Abraham ឡើង​ឈរ​ចំណាត់ថ្នាក់​មួយ​នេះ ក្បែរ​ឈ្មោះ Haaland&Mbappe ក្រោយ​ផ្ទេរ​មក Roma

Fhdfhdf
ការផ្សាយពាណិជ្ជកម្ម

ក្រោយ​ចាយ​ពេល​រាប់​ឆ្នាំ​នៅ​ក្លឹប​អង់គ្លេស Chelsea ទី​បំផុត​កីឡាករ Tammy Abraham បាន​សម្រេច​ការ​ផ្ទេរ​មក​ជួប​អតីត​គ្រូ​ចាស់​លោក Jose Mourinho នៅ​ក្លឹប​ថ្មី AS Roma ហើយ​ការ​ផ្ទេរ​មក​សារ​នេះ គេ​ឃើញ​កីឡាករ​អង់គ្លេស​បាន​បង្កើត​សមិទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាំង​ពី​បើក​ឆាក។

កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន ៤០ លាន​អឺរ៉ូ បាន​បង្ហាញ​ខ្លួន​ជាប់លាប់​នៅ​ក្លឹប Roma ហើយ​ចាយ​ពេល ៣ ប្រកួត​ជាង ២១៦ នាទី គេ​រក​បាន ១ គ្រាប់​និង Assist ២ លើក។ បច្ចុប្បន្ន​នៅ​តារាង Serie A ក្លឹប​ Roma ឈរ​លេខ ៣ មាន ៦ ពិន្ទុ​ពេញ។

ការផ្សាយពាណិជ្ជកម្ម
1616338334_278000_1616340261_noticia_normal_recorte1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Serie A   Salernitana V AS Roma
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទៅ​មើល​ការ​វាយ​តម្លៃ​ពិន្ទុ​ចេញ​ពី WhoScored ក៏​បាន​ដាក់​ចំណាត់ថ្នាក់​កីឡាករ​លេង​ល្អ​បំផុត​នៅ​រយៈ​ពេល​ចុង​ក្រោយ ដោយ​វាយ​តម្លៃ​ផ្អែក​តាម​ទម្រង់​លេង និង​ជ័យជម្នះ​ដែល​ពួក​គេ​សម្រេច​បាន។ លទ្ធផល​បាន​ចេញ​មក​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ Abraham ឈរ​នៅ​កម្រិត​ប្រហាក់ប្រហែល​នឹង Mbappe ហើយ​នាំ​មុខ​ទាំង Haaland ថែម​ទៀត។

ខាង​ក្រោម​យើង​បង្ហាញ​ឈ្មោះ​កីឡាករ​ទាំង ១០ រូប​ដែល​ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ (Rating) ខ្ពស់​បំផុត៖

ការផ្សាយពាណិជ្ជកម្ម

១០) Filip Duricic (Sassuolo) ៨,២២ ពិន្ទុ

10
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៩) Erling Haaland (Dortmund) ៨,២៥ ពិន្ទុ
៨) Amine Gouiri (Nice) ៨,២៥ ពិន្ទុ
៧) Jordan Veretout (AS Roma) ៨,២៥ ពិន្ទុ
៦) Felipe Anderson (Lazio) ៨,៣០ ពិន្ទុ

ការផ្សាយពាណិជ្ជកម្ម
5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥) Tammy Abraham (AS Roma) ៨,៣០ ពិន្ទុ
៤) Kylian Mbappe (Paris Saint-Germain) ៨,៤៣ ពិន្ទុ
៣) Mattia Zaccagni (Hellas Verona) ៨,៤៧ ពិន្ទុ
២) Robert Lewandowski (Bayern Munich) ៨,៧៦ ពិន្ទុ

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

១) Michail Antonio (West Ham United) ៨,៨៤ ពិន្ទុ

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម