Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Gffg
តេស្តIQ

ត្រៀម​ហោប៉ៅ​ដាក់​លុយ​ទៅ អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​នៅ​ខែ​កញ្ញា

តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​ដែរ​ឬ​ទេ? បើ​មាន​មួយ នោះ​ចូលរួម​អបអរ ព្រោះ​នៅ​ខែ​ក្រោយ ដែល​ជា​ខែ​កញ្ញា ឆ្នាំ​របស់​អ្នក​នឹង​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​ត្រដែត៖ អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ) អ្នក​ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ រហ័សរហួន ហើយ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ជោគជ័យ​នៅ​មុខ​ជំនួញ​និង​អាជីព​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​តាម​ហោរាសាស្ត្រ​សម្រាប់​ខែ​កញ្ញា ឆ្នាំ ២០២១ ខាង​មុខ អ្នក​កើត​ឆ្នាំ​ថោះ នឹង​ដូច​មាន​គេ​ដឹក​មុខ ជួយ​បង្វែរ​ទិស​ដៅ​ទៅ​រក​ភាព​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​មួយ នាំ​ឲ្យ​រីក​ចម្រើន​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក។ ដំបូន្មាន​ពី​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ថោះ ត្រូវ​តែ​មាន​ភាព​ក្លាហាន និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ទើប​អាច​សម្រេច​ការងារ​ធំ​នៅ​ពេល​ខាង​មុខ​នេះ​បាន។ អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ) យោង​តាម​ហោរាសាស្ត្រ​អ្នក​កើត​ឆ្នាំ​កណ្ដុរ គឺ​ជា​បុគ្គល​ដែល​មាន​កិត្តិនាម​ក្នុង​សង្គម មាន​មនុស្ស​ជា​ច្រើន​កោត​សរសើរ គោរព​ស្រលាញ់។ ពួក​គេ​នឹង​រីក​ទ្រព្យ​ធំ​នៅ​ពេល​ខាង​មុខ…

Jkjk
សង្គម

កុំ​មើល​រំលង! សញ្ញា ៥ ព្រមាន​ច្បាស់ៗ​ថា​កូន​តូច​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម

កាល់ស្យូម​គឺ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នៅ​រូបរាង​កាយ​របស់​មនុស្ស។ យ៉ាង​ណា​ប្រសិន​កូន​តូចៗ​របស់​អ្នក​លេចចេញ​សញ្ញា​ព្រមាន ៥ ដូច​ខាង​ក្រោម នោះ​ច្បាស់​ណាស់​ពួក​គេ​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ហើយ ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់៖ ៥) ជំងឺ Anorexia វា​ជា​សញ្ញា​ដែល​នាំ​ឲ្យ​ពួក​គេ​គេង​មិន​លក់ ចំណង់​អាហារ​មិន​ល្អ ហើយ​បើ​បណ្តោយ​យូរ​ពេក នោះ​នឹង​ប៉ះពាល់​ដល់​រាងកាយ​កុមារ​កាន់​តែ​ខ្លាំង។ ៤) បែក​ញើស ប្រសិន​បើ​កុមារ​បែក​ញើស​នៅ​ពេល​យប់ ជាប់​គ្នា​ច្រើន​ថ្ងៃ ទាំង​ដែល​មនុស្ស​ទូទៅ​មិន​អី​នោះ វា​ជា​សញ្ញា​ព្រមាន​មួយ​ដូច​គ្នា។ នោះ​មាន​ន័យ​ថា សីតុណ្ហភាព​រាងកាយ​របស់​ក្មេង​មិន​មាន​តុល្យភាព​ល្អ ដែល​ជា​កង្វះ​ជាតិ​កាល់ស្យូម ហើយ​ឪពុកម្ដាយ​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពិនិត្យ ដើម្បី​ពិគ្រោះ​ថា​គួរ​ផ្តល់​ថ្នាំ​កាល់ស្យូម​ឬ​ទទួល​ទាន​អាហារ​បែប​ណា ដើម្បី​ប៉ះប៉ូវ​ត្រលប់​មក​វិញ។ ៣) សក់​ដុះ​តិច​នៅ​ផ្នែក​ក្បាល​ខាង​ក្រោយ ចំពោះ​កុមារ​ដែល​មាន​កង្វះ​ជាតិ​កាល់ស្យូម ពួក​គេ​ក៏​នឹង​មាន​បញ្ហា​ដុះ​សក់​តិច ហើយ​មិន​ភ្លឺ​រលោង​នៅ​លើ​ក្បាល ឬ​ជា​ពិសេស​ផ្នែក​ក្បាល​ខាង​ក្រោយ។ ២)…

T
សង្គម

បើកហិបមួយ ដើម្បីទស្សន៍ទាយដឹងថាអ្វីនឹងកើតឡើងមកលើអ្នកនៅសប្តាហ៍ថ្មី?

សប្តាហ៍ថ្មីនៃពាក់កណ្តាលខែសីហា បានឈានចូលមកដល់ហើយ ដោយឆ្លងផុតរយៈពេល ១៥ ថ្ងៃមកនេះ តើអ្នកបានជួបរឿងរ៉ាវលំបាក និង​សប្បាយរីករាយអ្វីខ្លះ? ក្នុងការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកជ្រើសរើសនៅប្រអប់ហិបមួយ ដើម្បីបើកមើលថាចន្លោះពេលនៃសប្តាហ៍ថ្មី ជីវិតអ្នកអាចនឹងជួបរឿងរ៉ាវអ្វិបន្ថែមទៀត៖ ហិបទី ១ អ្នកនឹងមានការវិវត្តទៅរកចំណុចមួយផ្សេងទៀត ក្នុងទំនាក់ទំនងស្នេហារបស់អ្នក និងដៃគូ (ប្រសិនជាអ្នកមានគូស្នេហ៍ស្រាប់ហើយនោះ)។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានទៅដល់ការប្ដេជ្ញាចិត្តខ្ពស់ជាងមុន និងភាពមានទំនួលខុសត្រូវខ្ពស់ជាងមុន ដែលនាំឲ្យអ្នកក្លាយជាមនុស្សចាស់ទុំជាងមុន ហើយអាចកសាងជីវិតជាមួយគ្នាទៅថ្ងៃមុខបាន។ ហិបទី ២ អ្នកនឹងត្រូវធ្វើការសម្រេចចិត្តលើរឿងអ្វីដែលថ្មីមួយក្នុងជីវិត ទាក់ទងនឹងបញ្ហាជីវិត ដែលនាំឲ្យឆ្ពោះទៅគោលដៅថ្មីដែលត្រូវដើរ។ ត្រូវចាំថាវាជាពេលវេលាអភិវឌ្ឍដ៏អស្ចារ្យក្នុងជីវិត អ៊ីចឹងចូរគិតឲ្យបានល្អិតល្អន់ និងជ្រើសយករឿងណាមួយមកធ្វើជាអាទិភាពមុនសម្រេចចិត្ត។ គ្រប់យ៉ាងវាមិនងាយពេកនោះទេ តែបើដួលហើយ…

Untitled 1
កីទ្បា

Man Utd ស៊ុត​ Leeds United ៥​គ្រាប់យប់មិញ​គឺ​លោក Ole ប្រើ​ប្រាស់​ក្បួនលេង​បែបនេះ

ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមយុទ្ធនាការក្របខ័ណ្ឌ Premier League ឆ្នាំ ២០២១/២២ របស់ពួកគេដោយបំបាក់ក្រុម Leeds ៥-១ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ លោក Ole Gunnar Solskjaer បានសាកល្បងទម្រង់លេង ៤-៣-៣ ដ៏អស្ចារ្យនៅមុនបើករដូវកាល ប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវែសបានវិលទៅរកទម្រង់លេង ៤-២-៣-១ នៅ Old Trafford ដេល​ជាទម្រង់​លេង​ដដែល ។ ក្នុងការ​ប្រកួត​នេះ Luke Shaw បានបង្ហាញទម្រង់​លេង​ល្អ និង​ឡើងខ្លាំងជាង បើប្រៀបធៀបទៅនឹងខ្សែការពារ…

5
ទស្សនៈ

ហេតុផលទាំង ៦ យ៉ាងនេះហើយ ដែលជាផលរំខាន​ ធ្វើឱ្យ Wifi ដើរយឺត

មានមនុស្សតិចណាស់ដែលដឹងថា វត្ថុទាំងនេះ គឺជាមូលហេតុនៃការបន្ថយល្បឿនរលក Wifi នៅក្នុងផ្ទះ។ ១. ជញ្ជាំង ជញ្ជាំងដែលធ្វើពីវត្ថុធាតុរឹងដូចជាឥដ្ឋ និងថ្ម វានឹងរំខានដល់សញ្ញាវ៉ាយហ្វាយរបស់ផ្ទះអ្នកយ៉ាងខ្លាំង។ នោះហើយជាមូលហេតុដែលនៅក្នុងអាគារខ្ពស់ ៗ អ្នកតែងតែជួបប្រទះការតភ្ជាប់អ៊ីនធឺណិតខ្សោយនៅជាន់ណាមួយ។ សូម្បីតែនៅក្នុងផ្ទះល្វែង នៅពេលចូលទៅបន្ទប់មួយទៀត ហើយបិទទ្វារជិត ក៏មិនអាចចាប់សញ្ញាវ៉ាយហ្វាយបានដែរ។ ជាមួយនឹងបច្ចេកវិជ្ជាទំនើប សញ្ញាវ៉ាយហ្វាយមិនសូវមានបញ្ហាជាមួយវត្ថុធាតុដើមដូចជាកញ្ចក់ ឈើ ក្តារបន្ទះ ប្លាស្ទិក-ល-។ ប៉ុន្តែការពិតពួកគេនៅតែរារាំងរលកវិទ្យុរបស់វ៉ាយហ្វាយ។ យកល្អគួរតែដាក់រ៉ោតទ័រនៃបណ្តាញវ៉ាយហ្វាយនៅជិតឧបករណ៍ដែលប្រើ និងឆ្ងាយពីជញ្ជាំង។ ២. ទូរទស្សន៍ និងគ្រឿងអេឡិកត្រូនិកក្នុងផ្ទះផ្សេងទៀត សញ្ញាអគ្គិសនីដែលបញ្ចេញពីទូរទស្សន៍ ក៏ជាកត្តាមួយដែលរំខានដល់កម្លាំងសញ្ញារបស់វ៉ាយហ្វាយដែរ។ លើសពីនេះ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ…

605c2d48 212a 45f9 A03e 5f5158aa8a75
កីទ្បា

កំណត់ត្រាលម្អិតរបស់ Paul Pogba ក្នុងការបញ្ជូនបាល់៤ លើក​ក្នុងមួយប្រកួត​យប់មិញត្រូវសម្រាយនៅ​ទី​នេះ

កាលពីថ្ងៃសៅរ៍ម្សិលមិញ Paul Pogba បានតាមស្មើកំណត់ត្រារបស់កីឡាករលេង​ក្នុង Premier League មួយចំនួនសម្រាប់កំណត់​ត្រា​បញ្ជូនបាល់ឱ្យ​មិត្តរួម​ក្រុមស៊ុត​បញ្ចូល​ទី​ច្រើនជាងគេក្នុងមួយប្រកួត ខណៈដែល​កីឡាករបារាំងរូបនេះបញ្ជូនបាល់​បាន​៤​លើកក្នុងជំនួប​ជាមួយ Leeds United យប់មិញ។ កីឡាករសញ្ជាតិបារាំងរូបនេះបាន Assist ឱ្យ Bruno Fernandes (២ដង), Mason Greenwood និង Fred ម្ដងម្នាក់ៗ ខណៈដែល Manchester United បានបំបាក់ Leeds ៥-១ នៅ Old Trafford ។…

T
សង្គម

ជ្រើសរើសដុំថ្មមួយដែលពេញចិត្ត អាចទម្លាយច្បាស់ថាអ្នកជាមនុស្សបែបណាតាំងពីដើមមក?

ឧបមាថាមានដុំថ្មមួយនៅលើដីចំនួន ៦ ផ្សេងៗពីគ្នា ហើយអនុញ្ញាតឲ្យអ្នកជ្រើសយកមួយ មករក្សាទុក។ តើអ្នកនឹងជ្រើសរើសយកមួយណា? តាមរយៈចម្លើយរបស់អ្នកយើងអាចបង្ហាញច្បាស់ ពីចរិតលក្ខណៈរបស់អ្នកតាំងពីដើមមក៖ ដុំថ្មទី ១ ប្រសិន​អ្នក​ជ្រើសរើស​ដុំថ្មទី ១ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ការ​រស់នៅ​ជីវិត​បែប​សាមញ្ញ​បំផុត។ អ្នក​រក​ឃើញ​ក្តី​សុខ​តាម​រយៈ​សកម្មភាព​តូចៗ ហើយ​ក្នុង​ការ​គិត​របស់​អ្នក​តែងតែ​គិត​នៅ​រឿង​វិជ្ជមាន។ អ្នក​មិន​ចូលចិត្ត​ធ្វើ​ឲ្យ​រឿង​មើល​ទៅ​រញ៉េរញ៉ៃ​ឬ​មើល​ទៅ​ស្មុគស្មាញ​នោះ​ទេ មិន​ថា​តែ​ក្នុង​ទំនាក់ទំនង សកម្មភាព​ប្រចាំ​ថ្ងៃ និង​ជា​ពិសេស​គឺ​ចិត្ត​គំនិត។ ដុំថ្មទី ២ ប្រសិន​អ្នក​ជ្រើសរើសដុំថ្មទី ២ នោះ​មាន​ន័យ​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មិន​សូវ​ចេះ​ភ័យខ្លាច អ្នក​មាន​ថាមពល​ក្លាហាន អង់អាច ដែល​រមែង​ជួយ​អ្នក​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដោយ​រលូន ត្បិត​បើ​ពេល​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ណា​មួយ​ក៏​ដោយ។ ដុំថ្មទី ៣ ប្រសិន​អ្នក​ជ្រើសរើសដុំថ្មទី ៣ នោះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ដែល​មាន​ភាព​ស្ងប់ស្ងាត់…

Hghghg
សង្គម

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! សញ្ញា ៤ បង្ហាញ​ច្បាស់​ស្បូន​អ្នក​មាន​បញ្ហា ចំណុច ២/៤ គួរ​ឲ្យ​បារម្ភ​ខ្លាំង

សម្រាប់​ស្រ្តី ប្រសិន​សុខភាព​ស្បូន​មិន​ល្អ នោះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​រាងកាយ​ទៅ​ថ្ងៃ​មុខ ដូច្នេះ​អ្នក​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ដិតដល់​និង​តាមដាន​ជា​ប្រចាំ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សញ្ញា​ព្រមាន​ ៤ ដែល​យើង​អាច​ដឹង​ច្បាស់​ថា ស្បូន​កំពុង​មាន​ភាព​មាន​ប្រក្រតី​ហើយ៖ ១) មុខ​ស្លេក ភាព​ស្លេកស្លាំង​លើ​ផ្ទៃ​មុខ​ មនុស្ស​មួយ​ចំនួន​គិត​ថា​មក​ពី​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ដែល​ពួក​គេ​មិន​សូវ​ជា​ខ្វល់​ប៉ុន្មាន​ទេ។ យ៉ាង​ណា​ក្នុង​ករណី​ខ្លះ ក៏​វា​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បូន​ផង​ដែរ នោះ​ក៏​ដោយសារ​តែ​បញ្ហា​អ័រម៉ូន​បញ្ចេញ​មិន​បាន​គ្រប់គ្រាន់ នាំ​ឲ្យ​ស្បែក​ប្រែ​ពី​ពណ៌​ក្រហម​មក​ជា​ពណ៌​ស្លេក។ ដំណោះស្រាយ​នឹង​បញ្ហា​នេះ គឺ​អ្នក​ត្រូវ​តែ​បញ្ចៀស​ការ​ទទួល​ទាន​អាហារ​ឆៅ អាហារ​ត្រជាក់​ពេក ហើយ​ព្យាយាម​ធ្វើ​បែប​ណា​ឲ្យ​រាងកាយ​មាន​តុល្យភាព​កម្តៅ​គ្រប់គ្រាន់។ ២) ពុក​មាត់​លេច​មក​ច្រើន ស្រ្តី​ភាគ​ច្រើន​កម្រ​មាន​ពុក​មាត់​ណាស់ ដោយ​វា​ស្តើង សឹង​តែ​មើល​មិន​ឃើញ ប៉ុន្តែ​បើ​ស្រ្តី​ខ្លះ​លូតលាស់​ពុកមាត់​សឹង​តែ​ដូច​បុរស​ដែរ នោះ​ដោយសារ​តែ​បញ្ហា​ប្រព័ន្ធ Endocrine ដែល​នាំ​ឲ្យ​មាន​កង្វះ​អ័រម៉ូន​អឺស្រ្តូសែន​ជា​ច្រើន។…

Ghhghgty
សង្គម

ឃើញ​ច្រើន​គ្នា​ហើយ នេះ​ទម្លាប់​អាក្រក់ ៥ ងាយ​បណ្ដាល​ឲ្យ​ខូច​តម្រង​នោម ជា​ពិសេស​ចំណុច​ទី ២

ទម្លាប់​មិន​ល្អ​ខាង​ក្រោម ​ប្រសិន​អ្នក​កំពុង​អនុវត្ត គួរ​តែ​បោះបង់​វា​ចោល ព្រោះ​អី​វា​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ដល់​សុខភាព​តម្រង​នោម ឬ​ក្រលៀន៖ ១) ទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់ ជា​រៀងរាល់​ថ្ងៃ មនុស្ស​យើង​ត្រូវ​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពី ២ ទៅ ២,៥ លីត្រ ព្រោះ​ប្រសិន​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នោះ វា​នឹង​ជួយ​តម្រង​នោម​បញ្ចេញ​ជាតិ​ពុល​បាន​ល្អ​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ​បាន​រាងកាយ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក នោះ​ជា​ហេតុផល​ចម្បង​មួយ​ដែល​ងាយ​ឲ្យ​កើត​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម ឬ​ខ្សោយ​តម្រង​នោម អាច​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ទៅ​ថ្ងៃ​មុខ។ ២) ទទួល​ទាន​អំបិល​ច្រើន អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អំបិល វា​មិន​ត្រឹម​តែ​បង្កើន​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ ជាមួយ​គ្នា​នេះ​វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​តម្រង​នោម​របស់​យើង​ផង​ដែរ។ ជា​មធ្យម​យើង​គួរ​ទទួល​ទាន​អំបិល​ប្រហែល ៥ ក្រាម/ថ្ងៃ គឺ​ល្អ​បំផុត។ ៣) ទទួល​ទាន​អាហារ​កែច្នៃ​ច្រើន អាហារ​កែច្នៃ​ដូច​ជា​បឺហ្គឺ…

4fd50669 B4a3 448d Aa4e 2241afbede3e
កីទ្បា

ពេលនេះ Abraham ត្រូវ​ឃ្លាតឆ្ងាយពី Chelsea ទៅ​ចូល​រួម​ជាមួយ AS Roma ហើយ

យោងតាមប្រភពមក​ពីអ៊ីតាលីជាច្រើន (Sky Italia, Gianluca Di Marzio, Fabrizio Romano) Tammy Abraham នឹងចូលរួមជាមួយ AS Roma នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ខ្សែប្រយុទ្ធរូបនេះនឹងហោះហើរទៅកាន់ប្រទេសអ៊ីតាលីនៅថ្ងៃអាទិត្យនេះ ដើម្បីពិនិត្យសុខភាពនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងតែម្ដង ខណៈដែល Chelsea នឹងទទួលបាន ៤០ លានផោនសម្រាប់តម្លៃខ្លួនកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ កាលពីថ្ងៃសៅរ៍ Tammy ត្រូវបានគេប្រទះឃើញគ្រវីដៃលារទៅកាន់ហ្វូងអ្នក​គាំទ្រនៅ Stamford Bridge ខណៈដែលគាត់បានចាកចេញពីទីលានជាមួយនឹងវ៉ាលីដ៏ធំ។ ការ​ប្រកួតជាមួយ Crystal Palace…

Gffg]
សង្គម

ប្រុសៗណាខ្លះបែបនេះ? បើផ្នែកទាំង ៣ ដុះលូតលាស់មកច្រើន បង្ហាញ​ថា​ពួក​គេ​មាន​ក្រលៀន​ល្អ

នៅ​ផ្នែក​ទាំង​ ៣ លើ​រាងកាយ​បុរស បើ​មាន​សភាព​ដុះ​លូតលាស់​មក​ល្អ នោះ​មាន​ន័យ​ថា​ផ្នែក​ក្រលៀន​របស់​ពួក​គេ​កំពុង​រឹងមាំ និង​មាន​សុខភាព​ល្អ ដែល​មិន​គួរ​ឲ្យ​បារម្ភ​ឡើយ៖ ៣) រោម​ជើង បុរស​ដែល​មាន​រោម​ជើង​ច្រើន មិនមែន​ជា​រឿង​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ តែ​នេះ​ជា​សញ្ញា​បង្ហាញ​ថា​ពួក​គេ​មាន​សុខភាព​ល្អ​ទៅ​វិញ។ វា​ជា​សញ្ញា​បង្ហាញ​ថា​ផ្នែក​ក្រលៀន​មាន​សុខភាព​ល្អ ទើប​បណ្ដាល​ឲ្យ​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​ពួក​គេ មាន​ការ​រីក​លូតលាស់​ល្អ។ ២) ពុកចង្កា ផ្នែក​ចង្កា ផ្នែក​មាត់ មាន​ដុះ​រោម​ច្រើន ក៏​ជា​រឿង​ល្អ​ដូច​គ្នា ដែល​មាន​ន័យ​ថា​រាងកាយ​អាច​ផលិត​ចេញ​នូវ​អ័រម៉ូន​អឺស្រ្តូសែន​បាន​គ្រប់គ្រាន់។ ជា​លទ្ធផល​ក៏​អាច​ឲ្យ​យើង​ដឹង​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួក​គេ​មាន​ដំណើរការ​ល្អ ហើយ​ដំណើរការ​ចរន្ត​ឈាម​ក៏​ល្អ ទើប​នាំ​ឲ្យ​ដុះ​ពុក​ចង្កា​មក​លឿន​បែប​នេះ។ ១) សក់ បច្ចុប្បន្ន​បុរស​ឆាប់​ជ្រុះ​សក់ ឆាប់​ទំពែក លែង​ដុះ​សក់ គឺ​មាន​ច្រើន​គ្នា​ណាស់…

Fgfggf
សង្គម

មិន​សាំញ៉ាំ​ច្រើន! ស្រីៗ​ឈ្លាសវៃ​នឹង​មិន​សួរ​សំណួរ ៤ នេះ ទៅ​កាន់​ដៃ​គូ​របស់​ខ្លួន​ទេ

មនុស្ស​ប្រុស​ដែល​គេ​ស្រលាញ់​មនុស្ស​ស្រី​ណា​ម្នាក់​ច្បាស់លាស់​ហើយ គេ​មិន​សូវ​ចេះ​ហ្មងសៅ​ច្រើន​ជាមួយ​ការ​ឆ្លើយ​សំណួរ ៤ នេះ​ទេ ហើយ​ក៏​ជឿ​ថា​នារី​ឈ្លាសវៃ​នឹង​មិន​ចោទ​សំណួរ​ដូច​ខាង​ក្រោម ទៅ​កាន់​ដៃគូ​របស់​គេ​ដែរ៖ ៤) តើ​បង​ស្រលាញ់​អូន​ដល់​ពេល​ណា? សំណួរ​នេះ ប្រាកដ​ជា​មនុស្ស​ស្រី​ចង់​បាន​ចម្លើយ​មក​វិញ ស្រលាញ់​ជា​រៀង​រហូត​ទៅ​ហើយ តែ​មនុស្ស​ប្រុស​ភាគ​ច្រើន ពួក​គេ​មិន​សូវ​ចង់​ឲ្យ​នារី​ដែល​ខ្លួន​ស្រលាញ់​ស្រមៃ​ខ្ពស់​ពេក​នោះ​ទេ ពោល​មិន​ចង់​ឲ្យ​រំពឹង​ទុក​ខ្ពស់ ទាំង​ដែល​បច្ចុប្បន្ន​មិន​ទាន់​ជា​សាច់ការ​ច្បាស់លាស់​អ្វី​ផង​នោះ។ យល់​ល្អ​ពួក​គេ​តែងតែ​ចង់​ឲ្យ​នារី​ដែល​ខ្លួន​ស្រលាញ់ រីករាយ​ជាមួយ​បច្ចុប្បន្ន​ភាព​ដែល​មាន និង​​បង្កើត​រឿងរ៉ាវ​ល្អៗ​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន ទើប​ទៅ​ពេល​ខាង​មុខ​មិន​ស្តាយក្រោយ ចំពោះ​រឿង​ខ្លះ​ដែល​មិន​បាន​ធ្វើ។ មួយ​ទៀត​ត្រូវ​ដឹង​ថា បើ​ល្អ​ពី​ឥឡូវ​ទៅ ពេល​ទៅ​មុខ​ប៉ុន្មាន​ឆ្នាំ​ក៏​វា​មិន​ជា​បញ្ហា​អ្វី​ដែរ។ ៣) បង​នៅ​ស្រលាញ់​អូន​ខ្លាំង​ដែរ​ទេ? មនុស្ស​ស្រី​មិន​ចាំ​បាច់​ទៅ​សួរនាំ​ពាក្យ​ទាំង​ហ្នឹង​ឡើយ ព្រោះ​ត្រឹម​សម្តី​គេ​និយាយ​ចេញ​មក ថា​ បង​ស្រលាញ់​អូន​ខ្លាំង​ដដែល ឬ​ស្រលាញ់​ដូច​មុន វា​មិន​ហត់​សម្រាប់​គេ​ឡើយ។ អ្វី​ដែល​នារី​ឈ្លាសវៃ​ធ្វើ…

PicsArt_08 15 11.33.59
មិត្តអ្នកអាន

តើសមត្ថភាពពិសេស របស់អ្នកគឺជាអ្វី? រើសមេអំបៅមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកពិសេសត្រង់ចំណុចណា

ជ្រើសរើសមេអំបៅដែលអ្នកចូលចិត្ត ដើម្បីដឹងពីសមត្ថភាពពិសេសរបស់អ្នក ។ ទី 1 សមត្ថភាពពិសេសរបស់អ្នកគឺចេះសម្របខ្លួន អ្នកអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស ទៅនឹងរឿងរ៉ាវកើតឡើងជុំវិញរបស់អ្នក អ្នកអាចសម្របខ្លួនជាមួយអ្នកដទៃបានយ៉ាងឆាប់រហ័ស មិនថានៅពេលអ្នកត្រូវផ្លាស់សាលារៀន កន្លែងធ្វើការ ឬផ្ទះ អ្នកនឹងមានបញ្ហាតិចតួចក្នុងការកែសម្រួលប៉ុណ្ណោះ ។ ទី 2 ទេពកោសល្យរបស់អ្នកគឺពូកែបញ្ចុះបញ្ចូល អ្នកអាចនិយាយឱ្យអ្នកដទៃធ្វើតាម អ្នកមានវោហាសាស្ត្រដ៏អស្ចារ្យ ដឹងពីរបៀបទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព អ្នកនឹងដឹងពីរបៀបនិយាយជាមួយមនុស្សម្នាក់ៗ ដើម្បីធ្វើឱ្យគេចាប់អារម្មណ៍បានយ៉ាងងាយ ។ ទី 3 ទេពកោសល្យរបស់អ្នកគឺជាមនុស្សមានបុណ្យ អ្នកប្រហែលជាមិនបានកើតមកជាមួយនឹងទេពកោសល្យ ដែលមាននៅក្នុងខ្លួនអ្នកតាំងពីកំណើតទេ ប៉ុន្តែអ្នកជាមនុស្សឧស្សាហ៍ព្យាយាម ឲ្យតែអ្នកគិតអ្វី ចង់ធ្វើអ្វី នោះអ្នកនឹងទទួលបានជោគជ័យ…

Gfgf
កីទ្បា

Gary Neville ថា​ម្នាក់​នេះ ចាំ​បាច់​ត្រូវ​តែ​ដើរ​ចេញ​ពី Man Utd ប្រសិន​ចង់​មាន​អនាគត​ល្អ

អតីត​កីឡាករ​នៅ Old Trafford គឺ​លោក Gary Neville បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​លេង​តំណែង​បម្រើ​របស់ United ចាំ​បាច់​ត្រូវ​តែ​ចាកចេញ​ពី​ក្លឹប មិន​ដូច្នោះ​ទេ គេ​នឹង​គ្មាន​អនាគត​ល្អ​ឡើយ។ នោះ​គឺ​លោក​សំដៅ​ទៅ Jesse Lingard ដែល​រដូវ​កាល​មុន គេ​ធ្វើ​បាន​យ៉ាង​ល្អ​ពេល​ខ្ចី​ជើង​ឲ្យ West Ham ខណៈ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ជំងឺ COVID-19 និង​មិន​ទាន់​បាន​ជួយ​ចូល​ក្លឹប​លេង​ឲ្យ Premier League នៅ​ឡើយ។ បញ្ជាក់​លើ​កម្មវិធី​ប៉ុស្តិ៍ Sky Sports លោក Neville និយាយ៖ “Jesse…

1004712553
កីទ្បា

លឺ​ថា​កីឡាករ Chelsea រូប​នេះ ​ព្រម​រត់​ទៅ​រក​ Mourinho នៅ​ក្លឹប AS Roma ហើយ

បើ​តាម​របាយការណ៍​ចុង​ក្រោយ​អាប់ដែត​ចេញ​ពី​ប្រភព​គួរ​ឲ្យ​ទុកចិត្ត Fabrizio Romano បាន​ឲ្យ​ដឹង​ថា កីឡាករ Chelsea លេង​តំណែង​ប្រយុទ្ធ​គឺ Tammy Abrahaham បាន​ព្រមព្រៀង​ការ​ចាកចេញ និង​ផ្ទេរ​ទៅ​កាន់​ក្លឹប​អ៊ីតាលី​ AS Roma ហើយ។ ប្រភព​បាន​ឲ្យ​ដឹង​ថា Roma សម្រេច​ការ​ចរចា​យក Abraham ​ដើម្បី​មក​ជំនួស​តំណែង Edin Dzeko ដែល​គេ​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ Inter Milan ជំនួស​តំណែង​ប្រយុទ្ធ​កណ្តាល​បន្ត​ពី Romelu Lukaku។ ប្រភព​បាន​សង្កត់​ធ្ងន់ Roma ព្រម​ឲ្យ​ប្រាក់​ពលកម្ម​ Abraham ខ្ពស់​ជាង​មុន​…

Pjimage 1580535698
កីទ្បា

Di Maria ឆ្លើយ​បែប​ណា បើ​ឲ្យ​ជ្រើស​យក​មួយ​រវាង Ronaldo ឬ Messi មក​ក្លឹប PSG?

បើ​អ្នក​មាន​ក្លឹប​បាល់ទាត់​មួយ ហើយ​ឲ្យ​ជ្រើស​យក​តែ​ម្នាក់​មក​ចូលរួម​រវាង Cristiano Ronaldo ឬ Lionel Messi តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា? ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ Angel di Maria ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិ​របស់ M10 នៅ​អាហ្សង់ទីន និង​ធ្លាប់​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ CR7 នៅ Real Madrid ក៏​បាន​ឆ្លើយ​យ៉ាង​ច្បាស់ៗ​ផង​ដែរ។ បញ្ជាក់​ឲ្យ​ដឹង​ថា Messi ​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹប PSG ជា​ផ្លូវការ​ហើយ ដោយ​លោក​ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ឯ​កីឡដ្ឋាន Parc des Princes កាល​ពី​ប៉ុន្មានខែមុនផង​ដែរ។ ទៅ​មើល​ការ​លើក​ឡើង​របស់…

Hhhg
កីទ្បា

ឥទ្ធិពល Messi ខ្លាំង! គ្រាន់​តែ​ក្រដាស​ជូត​ទឹក​ភ្នែក​ថ្ងៃ​ចែក​ផ្លូវ លក់​បាន​តម្លៃស្មើ Lexus 570 ចំនួន ៥ គ្រឿង

តារា​ឆ្នើម​អាហ្សង់ទីន​បាន​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Paris Saint-Germain និង​បង្ហាញ​វត្តមាន​ក្នុង​កីឡដ្ឋាន​ជា​ផ្លូវការ​កាល​ពី​យប់​មិញ។ អ្វី​ដែល​សេសសល់​នៅ​ក្លឹប​ចាស់ Barcelona ក្រៅ​ពី​ស្ថិតិ​និង​កំណត់ត្រា​ជា​ច្រើន M10 ក៏​បាន​បន្សល់​នៅ​របស់របរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ផង​ដែរ។ ជាក់ស្តែង​ដូច​ថ្ងៃ​ប្រកាស​ចែក​ផ្លូវ​នៅ​សន្និសីទ​ផ្លូវការ ត្រឹម​តែ​ក្រដាស​ជូត​ទឹក​ភ្នែក​ដែល Leo Messi បាន​ប្រើប្រាស់​នៅ​ថ្ងៃ​នោះ ក៏ ត្រូវ​បាន​គេ​រើស​យក​មក​ដាក់​លក់​ជា​របស់​មាន​តម្លៃ ដែល​ថ្លៃ​ដល់​ទៅ ១ លាន​ដុល្លារ​អាមេរិក។ តម្លៃ​នេះ​បើ​យើង​ប៉ាន់​ស្មាន​មើល​ទៅ គឺ​ទិញ​បាន​រថយន្ត​ទំនើប Lexus LX 570 ដល់​ទៅ ៥ គ្រឿង​ឯ​ណោះ។ បញ្ជាក់​ថា ក្រដាស​ជូត​ទឹក​ភ្នែក​សារ​នេះ មូលហេតុ​ដែល​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​វា​ខ្ពស់ ព្រោះ​វា​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​របស់​ចុង​ក្រោយ​របស់​កីឡាករ​អាហ្សង់ទីន​នៅ Barcelona។…

Fdgg
កីទ្បា

ក្រោយ Messi ផ្ទេរ​ទៅ PSG តើ​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ទាំង ១០ ក្នុង​លោក ប្រែប្រួល​បែប​ណា​ខ្លះ?

Lionel Messi ក្រោយ​មិន​ជោគជ័យ​លើ​ការ​ចរចា​កុងត្រា​ថ្មី ដែល​កាត់​បន្ថយ​ប្រាក់ ៥០ ភាគរយ​នៅ​ក្លឹប​ចាស់ Barcelona ទី​បំផុត​លោក​ក៏​ផ្ទេរ​មក​ក្លឹប​ថ្មី Paris Saint-Germain ជាមួយ​ការ​កើប​លុយ​ធំ ដែល​ទទួល​បាន​ដល់​ទៅ ៣៥ លាន​អឺរ៉ូ ឬ​ជាង ៤១ លាន​ដុល្លារ/ឆ្នាំ។ ចុះ​អ្នក​ដឹង​ទេ​ថា តម្លៃ​ពលកម្ម​គិត​ក្នុង​មួយ​សប្តាហ៍ តើ​បុរស​សញ្ជាតិ​អាហ្សង់ទីន​ឈរ​លេខ​រៀង​ទី​ប៉ុន្មាន​នៅ​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​បំផុត​ទាំង ១០ ក្នុង​លោក? វា​មាន​ការ​ប្រែប្រួល​បែប​ណា​ ទៅ​តាមដាន​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ ១០) Robert Lewandowski (Bayern Munich) ៣៥០ ០០០ ផោន/សប្តាហ៍…

PicsArt_08 15 10.56.58
មិត្តអ្នកអាន

តើអ្នកស័ក្តិសម នឹងអាជីពមួយណា? សាកល្បងតេស្តចិត្តសាស្រ្តនេះ ដើម្បីដឹងថាអ្នកស័ក្តិសមនឹងការងារអ្វី

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈ ពីស្លាបរោមសត្វដែលអ្នកចូលចិត្ត។  សូមជ្រើសរើសរោមសត្វ ដែលមានពណ៌ស្រស់ស្អាត ទាក់ទាញភ្នែករបស់អ្នកមួយ ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ ១.ប្រសិនបើអ្នកជ្រើសរើសរោមសត្វលេខ ១ អ្នកមានចរិតសុភាពរាបទាប មិនតម្កើងឬក ពេញចិត្តនឹងការរស់នៅបែបសាមញ្ញ ហើយប្រសិនបើមានពួកពូកែដ្រាម៉ាចូលមក អ្នកប្រាកដជាចេញឆ្ងាយ ព្រោះតែអ្នកមិនចូលមនុស្សប្រភេទនេះទេ វាមិនមែនថាអ្នកកំសាកទេ ប៉ុន្តែដោយសារតែអ្នកស្រឡាញ់សន្តិភាព មិនចូលចិត្តឈ្លោះជាមួយអ្នកណា ហើយប្រសិនបើជៀសមិនរួច អ្នកនឹងប្រើចិត្តវិទ្យាជាវិធីទន់ភ្លន់ធ្វើឲ្យរឿងគ្រប់យ៉ាងស្ងប់សុខ។ ម្លោះហើយអ្នកស័ក្តិសមនឹងការងារដែលត្រូវការជំនាញសម្របសម្រួល ដូចជាទីប្រឹក្សា ឬជាអ្នកសម្របសម្រួលការងារ ។ ២. ប្រសិនបើអ្នកជ្រើសរើសស្លាបរោមសត្វលេខ ២ អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព និងអ្វីដែលថ្មី ជាប់ចិត្តនឹងការប្រកួតប្រជែង អ្នកមិនចូលចិត្តធ្វើអ្វីដដែលៗ ម្តងហើយម្តងទៀតដូចជាកង្កែបក្នុងអណ្តូងទេ…

Gfhfghf
កីទ្បា

តាំង​ពី​បង្កើត​ក្លឹប ១៤៣ ឆ្នាំ​ហើយ ទើប​តែ​មាន Pogba មួយ​ទេ ធ្វើ​រឿង​អស្ចារ្យ​នេះ​បាន​ឲ្យ United

ការ​ប្រកួត​រវាង​ក្លឹប​បិសាច​ក្រហម Man Utd និង​ក្ងោក​ស Leeds United បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល ៥-១ នៅ​ឯ​កីឡដ្ឋាន Old Trafford យប់​ថ្ងៃ​សៅរ៍​នេះ។ ជាមួយ​ការ​យក​បាន ៣ ពិន្ទុ​ United កើត​ចេញ​គ្រាប់​បាល់ពី Bruno Fernandes ៣ គ្រាប់ និង Fred&Mason Greenwood ម្នាក់​មួយ​គ្រាប់។ យ៉ាង​ណា​ក៏​មាន​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បាន​កើត​ឡើង នោះ​គឺ​សម្រាប់​កីឡាករ​បារាំង Paul Pogba បើ​ទោះ​បី​មិន​អាច​រក​បាន​សូម្បី​តែ​មួយ​គ្រាប់ ប៉ុន្តែ​គេ​ធ្វើ​បាន​យ៉ាង​ល្អ តាម​រយៈ​ការ…

Gfgfgf
កីទ្បា

អ្នក​គាំទ្រ​ដើរ​ញញឹម​ហើយ នេះ​រឿង​ដ៏​កក្រើក​ ៤ កើត​ឡើង​នៅ Old Trafford ​ថ្ងៃ​ប្រកួត​បើក​ឆាក

បញ្ចប់​ការ​ប្រកួត​មុន​នេះ ក្លឹប​បិសាច​ក្រហម Man Utd ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ជុំ​ទី ១ ក្របខ័ណ្ឌ Premier League ដោយ​យក​ឈ្នះ ៥-១ ទៅ​លើ Leeds United។ ក្នុង​នោះ​យើង​សូម​សង្ខេប​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ លើស​ពី​ការ​យក​បាន ៣ ពិន្ទុ​របស់​ក្រុម៖ ១) Bruno រក​បាន Hat-Trick ដ្បិត​បើ​ក្លឹប​អវត្តមាន Edinson Cavani ក៏​ដូច​ជា Marcus Rashford ដែល​ជា​ប្រយុទ្ធ​ស្នូល​ដ៏​សំខាន់ តែ​ក៏​នៅ​អាច​ពាំនាំ​ជ័យជម្នះ​កើត​ឡើង​ដល់​ទៅ ៥ គ្រាប់។…