
កត់ទុកទៅ! បើចង់បានលាភសំណាង ផ្លែឈើ ២ នេះកុំភ្លេចសែនឲ្យសោះនៅថ្ងៃចូលឆ្នាំចិន
ផ្លែឈើទាំង ២ ខាងក្រោម មិនត្រឹមតែមានពណ៌ និងរាងទាក់ទាញប៉ុណ្ណោះទេ តែវាថែមទាំងមានអត្ថន័យល្អក្នុងក្បួនហុងស៊ុយផងដែរ ដោយវាសក្ដិសមបំផុតសម្រាប់ការសែនជាដង្វាយនូវឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខ៖ ១) ផ្លែស្រកានាគ ផ្លានេះមានពណ៌ និងរូបរាងទាក់ទាញមួយផ្នែកទៅហើយ ដែលគេនិយមយកវាមកតុបតែងសែនជូនដូនតា។ ពណ៌ក្រហម និងពណ៌ផ្កាឈូក តំណាងឲ្យការបង្កើតភាពសុខដុមរមនា និងទ្រព្យសម្បត្តិចូលដល់ម្ចាស់ផ្ទះ។ យ៉ាងណាក៏ត្រូវចាំថា ត្រូវយកផ្លែស្រកានាគស្រស់ កុំរើសយកប្រភេទក្រៀម ឬស្អុយរលួយត្រង់ផ្នែកណាមួយមកដាក់លើអាសនៈឲ្យសោះ។ ២) ផ្លែប៉ោម តំណាងឲ្យសន្តិភាព និងភាពសុខដុម ហើយវាក៏ត្រូវបានគេចាត់ទុកជាផ្លែឈើល្អមួយក្នុងក្បួនហុងស៊ុយដូចគ្នា។ ដោយសារតែវាមានពណ៌ក្រហម តែងតែបង្កប់នូវអត្ថន័យល្អ តែដូចគ្នាសម្រាប់ប៉ោមពណ៌បៃតង ឬលឿង ក៏អាចប្រើប្រាស់បានដែរ អាស្រ័យលើចំណូលចិត្តម្ចាស់ផ្ទះ។ ដូច្នេះសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខ…




















