តាម​ទិញ Mbappe មិន​បានរដូវ​ក្ដៅ​នេះ Real Madrid លើក​ទង់សហើយ

1336913284
ការផ្សាយពាណិជ្ជកម្ម

យោងតាមសារព័ត៌មាន RMC Sport របស់បារាំងបានឲ្យដឹងថាក្រុម Real Madrid បានបញ្ចប់ការចរចាជាមួយ Paris Saint-Germain ជុំវិញការទិញយក Kylian Mbappe ។

15264a30 Fb86 4a22 8ec4 32d6e466d008
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

របាយការណ៍នេះត្រូវបានគាំទ្រដោយលោក Julien Maynard របស់​សារព័ត៌មាន Telefoot ។ លោកបានអះអាងថា លុះត្រាតែមានការផ្លាស់ប្តូរព្រឹត្តិការណ៍អ្វីមួយដ៏ធំតែយ៉ាងណា! Mbappe នឹងមិនចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះទេ។

ការផ្សាយពាណិជ្ជកម្ម
Image
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

RMC Sport បានទទូចថា Mbappe ផ្ទេរ​ទៅ Real Madrid គឺមិនអាចទៅរួចទេក្នុងរដូវក្ដៅ​នេះ​ទោះ​បី​ជា​ព្រឹត្តិកាណ៍អ្វីមួយបង្វែរក៏ដោយ។។ នៅទីបំផុត Loic Tanzi ប្រភពគួរឱ្យទុកចិត្តមួយទៀតនិយាយថា ការចរចាពិតជាបានបញ្ចប់ហើយ។

ទោះយ៉ាងណាក៏ដោយ! របាយការណ៍នេះមិនត្រូវបានគេរាប់បញ្ចូលនោះទេថាក្រុមអធិរាជស នឹងអាចនឹងត្រឡប់មកវិញជាមួយនឹងសំណើផ្សេងទៀតនៅថ្ងៃស្អែក ឬនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

ការផ្សាយពាណិជ្ជកម្ម
Real Madrid To Walk Away From Offer For Kylian Mbappe
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Loic Tanzi បន្ថែមថា Madrid បានបញ្ជូនអ្នកតំណាងក្លឹបមួយទៅទីក្រុងប៉ារីស ដើម្បីជូនដំណឹងដោយផ្ទាល់ថាពួកគេផុតកិច្ចសន្យា Mbappe ។ តាមមើលទៅក្លិបមានមូលដ្ឋាននៅទីក្រុងប៉ារីសមិនដែលបើកចំហចំពោះការចាកចេញរបស់ Mbappe ទេ។

ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms