Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
6
សង្គម

របស់ ៣ យ៉ាង ដែលស្ត្រីឆ្លាតត្រូវតែទិញ ទោះបីដឹងថាខ្លួនកំពុងក្រក៏ដោយ!

សព្វថ្ងៃមនុស្សគ្រប់រូបរស់នៅតែងតែចង់មានក្ដីសុខទាំងផ្លូវចិត្តនិងផ្លូវកាយ មានសម្រស់ស្រស់ស្អាយ ភាពឡូយឆាយហុឺហារ ដើម្បីបង្អួតភ្នែកអ្នកដទៃ និងដើម្បីមានភាពជឿជាក់លើខ្លួនឯង។ ដោយឡែកមិនថាអ្នកដែលបានរៀបការឬនៅលីវ អ្នកមានឬអ្នកក្រទេ ដាច់ខាចំពោះស្ត្រីម្នាក់ៗត្រូវតែមានទ្រព្យសម្បត្តិទាំងនេះសម្រាប់ខ្លួនឯងព្រោះដើម្បីធ្វើឱ្យជីវិតកាន់តែមានពណ៍ភ្លឺស្អាត។ រ៉ូបដ៏ស្រស់ស្អាត មិនថាស្ត្រីស្លៀកពាក់រាល់ថ្ងៃមិនមានភាពទាន់សម័យប៉ុណ្ណាទេ ប៉ុន្តែប្រាកដណាស់នៅក្នុងទូខោអាវអ្នកត្រូវតែមានរ៉ូបស្រស់ស្អាត ព្រោះអ្នកអាចពាក់វានៅពេលទៅចូលរួមពិធីជប់លៀងឬឱកាសផ្សេងៗជាមួយស្វាមីរបស់អ្នកបាន។ ក្នុងនាមជាបុរសម្នាក់តែងតែមានមោទនភាពជានិច្ចរាល់ពេលដែលត្រូវបានដើរអមដោយស្ត្រីដ៏ស្រស់ស្អាតនិងគួរឱ្យទាក់ទាញ។ គ្រឿងសំអាង ក្នុងនាមជាស្ត្រីទោះបីជាអ្នកតុបតែងខ្លួនតិចតួចក៏ដោយ អ្នកក៏គួរតែទិញផលិតផលគ្រឿងសម្អាងដែលមានមូលដ្ឋានបំផុតសម្រាប់ខ្លួនឯងដែរ។ ការវិនិយោគដើមទុនលើភាពស្រស់ស្អាតមិនអស់ច្រើនទេ ហើយការមើលថែខ្លួនឯងក៏ជាវិធីមួយដើម្បីគោរពខ្លួនឯងនិងអ្នកនៅជុំវិញខ្លួនផងដែរ។ ស្បែកជើង​កែង អ្នកប្រហែលជាមិនពាក់វាញឹកញាប់ទេប៉ុន្តែស្បែកជើងកែងខ្ពស់នៅតែត្រូវបានចាត់ទុកថា ជាធាតុមិនអាចខ្វះបាន។ វាមិនអាចទៅរួចទេក្នុងការស្លៀកពាក់រ៉ូបពោរពេញដោយក្តីស្រឡាញ់ខណៈពេលពាក់ស្បែកជើងប៉ាតា។ ស្បែកជើងកែងខ្ពស់គឺជារឿងដែលជួយបង្កើនតួលេខបង្កើនភាពទាក់ទាញរបស់ស្ត្រី៕ ប្រភព៖ បរទេស ដោយ៖ សុភាព

Conflict
ទស្សនៈ

យុទ្ធសាស្ត្រ ៦យ៉ាង ដើម្បីដោះស្រាយការប៉ះទង្គិចគ្នានៅកន្លែងធ្វើការ

នៅពេលអ្នកធ្វេីការនៅក្នុងក្រុមមួយពីមួយថ្ងៃទៅមួយថ្ងៃការប៉ះទង្គិចគ្នា គឺ ជារឿងជៀសមិនរួច។ ការប៉ះទង្គិចនៅកន្លែងធ្វើការអាចកើតឡើងតាមវិធីផ្សេងៗ៖ រវាងបុគ្គលិក និង បុគ្គលិក ឬ រវាងអ្នកគ្រប់គ្រង និង សមាជិកក្រុមដែលពួកគេគ្រប់គ្រង។ ខណៈពេលដែលបញ្ហានេះហាក់ដូចជាមានការលំបាកនាពេលបច្ចុប្បន្ននេះ ប៉ុន្តែការដោះស្រាយបញ្ហាការប៉ះទង្គិចគ្នានេះ គឺ យេីងអាចដោះស្រាយវាបាន។ ដំណោះស្រាយទាំងនោះមានដូចខាងក្រោម៖ ១. ព្យាយាមយល់អំពីការប៉ះទង្គិចនោះ នៅពេលមានការប៉ះទង្គិចកើតឡើងចូរកុំគិចពីវា ឬ ធ្វេីដូចជាមិនមានអ្វីកើតឡើង។ បេីយេីងទុកវាកាន់តែយូរភាពតានតឹងនឹងកើតមានឡើង និង ការប៉ះទង្គិចនោះនឹងកាន់តែអាក្រក់ទៅៗ។ ព្យាយាមដោះស្រាយបញ្ហាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ធ្វេីមិចឱ្យបានមុន ពេលមានបញ្ហា និង អារម្មណ៍មិនល្អកើតឡើងក្នុងការងារប្រចាំថ្ងៃ។ ប្រសិនបើអ្នកកត់សម្គាល់ការប៉ះទង្គិចគ្នារវាងនិយោជិក សូមលើកទឹកចិត្តពួកគេឱ្យរកវិធីដើម្បីដោះស្រាយ។ ប្រសិនបើជម្លោះកើតឡើងរវាង…

B11ed33e B0d5 4594 934d 2fac7a2c6235
កីទ្បា

ការ​បដិសេធលក់ Mabappe របស់ PSG ធ្វើឱ្យ Real Madrid សន្សំលុយ​បាន​ជាង២០០លានអឺរ៉ូ

Real Madrid បានដាក់សំណើដេញថ្លៃនៅនាទីចុងក្រោយសម្រាប់ Kylian Mbappe ដែលមានតម្លៃជាង ២២០ លានផោន នេះបើយោងតាមសារព័ត៌មាន Sky Sports ។ ទោះយ៉ាងណា PSG បានបដិសេធដោយជ្រើសរើសយកការព្យាយាមនិងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះឱ្យចុះកុងត្រាថ្មីរយៈពេល ៥ ឆ្នាំ។ ក្រុមអធិរាជសជឿជាក់ថាពួកគេអាចយក Mbappe ចុះកុងត្រាមុនកិច្ចសន្យា (Pre-Contract) ដែលនេះ​យើងនឹងឃើញគាត់ចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួននៅដើមខែមករាក្នុងរយៈពេល ៤ ខែនឹង​មក​ដល់។ Mbappe បានទម្លាក់នូវតម្រុយជាច្រើនអំពីបំណងរបស់គាត់ក្នុងការចូលរួមជាមួយ Real Madrid ក្នុងពេលឆាប់ៗនេះ។ អ្វីដែលធំបំផុតនោះគឺការបដិសេធរបស់គាត់ក្នុងការចុះកុងត្រាថ្មីជាមួយPSG។ ទោះយ៉ាងណាកីឡាករវ័យ ២២…

7
សង្គម

បុរសៗគួរអាន! នេះជាសកម្មភាពមើលងាយរបស់ប្តី ដែលធ្វើឲ្យប្រពន្ធមិនអាចទ្រាំបាននឹងចាកចេញ ដោយគ្មានពាក្យថា ស្ដាយក្រោយ

ខាងក្រោមនេះជាសញ្ញានៃការបែកបាក់អាពាហ៍ពិពាហ៍របស់អ្នក មិនយូរមិនឆាប់អ្នកគួរតែពិចារណា! មិនប្រឹក្សាជាមួយប្រពន្ធអ្នក បុរសម្នាក់ដែលឱ្យតម្លៃប្រពន្ធរបស់គាត់នឹងតែងតែសួរយោបល់របស់នាងនៅលើអ្វីគ្រប់យ៉ាង។ មិនមែនដោយសារតែពួកគេខ្លាចប្រពន្ធរបស់ពួកគេនោះទេ ប៉ុន្តែដោយសារតែពួកគេចង់ចែករំលែកគំនិតរបស់ពួកគេជាមួយប្រពន្ធ។ ពួកគេចង់ដឹងថា ប្រពន្ធរបស់ពួកគេគិតយ៉ាងម៉េច។ សម្រាប់បុរសដែលស្រឡាញ់ប្រពន្ធការសុំយោបល់ពីប្រពន្ធគឺជាវិធីមួយដើម្បីបង្ហាញការគោរពចំពោះភរិយារបស់ខ្លួន។ ផ្ទុយទៅវិញ បុរសម្នាក់ដែលមិនស្រឡាញ់ប្រពន្ធរបស់គាត់តែងសម្រេចចិត្តអ្វីគ្រប់យ៉ាងដោយខ្លួនឯង។ ដោយសារតែពួកគេតែងតែផ្តល់សិទ្ធិអំណាចខ្ពស់បំផុតនៅក្នុងគ្រួសារហើយគ្រាន់តែគិតថា ពួកគេត្រឹមត្រូវដោយមិនខ្វល់ពីគំនិតឬអារម្មណ៍របស់ប្រពន្ធឡើយ។ ហើយបើទោះជាប្រពន្ធនិយាយក៏ដោយពួកគេនឹងសម្រេចចិត្តតាមឆន្ទៈផ្ទាល់ខ្លួន។ នេះគឺជាសញ្ញាច្បាស់លាស់ដែលបុរសតែងតែធ្វើឱ្យប្រពន្ធរបស់គាត់មានអារម្មណ៍អន់ចិត្ត ឈឺចាប់។ មិនចំណាយលុយសម្រាប់ប្រពន្ធរបស់អ្នក នៅពេលដែលគាត់នៅមានស្នេហាគាត់ប្រហែលជាសុខចិត្តតមអាហារហើយសន្សំលុយទាំងអស់ដែលគាត់មានដើម្បីទិញរបស់របរប្រើប្រាស់ជូននាងទៅញ៉ាំអាហារដែលចូលចិត្ តទៅកន្លែងដែលមានទេសភាពស្អាត។ ប៉ុន្តែនៅពេលដែលគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្រាន់តែទិញសំលៀកបំពាក់សាមញ្ញគាត់មិនយល់ព្រមដែរ ព្រោះគិតថាវាខ្ជះខ្ជាយ។ មិនចង់ទៅជាមួយប្រពន្ធរបស់អ្នក នៅពេលមានស្នេហាបុរសម្នាក់តែងតែចង់មានកម្មសិទ្ធិជារបស់ខ្លួនយ៉ាងខ្លាំង ពួកគេតែងតែចង់បញ្ជាក់ប្រាប់ពិភពលោកថា វាជាស្ត្រីរបស់ពួកគេ។ ប៉ុន្តែនៅពេលដែលគាត់ធុញទ្រាន់រាល់ពេលដែលគាត់ទៅណាមកណាគាត់តែងតែចង់ទៅម្នាក់ឯង។ ហើយគាត់តែងតែមានលេសគ្រប់យ៉ាង នៅពេលដែលប្រពន្ធរបស់គាត់អញ្ជើញគាត់ឱ្យទៅណាជាមួយគ្នា។ ជំនួសឱ្យការទៅជាមួយប្រពន្ធ គាត់តែងចំណាយពេលលេងហ្គេមលេងតាមអ៊ីនធឺណិតឬដើរលេងជាមួយមិត្តភក្តិ ទង្វើទាំងនេះបង្ហាញថា ប្រពន្ធគ្មានតម្លៃនៅក្នុងចិត្តរបស់គាត់រួចទៅហើយ។…

5
សង្គម

ស្រ្តីដែលមានចំណុចសំខាន់ទាំងនេះ ប្រាកដណាស់អាចធ្វើឲ្យបុរសលង់ស្នេហ៍ដកចិត្តមិនរួចឡើយ

ភាគច្រើននៃមនុស្សស្រីប្រភេទនេះទោះបីជាពួកគេមិនស្រស់ស្អាតបំផុតក៏ដោយហើយទោះបីជាពួកគេមិនពាក់អាវថ្លៃ មិនពាក់គ្រឿងសម្អាងច្រើនក៏នៅតែធ្វើឱ្យមនុស្សប្រុសជាច្រើនចាប់អារម្មណ៍កាន់តែខ្លាំង។ ដូច្នេះខាងក្រោមនេះជាចំណុចសំខាន់មួយចំនួនរបស់មនុស្សស្រីដែលអាចទាក់ទាញចិត្តបុរសលង់ស្នេហ៍ដកចិត្តមិនរួច។ ស្រ្តីដែលដឹងគ្រប់គ្រាន់នៃភាពរីករាយ ស្ត្រីដែលរីករាយបំផុតគឺនៅពេលនាងដឹងថាគ្រប់គ្រាន់។ នាងនឹងមិនសួរមិនប្រកួតប្រជែងនិងសុខចិត្តចាញ់ដើម្បីឈ្នះនូវអ្វីដែលមិនមែនជារបស់ខ្លួន។ ជាពិសេស មិនចេះត្អូញត្អែរ ពួកគេតែងតែកោតសរសើរនូវអ្វីដែលពួកគេមាន ហើយចៀសវាងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននូវអ្វីដែលមិនមែនជារបស់ពួកគេ។ មនុស្សស្រីដែលមានចរិតស្លូតបូតតែងតែរស់នៅក្នុងជីវិតប្រកបដោយសុខសន្តិភាពគ្មានកំហឹងគ្មានការអាក់អន់ចិត្តដូច្នេះព្រលឹងរបស់នាងតែងតែស្រស់ស្អាតជានិច្ច។ ហើយព្រលឹងដ៏ស្រស់ស្អាតនឹងមានរូបរាងល្អឥតខ្ចោះតាមដែលអ្នកប្រាថ្នា។ ស្រ្តីដែលដឹងពីរបៀបគិតសម្រាប់អ្នកដទៃ មនុស្សស្រីប្រភេទនេះតែងមានរូបរាងធម្មតា ប៉ុន្តែធ្វើឱ្យបុរសមានអារម្មណ៍ត្រេកត្រអាលចង់រៀបការភ្លាមៗ។ ដោយសារតែពួកគេដឹងពីរបៀបគិតដល់អ្នកដទៃ ដឹងពីរបៀបស្រឡាញ់និងមិនដាក់ខ្លួននៅក្នុងជំហររបស់អ្នកដទៃឡើយ។ មុននឹងនិយាយអ្វីតែងធ្វើអ្វីគ្រប់យ៉ាងដោយប្រយ័ត្នប្រយែងដើម្បីមិនឱ្យប៉ះពាល់ដល់អ្នកដទៃ ឬមិនប្រើទស្សនៈរបស់ខ្លួនដើម្បីដាក់បន្ទុកលើអ្នកដទៃ។ មិនថ្កោលទោសនរណាម្នាក់ព្រោះពួកគេយល់ថាមនុស្សគ្រប់រូបមានជីវិតដែលត្រូវរស់នៅរៀងៗខ្លួន។ គ្មាននរណាម្នាក់ល្អឥតនោះទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែមានជីវិតដូចគ្នានោះដែរ។ ស្ត្រីដែលមានព្រលឹងបរិសុទ្ធ អាកប្បកិរិយារបស់អ្នកនឹងបង្កើតរបៀបនៃជីវិតរបស់អ្នកហើយក៏បង្ហាញពីជោគវាសនារបស់អ្នកដែរ។ ស្ត្រីមានព្រលឹងបរិសុទ្ធដែលមិនចេះរីងស្ងួតនៅក្នុងភ្នែកបុរសគឺកាន់តែកើនអាយុកាន់តែស្រស់ស្អាត។ ស្ត្រីដែលរស់នៅក្នុងសេចក្តីស្រឡាញ់ បុរសគ្រប់រូបមានការចាប់អារម្មណ៍ចំពោះស្ត្រីម្នាក់ដែលសម្បូរទៅដោយសេចក្តីស្រឡាញ់និងសេចក្តីសប្បុរស។ មិនថាបុរសមានភាពត្រជាក់និងចាស់ទុំប៉ុណ្ណាក៏ដោយក៏មានពេលខ្លះដែលពួកគេនៅតែដូចកូនក្មេងចង់ឱ្យស្ត្រីស្រឡាញ់និងយកចិត្តទុកដាក់។ គុណភាពនៃសេចក្តីស្រឡាញ់នេះជាអ្វីដែលបុរសគ្រប់រូបប្រាថ្នាចង់បាននាពេលអនាគតភរិយារបស់ខ្លួន។ ព្រោះវាអាចក្លាយជាកត្តាដែលបង្កើតភរិយាទន់ភ្លន់ហើយក្រោយមកនឹងក្លាយជាម្តាយដ៏ទន់ភ្លន់របស់កូនៗគាត់។ សំខាន់ជាងនេះទៅទៀតបុរសតែងតែត្រូវការផ្ទះដែលមានក្តីស្រឡាញ់និងភាពកក់ក្តៅបន្ទាប់ពីត្រលប់មកផ្ទះវិញពីមួយថ្ងៃដ៏នឿយហត់។ ស្ត្រីដែលមានចំណង់ចំណូលចិត្តនិងហ៊ានដេញតាមតណ្ហារបស់ខ្លួន…

Untitled 1
កីទ្បា

ជារឿងចៃដន្យឬ​យ៉ាងណា! កូនប្រុសរបស់ CR7 និង​ Rooney អាចស្នងតំណែង​ឪពុករបស់​ខ្លួននៅ Man Utd ក្រោយ​ហ្វឹកហាត់​ក្នុងឈុតយុវជន

បន្ទាប់ពីអ្នក​គាំទ្រ Man Utd បាន​ដឹង​ថា​Wayne Rooney និង Cristiano Ronaldo លែង​លេង​ជាមួយគ្នាក្នុងក្រុមបិសាចក្រហម Manchester United ទៅ​ហើយ​នោះ ឥឡូវនេះអ្នកគាំទ្រអាចនឹង​ទំនាក់​ទំនងរវាង Kai Rooney និង Cristiano Jr​ លេង​វិញ​ម្ដង។ យោងតាមប្រភពព័រទុយហ្គាល់ A Bola កូនប្រុសរបស់ Ronaldo ឈ្មោះ Cristiano Jr នឹងចូលរួមជាមួយយុវជនបិសាចក្រហម បន្ទាប់ពីឪពុករបស់គាត់​វិល​ត្រឡប់​មកកាន់ទឹកដី Old Trafford វិញ។…

PicsArt_09 01 02.25.27
មិត្តអ្នកអាន

បើកបៀមើលជោគជតារាសី៖ ធ្វើយ៉ាងណាទើបទទួលបានស្នេហាដ៏ប្រពៃមួយ នៅក្នុងជីវិត?

រើសគំនរសន្លឹកបៀមួយ ដែលទាក់ទាញអ្នកបំផុត ដើម្បីដឹងថា អ្នកគួរធ្វើយ៉ាងធ្វើបានជួយបស្នេហ៍ដ៏ល្អមួយ ។ វិធីទស្សន៍ទាយ ១. ផ្តោតអារម្មណ៍បានល្អហើយធ្វើការអធិស្ឋាន ២. ជ្រើសរើសលេខសន្លឹកបៀ ដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់ ៣. អានការទស្សន៍ទាយ   គំនរទី ១ ទឹកបៀចង់ប្រាប់អ្នកថា កុំរង់ចាំ! ប្រសិនបើអ្នកចាប់អារម្មណ៍លើនរណាម្នាក់ សូមប្រមូលភាពក្លាហានចូលចូលទៅនិយាយសួស្តីមុន សូមធ្វើដូចជាបុរសនៅក្នុងទឹកបៀ ធ្វើជាមនុស្សដែលហ៊ានធ្វើវា ។ នរណាទៅដឹង! ថាមិនត្រូវ គេក៏ប្រហែលជាកំពុងរង់ចាំអ្នកផងក៏ថាបាន ។ ត្រូវមានភាពជាខ្លួនឯង ឲ្យដឹងសដឹងខ្មៅតែម្តងថាគេចូលចិត្តយើង ឬអត់? ម្យ៉ាងវិញទៀតស្នេហាល្អផ្តើមចេញពីខ្លួនអ្នក ប្រសិនបើគេក៏ចូលចិត្តយើងដែរ…

Bvgfg
សង្គម

កុំចាក់ចោល! ទឹកលាងអង្ករ អាចច្នៃមកក្លាយជាប្រយោជន៍ធំ ៨ មិនគួរឲ្យជឿ

របស់ដែលលែងប្រើប្រាស់មួយចំនួន សុទ្ធតែមានប្រយោជន៍ហួសពីការរំពឹងទុករបស់អ្នករាល់គ្នា តួយ៉ាងដូចជាទឹកដែលលាងអង្ករហើយនេះ ក៏អាចផ្តល់ប្រយោជន៍ធំៗដល់ទៅ ៨ ផងដែរ។ ដូច្នេះកុំចាក់ចោលនាំខាត មកច្នៃជាប្រយោជន៍ដូចខាងក្រោម៖ ៦) ព្យាបាលមុខមុន អ្នកអាចយកទឹកអង្ករមកលាងមុខ ព្រោះវាអាចកាត់បន្ថយជាតិខ្លាញ់នៅលើមុខ ពោលខ្លាញ់ក៏រាប់បានជាមូលហេតុនាំឲ្យកើតមុន។ ៥) ប្រើជាមួយម៉ាសបិទមុខ អ្នកគ្រាន់តែយកម៉ាសបិទមុខធម្មតា មកត្រាំជ្រលក់ទឹកលាងអង្ករឲ្យសើម ហើយយកមកបិទលើមុខទុកចោលរយៈពេល ២០ នាទី ហើយមិនចាំបាច់លាងសម្អាតឡើយ។ ទម្លាប់ធ្វើបែបនេះ ធានានឹងធ្វើឲ្យស្បែកមុខភ្លឺរលោង។ ៤) លាងសក់ ក្រោយកក់សក់ហើយ អ្នកអាចបន្ថែមយកទឹកអង្ករនេះមកលាងសក់បន្ថែមមួយតង់ទៀតប្រមាណ ១០ នាទី សឹមលាងទឹកចេញ នោះក៏អាចជួយឲ្យសក់ទន់ និងភ្លឺរលោងជាងមុនផងដែរ។…

1234531568.0
កីទ្បា

[ផ្លូវការ] កីឡាករជប៉ុន Tomiyasu ផ្ទេរ​មកក្លឹបម្ចាស់ជើងឯក PL ១៣ សម័យកាល

ក្លឹប​ Arsenal នៅ​ថ្ងៃ​ចុង​ក្រោយ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ពួក​គេ​ក៏​សម្រេច​បាន​ការ​នាំ​យក​កីឡាករ​មួយ​រូប​បន្ថែម​ទៀត​ផង​ដែរ នោះ​គឺ​នៅ​តំបន់​ការពារ​ក្រោម កីឡាករ Takehiro Tomiyasu មក​ពី​ក្លឹប Bologna។ កាំភ្លើង​ធំ​បាន​ចាយ​លុយ ១៨,៦ លាន​អឺរ៉ូ នាំ​យក​យុវជន​វ័យ ២២ ឆ្នាំ មក​ចុះ​កុងត្រា​ដល់​ឆ្នាំ ២០២៥។ Tomiyasu បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​កំឡុង​ពេល​លេង​ឲ្យ​ក្លឹប​នៅ​ឯ​ប្រទេស​បែលហ្សិក Sint-Truiden មុន​ត្រូវ​បាន​ក្លឹប Bologna ចាយ​លុយ ៧ លាន​អឺរ៉ូ​ទិញ​យក​នៅ​ឆ្នាំ ២០១៩។ បង្ហាញ​ខ្លួន​សរុប ៦៤ ប្រកួត គេ​រក​បាន ៣…

Sdssd
កីទ្បា

Ronaldo ធ្លាក់​មក​លេខ ៧ ហើយ ក្នុង​បញ្ជី​កីឡាករ​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​ទាំង ១០ ក្នុង​លោក

តើ​កីឡាករ​រូប​ណា​ទៅ​ ដែល​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​ក្នុង​លោក? តាម​រយៈ​ការ​អាប់ដែត​តម្លៃ​ពលកម្ម​ថ្មី​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា​មាន​ការ​ប្រែប្រួល​ខ្លាំង ជា​ពិសេស​គឺ Cristiano Ronaldo ដែល​លោក​បាន​ផ្ទេរ​មក​ក្លឹប​ថ្មី ហើយ​បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី ៧។ ចំណែក​ឯ Messi ក្រោយ​ការ​ផ្ទេរ​ទៅ​ក្លឹប​បារាំង Paris Saint-Germain ក៏​នាំ​ឲ្យ​លោក បន្ត​ឈរ​នៅ​លេខ​រៀង​ទី ១ ដដែល។ យើង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង ១០ ដូច​ខាង​ក្រោម៖ ១០) Robert Lewandowski (Bayern Munich) ទទួល​បាន ៤៨៣ ០០០ ដុល្លារ/សប្តាហ៍ ៩)…

3473
កីទ្បា

សែស្រឡាយ​ម្ចាស់​ក្លឹប PSG ​ថា​នឹង​ធ្វើ​រឿង​នេះ ដោយ​មិន​ឲ្យ Real យក​បាន Mbappe ស្រួលៗ​ទេ

ការ​ចរចា​រវាង​ភាគី​ក្លឹប Real Madrid និង Paris Saint-Germain លើ​ការ​ចង់​បាន Kylian Mbappe គឺ​សម្រេច​ថា មិន​អាច​ទៅ​រួច​នោះ​ទេ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ។ ដូច្នេះ​ការ​ចរចា​អាច​នឹង​អូស​បន្លាយ​ទៅ​ដល់​ខែ​មករា ឬ​ចុង​បញ្ចប់​រដូវ​កាល​ក្រោយ។ យ៉ាង​ណា​សារ​ក្រោយ​នេះ ដ្បិត Real មិន​អាច​យក​ជើង Mbappe មក​លេង​រយៈ​នៅ​រដូវ​កាល​ថ្មី ២០២១/២២ ប៉ុន្តែ​ពួក​គេ​ក៏​អាច​ចំណាយ​លើ​ការ​ចាយ​វាយ​ ២០០ លាន​អឺរ៉ូ​ផង​ដែរ ព្រោះ​អី​កីឡាករ​បារាំង​នឹង​ត្រូវ​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ ហើយ​លឺ​ដំណឹង​ថា ក្លឹប​អេស្ប៉ាញ​នឹង​ចរចា​លក្ខណៈ Pre-Contract ជាមួយ​កីឡាករ​នៅ​ដើម​ខែ​មករា​ មុន​សម្រេច​បង្ហាញ​វត្តមាន​គេ​នៅ​ខែ​កក្កដា ឆ្នាំ ២០២២។ វា​អាច​ជា​មិន​កើត​ឡើង​ស្រួលៗ​ដូច​ការ​រំពឹង​ទុក​ទេ…

ហ្ហ្
កីទ្បា

ចេញ​មក​ហើយ​តម្លៃ​ពលកម្ម​របស់ Ronaldo នៅ United បាន​ទាប​ជាង​ឆ្ងាយ ខុស​ពី​ការ​រំពឹង​ទុក

ក្លឹប Man Utd បាន​ប្រកាស​ជា​ផ្លូវការ​នៅ​កិច្ច​កុងត្រា​របស់ Cristiano Ronaldo កាល​ពី​ម្សិល​មិញ ដោយ​បញ្ជាក់​ថា​ តារា​ឆ្នើម​ព័រទុយហ្គាល់​នឹង​ឈរ​ជើង​លើ​សុពលភាព​រយៈ​ពេល ២ ឆ្នាំ បូក​នឹង​ជម្រើស​បន្ត​ថ្មី ១ ឆ្នាំ ដែល​មាន​ន័យ​ថា CR7 អាច​ឈរ​ជើង​នៅ Old Trafford ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤។ យ៉ាង​ណា​ការ​ផ្ទេរ​មក Old Trafford សារ​នេះ Ronaldo នឹង​មិន​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​ក្រាស់ក្រែល​ដូច​លំដាប់​កីឡាករ​នៅ PSG និង​ក្លឹប​មួយ​ចំនួន​នៅ​អេស្ប៉ាញ​នោះ​ទេ ពោល​ដ្បិត​មាន​ឈ្មោះ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​នៅ Premier…

Maxresdefault
កីទ្បា

Sir Alex តេ​ទៅ Ronaldo ប្រាប់​ពាក្យ​មួយ​ម៉ាត់​នេះ មុន​ការ​ផ្ទេរ​មក Old Trafford កើត​ឡើង

ក្លឹប​បិសាច​ក្រហម Man Utd បាន​ចាយ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្នុង​ការ​ចរចា​នាំ​យក Cristiano Ronaldo ហើយ​ផ្តាច់​ចង្វាក់​ចរចា​រវាង​គេ​និង​ក្លឹប Man City ដែល​លេចលឺ​ថា​មាន​ការ​ទាក់ទង​គ្នា​ច្រើន​ថ្ងៃ​មក​ហើយ។ នៅ​ពី​ក្រោយ​ការ​ផ្ទេរ​នោះ គេ​ជឿ​ថា​មាន​បុគ្គល​សំខាន់ ២​ រូប​ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​អូសទាញ​ចិត្ត​ឲ្យ Ronaldo ផ្ទេរ​មក Old Trafford នោះ​គឺ​នាយក​ជាន់​ខ្ពស់​លោក Ed Woodward និង​អតីត​គ្រូ​ចាស់​លោក Sir Alex Ferguson។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​សារព័ត៌មាន Dharmesh Sheth។ និយាយ​ប្រាប់ Sky Sports…

13
សុខភាព

ទឹកឃ្មុំក្រូចឆ្មាល្អណាស់ ប៉ុន្តែក៏មានគ្រោះថ្នាក់ខ្លាំងដែរសម្រាប់សុខភាព ពិសេសអ្នកមានជំងឺមួយនេះ!

ជំងឺទឹកនោមផ្អែមគឺជាជំងឺគ្រោះថ្នាក់ដែលបង្កឱ្យមានផលវិបាកជាច្រើនដែលអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលា។ ការសិក្សាបានបង្ហាញថា ស្ត្រីងាយនឹងកើតជំងឺទឹកនោមផ្អែមជាងបុរសហើយសូម្បីតែនៅពេលដែលពួកគេមានជំងឺក៏ដោយក៏ពួកគេងាយនឹងមានផលវិបាកច្រើនជាងដែរ។ មានមូលហេតុជាច្រើននៃជំងឺទឹកនោមផ្អែមដែលក្នុងនោះមិនអាចនិយាយអំពីទម្លាប់ថែទាំសុខភាពខុសដូចជាការផឹកទឹកទឹកឃ្មុំ។ ការទទួលទានទឹកទឹកឃ្មុំជារៀងរាល់ថ្ងៃមិនត្រឹមតែជួយឱ្យស្បែកស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងផ្តល់សំណើមដល់ពោះវៀនពន្លឿនការបញ្ចេញជាតិពុលនិងកាកសំណល់ក្នុងរាងកាយធ្វើអោយប្រសើរឡើងនូវការទល់លាមក។ ទោះយ៉ាងណាក៏ដោយទឹកឃ្មុំមិនគួរត្រូវបានផឹកច្រើនឡើយជាពិសេសអ្នកជំងឺទឹកនោមផ្អែមដែលប្រើច្រើននឹងមានគ្រោះថ្នាក់កាន់តែខ្លាំង។ យោងតាមវេជ្ជបណ្ឌិតទូទៅ Bui Dac Sang បានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមមិនគួរទទួលទានអាហារច្រើនដែលមានសន្ទស្សន៍គ្លីសេមិកខ្ពស់នោះទេ។ ទន្ទឹមនឹងនេះទឹកឃ្មុំមានជាតិ glucose និង fructose ខ្ពស់ស្ករតិចតួចដែលអាចស្រូបចូលដោយផ្ទាល់ទៅក្នុងចរន្តឈាម។ ដោយឡែក អ្នកជំងឺទឹកនោមផ្អែមប្រសិនបើប្រើទឹកឃ្មុំជាប្រចាំនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស។ លើសពីនេះការប្រើប្រាស់ទឹកឃ្មុំច្រើនពេកក៏ជាមូលហេតុនៃការឡើងទម្ងន់ផងដែរ ដោយសារទឹកឃ្មុំមានផ្ទុកជាតិ fructose កាលណាមានសារធាតុនេះច្រើនពេកនឹងនាំឲ្យមានហានិភ័យនៃការធាត់និងបញ្ហាសុខភាពផ្សេងទៀតដោយសារតែមាតិកាជាតិស្ករខ្ពស់របស់វា៕ ប្រភព៖ បរទេស ដោយ៖ សុភាព

Antoine Griezmann Returns To Atleti After Deal With Barcelona
កីទ្បា

បង្វិល​ភព​ហើយ! ​ថ្ងៃ​ចុង​ក្រោយ​ Girezmann បែរ​ត្រលប់​ទៅ At ហើយ​ម្នាក់​នេះ​ផ្ទេរ​ទៅ Chelsea

ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្នាំ ២០២១ ហាក់​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន ជា​ពិសេស​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ដោះដូរ​មួយ​ចំនួន​បាន​កើត​ឡើង​ទាំង​មិន​បាន​រំពឹង​ទុក​មុន។ ជាក់ស្តែង​ដូច​ករណី​របស់ Antoine Griezmann ដែល​សុខ​ស្រាប់​តែ​សម្រេច​ការ​ផ្ទេរ​វិល​ត្រលប់​មក​កាន់​ក្លឹប Atletico Madrid ហើយ​ក្លឹប​ At ក៏​បាត់បង់​កីឡាករ​មួយ​រូប​វិញ​ឲ្យ​ទៅ​ក្លឹប Chelsea។ ក្នុង​កិច្ច​ព្រមព្រៀង​ថ្ងៃ​ចុង​ក្រោយ Antoine Griezmann បាន​ព្រមព្រៀង​លើ​លក្ខខណ្ឌ​ខ្ចី​ជើង​ផ្ទេរ​ទៅ Atletico រយៈ​ពេល ១ រដូវ​កាល ជាមួយ​ជម្រើស​ទិញ​ផ្តាច់​តម្លៃ ៤០ លាន​អឺរ៉ូ នៅ​ក្រោយ​បញ្ចប់​រដូវ​កាល ២០២១/២២។ ដូច​គ្នា​ទៅ​នឹង Atletico ក៏​បាន​ដាក់​ឲ្យ…

12
សុខភាព

ចែករំលែក! អាហារទាំងនេះ មិនគួរទុកមួយយប់រួចញាំនៅថ្ងៃបន្ទាប់ឡើយ ព្រោះគ្មានប្រយោជន៍និងប៉ះពាល់សុខភាពខ្លាំង

អាហារខ្លះសំបូរសារធាតុចិញ្ចឹមប៉ុន្តែក៏ងាយនឹងបំផ្លាញដល់សុខភាពយ៉ាងខ្លាំងណាស់ដែរ។ ដូច្នេះ អ្នកគួរតែចំអិនឱ្យបានគ្រប់គ្រាន់ឆ្អិនល្អនិងទទួលទានទាំងអស់នៅក្នុងថ្ងៃតែមួយមិនមែនទុកមួយយប់ទេ។ ទាំងនេះជាប្រភេទអាហារដែលអ្នកមិនគួរទុកមួយយប់រួចយកមកទទួលទាននៅថ្ងៃបន្ទាប់ឡើយ។ ផ្សិត ផ្សិតគឺជាអាហារមួយប្រភេទដែលសំបូរទៅដោយសារធាតុចិញ្ចឹមហើយអាចកែច្នៃជាមុខម្ហូបដ៏ទាក់ទាញជាច្រើន។ ទោះយ៉ាងណាក៏ដោយអ្នកត្រូវចងចាំរឿងមួយគឺមិនត្រូវទទួលទានផ្សិតនៅពេលយប់ទេ។ ផ្សិតមានអំបិលច្រើន ដូច្នេះ ពួកវាងាយបង្កើតជាតិនីត្រាតដែលអាចបណ្តាលឱ្យពុលនិងរាគ ប្រសិនបើចម្អិនហើយទុកចោលមួយយប់។ បន្លែស្លឹកបៃតង បន្ទាប់ពីកែច្នៃនៅសីតុណ្ហភាពខ្ពស់មាតិកានីត្រាតនៅក្នុងបន្លែត្រូវបានបម្លែងទៅជានីត្រាតយ៉ាងងាយស្រួលជាពិសេសនៅពេលអ្នកទុកវាចោលមួយយប់។ ក្រៅពីនេះបរិមាណសារធាតុចិញ្ចឹមនៅក្នុងបន្លែកែច្នៃមានការថយចុះតាមពេលវេលា។ បន្លែនៅសល់កាន់តែយូរជីវជាតិកាន់តែតិច។ ដូច្នេះការទទួលទានបន្លែច្រើនពេករយៈពេលយូរមិននាំមកនូវផលប្រយោជន៍សុខភាពឡើយថែមទាំងបង្កើនហានិភ័យនៃជំងឺទៀតផង។ ទឹក​សណ្ដែក ទឹកដោះគោសណ្តែកគឺជាភេសជ្ជៈដែលមានជីវជាតិសមស្របសម្រាប់មុខងារជាច្រើននៅក្នុងរាងកាយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែកំណត់ការទុកទឹកដោះគោសណ្តែកត្រឹមមួយយប់។ ទឹកដោះគោសណ្តែកនៅពេលដែលត្រូវខ្យល់ចូលនិងបង្កើតឱកាសអំណោយផលសម្រាប់បាក់តេរីជាច្រើនប្រភេទផ្សេងៗគ្នាដែលបណ្តាលឱ្យមានការផ្លាស់ប្តូរក្លិននិងរសជាតិ។ ទោះបីជាអ្នកទុកទឹកដោះគោសណ្តែកក្នុងទូទឹកកកពេញមួយយប់ក៏ដោយភេសជ្ជៈនេះនៅតែអាចបំផ្លាញនិងបង្កឱ្យខូចក្រពះបានដែរ។ ស៊ុត Peach ស៊ុត Peach វាមានរសជាតិទន់និងមានជាតិខាញ់ ដូច្នេះមនុស្សជាច្រើនតែងតែចូលចិត្តទទួលទានវា។ ទោះយ៉ាងណានេះក៏ជាប្រភេទអាហារដែលអ្នកមិនគួរទុកចោលមួយយប់ហើយញ៉ាំវានៅថ្ងៃបន្ទាប់ផដែរ។ ស៊ុតដែលមិនទាន់ឆ្អិនពេញលេញមានន័យថា បាក់តេរីមិនត្រូវបានបំផ្លាញទាំងស្រុងទេ។ ដូច្នេះសម្រាប់ស៊ុតចំហុយអ្នកគួរញ៉ាំវាទាំងអស់ក្នុងមួយថ្ងៃ។ ចំពោះស៊ុតរឹងប្រសិនបើសំបកមិនត្រូវបានប្រេះទេអ្នកនៅតែអាចទុកវាឱ្យត្រជាក់ហើយប្រើវានៅថ្ងៃបន្ទាប់បានយ៉ាងងាយស្រួល។…

6
សុខភាព

កុំមើលស្រាលឲ្យសោះ! នេះជាភេសជ្ជៈងាយៗ តែធ្វើឲ្យឡើងគីឡូលឿនណាស់!

ជាការពិតណាស់ដែលថាមនុស្សម្នាក់ៗតែងតែចង់មានសុខភាពល្អ រឹងមាំ មានសម្រសស្រស់ស្អាត រាងស្លីម ដូចក្ដីប៉ងប្រាថ្នា ប៉ុន្តែគ្រប់គ្នាប្រហែលជាមិនដឹងថា ការទទួលភេសជ្ជៈក៏ជារឿងចាំបាច់មួយដែលត្រូវគិត ថា ភេសជ្ជៈណាល្អសម្រាប់សុខភាព និងភេសជ្ជប្រភេទណាដែលនាំគ្រោះថ្នាក់ដល់រាងកាយបាន។ ខាងក្រោមនេះជាប្រភេទផេសជ្ជៈមួយចំនួន ដែលអ្នកតែងតែទទួលទានតែមិនបានដឹងពិអត្ថប្រយោជន៍របស់វា។ ១. ភេសជ្ជៈ ភេសជ្ជៈដែលមានជាតិកាបូនដូចជា coca, soda ជាភេសជ្ជៈដែលអ្នកគួរតែបោះបង់ប្រសិនបើអ្នកចង់សម្រកទម្ងន់បានឆាប់។ ការទទួលទានភេសជ្ជៈដែលមានជាតិកាបូនច្រើនបង្កើនបរិមាណជាតិខ្លាញ់ក្នុងរាងកាយបង្កទៅជាខ្លាញ់ក្បាលពោះ។ ២. ទឹកផ្លែឈើកំប៉ុង ទឹកផ្លែឈើអាចធ្វើឲ្យមានសុខភាពល្អជាងភេសជ្ជៈ។ ទឹកផ្លែឈើមានសារធាតុផ្សំសំខាន់គឺ corn syrup ដែលមានជាតិ fructose ខ្ពស់។ corn syrup មានជាតិផ្អែមជាងស្ករដែលរំញោចចំណង់អាហារ។ ៣.…

Untitled 1
កីទ្បា

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាប្រកាសលុប​ពានរង្វាន់បាល់​ទាត់ចំនួន​បី

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបាន​ផុស​ក្នុង​បណ្ដាញ​សង្គមរបស់​ខ្លួន​ថានឹង​ធ្វើការ​លុប​ចោល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក បាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ។ “យោងតាមស្មារតីអង្គប្រជុំ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចលប់ចោលការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ និង១៨ឆ្នាំ “។ ក្រោយពិចារណាយ៉ាងម៉ត់ចត់លើសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារព្រឹត្តិការណ៍ជំងឺ​កូវីដ​-១៩​សហគមន៍ ២០កុម្ភៈ មិនទាន់មានការថមថយ ដែលធ្វើអោយប៉ះពាល់ដល់សកម្មភាពប្រមូលផ្ដុំ និងហ្វឹកហាត់របស់ក្រុមយុវជនតាមបណ្ដារាជធានី-ខេត្ត មិនអាចបន្តការប្រកួតតាមកាលវិភាគបាន ក្រោយការពន្យាពេល និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ”។ “ក្រោយការសម្រេចលុបចោលការប្រកួតខាងលើនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បាននឹងកំពុងរៀបចំការប្រកួតសម្រាប់រដូវកាលថ្មីនាពេលខាងមុខនេះផងដែរ។ ចំពោះការប្រកួតពានរង្វាន់បាល់ទាត់នារី សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចឲ្យក្រុមទាំងពីរដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតជម្រើសជើងឯកបាល់ទាត់នារី និងទទួលបានជ័យលាភីលេខ១ស្ទួន”។ បញ្ជាក់ឡើង​វិញ​ផង​ដែរថា! ការ​ប្រកួតជម្រើសជើង​ឯកពានរង្វាន់បាល់ទាត់នារីរក​ឃើញ​ក្រោម​ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយ​ប៉ុន្តែ​ដោយ​សារកូវីដ១៩​ញ៉ាំញី​ពេក មិន​អាច​ធ្វើ​ឱការ​ប្រកួត​ដំណើរ​ការ​ទៅ​បាននោះ​ទេ។ ក្រុម​ដែល​ឡើងវគ្គផ្ដាច់​ព្រ័ត្នេះ​គឺ ក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ និងក្រុមព្រះខ័នរាជស្វាយរៀង…

15
សង្គម

ស្រីៗត្រូវអាន! បើមិនចង់ឲ្យសក់ខូចធ្ងន់ធ្ងរ សូមបោះចោលទម្លាប់នេះភ្លាម!

ជាការពិតចំពោះអ្នកដែលមានសក់ខ្លីច្រើនតែមានភាពងាយស្រួលក្នុងការជ្រើសរើសស្ទីលម៉ូដសក់ហើយថែមទាំងអាចថែរក្សាសក់របស់ពួកគេបានល្អ នៅពេលចូលគេងក៏អាចសម្រាកបានស្រួលផងដែរ។ ដោយឡែកចំពោះក្មេងស្រីដែលមានសក់វែងជារឿយៗទុកនិងទម្លាក់នៅពេលចូលគេងដោយគិតថាការទម្លាក់សក់គឺគ្រាន់តែជារឿងរំខានមួយប៉ុណ្ណោះនៅពេលព្រឹកឡើង។ ជាក់ស្ដែងការធ្វើទម្លាប់នេះជាប្រចាំអាចបណ្តាលឱ្យមានគ្រោះថ្នាក់ច្រើនដែលអ្នកត្រូវតែដឹង។ ១. ធ្វើឲ្យអ្នកភ្ញាក់ឡើងជាមួយនឹងសក់រញ៉េរញ៉ៃ ចលនានៃការគ្រវីក្បាលសក់ក្នុងពេលគេងនឹងធ្វើឱ្យសក់របស់អ្នករួញព្រោះអំឡុងពេលគេងសក់ត្រូវជូតទល់នឹងខ្នើយ បង្កើតការកកិតខ្លាំង។ ការធ្វើទម្លាប់នេះជាបន្តបន្ទាប់នឹងធ្វើឱ្យសក់របស់អ្នកមិនត្រឹមតែមិនល្អនោះទេប៉ុន្តែថែមទាំងធ្វើឱ្យសក់ស្ងួតទៀតផង។ យ៉ាងណាមិញ សក់រញ៉េរញ៉ៃក៏បណ្តាលឱ្យសក់ខូច កាន់តែស្តើង។ ២. ធ្វើឲ្យអ្នកកើតមុន ប្រសិនបើអ្នកមានស្បែកងាយនឹងកើតមុនអ្នកមិនគួរទុកឱ្យសក់ប៉ះមុខអ្នកឡើយ ព្រោះផលិតផលក្រែមបន្ទន់សក់ដែលមានកកកុញនៅក្នុងសក់អាចជាប់នឹងស្បែកមុខធ្វើឱ្យស្ទះរន្ធញើសនិងបណ្តាលឱ្យបែកចុង មនុស្សភាគច្រើនដែលមានសក់វែងក៏មានមុននៅលើខ្នងរបស់ពួកគេដែរព្រោះសក់គ្របពីខាងក្រោយធ្វើឱ្យស្បែកកើតមុន។ ៣. ធ្វើឲ្យសក់មិនដុះ សក់ដែលត្រូវបានគេត្រដុសជាប្រចាំនិងត្រូវរងសម្ពាធខ្លាំងមិនអាចលូតលាស់លឿនទេ នោះហើយជាមូលហេតុដែលអ្នកត្រូវប្រយ័ត្នរាល់ពេលដែលអ្នកថែរក្សាសក់របស់អ្នកអ្នកមិនចាំបាច់ចងវានៅពេលអ្នកចូលគេងនោះទេ ប៉ុន្តែអ្នកគ្រាន់តែរុំកន្សែងឬខ្សែយឺតទន់បានហើយ។ ៥. ធ្វើឲ្យសក់ពុះចុង សក់បែកចុងកាន់តែច្រើនអ្នកនឹងមានអារម្មណ៍ថាមិនស្រួល។ អ្នកត្រូវចងចាំថា ចលនានៃការគេងរបស់អ្នកនឹងធ្វើឱ្យសក់របស់អ្នកផុយ, បែកចុង, បាត់បង់ជាតិសំណើម។ ៦. ប៉ះពាល់ដល់គុណភាពនៃការគេង ការចូលគេងដោយទម្លាក់សក់ចុះក្រោមមិនត្រឹមតែខ្ជះខ្ជាយពេលវេលានៅពេលព្រឹកប៉ុណ្ណោះទេ…

11
សង្គម

ដើម្បីក្លាយជាស្ត្រីដ៏មានតម្លៃ អ្នកគួរចងចាំនូវការពិត ៤ យ៉ាងនេះឱ្យបានច្បាស់!

ស្រ្តីគ្រប់រូបក្នុងការរស់នៅតែងតែត្រូវការជីវិតគូដែលមានលក្ខណៈល្អ ការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក ចង់មានភាពជាខ្លួនឯង ព្រមទាំចង់ឲ្យជីវិតមានភាពរីករាយពេញលេញនិងមានសុភមង្គលទៀតផង។ ប៉ុន្តែប្រសិនបើអ្នកមិនអាចរង់ចាំបុរសណាម្នាក់មកបំពេញជីវិតអ្នកឬធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ វាអាចប្រហែលជាអ្នកនឹងត្រូវរង់ចាំយូររហូតនឹងមិនអាចជួប។ ដូច្នេះតើស្ត្រីដែលមានតម្លៃខ្ពស់ត្រូវប្រកាន់ខ្ជាប់អ្វីខ្លះ? ១ត្រូវចងចាំជានិច្ចថាអ្នកជាស្ត្រីដែលមានតម្លៃខ្ពស់ ដើម្បីទទួលបានទម្លាប់នៃការគិត អារម្មណ៍និងការរស់នៅតាមរបៀបនេះ សូមសង្កេតមើលពីរបៀបដែលអ្នកនិយាយជាមួយខ្លួនឯងថា តើអ្នកកំពុងដាក់ខ្លួនអ្នកទេ? ជំនួសវាដោយគិតផ្ទុយ ដំបូងអ្នកនឹងមានអារម្មណ៍ថា មិនពិតឬពិបាកជឿលើខ្លួនឯង។ ប៉ុន្តែនេះគឺជារបៀបដែលដំណើរការដោយចិត្តរបស់អ្នក ហើយនៅពេលអ្នកដឹងពីរបៀបស្រឡាញ់ខ្លួនឯងនោះអ្នកគឺជាស្ត្រីដែលមានតម្លៃខ្ពស់បំផុត។ ២.ត្រូវមានជីវិតពេញលេញ អ្នកមិនអាចរង់ចាំបុរសណាម្នាក់ចូលមកបំពេញជីវិតឬធ្វើឱ្យអ្នកមានអារម្មណ៍រីករាយឡើយ។ ប្រហែលជាអ្នកនឹងត្រូវរង់ចាំយូរឬជារៀងរហូតនឹងមិនអាចជួបក៏ថាបាន។ ដូច្នេះតើស្ត្រីដែលមានតម្លៃខ្ពស់ត្រូវធ្វើអ្វី? ពួកគេប្រាកដជាផ្តោតលើការកសាងជីវិតដែលពោរពេញដោយមិត្តភក្តិចំណង់ចំណូលចិត្តអាជីពនិងអ្វីៗដែលធ្វើឱ្យពួកគេសប្បាយចិត្ត ដូចជា ការធ្វើដំណើរ ការអាន ការហាត់ប្រាណថែរក្សាខ្លួន យ៉ាងណាជីវិតរបស់អ្នកត្រូវមានវត្ថុមានតម្លៃដើម្បីធ្វើជាស្ត្រីដែលមានតម្លៃខ្ពស់។ ៣.ត្រូវធ្វើឱ្យរូបរាងរបស់អ្នកល្អឥតខ្ចោះជានិច្ច នៅពេលអ្នកមើលទៅល្អជាងមុននោះអ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង ដូចជាការពាក់ស្បែកជើងដែលមានផាសុកភាពនិងការតុបតែងខ្លួនដ៏ទាក់ទាញ។ ការមើលទៅខ្លួនឯងស្រស់ស្អាតក៏អាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកចំពោះខ្លួនឯងបានដែរ។ ៤.ត្រូវមានព្រំដែនផ្ទាល់ខ្លួន…

7
សង្គម

មិត្តៗនារីគួរយល់! ភាពស្រស់ស្អាតមិនមែនកើតចេញពីការផាត់មុខទេ ប៉ុន្តែបង្ហាញឲ្យឃើញតាមរយៈរបស់សាមញ្ញៗទាំងនេះ

ស្ត្រីជាច្រើននៅតែគិតថាប្រសិនបើពួកគេចង់ស្អាតនោះគឺគ្រាន់តែត្រូវការទិញសំលៀកបំពាក់ដ៏ប្រណិតការតុបតែងដោយមានលាបបបូរមាត់បន្តិចនិងលាបម្សៅខ្លះៗ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកត្រូវដឹងថា ភាពស្រស់ស្អាតដោយធម្មជាតិត្រូវតែចេញពីខាងក្នុងទើបជាសម្រស់ពិតនិងស្ថិតស្ថេរតាមពេលវេលារហូតទៅ។ ដូច្នេះចំពោះមនុស្សស្រីដែលចង់ស្អាតក្នុងក្រសែភ្នែកអ្នកដទៃត្រូវដឹងរឿងនេះទាំងអស់នេះដូចខាងក្រោម៖ ១. ស្ត្រីស្រស់ស្អាតដឹងពីរបៀបរកលុយនិងបំពេញតម្រូវការចាំបាច់ផ្ទាល់ខ្លួន។ ២. ស្ត្រីស្រស់ស្អាតមិនរត់តាមអ្វីដែលហួសពីសមត្ថភាព មិនបញ្ឆោតខ្លួនឯងឬគុណតម្លៃខ្លួនឯង។ ពួកគេតែងតែដឹងពីជំហរនិងរបៀបរស់នៅតាមរបៀបដែលមនុស្សគោរពបំផុត។ ៣. ស្រីស្អាតគ្រាន់តែត្រូវការមើលខ្លួនឯងថាស្រស់ស្អាតហើយមិនរំពឹងថាមានពាក្យសរសើរពីអ្នកដទៃ ព្រោះពួកគេដឹងថា ពេលខ្លះការសរសើរគ្រាន់តែជារឿងសង្គមប៉ុណ្ណោះ។ ៤. ស្ត្រីស្រស់ស្អាតតែងតែដឹងពីរបៀបនិយាយដោយភាពឆ្លាតវៃនិងឆ្លាតបំផុត។ ពួកគេមិនបិទខ្លួនឯនិងអនុញ្ញាតឱ្យអ្នកដទៃនិយាយជាមួយពួកគេជាមុនហើយបន្ទាប់មកបើកបេះដូងទទួលយក។ ៥. ស្ត្រីស្រស់ស្អាតតែងតែដឹងថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ដរាបណាពួកគេនៅតែបន្តធ្វើអ្វីដែលអ្នកប្រាថ្នានោះថ្ងៃណាមួយភាពជោគជ័យនឹងមកដល់។ ៦. ស្ត្រីស្រស់ស្អាតមិនសោកស្តាយដោយសារពាក្យថា ប្រមាថ។ ពួកគេនឹងជ្រើសរើសយកជីវិតដែលមានសន្តិភាពដោយគ្មានការប្រកួតប្រជែងនិងគ្មានការរើសអើង។ ពួកគេដឹងថា មនុស្សគ្រប់រូបមានជីវិតតែមួយដើម្បីរស់នៅ ដូច្នេះ ហេតុអ្វីបានជាច្រណែន? ៧. ស្ត្រីស្រស់ស្អាតតែងតែដឹងថាមនុស្សជោគជ័យគឺជាអ្នកដែលរស់នៅដោយមានសេចក្តីសុខជារៀងរាល់ថ្ងៃមិនមែនប្រកួតប្រជែងដើម្បីភាពល្បីល្បាញឡើយ។ ដូច្នេះពួកគេតែងតែជ្រើសរើសជីវិតដែលល្អបំផុតនិងងាយស្រួលបំផុតសម្រាប់ខ្លួនឯង។…