
ស៊ែឲ្យបុរសៗដឹងផង! ផ្នែកខាងក្រោម ៣ នៃរាងកាយចុះខ្សោយខុសប្រក្រតី គួរយកចិត្តទុកដាក់ភ្លាមបើមិនចង់អាយុខ្លី
យើងតែងគិតថា បុរសមានអាយុវែងជាងស្ត្រី ដោយសារបុរសមិនឆ្លងកាត់ការសម្រាលកូន មិនបានហត់នឿយពេញមួយយប់មើលថែកូន ធ្វើការផ្ទះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ បុរសក៏ត្រូវទទួលរងនូវសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ជាច្រើនដែរ ដូច្នេះពួកគេក៏ងាយនឹងនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុសង្ឃឹមរស់តិច ជាពិសេសក៏មានទាក់ទងជាមួយនិងការប្រើគ្រឿងស្រវឹង បារី ញ៉ាំអាហារមិនល្អជាដើម។ ដូច្នោះ បើអ្នកសង្កេតឃើញថា ៣ ផ្នែកខាងក្រោមនេះខ្សោយ សូមប្រុងប្រយ័ត្ន ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៖ ១.ការនោមមានភាពទន់ខ្សោយ ទន្ទឹមនឹងការកើនឡើងនៃអាយុ សរីរាង្គផ្សេងៗនៃរាងកាយកំពុងមានការផ្លាស់ប្តូរ ក្នុងនោះជំងឺនៃប្រព័ន្ធ endocrine នឹងកើតឡើងជាក់ស្តែងបំផុត។ ជំងឺនៃប្រព័ន្ធ endocrine ចំពោះបុរសនឹងនាំអោយមានបញ្ហាក្រពេញប្រូស្តាត ដែលមានការទាក់ទងដូចជាប្លោកនោមនឹងលេចឡើងនូវរោគសញ្ញានៃភាពចាស់ជាបន្តបន្ទាប់ ហើយរោគសញ្ញាទូទៅអាចសម្គាល់បានបំផុតគឺអំឡុងពេលនោមមានបញ្ហា។…




















