Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
9
សង្គម

តាមក្បួនហុងស៊ុយ! ប្រសិនបើបើកទ្វារធំមកឃើញវត្ថុអស្ចារ្យទាំង ៥ នេះ កំណត់ថា ទោះធ្វើការយូរប៉ុណ្ណាក៏គ្មានលុយចូលផ្ទះ ហើនៅតែក្ររហូត

តាមគំនិតរបស់ហុងស៊ុយ ប្រសិនបើការបើកទ្វាចូលផ្ទះហើយមើលឃើញនូវវត្ថុទាំងនេះ វាជារឿងដែលមិនល្អសម្រាប់ម្ចាស់ផ្ទះឡើយ ព្រោះអាចធ្វើឱ្យម្ចាស់ផ្ទះខ្ជះខ្ជាយលុយកាក់និងខាត់បង់ទ្រព្យសម្បត្តិ។ ដូច្នេះដើម្បីឲ្យមានភាពសុខសាន្តនិងអាជីវកម្មរីកចំរើន ម្ចាស់ផ្ទះត្រូវរកវិធីដោះស្រាយឱ្យបានឆាប់។ ខាងក្រោមនេះជាចំណុចដែលអ្នកគួរពិចារណាឡើងវិញ៖ បើកទ្វារមកឃើញសំរាម មនុស្សចាស់ជឿថា ទ្វារសំខាន់ណាស់ព្រោះជាផ្លូវស្វាគមន៍ព្រះនៃទ្រព្យសម្បត្តិ។ ការទុកឱ្យមានភាពមិនស្អាតនៅមុខផ្ទះ ដូចជា សំរាមនៅមុខផ្ទះអាចប៉ះពាល់ដល់ចរន្តខ្យល់និងសំណាងរបស់ម្ចាស់ផ្ទះ។ ពេលខ្លះផ្ទះត្រូវបានសាងសង់ឡើងក្នុងទីតាំងល្អស្របតាមហុងស៊ុយ ប៉ុន្តែដោយសារគំនរសំរាមនៅមុខផ្ទះនោះអ្វីគ្រប់យ៉ាងត្រូវបានក្រឡាប់។ ដូច្នេះយកល្អ គួរតែរក្សាតំបន់នៅមុខផ្ទះឱ្យស្អាតកុំទុកឱ្យគំនរសំរាមស្ទះពីមួយថ្ងៃទៅមួយថ្ងៃ។ បើកទ្វារមកឃើញកញ្ចក់ ការបើកទ្វារមកមើលឃើញកញ្ចក់គឺជាការហាមឃាត់ដ៏ធំមួយ។ ផ្នែកចិត្តសាស្រ្តបង្ហាញថា ការបើកទ្វារពេលយប់ដោយមិនមានបើកភ្លើងនិងមើលឃើញការឆ្លុះបញ្ចាំងខ្លួនផ្ទាល់នៅក្នុងកញ្ចក់អាចធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច។ បើនិយាយពីហុងស៊ុយកញ្ចក់គឺជាវត្ថុឆ្លុះបញ្ចាំងយ៉ាងខ្លាំង ប្រសិនបើការដាក់កញ្ចក់ទល់មុខទ្វារមេមានន័យថា រារាំងផ្លូវរបស់ព្រះនៃទ្រព្យសម្បត្តិនោះខ្យល់អាកាសល្អនិងសំណាងដែលទើបតែលេចចេញមកត្រូវបានរុញទៅខាងក្រៅវិញ។ បើកទ្វារមកឃើញបង្គន់ បង្គន់ត្រូវបានគេចាត់ទុកថា ជាកន្លែងដែលមិនសូវមានហុងស៊ុយ នាំមកនូវសំណាងអាក្រក់។ ដូច្នេះមនុស្សតែងតែសង់បង្គន់នៅជ្រុងលាក់ខ្លួន។ យោងតាមគំនិតរបស់មនុស្សចាស់ៗ ឲ្យដឹងថា ការរចនាផ្ទះបែបនេះនឹងបង្កឱ្យមានការលំបាកនិងភាពក្រីក្រ។…

Untitled 1
កីទ្បា

Lindelof ថាស្ថានភាពនៃការ​ប្រកួតប្រជែង​យក​តំណែង១១នាក់របស់​គាត់​ជាមួយ Varane នឹង​ក្ដៅ​គគុក

និយាយអំពីអារម្មណ៍របស់គាត់ចំពោះការចុះហត្ថលេខាលើ Raphael Varane របស់ Man United នៅរដូវក្តៅនេះ Victor Lindelof បានប្រាប់ FotbollDirekt ថា៖“ វាអស្ចារ្យណាស់! ខ្ញុំលេងនៅក្នុងក្លឹបធំបំផុតមួយរបស់ពិភពលោក ហើយពួកគេមានកីឡាករល្អ ៗ “។ “យើងនឹងមានស្ថានភាពប្រកួតប្រជែងខ្លាំង ហើយខ្ញុំគ្រាន់តែឃើញភាពវិជ្ជមានដែលយើងមានកីឡាករល្អនៅក្នុងក្រុម” ។ ជាអកុសល! សម្រាប់ Victor Lindelof ការបន្ថែមវត្តមានរបស់ Varane មានន័យថាគាត់មិនមែនជាកីឡាករក្នុងក្រុមជម្រើស ១១ នាក់ដំបូងទៀតឡើយ។ ខ្សែការពារសញ្ជាតិបារាំងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេទល់នឹងក្រុមចចកខ្មៅ Wolves ដោយបានបញ្ជូនបាល់មួយគ្រាប់និងជួយបិសាចក្រហមរក្សា…

Untitled 1
កីទ្បា

Camavinga សន្យាធ្វើ​រឿង​នេះ​ដល់​បុគ្គលិករបស់​ក្លិប Rennes ក្រោយសម្រេច​ក្ដីស្រមៃ​ផ្ទេរទៅ Real Madrid

យោងតាមលោក Benjamin Quarez អ្នក​កាសែតរបស់ Le Parisien បានឱ្យដឹងថា Eduardo Camavinga នឹងផ្តល់ជូនអាវយឺតរបស់ក្លឹប Real Madrid ដល់បុគ្គលិករបស់ក្លឹប Rennes របស់គាត់ បន្ទាប់​ពីសម្រេចក្ដី​ប្រាថ្នាផ្ទេរ​មក​លេង​នៅ Real Madrid បាន​សម្រេចក្នុង​ថ្ងស​បិទទីផ្សារដោះដូរកីឡាករ​ដើម​រដូវ​កាល​២០២១/២០២២។ ចំនួនបុគ្គលិកសរុបរបស់​ Rennes គឺ ១៦៦ នាក់ដូច្នេះត្រូវនឹង​អាវ​ចំនួន១៦៦សម្រាប់ដែលមានតម្លៃជិត ១៥.០០០ អឺរ៉ូ។ Camavinga គឺជាផ្នែកមួយរបស់ក្រុម Rennes នៅចន្លោះឆ្នាំ ២០១៣ និង…

Kjkj
កីទ្បា

អតីត​ខ្សែ​ការពារ​ឆ្នើម Chelsea៖ “Ronaldo ​មិន​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​គួរ​ឲ្យ​ខ្លាច​ទាំង ៥ លើ​ទីលាន​ទេ”

អតីត​តារា​ឆ្នើម​នៅ​ក្លឹប​តោ​ខៀវ Chelsea លោក Wayne Bridge បាន​ដក​ឈ្មោះ Cristiano Ronaldo ពី​បញ្ជី​កីឡាករ​ដែល​ខ្លួន​យល់​ថា​ពិបាក​នឹង​តតាំង​បំផុត​លើ​ទីលាន ហើយ​បាន​បញ្ជាក់​ច្បាស់ៗ​ថា ការ​លេង​ត​ទល់ Ronaldo គឺ​ពុំ​បាន​ប៉ះ​ទង្គិច​អារម្មណ៍​ឲ្យ​លោក​ខ្លាច​អ្វី​នោះ​ឡើយ។ បុរស​វ័យ ៤១ ឆ្នាំ ធ្លាប់​បាន​ចាយ​ពេល ៦ ឆ្នាំ​នៅ Stamford Bridge ពោល​ឆ្លង​កាត់​ការ​លេង​ត​ទល់​កីឡាករ​កំពូលៗ​ជា​ច្រើន​នៅ Premier League និង Champions League។ នៅ​ឆ្នាំ ២០០៩ តែ​មួយ​គ្រា Ronaldo ចាកចេញ…

Dffddf
កីទ្បា

ប្រទេស​ជិត​ខាង​កម្ពុជា ​ដេរ​អាវ​ផ្គត់ផ្គង់​ឲ្យ Man Utd លែង​ទាន់ ក្រោយ Ronaldo មក​ដល់

ឥទ្ធិពល​របស់ Cristiano Ronaldo ដូច​ប្រិយមិត្ត​បាន​ឃើញ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ហើយ គឺ​បាន​ពាំនាំ​ភាព​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ក្លឹប​បិសាច​ក្រហម Man Utd ដែល​នេះ​មិន​ទាន់​ទាំង​លេច​វត្តមាន​ជា​ផ្លូវការ​ទៅ​ក្នុង​ការ​ប្រកួត​ផង។ កំណើន​អ្នក​គាំទ្រ​លើ​បណ្តាញ​សង្គម តម្លៃ​ទីផ្សារ​ភាគហ៊ុន ក៏​មាន​ការ​កើន​ឡើង ហើយ​ក្រឡេក​មក​មើល​ការ​លក់​អាវ​ឯ​ណេះ​វិញ គឺ​ក្រុមហ៊ុន Adidas ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្លឹប Man Utd លែង​ទាន់​ហើយ បន្ទាប់​ពី​តម្រូវ​ការ​ហក់​ឡើង​ដូច​ទឹក​បាក់​ទំនប់។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​កីឡា​របស់ Adidas គឺ​ស្ថិត​នៅ​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​ជិត​ខាង​ក្បែរ​កម្ពុជា ហើយ​ពេល​នេះ​ពួក​គេ​កំពុង​ជួប​បញ្ហា​រីករាលដាល​ជំងឺ​ COVID-19 ទ្រង់ទ្រាយ​ធំ ទើប​នាំ​ឲ្យ​ចង្វាក់​ផលិតកម្ម​មាន​ភាព​យឺតយ៉ាវ។ វា​ជួន​ពេល​ដែល​សន្ទុះ​នៃ​ការ​បញ្ជា​ទិញ​មាន​ការ​កើន​ឡើង​ផង ហើយ​រោងចក្រ​ពេល​នេះ​បិទ​ទ្វារ…

Untitled 1
កីទ្បា

លោក Carlo Ancelotti បង្ហាញអារម្មណ៍​ក្រោយ​ Ronaldo ទៅ​លេង​នៅ Manchester United

និយាយអំពីការផ្ទេរនៅរដូវក្តៅនេះ អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti បាននិយាយថា៖“ វាជាដំណឹងល្អ ខណៈដែល Cristiano Ronaldo ត្រលប់មកក្រុមវិញដែលគាត់ស្រឡាញ់ខ្លាំង”។ “គាត់ធ្វើបានយ៉ាងល្អនៅ Manchester United អស់រយៈពេលជាយូរមកហើយ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកចាត់ការរបស់ពួកគេ [Ole Gunnar Solskjaer]ក៏ ដូចជាក្លឹបដែរ” ។ Real Madrid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរ Ronaldo កាលពីដើមរដូវក្តៅនេះ ចំពេលដែលកីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ធ្វើការ​សម្រេច​ចិត្តចាកចេញ​ពី Juventus ។ ទោះយ៉ាងណាទាំងក្លិបយក្ស…

21
សង្គម

កុំភ្លេចឲ្យសោះ! ទម្លាប់អាក្រក់ ៤ យ៉ាង ដែលតែងតែធ្វើរាល់ថ្ងៃ អាចបង្កើនហានិភ័យនៃជំងឺសរសៃដាច់ឈាមខួរក្បាលយ៉ាងងាយ!

ប្រសិនបើអ្នកចង់រស់នៅបានយូរនិងមានសុខភាពល្អ នឹងដើម្បីការពារពីជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់ជាច្រើន អ្នកគួរតែចៀសវាងទម្លាប់អាក្រក់ទាំង ៤ ខាងក្រោមនេះ៖ ១.ការបរិភោគមិនត្រឹមត្រូវ យោងតាមអ្នកវិទ្យាសាស្ត្របង្ហាញថា ប្រសិនបើមនុស្សបំពានលើអាហារ ដូចជា អាហាររហ័ស អាហារតាមចិញ្ចើមផ្លូវ អាហារភោជនីយដ្ឋាន វានឹងបង្កឱ្យមានភាពធាត់លើសទម្ងន់ ជំងឺបេះដូង លើសឈាមជាដើម ហើយនៅពេលដែលទទួលរងពីជំងឺរ៉ាំរ៉ៃទាំងនេះហានិភ័យនៃការបង្ក គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺដាច់សរសៃឈាមខួរក្បាលខ្ពស់ណាស់។ ដូច្នេះដើម្បីការពារសុខភាពមនុស្ស គួរតែកំណត់ការប្រើប្រាស់អាហារទាំងនេះ ដោយត្រូវទទួលទានបន្លែបៃតងនិងផ្លែឈើស្រស់ឲ្យបានច្រើន។ ២.ខ្ជិលហាត់ប្រាណ យោងតាមសមាគមបេះដូងអាមេរិចបង្ហាញថា មនុស្សដែលមិនហាត់ប្រាណមានហានិភ័យខ្ពស់ណាស់ក្នុងការកើតជំងឺដាច់សរសៃឈាមខួរក្បាល ២០% ច្រើនជាងអ្នកដែលធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៤ ដងក្នុងមួយសប្តាហ៍។ លើសពីនេះទៅទៀត វាគួរឱ្យព្រួយបារម្ភដែលយុវជនសព្វថ្ងៃនេះកាន់តែមានភាពអសកម្ម។ មិនត្រឹមតែប៉ុណ្ណោះការបំពានលើគ្រឿងស្រវឹង ថ្នាំជក់និងភេសជ្ជៈ…

PicsArt_09 03 03.32.49
មិត្តអ្នកអាន

ដោះលេខកូដភាពជាអ្នក! តើអ្នកខ្លាចអ្វីបំផុត? សូមរើសមួយដើម្បីដឹងពីទម្លាប់ក្នុងជម្រៅចិត្តរបស់អ្នក

តេស្ដចិត្តវិទ្យា ទាយទម្លាប់របស់អ្នកពីការភ័យខ្លាច ដើម្បីកំណត់អត្តសញ្ញាណពីទម្លាប់ស៊ីជម្រៅរបស់អ្នក។ របៀបលេង ១. ជ្រើសរើសរើសអ្វី​ដែលអ្នកខ្លាចបំផុត • ខ្លាចពស់ • ខ្លាចសត្វពីងពាង • ខ្លាចខ្ពស់ • ខ្លាចភាពងងឹត • ខ្លាចខ្មោច • ខ្លាចតួត្លុក ២. អានចម្លើយខាងក្រោម   ១. ខ្លាចពស់ – គ្រួសារនិងមិត្តភក្តិគឺសំខាន់បំផុត សម្រាប់អ្នកគ្រួសារ និងមិត្តភក្តិ គឺសំខាន់បំផុត អ្នកតែងតែត្រៀមខ្លួនជួយជានិច្ច ហើយក៏តាំងចិត្តការពារដែរ ព្រោះអ្នកមិនចង់បាត់បង់មនុស្សជាទីស្រឡាញ់ រហូតពេលខ្លះវាអាចធ្វើឱ្យពួកគេមានអារម្មណ៍ថា…

37ae0678 11b6 4f8a 94b6 508bc914c887
កីទ្បា

រឿងនៅ​ពី​ក្រោយការ​ផ្ទេរ​មក Manchester United របស់ Cristiano Ronaldo គឺ​បែបនេះ​តើ!

ការផ្ទេររបស់ Cristiano Ronaldo ទៅ Manchester United បានកើតឡើងនៅគ្រាចុងក្រោយបំផុត នេះបើយោងតាមសម្តីរបស់លោក Samuel Luckhurst ដែលជា​អ្នកសារព័ត៌មានមានមូលដ្ឋាននៅទីក្រុង Manchester ។ ជាក់ស្តែងបិសាចក្រហមមិនចាប់អារម្មណ៍កីឡាកររូបនេះទេ រហូតដល់សប្តាហ៍មុន ប៉ុន្តែក្លិបមិនអាចទ្រាំទ្រនឹងការរំពឹងទុកនៃការចុះហត្ថលេខានាំយកប្រធានក្រុមជម្រើស​ជាតិព័រទុយហ្កាល់ផ្ទេរមកកាន់ក្លឹប Manchester City ។ គ្រួសារ Glazer ខ្លាចប្រតិកម្មតបអ្នកគាំទ្រកាន់​តែខ្លាំង ក្រោយ​ពេល​ដែល​ពួក​គេបាន​រងបរាជ័យក្នុង​ការ​ចូល​រួម​ការ​ប្រកួត​ពា​រង្វាន់ European Super League ។ អ្នក​គាំទ្របាន​ធ្វើ​ការ​តវ៉ាយ៉ាង​ខ្លាំងនៅ​ពេល​នោះ ហើយដោយ​សារ​ខ្លាចរឿងបែបនេះ​កើតឡើង​ខ្លាំង​ជាមុន​ពួគ​គេ​ចាប់​ផ្ដើម​ដុត​ដៃដុត​ជើង​តែ​ម្ដង។ ដូច្នេះបិសាចក្រហមបានប្រញាប់ប្រញាល់ចូលប្រជែងយកកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ។…

T
សង្គម

ទេវតាប៊ូដាយ ឬតាកាប៉ោង មានសារណែនាំអ្វីចង់ប្រាប់អ្នក?

ក្នុង​ចំណោម​រូបភាពតាកាប៉ោង ឬទេវតាប៊ូដាយទាំង ៣ ដែល​មាន​ដូចបានបង្ហាញ តើ​អ្នក​ពេញ​ចិត្ត​តាកាប៉ោងមួយ​ណា​ជាង​គេ? តាម​រយៈ​ការ​ជ្រើសរើស​របស់​អ្នក អាច​បង្ហាញ​ពី​សារ​ដែល​អ្នក​គួរ​តែ​ទទួល​បាន​សម្រាប់​ជីវិត​បច្ចុប្បន្នភាព​នេះ៖ តាកាប៉ោងទី ១ អ្នក​គឺ​ជា​មនុស្ស​ដែល​ខ្លាំង​ខាង​ការ​ប្រាស្រ័យទាក់ទង ហើយ​ចេះ​លើក​ទឹក​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​សម្រេច​នៅ​គោលដៅ​ដែល​ពួក​គេ​មាន។ ភាព​ស្មោះត្រង់ គឺ​ជា​ចំណុច​លេចធ្លោ​របស់​អ្នក ហើយ​អ្នក​តែងតែ​និយាយ​នូវ​អ្វី​ដែល​អ្នក​គិត ខណៈ​ដែល​មនុស្ស​ខ្លះ​គេ​ពុំ​បាន​ត្រៀម​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​ពាក្យ​ទាំង​អស់​នោះ​ទេ។ សារ​ណែនាំ​ដ៏​ល្អ​មួយ ចូរ​បន្ត​ភាព​ជាខ្លួនឯងបន្ត​ទៅ​ទៀត អ្នក​គិត​ឃើញ​អ្វី​ល្អ​ក៏​និយាយ​ហ្នឹង​ទៅ តែ​អ្វី​ដែល​សំខាន់​ឲ្យ​តែ​ការ​គិត​នោះ​វិជ្ជមាន ប្រាកដប្រជា​ច្បាស់លាស់ មិន​ភូត​កុហក នោះ​ក្នុង​ទំនាក់ទំនង​ខ្លះ​នឹង​នាំ​ឲ្យ​មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​គេ​មាន​ទំនុកចិត្ត​ខ្ពស់​លើ​អ្នក។ តាកាប៉ោងទី ២ អ្នក​ជា​មនុស្ស​ដែល​ងប់ងល់​នឹង​អ្វី​មួយ​ពិបាក​ដក​ចិត្ត​រួច ហើយ​បើ​ក្នុង​ទំនាក់ទំនង​ស្នេហា​វិញ​គឺ​ពោរពេញ​ដោយ​អារម្មណ៍​បែប​រ៉ូមែនទិច។ អ្នក​អាច​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហា​នរណា​ម្នាក់​យ៉ាង​ងាយ។ ក្នុង​ការ​រកស៊ី ការ​បំពេញ​ការងារ អ្នក​ជា​មនុស្ស​ពូកែ​រក​លុយ ហើយ​ក៏​ពូកែ​គ្រប់គ្រង​ការ​ចំណាយ​នោះ​ដូច​គ្នា។ គ្រួសារ​របស់​អ្នក​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ជីវិត​របស់​អ្នក…

14
សង្គម

មន្ត​ស្នេហ៍​មិនសាបសូន្យ ៤ ​យ៉ាង​របស់​មនុស្ស​ស្រី​ដែល​បុរស​ត្រូវ​ការរហូតដកចិត្តមិនរួច

ចរិតលក្ខណៈរបស់មនុស្សស្រីម្នាក់ៗតែងតែកើតមានឡើងតែនៅដែលបង្ហាញថា ស្រឡាញ់ខ្លួនឯងហើយជឿជាក់លើខ្លួនឯងប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ភាពជឿជាក់ក៏អាចកំណត់រឿងជាច្រើននៅក្នុងជីវិតរួមទាំងជោគជ័យនិងសុភមង្គលផងដែរ។ ដូចនេះ ក្នុងនាមជាស្រ្តី ត្រូវតែរៀនពីរបៀបបែបបទនៃការរស់នៅរបស់ខ្លួនឲ្យមានលក្ខណៈពេញលេញ ដើម្បីមានភាពទាក់ទាញ រហូតធ្វើឲ្យគេដកចិត្តមិនរួច។ រូបរាងសមរម្យ អ្វីដែលអ្នកបានពាក់មិនកំណត់ថា អ្នកជានរណាឡើយ។ ទោះយ៉ាងណាក៏ដោយក្នុងនាមជាស្ត្រី អ្នកគួរតែរក្សារូបរាងរបស់អ្នកឱ្យស្អាតនិងមានសណ្តាប់ធ្នាប់ដើម្បីឱ្យមានរូបរាងដ៏ប្រណិត។ មនុស្សស្រីមិនត្រូវការស្លៀកពាក់ថ្លៃៗ ដើម្បីបង្ហាញថា ថ្លៃថ្នូរទេ។ គ្រាន់តែស្លៀកពាក់សាមញ្ញដែលត្រូវនឹងស្ទីលដែលអ្នកចូលចិត្តនិងស្រលាញ់គឺគ្រប់គ្រាន់ហើយ។ ចំណែកសក់ ស្ត្រីក៏គួរតែត្រូវយកចិត្តទុកដាក់និងថែរក្សាឲ្យបានស្អាត។ ដាច់ខាតកុំតុបតែងសក់ឲ្យមានភាពរញ៉េរញ៉ៃ ស្លៀកពាក់មិនល្អពេលចេញក្រៅស្ត្រីឲ្យសោះ។ ព្រោះការតុបតែងខ្លួនយ៉ាងល្អពិតជាជួយអ្នកឱ្យមានអារម្មណ៍ជឿជាក់និងធ្វើឱ្យអ្នកឆើតឆាយជាងមុន។ បង្កើតស្ទីលផ្ទាល់ខ្លួនរបស់អ្នក តើធ្វើដូចម្តេចដើម្បីឱ្យមានស្ទីលប្រណិតត្រូវតាមបំណរបស់ខ្លួន? មនុស្សជាច្រើនជឿថា ទេពកោសល្យនេះអាចមានពីកំណើត ប៉ុន្តែទោះយ៉ាងណាវាគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ដើម្បីបញ្ចេញចរិតលក្ខណៈអ្នកត្រូវមានដំណើរការនៃការអនុវត្ត។ ការពិតណាស់ដែលថា ស្ត្រីដឹងពីរបៀបបង្កើតស្ទីលផ្ទាល់ខ្លួនរបស់ពួកគេនឹងជួយបង្ហាញពីបុគ្គលិកលក្ខណៈ។…

11
សង្គម

មិត្តៗនារីគួរអាន! អាថ៌កំបាំងក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមល្អបំផុត ដើម្បីទទួលបាននូវស្បែកស្រស់ស្អាតជារៀងរាល់ថ្ងៃ

មនុស្សភាគច្រើនតែងតែគិតថា ការជ្រើសរើសទិញក្រែមផ្តល់សំណើមដល់ស្បែក គ្រាន់តែទិញរបស់អ្វីមកជួយឱ្យស្បែកកុំឲ្យស្ងួតនិងឡើងរោលគឺជារឿងធម្មតា។ ប៉ុន្តែដោយសារចំនួនម៉ាកល្បីៗ ជាច្រើនដែលត្រូវបានដាក់លក់ ដូច្នេះអ្នកមិនដឹងថាប្រភេទមួយណាសមស្របជួយឱ្យស្បែកពិតជាស្រស់ស្អាត។ ហេតុដូចនេះ ដើម្បីធ្វើឱ្យការជ្រើសរើសក្រែមផ្ដល់សំណើមមានភាពងាយស្រួល សូមពិចារណាលើកត្តាពីរយ៉ាង៖ ប្រភេទស្បែកនិងសមាសធាតុផ្សំនៃសារធាតុផ្តល់សំណើម។ ខាងក្រោមនេះជាគន្លឹះជាក់លាក់សម្រាប់អ្នកដើម្បីរើសយកក្រែមល្អបំផុតសម្រាប់ស្បែករបស់អ្នក។ គន្លឹះក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមសម្រាប់ស្បែកខ្លាញ់ សុភាពនារីទាំងឡាយតែងផ្តល់អាទិភាពចំពោះក្រែមផ្ដល់សំណើមដែលមានវាយនភានៅលើផ្ទៃមុខ។ គ្រឿងផ្សំដែលរលាយក្នុងទឹក ដូចជា អាស៊ីត hyaluronic និងគ្លីសេរីនក៏ល្អដែរ ព្រោះវាមិនធ្វើឱ្យស្បែកមានអារម្មណ៍ថាធ្ងន់និងនៅតែផ្តល់សំណើមគ្រប់គ្រាន់។ គ្រឿងផ្សំទាំងនេះត្រូវបានគេស្គាល់ផងដែរថា ជា humectants ដែលជួយធ្វើឱ្យស្បែកមានសភាពតឹងណែន។ អ្នកគួរតែជ្រើសរើសក្រែមជែលដែលមិនធ្វើឱ្យស្ទះរន្ធញើសមិនមានជាតិប្រេង ដូច្នេះ វាអាចបំបាត់ហានិភ័យទាំងស្រុងដែលបណ្តាលឱ្យរលាកស្បែកនិងកើតមុន។ សំខាន់ដូចគ្នាដែរសមាសធាតុលេចធ្លោរបស់ជែលគឺអាស៊ីត hyaluronic និងគ្លីសេរីនដើម្បីជួយបន្តឹងស្បែក។ គន្លឹះក្នុងការជ្រើសរើសក្រែមផ្ដល់សំណើមសម្រាប់ស្បែកស្ងួត ស្បែកស្ងួតគួររកក្រែមផ្តល់សំណើមភ្លាម ។…

6
សុខភាព

ចងចាំ! សង្កេតមើល បើអ្នកចូលបន្ទប់ទឹកហើយឃើញមានរោគសញ្ញាមិនប្រក្រតីទាំង ៤ នេះ សូមប្រយ័ត្ន

ថ្លើមគឺជាផ្នែកមួយដែលងាយរងគ្រោះខ្លាំង ហើយជំងឺថ្លើមកម្រត្រូវបានបង្ហាញនៅខាងក្រៅណាស់ ដូច្នេះនៅពេលរកឃើញជំងឺនេះជារឿយៗតែងតែស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ។ អ្វីដែលចាំបាច់ អ្នកគ្រាន់តែយកចិត្តទុកដាក់ថា តើរាងកាយរបស់អ្នកមានរោគសញ្ញាទាំង ៤ ខាងក្រោមនេះឬអត់ ប្រសិនបើមានសូមទៅជួបគ្រូពេទ្យថ្លើមជាបន្ទាន់។ ១.ទឹកនោមពណ៌លឿងងងឹត នេះគឺជាសញ្ញាដំបូងដែលស្ថានភាពថ្លើមរបស់អ្នកមិនល្អទាល់តែសោះ។ អ្នកដែលមានជំងឺថ្លើមតែងតែមានកម្រិតប៊ីលីរុយប៊ីនខ្ពស់នៅក្នុងឈាម។ នៅពេលបរិមាណប៊ីលីរុយប៊ីននេះត្រូវបានបញ្ចេញនៅក្នុងទឹកនោមវាអាចបណ្តាលឱ្យប្រែពណ៌។ យូរៗ ទៅពណ៌ទឹកនោមកាន់តែងងឹតថ្លើមកាន់តែខូច។ នៅពេលនេះវាចាំបាច់ត្រូវធ្វើតេស្តមុខងារថ្លើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ២.លាមកខ្មៅ ថ្លើមគឺជាកន្លែងនៃការរំលាយអាហារនិងបំបែកជាតិដែកនៅក្នុងរាងកាយ។ ប្រសិនបើជាលិកាថ្លើមត្រូវបានខូចខាតសមត្ថភាពរបស់ថ្លើមក្នុងការបំបែកចុះខ្សោយខ្លាំងដែលនាំឱ្យមានការកើនឡើងកម្រិតជាតិដែកនៅក្នុងខ្លួន។ ក្នុងពេលជាមួយគ្នានេះដែរ ប្រសិនបើអ្នកមានរោគសញ្ញាដូចជារង្វង់ខ្មៅនៅក្រោមភ្នែក ស្បែកខ្មៅស្រអាប់ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីពិនិត្យមើលមុខងារថ្លើមរបស់អ្នក។ ៣.ក្លិនទឹកនោមខ្លាំង ប្រសិនបើអ្នកឧស្សាហ៍ធុំក្លិនស្អុយបន្ទាប់ពីនោមរួចវាអាចជាសញ្ញានៃការចាប់ផ្តើមនៃជំងឺថ្លើម។ ដំណើរការនៃការបំបែកអាសូតនិងឧស្ម័នអាម៉ូញាក់តាមរយៈថ្លើមនឹងធ្វើឱ្យកម្រិតអាម៉ូញាក់នៅក្នុងឈាមកើនឡើង។ ផ្នែកមួយនៃអាម៉ូញាក់នៅក្នុងឈាមត្រូវបានបញ្ចេញនៅក្នុងទឹកនោមដែលនឹងបណ្តាលឱ្យមានក្លិនខ្លាំងផងដែរ។ មនុស្សជាច្រើនហៅស្ថានភាពនេះថា ក្លិនស្អុយដែលជាសញ្ញាព្រមានសំខាន់មួយនៃជំងឺរលាកថ្លើមនិងក្រិនថ្លើម។ ៤.រាគ បន្ទាប់ពីជួបនឹងស្ថានភាពនេះមនុស្សជាច្រើននឹងគិតពីបញ្ហាក្រពះពោះវៀន ទឹកប្រមាត់រំលាយអាហារ។…

4
សង្គម

កំហុស ៣ យ៉ាង នៅពេលដាំទឹកពុះហើយ តែពោរពេញដោយបាក់តេរីបង្កគ្រោះថ្នាក់

អ្នកជំនាញសុខភាពទាំងអស់យល់ស្របថាប្រភេទទឹកដែលល្អបំផុតសម្រាប់រាងកាយគឺទឹកឆ្អិននិងទឹកត្រជាក់។ ថ្វីត្បិតតែពេលនេះមានការប្រែប្រួលដោយទឹកត្រជាក់ទឹកដបធ្វើឱ្យទឹកដាំពុះលែងមានប្រជាប្រិយភាពដូចពីមុន ប៉ុន្តែនៅក្នុងគ្រួសារជាច្រើនទំនៀមទម្លាប់នេះនៅតែត្រូវបានរក្សាទុក។ អ្នកអាចនឹងគិតថា ទឹកដាំអាចមានសុវត្ថិភាពជាង ប៉ុន្តែប្រសិនបើអ្នកដាំទឹកតាមវិធី ៣ យ៉ាងនេះអ្នកកំពុងមានកំហុសធំហើយ។ ១.ទឹកមិនទាន់ឆ្អិនល្អតែបិទចង្ក្រាន ទឹកនឹងមានឥទ្ធិពលសម្លាប់បាក់តេរីនៅពេលវាត្រូវបានដាំឱ្យពុះដល់ ១០០ អង្សាសេ។ នៅពេលដែលអ្នកដាំទឹកឱ្យពុះសីតុណ្ហាភាពទឹកនឹងធ្លាក់ចុះមកត្រឹមប្រហែល ៨០ អង្សាសេប៉ុណ្ណោះ ហើយបន្ទាប់មកអ្នកបិទចង្ក្រានភ្លាម នេះក៏បណ្តាលឱ្យបាក់តេរីស្ថិតនៅក្នុងទឹកនិងបង្កគ្រោះថ្នាក់ដល់រាងកាយយ៉ាច្រើន។ ដូច្នេះអ្នកត្រូវទុកទឹកដាំឱ្យពុះរយៈពេល ៣ នាទីទៀតដើម្បីឱ្យទឹកឡើងដល់ ១០០ អង្សាសេ។ ការពិសោធន៍ខ្លះបានបង្ហាញថា សីតុណ្ហភាពទឹកពេលពុះអាចសម្លាប់បាក់តេរីនិងកាត់បន្ថយខ្លឹមសារនៃសំណល់បានប្រសិនបើមាន។ អ្នកត្រូវដាំឱ្យពុះរយៈពេល ៣ នាទីទៀត បន្ទាប់ពីទឹកលេចចេញមក “ ពុះៗ ” ជួយឱ្យមាតិកាបាក់តេរីនិងសារធាតុបង្កគ្រោះថ្នាក់កាត់បន្ថយតាមស្តង់ដារដែលមានសុវត្ថិភាពបំផុត។…

Sadfas
កីទ្បា

Messi និង Ronaldo នៅ​សល់​កំណត់ត្រា​ធំៗ​ណា​ខ្លះ ដែល​កំពុង​ប្រជែង​គ្នា?

ទាំង Lionel Messi និង Cristiano Ronaldo បាន​ផ្ទេរ​មក​កាន់​ក្លឹប​ថ្មី នៅ​រដូវ​កាល ២០២១/២២ ដោយ​មួយ​នៅ​លីគ​កំពូល​បារាំង​ជាមួយ PSG និង​មួយ​ផ្សេង​ទៀត​នៅ​លីគ​កំពូល​អង់គ្លេស​ជាមួយ Man Utd។ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល ថា​តារា​ឆ្នើម​ទាំង​ពីរ នឹង​អាច​បន្ត​ភាព​លេចធ្លោ​របស់​ខ្លួន​បាន​ទៀត​ដែរ​ឬ​ទេ ហើយ​នៅ​ការ​ប្រជែង​កំណត់ត្រា​មួយ​ចំនួន តើ​នរណា​នឹង​មាន​ប្រៀប​ជាង​នរណា​នៅ​រយៈ​ពេល​បន្ទាប់? Knongsrok សូម​បង្ហាញ​កំណត់ត្រា​ប្រកៀកប្រកិត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​របស់​អ្នក​ទាំង​ពីរ​ដូច​ខាង​ក្រោម៖ សម្រាប់ Ronaldo នៅ​កម្រិត​ជម្រើស​ជាតិ គឺ​លោក​ឈរ​ឈ្មោះ​ដាច់​គេ​ហើយ ដោយ​មាន ១១១ គ្រាប់ ធៀប​នឹង Messi គឺ​នៅ​ឆ្ងាយ ដោយ​កីឡាករ​អាហ្សង់ទីន​ទើប​រក​បាន…

Ggfgf
កីទ្បា

ការ​ព្យាករណ៍៖ វត្តមាន Ronaldo នឹង​បន្ថែម​ភាគរយ​ឈ្នះ​ពាន UCL/PL ដល់ United បែប​ណា​ខ្លះ?

ការ​ប្រជែង​ពាន​ធំ ២ ជា​រៀងរាល់​ឆ្នាំ​ដែល Man Utd សម្លឹង​ជា​អាទិភាព​គឺ​ពាន​ក្នុង​ស្រុក Premier League និង​ពាន​ប្រចាំ​តំបន់​អឺរ៉ុប UEFA Champions League។ គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ថា តើ​វត្តមាន Cristiano Ronaldo ត្រលប់​មក​វិញ​សារ​នេះ នឹង​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន ឬ​អវិជ្ជមាន​បែប​ណា សម្រាប់​ការ​ប្រកួត​ខ្នាត​ធំ​ទាំង​ពីរ? បញ្ជាក់​បន្តិច បិសាច​ក្រហម​ខកខាន​ការ​លើក​ពាន Premier League តាំង​ពី​ឆ្នាំ ២០១៣ ហើយ​ពាន Champions League ឆ្នាំ ២០០៨ ពោល​ស្ថិត​ក្នុង​សម័យ​កាល​ដឹកនាំ​របស់​លោក…

1481918175_931052_1481926888_noticia_normal_recorte1
កីទ្បា

Raul ថា​ក្របខ័ណ្ឌ La Liga ត្រូវ​ការ​កីឡាករ​ប្រភេទ​នេះ ក្រោយ Messi/Ronaldo ចេញ​ទៅ

អតីត​កីឡាករ​នៅ​ក្លឹប​ Real Madrid គឺ Raul Albiol បាន​បង្ហាញ​ការ​យល់​ឃើញ​ថា អធិរាជ​ស​គួរ​តែ​ជំរុញ​បន្ថែម​លើ​ការ​ចុះ​ហត្ថលេខា​យក Kylian Mbappe ពី​ក្លឹប​ Paris Saint-Germain ព្រោះ​គេ​ជា​គ្រាប់​ពេជ្រ​ដ៏​សក្តិសម​សម្រាប់​ការ​ផ្ទេរ​មក​លីគ​កំពូល​អេស្ប៉ាញ ក្រោយ​ពី​លីគ​មួយ​នេះ​បាត់បង់​វត្តមាន​តារា​ឆ្នើម​ Cristiano Ronaldo និង Lionel Messi។ ពេល​នេះ M10 កំពុង​ស្ថិត​នៅ​លីគ​បារាំង ខណៈ CR7 ស្ថិត​នៅ​លីគ​អង់គ្លេស ហើយ​នៅ La Liga ពុំ​មាន​តារា​លេច​ធ្លោ​ណា​នោះ​ទេ ថា​អស់​ធំ​បើ​យើង​រាប់​តាម​បណ្តា​ក្លឹប​ អាច​ឈ្មោះ…

Jkjk
កីទ្បា

Ronaldo ផ្ញើ​ពាក្យ​មួយ​ឃ្លា​នេះ​ភ្លាម​ ទៅ Cavani ក្រោយ​ក្លឹប​ប្រកាស​ឲ្យ​ខ្លួន​ពាក់​លេខ ៧

Cristiano Ronaldo បាន​ប្រកាស​ក្លាយ​ជា​កីឡាករ​ដែល​ទទួល​បាន​អាវ​លេខ ៧ នៅ​រដូវ​កាល​ថ្មី​ជា​ផ្លូវការ ពោល​ជា​ការ​ព្រមព្រៀង​ផ្លាស់ប្តូរ​ចេញ​ពី​ម្ចាស់​ចាស់​គឺ Edinson Cavani។ នេះ​សម្រាប់ CR7 គឺ​បាន​ពាក់​វា​ជា​លើក​ទី ២ នៅ Old Trafford ហើយ​ក៏​បន្ត​ពី​អតីត​ជើង​ចាស់​មួយ​ចំនួន ដូច​ជា George Best, Bryan Robson, Eric Cantona និង David Beckham។ ជាមួយ​ការ​ផ្ទេរ​លេខ ៧ មក​ឲ្យ Ronaldo សម្រាប់​ខ្សែ​ប្រយុទ្ធ Cavani…

47421959 0 Image A 9_1630586212685
កីទ្បា

មាស​ជិត ២ ដំឡឹង ទើប​អាច​ទិញ​សំបុត្រ​ចូល​មើល Ronaldo បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ Old Trafford

ការ​វិល​ត្រលប់​មក​វិញ​សារ​នេះ របស់ Cristiano Ronaldo ហាក់​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​នៅ​អង់គ្លេស​រង្គោះរង្គើ​ជា​ខ្លាំង ដោយ​នាំ​ឥទ្ធិពល​វិជ្ជមាន​ជា​ច្រើន​មក​កាន់​ក្លឹប Man Utd មិន​ថា​តែ​ការ​លក់​អាវ​ និង​សន្ទុះ​នៃ​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន។ បើ​តាម​ការ​បញ្ជាក់​ពី​ក្លឹប សំបុត្រ​ចូល​ទស្សនា​គឺ​លក់​ដាច់​អស់​ហើយ ប៉ុន្តែ​តាម​ការ​បង្ហោះ​លក់​ពី​គេហទំព័រ​មួយ​ចំនួន ដែល​ពួក​គេ​ភាគ​ច្រើន​ជា​ឈ្មួញ​កណ្តាល ខ្លះ​ប្រមូល​ទិញ​សំបុត្រ​ទស្សនា​នោះ​ទុក ដើម្បី​លក់​មក​វិញ​ក្នុង​តម្លៃ​កប់​ពពក។ តាម​រយៈ​គេហទំព័រ​លក់​សំបុត្រ​ដ៏​ធំ​មួយ​របស់​អាមេរិក​គឺ StubHub បាន​ដាក់​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​កីឡដ្ឋាន Old Trafford នា​ប្រកួត​ប៉ះ Newcastle នៅ​ថ្ងៃ​ទី ១១ ​កញ្ញា​ខាង​មុខ ​ក្នុង​តម្លៃ​ដល់​ទៅ ២ ៥១៤ ផោន​ឬ​ចូល​ជិត ៣ ៥០០…

Maxresdefault
កីទ្បា

មិនមែន​ចៃដន្យ អ្នកចាំទី​អៀរឡង់​ថា​ប្រើ​វិធី​នេះ ទើប​អាច​សង្រ្គោះ​បាល់ ១១ ម៉ែត្រ Ronaldo

នៅ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អៀរឡង់​និង​ព័រទុយហ្គាល់ សម្រាប់​តារា​ឆ្នើម Cristiano Ronaldo គេ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​ តាម​ថា​ត្រូវ​ធ្វើ​បាន Hat-Trick តែ​ស្តាយ​ខកខាន​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​នៅ​តង់​ទី ១ ក្រោយ​អ្នកចាំទី​របស់​អៀរឡង់ Gavin Bazunu អាច​សង្រ្គោះ​ដោយ​ជោគជ័យ។ និយាយ​ក្រោយ​ចប់​ការ​ប្រកួត វគ្គ​ជម្រុះ​បឋម​ World Cup ទល់​ព័រទុយហ្គាល់ កីឡាករ​វ័យ ១៩ ឆ្នាំ​របស់​អៀរឡង់​និយាយ​ថា ការ​សង្រ្គោះ​នោះ មិនមែន​ជា​ការ​លោត​ទៅ​ចៃដន្យ​នោះ​ទេ តែ​ជា​បច្ចេកទេស​ពិតៗ​ដែល​ខ្លួន​អនុវត្ត​តាម​អ្វី​ដែល​បាន​ឃើញ​ក្នុង​វីដេអូ​ចាស់ៗ គឺ Ronaldo ឧស្សាហ៍​ស៊ុត​ទៅ​ជ្រុង​ខាង​ឆ្វេង​កន្លង​មក។ Bazunu និយាយ៖ “វា​ជា​កំហុស​របស់​ខ្ញុំ…

Belgia Vs Aljazair (foto 6)
កីទ្បា

គ្រូ​ជម្រើស​ជាតិ​ថា​អន់​ចិត្ត​ណាស់ ដែល​កីឡាករ Chelsea ​រូប​នេះ​ធ្វើ​ពុត​ជា​របួស ព្រោះ​មិន​ចង់​លេង

គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារុក​លោក Vahid Halihodzic បាន​បង្ហាញ​ការ​សោកស្តាយ និង​អាក់អន់ចិត្ត​ចំពោះ​ទង្វើ​របស់​កីឡាករ​ Chelsea ដែល​បាន​ធ្វើ​ពុត​ជា​របួស ព្រោះ​មិន​ចង់​ជាប់​ឈ្មោះ​ទៅ​ក្នុង​ការ​កោះហៅ​នៃ​ក្រុម​ជម្រើស​ជាតិ​ សម្រាប់​ព្រឹត្តិការណ៍ World Cup វគ្គ​ជម្រុះ​បឋម។ ក្រុម​ម៉ារុក​ត្រូវ​ប៉ះ​ហ្សូដង់ និង​ហ្គេណេ នៅ​ការ​ប្រកួត​ជុំ​ទី ២ ខែ​កញ្ញា​នេះ តែ​ក្នុង​បញ្ជី​ឈ្មោះ គឺ​គ្មាន​វត្តមាន​តារា​ឆ្នើម​នៅ​តំបន់​ប្រយុទ្ធ Hakim Ziyech នោះ​ទេ។ ក្រោយ​ការ​ស្ទាប់ស្ទង់​ស្ថានភាព​ចុះ​ឡើង គ្រូ​ទើប​តែ​ដឹង​ថា វា​ជា​លេស​របស់​កីឡាករ​ ពោល​មិន​មែន​ជា​បញ្ហា​របួស​ពិត​មែន​ឡើយ។ លោក Vahid និយាយ៖ “ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ទង្វើ​គួរ​ឲ្យ​ខក​ចិត្ត​បែប​ហ្នឹង​ពី​មុន​មក​ទេ ដោយ​កីឡាករ…