
ជិតៗក្បែរខ្លួន! ចង់បានស្បែកស ភ្លឺថ្លា ក្លិនក្រអូប ចូរលូកអាហារ ៦ នេះឲ្យបានញឹក
ខាងក្រោមនេះជា្រភេទអាហារូបត្ថម្ភ ៦ ប្រភេទ មានសមត្ថភាពខ្ពស់ជួយឱ្យអ្នកមានសុខភាពល្អទាំងសម្រស់ ស្រស់ថ្លា ស្បែកសស្អាត ដែលគួរតែញាំឲ្យបានរាល់ថ្ងៃ ដើម្បីឆាប់ទទួលបានប្រសិទ្ធភាព៖ ផ្លែល្ពៅ ការប្រើប្រាស់ល្ពៅឱ្យបានត្រឹមត្រូវសម្រាប់ភាពស្រស់ស្អាត មិនត្រឹមតែការពារស្បែកពីបរិស្ថានដែលបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យស្បែកកាន់តែមានពណ៌ផ្កាឈូក រន្ធញើសតូចទៀតផង។ ដោយសារតែផ្លែល្ពៅមានផ្ទុកនូវវីតាមីន E ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយពន្យារភាពចាស់នៃស្បែក ហើយអាស៊ីតខ្លាញ់អូមេហ្គា ៣ អាចរក្សាស្បែកឱ្យរលោង ស ភ្លឺថ្លា។ ផ្លែប៊ឺរី ផ្លែប៊ឺរី ដូចជា ផ្លែស្ត្របឺរី ប៊្លូបឺរី រ៉ាស្បបឺរី ជាក្រុមផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន មានប្រសិទ្ធភាពធ្វើឲ្យស្បែកប្រសើរឡើង កាត់បន្ថយភាពជ្រីវជ្រួញ…




















