Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Hghggh
សង្គម

បន្លែ ៤ នេះ​តាម​ធម្មតា​ផ្តល់​ប្រយោជន៍​ច្រើន តែ​បើ​វា​ឡើង​ជាតិ​ល្វីង កុំ​ទទួល​ទាន​ឲ្យ​សោះ

បន្លែ​ទាំង ៤ ខាង​ក្រោម គឺ​មាន​ប្រមូលផ្តុំ​នៅ​អាហារូបត្ថម្ភ​ល្អ​ជា​ច្រើន ប៉ុន្តែ​បើ​សុខៗ​ពេល​អ្នក​ទទួល​ទាន​វា​ឡើង​ជាតិ​ល្វីង នោះ​អ្នក​ត្រូវ​តែ​បោះ​វា​ចោល មិន​ត្រូវ​គិត​ថា​ល្អ ហើយ​បន្ត​ទទួល​ទាន​ឡើយ ដោយសារ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ៖ ៤) ​ននោង គេ​អាច​ច្នៃ​យក​ទៅ​ឆា​ក៏​បាន ធ្វើ​ជា​សម្ល​ក៏​បាន ហើយ​គេ​ជឿ​ថា​ននោង​ជួយ​ឲ្យ​រាងកាយ​ត្រជាក់ និង​បញ្ចុះ​កម្តៅ។ យ៉ាង​ណា​បើ​វា មាន​សារធាតុ​គីមី​មក​ទំ​លើ​នោះ​ច្រើន​ពេក វា​នឹង​បង្កើត​ជា​ Alkaline Glycoakaloids ដែល​ជា​ជាតិ​ពុល បណ្តាល​ឲ្យ​យើង​មាន​អាការៈ​ក្អួតចង្អោរ ឬ​រាករូស​បាន។ ៣) ​ឃ្លោក ផ្លែ​ត្រឡាច​ជា​ទូទៅ​មាន​ផ្ទុក​នូវ​​វីតាមីន ម៉ាញេសូម កាល់ស្យូម និង​ជួយ​បន្ថែម​ភាព​ធន់​ដល់​រាងកាយ។ យ៉ាង​ណា​បើ​វា​ឡើង​ល្វីង នោះ​មាន​ន័យ​ថា​វា​ផ្ទុក​ជាតិ​ពុល Cucurbitacin…

3 Vi Tri Dai Ky Dung Treo Anh Gia Dinh Keo Gap Dai Nan 01 1212
សង្គម

អត់​ជឿ​បាន តែ​ហាម​ប្រមាថ ​តាម​ក្បួន​ហុងស៊ុយ ទីតាំង ៣ ​កុំ​ព្យួរ​រូបថត​ជុំ​គ្រួសារ​ឲ្យ​សោះ

យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ ការ​ព្យួរ​រូបថត​អាពាហ៍ពិពាហ៍ ឬ​រូប​ថត​ជុំ​គ្រួសារ ក៏​ត្រូវ​តែ​មាន​ទិស​តំបន់​ត្រឹមត្រូវ​ផង​ដែរ ព្រោះ​បើ​អនុវត្ត​ខុស នោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ។ រឿង​នេះ​មិន​ជឿ ក៏​កុំ​ប្រមាថ ហើយ​អ្នក​ក៏​គួរ​តែ​ដឹង​ដូច​ខាង​ក្រោម៖ ៣) កុំ​ព្យួរ​ពី​លើ​ទីតាំង​អាសនៈ ឧទាហរណ៍​ថា អាសនៈ​នៅ​ខាង​ក្រោម​លើ​ឥដ្ឋ ហាម​ផ្តាច់​មិន​ត្រូវ​ដាក់​រូប​ថត​ នៅ​ខាង​លើ​អាសនៈ​នោះ​ទេ មិន​ថា​តែ​អាសនៈ​ព្រះ ឬ​ដូនតា ដោយ​នេះ​បង្ហាញ​ពី​ការ​មិន​គោរព។ អាសនៈ​ជា​កន្លែង​សក្ការ​សម្រាប់​អ្នក​ស្លាប់ ដូច្នេះ​ការ​ព្យួរ​រូប​ថត​មនុស្ស​រស់​នៅ​ពី​លើ​នោះ គេ​ដំណាល​មក​ថា​មិន​ល្អ​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​រូប​មនុស្ស​ស្លាប់​ហើយ នោះ​គឺ​មិន​អី​ទេ។ ២) កុំ​ព្យួរ​មុខ​ទ្វារ មុខ​ទ្វារ​បើក​ចេញ​ចូល​បន្ទប់​ក្តី ឬ​បន្ទប់​ទទួល​ភ្ញៀវ​ក្តី កុំ​ដាក់​រូប​ថត​ព្យួរ​ចំ​ពី​មុខ​ទ្វារ​នោះ​ឲ្យ​សោះ។ គ្រួសារ​ខ្លះ​គិត​ថា​ងាយ​ឃើញ ងាយ​បាន​មើល ពេល​ដើរ​ចេញ​ចូល…

បហងងហ
សង្គម

កូរ​ពោះ​ប៉ុណ្ណា​ក៏​ដោយ ក្រោយ​ម៉ោង​ ៨ យប់ ដាច់​ខាត​កុំ​លូក​អាហារ​ទាំង ៥ នេះ

អ្នក​ដែល​ចង់​លើក​សម្រស់​រាងកាយ មាន​សុខភាព​ល្អ ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​រៀងរាល់​ក្រោយ​ម៉ោង ៨ យប់ អ្នក​ត្រូវ​តែ​ចាំ​ថា កុំ​លូក​អាហារ​ទាំង ៥ នេះ​ឲ្យ​សោះ៖ ៥) ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ដូច​ជា​កាហ្វេ កាកាវ សូកូឡា ដ្បិត​បើ​វា​អាច​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម បង្កើន​សុខភាព​ខួរក្បាល តែ​យ៉ាង​ណា​ពេលវេលា​ទទួល​ទាន​ល្អ​បំផុត​គឺ​ពេល​ព្រឹក និង​ពេល​រសៀល។ ជៀសវាង​ការ​ទទួល​ទាន​ក្រោយ​ម៉ោង ៨ យប់ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​គេង បង្កើន​ជា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ​ទៅ​វិញ។ ៤) អាហារ​ផ្អែម អាហារ​ដែល​មាន​ជាតិ​ផ្អែម ជា​មូលហេតុ​នាំ​ឲ្យ​ឡើង​ទម្ងន់ ជា​ពិសេស​គឺ​ការ​ទទួល​ទាន​នៅ​ក្រោយ​ម៉ោង ៨…

Jhjh
សង្គម

មនុស្ស​កម្រ! នរណា​មាន​ខ្សែ​បាត​ដៃ​ប្រភេទ​នេះ នឹង​អាច​ក្លាយ​ជា​អ្នក​មាន​បាន​យ៉ាង​ងាយ

ក្បួន​មើល​ខ្សែ​បាត​ដៃ គឺ​កើត​ចេញ​ពី​ប្រទេស​ជប៉ុន ដែល​គេ​ជឿ​តៗ​គ្នា​ពី​មួយ​ចំនួន​ទៅ​មួយ​ជំនាន់ ថា​ខ្សែ​បាត​ដៃ អាច​មើល​ធ្លុះ​នូវ​ជោគជតា​រាសី​របស់​មនុស្ស​យើង​ម្នាក់ៗ​បាន។ យ៉ាង​ណា​មាន​ខ្សែ​បាត​ដៃ​មួយ​ប្រភេទ​ ដែល​មនុស្ស​កម្រ​នឹង​មាន ហើយ​មាន​តែ​ ១០ ភាគរយ​ទេ​នៃ​ប្រជាជន​ទូទាំង​សកលលោក ដែល​អាច​មាន។ នោះ​គឺ​ខ្សែ​បាត​ដៃ ដែល​ជា​បន្ទាត់​ត្រង់​ឲ្យ​ឈ្មោះ​ថា Masukake។ វា​ធម្មតា​យើង​លើក​បាត​ដៃ​ទាំង​សង​ខាង​មក គឺ​នឹង​ឃើញ​ខ្សែ​បន្ទាត់​ ២ រត់​លើ​គ្នា ដោយ​មិន​បាន​ជាប់​គ្នា​នោះ​ទេ តែ​បើ​មនុស្ស​មាន​ខ្សែ​បន្ទាត់​នោះ​តែ​មួយ​ជួរ ហើយ​ជាប់​គ្នា នោះ​រាប់​ថា​ជា​មនុស្ស​កម្រ​ប្រភេទ​ខាង​លើ​ហើយ។ តាម​ជំនឿ​ជនជាតិ​ជប៉ុន គេ​ដំណាល​មក​ថា មនុស្ស​ដែល​មាន​ខ្សែ​បាត​ដៃ​ប្រភេទ Masukake គឺ​ជា​មនុស្ស​ដែល​រមែង​មាន​សមត្ថភាព​នៃ​ភាព​ជា​អ្នក​ដឹកនាំ មាន​ទេពកោសល្យ​ពិត​ពី​កំណើត មាន​ភាព​ឈ្លាសវៃ ការ​គិត​មុត​ស្រួច និង​វិនិច្ឆ័យ​រឿង​ណា​មួយ​ដោយ​ល្អិតល្អន់​បំផុត។ តំណាល​ជនជាតិ​ជប៉ុន​ក៏​ជឿជាក់​ដែរ​ថា…

Untitled 1fdf
សង្គម

ឱសថ​ ១០ មុខ​មិន​ប្តូរ ​ក្រពះ​ជ្រូក​ផ្តល់​ប្រយោជន៍​ធំ ៤ ដល់​សុខភាព តែ​មិន​សូវ​មាន​អ្នក​ដឹង

សាច់ជ្រូក​ជា​អាហារ​ដែល​គេ​ពេញ​និយម​ទទួល​ទាន ព្រោះ​វា​ងាយ​ស្រួល​រក​ទិញ​នៅ​លើ​ទីផ្សារ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ជា​ថ្លៃ​ពេក​នោះ​ដែរ។ យ៉ាង​ណា​ការ​ទទួល​ទាន​សាច់​ជ្រូក ក៏​មាន​ផ្នែក​ខ្លះ​ដែល​អាច​ជួយ​សុខភាព​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​បេះដូង ថ្លើម ក្រពះ… ដែល​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​ខ្លាំង​ណាស់។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​ណែនាំ​នូវ​ប្រយោជន៍​ធំ ៤ ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​ក្រពះ​ជ្រូក ដែល​ឱសថ​ល្មមៗ​សុំ​អត់​ប្តូរ​ទេ៖ ៤) ព្យាបាល​អ្នក​មាន​ភាព​ស្លេកស្លាំង មនុស្ស​ដែល​មាន​ភាព​ស្លេកស្លាំង គឺ​មក​ពី​ខ្វះ​ជាតិ​ដែក ហើយ​ផលិត​ឈាម​មិន​គ្រប់គ្រាន់។ ទន្ទឹម​នេះ ងាក​មក​ការ​ទទួល​ទាន​ក្រពះ​ជ្រូក គឺ​អាច​ទៅ​បំពេញ​ចន្លោះ​ប្រហោង​ទាំង​អស់​នោះ​បាន ដែល​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន ជា​ពិសេស​គឺ​ជាតិ​ដែក។ ៣) បង្កើន​ភាព​រឹងមាំ ក្រពះ​ជ្រូក ជា​ជម្រើស​ល្អ​ក្នុង​ការ​បំពេញ​បន្ថែម​នូវ​សារធាតុ​ដែល​រាងកាយ​ត្រូវ​ការ​ជា​ចាំបាច់ ពោល​ប្រៀប​ដូច​ជា​ឱសថ​ប៉ូវ​កម្លាំង ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ ជា​ពិសេស​សម្រាប់​បុរសៗ។ ២)…

ថង
សង្គម

អត់​បាច់​ទៅ​ពិនិត្យ​ឯ​ណា​ឆ្ងាយ រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម​ឬ​អត់ មើល​តែ ៥ ចំណុច​នេះ​ដឹង​ហើយ

ដើម្បី​​ចង់​ដឹង​ថា រាងកាយ​របស់​អ្នក​កំពុង​មាន​កង្វះ​ជាតិ​កាល់ស្យូម​ឬ​អត់ អ្នក​អាច​ឆ្លៀត​ពិនិត្យ​តាម​រយៈ​ចំណុច​ទាំង ៥ ខាង​ក្រោម​បាន៖ ៥) ឧស្សាហ៍​រមួល​ក្រពើ បើ​អ្នក​ធ្លាប់​តែ​មាន​សុខភាព​ល្អ តែ​មួយ​រយៈ​ក្រោយ​ទៀត ក៏​រក​ឃើញ​ជា​រឿយៗ​ថា​ខ្លួន​រមែង​ជួប​បញ្ហា​រមួល​ក្រពើ នោះ​អាច​ជា​រោគ​សញ្ញា​ដំបូង​នៃ​កង្វះ​ជាតិ​កាល់ស្យូម។ ជា​ពិសេស​អ្នក​មាន​អារម្មណ៍​ឧស្សាហ៍​ឈឺ​សាច់ដុំ ជា​ពិសេស​ភ្លៅ ដៃ ក្លៀក ពេល​កំពុង​ធ្វើ​ចលនា​ស្រាលៗ នោះ​ក៏​ជា​រោគ​សញ្ញា​ដែរ។ ៤) គេង​មិន​លក់ អ្នក​ដែល​កង្វះ​ជាតិ​កាល់ស្យូម ក៏​ឧស្សាហ៍​ជួប​បញ្ហា​គេង​មិន​លក់​ដូច​គ្នា ហើយ​ចំណាំ​មើល​ ពេល​គេង​គឺ​ពិបាក​គេង​លក់​ណាស់ រួច​ពេល​ងើប​មក ចេះ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​អស់​កម្លាំង។ ៣) មាន​អារម្មណ៍​ថា​ស្បែក​ស្ងួត ធ្លាប់​តែ​មាន​ស្បែក​ភ្លឺ​ចែងចាំង ហើយ​យូរ​ទៅ​ស្បែក​ប្រែ​ជា​ស្ងួត នោះ​ក៏​អាច​មក​រាងកាយ កំពុង​មាន​កង្វះ​ខាត​ជាតិ​កាល់ស្យូម និង​វីតាមីន​ដូច​គ្នា។…

Dsds
សង្គម

អត់​ប៉ះ​ទេ​ស្រា ចុង​ក្រោយ​បុរស​ម្នាក់​កើត​ជំងឺ​តម្រង​នោម ដោយសារ​ទម្លាប់​សាមញ្ញ​ ២ នេះ

ជំងឺ​ខ្សោយ​តម្រង​នោម ឬ​បញ្ហា​ក្រលៀន គឺ​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក ឬ​អ្នក​ខ្លះ​ទៅ អាច​នឹង​ត្រូវ​ដេក​លើ​គ្រែ​ពេទ្យ​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត។ បើ​សួរ​ថា តើ​ដើមចម​អ្វី​នាំ​ឲ្យ​មនុស្ស​កើត​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ ចម្លើយ គឺ​ពាក់ព័ន្ធ​នឹង​របប​អាហារ និង​ទម្លាប់​រស់នៅ។ ជាក់ស្តែង​ដូច​យុវជន​ម្នាក់ ឈ្មោះ Xiao Wu នៅ​ឯ​ប្រទេស​ចិន គេ​ចូលចិត្ត​លេង​បាល់បោះ និង​លេង​ហ្គេម​នៅ​ពេល​ទំនេរ ហើយ​យប់​មួយ​គេ​ក៏​ស្រាប់​តែ​ដួល​សន្លប់ កំឡុង​ពេល​ដើរ​ទៅ​បន្ទប់​ទឹក។ ក្រោយ​ការ​ពិនិត្យ​រក​ឃើញ​ថា បុរស​មាន​វ័យ ២៦ ឆ្នាំ​ខាង​លើ គេ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ ហើយ​រោគវិនិច្ឆ័យ​គឺ​បញ្ជាក់​ថា គេ​មាន​ជំងឺ​ខ្សោយ​តម្រង​នោម។ ម្តាយ​បាន​ស្រែក​ទ្រហរ​យំ​ ហើយ​សួរ​ទៅ​កាន់​គ្រូ​ពេទ្យ​ថា ហេតុអ្វី​កូន​របស់​ខ្ញុំ​មាន​ជំងឺ​ខ្សោយ​​តម្រង​នោម ទាំង​ដែល​គេ​មិន​ជា​មនុស្ស​ញៀន​សុរា និង​តាំង​ពី​ដើម​មក​គ្មាន​ខូចខិល​ជាមួយ​នារី​ណា​ផង​នោះ។…

New Copy
ព័ត៌មានជាតិ

ព្រះនាងតូច ចេនណា គ្រងឈុត « ព្រះរាជធិតាទាយាទអង្គរ បរមវិស្ណុលោកទេវីអប្សរ » ពិតជាស្រស់ស្អាតខ្លាំងណាស់

ដូចដែលយើងបានស្គាល់រួចហើយថា ព្រះនាងតូច នរោត្តម ​ចេនណា ​គឺជាសែរាជវង្សដែលបានឈានជើងចូលទៅក្នុងវិស័យសិល្បៈត្រឹមមានព្រះជន្មវ័យក្មេង ៨ វស្សាប៉ុណ្ណោះ ​តែទ្រង់ហាក់មានភាពលេចធ្លោខ្លាំង ក្នុងវិស័យសិល្បៈស្ទើរគ្រប់ទម្រង់តែម្តង។ ព្រះនាងតូច ​ទ្រង់មានទេពកោសល្យទាំងផ្នែកក្បាច់រាំជាតិ និងអន្តរជាតិ ​ទ្រង់អាចច្រៀងបទចម្រៀងបានជាច្រើនភាសា ថែមទាំងមានទេពកោសល្យសម្តែងមិនធម្មតាទាំងការសម្តែងបទចម្រៀងផងដែរ។ ទៀតសោត ព្រះនាងតូចក៏មានរូបរាងតូចច្រឡឹង ស្រស់ស្អាតបីធម្មជាតិ ដែលរូបរាងរបស់ព្រះនាង មិនថាគ្រងឈុតបែបសម័យ ឬបុរាណនោះឡើយ គឺសុទ្ធតែសក្តិសម និងស្រស់ស្អាតជាខ្លាំង។ យ៉ាងណាមិញ ឈុតមួយដែលព្រះនាងកំពុងតែគ្រងនៅពេលនេះ រឹតតែធ្វើឱ្យមានភាពទាក់ទាញកាន់តែខ្លាំងទ្វេរដង ព្រោះនេះគឺជាឈុតតំណាងឱ្យខ្មែរ ដែលមានឈ្មោះថា « ព្រះរាជធិតាទាយាទអង្គរ បរមវិស្ណុលោកទេវីអប្សរ » ដែលឈុតនេះដែរ…

៣
សុខភាព

ស៊ែៗ! បើឧសស្សាហ៍ពិបាកដកដង្ហើមតែពេលយប់ ត្រូវគិតលើជំងឺគ្រោះថ្នាក់ទាំង ៥ នេះភ្លាម!

រោគសញ្ញានៃការដកដង្ហើមខ្លីនៅពេលយប់ មិនត្រឹមតែធ្វើឱ្យអ្នកគេងមិនលក់នោះទេ វាក៏អាចជាសញ្ញាព្រមាននៃជំងឺគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបានទេចំពោះជំងឺទាំង ៥ ខាងក្រោមនេះ៖ ជំងឺភ័យស្លន់ស្លោ ជំងឺនេះជារឿយៗបង្ហាញរាងដោយខ្លួនឯងតាមរយៈការភ័យខ្លាច ការភ័យស្លន់ស្លោ ការថប់បារម្ភបណ្ដាលពីភាពតានតឹង សម្ពាធក្នុងជីវិត និងសូម្បីតែការញៀនអ៊ីនធឺណិតជាដើម។ អ្នកដែលមានរោគសញ្ញានេះអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដោយសារតែបេះដូងលោតញាប់ ដកដង្ហើមខ្លី វិលមុខ តឹងទ្រូង សូម្បីតែអំឡុងពេលគេងក៏ដោយ។ រលាកច្រមុះអាឡែស៊ី ជំងឺ​នេះ​កំពុង​ក្លាយ​ជា​រឿង​ធម្មតាទៅហើយ ​សូម្បី​តែ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ក៏​អាចមានដែរ ព្រោះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវដង្ហើម។ មូលហេតុ នៅពេលដែលអ្នកដេកលើខ្នង ទឹករំអិលតាមច្រមុះហូរចុះមកបំពង់ក ស្ទះផ្លូវដង្ហើម ដែលធ្វើឱ្យវាមិនអាចឱ្យអុកស៊ីសែនចូលទៅសួតរបស់អ្នកបាន។ បន្ទាប់មក ខួរក្បាលនឹងបញ្ជូនសញ្ញាដែលបណ្តាលឱ្យសាច់ដុំដើមទ្រូងលេចចេញជាសញ្ញា ក្អក និងហឺតខ្យល់។ យ៉ាងណាមិញ នៅពេលដែលបាតុភូតនេះកើតឡើងជារៀងរាល់ថ្ងៃ…

២
សុខភាព

ខ្លាំងដូចឱសថទិព្វ! សំបកក្រូចថ្លុង អាចព្យាបាលជំងឺទាំង ៥ ឆាប់សះស្បើយ ដែលអ្នកមិនគួរខ្ជះខ្ជាយ!

យោងតាមវេជ្ជសាស្ត្រទំនើប បង្ហាញថា សំបកក្រូចថ្លុងមានប្រេងសំខាន់ៗ ដែលមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី បំបាត់ការឈឺចាប់ និងបំបាត់ភាពតានតឹង។ ក្រៅពីនេះ សំបកក្រូចថ្លុងក៏មានផ្ទុកសារជាតិ pectin, naringin, អង់ស៊ីម peroxidase, amylase, ស្ករ ramnoza, វីតាមីន A, C, hesperidin ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោមនេះ។ ព្យាបាលស្បែករលាក និងធ្វើឱ្យស្បែកស្រស់ស្អាត សំបក​ក្រូចថ្លុង​ មាន​សមត្ថភាព​ការពារ​ស្បែក​ឡើង​ក្រហម រមាស់ និង​រលាក​ ជាពិសេសវាមានផ្ទុកវីតាមីន A និង C ខ្ពស់ដែលជួយរក្សាសំណើមដល់ស្បែក ការពារស្បែកពីភាពស្ងួត…

15
សុខភាព

រាងកាយចេញសញ្ញា ៥ ប្រភេទ ​​ព្រមាន​ថា​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ខ្លាំង ត្រូវបំពេញឲ្យបានទាន់ពេល!

ប្រសិនបើអ្នករកឃើញថា ខ្លួនអ្នកមានរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំងអស់ខាងក្រោមនេះ សូមពិនិត្យមើលមាតិកាកាល់ស្យូមនៅក្នុងខ្លួន ដើម្បីបំពេញបន្ថែមទាន់ពេលវេលា! ១. ឧស្សាហ៍រមួលក្រពើ បើពីមុនអ្នកធ្លាប់មានសុខភាពល្អ ហើយថ្មីៗនេះស្រាប់តែរកឃើញខ្លួនឯងជារឿយៗជួបប្រទះនូវការឈឺចាប់ខ្លាំង ដូចជាការមានអារម្មណ៍ឈឺសាច់ដុំ ភ្លៅ ដៃ ក្លៀក និងពេលកំពុងធ្វើចលនាផ្សេងៗ នោះបញ្ជាក់ថា អ្នកកំពុងកង្វះជាតិកាល់ស្យូមដែលត្រូវការបំពេញបន្ថែមឲ្យទាន់ពេលវេលា។ ២. ការគេងមិនលក់ ជាធម្មតាការគេងមិនលក់ អាចបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដោយក្នុងករណីខ្លះ ក៏អាចបណ្ដាលមកពីកត្តាកង្វះជាតិកាល់ស្យូមក្នុងរបបអាហារផងដែរ។  ចំពោះក្នុងករណីខ្លះទៀត អ្នកដែលខ្វះជាតិកាល់ស្យូម និងវីតាមីន នៅតែអាចគេងបាន ប៉ុន្តែមិនបានគ្រប់គ្រាន់ ដូច្នេះនៅពេលអ្នកក្រោកឡើង ក៏នៅតែមានអារម្មណ៍អស់កម្លាំងដដែល។ ៣. មានស្បែកស្ងួត បើអ្នកពីមុនធ្លាប់មានស្បែករលោង ភ្លឺចែងចាំង…

Picsart_22 01 11_13 51 27 648
តេស្តIQ

មកឆ្លុះមើលជោគជតារាសីរបស់អ្នកក្នុងឆ្នាំ ២០២២ នឹងទទួលបានលាភធំអ្វីខ្លះ? តោះសាករើសកញ្ចក់វេទមន្តមួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលជោគជតារាសី ក្នុងឆ្នាំថ្នីឆ្នាំ ២០២២ ថាតើអ្នកនឹងទទួលបានលាភអ្វីខ្លះ? តាមរយៈការជ្រើសរើសកញ្ចក់វេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ កញ្ចក់វេទមន្តទី 1 ប្រសិនបើកញ្ចក់វេទមន្តលេខ ១ គឺជាកញ្ចក់ដែលអ្នកចូលចិត្ត ការទស្សន៍ទាយបង្ហាញថារាសីឆ្នាំ ២០២២ របស់អ្នកមានកម្រិតផ្លាស់ប្តូរកើតឡើង អ្នកអាចសម្រេចចិត្តលាឈប់ពីការងារចាស់ ឬអាចផ្លាស់ទីលំនៅបណ្តាលឱ្យមានឱកាសជួបមនុស្សថ្មី បេសកកម្មថ្មី និងបញ្ហាប្រឈមថ្មីក្នុងជីវិត។ ជាការពិតណាស់ ការធ្វើកិច្ចការដែលមិនធ្លាប់ធ្វើពីមុនមក គឺជារឿងដែលធ្វើឲ្យអ្នកតឹងថប់ក្នុងចិត្ត ប៉ុន្តែសូមប្រឈមមុខនឹងវាទៅ ព្រោះរាសីរបស់អ្នកនឹងបានរីកចម្រើនរឿងការងារ មានឱកាសរាប់លុយរហូតចុកដៃពេញមួយឆ្នាំ វាក៏ជាពេលដែលជីវិតនឹងត្រូវបានបញ្ចេញឧស្ម័នដល់កម្រិតអតិបរិមា ផ្ទុះឡើងនៅគ្រប់ផ្នែកទាំងអស់។ កញ្ចក់វេទមន្តទី 2…

Screen Shot 2022 01 06 At 8.27.42 PM
PR

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប និងអង្គការភ្លែនអន្តរជាតិរួមគ្នាផ្តល់ជំនួយបរិក្ខារលាងដៃដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដើម្បីឲ្យសិស្សានុសិស្សជាង ៣៩ ០០០ នាក់អាចចូលរៀនវិញប្រកបដោយសុវត្ថិភាព

ការប្រគល់បរិក្ខារលាងដៃចំនួន១៩៨គ្រឿង និង ឧបករណ៍វាស់កម្តៅចំនួន៩៩០ ដល់សាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១0 ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញជាផ្លូវការនូវការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១ ២០២២ ក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់…

Jkjjk
សង្គម

អាហារ​ទាំង ១០ អាច​សម្អាត​ជាតិ​ពុល​ក្នុង​សួត គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ទទួល​ទាន​រាល់ថ្ងៃ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ហើយ​សុខភាព​យើង​ល្អ ឬ​មិន​ល្អ ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ផ្នែក​សួត​ហ្នឹង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រាកដ​ថា នឹង​មិន​មាន​ជាតិ​ពុល​នៅ​ក្នុង​នោះ ហើយ​ដើម្បី​ឲ្យ​សួត​ដំណើរការ​ទៅ​បាន​ល្អ គ្រូ​ពេទ្យ​បាន​ណែនាំ​នៅ​អាហារ ១០ ប្រភេទ​ខាង​ក្រោម​ដែល​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖ ១០) ការ៉ុត ការ៉ុត​មាន​ផ្ទុក​នូវ​សារធាតុ Carotene និង Lutein ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សួត។ សារធាតុ​ទាំង​នេះ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​ចូល​ទៅ​សម្អាត​ជាតិ​ស្លេស​ចេញ​ពី​ក្នុង​សួត​ផង​ដែរ។ ៩) ខ្ទឹម​បារាំង វា​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​ដង្ហើម ហើយ​អាច​កាត់​បន្ថយ​ការ​ក្អក និង​ជំងឺ​ផ្តាសាយ។ ខ្ទឹម​បារាំង​នេះ​សោត​ក៏​ជួយ​ឲ្យ​សួត​ដំណើរការ​បាន​ល្អ​ផង​ដែរ។ ៨) ផ្លែ​ប៉ោម ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​រឹងមាំ និង​ប្រព័ន្ធ​ដង្ហើម​អាច​ដំណើរការ​ល្អ។…

Fdfd
សង្គម

ប្រើ​ទឹក​ធម្មតា​ជូត​សម្អាត​អាសនៈ​គឺ​ជា​រឿង​ខុស បើ​ចង់​បាន​លាភ​សំណាង ត្រូវ​តែ​ប្រើ​ទឹក ៣ ប្រភេទ​នេះ

មុន​ដល់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ​ជា​ទូទៅ​បងប្អូន​ខ្មែរ​ដែល​មាន​សែស្រឡាយ​ចិន រមែង​ឆ្លៀត​ពេល​បោសសម្អាត រៀបចំ​ផ្ទះ ហើយ​ទីតាំង​អាសនៈ​ក៏​ពួក​គេ​ចាំ​បាច់​ត្រូវ​សម្អាត​ផង​ដែរ។ យ៉ាង​ណា​ក្បួន​ដុស​សម្អាត​នេះ​សោត គឺ​សុទ្ធ​តែ​មាន​ក្បួនច្បាប់​របស់​គេ​ត្រឹមត្រូវ ដោយ​តាម​ហុងស៊ុយ គឺ​វា​សំខាន់​ណាស់ បើ​ធ្វើ​ខុស​អាច​នាំ​ឲ្យ​អាប់លាភ។ តាម​អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ​ណែនាំ​មក​ថា ការ​ប្រើប្រាស់​ទឹក​ត្រជាក់​ធម្មតា ទៅ​សម្អាត​អាសនៈ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​បើ​ចង់​លាភ​សំណាង​ហូរ​ចូល​ផ្ទះ​ពិត​ប្រាកដ​ គឺ​ត្រូវ​តែ​ប្រើប្រាស់​ទឹក ៣ ប្រភេទ​ខាង​ក្រោម៖ ៣) ស្រា​លាយ​ជាមួយ​ខ្ញី ពេល​សម្អាត​អាសនៈ គឺ​មាន​ការ​លាង​សម្អាត​បន្ទះ​ក្តារ​តូចៗ ឬ​រូប​ចម្លាក់​អាសនៈ ដូច្នេះ​ការ​ប្រើប្រាស់​ទឹក​ត្រជាក់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ ផ្ទុយ​ទៅ​វិញ តាម​ជំនឿ គេ​ជឿ​ថា ខ្ញី បូក​សុរា គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​បណ្តេញ​គ្រោះ​ចង្រៃ​ពី​ឆ្នាំ​ចាស់ ហើយ​ទាក់​យក​លាភ​សំណាង​ចូល​មក​ក្នុង​ឆ្នាំ​ថ្មី។…

ថដដថ
សង្គម

ទង្វើ ៣ លុយ​ទិញ​មិន​បាន បុរស​ធ្វើ​សម្រាប់​តែ​មនុស្ស​ស្រី​ដែល​ពួក​គេ​ស្រលាញ់​ស្មើ​ជីវិត

សម្រាប់​មនុស្ស​ស្រី​ទាំង​ឡាយ ប្រសិន​ក្នុង​ទំនាក់ទំនង​ស្នេហា​ ហើយ​អ្នក​អាច​ទទួល​បាន​ ១ ក្នុង​ចំណោម​ទង្វើ​ទាំង ៣ នេះ​ពី​ដៃ​គូ នោះ​រាប់​បាន​ថា​អ្នក​ជា​នារី​សំណាង​មួយ​ក្នុង​លោក ព្រោះ​អី​ទង្វើ​ទាំង​អស់​នោះ លុយ​ក៏​មិន​អាច​ទិញ​បាន​ដែរ៖ ៣) ការ​គោរព ពាក្យ​ថា​គោរព​នេះ​មួយ​ម៉ាត់​ ងាយ​និយាយ​ចេញ​ពី​មាត់ តែ​ទង្វើ​ពិត​គឺ​ពិបាក​នឹង​ធ្វើ​បាន​ណាស់។ ការ​ឲ្យ​តម្លៃ​ ការ​គោរព​ទៅ​វិញ​ទៅ​មក ជា​រឿង​ចាំ​បាច់​បំផុត​ក្នុង​ជីវិត​គូ។ បុរស​ដែល​រាប់​ថា​ គោរព​នារី​ដែល​ខ្លួន​ស្រលាញ់ គឺ​គាត់​បាន​ផ្តល់​ការ​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ឲ្យ​នាង​ជួយ​គិត ជួយ​គូរ ជួយ​សម្រេច​ចិត្ត ដោយ​មិន​ឯកច្ឆន្ទ​តែ​ម្នាក់​ឯង​ឡើយ។ មិន​ថា​រឿង​តូច​រឿង​ធំ គឺ​បុរស​នោះ​ តែងតែ​សួរនាំ​ទៅ​កាន់​នាង​ជានិច្ច។ មួយ​ផ្សេង​ទៀត​សកម្មភាព​នៅ​ខាង​ក្រៅ បុរស​នោះ​ឲ្យ​តម្លៃ​ស្រ្តី​ជា​ភរិយា ឬ​គូស្នេហ៍​ខ្លាំង​ណាស់ ដោយ​យក​ចិត្ត​ទុក​ដាក់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង តាំង​ពី​ដំណើរ​ទៅ​មក​គ្រប់​សព្វ…

761db7fc021041.img
សង្គម

មិនមែន​ឲ្យ​តែ​បន្លែ​សុទ្ធ​តែ​ល្អ​ទេ ៣ នេះ​កុំ​លូក​ច្រើន​ពេក ប្រយ័ត្ន​ខ្សោយ​ក្រលៀន

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ប្រភេទ​បន្លែ​ទាំង ៣ ខាង​ក្រោម អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន ពោល​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ ដោយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម ឬ​ក្រលៀន​បាន​ទៅ​ថ្ងៃ​មុខ៖ ៣) ស្ពៃ​ខ្មៅ វា​អាច​ផ្តល់​នូវ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​មក​កាន់​រាងកាយ តែ​យ៉ាង​ណា​បរិមាណ​អាស៊ីដ Oxalic មាន​នៅ​ក្នុង​នោះ គឺ​មាន​ច្រើន ដែល​វា​ជះ​ឥទ្ធិពល​អាក្រក់ រាប់​បាន​ជា​ភ្នាក់ងារ​បំផ្លាញ​តម្រង​នោម។ សមាសធាតុ​ទាំង​អស់​ នឹង​បម្លែង​ទៅ​ជា​អាស៊ីដ​អ៊ុយរិក​កំឡុង​ពេល​រំលាយ​អាហារ ហើយ​ពេល​ធ្លាក់​ទៅ​តម្រង​នោម វា​នឹង​កើត​ក្លាយ​ជា​ក្រួស។ ដូច្នេះ​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​ស្ពៃ​ខ្មៅ ឬ​ស្ពៃ​ខៀវ នៅ​បរិមាណ​សមល្មម មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​ពេល​តែ​មួយ។ ២) ផ្លែ​ម្រះ ជា​បន្លែ​មាន​រសជាតិ​ល្វីង ដែល​អ្នក​ខ្លះ គេ​គិត​ថា​វា​ជា​ថ្នាំ​ត្រជាក់…

Jj
ប្លែកៗ

តាមក្បួនគេមិនឲ្យដាក់របស់ ៣ នេះក្រោមគ្រែទេ ព្រោះនាំឲ្យខ្សត់ទ្រព្យ ហើយប្តីប្រពន្ធច្រើនទាស់ពាក្យគ្នា

ចូរណែនាំទៅកាន់សមាជិកគ្រួសារ ហាមផ្តាច់កុំដាក់របស់មិនល្អ ៣ នៅខាងក្រោមគ្រែ ព្រោះតាមក្បួនហុងស៊ុយ វានាំឲ្យអ្នកខ្សត់ទ្រព្យ និងប្តីប្រពន្ធរមែងមានការទាស់ពាក្យ ខ្វែងគំនិតគ្នាញឹកញាប់៖ ៣) ស្បែកជើងក្រោមគ្រែ ស្បែកជើងមិនគួរទុកនៅក្រោមគ្រែនោះទេ តាមក្បួនពេទ្យវាបង្កទាំងបាក់តេរីនិងក្លិនមិនល្អដល់រាងកាយ ហើយបើតាមក្បួនហុងស៊ុយ វាអាចនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុភមង្គលក្នុងគ្រួសារ បែកបាក់គ្នា រំខានដល់ផ្នែកអាជីវកម្មដែលជាប្រភពចំណូល។ ២) សំលៀកបំពាក់ចាស់ៗនិងសៀវភៅចាស់ៗនៅក្រោមគ្រែ សំលៀកបំពាក់ខ្លះអ្នកលែងប្រើប្រាស់ ហើយចេះតែទុកគរនៅខាងក្រោមគ្រែ រីឯសៀវភៅក៏ដូចគ្នា ពេលរៀនចប់ អានចប់ ចេះតែប្រមូលទុកគិតថាចែកឲ្យអ្នកគ្នាអត់ ឬខ្សត់ទៅពេលក្រោយ។ មិនជារឿងល្អទេ ព្រោះវាបណ្តុំទៅដោយធូលីនិងធាតុកខ្វក់ ហើយក្លិនមិនល្អ ដែលក្លាយទៅជាមេរោគផ្សិត ប៉ះពាល់ដល់សួតរបស់យើងជាធ្ងន់ធ្ងរ។ តាមក្បួនហុងស៊ុយវិញ គឺគេជឿថា…

23
គ្រួសារ

នារីៗត្រូវដឹង! បុរសដែលផ្ដល់ស្នេហាពិត នឹងមិនបណ្ដោយឲ្យគ្រួសារឬសង្គមខាងក្រៅធ្វើទង្វើមិនគប្បីទាំង ៤ នេះលើអ្នកទេ

ប្រសិនបើអ្នកជាស្វាមីម្នាក់ដែលមានភាពជឿជាក់និងស្រលាញ់ភរិយាដោយចិត្តស្មោះមែននោះ នៅពេលដែលមាននរណាម្នាក់ចៃដន្យ ឬមានចេតនាអាក្រក់បង្កាច់បង្ខូចប្រពន្ធនៅចំពោះមុខ ប្រាកដណាស់អ្នកនឹងមិនអើពើ ហើយក៏មិនគិតខុសលើប្រពន្ធឡើយ។ មិនមានការវាយប្រហារ ក្នុងនាមជាស្វាមីប្រសិនបើជ្រុល​វាយ​ប្រពន្ធ​ខ្លួន​ពិតជា​មនុស្ស​កំសាកណាស់ ហើយបើទុក​ឲ្យ​អ្នក​ដទៃ​វាយ​ប្រពន្ធដោយប្រការណាមួយ​រឹត​តែ​កំសាកខ្លាំងទៀត។ ដូច្នោះស្រ្តីគួរតែសង្កេតមើល បើបុរសជាស្វាមីពិតជាស្រឡាញ់ និងគោរពអ្នកមែននោះ គាត់ប្រាកដជាមិនអនុញ្ញាតឱ្យអ្នកដទៃមកប៉ះពាល់អ្នកឡើយ។ សូម្បីតែពេលមានជម្លោះក្នុងគ្រួសារ ហើយឪពុកម្តាយស្រែកខ្លាំងៗចង់ប្រើហឹង្សាលើប្រពន្ធ ប្តីច្បាស់ជាក្រោកឈរការពារប្រពន្ធមិនខាន។ ឬ​ខណៈពេល​ប្រពន្ធ​មាន​ភាព​អយុត្តិធម៌​នៅ​ខាង​ក្រៅ ប្តី​ច្បាស់​ជា​មិន​ទុក​ឲ្យ​ប្រពន្ធ​ត្រូវ​គេ​ជេរ​ប្រមាថ​មើល​ងាយ​ឡើយ ព្រោះ​សម្រាប់​បុរស ពេលឃើញប្រពន្ធ​​ត្រូវ​គេ​សម្លុត​នៅចំពោះមុខគឺ​ឈឺចាប់​ជាង​ការ​ធ្វើ​បាប​ខ្លួន​ឯង។ មិនមានការជេរប្រមាថ ការ​ត្រូវ​គេ​ជេរ​ប្រមាថ​ពិតជាំ​ឈឺចាប់​ជាងត្រូវគេវាយដំទៅទៀត ដូច្នេះ​ក្នុង​នាម​ជា​ប្តី​ដែល​ស្រឡាញ់​ប្រពន្ធ​ច្បាស់​ជា​មិន​បណ្តោយ​ឱ្យ​ប្រពន្ធ​រង​របួស​បែប​នេះ​ឡើយ។ ជាពិសេសពេល​ប្រពន្ធ​ត្រូវរងសម្ពាធណាមួយ ប្តី​ប្រាកដជា​ក្រោកឈរ​ការពារ និង​ទប់ស្កាត់​ទង្វើ​ដ៏អាក្រក់នេះជាក់ជាមិនខាន​។ មិនមានការបង្ខូចកេរ្តិ៍ឈ្មោះ ប្តីដែលជឿជាក់ ស្រលាញ់ប្រពន្ធ ពេលមាននរណាម្នាក់មកបង្កាច់បង្ខូចប្រពន្ធដោយចេតនាចំពោះមុខ គាត់នឹងមិនអើពើ ក៏មិនគិតខុសលើប្រពន្ធឡើយ ហើយនឹងក្រោកឈរការពារ…

18
សុខភាព

ចង់​ដឹង​ទេថា​ “សួត” ​របស់​អ្នក​មាន​សុខភាព​ល្អ​ឬ​អត់ សូម​សាក​ល្បង​វិធីទាំង ៤ នេះ​ភ្លាម!

សួតជាសិរីរាង្គសំខាន់មួយដែលមានតួនាទីចាំបាច់ណាស់ក្នុងរាងកាយ ប៉ុន្តែប្រសិនបើសួតអ្នកមានបញ្ហាដោយប្រការណាមួយ មានន័យថា សុខភាពរាងកាយអ្នកទាំងមូលក៏ប៉ះពាល់ធ្ងន់ធ្ងរដែរ។ ដូច្នោះដើម្បីដឹងថា សួតអ្នកមានសុខភាពល្អឬអត់ សូមសាកល្បង វិធីទាំងបួនខាងក្រោមនេះ៖ ១.លំហាត់ដកដង្ហើម ប្រសិនបើអ្នកអាចទប់ដង្ហើមរបស់អ្នកយូរជាង 50 វិនាទី នោះបានន័យដា សួតរបស់អ្នកមានសុខភាពល្អខ្លាំងណាស់។ មុខងាររបស់សួតដំណើរការបានល្អ ដោយផ្តល់បរិមាណអុកស៊ីសែនគ្រប់គ្រាន់ទៅក្នុងឈាម ដើម្បីចិញ្ចឹមសរីរាង្គផ្សេងៗដូចជា ខួរក្បាល បេះដូង ថ្លើម។ ប៉ុន្តែបើនិយាយចំពោះអ្នកជក់បារីរយៈពេលយូរ មុខងារសួតត្រូវបានចុះខ្សោយ  ប្រហែលជាមិនអាចទប់ដង្ហើមលើសពី ៤០ វិនាទីបានទេ។ ប្រសិនបើអ្នកទប់ដង្ហើមតិចជាង ៣០ វិនាទី សូមប្រយ័ត្នព្រោះវាកំពុងបង្ហាញថា សួតមិនមានសុខភាពល្អប៉ុន្មានទេ។ ក្នុងករណីនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ…

Picsart_22 01 10_11 17 44 778
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ រើសកន្លាស់ត្បូងមួយដែលទាក់ភ្នែកបំផុត ដើម្បីដឹងថាអ្នកមានចំណុចពិសេសត្រង់ណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ កន្លាស់ត្បូងទី 1 អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។ តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្ត​ស្មោះសរគ្មានល្បិចកលឡើយ ។ កន្លាស់ត្បូងទី 2 អ្នកគឺជាមនុស្សពូកែនិយាយ ពូកែបញ្ចុះបញ្ចូលពូកែរាប់ញាតិ មិនថាមនុស្សមានអាជីពអ្វីឬនៅវ័យណាទេ ឲ្យតែបាននិយាយជាមួយអ្នកតែមួយភ្លែតនឹងមានអារម្មណ៍ស្និតស្នាលភ្លាម ។ លើសពីនេះអ្នកជាមនុស្សមានអធ្យាស្រ័យល្អ…