
ពេលងូតទឹកស្រ្តីត្រូវឧស្សាហ៍សម្អាត ៣ កន្លែងនេះឲ្យបានញឹកញាប់ព្រោះជួយសុខភាពបានច្រើនណាស់!
តាមទស្សនៈនៃឱសថចិនបង្ហាញថា ប្រសិនបើអ្នកប្រឹងប្រែងម៉ាស្សាចំណុចទាំងនេះអំឡុងពេលងូតទឹក នឹងធ្វើឲ្យអ្នកមានសុខភាពល្អខ្លាំងណាស់។ ហេតុដូចនេះ សូមកុំរំលងឲ្យសោះ៖ ១.ចន្លោះម្រាមជើង មានស្រ្តីភាគតិចណាស់ដែលដឹងថា ការម៉ាស្សាជើងខណៈពេលត្រាំជើង មានសារៈប្រយោជន៍សម្រាប់សុខភាពខ្លាំងណាស់។ ចុងម្រាមជើង ជាសន្លាក់ចុងក្រោយ ដែលអំឡុងពេលងូតទឹក គួរតែម៉ាស្សាឲ្យបានដិតដល់ ព្រោះវាមាសមត្ថភាពជួយជំរុញចលនាឈាម ធ្វើឱ្យជើងមានភាពកក់ក្តៅ។ ការម៉ាស្សាម្រាមជើងអាចពន្យាភាពចាស់នៃជើង ជំរុញការរំលាយអាហារ ជួយឱ្យរាងកាយកម្ចាត់ការហើមបានយ៉ាងងាយ។ ២.ក្លៀក ស្បែកក្រោមក្លៀកមានសភាពស្តើងបន្តិច ដូច្នេះស្ត្រីគួរប្រើសំឡីជូតថ្នមៗ ហើយលាងសម្អាតចេញដោយទឹកធម្មតាបានហលយ។ ជាការពិត ការធ្វើអនាម័យត្រឹមត្រូវនៃតំបន់ក្លៀកអាចជួយពន្យារអាយុជីវិតបាន ពីព្រោះនៅក្រោមក្លៀកមានចំណុចចាក់ម្ជុលវិទ្យាសាស្ត្រដ៏សំខាន់មួយហៅថា “ជីក្វាន់”។ យោងតាមឱសថបុរាណចិន បង្ហាញថា ចំណុចចាក់ម្ជុលវិទ្យាសាស្ត្រនេះភ្ជាប់ទៅបេះដូង ដូច្នោះ បើអ្នកម៉ាស្សាជាប្រចាំអាចធ្វើអោយសុខភាពបេះដូងប្រសើរឡើង កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង…




















