ហា​របស់​អ្នក តាម​រយៈ​ការ​ជ្រើស​យក​នៅ​រូបភាព​ពពក​មួយ​ដែល​អ្នក​ពេញ​ចិត្ត៖ ពពក​ទី ១ អ្នក​គឺ​ជា​មនុស្ស​ម្នាក់ ដែល​ឲ្យ​តែ​បាន​ចែករំលែក​ភាព​វិជ្ជមាន និង​សំណាង​ដែល​អ្នក​ទទួល​បាន​ទៅ​កាន់​គេ ​គឺ​អ្នក​មាន​អារម្មណ៍​ថា​រីករាយ។ យ៉ាង​ណា​សូម​បញ្ឈប់​ការ​ចាយ​ពេល​ឥត​ប្រយោជន៍ ទៅ​កាន់​មនុស្ស​មួយ​ចំនួន ដែល​គេ​មិន​រីករាយ​ជាមួយ​នឹង​ក្តីសុខ​​របស់​អ្នក​ទៅ។ មនុស្ស​ប្រភេទ​នោះ សប្បាយ​តែ​ពេល​យើង​ជួប​ទុក្ខ​ទេ ហើយ​គេ​ចាំ​មើល​បំណាំ​យើង មិន​បាន​ចាំ​អបអរ​សាទរ​ដល់​យើង​ឡើយ។ យ៉ាង​ណា​ការ​ច្រណែន​របស់​ពួក​គេ​ អ្នក​ត្រូវ​បង្វែរ​វា​ឲ្យ​ក្លាយ​ជា​អ្វី​ម្យ៉ាង ដែល​ជំរុញ​ឲ្យ​អ្នក​រឹងមាំ នោះ​ទើប​ល្អ។ ពពក​ទី ២ អ្នក​មាន​សមត្ថភាព​អស្ចារ្យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ជួយ​ដល់​មនុស្ស​មួយ​ចំនួន​ដែល​គេ​ត្រូវ​ការ​ជំនួយ។ ហេតុ​នេះ​ហើយ​ទើប​អ្នក​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់ និង​ឲ្យ​តម្លៃ​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ​យ៉ាង​ណា​សូម​ប្រយ័ត្ន​ការ​ជឿជាក់…

Ttt
សង្គម

សាកល្បងជ្រើសរើសផ្កាមួយ ដើម្បីទស្សន៍ទាយដឹងថា អ្នកជាមនុស្សប្រភេទណា?

តាមរយៈជម្រើសរូបភាពផ្កាទាំង ៦ ផ្សេងៗពីគ្នានេះ យើងមានជម្រើសពណ៌ច្រើនសម្រាប់អ្នកជ្រើសរើស ហើយចម្លើយក្នុងការពេញចិត្តមួយរបស់អ្នក ក៏អាចបង្ហាញច្បាស់ថា អ្នកជាមនុស្សបែបណា? ចំណុចខ្លះជឿថា អ្នកខ្លួនឯងក៏ប្រហែលមិនចាប់អារម្មណ៍ពីខ្លួនឯងដែរ ប៉ុន្តែវាជាការពិតដែលត្រូវតែទទួលស្គាល់។ តុះទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖ ផ្កាទី ១ អ្នកជាមនុស្សដែលចូលចិត្តបារម្ភខ្វល់ខ្វាយពីអ្នកដទៃ ជាងសុខទុក្ខខ្លួនឯង។ ចំណុចពិសេសនេះហើយ ដែលធ្វើឲ្យអ្នកមានមនុស្សជុំវិញខ្លួនស្រលាញ់ចូលចិត្តជាខ្លាំង ព្រោះពេលនៅក្បែរអ្នកពួកគេមានអារម្មណ៍ថាកក់ក្តៅ និងសុវត្ថិភាព។ ផ្កាទី ២ អ្នកជាមនុស្សដែលក្លាហាន ពូកែ និងស្មោះត្រង់។ ក្នុងជីវិតរបស់អ្នក អ្នកបានគិតយ៉ាងល្អិតល្អន់ថាអ្នកចង់បានអ្វី ត្រូវទៅធ្វើអ្វីដើម្បីសម្រេចបានវា។ មនុស្សដូចជាអ្នកមិនសូវចេះនៅស្ងៀមទេ ហើយបើបានធ្វើការហើយ គឺធ្វើមិនចង់ដកដៃ។ ផ្កាទី ៣…

KNONGSROK
គ្រួសារ

ត្រឡប់មកសួរខ្លួនឯងវិញ រាល់ថ្ងៃខ្លួនឯងចូលចិត្តអ្វី? ចំណង់ចំណូលចិត្តពិតប្រាកដជាអ្វី?

នៅពេលដែលឮអ្នកក្បែរខ្លួននិយាយថា ” រាល់ថ្ងៃគេចូលចិត្តលេងហ្គេមពេលទំនេរ … គេចូលចិត្តជិះកង់ពេលព្រឹក ឬពេលល្ងាច … គេចូលចិត្តមើលសៀវភៅ -ល-។” ដល់ពេលឮចឹងក៏ចាប់ផ្ដើមសួរខ្លួនឯងថា រាល់ថ្ងៃនេះ ខ្លួនឯងចូលចិត្តធ្វើអ្វីជាចាំបាច់ខ្លះ? ពេលទំនេរធ្វើអ្វី? មានអារម្មណ៍ថា ខ្លួនឯងអត់ដឹងថាចូលចិត្តធ្វើអ្វីឱ្យប្រាកដ កុំថាឡើយចំណង់ចំណូលចូលចិត្តអ្វី បើសូម្បីតែពេលទំនេរ ក៏សឹងមិនមានឱ្យខ្លួនឯងផង … ការពិត មិនដឹងថារឿងដែលធ្វើរាល់ថ្ងៃ មួយថ្ងៃ ជាង១០ម៉ោងនេះជាចំណូលចិត្ត ឬជាភារកិច្ច ឬតួនាទី ជាទំនួលខុសត្រូវនោះទេ … ក្រៅពីអង្គុយធ្វើការ ក្រោកដើរពត់ខ្លួនបន្តិច ក៏មកអង្គុយធ្វើការវិញ … ធ្វើការរហូតដល់ពេលគិតថាខ្លួនឯងត្រូវការពេលសម្រាក…

KNONGSROK
សង្គម

សញ្ញាបង្ហាញថា យើងមិនសំខាន់ ឬមិនមានតម្លៃទាល់តែសោះសម្រាប់គេ!

នៅក្នុងទំនាក់ទំនង មិនថាជាស្នេហា ឬក៏មិត្តភក្តិនោះឡើយ បើចេញសញ្ញាទាំងនេះហើយ នោះមានន័យថា យើងមិនសំខាន់ ឬមិនមានតម្លៃសោះសម្រាប់គេ គេមិនដែលទុកយើងជាមិត្ត ឬដៃគូរបស់គេទេ យើងត្រឹមតែជាតួជំនួស ឬមនុស្សរំខានគេតែប៉ុណ្ណោះ។ ១. យើងជាអ្នកចាប់ផ្ដើមមុនរហូត មិនថាធ្វើអ្វី ទៅណាមកណា សូម្បីតែការផ្ញើសារ បបួលទៅណាក៏យើងជាអ្នកចាប់ផ្ដើមបបួលគេរហូត ហើយបបួលភាគច្រើនគេមិនទៅ បបួលពេលខ្លះគេមិនធ្វើ ​គេតែងតែបដិសេធ សញ្ញានេះហើយបង្ហាញច្បាស់ណាស់ថា យើងមិនសំខាន់ ឬមិនមានតម្លៃសម្រាប់គេសោះ។ ២.​ គេបង្ហាញមុខ តែពេលដែលគេត្រូវការពឹង ឬប្រើយើង ចំណុចនេះច្បាស់ណាស់ថា យើងសំខាន់ មានតម្លៃសម្រាប់គេតែពេលគេត្រូវការប្រើតែប៉ុណ្ណោះ និយាយាឱ្យអស់ទៅគឺ យើងត្រឹមជាកង់សឺកួរសម្រាប់គេ…

KNONGSROK
សង្គម

មិនយូរទេ! យើងអាចនឹងបាត់បង់មនុស្សដែលស្រឡាញ់យើងខ្លាំង បើយើងនៅតែមិនចោលទម្លាប់ព្រងើយកន្តើយ និងមិនឱ្យតម្លៃគេ

– មនុស្សម្នាក់ដែលធ្លាប់យកចិត្តទុកដាក់នឹងយើងខ្លាំង គេគង់តែនឹងព្រងើយកន្តើយដាក់យើងនៅថ្ងៃណាមួយ បើយើងនៅតែមិនខ្វល់ពីអារម្មណ៍គេ។ – មនុស្សដែលធ្លាប់ស្រឡាញ់យើងខ្លាំង គេគង់តែអស់ចិត្តពីយើងទៅនៅថ្ងៃណាមួយ បើយើងនៅតែមិនគិត និងឱ្យតម្លៃដល់ក្ដីស្រឡាញ់របស់គេ។ – មនុស្សដែលធ្លាប់លះបង់គ្រប់យ៉ាងដើម្បីយើង ថ្ងៃណាមួយគេនឹងអស់កម្លាំងចិត្តហើយចាកចេញទៅ បើយើងនៅតែមើលងាយការលះបង់របស់គេ។ – មនុស្សដែលធ្លាប់តែធ្មត់គ្រប់សព្វបែបយ៉ាងជាមួយនឹងយើង ថ្ងៃណាមួយ ភាពអត់ធ្មត់របស់គេនឹងអស់សុពលភាព ដល់ដែនកំណត់ ប្រសិនបើយើងនៅតែធ្វើខ្លួនក្រអើតក្រទម ជាន់ឈ្លី តាំងខ្លួនឯងអស្ចារ្យ គិតថា មិនចេះឱនលំទោសចំពោះគេ។ – មនុស្សដែលធ្លាប់បារម្ភ មើលថែ និងចង់ដឹងសុខទុក្ខយើងគ្រប់ពេលវេលា ថ្ងៃណាមួយគេនឹង ស្ងៀមស្ងាត់ទៅ លែងរវីរវល់នឹងយើងដូចមុន ប្រសិនបើយើងនៅតែសោះកក្រោះ ធ្វើដូចធុញទ្រាន់…

KNONGSROK
គ្រួសារ

បើជាអ្នក អ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលអ្នករៀបការជាមួយនឹងមនុស្សដែលអ្នកមិនបានស្រឡាញ់?

ជាការពិតខ្ញុំរៀបការជាមួយនឹងគេ ទាំងដែលដឹងថា គេមិនបានស្រឡាញ់ខ្ញុំឡើយ គឺខ្ញុំដែលស្រឡាញ់នាងតែម្ខាង តែខ្ញុំសំណាង ដែលបាននាងព្រមទទួលយកខ្ញុំ ក្នុងចំណោមមនុស្សដែលនាងធ្លាប់ស្គាល់ ៤នាក់ តែខ្ញុំអាចជាមនុស្សចុងក្រោយសម្រាប់នាង បន្ទាប់ពីនាងបានបែកគ្នាជាមួយនឹងសង្សារចាស់ទាំង៣នាក់នោះ។ ត្រូវហើយផ្កាកុលាបតែងតែមានបន្លា មិនមែនអ្នកណាៗសុទ្ធតែអាចកាច់បានតាមចិត្តឡើយ។ តែយ៉ាងណា សូម្បីតែខ្ញុំក៏មិននឹកស្មានថា ខ្ញុំអាចមានសំណាងបាននាងមកធ្វើជាដៃគូជីវិតនោះឡើយ ព្រោះខ្ញុំនដឹងខ្លួនឯងច្បាស់ថា ខ្ញុំមិនមែនជាមនុស្សដែលនាងស្រឡាញ់ ក៏ដឹងថា រូបរាង ស្ទើរតែគ្រប់ផ្នែកនៃខ្ញុំ មិនសម ក៏មិនមែនជាក្ដីប្រាថ្នារបស់នាងដែរ។ ស្ដាប់មើលទៅមិនដឹងថាខ្ញុំល្ងង់ ឬព្រហើននោះទេ ដែលដឹងថាគេមិនស្រឡាញ់ខ្លួនឯងហើយ ក៏ដឹងថាខ្លួនឯងមិនមានអ្វីឱ្យសមនឹងគេស្រឡាញ់ ប៉ុន្តែខ្ញុំចាំបានគឺ ខ្ញុំឈរចំពោះមុខនាង ហើយនិយាយពាក្យថា ខ្ញុំស្រឡាញ់អ្នក ដោយភាពស្វាហាប់បំផុត វាក៏ជាពាក្យដែលខ្ញុំប្ដេជ្ញានិយាយដោយភាពច្បាស់លាស់…

KNONGSROK
សង្គម

៧ចំណុចដែលអ្នកត្រូវគិត មុននឹងសម្រេចចិត្តឱ្យនរណាម្នាក់រួមដំណើរជីវិតជាមួយ

ការជ្រើសរើស ឬព្រមទទួលនរណាម្នាក់ឱ្យចូលមកក្នុងជីវិតរបស់យើង ដើម្បីរួមដំណើរជីវិតទៅជាមួយគ្នា វាមិនមែនជារឿងដែលងាយនោះឡើយ។ យ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តជ្រើសរើសគូជីវិត ក៏ត្រូវតែគិតលើ៧ចំណុចនេះជាគោលឱ្យបានច្បាស់លាស់ផងដែរ។ ១. ត្រូវចេះប្រើជីវិតដោយខ្លួនឯងជាមុនសិន ជារឿងដែលសំខាន់ ដែលយើងចាំបាច់ត្រូវតែមានការយល់ដឹងអំពីការប្រើប្រាស់ជីវិតខ្លួនឯងឱ្យបានល្អជាមុនសិន ត្រូវដឹងថា យើងអាចថែរក្សាខ្លួនឯងបានហើយ ទើបយើងមិនពិបាកក្នុងការមើលថែដៃគូ ឬធ្វើឱ្យដៃគូមានការលំបាកក្នុងការមើលថែ និងការពារយើង។ លើសពីនេះ បើយើងច្បាស់លាស់ថា អាចរស់នៅក្នុងជីវិតខ្លួនឯងបានល្អ អាចមើលថែខ្លួនឯងបានហើយ វាក៏ជាលក្ខណៈត្រៀមទុកមួយដែរ ដែលថាយើងនឹងមិនបាច់ត្រូវឈឺចិត្តស្អិតទ្រូង​ ប្រសិនបើជីវិតគូរបស់យើងស្រាប់តែឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខ នោះគឺមានន័យថា មានគេក៏បាន អត់គេក៏បាន យើងក៏នៅតែជាយើង អាចរស់នៅក្នុងជីវិតយើងខ្លួនឯងបានមិនពិបាក។ ២. ត្រូវរឹងប៉ឹង នឹងធឹង ដឹងខុសដឹងត្រូវ…

KNONGSROK
សង្គម

កុំខ្លាចអី! បន្ទាប់ពីខូចចិត្តព្រោះបែកបាក់ស្នេហា អ្នកគួរតែបើកចិត្តសាកល្បងទទួលយកស្នេហាថ្មីម្ដងទៀត

មនុស្សមួយចំនួនធំ ជាពិសេសគឺ​ស្រីៗតែម្ដង នៅពេលដែលនាងទទួលរងនូវការឈឺចាប់ព្រោះតែរឿងស្នេហាភ្លាមៗ នាងប្រាកដជាមានអារម្មណ៍ខ្លាចរអាខ្លាំង ក្នុងការចាប់ផ្ដើមស្នេហាជាថ្មីម្ដងទៀត នាងខ្លាចការឈឺចាប់ ខ្លាចត្រូវខកចិត្ត ខ្លាចជួបមនុស្សដែលធ្វើបាបចិត្តនាងជាថ្មី។ លើសពីនេះ ក៏មានមនុស្សស្រីខ្លះ ហាក់មានគំនិតគិតថា ការបែកបាក់ស្នេហា ការឈឺចាប់ និងខូចចិត្ត គឺជាចំណុចចុងក្រោយនៃជីវិតរបស់នាងថែមទៀតផង។ យ៉ាងណាមិញ ការបែកបាក់ស្នេហា មិនមែនជាដំណាក់កាលចុងក្រោយនៃជីវិតនោះទេ បើអ្នកគិតទៅរកផ្លូវល្អ ផ្លូវវិជ្ជមាន អ្នកនឹងដឹងថា ការពិតទៅ ការបែកបាក់ស្នេហា ការឈឺចាប់ និងខកចិត្ត វាមានចំណុចល្អជាច្រើនដែលអ្នកគួរតែឈ្វេងយល់បន្ថែមទៀត។ ខាងក្រោមនេះ ជាចំណុចល្អដែលអ្នកនឹងទទួលបានពីការបែកបាក់ស្នេហា ៖ ១. ស្វែងយល់ពីពិភពលោក បន្ទាប់ពីការបែកបាក់ស្នេហា…

01
គ្រួសារ

ជីវិតជាស្ត្រីមេម៉ាយ ឈ្មោះជាស្ត្រីមេម៉ាយ វាមិនមែនជារឿងដែលល្អ ឬក៏ងាយនោះឡើយ

#ជាស្រីមេម៉ាយ – វាពិបាក ដែលត្រូវចិញ្ចឹម មើលថែកូនតែម្នាក់ឯង! – វាពិបាក ដែលពេលមានរឿង ឬបញ្ហាអ្វី ត្រូវប្រឈម ដោះស្រាយតែម្នាក់ឯង! – វាពិបាក ពេលខ្លះ ខុសត្រូវអី គឺគេបន្ទោសតែយើងម្នាក់ឯង! – វាពិបាក ដែលគ្មានអ្នកណាមកជួយជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងគំនិត គ្រប់យ៉ាង គឺត្រូវគិតគូរ យោងអាត្មាតែឯង! – វាពិបាក ដែលត្រូវប្រឈមនឹងពាក្យសម្ដីពេបជ្រាយ មើលងាយ សើចចំអករបស់អ្នកដទៃ! – វាពិបាក ដែលពេលឈឺថ្កាត់…

Hjhj
កីទ្បា

ចេញ​តែ​ខ្លួន​ទេ តែ​លុយ​ជំពាក់​នៅ​គិត​ដដែល! Barca នៅ​ខ្វះ​លុយ​ជាមួយ Messi ប៉ុណ្ណេះ​ទៀត

ដ្បិត Lionel Messi បាន​សម្រេច​ការ​ផ្ទេរ​មក​កាន់​ក្លឹប​ថ្មី Paris Saint-Germain ជា​ផ្លូវការ​ហើយ​ក្តី តែ​យ៉ាង​ណា​កិច្ច​ព្រមព្រៀង​ចាស់​មួយ​ចំនួន​នៅ​ក្លឹប​ Barcelona ក៏​នៅ​តែ​បន្ត​ឲ្យ​លោក អាច​ទទួល​បាន​ប្រាក់​មួយ​ចំនួន​ផ្សេង​ទៀត​ដដែល ដ្បិត​លែង​ឈរ​ជើង​នៅ​ទី​នោះ​ក៏​ដោយ។ កីឡាករ​វ័យ ៣៤ ឆ្នាំ​ បាន​ចាកចេញ​ពី​ក្លឹប​ដែល​ខ្លួន​ឈរ​ជើង​អស់​រយៈ​ពេល ២១ ឆ្នាំ​កាល​ពី​សប្តាហ៍​មុន ក្រោយ​ក្លឹប​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នៅ​វិនាទី​ចុង​ក្រោយ។ តាម​ការ​ឲ្យ​ដឹង​ពី El Mundo បាន​បញ្ជាក់ កំឡុង​ពេល​ស្ថិត​ក្នុង​កិច្ច​ព្រមព្រៀង​ប្រាក់​ពលកម្ម ៧២ លាន​អឺរ៉ូ ដែល​ក្លឹប​ត្រូវ​បង់​ឲ្យ Messi សារ​មុន​នោះ គឺ​នៅ​សល់​ប្រាក់ ៣៩ លាន​អឺរ៉ូ​ផ្សេង​ទៀត…

Fgfg
កីទ្បា

Laporta៖ “ក្លឹប​នេះ​ធ្លាប់​ឲ្យ ២២៥ លាន​ផោន ចង់​ទិញ​យក Messi តែ Barca បដិសេធ”

Neymar Jr មាន​តម្លៃ​ផ្ទេរ​ចេញ​បំបែក​កំណត់ត្រា ២២២ លាន​អឺរ៉ូ ឬ​ជាង ១៩៨ លាន​ផោន​ គ្រា​ Barcelona លក់​ឲ្យ PSG នៅ​ឆ្នាំ ២០១៧។ យ៉ាង​ណា​បើ​ត្រលប់​ទៅ​អតីតកាល​ជាង ១០ ឆ្នាំ​មុន Messi អាច​មាន​តម្លៃ​ខ្ពស់​ជាង​ហ្នឹង​ទៅ​ទៀត ពោល​ល្មម​អាច​រក្សា​កំណត់ត្រា​មក​ទល់​សព្វថ្ងៃ​បាន។ ផ្ទុយ​ទៅ​វិញ​ក្លឹប Barcelona ពុំ​បាន​សម្រេច​ចិត្ត​លក់ M10 ឲ្យ​ទៅ​ក្លឹប​មួយ​នោះ​ទេ រួច​បន្ត​រក្សា​ទុក​ចុះ​ឡើង រហូត​ដល់​ផុត​កុងត្រា​និង​ពុំ​ទទួល​បាន​តម្លៃ​ផ្ទេរ​សូម្បី​តែ​មួយ​កាក់​មួយ​សេន្ត។ តាម​រយៈ​ការ​បង្ហើប​របស់​លោក Joan Laporta និយាយ​កាល​ពី​ខែ​មេសា ប្រាប់​…

កម្ពុជា
កីទ្បា

ជម្រើស​ជាតិកម្ពុជាធ្លាក់ចំណាត់​ថ្នាក់​ក្នុង FIFA RANKING ដល់​លេខ១៧៩ពិភពលោក

ក្រុមជម្រើស​ជាតិ​កម្ពុជាបាន​ធ្លាក់​ចំណាត់​ថ្នាក់​ក្នុងតារាង FIFA Ranking ដល់​លេខ​១៧៩ពិភពលោក និងមានពិន្ទុសរុប៩៥០ ខណៈកាល​ពី​ខែមុន​ក្រុមជម្រើស​ជាតិកម្ពុជាស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៧៤​មានពិន្ទុក្នុងដៃ៩៦៤។ ចំណាត់​ថ្នាក់​នេះ ក្រុមជម្រើស​ជាតិកម្ពុជា​នៅ​លើ​តែក្រុមជម្រើស​ជាតិ​ឡាវ (១៨៦) ព្រុយណេ (១៩០) និង ទីម័រខាងកើត(១៩៦)ក្នុងតំបន់អាស៊ាន ខណៈដែល ឥណ្ឌូនេស៊ី(១៧៤) សិង្ហបុរី​(១៦០) ម៉ាឡេស៊ី(១៥៤) មីយ៉ាន់ម៉ា(១៤៥) ហ្វីលីពីន(១២៨) ថៃ (១២០) និង​វៀតណាម(៩២)។ ចំណែកក្រុមទាំង១០នៅ​អាស៊ី​មាន៖ ជប៉ុន អ៊ីរ៉ង់ អូស្រ្តាលី កូរ៉េខាងត្បូង កាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់  ចិន…

Lionel Messi Paris Saint Germain_175ni3rqn8mei1l000tbmrpu93
កីទ្បា

មិនមែន Neymar តែ​ Messi ទម្លាយ​ថា​ក្លឹប​ចាស់ Barca ធ្លាប់​ចង់​បាន​កូន​ក្រុម PSG រូប​នេះ

នៅ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​របស់ Lionel Messi ជាមួយ​ក្លឹប Paris Saint-Germain សារ​នេះ កីឡាករ​អាហ្សង់ទីន​បាន​បង្ហាញ​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជា​ច្រើន ទាំង​ចក្ខុវិស័យ​ទៅ​ពេល​អនាគត ក៏​ដូច​ជា​រំឭក​រឿង​ចាស់​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​រវាង​ក្លឹប​ចាស់ Barcelona-PSG។ ក្នុង​នោះ​ក៏​មាន​ការ​បង្ហើប​ដល់​ឈ្មោះ​កីឡាករ​ម្នាក់ ដែល​អ្នក​មាន​បុណ្យ​ធ្លាប់​តាម​ទិញ ហើយ M10 ចុច​ឈ្មោះ​ចំៗ គឺ​ជា Marco Verratti ខុស​ពី​ចចាមអារ៉ាម​សព្វ​មួយ​ដង ដែល​ថា​ជា Neymar Jr។ បុរស​វ័យ ៣៤ ឆ្នាំ​និយាយ៖ “Marco Verratti បាន​បង្ហាញ​ថា​គេ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប និង​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មួយ​នៅ​តំណែង​របស់​គេ និយាយ​ទៅ​គេ​ពិត​ជា​អស្ចារ្យ ហើយ​គេ​ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប…

ងថងថ
កីទ្បា

ក្លឹប​ទាំង ៦ ចាយ​ច្រើន​បំផុត​នៅ​រដូវ​ក្តៅ​នេះ ខណៈ PSG ឈរ​លេខ​ចុងប៉ូច​គេ

តើ​អ្នក​គិត​ថា​ក្លឹប​នៅ​អឺរ៉ុប​ណា​មួយ​ដែល​ចំណាយ​អស់​ច្រើន​បំផុត​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ? បើ​គិត​ត្រឹម​ទិន្នន័យ​ថ្ងៃ​ទី ១២ ​សីហា មុន​ពេល​ដែល Romelu Lukaku មុន​ទាន់​សម្រេច​ការ​ផ្ទេរ​ទៅ Chelsea ជា​ផ្លូវការ ​ក៏​ដូច​ជា Raphael Varane មិន​ទាន់​បង្ហាញ​វត្តមាន​នៅ Man Utd ដែរ​នោះ យើង​សូម​បង្ហាញ​ឈ្មោះ​ក្លឹប​ទាំង ៦ ដូច​ខាង​ក្រោម៖ ៦) Paris Saint-Germain ចាយ​អស់ ៧៦ លាន​អឺរ៉ូ ៥) Arsenal ចាយ​អស់ ៨៤ លាន​អឺរ៉ូ ៤)…

16263520364175
កីទ្បា

R.Madrid សម្លឹង​ឃើញ​ក្របី​ព្រៃ​នៅ PL ១ រូប ចង់​យក​មក​ជំនួស Ramos/Varane

ក្លឹប Real Madrid ទើប​តែ​យក​បាន David Alaba មួយ​គត់​នៅ​តំបន់​ការពារ តែ​ជាក់ស្តែង​ក្លឹប​បាន​បាត់បង់​ជើង​សំខាន់​ដល់​ទៅ ២ រូប​មាន Raphael Varane និង Sergio Ramos។ ដូច្នេះ​ហើយ​គេ​ជឿ​ថា អធិរាជ​ស​នឹង​នៅ​តែ​បន្ត​ចាយ​លុយ​មួយ​ចំនួន​ផ្សេង​ទៀត ប្រសិន​ទទួល​បាន​ឱកាស​ល្អ​ក្នុង​ការ​ចរចា​នា​ពេល​ខាង​មុខ។ ទន្ទឹម​ដែល​ទីផ្សារ​ដោះដូរ​សេសសល់​រយៈ​ពេល​មិន​ដល់ ៣ សប្តាហ៍ ក៏​លឺ​ថា​ក្រុម​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Carlo Ancelotti ហាក់​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​ដ៏​រឹងមាំ​មួយ​រូប​របស់ Chelsea គឺ Antonio Rudiger ដែល​ជាប់​រហស្សនាម​ជា​ក្របី​ព្រៃ​មាឌ​ឌាំង​នៅ​តំបន់​ការពារ​កណ្តាល​របស់​ក្លឹប​ម្ចាស់ដី Stamford Bridge។…

Fggfg
កីទ្បា

ក្តៅ! PSG ចង់​យក Ronaldo មក​រួម​ក្រុម​ជាមួយ Messi តែ​ដក​ម្នាក់​នេះ​ចេញ​វិញ

ព័ត៌មាន​ក្តៅ​គគុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​មុន​នេះ​បន្តិច​ពី​សារព័ត៌មាន AS ដែល​បាន​ឲ្យ​ដឹង​ថា ក្លឹប​បារាំង Paris Saint-Germian កំពុង​មាន​ផែនការណ៍​ចង់​បង្រួបបង្រួម Lionel Messi និង Cristiano Ronaldo ទៅ​ក្នុង​ក្រុម​តែ​មួយ ដោយ​ចង់​សម្រេច​ឲ្យ​កើត​ឡើង​បាន​នៅ​ឆ្នាំ​ក្រោយ ២០២២។ ប្រភព​បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​លោក Nasser Al-Khelaifi នឹង​នាំ​យក CR7 នៅ​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន​ចេញ​ពី Juventus ​ក្រោយ​លោក​អស់​សុពលភាព​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ហើយ​ក៏​ដឹង​ដែរ​ថា សាមី​ខ្លួន​គេ​មិន​ចង់​បន្ត​កុងត្រា​ថ្មី​នៅ​សេះ​បង្កង់​នោះ​ទេ។ ការ​នាំ​យក​បុរស​វ័យ ៣៧ ឆ្នាំ​មក​រួម​ជើង​ជាមួយ M10…

Ramos
កីទ្បា

Sergio Ramos និយាយបែបណាពេល​ Messi រក​ផ្ទះស្នាក់​នៅក្នុងទីក្រុងប៉ារីសមិនទាន់បាន?

Sergio Ramos បានផ្តល់ជម្រើសដល់ Lionel Messi ក្នុងការមិនបង់ថ្លៃសណ្ឋាគារស្នាក់​នៅលើសលប់នៅប៉ារីសមុន​ពេលរក​បាន​ផ្ទះថ្មី​ក្រោយ​ពេល​ផ្ទេរ​ទៅ​លេង​នៅក្លិប Paris Saint0Germain។ Ramos បាននិយាយទៅកាន់ Messi ដូចនៅក្នុង El Pais ថា៖“ ប្រសិនបើអ្នកនិងគ្រួសាររបស់អ្នកចូលចិត្តនៅផ្ទះជាជាងនៅសណ្ឋាគារ អ្នកអាចស្នាក់នៅផ្ទះខ្ញុំសិនទៅក៏បាន” ។ Ramos បានបង្ហាញការគោរពចំពោះ Messi ចាប់តាំងពីផ្លាស់ទៅ PSG  ខណៈដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ដំបូងរបស់គាត់ក្នុងនាមជាកីឡាកររបស់ PSG ថា Messi គឺជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលវេលា។ ទាំង Ramos និង…

PicsArt_08 12 03.49.31
មិត្តអ្នកអាន

រាល់ថ្ងៃអ្វីដែលធ្វើឲ្យអ្នក មានសេចក្តីសុខ? រើសវាលស្មៅមួយណាដែលអ្នកចង់ទៅបំផុត ដើម្បីដឹងពីចិត្ត​ខ្លួនឯង

សូមស្រមៃថា អ្នកកំពុងសម្រាកយ៉ាងមានក្តីសុខនៅលើវាលស្មៅ បន្ទាប់មកជ្រើសរើសវាលស្មៅ ១ ដែលអ្នកគិតថាវាទាក់ទាញអ្នកបំផុត ហើយទៅមើលចម្លើយរបស់អ្នកនៅខាងក្រោម ។ ១. អ្នកមានក្តីសុខជាមួយក្តីសុបិន និងការពិត អ្នកអាចមានសេចក្តីសុខងាយៗ ជាមួយ​អ្វី​ដែល​ខ្លួនមាន ហើយអ្នកតែងតែមានអារម្មណ៍រីករាយគ្រប់ពេលវេលា ដោយមិនយកខ្លួនទៅប្រៀបធៀបនឹងនរណាឡើយ ។ អ្នកមានអំណាចនៃការបង្កើតកំលាំងចិត្តសម្រាប់ខ្លួនឯង ហើយជឿជាក់ថាជារៀងរាល់ថ្ងៃ អាចជាថ្ងៃពិសេសសម្រាប់អ្នក ។ ទន្ទឹមនឹងនោះ អ្នកក៏មានទំនោរមិនសូវជាចូលចិត្ត មនុស្សដែលចូលចិត្តដ្រាម៉ា ត្អូញត្អែរប៉ុន្មានទេ អ្នកតែងតែព្យាយាមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនោះ ។ ហើយទោះបីជាអ្នកពូកែស្រមៃក៏ពិត ប៉ុន្តែអ្នកនៅតែស្ថិតនៅក្នុងពិភពពិត ដូច្នេះគ្រាន់តែមានក្តីសុបិន្ត ក៏អ្នកអាចធ្វើឲ្យអ្នកមានសេចក្ដីសុខដែរ ។ ២. អ្នកមានសេចក្តីសុខជាមួយសិល្បៈ…

Untitled 1
កីទ្បា

ខាន់ ចេសា ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់​”WNO Straw weight Champion” ជាមួយជើងខ្លាំងលំដាប់ពិភពលោក១០រូបផ្សេងទៀត

កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី (Asian Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០១៩ នៅប្រទេសហ៊្វីលីពីន បានត្រៀមខ្លួនចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក នាខែកញ្ញា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក ជាមួយបេក្ខភាពកំពូលកីឡាការិនី Top 10 លំដាប់ពិភពលោកចំនួន៧នាក់ផ្សេងទៀត។ ព្រឹត្តិការណ៍កីឡាជឺជីតស៊ូនេះ មានឈ្មោះថា “WNO Straw weight Champion” ដែលគណៈកម្មការរៀបចំការប្រកួតបានប្រកាសពីការប្រកួតរយៈពេល២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ នៅសហរដ្ឋអាមេរិក លើវិញ្ញាសាទម្ងន់លើ៥២គីឡូក្រាម។កីឡាការិនីកូនកាត់កម្ពុជា ម៉ិកស៊ិក និងអាម៉េរិក ខាន់ ចេសា កំពុងឈរចំណាត់ថ្នាក់លេខ៣ពិភពលោកនឹងត្រូវចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងៗទៀត ដូចជា កីឡាការិនីប្រេស៊ីល Mayssa Bastos លេខ១កម្រិតពិភពលោក និងកីឡាការិនីចិន Grace Gundrum ដែលឈរលេខរៀងទី២ កម្រិតពិភពលោក។ ក្រៅពីនេះមានកំពូលកីឡាការិនីកំពូល Top…

5f0988b2 43d4 4acc 84ac E6783cbe0286
កីទ្បា

Man Utd បើកភ្លើងបៃតងឱ្យកីឡាករ៣រូបនេះចាកចេញមុនបញ្ចប់​ទី​ផ្សារដោះដូរកីឡាករបិទទ្វារ

យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Man United បានបើកចិត្តបើក​កាយដាក់លក់ Jesse Lingard, Andreas Pereira និង Phil Jones មុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវ​ក្ដៅ​នេះ។ ក្លឹបត្រូវការរៃអង្គាសប្រាក់ ប្រសិនបើពួកគេចង់ពង្រឹងក្រុមបន្ថែមទៀតលើស​ពី Jadon Sancho និង Raphael Varane។ ទោះយ៉ាងណា! មក​ដល់​ពេល​នេះមានកីឡាករក្នុង​ឈុត​ធំ​តែ​ម្នាក់ប៉ុណ្ណោះដែលចាកចេញគឺ Axel Tuanzebe ដែលបានចូលរួមជាមួយ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងហើយមុននេះត្រូវបានគេរាយការណ៍ថា Villa…

Fhh
សង្គម

មិន​បាច់​ទៅ​រក​ថ្នាំ​នាំ​តែ​ប៉ះពាល់​សុខភាព អនុវត្ត​តែ ៧ វិធី​នេះ​ស្រក​គីឡូ​យក​ទៅ​ណា​អស់

អ្នក​ខ្លះ​ខំ​ទៅ​រក​ថ្នាំ​សម្រក​ទម្ងន់​មក​ជួយ តែ​ការ​ពិត​វា​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់។ ល្អ​បំផុត​អ្នក​គួរ​តែ​ផ្លាស់ប្តូរ​ទម្លាប់​ប្រចាំ​ថ្ងៃ គឺ​ជា​ដំណោះស្រាយ​ល្អ​បំផុត សម្រាប់​អ្នក​លើស​គីឡូ​ដែល​ចង់​សម្រក។ ខាង​ក្រោម Knongsrok ចែករំលែក​នៅ​វិធី​ទាំង ៧ ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ជា​ប្រចាំ៖ ៧) ដាក់​កំហិត​ការ​ទទួល​ទាន​អាហារ​សម្រន់ អ្នក​ធាត់​ភាគ​ច្រើន គឺ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​សម្រន់​មិន​ដក​មាត់។ យ៉ាង​ណា​អ្នក​គួរ​តែ​កាត់​បន្ថយ ហើយ​បញ្ចៀស​ការ​ទទួល​ទាន​ប្រភេទ​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ដោយ​អាច​ជំនួស​មក​ជា​ផ្លែឈើ​ឲ្យ​បាន​ច្រើន ដែល​វា​មិន​ត្រឹម​ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ តែ​ល្អ​ទាំង​ចំពោះ​ស្បែក​និង​សុខភាព​ទៀត​ផង។ ៦) ដើរ​រៀងរាល់ ២០-៣០ នាទី អ្នក​ធាត់​ភាគ​ច្រើន សុទ្ធ​តែ​ជា​អ្នក​អង្គុយ​យូរ។ មាន​ន័យ​ថា​ច្រើន​តែ​ធ្វើ​ការ​ជាប់​ម៉ោង ដែល​បណ្តាល​ឲ្យ​ឡើង​ខ្លាញ់​ក្បាល​ពោះ ស្រវាំង​ភ្នែក​អ្វី​ជា​ដើម។ ដូច្នេះ​អ្នក​គួរ​តែ​ងើប​ដើរ​ចុះ​ឡើង រៀងរាល់ ២០-៣០…