
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ កុំខ្លាចខុសខ្លាំងពេក!!
មនុស្សគ្រប់រូបតែងមានចំណុចខ្សោយរៀងខ្លួន ប៉ុន្តែអ្នកខ្លះមានភាពភ័យខ្លាចដោយមិនហ៊ានប្រឈមមុខនឹងចំណុចខ្សោយរបស់ខ្លួនដោយខ្លាចថាខ្លួនធ្វើខុសហើយខ្មាស់គេ។ ប៉ុន្តែភាពភ័យខ្លាចនេះហើយជាដើមហេតុធ្វើឲមនុស្សមានភាពបរាជ័យក្នុងខ្លួន។ ការខ្លាចខុសនេះហើយជាឧបសគ្គដ៏ធំក្នុងខ្សែជីវិតរបស់មនុស្ស។ យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖ “ការគិតគូរមុនធ្វើអ្វីមួយ ដោយការពិចារណាឱ្យបានវែងឆ្ងាយ ហ្មត់ចត់ ជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះបើគិតច្រើនពេកវានាំឱ្យអាក់ខាន ឬរំខានដល់ការសម្រេចចិត្តទៅវិញទេ ព្រោះបើយើងនៅតែអល់អែក ឬរារែកចិត្ត មិនព្រមសម្រេចចិត្តធ្វើអ្វីដែលខ្លួនចង់ធ្វើ នោះអ្វីៗនឹងរំលងទៅហួស ឬហួសពេល។ ឧទាហរណ៍ថា បើអ្នកចង់បើកហាងអ៊ុតសក់នៅកន្លែងណាមួយ ប៉ុន្តែអ្នកចេះតែខ្លាចនេះខ្លាចនោះ ឬអ្នកគិតថា ចាំឱ្យគេបើកមុនសិន បើគេចំណេញចាំបើកតាមក្រោយ នោះអ្នកកម្រជោគជ័យខ្លាំងណាស់ ព្រោះជំនួញអ្វីក៏ដោយ បើគេបើកជោគជ័យហើយ ហើយយើងទើបតែទៅបើកក្រោយគេ…




















