មិនយូរទេ! យើងអាចនឹងបាត់បង់មនុស្សដែលស្រឡាញ់យើងខ្លាំង បើយើងនៅតែមិនចោលទម្លាប់ព្រងើយកន្តើយ និងមិនឱ្យតម្លៃគេ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

– មនុស្សម្នាក់ដែលធ្លាប់យកចិត្តទុកដាក់នឹងយើងខ្លាំង គេគង់តែនឹងព្រងើយកន្តើយដាក់យើងនៅថ្ងៃណាមួយ បើយើងនៅតែមិនខ្វល់ពីអារម្មណ៍គេ។

– មនុស្សដែលធ្លាប់ស្រឡាញ់យើងខ្លាំង គេគង់តែអស់ចិត្តពីយើងទៅនៅថ្ងៃណាមួយ បើយើងនៅតែមិនគិត និងឱ្យតម្លៃដល់ក្ដីស្រឡាញ់របស់គេ។

ការផ្សាយពាណិជ្ជកម្ម

– មនុស្សដែលធ្លាប់លះបង់គ្រប់យ៉ាងដើម្បីយើង ថ្ងៃណាមួយគេនឹងអស់កម្លាំងចិត្តហើយចាកចេញទៅ បើយើងនៅតែមើលងាយការលះបង់របស់គេ។

11b58b91cac4888402a5d01a4fec629a

ការផ្សាយពាណិជ្ជកម្ម

– មនុស្សដែលធ្លាប់តែធ្មត់គ្រប់សព្វបែបយ៉ាងជាមួយនឹងយើង ថ្ងៃណាមួយ ភាពអត់ធ្មត់របស់គេនឹងអស់សុពលភាព ដល់ដែនកំណត់ ប្រសិនបើយើងនៅតែធ្វើខ្លួនក្រអើតក្រទម ជាន់ឈ្លី តាំងខ្លួនឯងអស្ចារ្យ គិតថា មិនចេះឱនលំទោសចំពោះគេ។

– មនុស្សដែលធ្លាប់បារម្ភ មើលថែ និងចង់ដឹងសុខទុក្ខយើងគ្រប់ពេលវេលា ថ្ងៃណាមួយគេនឹង ស្ងៀមស្ងាត់ទៅ លែងរវីរវល់នឹងយើងដូចមុន ប្រសិនបើយើងនៅតែសោះកក្រោះ ធ្វើដូចធុញទ្រាន់ ចំពោះវត្តមានគេ។

ការផ្សាយពាណិជ្ជកម្ម

– មនុស្សដែលតែងតែជឿជាក់ និងទុកចិត្តយើងរហូតមក ថ្ងៃណាមួយគេនឹងអស់ជំនឿទៅ ប្រសិនបើយើងនៅតែកុហក លាក់បាំងគ្រប់រឿងជាមួយនឹងគេ … ។

78cc32bc87d562b19ac6a947d209398a

ការផ្សាយពាណិជ្ជកម្ម

មិនថាម្នាក់នោះធ្លាប់ស្រឡាញ់ ធ្លាប់បារម្ភ នឹកនា យលចិត្តទុកដាក់ ជឿជាកយយើងកម្រិតណាក៏ដោយ គេក៏គង់តែប្រែប្រួលទៅ មិនមែនពេលវេលាជាអ្នកផ្លាស់ប្ដូរគេទេ តែមកពីកាយវិការ និងទង្វើរបស់យើង ដែលធ្វើឱ្យគេអស់ភាពអត់ធ្មត់ និងអសចិត្តពីយើងបន្តិចម្ដងៗ។ ភាពអត់ធ្មត់ សុទ្ធតែមានដែនកំណត់របស់វា មិនមែនគ្រប់មនុស្ស សុទ្ធតែជាព្រះ អាចទ្រាំនឹងយើងបានរហូតនោះឡើយ។

ដូច្នេះហើយ បើមានមនុស្សល្អនៅក្បែរ ចូរថែរក្សាគេឱ្យបានល្អផង ព្រោះយើងមិនមែន ចេះតែមានមនុស្សល្អៗចូលមកក្នុងជីវិតយើងរហូតនោះទេ។ ជួនកាល គេអាចជាមនុស្សល្អចុងក្រោយ ឬតែម្នាក់គត់ហើយ ដែលមិនបោះបង់ និងព្រមរួមសុខរួមទុក្ខ ប្រឈមមុខគ្រប់យ៉ាងនិងកាន់ដៃយើងពេញមួយជីវិត៕

ការផ្សាយពាណិជ្ជកម្ម

22a015d02879746cba0477a77819e481

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម