ផឹកទឹក ១ ពែងនៅពេលព្រឹកគឺល្អខ្លាំងណាស់ ប៉ុន្តែតើទឹកប្រភេទណាដែលអ្នកគួរជ្រើសរើស ទើបស័ក្តិសម?

ផឹកទឹក ១ ពែងនៅពេលព្រឹកគឺល្អខ្លាំងណាស់ ប៉ុន្តែតើទឹកប្រភេទណាដែលអ្នកគួរជ្រើសរើស ទើបស័ក្តិសម?
ការផ្សាយពាណិជ្ជកម្ម

តើអ្នកដឹងទេថាប្រហែល ៧០% នៃរាងកាយរបស់យើងគឺជាទឹក។ ទឹកចូលរួមក្នុងដំណើរការមេតាប៉ូលីសទាំងអស់នៃរាងកាយ ហើយនៅពេលដែលយើងខ្វះជាតិទឹក សុខភាពនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស។

ពេលភ្ញាក់ពីគេង គឺជាពេលវេលាដែលរាងកាយត្រូវការជាតិទឹកឡើងវិញភ្លាមៗ ព្រោះក្រោយគេងបាន១យប់ បរិមាណទឹកក្នុងខ្លួនត្រូវបានបាត់បង់យ៉ាងខ្លាំងដោយសារការបែកញើស ហើយឈាមនឹងមានភាព viscous ចរាចរឈាមក៏ថយចុះ ងាយនឹងកកឈាម និងបង្កជាផលវិបាក។

ការផ្សាយពាណិជ្ជកម្ម

ការផឹកទឹកមួយកែវនៅពេលព្រឹក បង្ហាញថា “បានសម្អាត” បំពង់រំលាយអាហារ ការពារការទល់លាមក និងអាចបន្ថែមចរន្តឈាម កាត់បន្ថយភាពកកឈាម និងការពារជំងឺសរសៃឈាមបេះដូងជាដើម។

ជាការពិតណាស់ដែលគេនិយាយថា ការផឹកទឹកមួយកែវនៅពេលព្រឹកព្រលឹម ល្អសម្រាប់សុខភាព ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតមានចម្ងល់ថា “តើទឹកប្រភេទណាដែលគួរផឹកពេលភ្ញាក់ពីគេងទើបល្អបំផុត ទឹកអំបិល, ទឹកឃ្មុំ, កាហ្វេ?

ការផ្សាយពាណិជ្ជកម្ម

១. ទឹកអំបិល
ថ្វីត្បិតតែទឹកអំបិលមានអ៊ីយ៉ុងសូដ្យូម និងអាចសម្លាប់មេរោគបានល្អ ក៏មិនមែនមាន័យថា អាចមានសមត្ថភាពជួយសម្រួលដល់ការបន្ទោរបង់ សម្អាតពោះវៀន នោះទេ។ ទឹក​អំបិល​ត្រូវ​បានប្រើ​សម្រាប់​លាង​មាត់​ដើម្បី​សម្លាប់​បាក់តេរី​ក្នុង​មាត់ ពង្រឹង​ធ្មេញ និង​អញ្ចាញ​ ហើយប្រសិនបើអ្នកទទួលទានពេល​ពោះ​ទទេ អាច​បំផ្លាញ​ក្រពះ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ខូច​ក្រលៀន។

ការផ្សាយពាណិជ្ជកម្ម

២. ទឹកឃ្មុំ
មនុស្សជាច្រើនជ្រើសរើសទឹកឃ្មុំជាភេសជ្ជៈដំបូងគេបង្អស់នៃថ្ងៃថ្មី ព្រោះមានប្រសិទ្ធភាពជម្រះកំដៅ បញ្ចុះលាមក បន្សាបជាតិពុល បំបាត់ការឈឺចាប់ និងជាថ្នាំសំលាប់មេរោគ។ ជាការពិតណាស់ដែលថា ទឹកឃ្មុំមានអត្ថប្រយោជន៍ល្អសម្រាប់ការរំលាយអាហារ និងជៀសវាងភាពចាស់។ ប៉ុន្តែប្រសិបើអ្នក​ផឹក​ទឹក​ឃ្មុំ​ភ្លាមៗ​ពេល​ភ្ញាក់​ពី​គេង គឺ​មិនត្រឹមត្រូវទេ។

ការផ្សាយពាណិជ្ជកម្ម

ការទទួលទានទឹកទឹកឃ្មុំពេលពោះទទេនឹងបង្កើនបន្ទុកលើបំពង់រំលាយអាហារ បណ្តាលឱ្យឈឺពោះ និងរាគ។ ជាងនេះទៅទៀត ទឹកឃ្មុំមានផ្ទុកជាតិស្ករច្រើន ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ បើអ្នកជំងឺទឹកនោមផ្អែម ប្រើទឹកឃ្មុំពេលពោះទទេងាយបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិត។

៣. កាហ្វេ
ការផឹកកាហ្វេពេលភ្ញាក់ពីគេងនឹងជំរុញក្រពះ ប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹម។ ការផឹកកាហ្វេច្រើនពេលពោះទទេងាយធ្វើឲ្យអ្នកមានរោគសញ្ញាដូចជា ភ័យ វិលមុខ ខ្សោយអវយវៈជាដើម ជាពិសេសចំពោះអ្នកជំងឺមួយចំនួនដូចជា ជំងឺបេះដូង។ ជាពិសេសចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ បើទទួលទានកាហ្វេច្រើនអាចបង្កគ្រោះថ្នាក់ ឬធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។

ការផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានោះ ក្រោយពេលភ្ញាក់ពីគេងភ្លាមៗ អ្នកគួរតែទទួលទានទឹកក្ដៅមួយពែង ដោយសារ ទឹកក្ដៅមិនមានកាឡូរី មិនត្រឹមតែបំពេញកង្វះជាតិទឹកនៅពេលយប់ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការស្ទះពោះវៀន ធ្វើឱ្យពោះវៀនមានសំណើម បន្ទន់លាមក បន្ទន់លាមក និងធ្វើឱ្យរាងកាយភ្ញាក់បានលឿន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម