ការផ្ទេររបស់ Cristiano Ronaldo ទៅ Manchester United បានកើតឡើងនៅគ្រាចុងក្រោយបំផុត នេះបើយោងតាមសម្តីរបស់លោក Samuel Luckhurst ដែលជាអ្នកសារព័ត៌មានមានមូលដ្ឋាននៅទីក្រុង Manchester ។

ជាក់ស្តែងបិសាចក្រហមមិនចាប់អារម្មណ៍កីឡាកររូបនេះទេ រហូតដល់សប្តាហ៍មុន ប៉ុន្តែក្លិបមិនអាចទ្រាំទ្រនឹងការរំពឹងទុកនៃការចុះហត្ថលេខានាំយកប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ផ្ទេរមកកាន់ក្លឹប Manchester City ។

គ្រួសារ Glazer ខ្លាចប្រតិកម្មតបអ្នកគាំទ្រកាន់តែខ្លាំង ក្រោយពេលដែលពួកគេបានរងបរាជ័យក្នុងការចូលរួមការប្រកួតពារង្វាន់ European Super League ។ អ្នកគាំទ្របានធ្វើការតវ៉ាយ៉ាងខ្លាំងនៅពេលនោះ ហើយដោយសារខ្លាចរឿងបែបនេះកើតឡើងខ្លាំងជាមុនពួគគេចាប់ផ្ដើមដុតដៃដុតជើងតែម្ដង។

ដូច្នេះបិសាចក្រហមបានប្រញាប់ប្រញាល់ចូលប្រជែងយកកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ។ កីឡាករបច្ចុប្បន្ន និងអតីត – និងសូម្បីតែលោក Sir Alex Ferguson ផ្ទាល់ក៏បានដើរតួសំខាន់ក្នុងការបញ្ចុះបញ្ចូលឱ្យ Ronaldo ផ្លាស់ទៅទឹកដី Old Trafford ផងដែរ។