ជីវិតជាស្ត្រីមេម៉ាយ ឈ្មោះជាស្ត្រីមេម៉ាយ វាមិនមែនជារឿងដែលល្អ ឬក៏ងាយនោះឡើយ

01
ការផ្សាយពាណិជ្ជកម្ម

#ជាស្រីមេម៉ាយ

– វាពិបាក ដែលត្រូវចិញ្ចឹម មើលថែកូនតែម្នាក់ឯង!
– វាពិបាក ដែលពេលមានរឿង ឬបញ្ហាអ្វី ត្រូវប្រឈម ដោះស្រាយតែម្នាក់ឯង!
– វាពិបាក ពេលខ្លះ ខុសត្រូវអី គឺគេបន្ទោសតែយើងម្នាក់ឯង!
– វាពិបាក ដែលគ្មានអ្នកណាមកជួយជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងគំនិត គ្រប់យ៉ាង គឺត្រូវគិតគូរ យោងអាត្មាតែឯង!
– វាពិបាក ដែលត្រូវប្រឈមនឹងពាក្យសម្ដីពេបជ្រាយ មើលងាយ សើចចំអករបស់អ្នកដទៃ!
– វាពិបាក ដែលពេលឈឺថ្កាត់ គឺត្រូវរ៉ាប់រងតែឯង!

ការផ្សាយពាណិជ្ជកម្ម

មែនហើយ វាពិបាកគ្រប់រឿងតែម្នាក់ឯង វាពិបាកខ្លាំង ពេលខ្លះពិបាកយ៉ាងណា​ក៏មិនអាចសូម្បីតែនិយាយចេញទៅក្រៅឱ្យគេឯងបានដឹង មិនដឹងថាគួរនិយាយប្រាប់អ្នកណា ​​​វាលើសពីពិបាក ជួនកាល យើងរអ៊ូនឹងមុខគេ គេថាយើងនេះទន់ជ្រាយ អ្នកខ្លះ ​បន្ទោសថា សមមុខហើយ មានប្ដីហើយមិនទ្រាំទេ ខុសទាស់តិចតួច មិនទ្រាំ ទុកវាប្រើទៅ ទៅលែងប្ដី នៅម្នាក់ឯងឱ្យវេទនា។

2021 08 12 22.46.06

ការផ្សាយពាណិជ្ជកម្ម

អ្នកមិនមែនជាខ្ញុំ អ្នកមិនបានជួបរឿងដូចខ្ញុំ អ្នកក៏មិនបានមកឈរត្រង់ចំណុចដែលខ្ញុំឈរ ធ្វើម៉េចអ្នកនឹងយល់ពីអារម្មណ៍ និងស្ថានភាពខ្ញុំទៅ? សុខចិត្តពិបាក វេទនា ដែលមានឈ្មោះជាស្រីមេម៉ាយ តែវាក៏ល្អ មានក្ដីសុខ និងសេរីភាពមួយផ្នែក ប្រសើរជាងសុខចិត្តគ្រាំគ្រា ដែលមានប្ដីមិនថែរក្សាយើង មិនឱ្យតម្លៃយើង មិនគោរព គ្មានភាពស្មោះត្រង់ចំពោះយើង បន្ថែមតែបន្ទុក រកតែរឿង មានតែស្រី ដើរលេង ស៊ីផឹក បំផ្លាញមិនគិត បើបែបហ្នឹង សុខចិត្តវេទនាម្នាក់ឯង ក៏មិនឱ្យខ្លួនឯង វេទនាព្រោះតែប្ដីបែបហ្នឹងដែរ។

គ្មានមនុស្សស្រីណាចង់ការហើយលែងប្ដីនោះឡើយ! គ្មានមនុស្សស្រីណា ចង់មានឈ្មោះ ថាជាស្រីមេម៉ាយនោះឡើយ! ហើយក៏គ្មានមនុស្សស្រីណា ចង់រស់នៅលំបាកវេទនា ត្រូវរ៉ាប់រងជីវិតគ្រប់សព្វបែបយ៉ាងតែម្នាក់ឯងនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

236915587_353080149603606_5046717213285510905_n

មនុស្សស្រីគ្រប់រូប សុទ្ធតែប្រាថ្នាសុំឱ្យខ្លួនឯងមានសំណាង បានប្ដីល្អ ប្រកបដោយព្រហ្មវិហារធម៌ ស្រឡាញ់ ថ្នាក់ថ្នម គោរព មើលថែ ស្មោះត្រង់ឱ្យតម្លៃដល់រូបនាង មាននាងតែម្នាក់គឺគ្រប់គ្រាន់។ បំណងមនុស្សស្រី គ្រាន់តែសុំត្រឹមមានប្ដីដែលចេះលះបង់ដើម្បីនាង មើលថែនាង រួមដំណើរជីវិត ឆ្លងកាត់ឧបសគ្គ ការលំបាក បញ្ហា ព្យុះភ្លៀងជាមួយនឹងតែប៉ុណ្ណោះ មិនបាច់ដល់ថ្នាក់រកស៊ីចិញ្ចឹមនាងទេ តែត្រូវប្រឹងប្រែង ជ្រោមជ្រែងគ្នាទៅវិញទៅមក មើលថែគ្នាទៅវិញទៅមក ជាដៃគូរួមចិត្តរួមគំនិតតែមួយ ត្រឹមតែប៉ុណ្ណឹង នាងស្កប់ស្កល់ណាស់ហើយ។

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែអកុសល បើនាងគ្មានសំណាងល្អដល់ម្លឹងទេ នាងក៏មិនអាចបណ្ដោយឱ្យខ្លួនឯងក្លាយជាស្រីរងកម្មព្រោះប្ដីនោះដែរ មានតែទ្រាំមានឈ្មោះជាស្រីមេម៉ាយ ទ្រាំចិញ្ចឹមកូនដោយខ្លួនឯង ទ្រាំប្រឈមមុខនឹងរឿងគ្រប់យ៉ាងតែម្នាក់ឯង ជីវិតគឺមានតែបែបហ្នឹង ប្រឹងប្រែងពុះពារជាមួយនឹងខ្លួនឯង ដើម្បីខ្លួនឯង ដើម្បីកូន។ បំណាច់មានឈ្មោះជាស្រីមេម៉ាយហើយនោះ វាគ្មានអ្វីដែលថាត្រូវខ្លាចរអា ចុះញ៉មទៀតនោះឡើយ បណ្ដោយតាមហ្នឹងទៅ ប្រឹងបានប៉ុនណា យកប៉ុណ្ណឹង៕

234672699_352433536334934_6469330976890906497_n

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក ​/ ក្នុងស្រុក (knongsrok)

ការផ្សាយពាណិជ្ជកម្ម