
តើរូបភាពមួយណា មិនមែនជាគ្រួសារពិត? តេស្តចិត្តសាស្រ្តស្នេហា ដឹងពីទម្រង់ទំនាក់ទំនងនាពេលអនាគត
តើអ្នកធ្លាប់ស្រមៃពី ទិដ្ឋភាពនៃទំនាក់ទំនងរបស់អ្នកទេ? ប្រសិនបើអ្នកមិនធ្លាប់ស្រមៃទេ គេហទំព័រ Knongsrok សូមអញ្ជើញអ្នកមកធ្វើតេស្តចិត្តវិទ្យាស្នេហា ដើម្បីឲ្យអ្នកអាចកំណត់បានថា ទំនាក់ទំនងនាពេលអនាគតរបស់អ្នកមានទម្រង់បែបណា ។ វិធីធ្វើតេស្ត 1. សូមមើលរូបភាពខាងក្រោម 2. ជ្រើសរើសរូបថតក្រុមមនុស្សដែលអ្នកគិតថា មិនមែនជាសមាជិកនៃគ្រួសារតែមួយ 3. អានការទស្សន៍ទាយ រូបភាពទី ១ ប្រសិនបើអ្នកគិតថា ក្រុមមនុស្សនៅក្នុងរូបភាពទីមួយមិនមែនជាសមាជិកគ្រួសារតែមួយទេ នោះអ្នកគឺជាមនុស្សដែលស្រឡាញ់ភាពឯករាជ្យ ជាមនុស្សទាន់សម័យ និងជាមនុស្សល្អចំពោះមនុស្សជុំវិញខ្លួន តែងតែយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅជិតខ្លួន ដូចជាសមាជិកម្នាក់នៃគ្រួសារ ។ ទម្រង់ទំនាក់ទំនងអនាគតរបស់អ្នកនាថ្ងៃអនាគត មើលទៅនឹងដំណើរការទៅយ៉ាងរលូន ព្រោះអ្នកជាមនុស្សពូកែយកចិត្តយកថ្លើម…




















