Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
PicsArt_08 31 02.57.22
មិត្តអ្នកអាន

តេស្តចិត្តសាស្រ្ត៖ តើសុភមង្គលដែលនឹងចូលមកក្នុងជីវិតរបស់អ្នក នៅពេលខ្លីខាងមុខនេះគឺជាអ្វី?

ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំប្រិយមិត្តទៅស្រាយចម្ងល់ ទាក់ទិននឹងការចង់ដឹងថា តើរឿងល្អៗដែលនឹងកើតឡើងនាពេលដ៏ខ្លីខាងមុខគឺជាអ្វី? វិធីធ្វើតេស្ត សូមរើសរូបភាពមួយ ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ រូបភាពទី ១ សុភមង្គលដែលនឹងកើតឡើងគឺ មនុស្សនៅជុំវិញនឹងយល់ពីចិត្តរបស់អ្នក ខ្វល់ពីអ្នកច្រើនជាងមុន ពួកគេនឹងការពារអ្នកជានិច្ច នៅពេលអ្នកមានបញ្ហា ។ រូបភាពទី ២ សុភមង្គលដែលនឹងកើតឡើងគឺ បំណងប្រាថ្នាដែលអ្នកប៉ងទុក នឹងបានសម្រេចដូចបំណង។ ដោយសារតែកាលពីមុន នៅមានបញ្ហាច្រើនណាស់រហូតមកដល់សព្វថ្ងៃនេះ តែពេលនេះវានិងរសាត់បាត់ទៅបណ្តើរៗហើយ ដូច្នេះវាក្លាយជាសុភមង្គលមកដល់អ្នក ។ រូបភាពទី ៣ សុភមង្គលដែលនឹងកើតឡើងគឺ មានមនុស្សមកជួយដោះស្រាយបញ្ហាផ្សេងៗរបស់អ្នក…

4
សុខភាព

នារីៗត្រូវតែដឹង! ផ្នែកសំខាន់ទាំង ៣ នេះ កាលណាលាងត្រដុសខ្លាំង អាចបណ្ដាលឲ្យស្បែកឆាប់ចាស់!

ការងូតទឹកជារៀងរាល់ថ្ងៃប្រាកដណាស់មិនត្រឹមតែទទួលបានការសំអាតរាងកាយប៉ុណ្ណោះទេថែមទាំងនាំមកនូវអារម្មណ៍ធូរស្រាលជួយជំរុញចរន្តឈាមដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។ ជាពិសេសនៅពេលងូតទឹកយើងតែងមានទម្លាប់ខាត់និងត្រដុសរាងកាយរបស់យើង។ ទោះយ៉ាងណាក៏ដោយមិនមែនគ្រប់ផ្នែកនៃរាងកាយអាចធ្វើដូច្នេះបានទេ ព្រោះវាអាចមានឥទ្ធិពលផ្ទុយគ្នាដែលធ្វើឱ្យស្បែករបស់អ្នកឆាប់ចាស់។ សំខាន់បំផុតផ្នែកទាំង ៣ ខាងក្រោមនេះប្រសិនបើអ្នកមិនចង់ឆាប់ចាស់ដោយសារតែការត្រដុសនៅកន្លែងខុសកុំធ្វើឲ្យសោះ។ ១.ផ្ចិត ប្រាកដណាស់មនុស្សជាច្រើនតែងត្រូវឪពុកម្ដាយបង្រៀននៅក្មេងកុំឱ្យប៉ះ (រើស) ផ្ចិតរបស់ពួកគេតាមអំពើចិត្ត ប៉ុន្តែក្មេងៗជាច្រើនដោយសារការចង់ដឹងចង់ឃើញនៅតែព្យាយាមប៉ះដោយសម្ងាត់ហើយអ្វីដែលទទួលបានគឺការឈឺពោះដែលមិនអាចបំភ្លេចបានក្នុងជីវិត។ កាលដែលមិនឲ្យប៉ះផ្ចិតដោយផ្ទាល់ព្រោះស្បែកនៅផ្នែកនេះទន់និងស្តើងខ្លាំងនៅពេលដែលត្រដុសយ៉ាងខ្លាំងនោះស្រទាប់ការពារនៃផ្ទៃស្បែកនឹងត្រូវបំផ្លាញយ៉ាងងាយដែលនាំឱ្យមានការឆ្លងមេរោគលើស្បែកនិងថែមទាំងបង្កើនភាពចាស់។ លើសពីនេះទៅទៀតមានសរីរាង្គសំខាន់ៗជាច្រើនដែលត្រូវអភិវឌ្ឍនៅខាងក្រោមផ្ចិត។ យ៉ាងណាមិញ សារធាតុខ្មៅដែលយើងឃើញជាញឹកញាប់នៅក្នុងផ្ចិតពិតជាមានឥទ្ធិពលការពារលើរាងកាយដែលអាចការពារការជ្រាបចូលនៃខ្យល់សើមនិងត្រជាក់ហើយក្នុងពេលតែមួយអាចការពាររោគសញ្ញាមិនល្អជាច្រើន។ ដូច្នេះគេអាចនិយាយបានថាផ្ចិតគឺជាផ្នែកមួយដែលមិនចាំបាច់ស្អាតពេកនោះទេ“ កខ្វក់” បន្តិចមានប្រយោជន៍ដល់សុខភាព។ ២.ភ្លៅខាងក្នុង ស្ត្រីជាច្រើនតែងលាងសម្អាតយ៉ាងល្អិតល្អន់ហើយស្ទើរតែយកចិត្តទុកដាក់លើរាងកាយរបស់ពួកគេ ដូចជា ភ្លៅខាងក្នុង។ តាមពិតទៅផ្នែកនេះកម្រត្រូវបានលាតត្រដាងជាមួយពិភពខាងក្រៅដូច្នេះវានឹងមិនកខ្វក់ដូចផ្នែកផ្សេងទៀតនៃរាងកាយឡើយ។ លើសពីនេះស្បែកភ្លៅខាងក្នុងអាចនិយាយបានថា ជាផ្នែកដែលល្អបំផុតនៃរាងកាយ ការដុសខាត់ញឹកញាប់មិនត្រឹមតែបណ្តាលឱ្យកោសប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឱ្យស្បែកនៅទីនេះមានសភាពធូររលុងនិងបណ្តាលឱ្យស្បែកឆាប់ចាស់ផងដែរ។ ៣.ទ្រូង ដោយសាររចនាសម្ព័នរាងកាយខុសគ្នាមានភាពខុសប្លែកគ្នាជាច្រើនរវាងបុរសនិងស្ត្រីនៅពេលងូតទឹក ស្ត្រីជាច្រើននឹងយកចិត្តទុកដាក់ជាងមុននៅពេលងូតទឹកដើម្បីសំអាតតំបន់ដើមទ្រូង។ ទោះយ៉ាងណាស្ត្រីគួរតែដឹងថា ទ្រនាប់ឆ្អឹងជំនីមានសរសៃឈាមច្រើនហើយនៅជិតបេះដូងបើអ្នកជូតវាឱ្យខ្លាំងវាអាចដាក់សម្ពាធលើបេះដូងដែលនាំឱ្យចង្វាក់បេះដូងលោតខុសធម្មតា…

26
សុខភាព

អាចសាកបាន! នេះជាប្រភេទអាហារដែលមានគុណភាពនឹងប្រសិទ្ធភាពខ្ពស់ ជួយឲ្យគេងលក់ស្កប់ស្កល់!

យោងតាមវេជ្ជសាស្ត្រចិននិយាយថា គ្រាប់ millet ជាប្រភេទអាហារដែលមានរសជាតិផ្អែមត្រជាក់នៅពេលញាំចូលទៅក្នុងខ្លួននោះខួរឆ្អឹងក្រពះនិងតម្រងនោមមានមុខងារចិញ្ចឹមលំពែងនិងក្រពះសម្រួលសរីរាង្គខាងក្នុង។ ។ គ្រាប់ millet ក្រោយពីចម្អិនជាបបរនឹងមានភាពងាយស្រួលក្នុងការរំលាយព្រមទាំងមានប្រសិទ្ធភាពបំបាត់កំដៅធ្វើឱ្យស្រស់ថ្លា មានជាតិប៉ូវកំលាំង បំបាត់ការទល់លាមករាគនិងធ្វើឱ្យធូរស្បើយ ដូច្នេះការទទួលទានបបរគ្រាប់ millet នៅពេលយប់អាចជួយឱ្យអ្នកគេងលក់ស្រួលបាន។ លើសពីនេះអ្នកអាចញ៉ាំអាហារខាងក្រោមនេះក៏បានដើម្បីជួយឱ្យអ្នកគេងលក់ស្រួល៖ »គ្រាប់ធញ្ញជាតិ មនុស្សភាគច្រើនតែងជួបប្រទះកង្វះម៉ាញេស្យូមដែលជាសារធាតុរ៉ែ។ ទោះយ៉ាងណាអាហារ ដូចជា ស្រូវសាលីនិងគ្រាប់ធញ្ញជាតិសុទ្ធតែជាប្រភពសម្បូរម៉ាញេស្យូមខ្ពស់ គួរឱ្យកត់សម្គាល់។ ការបន្ថែមអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនឹងជួយឱ្យអ្នកគេងលក់ស្រួលជារៀងរាល់យប់។ »អាហារដែលមានមូលដ្ឋានលើសណ្តែកសៀង អាហារសណ្តែកសៀង ដូចជា តៅហ៊ូ ស៊ុប miso និងសណ្តែកសៀងឆ្អិនសុទ្ធតែជាប្រភពសម្បូរ isoflavones។ សមាសធាតុទាំងនេះមានសមត្ថភាពបង្កើនការបញ្ចេញសេរ៉ូតូនីន ជាសារធាតុគីមីខួរក្បាលដែលគ្រប់គ្រងវដ្តនៃការគេងរបស់មនុស្ស។ យ៉ាងណាមនុស្សពេញវ័យដែលទទួលទានសណ្តែកសៀងពីរឬច្រើនដងក្នុងមួយថ្ងៃហាក់…

Bb
សង្គម

តាម​ក្បួន​គេ​ជឿ​ថាអ្នកនឹងមានលាភ បើ​មាន​របស់ ៤ យ៉ាង​នេះ​កើត​ឡើង​នៅ​ជុំវិញ​ផ្ទះ ឬ​រត់​ចូល​ផ្ទះ

តាម​ដំណាល​ពី​ចាស់​បុរាណ​តៗ​គ្នា​បាន​ជឿ​ថា ប្រសិន​មាន​សញ្ញា ៤ នេះ​កើត​ឡើង​នៅ​ជុំវិញ​បរិវេណ​ផ្ទះ ឬ​មក​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​លាភ​សំណាង​បាន​នឹង​កំពុង​គោះទ្វារ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក។ ៤) មាន​សត្វ​បក្សី​ច្រៀង​អឹងកង​នៅ​ជុំវិញ​ផ្ទះ រៀងរាល់​ព្រឹក​ព្រលឹម​ចំណាំ​មើល​បើ​មាន​សត្វ​បក្សី​ស្រែង​ច្រៀង​អឺងកង​ជុំវិញ​ផ្ទះ នោះ​គឺ​ជា​សញ្ញា​ល្អ។ វា​បាន​បង្ហាញ​ថា​គ្រួសារ​របស់​អ្នក​គឺ​មាន​តែ​រឿង​សប្បាយ ចម្រុងចម្រើន ​ហើយ​បើ​ជួប​មិន​ល្អ​ទាំង​ឡាយ​ក៏​អាច​ដោះស្រាយ​បាន​ដែរ។ ជា​ពិសេស​អ្នក​មាន​អាជីវកម្ម ក៏​រមែង​ទទួល​បាន​ការ​សហការ​ល្អ​ជាមួយ​ដៃ​គូ និង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ហើយ​សមាជិក​គ្រួសារ​ដែល​មាន​បម្រើ​ការងារ​ក៏​រមែង​ទទួល​បាន​ការ​ឲ្យ​តម្លៃ​និង​ស្រលាញ់​ពី​ថ្នាក់​លើ។ ៣) ឆ្កែ​រត់​ចូល​ផ្ទះ តាម​ចាស់​បុរាណ​ដំណាល​មក​ថា ឆ្កែ​គឺ​ជា​និមិត្ត​រូប​តំណាង​ឲ្យ​ភាព​ស្មោះត្រង់ ហើយ​ជា​រឿយៗ​រូប​ចម្លាក់​ឆ្កែ​ថ្ម​ត្រូវ​បាន​គេ​ដាក់​តម្កល់​នៅ​ខ្លោងទ្វារ​វត្ត ឬ​ផ្ទះ​គ្រួសារ​អភិជន។ នៅ​ពេល​ដែល​ឆ្កែ​រត់​ចូល​ផ្ទះ ​ស្មើ​នឹង​មាន​រឿង​ល្អ​រត់​ចូល​មក​ក្នុង​គ្រួសារ​យើង​អ៊ីចឹង​ដែរ ពោល​គឺ​វា​នាំ​ភាព​សុខដុម នាំ​ទ្រព្យសម្បត្តិ និង​សុភមង្គល។ ២) ឆ្មា​សម្បុរ​លឿង​រត់​ចូល​ផ្ទះ អ្នក​ខ្លះ​គិត​ថា​ឆ្មា​រត់​ចូល​ផ្ទះ​ជា​ប្រផ្នូល​មិន​ល្អ យ៉ាងណា​សម្រាប់​ឆ្មា​សម្បុរ​លឿង​គឺ​អត់​ទេ…

T
សង្គម

បើកសន្លឹកបៀរទាយជោគវាសនានៅខែកញ្ញា តើអ្នកនឹងជួបរឿងអ្វីខ្លះក្នុងជីវិត?

ខែសីហាក៏បានឆ្លងផុតហើយ ដោយរំលងចូលថ្ងៃស្អែក យើងក៏នឹងបើកទំព័រថ្មីចូលខែកញ្ញា។ តើ​វា​ជា​រឿង​ល្អ ឬ​មិន​ល្អ​សម្រាប់​ជីវិត​របស់​អ្នក? គួប​ផ្សំ​នឹង​ការ​ទស្សន៍ទាយ​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​នឹង​រៀបរាប់​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​សម្រាប់​អ្នក​ក្នុង​ខែកញ្ញាខាងមុខ​ឲ្យ​អ្នក​បាន​ដឹង និង​យោបល់​ល្អៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​ទទួល​បាន។ ចូរ​ជ្រើសរើសសន្លឹកបៀរមួយ ហើយ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ សន្លឹកបៀរទី ១ អ្នក​បាន​គិត​និង​វាយ​តម្លៃ​អំពី​មនុស្ស​ជុំវិញ​ខ្លួន រហូត​ដល់​ភ្លេច​វាយ​តម្លៃ​ខ្លួន​ឯង។ នៅ​ក្នុង​ខែសីហាខាងមុខនេះ វា​ជា​ពេល​ដែល​អ្នក​គួរ​ផ្លាស់ប្តូរ​នូវ​រឿង​ខ្លះ​ហើយ ជា​ពេល​ដែល​អ្នក​ត្រូវ​លះបង់​ការ​ព្រួយបារម្ភ​ហួសហេតុ ហើយ​ចូរ​ធ្វើ​អ្វី​ដែល​អ្នក​គិត​ចង់​បាន និង​សូម​ចំណាយ​ពេល​បន្តិច​សម្រាប់​ខ្លួន​ឯង ក្នុង​ការ​ពង្រឹង​នូវ​អារម្មណ៍​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ និង​បន្ថែម​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ផ្លូវ​ជីវិត​ពុំ​មែន​រលោង​ដូច​កៅស៊ូ​អ៊ុត​ត្រង់​ផ្លឹង​នោះ​ទេ ដល់​ចំណុច​ខ្លះ​ក៏​មាន​រលាក់ មាន​ក្រឡុក​បន្តិច ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ចេះ​ស្រលាញ់​ខ្លួន​ឯង ចេះ​បន្ថែម​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង ទើប​អាច​អនុញ្ញាត​ឲ្យ​យើង​មាន​កម្លាំង​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ ដូច្នេះ​ពេលវេលា​នេះ​អ្នក​ត្រូវ​ត្រៀម​ខ្លាំង​បំផុត គឺ​ត្រៀម​សម្រាប់​ទប់ទល់​នឹង​មនុស្ស​មួយ​ចំនួន​ដែល​គេ​ច្រណែន​នឹង​អ្នក ច្រណែន​នឹង​ភាព​ជោគជ័យ​របស់​អ្នក ហើយ​ព្យាយាម​រំខាន​នូវ​ផែនការណ៍​ជីវិត​របស់​អ្នក។ សន្លឹកបៀរទី…

PicsArt_08 30 10.29.51
មិត្តអ្នកអាន

ម្ចាស់ក្សត្រី នៃសន្លឹកបៀហ្គីបស៊ី! តើអ្នកជានរណា?

សូមរើសយកម្ចាស់ក្សត្រីនៃសន្លឹកបៀមួយ ដែលអ្នកគិតថាទាក់ទាញអ្នកបំផុត ដើម្បីឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ហើយយកភាពខ្លាំងនោះទៅប្រើឲ្យកាន់តែបានផល ។   ១. Queen Of Wand អ្នកគឺជាមនុស្សដែលមានចំណេះដឹង និងមានសមត្ថភាព ជាមនុស្សអាចមើលថែរក្សាគ្រួសារដោយខ្លួនឯងបាន ឬជាស្ត្រីដែលមានឋានៈខ្ពង់ខ្ពស់ នៅក្នុងគ្រួសារអ្នកគឺជាប្រពន្ធល្អ ។ ប៉ុន្តែអ្នកនឹងទទួលបានភាពជោគជ័យក្នុងរឿងការងារ ជាងរឿងស្នេហា អ្នកគឺជាមនុស្សដែលស្រលាញ់តែម្នាក់ឯង មានភាពស្មោះត្រង់ចំពោះដៃគូ អ្នកស្រឡាញ់គ្រួសារខ្លាំងណាស់។ មួយផ្នែកទៀត អ្នកហាក់ដូចជាត្រូវបានមនុស្សជុំវិញខ្លួនវាយតម្លៃហួសហេតុពេក ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសម្ពាធពេលខ្លះ ។ ២. Queen Of Pentacles អ្នកជាមនុស្សម្នាក់ ដែលមានលទ្ធភាពរកលុយ និងគ្រប់គ្រងអ្វីៗបានយ៉ាងល្អឥតខ្ចោះ…

Fhdfhdf
កីទ្បា

Abraham ឡើង​ឈរ​ចំណាត់ថ្នាក់​មួយ​នេះ ក្បែរ​ឈ្មោះ Haaland&Mbappe ក្រោយ​ផ្ទេរ​មក Roma

ក្រោយ​ចាយ​ពេល​រាប់​ឆ្នាំ​នៅ​ក្លឹប​អង់គ្លេស Chelsea ទី​បំផុត​កីឡាករ Tammy Abraham បាន​សម្រេច​ការ​ផ្ទេរ​មក​ជួប​អតីត​គ្រូ​ចាស់​លោក Jose Mourinho នៅ​ក្លឹប​ថ្មី AS Roma ហើយ​ការ​ផ្ទេរ​មក​សារ​នេះ គេ​ឃើញ​កីឡាករ​អង់គ្លេស​បាន​បង្កើត​សមិទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាំង​ពី​បើក​ឆាក។ កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន ៤០ លាន​អឺរ៉ូ បាន​បង្ហាញ​ខ្លួន​ជាប់លាប់​នៅ​ក្លឹប Roma ហើយ​ចាយ​ពេល ៣ ប្រកួត​ជាង ២១៦ នាទី គេ​រក​បាន ១ គ្រាប់​និង Assist ២ លើក។ បច្ចុប្បន្ន​នៅ​តារាង Serie A…

Haaland
កីទ្បា

Haaland ចុច​ឈ្មោះ​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​លោក តែ​មិនមែន​ស្ថិត​នៅ​លីគ Bundesliga

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland ​ក្នុង​អាជីព​របស់​គេ ក៏​បាន​ឆ្លង​កាត់​ការ​លេង​ទល់​កីឡាករ​កំពូលៗ​ជា​ច្រើន​ផង​ដែរ ដ្បិត​បើ​គេ​ទើប​តែ​មាន​វ័យ ២១ ឆ្នាំ។ កន្លង​មក​មិន​ថា​តែ​នៅ​ក្នុង​លីគ ក៏​ដូច​ជា​ពាន​រង្វាន់​ប្រចាំ​តំបន់​អឺរ៉ុប​របស់ UEFA សម្រាប់​កីឡាករ​ន័រវេស​សុទ្ធ​តែ​ធ្លាប់​ភ្លក់​អស់​ហើយ​នៅ​ការ​តតាំង​ជាមួយ​ខ្សែ​ការពារ​លំដាប់ World Class។ យ៉ាង​ណា​បើ​សួរនាំ​ពី​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​លោក ផ្អែក​តាម​ការ​យល់​ឃើញ​របស់ Haaland ផ្ទាល់ យុវជន​របស់​ក្លឹប Dortmund បាន​ចង្អុល​ឈ្មោះ Virgil van Dijk ជា​កីឡាករ​នៅ​ក្លឹប​អង់គ្លេស Liverpool។ ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ ៩ និយាយ៖ “ក្នុង​ការ​យល់​ឃើញ​របស់​ខ្ញុំ Van Dijk…

0_GettyImages 1336178354
កីទ្បា

ប្រលូក​អាជីព​ជិត ១៥ ឆ្នាំ​ហើយ Pogba ថា​មិន​ដែល​ឃើញ​នរណា​បញ្ចប់​ទី​បាន​ល្អ​ដូច​ម្នាក់​នេះ​ទេ

ខ្សែ​បម្រើ Man Utd គឺ Paul Pogba ថ្មីៗ​នេះ​បាន​លើក​ឡើង​នៅ​ឈ្មោះ​កីឡាករ​មួយ​រូប ដែល​ខ្លួន​គិត​ថា ជា​ខ្សែ​ប្រយុទ្ធ​ដែល​ពូកែ​ខាង​បញ្ចប់​ទី​ដ៏​ល្អ​បំផុត ហើយ​ម្នាក់​នោះ​ក៏​ជា​មិត្ត​រួម​ក្រុម​នៅ​ក្លឹប​របស់​ខ្លួន​ផង​ដែរ។ កីឡាករ​បារាំង បាន​ចុច​ឈ្មោះ​យុវជន​វ័យ ១៩ ឆ្នាំ​គឺ Mason Greenwood ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ United ទល់ Wolves កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ Pogba ​និយាយ៖ “Mason ខ្ញុំ​គិត​ថា​គេ​ជំនាញ​ជើង​ឆ្វេង​ជាង ដោយ​ទាំង​ការ​ញាក់​បាល់​ក៏​គេ​ប្រើ​ជើង​ឆ្វេង​ដែរ តែ​ពេល​ស៊ុត​គេ​អាច​ប្រើ​បាន​ទាំង​ជើង​សង​ខាង”។ លោក​បន្ថែម៖ “ខ្ញុំ​គិត​ថា Mason [Greenwood] ជា​កីឡាករ​ដែល​ពូកែ​ខាង​បញ្ចប់​ទី​បាន​ល្អ​បំផុត…

Gffg
កីទ្បា

បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ភ្លាម Messi ជួយ PSG បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៅ Ligue 1 ភ្លែត

Lionel Messi បាន​បង្ហាញ​ខ្លួន​នៅ​ការ​ប្រកួត​រវាង​ក្លឹប Paris Saint-Germain ទល់​ក្លឹប Reims នាម​ជា​កីឡាករ​បម្រុង ដែល​ប្តូរ​ចូល​ជំនួស Neymar នៅ​ពាក់​កណ្តាល​តង់​ទី​ពីរ។ ដ្បិត​កីឡាករ​អាហ្សង់ទីន ពុំ​បាន​រក​គ្រាប់​បាល់ តែ​វត្តមាន​របស់​លោក​សារ​នេះ បាន​ជួយ​ឲ្យ​ក្លឹប​បារាំង​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​នៅ Ligue 1។ នោះ​គឺ​ប្រកួត​របស់ PSG បាន​ក្លាយ​ជា​ប្រកួត​ដែល​មាន​ការ​ទស្សនា​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយ​តាម​របាយការណ៍​ពី L’Equipe ចុះ​ផ្សាយ​ថា អ្នក​គាំទ្រ​នៅ​បារាំង​ដែល​បាន​ទស្សនា​លើ​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ គឺ​មាន​ដល់​ទៅ ១០,៥ លាន​នាក់​ឯ​ណោះ។ នេះ​បាន​ក្លាយ​ជា​តួ​លេខ​នៃ​ប្រកួត​ដែល​មាន​ទស្សនា​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Ligue 1។ មិន​ត្រឹម​តែ​បំបែក​កំណត់ត្រា​ក្នុង​ស្រុក​នោះ​ទេ នៅ​ឯ​ប្រទេស​អេស្ប៉ាញ…

Jhjh
កីទ្បា

បាន​លេង​តិច​ពេក កីឡាករ Arsenal មួយ​រូប បង្ហោះ​សារ​សុំ​ក្លឹប​ចាកចេញ​លាយឡំ​ទឹក​ភ្នែក

ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ហាក់​កាន់​តែ​ពិបាក​មើល ហើយ​ស្ថានភាព​ផ្ទៃ​ក្នុង​ក្លឹប​ក៏​ទំនង​ជា​មាន​បញ្ហា​រកាំរកូស​មួយ​ចំនួន​ផង​ដែរ។ ជាក់ស្តែង​មាន​កីឡាករ​ជា​ច្រើន​ចង់​ចាកចេញ ខ្លះ​ដោយសារ​មិន​សូវ​មាន​ពេលវេលា​បង្ហាញ​ខ្លួន ខ្លះ​មើល​ឃើញ​អនាគត​មិន​អាច​អភិវឌ្ឍ​ត​ទៅ​មុខ។ យ៉ាង​ណា​មក​មើល​យុវជន​វ័យ ២៤ ឆ្នាំ គឺ Ainsley Maitland-Niles ក៏​បាន​បង្ហោះ​សារ​សុំ​ក្លឹប​ចាកចេញ​ផង​ដែរ ក្រោយ​ពី​ខ្សត់​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន។ នៅ​រដូវ​កាល​ថ្មី​ខ្សែ​បម្រើ​ស្លាប​ស្តាំ ទើប​មាន​ឱកាស​ឈរ​ជើង​ ២ ប្រកួត​គត់ ហើយ​ជា​កីឡាករ​បម្រុង​ទៀត ដោយ​គិត​ជា​នាទី បាន​មិន​ដល់ ៥០ នាទី​ផង។ សរសេរ​លើ Instagram នៅ​រសៀល​ថ្ងៃ​ចន្ទ Maitland-Niles បាន​បង្ហោះ​ជា​សាធារណៈ​បែប​នេះ​ថា៖ “អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ចង់​ទៅ​កន្លែង​ដែល​គេ​ត្រូវ​ការ​ខ្ញុំ កន្លែង​ដែល​ខ្ញុំ​អាច​លេង​បាន”។…

83338811.0
កីទ្បា

​ដោយសារ​ហេតុផល​នេះ​ទេ កុំ​អី Man Utd គ្មាន​អារម្មណ៍​ចង់​បាន Ronaldo ឡើយ

តារា​ឆ្នើម Cristiano Ronaldo បាន​ព្រមព្រៀង​ការ​ផ្ទេរ​ដ៏​ភ្ញាក់ផ្អើល​មួយ មក​កាន់​ក្លឹប Manchester United ដ្បិត​បើ​មុន​នេះ​មាន​ដំណឹង​ថា​ក្លឹប Manchester City តាម​ក្រវែល​ចង់​បាន​ឥត​ឈប់​ក៏​ដោយ។ មុន​ពេល​ចាកចេញ​ពី Juventus តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ សល់​សុពលភាព​កុងត្រា​រយៈ​ពេល ១ ឆ្នាំ​ទៀត។ យ៉ាង​ណា​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាច​ក្រហម​តាម​ថា​មិន​ជា​ចាប់​អារម្មណ៍​ទៅ​លើ Ronaldo ប៉ុន្មាន​នោះ​ទេ ព្រោះ​បើ​ក្លឹប​ចង់​បាន ម្ល៉េះ​ក្លឹប​ចរចា​នាំ​យក​ទាំង​មុន​យក Jadon Sancho អី​ទៅ​ទៀត តែ​នេះ​ដោយសារ​ឃើញ…

1336913284
កីទ្បា

តាម​ទិញ Mbappe មិន​បានរដូវ​ក្ដៅ​នេះ Real Madrid លើក​ទង់សហើយ

យោងតាមសារព័ត៌មាន RMC Sport របស់បារាំងបានឲ្យដឹងថាក្រុម Real Madrid បានបញ្ចប់ការចរចាជាមួយ Paris Saint-Germain ជុំវិញការទិញយក Kylian Mbappe ។ របាយការណ៍នេះត្រូវបានគាំទ្រដោយលោក Julien Maynard របស់​សារព័ត៌មាន Telefoot ។ លោកបានអះអាងថា លុះត្រាតែមានការផ្លាស់ប្តូរព្រឹត្តិការណ៍អ្វីមួយដ៏ធំតែយ៉ាងណា! Mbappe នឹងមិនចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះទេ។ RMC Sport បានទទូចថា Mbappe ផ្ទេរ​ទៅ Real…

5d32c704 3d15 4b84 9260 53a5e8156f29
កីទ្បា

ផ្លូវការ៖ Bakayoko ផ្ទេរទៅ​លេងនៅ AC Milan លើ​កុងត្រាខ្ចី​ជើង​២រដូវកាល

ដូចដែលបានរំពឹងទុកក្រុមតោខៀវ Chelsea បានប្រកាសពីការចាកចេញរបស់ Tiemoue Bakayoko ទៅកាន់ក្លឹប AC Milan ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ២ ឆ្នាំ។ ខ្សែបម្រើរូបនេះត្រលប់ទៅ San Siro សម្រាប់ការប្រកបអាជីពជាលើកទី ២ ជាមួយក្រុម AC Milan រហូតដល់ឆ្នាំ ២០២៣ ដោយកាលពីមុនគាត់បានទៅ​លេង​នៅក្លឹបអំឡុងយុទ្ធនាការ ២០១៨/១៩ ។ ថ្វីបើបានបង្ហាញខ្លួនជាង ៤០ ដងសម្រាប់ក្រុមតោខៀវ Chelsea ក្នុងរដូវកាលដំបូងរបស់គាត់ក៏ដោយ ក៏គាត់នៅ​តែ​មិន​មានឱកាស​បង្ហាញ​ទម្រង់​លេង​ឱ្យ​ Chelsea ខណៈ​ដែល​ក្លិបបានឱ្យ…

10a5a29e F24b 4819 978e 6db6aa9f1c2a
កីទ្បា

កិច្ចពិភាក្សារបស់ Leeds ជាមួយ​ Man Utd លើតម្លៃខ្លួនរបស់ Daniel James ឈាន​ដល់​កម្រិត Advanced

Leeds United កំពុងចរចាជាមួយ Man United ជុំវិញកិច្ចព្រមព្រៀងអចិន្រ្តៃយ៍សម្រាប់ Daniel James នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Fabrizio Romano។ កាលពីថ្ងៃអាទិត្យ The Athletic បានបង្ហាញថា Man United មានបំណងទទួលយក​សំណើ​និង​ពិចារណាលក់ខ្សែបម្រើស្លាបសញ្ជាតិវេលស៍រូបនេះ។ បន្ទាប់ពីការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ក្លឹបវិញមានខ្សែប្រយុទ្ធច្រើននៅ Old Trafford ហើយ James អាចនឹងគ្មានឈ្មោះ​ក្នុង​បញ្ជី​ជម្រើសដំបូង១១នាក់។ Leeds បាន​កោតសរសើរខ្សែប្រយុទ្ធរូបនេះជាយូរមកហើយ។  ពួកគេបានព្យាយាមចុះហត្ថលេខាជាមួយគាត់រយៈពេល ៦ ខែមុនពេល…

21
សុខភាព

ថ្លៃមែនពិត តែអ្នកនឹងទទួលបានអត្ថប្រយោជន៍លើសលប់ពីផ្លែទុរេន ប្រសិនបើញាំឲ្យត្រូវតាមក្បួន!

យើងបានដឹងរួចមកហើយថា ផ្លែទុរេនជាផ្លែឈើមួយប្រភេទដែលចាត់ចូលក្នុងក្រុមផ្លែឈើដែលមានតម្លៃថ្លៃ តែមានរសជាតិឆ្ងាញ់ (សម្រាប់អ្នកចេះញ៉ាំ) ទើបមនុស្សដែលមានជីវភាពសមរម្យមិនងាយរំលងផ្លែឈើមួយនេះ ពេលដល់រដូវកាលរបស់វាម្ដងៗ។ យ៉ាងណាមិញផ្លែទុរេនមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងមានបង្កប់នូវវីតាមីនជាច្រើនជាតិសរសៃសារធាតុរ៉ែ ល្អចំពោះសុខភាពរបស់អ្នកជាពិសេសនៅពេលអ្នកដឹងពីរបៀបញ៉ាំត្រឹមត្រូវ។ ជួយឲ្យការរំលាយអាហារមានភាពរលូន៖ ផ្លែទុរេនមានជាតិសរសៃខ្ពស់ដែលមានសារៈសំខាន់សម្រាប់ដំណើរការនៃប្រព័ន្ធជាច្រើននៅក្នុងរាងកាយជាពិសេសប្រព័ន្ធរំលាយអាហារ។ ជួយបន្ធូរបន្ថយស្ថានភាព ដូចជា ទល់លាមក ស្ទះពោះវៀន ហើមពោះ ក្រហាយទ្រូងរមួលក្រពើ និងការរំលាយអាហារ ហើយដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ដូចនេះអ្នកត្រូវតែទទួលទានកម្រិតមធ្យម។ ប្រឆាំងភាពចាស់៖ ទុរេនមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលបានមកពីវីតាមីននិងសមាសធាតុគីមីសរីរាង្គ។ ការទទួលទានផ្លែទុរេនអាចជួយលើកកម្ពស់រាងកាយរបស់អ្នកក្នុងការលុបបំបាត់រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ កាត់បន្ថយហានិភ័យនៃភាពចាស់មុនអាយុ និងពន្យាពេលការលេចចេញរោគសញ្ញា ដូចជា ស្នាមជ្រួញ ចំណុចខ្សោះជាតិទឹករបស់កោសិកា ការជ្រុះសក់ ការបាត់បង់ធ្មេញជំងឺរលាកសន្លាក់ និងជំងឺបេះដូង។ ធ្វើអោយប្រសើរឡើងនូវភាពស្លេកស្លាំង៖ នៅពេលដែលអ្នកទទួលទានផ្លែទុរេនជាប្រចាំអ្នកនឹងត្រូវបានបំពេញបន្ថែមជាមួយនឹងមាតិកាខ្ពស់នៃអាស៊ីតហ្វូលិកដែលជាសមាសធាតុសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម។…

16
សុខភាព

អាថ៌កំបាំងនៃការទទួលទាន ៥ យ៉ាង អាចជួយឱ្យក្បាលពោះរាបស្មើចង្កេះស្លីម!

ការទទួលទានអាហារពិតជាសំខាន់ណាស់សម្រាប់មិត្តៗនារីមួយចំនួនដែលមានបំណងចង់សម្រកគីឡូ ដើម្បីទទួលបានរាងស្អាតនិងសម្រស់ក្មេងជាងវ័យ។ ទោះជាយ៉ាងណាស្រីត្រូវដឹងថា ការផ្លាស់ប្តូរការទទួលទានអាហារបន្តិចបន្តួចក៏អាចធ្វើឲ្យមានក្បាលពោះរាបស្មើ ចង្កេះស្តើងបានដែរ ប្រសិនបើអ្នកយល់យ៉ាងច្បាស់នូវគន្លឹះទាំង ៥ នេះ។ ១.ញ៉ាំអាហារយឺតៗ ការញ៉ាំអាហារលឿនពេកឆ្អែតពេកគឺជាមូលហេតុមួយដែលធ្វើឱ្យអ្នកធាត់ ក្រៅពីនេះការទទួលទានច្រើនពេកក៏អាចបណ្តាលឱ្យក្រពះមានបញ្ហាផងដែរ។ ប្រសិនបើអ្នកចង់សម្រកខ្លាញ់ក្បាលពោះ សូមចាប់ផ្តើមជាមួយអាហារតូចៗហើយទំពារយឺតៗ ដើម្បីជួយពន្យារការរំលាយអាហារនិងការស្រូបចូលក្នុងបំពង់រំលាយអាហារ ព្រោះវាជួយលើកកម្ពស់ការបំបែកខ្លាញ់។ ២.ផឹកទឹកឱ្យបានគ្រប់គ្រាន់ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ថ្វីបើទឹកមិនផ្តល់ថាមពលក៏ដោយ ប៉ុន្តែការផឹកទឹកគ្រប់គ្រាន់ជួយឱ្យរាងកាយរក្សាអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយលទ្ធភាពនៃការទទួលទានអាហារឥតឈប់ឈរ។ ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកមួយកែវមុនពេលអាហារអាចជួយឱ្យអ្នកញ៉ាំបានតិច។ ដូច្នេះការទទួលទានទឹកឱ្យបានគ្រប់គ្រាន់នឹងក្លាយជា “ ជំនួយការ” ដ៏មានប្រសិទ្ធិភាពសម្រាប់អ្នកដើម្បីងាយស្រួលគ្រប់គ្រងទំហំចំណែកនិងការទទួលទានអាហារ។ ៣.ញ៉ាំអាហារឆៅនិងត្រជាក់ឲ្យបានតិច ការទទួលទានអាហារឆៅនិងត្រជាក់អាចបណ្តាលឱ្យក្រពះត្រជាក់ហើយថែមទាំងអាចបណ្តាលឱ្យសួតត្រជាក់ឬខ្សោយតំរងនោមទៀតផង។ ប្រសិនបើអាហារត្រជាក់ក្រពះនឹងពិបាករំលាយហើយរាងកាយត្រូវការថាមពលបន្ថែមដើម្បីបន្ថយសីតុណ្ហភាពរាងកាយ បន្ថយការរំលាយអាហារកាត់បន្ថយការសំងាត់របស់ក្រពេញទីរ៉ូអ៊ីត ដូច្នេះធ្វើឲ្យអ្នកងាយនឹងធាត់។ ទោះបីជាស្ថិតក្នុងរដូវក្តៅក៏ដោយ…

1_Manchester United Training Session
កីទ្បា

Edinson Cavani នឹងស្នាក់នៅ Manchester United បន្ទាប់ពីអ៊ុយរូហ្គាយលុបចោលការកោះហៅចូលជម្រើសជាតិ

Edinson Cavani ត្រូវបានកោះហៅចូល​ជម្រើស​ជាតិអ៊ុយរូហ្គាយ ប៉ុន្តែ​គាត់​ប្រហែល​ជាមិន​ទៅ​ចូល​រយម​នោះ​ទេត្ ដេលមានន័យថាគាត់នឹងនៅជាមួយក្រុម Manchester United នៅខែក្រោយ និងចៀសវាងការធ្វើ​ចត្តាឡីស័ក​បន្ទាប់​ពី​មក​វិញ។ មានសេចក្ដីប្រកាសកាលពីសប្តាហ៍មុនថាក្លឹបទាំង ២០ នៅ Premier League បានយល់ព្រមថា នឹងមិនដោះលែងកីឡាករឱ្យ​លេង​នៅ​ក្នុង​ជម្រើស​ជាតិនានាឡើយប្រសិនបើពួកគេត្រូវបានកំណត់ឱ្យទៅប្រកួតនៅតាមបណ្តាប្រទេសនានានៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស។ អ្នកដែលសម្រេចចិត្តទៅនឹងត្រូវបង្ខំឲ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃនៅពេលពួកគេត្រលប់មកចក្រភពអង់គ្លេសវិញ ហើយនឹងខកខានការប្រកួតផងដែរ។ Cavani ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ហើយនឹងត្រូវអវត្តមានសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ចំនួនពីរលើកគឺការប្រកួត​ដ​ណ្តើមពានរង្វាន់ Carabao Cup និងការប្រកួតបើកឆាកពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម។…

12
សុខភាព

ស្រីៗពិនិត្យមើលផង! បើសង្កេតឃើញកន្លែងពីរនេះ ប្រែជាខ្មៅ បញ្ជាក់ថា ស្បូនអ្នកមានបញ្ហាហើយ!

ស្បូនមានតួនាទីទទួលខុសត្រូវចំពោះសរីរាង្គ endocrine និងសរីរាង្គបន្តពូជរបស់ស្ត្រី។ ទោះយ៉ាងណាក៏ដោយស្បូនគឺជាកន្លែងងាយរងគ្រោះនិងឆ្លងមេរោគ ដែលអាចបណ្តាលឱ្យមានផលវិបាកសុខភាពអវិជ្ជមានជាច្រើន។ ដូច្នេះសូមកត់សំគាល់ថា ផ្នែកដែលខ្មៅទាំងពីរខាងក្រោមនេះត្រូវប្រយ័ត្នប្រយែងឲ្យបានខ្លាំងចំពោះសុខភាពស្បូន។ ១.ក្រលៀនខ្មៅ ក្រលៀនជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់យើងដែរ វាមានទំនាក់ទំនងជិតស្និទ្ធនឹងស្បូនរបស់ស្ត្រី។ ជាធម្មតាមនុស្សជាច្រើនប្រហែលជាមិនយកចិត្តទុកដាក់ចំពោះផ្នែកនេះទេ ប៉ុន្តែអ្នកគួរតែត្រូវពិចារណាឡើងវិញ។ ប្រសិនបើមានការប្រមូលផ្តុំជាតិពុលនិងកាកសំណល់ច្រើននៅក្នុងស្បូន នោះជាតិពុលនឹងកើនឡើងបន្តិចម្តងៗ ដែលប៉ះពាល់ដល់ស្បែកនៅក្បែរក្រលៀនហើយទំនងជាបណ្តាលឱ្យក្រលៀនប្រែជាខ្មៅទៀតផង។ ក្រលៀនកាន់តែខ្មៅនោះមានន័យថា កាកសំណល់កាន់តែច្រើនកកកុញនៅក្នុងស្បូន ដូច្នេះបើអ្នកមិនព្យាយាមអើពើនឹងសញ្ញានេះប្រាកដណាស់អ្នកនិងមានគ្រោះថ្នាក់មិនខាន។ ២.បបូរមាត់ខ្មៅ ស្ត្រីគ្រប់រូបតែងតែចង់បានបបូរមាត់ដែលមានពណ៌ផ្កាឈូកនិងរលោង ព្រោះអាចធ្វើឱ្យមនុស្សមើលទៅកាន់តែសិចស៊ី។ ប៉ុន្តែប្រសិនបើអ្នកឃើញថា បបូរមាត់អ្នកខ្មៅហើយស្បែកនៅជុំវិញបបូរមាត់ខ្មៅទៀតនោះ គួរកត់សម្គាល់នេះពិតជាសញ្ញាឈឺចាប់របស់ស្បូនដល់អ្នកដែលបង្ហាញថា ជាតិពុលច្រើនបានកកកុញនៅក្នុងស្បូន។៕ ប្រភព៖ បរទេស ដោយ៖ សុភាព

Untitled 1
កីទ្បា

បុគ្គលនៅ​ក្រោយ​ភាពជោគជ័យរបស់ Liverpool ពីការទិញដូរ​កីឡាករក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ប្រកាស​ចាកចេញ​ពី​ក្លិប​ហើយ

លោក Michael Edwards នាយកផ្នែកកីឡារបស់ហង្សក្រហម Liverpool នឹងចែកផ្លូវជាមួយក្លឹបនៅរដូវក្តៅឆ្នាំ ២០២២ នៅពេលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់។ មានការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីមួយសម្រាប់អ្នក​ជំនាញទិញដូរ៤១ ឆ្នាំរូបនេះ ប៉ុន្តែរបាយការណ៍របស់ The Athletic បានបង្ហាញថាការចាកចេញហាក់ដូចជាមានភាពងាយស្រួលជាងការស្នាក់នៅ។ Michael Edwards  បានប្រាប់ក្លឹបហង្សក្រហម Liverpool ថាគាត់ចង់ចាកចេញពីក្លឹបនៅរដូវក្តៅក្រោយ។ ប្រសិនបើគាត់ចាកចេញ គាត់នឹងធ្វើដូច្នេះតាមលក្ខខណ្ឌមិត្តភាព។ ជំនួយការរបស់គាត់ឈ្មោះ Julian Ward អាចត្រូវបានតំឡើងឋានៈជានាយកកីឡា។Michael Edwards បានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ ២០១១ ក្នុងនាមជាអ្នកវិភាគបច្ចេកទេស ហើយបានឈានដល់តំណែងជានាយកកីឡានៅឆ្នាំ…

PicsArt_08 30 02.48.59
មិត្តអ្នកអាន

សន្លឹកបៀចង់ប្រាប់អ្នកពីអ្វីមួយ ទាក់ទងនឹងរឿងក្នុងចិត្ត! បើកសន្លឹកណាមួយដែលទាក់ទាញអ្នកបំផុត ដើម្បីអានការប្រាប់នោះ

វិធីទស្សន៍ទាយ ១. ផ្តោតអារម្មណ៍បានល្អហើយធ្វើការអធិស្ឋាន ២. ជ្រើសរើសលេខសន្លឹកបៀ ដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់ ៣. អានការទស្សន៍ទាយ   សន្លឹកទី 1 Ten of Action អ្នកកំពុងធ្វើការធ្ងន់ពេកហើយ ទេវតាចង់ឱ្យអ្នកមានតុល្យភាពរវាងការងារ និងជីវិតផ្ទាល់ខ្លួនអ្នកគួរតែសុំជំនួយពីអ្នកដទៃ ដើម្បីមានពេលថែថែរក្សាខ្លួនឯងខ្លះផង ។ សន្លឹកទី 2 Nine of Thought កុំធ្វើអ្វីឲ្យពិបាកខ្លាំងពេក យកល្អអ្នកគួរតែផ្លាស់ប្តូរការគិត របស់អ្នកទៅជាវិជ្ជមានវិញខ្លះ មិនចាំបាច់ព្រួយបារម្ភពេកទេ ព្រោះស្ថានសួគ៌បានបញ្ជូនរឿងនេះមកឲ្យអ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថា គេងមិនលក់ ព្រួយបារម្ភ…