Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Coincidences FB
ប្លែកៗ

រូបថត ២០ សន្លឹក ដែលថតបានដោយចៃដន្យ ប៉ុន្តែល្អឥតខ្ចោះ

ជាទូទៅដើម្បីថតបានរូបស្អាត គឺ យើងត្រូវការមាន កាមេរ៉ាមួយ និង ជំនាញថតផងដែរ។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះមានទាំងអស់នេះហើយនៅមិនគ្រប់គ្រាន់ទៀត។ ដូច្នេះតើអ្នកត្រូវការអ្វីទៀតដើម្បីថតរូបបានស្អាត? Bright Side បានរៀបចំរូបថតចំនួន ២០សន្លឹក ដើម្បីឆ្លើយសំណួរនេះ។ ហើយប្រសិនបើអ្នកនៅតែមិនអាចទាយបានទៀត គឺ មានចម្លើយជាប្រាក់រង្វាន់នៅចុងបញ្ចប់នៃអត្ថបទនេះ។ ២០. ១៩. ១៨. ១៧. ១៦. ១៥. ១៤. ១៣. ១២. ១១. ១០. ៩. ៨. ៧. ៦.…

Knongsrok 1
សម្រង់

ស្គាល់ប្រទេសជប៉ុនអត់? ទាំងនេះជាវាលស្រែទាំង ១៨ ដែលជាស្នាដៃពិតៗនៃសិល្បៈជនជាតិជប៉ុន!!! មានវីដេអូ

ជប៉ុន៖ ជារៀងរាល់ឆ្នាំអ្នកទេសចរណ៍រាប់ពាន់នាក់បានទៅលេងនៅខេត្តមួយនៅភាគខាងជើងនៃប្រទេសជប៉ុនដើម្បីមើលការច្នៃប្រឌិតដ៏ស្រស់ស្អាតរបស់កសិករជនជាតិជប៉ុន។ កសិករជនជាតិជប៉ុនទាំងនោះបានប្រើអេឡិចត្រូនិកដើម្បីរចនានៃរបៀបខុសគ្នានៃពូជស្រូវដែលត្រូវបានសាបព្រោះដោយយកចិត្តទុកដាក់បំផុត។ ភាពខុសគ្នានៃពណ៌របស់ពូជស្រូវបានប្រែវាលស្រែរបស់ពួកគាត់ទៅជាស្នាដៃសិល្បៈដ៏ល្អឥតខ្ជោះ។ តោះរងចាំយូរនាំតែខក់ខានក្នុងការមើលនិងស្គាល់នៃភាពច្នៃប្រឌិតដ៏ស្រស់ស្អាតរបស់កសិករជនជាតិ៖ #Video1 #Video2 ប្រភព៖www.thinkinghumanity.com ប្រែសម្រួលដោយ៖Knongsrok

11
សង្គម

មិនថាកខ្វក់​យ៉ាង​ណា​ទេ បើចង់សម្អាតផ្ទះបានស្អាតឥតខ្ចោះ ត្រូវមើលតិចនិកទាំង ៤ នេះ

ជាទូទៅរាល់ពេលជិតចូលឆ្នាំថ្មីម្ដងៗ មនុស្សម្នាតែងតែនាំគ្នាសម្អាតផ្ទះឱ្យបានត្រឹមត្រូវ ទើបគ្រួសាររស់នៅបានសុខស្រួល។ យ៉ាងណាក៏ដោយ នៅពេលដែលនិយាយអំពីការសម្អាតផ្ទះ មនុស្សជាច្រើនក៏មានការភ័ន្តច្រឡំ ដោយសារតែពួកគេមិនដឹងពីរបៀបរក្សាផ្ទះឱ្យស្អាតដោយមិនចាំបាច់ចំណាយពេលច្រើនពេក។ ដូច្នេះ តើ​មាន​វិធី​អ្វី​ខ្លះ​ដើម្បី​សម្អាត​ផ្ទះ​ឲ្យបានស្អាតបាត? ខាងក្រោមនេះជាគន្លឹះ​​ដ៏​ល្អ​ អាច​ធ្វើឱ្យ​អ្នក​សម្អាត​ផ្ទះ​កាន់តែ​ងាយស្រួល។ ទាំងនេះជាជំហានក្នុងការសម្អាតផ្ទះប្រកបដោយប្រសិទ្ធភាព៖ ១. យកធូលីទាំងអស់ចេញពីក្នុងផ្ទះ ជំហានដំបូងត្រូវយកធូលីចេញពីផ្ទះទាំងមូលឲ្យអស់ ដោយត្រូវប្រើកម្រាលពូកគ្របលើគ្រែ តុកាហ្វេ តុជាដើម មុននឹងបោសសម្អាត ដើម្បីកុំឱ្យធូលីធ្លាក់លើគ្រឿងសង្ហារឹម និងវត្ថុផ្សេងៗ។ ២. សម្អាតវាំងនន ជំហានទីពីរគឺត្រូវសម្អាតវាំងនន ដោយសារវាំងននបន្ទាប់ពីព្យួរអស់រយៈពេលមួយឆ្នាំនឹងមានធូលីកកកុញ ដូច្នេះនៅពេលសម្អាតអ្នកគួរតែដកវាំងននចេញហើយលាងសំអាត ប្រសិនបើមានម៉ាស៊ីនបោកគក់ដោយស្វ័យប្រវត្តិនៅក្នុងផ្ទះនោះវានឹងកាន់តែងាយស្រួល។ ៣. ជូតកំរាលឥដ្ឋ សម្អាតតុ និងកៅអី ដើម្បីឲ្យការងារសម្អាតកាន់តែមានភាពល្អិតល្អន់​…

Knongsrok 1
ប្លែកៗ

រូបភាព ២០ សន្លឹកដែលកំពូលបំភាន់ភ្នែកមានតែមួយគ្មាន២

នៅពេលយើងក្រឡេកមើលរូបថតខាងក្រោមនោះយើងអាចធ្វើការសន្និដ្ឋានភ្លាមៗនូវអ្វីដែលយើងបានឃើញថាវាដូចអ្វី។ យោងតាម Bright Side បាននាំមកជូនអ្នកនូវការប្រមូលរូបថតដែលអាចជាការបញ្ឆោតសូម្បីតែមនុស្សដែលមានភ្នែកមុតស្រួចបំផុតក៏ចាញ់បោកដែរ។ ត្រៀមខ្លួនបន្តិចដើម្បីមានការច្រឡំតិចបំផុត! 1. “A photo I took of a bird through my binoculars looks like a planet.” © stanjolly / Reddit 2. “These flowers look like tiny hummingbirds!” © -OctopusPrime / Reddit 3. If you thought…

Knongsrok 1
គ្រួសារ

​ព្រះបាទ​សូរ្យវរ្ម័នទី២ ជាក្សត្រខ្មែរ​ដែលបានកសាងអង្គរឡើងមុនគេបង្អស់ និងបង្រួបបង្រួមជាតិខ្មែរឱ្យរួមតែមួយ

នៅក្នុងអតីតកាល ប្រវត្តិសាស្ត្រ​ខ្មែរគឺជាមហាណាចក្រដ៏ធំធេង និងជាអាណាព្យាបាលរបស់ប្រទេសជាច្រើនផង។ នៅក្នុងនោះរួមមាន ដូចជា ប្រទេសចំប៉ា សៀម ភូមា ។ល។ រហូតមកដល់សព្វកាលបច្ចុប្បន្នេះ កិត្តិនាមរបស់ព្រះមហាក្សត្រខ្មែរនីមួយនៅតែល្បីល្បាញជាប់តរហូតមក។ ខាងក្រោមនេះ គឺជាជីវប្រវត្តិព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែខាងសឹកសង្គ្រាម និងជាក្សត្រ​ដែលកសាងសមទ្ធិផលយ៉ាងច្រើនដល់កម្ពុជាយើង រួមមាន ប្រាសាទព្រះវិហារ អង្គរវត្ត ។ល។ ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ដើម​សតវត្ស​ទី​១២ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែល​សោយរាជ្យ​មុន​ព្រះអង្គឡើងគ្រងរាជ្យ។ ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០) ព្រះបាទ​សូរ្យវរ្ម័នទី២​ គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ដ៏​ល្បីល្បាញ​មួយ​ព្រះអង្គ។ ស្នា​ព្រះហស្ដ​ដ៏​សំខាន់​ជាង​គេ​ក្នុង​រាជ្យ​របស់​ព្រះអង្គ គឺ​ការ​ដឹក​នាំ​ស្ថាបនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្អ​គ្មាន​ពីរ​នៅ​លើ​ពិភពលោក​យើង​នេះ។…

Knongsrok 1
សម្រង់

ចំណេះដឹង គឺជាស្ពាន ដើម្បីចម្លងអ្នកឱ្យមានជីវីតគាប់ប្រសើរ មិនលំបាកវេទនា នៅក្នុងជីវិត

គេថាមនុស្សប្រុស ត្រូវតែស្មោះត្រង់ចំពោះជីវិតគូ មានប្រពន្ធមួយគឺគ្រប់គ្រាន់ហើយ តែវាមិនដូច្នឹងទេ កើតមកជាកូនប្រុស យ៉ាងហោចណាស់ ក៏គួរតែរកប្រពន្ធល្អ​ ត្រឹមត្រូវ យ៉ាងហោចឱ្យបានបី ទើបប្រសើរ។ តើប្រពន្ធបីនោះ មានន័យថាយ៉ាងម៉េច? ត្រូវឱ្យប្រពន្ធមករស់នៅជាមួយគ្នា ទាំងឈឺចាប់ឈឺចិត្ត ស្នេហាត្រីកោណ ចតុកោណហ្នឹងមែនទេ? មិនមែនទេ ពាក្យថា ប្រពន្ធបី ពុំបានសំដៅដល់ ប្រពន្ធដែលជាមនុស្សស្រីបីនាក់នោះឡើយ តែពាក្យថា ប្រពន្ធបីនេះ គេចង់សំដៅដល់ ៖ ១. ប្រពន្ធទីមួយគឺ ចំណេះដឹង ក្នុងនាមជាមនុស្សប្រុស ជាកូនប្រុស អនាគតជាស្វាមី ជាឪពុក…

Knongsrok 1
សេដ្ឋកិច្ច

អតីតកាលបានកន្លងផុតទៅ ជួនក៏ល្អ ជួនក៏មិនល្អ!!!

ស្រ្តីគ្រប់រូបតែងតែថែរក្សា ខ្វល់ខ្វាយ យកចិត្តទុកដាក់បំផុតចំពោះរូបរាងកាយរបស់ខ្លួន នៅពេលដែលនាងដឹងថាខ្លួននាងឈានដល់វ័យមួយដែលគ្រប់ការ។ បើទោះបីជានាងមានរាងកាយស្រលូនក្តី រាងកាយមានសាច់មានឈាមបន្តិចក្ដី តែនាងពេញចិត្តនឹងអ្វីដែលជារូបនាង ជាអ្វីដែលមាតារបស់នាងបានផ្តល់ឱ្យនាង ហើយក៏ខិតខំថែរក្សារហូតដល់ពេលនាងបានជួបអ្នក។ ចាប់ពីពេលដែលនាងបានស្គាល់អ្នក នាងប្រាកដជាបានគិត និងមើលឃើញផ្ទាល់នឹងភ្នែក ពីភាពជាម្តាយ ជាស្រ្តីមេផ្ទះ ជាភរិយា ជាកូនប្រសារ និងអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតនាងគឺ រូបរាងកាយរបស់នាង នឹងត្រូវផ្លាស់ប្តូរដោយសារតែបុរសម្នាក់ដែលជាឪពុករបស់ក្មេងដែលនាងបានពរពោះជាងប្រាំបួនខែ។ ជាស្រ្តីដែលធ្លាប់តែរស់នៅជាមួយឪពុកម្តាយ ដល់ម៉ោងទៅសាលា ដល់ម៉ោងញាំបាយ មិនសូវបានធ្វើការងារផ្ទះ  រាងកាយតូចច្រឡឹង ក្រអូបសាយដោយក្លិនគន្ធាពិដោរ ស្លៀកពាក់រឹបរាងតាមប្រាថ្នាជាដើម នឹងត្រូវផ្លាស់ប្តូរគ្រប់យ៉ាងនៅពេលដែលអ្នកក្រាបសំពះផ្ទឹមសុំអ្នកមានគុណបង្កើតនាង ទៅរស់នៅតែពីរនាក់ជាមួយនាង។ ក្តីស្រលាញ់មួយនេះ គឺនាងហ៊ានលះបង់គ្រប់បែបយ៉ាងគឺ ដើម្បីតែអ្នកតែម្នាក់គត់។ នៅក្រោយពេលរៀបការរួច អ្នកនឹងមានអារម្មណ៍លើសពីមួយដងដែលថាខ្លួនស្តាយក្រោយដែលបានរៀបការ ហើយពេលខ្លះ អ្នកថែមទាំងមានទំនាក់ទំនងស្នេហាជាមួយស្រីក្មេងផ្សេងទៀតក្រៅពីប្រពន្ធរបស់អ្នក។ ស្រីក្មេងរបស់អ្នកនេះ…

Knongsrok 1
សេដ្ឋកិច្ច

មិត្តភក្តិសួរខ្ញុំថា ហើយអ្ហែងការជាមួយមនុស្ស ដែលអ្ហែងមិនដែលស្គាល់សោះ អ្ហែងគិតថា មានក្ដីសុខ មានសុភមង្គលអត់ មនុស្សមិនដែលនឹងស្គាល់គ្នាសោះ រស់នៅជាមួយគ្នាម៉េចនឹងកើតទៅ?

មិត្តភក្តិសួរខ្ញុំថា ហើយអ្ហែងការជាមួយមនុស្ស ដែលអ្ហែងមិនដែលស្គាល់សោះ អ្ហែងគិតថា មានក្ដីសុខ មានសុភមង្គលអត់ មនុស្សមិនដែលនឹងស្គាល់គ្នាសោះ រស់នៅជាមួយគ្នាម៉េចនឹងកើតទៅ? ត្រូវហើយ ឮគេសួរបែបហ្នឹងភ្លាម មានអារម្មណ៍ថា គិតច្រើន ខ្វល់ច្រើន មនុស្សស្គាល់គ្នាម៉េច នៅមើលមិនដឹងចិត្តគ្នា មិនចុះសម្រុងគ្នា ចុះទម្រាំអត់ស្គាល់គ្នាសោះ ធ្វើម៉េចនឹងនៅជាមួយគ្នាបានទៅ យើងមិនដឹងចិត្តគេ គេមិនស្គាល់ចិត្តយើង គិតទៅ ប្រឈមនឹងបញ្ហា ការលែងលះគ្នាណាស់។ តែការពិត វាមិនដូចការគិតទេ បើយើងចេះប្រើពេលវេលាដែលនៅជាមួយគ្នា យើងព្យាយាមឈ្វេងយល់ពីគ្នា យើងចេះសម្រប ឱ្យចុះសម្រុងនឹងគ្នា វាគ្មានអ្វីដែលពិបាកនឹងប្រើជីវិតរស់នៅជាមួយគ្នាឡើយ។ ខ្ញុំឃើញហើយ មិត្តខ្ញុំដែលស្រឡាញ់គ្នា…

Knongsrok 1
សម្រង់

ធ្វើការអ្វីជាចំណង់ចំណូលចិត្តអាចធ្វើឲ្យអ្នកក្លាយជាមហាសេដ្ឋីឬ?

ក្នុងនាមជាសហគ្រិន​ម្នាក់ អាចនឹងបានជម្រុញ​និងលើកទឹកចិត្ត​ពីមនុស្ស​ដែល​បាន​ឆ្លងកាត់​ការលំបាកផ្សេងៗ ហើយ​ក្លាយជា​អ្នក​ជោគជ័យ​មិន​ធម្មតាម្នាក់ ដូចជាលោក Richard Branson ពិបាក​អាន​ឬសរសេរត្រឹមត្រូវ លោក Andrew Carnegie លោក Sam Walton និង លោក Amancio Ortega សុទ្ធតែចេញពីស្ថានភាពក្រីក្រ។​ ប្រសិន​បើអ្នក​មិន​ទាន់ស្គាល់ឈ្មោះ Amancio Ortega ចូរ​កុំខ្មាស់អៀនអី។​ គាត់ជាមនុស្ស​ម្នាក់ដែលដាក់ខ្លួន​ខ្លាំង ទោះបីគាត់ជាអ្នកមានបំផុត​នៅក្នុង​ទ្វីបអឺរ៉ុបនិងអ្នកមានទី៤ នៅក្នុង​ពិភពលោក ​មាន​ទ្រព្យជាង $70ពាន់​លានដុល្លាក៏ដោយ។ ជាការពិត មានពាក្យចចាមអារាមថាគាត់សូម្បីតែ​​រូបថតមួយសន្លឹកក៏គ្មានដែររហូតដល់ឆ្នំា១៩៩៩។ បើទោះបីអ្នកមិន​ស្គាល់បុរសនេះក៏ដោយ អ្នក​ទំនងជាស្គាល់​សំល្លៀកបំពាក់​ម៉ាក់ Zara…

Knongsrok 1
ប្លែកៗ

(Perfectly Timed Photos)! រូបភាពកំប្លែងៗមានតែមួយគ្មាន២ដែលថតបានចំពេលវេលាល្អបំផុត!!!

ប្រភព៖ Inspire Today ការថតរូបគឺជាសិល្បៈនៃការកម្សាន្តមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ប៉ុន្តែការថតរូបដ៏ល្អមួយមិនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ វាទាមទារការមានជំនាញច្បាស់លាស់ និងពេលវេលាសក្តិសមមួយផងដែរ។ ខាងក្រោមនេះជាកម្រងរូបថត ដែលថតបានចំពេលវេលាល្អបំផុត ដែលធ្វើអោយលោកអ្នកមើលហើយនិងផ្ទុះសំណើច៖ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

8
សុខភាព

ញាំរាល់ថ្ងៃតិចអត់ដឹងថា ញាំមីកញ្ចប់ច្រើនរយៈពេលយូរអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ចម្បងអ្វីខ្លះ?

ជឿថាអ្នកទាំងអស់គ្នាប្រាកដជាដដឹងច្បាស់ថា “មីកញ្ចប់” ប្រសិនបើញាំច្រើនអាចនាំ​​គ្រោះថ្នាក់ធ្ងន់ធ្ងរ ​ដល់​រាង​កាយ​ដែលមិន​អាចស្មានដល់។ ហើយវាក៏ប្រហែលជាមិនអីទេ បើអ្នកញាំយូរៗម្ដងៗជំនួសអាហារធម្មតា ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ញ៉ាំ​ញឹក​ញាប់ ឬ​គិត​ថាវាជាអាហារ​សំខាន់ ​ត្រូវ​គិត​ម្តងទៀត ដោយសារលទ្ធផល​នៅថ្ងៃក្រោយអាចមិនសមប្រកប ដូចអ្វីដែលអ្នកបានគិតឡើយ។ ផលអវិជ្ជមាន ៤ ដែលទទួលបានពីមីកញ្ចប់៖ កង្វះអាហារូបត្ថម្ភ នៅក្នុងមីកញ្ចប់មានគ្រឿងផ្សំតិចតួចណាស់ ហើយមានប្រហែល ៦០-៧០% នៃគ្រឿងផ្សំសំខាន់គឺជាម្សៅស្រូវសាលី ១៥-២០%  ផ្សេងៗទៀតគឺខ្លាញ់។ គ្រឿងទេសដូចជាបន្លែស្ងួត និងសាច់ក្រៀមក្នុងកញ្ចប់មី មានសារធាតុចិញ្ចឹមតិចតួច ឬស្ទើតតែគ្មានទាល់តែសោះ។ ដូច្នេះមីកញ្ចប់អាចចាត់ទុកថា ជាអាហារមួយប្រភេទដែលអន់ជាង កង្វះ​អាហារូបត្ថម្ភ។ ហេតុនេះប្រសិនបើ​ទទួល​ទានមី​ញឹក​ញាប់ ​រយៈ​ពេល​យូរ​នឹង​ធ្វើ​ឲ្យ​អ្នក​​ប្រឈម​នឹង​ការ​ខ្វះ​អាហារូបត្ថម្ភ ជា​ពិសេសចំពោះ​កុមារ​ដែល​មានរាង​កាយ​កំពុង​អភិវឌ្ឍ។ សូដ្យូមខ្ពស់…

Knongsrok 1
សម្រង់

តក់ស្លុត!!! យ៉ាងខ្លាំងចំពោះរូបភាព២៩ខាងក្រោមនេះ!

២៩សន្លឹកនៅខាងក្រោមនេះជាចំនែករឿងរ៉ាវពិតៗនៃតថភាពសង្គមពិភបលោកនាពេលសព្វថ្ងៃនេះ។ ជាការពិតណាស់សម័យកាលទំនើបស៊ីវិល័យដូចនេះមនុស្សភាគច្រើនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននិងគ្រួសាររបស់ខ្លួនដោយពុំសូវគិតពីប្រយោជន៍សកល។ នៅក្នុងរូបភាពទាំង២៩ខាងក្រោមនេះពេលមើលមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង។ តោះទៅមើលទាំងអស់គ្មាជាមួយ ក្រុមការងារ ក្នុងស្រុក។ ប្រភពរូបភាព៖ Brightside

Knongsrok 1
សេដ្ឋកិច្ច

យកប្តីធ្វើអី ប្រុសៗមានអីអស្ចារ្យ!!

មនុស្សស្រី : ម្ហូបខ្ញុំក៏ចេះធ្វើ ខោអាវខ្ញុំក៏ចេះបោក លុយខ្ញុំក៏ចេះរកដោយខ្លួនឯងជូតលាងផ្ទះខ្ញុំអាចធ្វើខ្លួនឯងបាន ដាល់ទាត់ធាក់ខ្ញុំក៏ចេះដែរ ទិញឥវ៉ាន់ខ្ញុំក៏ចេះ បើកបរខ្ញុំក៏ចេះ ទៅដើរលេងដាច់យប់ខ្ញុំក៏ចេះ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព មានប្តីហើយខ្ញុំត្រូវជួយបោកខោអាវគេ ធ្វើម្ហូបអោយគេ បោសសំអាតផ្ទះអោយគេ ហើយត្រូវមើលថែគ្រួសារគេជំនួសគេទៀតតែអ្វីដែលក្តៅចិត្តបំផុតគេនៅនិយាយថា *ប្រុសដូចខ្ញុំ លែងលះគ្នាហើយអាចនៅរកថ្មីអាយុ១៨បាន ចំណែកឯស្រីៗដូចយើងរកបានត្រឹមតែអាយុ៨០ទេ*👸🏼🌻🌻 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ខ្ញុំចង់ប្រាប់អោយដឹងថា អ្នកអាចរកបានអាយុ១៨ តែពេលរៀបការហើយអ្នកត្រូវយកគេមកគោរពប្រណិបត្តិគេដូចម្ចាស់ក្សត្រីឯខ្ញុំរក៨០ ហើយទៅនៅផ្ទះគេមានអង្គរក្សហែហម គ្រប់គ្នាគោរពបូជាដូចម្ចាស់ក្សត្រីដូចគ្នាមនុស្សស្រីក៏មានផ្លូវដូចគ្នា វាឋិតត្រង់ថា តើអ្នកណាដុនដាបជាងអ្នកណាម្នាក់ក្លាយជាក្សត្រ ម្នាក់ក្លាយជាទាសករនោះទេ៕ Upon reaching a certain age, our…

6
សុខភាព

សាមញ្ញៗក្បែរខ្លួន! វិធីប្រើដុំទឹកកក ៤ យ៉ាង ជួយឲ្យស្បែកស្រស់ថ្លាភ្លឺរលោង បំបាត់ស្នាមអុចខ្មៅ

មានគ្រឿងផ្សំក្នុងផ្ទះរាប់មិនអស់ ដែលស្ត្រីអាចទាញយកអត្ថប្រយោជន៍សម្រាប់ភាពស្រស់ស្អាត រួមទាំងទឹកកកផងដែរ។ ដុំទឹកកកដែលដាក់ក្នុងទូរបង្កក មិនត្រឹមតែមានឥទ្ធិពលត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែប្រសិនបើប្រើបានត្រឹមត្រូវ វាក៏អាចជួយឱ្យស្បែកស្រស់ស្អាតផងដែរ។ ខាងក្រោមនេះ ៤ វិធីនៃការប្រើប្រាស់ទឹកកកដើម្បីថែរក្សាស្បែកឲ្យមានភាពស្រស់ស្អាតនិងសុខភាពល្អ។ ១.ទឹកកកជាមួយក្រូចឆ្មាធ្វើឱ្យស្បែកភ្លឺថ្លា ក្រូចឆ្មាមានផ្ទុកនូវវីតាមីន C ជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការជម្រុះរោម កម្ចាត់ភាពកខ្វក់ និងប្រេងដែលលើសចេញពីស្បែក ជួយសម្អាតស្បែកពីខាងក្នុង និងធ្វើឱ្យរលោង។ វិធីធ្វើ៖ គ្រាន់តែច្របាច់ក្រូចឆ្មារស្រស់ប្រហែល ១គីឡូក្រាម លាយជាមួយទឹក​ដោយផ្ទាល់​ ហើយដាក់​ក្នុង​ទូរ​ទឹកកក​សម្រាប់​ប្រើប្រាស់​នៅពេល​ក្រោយ​។ បន្ទាប់មកយកដុំទឹកកកត្រដុសដោយផ្ទាល់នៅលើស្បែកនៅពេលយប់ប្រហែល ៣ ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អបំផុត។ ២.ទឹកកកជាមួយតែបៃតង និងទឹកឃ្មុំ តែបៃតង និងទឹកឃ្មុំ គឺជាគ្រឿងផ្សំថែរក្សាសម្រស់ពីរយ៉ាងដែលគេនិយមប្រើនាពេលបច្ចប្បន្ន។…

១២
សុខភាព

ពេលសំខាន់ ៣ ក្នុងមួយថ្ងៃ ដែលអ្នកត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យឡើងទម្ងន់លឿន

ការញ៉ាំនៅពេលវេលាត្រឹមត្រូវទាំង ៣ ដូចខាងក្រោមនេះ និងគ្រប់គ្រងរបបអាហារបានល្អ ជួយកំណត់ការឡើងទម្ងន់ និងការប្រមូលផ្តុំជាតិខ្លាញ់លើសនៅក្នុងខ្លួនរបស់អ្នកបានល្អទៀតផង។ ហេតុនេះដើម្បីធានាសុខភាព សូមអនុវត្តឲ្យខ្ជាប់ខ្ជួន៖ ពេលព្រឹក មនុស្សភាគច្រើនតែងមានទម្លាប់គេងពេលព្រឹក ដែលអាចបំផ្លាញជីវសាស្រ្តរបស់រាងកាយ ដោយសារពេលព្រឹកជាពេលវេលាដែលចរាចរឈាម និងដំណើរការនៃការរំលាយអាហារ។ ដូច្នោះ បើអ្នកមិនក្រោកទាន់ពេលដើម្បីញ៉ាំអាហារពេលព្រឹក និងធ្វើចលនាទេ នោះជាតិពុលក្នុងរាងកាយនឹងកកកុញ ជាហេតុធ្វើឱ្យរាងកាយធាត់លឿន។ មួយវិញទៀត បើអ្នកញ៉ាំអាហារពេលព្រឹកយឺតពេក រាងកាយរបស់អ្នកនឹងឃ្លាន ហើយផ្ទុកអាហារកាន់តែច្រើន ដែលប៉ះពាល់ដល់អាហារថ្ងៃត្រង់។ ទង្វើនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានលឿននៅពេលរសៀល និងមានទំនោរទៅញ៉ាំអាហារច្រើននៅពេលល្ងាច បង្កើនកាឡូរីលើស និងបង្កើនល្បឿនបំប្លែងទៅជាខ្លាញ់។ ពីរម៉ោងមុនអាហារ និងពីរម៉ោងក្រោយអាហារថ្ងៃត្រង់ មនុស្សជាច្រើននឹងមានអារម្មណ៍ឃ្លានប្រហែល ២ ម៉ោងមុន…

Knongsrok 1
ទស្សនៈ

អត្ថបទគួរអាន!!! មនុស្សដែលមានសមត្ថភាព និងជោគជ័យ មិនត្រូវបានអូសទាញចូលប្រព័ន្ធផ្សព្វផ្សាយសង្គម

ជាគ្រូបង្វិកម្នាក់ មនុស្សតែងតែមករកខ្ញុំនៅពេលដែលពួកគេមានអារម្មណ៍គ្របសង្កត់ តានតឹងអារម្មណ៍ និងអារម្មណ៍ថាពួកគេមិនបានសម្រេចគោលដៅដែលជាអ្វីដែលពួកគេចង់ធ្វើបំផុតនៅក្នុងជីវិត។ ពួកគេមានអារម្មណ៍ថាសុញ។ ពួកគេស្ថិតនៅចំណុចមួយដែលពួកគេមិនដឹងថាត្រូវធ្វើអ្វី។ ដូច្នេះរឿងមួយដែលខ្ញុំត្រូវធ្វើមុនគេគឺកំណត់អត្តសញ្ញាណ អ្វីដែលបំផ្លាញពេលវេលា ដែលទាញពួកគេមិនឲ្យបានជោគជ័យ ក្នុងការរក្សាខ្លួនឲ្យបោះជំហានឈានទៅមុខឆ្ពោះទៅរកអ្វីដែលពួកគេចង់បាន។ ខ្ញុំគិតថាម្តងជាពីរដង យើងទាំងអស់គ្នាតែងតែផុងខ្លួនក្នុងសកម្មភាពដែលមិនរួមចំណែកដល់ភាពជោគជ័យ ឬសុភមង្គលដ៏ធំបំផុតរបស់យើង។ ខ្ញុំពិតជាបានធ្វើនៅពេលមួយនោះ តែខ្ញុំបានធ្វើការផ្លាស់ប្តូរជាចាំបាច់នៅពេលខ្ញុំក្លាយជាសហគ្រិនម្នាក់ ហើយបានដឹងពី តម្លៃនៃថ្ងៃបន្ទាប់ពីថ្ងៃនោះយ៉ាងណា គឺថាមិនមែនមានពេលណាមួយដែលត្រូវខ្ជះខ្ជាយលើសកម្មភាពដែលមិនធ្វើឱ្យខ្ញុំ ឬអាជីវកម្មរបស់ខ្ញុំរីកចម្រើនទេ។ យើងទាំងអស់គ្នាកំពុងសម្លឹងរកមើលជោគជ័យក្នុងជីវិត ប៉ុន្តែពេលខ្លះយើងខ្ជះខ្ជាយពេលវេលារបស់យើងក្នុងការធ្វើអ្វីដែលរារាំងយើងពីការឈានដល់ការប្រើសក្តានុពលទាំងអស់របស់យើង។ ហើយជារឿយៗយើងមិនទទួលស្គាល់រឿងទាំងនោះទេ រហូតទាល់តែនរណាម្នាក់ចង្អុលបង្ហាញរឿងទាំងនោះចេញមក។ វាមានសារៈសំខាន់ណាស់ក្នុងការវិភាគពីរបៀបដែលយើងចំណាយពេលវេលារបស់យើងរាល់ថ្ងៃ ពីមួយម៉ោងទៅមួយម៉ោង ហើយជាទៀងទាត់សម្រាប់ស្វែងរកពីវិធីដើម្បីធ្វើការឲ្យឆ្លាតវៃជាងមុន វិធីដើម្បីលុបបំបាត់អ្វីដែលបំផ្លាញពេលវេលា។ ដូច្នេះដើម្បីចាប់ផ្តើម មានកត្តាប្រាំបីចំណុចដែលមនុស្សជោគជ័យ ឆ្នើម មិនដែលខ្ជះខ្ជាយពេលវេលារបស់ពួកគេ (អ្នកក៏មិនគួរដែរ)៖…

Picsart_22 02 02_22 20 20 677
មិត្តអ្នកអាន

តេស្តចិត្តសាស្ត្រ៖ តើអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណាចំពោះមនុស្សជុំវិញខ្លួន? ជាមនុស្សងំងំ ឬស៊ីជោរតាមមាត់អ្នកដទៃ

សូមអញ្ជើញប្រិយមិត្តមិត្តមកទាយបុគ្គលិកលក្ខណៈពិត ពីរូបទឹកក្រូចមួយដែលអ្នកចូលចិត្ត ហើយរំកិលទៅអានចម្លើយនៅខាងក្រោម ។ ទឹកក្រូចទី 1 អ្នកជាមនុស្សសាមញ្ញ មានស្ថេរភាពនឹងធឹងថែមអនាម័យគ្រប់ពេលវេលាទៀតផង បើ​មិនមែនជាមនុស្សពូកែកំប្លុកកំប្លែងទេនឹង​មាន​ចរិត​ស្លូតបូតហើយ​មាន​វិន័យ និងម៉ឺងមាត់គ្រប់បញ្ហានៃជីវិត ថែមមិន​ចូលចិត្តធ្វើអ្វីដោយភាពរឹងទទឹងឡើយ ។ ទឹកក្រូចទី 2 ជាមនុស្សមានចរិតលក្ខណៈរីករាយមានចរិតដូចកូនក្មេង ក៏ជាមនុស្សសុទិដ្ឋិនិយមផងដែរ ថែមជាមនុស្សស្រលាញ់​មិត្ត​ភក្តិ ពូកែស្រមើស្រមៃ ចរិតពិសេសមួយទៀត​គឺ​អ្នកមាន​ទំនោរ​ជាមនុស្សពូកែង៉ក់ង និង​ពូកែយកចិត្ត (ជាពិសេសនៅពេលអ្នកចង់ឱ្យអ្នកផ្សេងផ្គាប់ចិត្ត) បើនិយាយទៅអ្នកមានចរិតគួរឲ្យស្រឡាញ់ដូចកូនក្មេងមិនព្រមចាស់ទុំសោះ ។ ទឹកក្រូចទី 3 អ្នកគឺជាមនុស្សម្នាក់ដែលធ្វើអ្វីៗគ្រប់យ៉ាងយ៉ាងសកម្ម និងប្រុងប្រយ័ត្នជានិច្ច មាន​ទម្លាប់​ធ្វើ​អ្វី​រហ័សរហួន គិតបែបណានិយាយបែបហ្នឹង ពេលខ្លះនិយាយត្រង់ៗពេករហូតមានគេខឹងនឹងសម្តីរបស់អ្នក គិតថាអ្នកជាមនុស្សមិនល្អ តែ​បើស្គាល់ច្បាស់ទើបដឹងថាអ្នកជាមនុស្សត្រង់មិនមែនជាមនុស្សក្តៅស៊ីរាក់…

Untitled 1
ស្នេហាយុវវ័យ

នាង​ត្រូវ​បង្រៀន​ខ្លួន​ឲ្យ​ទទួល​យក​ជីវិត​មួយ​ដែល​មិន​អាច​សូម្បី​តែ​លឺ​សំឡេង​អ្នក។

បន្ទាប់​ពី​អ្នក​សុំបែក​ពី​នាង តើ​អ្នក​ចង់​ដឹង​ទេថា​ នាង​ជួប​រឿងលំបាក​​អ្វី​ខ្លះ? នៅពេល​ដែល​នាង​រៀន​មិន​ខ្វល់​ពី​អ្នក។ នាង​ត្រូវ​ភ្ញាក់​ឡើង ហើយ​​មិន​អាច​ឃើញ​ពាក្យ​ថា «Good Morning» ពី​អ្នក។ នាង​ត្រូវ​បង្រៀន​ខ្លួន​ឲ្យ​ទទួល​យក​ជីវិត​មួយ​ដែល​មិន​អាច​សូម្បី​តែ​លឺ​សំឡេង​អ្នក។ នាង​ត្រូវ​រៀន​ទទួល​យក​អារម្មណ៍​ឈឺចាប់​ដែល​មិន​អាច​សូម្បី​តែ​ប្រាប់​អ្នក​បាន ថា​ពេល​នេះ​នាង​កំពុង​នឹក​អ្នក នាង​ចង់​ជួប​អ្នក​ខ្លាំង​កម្រិត​ណា។ នាង​ត្រូវ​អង្គុយ​មើល​រូប​អ្នក ចង់​ដឹង​ពី​អ្នក​ថា​អ្នក​មាន​អ្នក​ថ្មី​ឬ​នៅ? ចង់​ដឹង​ថា​អ្នក​សប្បាយ​ចិត្ត​ទេ​រាល់​ថ្ងៃ? នាង​ត្រូវ​ព្យាយាម​សម្រប​ខ្លួន​ឯង​ពេល​ដែល​គ្មាន​អ្នក​ជូន​នាង​ទៅ​ផ្សារ ជូន​នាង​ទៅ​ញ៉ាំ​អី ជូន​នាង​ទៅ​ដើរ​លេង​ពេល​នាង​ស្មុគស្មាញ។ នាង​ត្រូវ​​ពិបាក​ពេល​មក​ផ្ទះ​យប់​ជ្រៅ​ព្រោះ​គ្មាន​អ្នក​ជូន​នាង​មក ហើយ​វា​​កាន់​តែ​ឯកា​ខ្លាំង​បំផុត។ អ្វី​កាន់​តែ​ឃោរឃៅ​ជាង​នេះ​ គឺ​នាង​​ត្រូវ​រៀន​រស់​នៅ​ម្នាក់​ឯង ហើយត្រូវ​ហាម​ខ្លួន​ឯង​មិន​ឲ្យ​នឹក​អ្នក មិន​ឲ្យ Call ទៅ​អ្នក មិន​ឲ្យ​​ជួប​អ្នក​ មិន​ឲ្យ​រំខាន​អ្នក ទាំង​ដែល​ចិត្ត​នាង​ចង់​ធ្វើ​បែប​នោះ​ជិត​ដាច់​ខ្យល់​ទៅ​ហើយ។ អ្នក​ប្រហែល​ជា​សង្ឃឹម​ថា​នាង​អ្នក​រីករាយ និង​ឆាប់​រក​បាន​មនុស្ស​ប្រុស​ថ្មី​ម្នាក់​ទៀត​ហើយ​បំភ្លេច​អ្នក​ចោល…

13
សុខភាព

ញាំបានតែកុំច្រើនពេក អាហារ ៥ យ៉ាងនេះបំផ្លាញថ្លើមធ្ងន់ធ្ងរ រហូតក្លាយជាជំងឺមហារីកបាន

ខាងក្រោមនេះជាអាហារ ៥ ក្រុមអ្នកមិនគួរញ៉ាំច្រើនពេកទេ ព្រោះវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ថ្លើមរហូតអាចបងង្កជាជំងឺមហារីកដំណាក់កាលចុងក្រោយទៀតផង។ គ្រាប់ធញ្ញជាតិមានផ្សិត ដូចជាសណ្តែកដី សណ្តែកសៀង គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន ជាប្រភេទគ្រាប់ធញ្ញជាតិដែលពេញនិយមខ្លាំងក្នុងអំឡុងបច្ចប្បន្ន។ ប្រសិនបើទទួលទានធម្មតា គ្រាប់ទាំងនេះនឹងនាំមកនូវអត្ថប្រយោជន៍ល្អជាច្រើនដល់សុខភាព ប៉ុន្តែប្រសិនបើពួកវាមានផ្ទុកនូវផ្សិត នឹងមានជាតិពុលណាស់ដែលអាចវាយប្រហារកោសិកាថ្លើម បំផ្លាញថ្លើម និងបង្កជាមហារីកថ្លើមជាដើម។ ម្យ៉ាងទៀត បើ​គ្រាប់ធញ្ញជាតិទាំងនោះមានសភាព​​សើមយូរ អ្នក​ត្រូវតែ​បោះចោលភ្លាម ព្រោះថាបើ​ញ៉ាំ​ហើយ​អាចមាន​បញ្ហា​ បង្កគ្រោះថ្នាក់ដល់រាងកាយ។ ស្រា ទោះបីជាស្រាបៀរ ជាភេសជ្ជៈដែលពេញនិយមនិងត្រូវបានគេប្រើប្រាស់ក្នុងកម្មវិធីនាក៏ពិតមែន ប៉ុន្តែបើសិនជាអាចអ្នកមិនគួរទទួលច្រើនពេកទេ វា​អាច​បង្ក​ឱ្យ​មាន​ជាតិពុល​កោសិកា​ថ្លើម​។ ដោយសារតែថ្លើមគឺជាកន្លែងសម្រាប់បំប្លែងជាតិអាល់កុលទាំងអស់ពីគ្រឿងស្រវឹង បន្ទាប់ពីផឹកចូលទៅក្នុងខ្លួន។ ដំណើរការនេះធ្វើឱ្យថ្លើមរំលាយអាហារ និងកម្ចាត់ជាតិពុលជាច្រើន យូរៗទៅថ្លើមនឹងត្រូវខូចខាត និងប្រមូលផ្តុំជាតិខ្លាញ់ច្រើន…

New Copy
ប្លែកៗ

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងពីជំនាញដែលសក្តិសមសម្រាប់អ្នក

កាតដែលអ្នកបានជ្រើសរើស នឹងបង្ហាញពីចរិត និងជំនាញដែលសក្តិសមនឹងអ្នកបំផុត។ តោះ! សាកល្បងទាំងអស់គ្នា តើអ្នកសក្តិសមនឹងអ្វីជាងគេ? ក. សន្លឹកកាត ក អ្នកគឺជាមនុស្សចូលចិត្តធ្វើដំណើរផ្សងព្រេង។ ពេលខ្លះអ្នកធ្វើសកម្មភាពដោយគ្មានការរៀបចំ ឬព្រាងទុកជាមុននោះឡើយ។ ប៉ុន្តែទោះបីជាមិនមានការរៀបចំក៏ដោយអ្នកអាចមានភាពសប្បាយរីករាយជាច្រើននៅកន្លែងធ្វើការ។ អ្នកត្រូវស្វែងរកការងារដែលមិនធ្វើឱ្យអ្នកខកចិត្ត។ អ្នកត្រូវការការងារដែលមានសកម្មភាពច្រើនដូចជាអត្តពលិក ឬអ្នករៀបចំព្រឹត្តិការណ៍។ ខ. សន្លឹកកាត ខ សន្លឹកកាតនេះ ​អាច​ពណ៌នា​ថា អ្នក​ជា​មនុស្ស​ចង់ដឹង​ចង់​ឃើញ​ខ្លាំង​ណាស់​ ដែល​ចូលចិត្ត​ដើររកអ្វីដែលថ្មី និង​ពិសោធន៍គ្រប់យ៉ាងនៅក្នុងជីវិត។ អ្នកមានគុណសម្បត្ដិរឹងមាំ ប៉ុន្តែពិបាកនឹងចុះសម្រុងនឹងអ្នកដទៃខ្លាំងណាស់ អ្នកចូលចិត្តព្យាយាមបង្កើតកំហុស និងរៀនអ្វីថ្មី។ ដូច្នេះហើយ អ្នកត្រូវការការងារ និងបរិយាកាសដែលអនុញ្ញាតឱ្យអ្នកបង្កើត ពិសោធន៍…

New Copy
ប្លែកៗ

ជ្រើសរើសកូនសោរមួយ ដើម្បីដឹងពីស្នេហារបស់អ្នក

កូនសោរដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នក និងប្រាប់អ្នកឱ្យដឹងថា ដៃគូរបស់អ្នក គាត់ស្រឡាញ់អ្នកប៉ុនណា? មានចិត្តស្មោះចំពោះអ្នកដែរឬទេ? ១. កូនសោរទី ១ កូនសោរទី ១ ដែលអ្នកជ្រើសរើស មើលទៅសាមញ្ញណាស់ មិនត្រូវការការតុបតែងច្រើនពេកទេ ទោះបីជាវាសាមញ្ញក៏ដោយ វាមានចំណុចទាក់ទាញបំផុត។ បើអ្នកជ្រើសយកកូនសោរមួយនេះ វាក៏បង្ហាញថា​ អ្នក​គឺ​ជា​មនុស្ស​ស្ងប់ស្ងាត់ និង​ចិត្ត​ល្អ​ណាស់។ អ្នកតែងតែស្មោះត្រង់ជាមួយអ្នកដទៃ ហើយអារម្មណ៍របស់អ្នកក៏ដូចគ្នាដែរ។ អ្នកទាំងពីរបានឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែចុងក្រោយអ្នកទាំងពីរនៅតែកាន់ដៃគ្នា គាំទ្រគ្នា និងដើរលើផ្លូវដ៏វែងឆ្ងាយជាមួយគ្នា។ ដូច្នេះវាបញ្ជាក់ថា ដៃគូរបស់អ្នក គាត់ពិតជាស្រឡាញ់អ្នក ស្មោះត្រង់ចំពោះអ្នក និងចង់ប្រើជីវិតរួមជាមួយនឹងអ្នក ដោយរស់នៅយ៉ាងសាមញ្ញបំផុត…