កិច្ចពិភាក្សារបស់ Leeds ជាមួយ​ Man Utd លើតម្លៃខ្លួនរបស់ Daniel James ឈាន​ដល់​កម្រិត Advanced

10a5a29e F24b 4819 978e 6db6aa9f1c2a
ការផ្សាយពាណិជ្ជកម្ម

Leeds United កំពុងចរចាជាមួយ Man United ជុំវិញកិច្ចព្រមព្រៀងអចិន្រ្តៃយ៍សម្រាប់ Daniel James នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Fabrizio Romano។

10a5a29e F24b 4819 978e 6db6aa9f1c2a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Danjames2208a
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាលពីថ្ងៃអាទិត្យ The Athletic បានបង្ហាញថា Man United មានបំណងទទួលយក​សំណើ​និង​ពិចារណាលក់ខ្សែបម្រើស្លាបសញ្ជាតិវេលស៍រូបនេះ។ បន្ទាប់ពីការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ក្លឹបវិញមានខ្សែប្រយុទ្ធច្រើននៅ Old Trafford ហើយ James អាចនឹងគ្មានឈ្មោះ​ក្នុង​បញ្ជី​ជម្រើសដំបូង១១នាក់។

ការផ្សាយពាណិជ្ជកម្ម
Dan James
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Leeds បាន​កោតសរសើរខ្សែប្រយុទ្ធរូបនេះជាយូរមកហើយ។  ពួកគេបានព្យាយាមចុះហត្ថលេខាជាមួយគាត់រយៈពេល ៦ ខែមុនពេល Man United បញ្ចប់កិច្ចព្រមព្រៀងជាមួយ Swansea ក្នុងឆ្នាំ ២០១៩ ។ Man Utd ចង់​បាន​តម្លៃខ្លួន​កីឡាកររូបនេះ២០​លាន​ផោនហើយការពិភាក្សារវាងក្លឹបទាងពីរកំពុងបន្ត ខណៈដែល Leeds ក៏​និង​កំពុង​និយាយជាមួយកីឡាករផ្ទាល់ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdoms