Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Hjhj
សង្គម

ក្បួន​ហុងស៊ុយ៖ ទីតាំង​ព្យួរ​នាឡិកា​មិន​ចេះ​តែ​ដាក់​ទេ ព្យួរខុស​ ៤ ទីតាំង​នេះ ដឹង​តែ​ស៊យ​ហើយ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​ដាក់​នាឡិកា​សម្រាប់​មើល​ម៉ោង គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​យីអ៊ុន​ត្រូវ​ឡើង​ចុះ​របស់​អ្នក​បាន។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​ជៀសវាង​ឲ្យ​បាន​នៅ​ទីតាំង​ទាំង ៤ ខាង​ក្រោម៖ ៤) ក្បាល​គ្រែ​បន្ទប់​គេង នៅ​ពេល​គេង សំឡេង​នាឡិកា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធុញថប់​ក្នុង​ការ​គេង ពិបាក​ក្នុង​ការ​គេង ហើយ​ជា​ញឹកញយ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ភិតភ័យ​ស្រឡាំងកាំង​ផង​ដែរ។ វា​ប្រៀប​ដូច​ជា​ទាញ​ថាមពល​អាក្រក់​ចូល​មក​ក្នុង​ផ្ទះ ដូច្នេះ​ហើយ​ទីតាំង​លើ​ក្បាល​គ្រែ ឬ​ជាប់​ក្បាល​គ្រែ​នេះ គឺ​ត្រូវ​តែ​ជៀស​ដាច់​ខាត។ ៣) ទល់​មុខ​ទ្វារ​ធំ​ចេញ​ចូល​ផ្ទះ កញ្ចក់​របស់​នាឡិកា ដូច​ជា​កញ្ចក់​នៅ​ក្នុង​ហុងស៊ុយ​អ៊ីចឹង​ដែរ។ ដូច្នេះ​ហើយ​អ្នក​មិន​គួរ​ដាក់​នៅ​មាត់​ទ្វារ​ចេញ​ចូល ឬ​ចំ​ពី​មុខ​ទ្វារ​ធំ​នោះ​ទេ ព្រោះ​ចំណាំង​ផ្លាត​នៃ​កញ្ចក់ វា​ដូច​ធ្វើ​ឲ្យ​ថាមពល​ល្អ​ដែល​បម្រុង​នឹង​ចូល ត្រូវ​ផ្លាត​ចេញ​ទៅ​វិញ រាំងស្ទះ​គ្រួសារ​មិន​ឲ្យ​ជួប​លាភ​សំណាង​បាន។ ២) ព្យួរ​នៅ​ក្នុង​បន្ទប់​បរិភោគ​អាហារ នៅ​ទីតាំង​ផ្ទះ​បាយ ឬ​ទីតាំង​បន្ទប់​ទទួល​ទាន​អាហារ…

5 Bo Phan Cua Vo Cang Xau Chong Cang Duoc Loc Nhieu Nguoi Che Nhung La Phuc Tuong Mang Phu Quy Den Nha 221541
សង្គម

ផ្នែក​ទាំង ៥ នេះ​មើល​ទៅ​ប្រពន្ធ​មិន​ស្អាត តែ​អាច​លើក​រាសី​ស្វាមី​ឲ្យ​ខ្ពស់​ត្រដែត

សម្រាប់​មនុស្ស​ស្រី ផ្នែក​ទាំង ៥ ខាង​ក្រោម​នេះ បើ​អ្នក​មាន អ្នក​អាច​គិត​ថា វា​មើល​ទៅ​មិន​សូវ​ជា​ស្អាត​នោះ​ទេ តែ​យ៉ាង​ណា​បើ​ស្ថិត​ក្នុង​ជីវិត​គូ ស្រ្តី​ដែល​មាន​ផ្នែក​ទាំង​អស់ គឺ​ដូច​លើក​រាសី​ស្វាមី​ឲ្យ​ខ្ពស់​ត្រដែត​ទៅ​វិញ​ទេ ដូច្នេះ​កុំ​បារម្ភ​ ឬ​ខ្វល់​ពេក​អី៖ ៥) ម្រាម​ដៃ​ខ្លី គ្រើម គ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ដៃ​រលោង ទន់​ល្មើយ តែ​យ៉ាង​ណា​បើ​អ្នក​មាន​ដៃ​រាង​គ្រើម ម្រាម​ខ្លីៗ​មិន​វែង នោះ​ក៏​កុំ​បារម្ភ​ ព្រោះ​ស្រ្តី​អ៊ីចឹង រមែង​តែង​មាន​សំណាង​ល្អ ខាង​ផ្នែក​លុយ​កាក់​និង​កេរ​ឈ្មោះ។ បុគ្គល​នេះ ដូច​នាំ​សំណាង នាំ​ទ្រព្យ​មក​កាន់​គ្រួសារ​ជា​រឿយៗ។ ៤) គូទ​និង​ភ្លៅ​ធំ ក្នុង​នាម​ជា​មនុស្ស​ស្រី តែងតែ​ប្រាថ្នា​ចង់​បាន​គូទ និង​ភ្លៅ​ស្តើង ព្រោះ​វា​ជា​ស្តង់ដារ​បង្ហាញ​ពី​ភាព​ទាក់ទាញ​នៃ​នារី។…

Article_2057
សង្គម

ដាក់​ក្រដាស​ ២ ដុំ​ចូល​ទៅ​ក្នុង​ទូ​ទឹកកក ព្រឹក​ស្អែក​បើក​មក អ្នក​នឹង​ឃើញ​រឿង​ភ្ញាក់ផ្អើល​កើត​ឡើង

គ្រាន់​តែ​ការ​ដាក់​ក្រដាស​បង្គន់​ ២ ដុំ​ទៅ​ក្នុង​ទូ​ទឹកកក ក៏​អាច​បង្កើត​រឿង​ភ្ញាក់ផ្អើល​ និង​ប្រយោជន៍​ធំ​មួយ​ដល់​អ្នក​បាន​ដែរ។ ខាង​ក្រោម​យើង​ពន្យល់​ពី​វិធី​អនុវត្ត និង​ប្រយោជន៍​ដែល​បាន​ត្រលប់​មក​វិញ៖ ជា​ទូទៅ​ទម្លាប់​នៃ​ការ​រក្សា​ទុក​អាហារ​ផ្សេងៗ​គ្នា​ច្រើន​កកកុញ​ខាង​ក្នុង​ទូ​ទឹកកក គឺ​ពិត​ណាស់​អាច​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ​កើត​ឡើង ជួន​កាល​ទៅ​ក្លិន​ផ្អួរ ផ្អាប់ ធំ​ក្លិន​ពិបាក​ទទួល​យក​ណាស់ ពេល​បើក​ទូ​ម្តងៗ ហើយ​បើ​ចង់​សម្អាត គឺ​មនុស្ស​ជា​ច្រើន​ទល់​តែ​ដក​របស់​ចេញ​ទាំង​អស់ ហើយ​ជូត​សម្អាត ដែល​ចំណាយ​ពេល​យូរ។ យ៉ាង​ណា​របៀប​ងាយៗ​គឺ​អ្នក​អាច​ដាក់​ក្រដាស​បង្គន់ ២ ដុំ​ទៅ​ក្នុង​ទូ ដោយ​ធ្វើ​បែប​នេះ នៅ​ពេល​យប់​មុន​ចូល​គេង ហើយ​នៅ​ព្រឹក​បន្ទាប់ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ត្រលប់​មក​វិញ គឺ​ក្លិន​មិន​ល្អ នឹង​ត្រូវ​បាន​រលាយ​បាត់​ទាំង​ស្រុង។ ព្រោះ​អី​ក្លិន​ទាំង​នោះ បាន​ប្រមូល​ស្រូប​មក​ជាប់​នឹង​រមៀល​ក្រដាស​អស់​ទៅ​ហើយ។ អ្នក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ក្រដាស​បង្គន់ អាច​ជប់​យក​ក្លិន​មិន​ល្អ បាន​ដូច​គេ​ជប់​បែប​នេះ?…

Luu Y Khi Dat Ban Th
សង្គម

លាភ​ត្រូវ​មក​ដល់ ក៏​ហូរ​ទៅ​អស់​ដែរ បើ​អ្នក​មិន​បោះចោល​ទម្លាប់​អាក្រក់ ៥ នេះ

៥) ផឹក​តែ​ពាក់​កណ្ដាល​អាធ្រាត្រ ការ​ផឹក​តែ​នៅ​ពេល​យប់ មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ តែ​វា​ថែម​ទាំង​នាំ​ឲ្យ​យីអ៊ុន​អ្នក​ធ្លាក់​ចុះ​ទៀត​ផង។ ថាមពល​វិជ្ជមាន​បម្រុង​នឹង​ចូល​មក​ដល់ ក៏​របូត​ចេញ​ទៅ​វិញ​ដែរ ពោល​តាម​ក្បួន​ទម្លាប់​បែប​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ខ្លាំង​ណាស់ បើ​និយាយ​ពី​ហុងស៊ុយ។ ៤) ការ​បង្ហិន​ទឹក ការ​ប្រើប្រាស់​ទឹក​មិន​សន្សំសំចៃ បើក​ទឹក​ចោល ធ្វើ​ឲ្យ​ទឹក​ហូរ​ចោល​ មិន​ត្រឹម​តែ​ជា​ការ​ខ្ជះខ្ជាយ​ធនធាន​ប៉ុណ្ណោះ​ឡើយ ផ្ទុយ​ទៅ​វិញ​វា​ក៏​ដូច​កំពុង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ផង​ដែរ។ តាម​ក្បួន​ហុងស៊ុយ ទឹក​តំណាង​ឲ្យ​ទ្រព្យ​និង​សំណាង ហើយ​បើ​អ្នក​ខ្ជះខ្ជាយ​លើ​ទឹក វា​ប្រៀប​ដូច​ជា​បដិសេធ​ផ្នែក​ទ្រព្យ បដិសេធ​មិន​ទទួល​យក​លាភ​សំណាង​មិន​ចូល​មក​ក្នុង​ជីវិត​អ៊ីចឹង​ដែរ។ យ៉ាង​ណា​បើ​ជា​ការ​ប្រើប្រាស់​ធម្មតា ហើយ​មាន​ការ​សន្សំសំចៃ​នោះ រាប់​ថា​ល្អ​វិញ។ ៣) មិន​លាង​ថ្ងាស ពេល​លាង​មុខ​មនុស្ស​មួយ​ចំនួន ឧស្សាហ៍​តែ​ផ្តោត​ទៅ​លើ​ថ្ពាល់ តែ​មើល​រំលង​ថ្ងាស ដែល​វា​ជា​បង្អួច​បើក​បិទ នាំ​លាភ​សំណាង​ចូល​ក្នុង​ជីវិត។…

ក្ក្ក្
សង្គម

វិធី​នេះ​ប្លែក តែ​មាន​ប្រសិទ្ធភាព​ណាស់! ត្រាំ​សំបក​ក្រូចថ្លុង​ក្នុង​ទឹក​ឃ្មុំ ជួយ​បាន​ច្រើន​ដល់​ម្លឹង

ពេល​ទទួល​ទាន​ក្រូចថ្លុង អ្នក​ប្រាកដ​ជា​បក​យក​សាច់ ហើយ​ចោល​សំបក។ តាម​ពិត​ទៅ សំបក​វា​មាន​ប្រយោជន៍​ណាស់ ដោយ​តាម​ក្បួន​ឱសថ​បុរាណ អ្នក​អាច​ច្នៃ​មក​ត្រាំ​ក្នុង​ទឹក​ឃ្មុំ ហើយ​រក្សា​ទុក សឹម​ដួស​ទឹក​ឃ្មុំ​នោះ​មក​ទទួល​ទាន គឺ​អាច​បន្ថែម​ប្រយោជន៍ ជួយ​បាន​ជា​ច្រើន​ផ្នែក​ដូច​បង្ហាញ​ខាង​ក្រោម៖ ៥) ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ ទឹក​ឃ្មុំ លាយ​នឹង​ក្រូចថ្លុង នឹង​នាំ​ឲ្យ​មាន​ក្លិន​ក្រអូប​ប្រហើរ ហើយ​បើ​ទទួល​ទាន​វា​ជា​ប្រចាំ នោះ​នឹង​ជួយ​ឲ្យ​ស្បែក​ស ក្មេង​ជាង​វ័យ។ ហេតុផល​ចម្បង ក៏ ដោយសារ​ទឹក​ឃ្មុំ​មាន​ផ្ទុក L-cysteine មាន​តួ​នាទី​បន្សាប​ជាតិ​ពុល ជួន​ខ្លះ​វា​អាច​ព្យាបាល​បញ្ហា​មុន​ល្មមៗ​បាន​ទៀត​ផង។ ៤) សម្រក​ទម្ងន់ បើ​ចង់​ស្រក​ទម្ងន់ អ្នក​អាច​កាត់​សំបក​ក្រូចថ្លុង​ជា​បន្ទះ​ស្តើង ប្រហែល ២ ទៅ…

Jhjh
សង្គម

ទម្លាប់ ៣ ធ្វើ​ឲ្យ​ទ្រូង​យារ​ធ្លាក់ ហើយ​នេះ​អាហារ ៤ ដែល​អ្នក​ត្រូវ​បំពេញ បើ​ចង់​មូល​ក្លំ ហើយ​មិន​ធាត់

ស្រ្តី​គ្រប់​រូប តែងតែ​ចង់​បាន​ដើម​ទ្រូង​មូល​ក្លំ ហើយ​មិន​ធាត់ តែ​ជឿ​ថា មនុស្ស​ស្រី​តិច​ណាស់​ដែល​ដឹង​ពី​រឿងរ៉ាវ​ទាំង​អស់​នោះ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ទម្លាប់​អាក្រក់ ៣ ដែល​អាច​នាំ​ឲ្យ​ដើម​ទ្រូង​យារ​ធ្លាក់ និង​អាហារ ៤ ជួយ​ឲ្យ​ដើម​ទ្រូង​មូល​ក្លំ៖ ៣) អង្គុយ​យូរ​ពេក​នៅ​មួយ​កន្លែង ស្មា និង​ក គឺ​ជា​កន្លែង​ដែល​សរសៃឈាម​ត្រូវ​បាន​ប្រមូល​ផ្តុំ ប្រសិន​អ្នក​អង្គុយ​យូរ​ពេក​មួយ​កន្លែង វា​នឹង​ធ្វើ​ឲ្យ​ចរាចរ​ឈាម​កាន់​តែ​អាក្រក់ ដែល​រាំងស្ទះ​ដល់​ការ​បញ្ជូន​ទៅ​កាន់​ផ្នែក​ដើម​ទ្រូង នេះ​វា​នឹង​ពន្លឿន​ដំណើរការ​ចាស់​នៃ​ស្បែក​សុដន់ និង​នាំ​ឲ្យ​សាច់​ស្រក​ធ្លាក់​លឿន​ជាង​មុន។ ២) ទម្លាប់​អង្គុយ​មិន​ត្រង់​ខ្នង ការ​ដែល​អង្គុយ​មិន​ត្រង់​ខ្នង ក៏​ជា​មូលហេតុ​នាំ​ឲ្យ​សុដន់​យារ​ផង​ដែរ ដោយ​ទីតាំង​នេះ​មិន​ល្អ​សម្រាប់​ចរន្ត​ឈាម ធ្វើ​ឲ្យ​សាច់ដុំ​ដែល​ទ្រទ្រង់​ដើម​ទ្រូង​ចុះ​ខ្សោយ។ នេះ​ជា​ទំនោរ​នាំ​ឲ្យ​សុដន់​ធ្លាក់​ចុះ​មក​ក្រោម និង​ធ្វើ​ឲ្យ​ទម្រង់​មើល​ទៅ​មិន​ទាក់ទាញ។ ១)…

Knongsrok 1
សេដ្ឋកិច្ច

ឈប់កើតទុក្ខរឿងក្លិនមាត់ទៀតទៅ!! ត្រឹមតែ ៥នាទីក៏អាចកម្ចាត់ក្លិនមាត់បានដែរ

យោងតាមស្ថិតិបានអោយដឹងថាពី ៥ទៅ ៦០% នៃមនុស្សក្នុងពិភពមានក្លិនមាត់មិនល្អខុសៗគ្នា ។ ទោះបីជាអ្នកថែរក្សាមាត់របស់អ្នកជារៀងរាល់ថ្ងៃហើយមិនញ៉ាំខ្ទឹមបារាំងក៏ដោយក៏ពេលខ្លះខ្យល់ដង្ហើមមិនល្អអាចធ្វើអោយប៉ះពាល់ដល់ការណាត់ជួបជាមួយគូរស្នេហ៍បានដែរ ។ តើនៅពេលដែលចាំបាច់អ្នកត្រូវធ្វើយ៉ាងដូចម្តេចបើលោកអ្នកពុំមានស្ករកៅស៊ូជាប់ខ្លួននោះ? ទាំងអស់នេះគឺជាដំណោះស្រាយដែលអាចជួយលោកអ្នកបាននៅពេលដែលលោកអ្នកមានបញ្ហា។ Knongsrok.com សូមបង្ហាញ ៤វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតសម្រាប់កំចាត់ក្លិនមាត់មិនល្អ។ ក្លិនមិនល្អគឺវាកើតឡើងដោយសារតែបាក់តេរី ដែលបណ្តាលមកពីទំលាប់អាក្រក់របស់អ្នក។ ប្រសិនបើអ្នកមានបញ្ហានេះអ្នកគួរគិតអំពីអនាម័យមាត់ធ្មេញ អនាម័យអណ្តាត និងការផ្លាស់ប្តូររបបអាហារ ។ ទាំងនេះគឺជាហេតុផលទូទៅមួយចំនួនដែលបណ្តាលអោយយើងមានបញ្ហាខ្យល់ដង្ហើម: ១. បរិភោគអាហារសម្បូរជាតិស៊ុលហ្វារច្រើន ២. ការជក់បារីនិងទទួលទានជាតិអាល់កុល 3. ពពួកមីក្រូបនៅក្នុងមាត់ 4. ជំងឺអញ្ចញធ្មេញ ៥. ភាពតានតឹងនិងការថប់អារម្មណ៍។ ៦. ឆ្លងតាមការថើបមាត់។ ៧.…

New Copy
តេស្តIQ

ឆ្នាំទាំង ៤ ជួបភ្នំមាស ក្នុងឆ្នាំ ២០២២ នេះ លាភក្នុងជង្រុក

រាប់ចាប់ពីខែ ២ នេះរហូតដល់ចុងឆ្នាំ ២០២២ ជាពេលវេលាលាភក្នុងជង្រុក សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ។ ដូច្នេះហើយ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតឱ្យសោះ ឱកាសអ្នកនឹងមានពេញមួយឆ្នាំ ដើម្បីសម្រេចគ្រប់កិច្ចការងារ និងបំណងប្រាថ្នាទាំងអស់របស់អ្នក។ លើសពីនេះ អ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើន ទាំងរឿងស្នេហា​ និងការងារ លុយកាក់ ក៏ហូរហៀរពេញហោប៉ាវផងដែរ។ ១. ឆ្នាំជ្រូក ឆ្នាំ​ខ្លា​ គឺ​ជា​ឆ្នាំ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំ​ជ្រូក។ ដ្បិតថាឆ្នាំកុរ ឆុងខ្លះៗជាមួយនឹងឆ្នាំ ២០២២ ប៉ុន្តែ​ជាការឆុងនាំលាភសំណាងមកឱ្យអ្នក ​អ្នក​កើត​ឆ្នាំ​ជ្រូក​ឆ្នាំ​ ២០២២ មាន​មនុស្ស​ថ្លៃថ្នូរ​ជួយ​ជ្រោមជ្រែង សំណាង​ខ្លាំង​ណាស់​។ សំណាង​របស់​អ្នក​កើត​ឆ្នាំ​ជ្រូក…

Untitled 1
PR

សហគ្រិនខ្មែរ រួមជាមួយ OBOR និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាចំនួន៥ (ABA Bank, AMK, Wing Bank, SME Bank and ACLEDA Bank) បានចួលរួមពិធីសម្ពោធបើកដំណើរការ កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃ អង្គារ ទី១ ខែ កុម្ភៈ ឆ្នាំ២០២២​ – សហគ្រិនខ្មែរ, ក្រុមហ៊ុន OBOR, និង​  ស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា (រួមមាន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK), ធនាគារ វីង (Wing), ធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank), និងធនាគារ អេស៊ីលីដា (ACLEDA) ជួបជុំគ្នាកាលពីថ្ងៃទី ២៨…

New Copy
ព័ត៌មានជាតិ

ចូលរួមអបអរ! គ្រួសារលោក បេន និងគ្រួសារអ្នកស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា ទទួលបានសញ្ជាតិពីព្រះមហាក្សត្រកម្ពុជា

ក្រសួងបរិស្ថានសូមចូលរួមអបអរសាទរលោកបេន និងក្រុមគ្រួសារ ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។ នេះគឺជាការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារសរុបចំនួន៤នាក់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់លោក និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន ប្រកប ដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ។ នេះគឺជាការតប ស្នងនិងការកោតសរសើរ លើកទឹកចិត្តចំពោះអ្នកស្រឡាញ់ធានធានធម្មជាតិ និងបរិស្ថានពិតប្រាកដ៕  

New Copy
តេស្តIQ

អ្នកកើតក្នុងខែទាំងនេះ នឹងទទួលបានពរជ័យពីទេវតា ក្នុងឆ្នាំ ២០២២

ឈានចូលឆ្នាំ២០២២ សម្រាប់អ្នកដែលកើតក្នុងខែទាំង ៤ខាងក្រោមនេះ នឹងទទួលបានពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ពីទេវតាទ្រព្យ លាភសំណាងពេញមួយឆ្នាំ។ ១. អ្នកកើតខែមករា មនុស្សដែលកើតក្នុងខែទី ១ ក្នុងចំណោមខែទាំង ១២ ច្រើនតែជាមនុស្សដែលមានភាពចាស់ទុំ និងមានស្ថិរភាព។ មនុស្សទាំងនេះច្រើនតែមានចំណេះដឹងខ្ពស់ តែងតែបណ្ដុះចំណេះដឹងថ្មីៗសម្រាប់ខ្លួន។ ក្រៅ​ពី​នេះ​ក៏​ជា​មនុស្ស​ចេះ​រក្សា​ស្ថិរភាព​អារម្មណ៍ មិន​ដែល​ខឹង ឬ​ប្រញាប់​ប្រញាល់​ក្នុង​ការ​សម្រេច​ចិត្ត​អ្វី​ឡើយ។ មនុស្សទាំងនេះនៅក្នុងជីវិតមានភាពរស់រវើក គួរឱ្យស្រលាញ់ និងមានភាពរីករាយជានិច្ច។ ពួកគេមានឆន្ទៈក្នុងការត្រួសត្រាយមនុស្សគ្រប់រូប ទទួលបន្ទុកដ៏លំបាកជាច្រើន ហើយចាត់ទុកវាជាអំណរ។ កម្លាំង​របស់​មនុស្ស​កើត​ក្នុង​ខែនេះ ​បាន​ជួយ​ឱ្យ​ពួក​គេ​ឆ្លង​ផុត​ការ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត ។ ចូល​ឆ្នាំ​ខ្លា​ចូល​មក​ដល់​ហើយ…

New Copy
តេស្តIQ

លាភសំណាងក្នុងដៃ! ២០២២ ជាឆ្នាំក្ដោបក្ដាប់លុយធំ សម្រាប់អ្នកកើតឆ្នាំទាំង ៤

ហោរាសាស្ត្របាននិយាយថា ក្នុងឆ្នាំ ខ្លា ឆ្នាំ ២០២២​ សម្រាប់អ្នកកើតក្នុងឆ្នាំទាំងនេះនឹងជួបអ្នកមានបុណ្យតាមថែរក្សា ការពារ ធ្វើអ្វីៗក៏បានសម្រេច និងអំណោយផល ជាពិសេស គឺជាពេលវេលាបង្កើតទ្រព្យស្ដុកស្ដម្ភពេញមួយឆ្នាំ។ ១. កើតក្នុងឆ្នាំមមីរ «សេះ» ឆ្នាំ ២០២២ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ពេល​វេលា​សំណាង​បំផុត​សម្រាប់​អ្នក​កើត​ឆ្នាំ​មមីរ ជាពិសេស​អ្នក​កើត​ក្នុង​រដូវរងា។ ឆ្នាំ ២០២២ ជួយ​ឱ្យ​មាន​តុល្យភាព​នៃ​លាភ​សំណាង​របស់​អ្នក​កើត​ឆ្នាំ​សេះ។ ជោគ​វាសនា​របស់អ្នក ងាយ​នឹង​ទទួល​បាន​ផល​ចំណេញ​ក្នុង​ជីវិត​ ក៏​ដូច​ការងារ​អាច​ដំឡើង​ប្រាក់​បៀវត្សរ៍​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អភិជន ទទួល​បាន​អត្ថប្រយោជន៍​ច្រើន… អាច​និយាយ​បាន​ថា ​ឆ្នាំ​នេះ ជាពេល​វេលា​ដែល​សេះ​មាន​ទាំង​កិត្តិនាម​ និង​ប្រាក់​ចំណេញ។ ២. កើតក្នុងឆ្នាំច…

Sa
សង្គម

អាហារ​ទិព្វ ៤ ងាយ​ស្រួល​រក អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់ ការពារ​ជំងឺ​គាំង​បេះដូង

តាម​រយៈ​ការ​ផ្លាស់ប្តូរ​របប​អាហារ ដោយ​ប្តូរ​មក​ទទួល​ទាន​អាហារ​ទាំង ៤ ខាង​ក្រោម​នេះ គឺ​វា​អាច​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់ ហើយ​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ុល​ក្នុង​ឈាម​បាន​ល្អ៖ ៤) សណ្តែក​សៀង វា​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​បេះដូង ដោយ​កាត់​បន្ថយ​ខ្លាញ់​ឆ្អែត​ក្នុង​រាងកាយ ដែល​វា​ពាក់ព័ន្ធ​នឹង​ការ​បញ្ចុះ​កូលេស្តេរ៉ុល​អាក្រក់។ ខ្លាញ់​ឆ្អែត​ដែល​មាន​លើស​ក្នុង​រាងកាយ រមែង​កើត​ចេញ​ពី​ការ​ទទួល​ទាន​លើសលប់​នៅ​ទឹកដោះ​គោ បឺ Cream សាច់ជ្រូក សាច់​គោ​ជា​ដើម។ ៣) ផ្លែ​បឺរ ជា​ប្រភព​ដ៏​ល្អ​នៃ​ខ្លាញ់ monounsaturated វា​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ុល​អាក្រក់ LDL ល្អ​បំផុត​ចំពោះ​អ្នក​លើស​ទម្ងន់ ឬ​ធាត់ បន្ថែម​ពី​នេះ​វា​ក៏​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ុល​ល្អ HDL មក​វិញ​ផង​ដែរ។ លើស​ពី​នេះ​ផ្លែ​បឺរ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ វីតាមីន B…

Dfdf
សង្គម

សុបិន ៤ ​ល្មម​នឹង​បន្លាច​អ្នក​ដល់​ភ្ញាក់ តែ​កុំ​គិត​ថា​មិន​អី ព្រោះ​វា​ជា​ប្រផ្នូល​មិន​ល្អ​ទេ

ប្រសិន​ជា​អ្នក​ទទួល​រង​អារម្មណ៍​ភ័យ​ខ្លាច​ឥត​ឈប់ តាម​រយៈ​សុបិន​ទាំង ៤ ខាង​ក្រោម រហូត​ដល់​នាំ​ឲ្យ​អ្នក​ភ្ញាក់​ពាក់​កណ្តាល​យប់ នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​ទេ ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន៖ ៤) សុបិន​ឃើញ​ទឹក​ជំនន់ ក្នុង​សុបិន​បើ​ឃើញ​ទឹក​កំពុង​ជន់​លិច ហើយ​ប៉ះពាល់​ដល់​អ្នក​ នោះ​ជា​ប្រផ្នូល​អាក្រក់។ បើ​ឃើញ​ទឹក​ជំនន់​ហូរ​ចូល​ផ្ទះ មាន​ន័យ​ថា ហៀប​នឹង​មាន​មនុស្ស​មក​ញុះញង់​សមាជិក​ក្នុង​គ្រួសារ ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា។ ៣) សុបិន​ឃើញ​ឆ្កែ​ខាំ សត្វ​ឆ្កែ​តំណាង​ឲ្យ​ភាព​ស្មោះត្រង់ តែ​បើ​សុបិន​ឃើញ​ឆ្កែ​ខាំ អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុង​ជីវិត​ពិត​នៅ​ខាង​ក្រៅ។ អ្នក​អាច​ប្រឈម​នឹង​មាន​គេ​មក​បោកប្រាស់ នាំ​ឲ្យ​ខាតបង់​លុយកាក់ ឬ​មាន​គេ​ចង់​បង្កើត​គ្រោះ​មហន្តរាយ​មក​កាន់​អ្នក ឬ​បង្ក​ជា​បញ្ហា​ផ្សេងៗ ដែល​មិន​ល្អ​ទេ។ ២) សុបិន​ឃើញ​របួស​ជើង ជើង​តំណាង​ឲ្យ​ចលនា ប្រសិន​អ្នក​សុបិន​ថា​របួស​ជើង មាន​ន័យ​ថា អាជីព​របស់​អ្នក​ទំនង​ជា​នឹង​ជួប​ការ​រាំងស្ទះ…

Gfg
តេស្តIQ

សប្តាហ៍ថ្មី ៣១-០៦ កុម្ភៈ អ្នក​កើត​ឆ្នាំ ៣ មាន​លុយធំចូល តែ​អ្នក​កើត​ឆ្នាំ ២ អាច​ប្រឈមការខាតបង់

ទំព័រ​ទី ១ ប្រចាំ​ឆ្នាំ ២០២២ គឺ​ខែមករា បាន​រៀបនឹងបិទទំព័រត្រឹមប៉ុណ្ណឹងហើយ ដោយយើងកំពុងត្រៀមស្វាគមន៍ខែថ្មី ខែកុម្ភៈ រួច​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៥ ខាង​ក្រោម គឺ​មាន​ឆ្នាំ ៣ ដែល​មាន​រាសី​ខ្ពស់​ត្រដែត ហើយ​អ្នក​កើត​ឆ្នាំ ២ គឺ​មាន​រាសី​មិន​សូវ​ល្អ​នោះ​ទេ ដែល​ត្រូវ​ប្រុងប្រយ័ត្ន​បន្តិច។ នេះ​តាមក្បួនហោរាសាស្រ្តរាប់ចាប់ពីថ្ងៃទី ៣១ មករា ដល់ ០៦ កុម្ភៈ ដែលជាសប្តាហ៍ថ្មី៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​នៅ​សប្តាហ៍ថ្មីនេះ ហើយ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ…

Picsart_22 01 30_11 59 04 718
ប្លែកៗ

តើអ្នកជាមនុស្សពុះពារ ឬប៉ិនតែស្រមើស្រមៃ? សាករើសរូបព្រះច័ន្ទមួយដែលឃើញហើយចាប់អារម្មណ៍សឹមចូលអានចម្លើយពិត

ព្រះច័ន្ទតំណាងឱ្យការស្រមើលស្រមៃ ភាពទន់ភ្លន់ ហើយរូបរាងព្រះច័ន្ទនឹងផ្លាស់ប្តូរតាមធម្មជាតិ វាក៏ទាក់ទងនឹងស្ថានភាពផ្លូវចិត្តរបស់មនុស្សដែរ ។ សូមជ្រើសរើសរូបរាងរបស់ព្រះច័ន្ទមួយដែលអ្នកចូលចិត្ត បន្ទាប់មកអ្នកនឹងដឹងពីស្ថានភាពផ្លូវចិត្ត និងចិត្តគំនិតរបស់អ្នក ។ ប្រភេទទី 1 អ្នកឆ្ពោះទៅរកអនាគតថ្មី នេះជារូបភាពព្រះច័ន្ទជិតពេញវង់ ដូចជាអ្នកដែលចង់លើកកំពស់ខ្លួនឯង អ្នកដែលចូលចិត្តរូបរាងរបព្រះច័ន្ទមួយនេះ ជាមនុស្សម្នាក់ដែលចាប់អារម្មណ៍ដែលលើការពិត ឬនិយាយសាមញ្ញគឺមិន​មែន​ជា​អ្នក​ដើរ​ស្រមៃដេក​ស្រមៃទេ អ្នកជាប្រភេទមនុស្សមានជីវិតជីវ៉ានៅពេលបានធ្វើការ មិនចេះនៅស្ងៀមទ្រឹងមួយកន្លែង ជាពិសេសជាមនុស្សចាប់​អារម្មណ៍​លើបច្ចេកវិទ្យា ជីវវិទ្យា ឬ​វិទ្យាសាស្ត្រ​ជីវិត ។ ប្រភេទទី 2 ជាមនុស្សឈរនៅក្នុងពិភពពិត អ្នក​ហាក់​ដូច​ជា​មនុស្សដែល​តែង​តែ​ព្យាយាម​ពិចារណា​រឿង​ផ្សេងៗ ដោយ​មិន​មាន​ការរើសអើង ចូលចិត្តប្រើទស្សនវិស័យឈរលើសតិមុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ដូច្នេះការងារដែលសាកសមនឹងអ្នកវាត្រូវតែជាការងារដែលទាមទារភាពជឿជាក់ច្រើន ដូចជាការងាររដ្ឋាភិបាល បើទាក់ទិនការងារនាយកដ្ឋានសាកសមសម្រាប់ការងារគ្រប់គ្រងទូទៅ។…

New Copy
ប្លែកៗ

តារានិករទាំង ៧ ដែលនឹងឆ្លងកាត់ការផ្លាស់ប្តូរធំៗនៅឆ្នាំ ២០២២

ការ​ផ្លាស់​ប្តូរ ទោះ​បី​ជា​ពិបាក​ក្នុង​ការ​ដំណើរ​ការ​ តែយ៉ាងណាក៏វា​តែង​តែ​ល្អ​សម្រាប់​យើង។ យើងប្រហែលជាមិនដឹងទេថាវានឹងកើតឡើងនៅពេលណា ខណៈពេលដែលវាកំពុងកើតឡើង យើងអាចព្យាយាមប្រយុទ្ធជាមួយវា ប៉ុន្តែនៅទីបញ្ចប់ យើងយល់ថាហេតុអ្វីបានជាវាចាំបាច់ថ្នាក់នេះ។ ពីរឆ្នាំចុងក្រោយនេះ ពិតជាមានការផ្លាស់ប្តូរជីវិតសម្រាប់យើងភាគច្រើន ខ្លះល្អ និងខ្លះអាក្រក់។ យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​រស់​នៅ និង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ឈាន​ទៅ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​សង្ឃឹម និង​ថាមពលវិជ្ជមាន។ ដូចដែលយើងបាននិយាយមុននេះ ២០២២ នឹងក្លាយជាឆ្នាំនៃការព្យាបាល និងការរីកចម្រើនសម្រាប់តារានិករមួយចំនួន នេះបើយោងតាមហោរាសាស្រ្តនិងលេខ។ ថ្ងៃនេះបើយោងតាមហោរាសាស្រ្ត យើងនឹងនិយាយអំពីសញ្ញារាសីចក្រទាំងប្រាំពីរដែលនឹងឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់បំផុតក្នុងឆ្នាំ ២០២២ នេះ។ ១. Capricorn (ថ្ងៃទី ២២ ខែធ្នូ ដល់ថ្ងៃទី ១៩…

Gffg
សង្គម

បើ​គ្មាន​សោះ អ្នក​សំណាង​ហើយ! មនុស្ស​អាយុ​ខ្លី ច្រើន​មាន​ផ្នែក​ទាំង ៥ នេះ​ឡើង​ពណ៌​ស

នៅ​ពេល​ដែល​អ្នក​ឃើញ​ផ្នែក​ទាំង ៥ លើ​រាងកាយ​ឡើង​ពណ៌​ស ឬ​ស្លេក អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន ព្រោះ​អី​វា​ជា​រោគ​សញ្ញា​ព្រមាន​នៃ​ជំងឺ​មួយ​ចំនួន ដែល​អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ផ្ទុយ​មក​វិញ បើ​អ្នក​គ្មាន ១ ក្នុង​ចំណោម​ចំណុច​ទាំង ៥ យើង​សូម​អបអរ អ្នក​កំពុង​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ៖ ៥) បបូរ​មាត់​ពណ៌​ស ជា​ធម្មតា​មនុស្ស​មាន​សុខភាព​ល្អ គឺ​បបូរ​មាត់​ឡើង​រលោង និង​ពណ៌​រាង​ផ្កាឈូក តែ​បើ​បបូរ​មាត់​ឡើង​ពណ៌​ស នោះ​អាច​មក​ពី​ជំងឺ​ខ្វះ​គ្រាប់​ឈាម ថ្លើម ក្រលៀន​មិន​ល្អ​ជា​ដើម។ ៤) សក់​ឡើង​ពណ៌​ស សក់​ស្កូវ ទាំង​ក្មេង​វ័យ គឺ​អាច​មក​ពី​បញ្ហា​ប្រព័ន្ធ​ប្រសាទ និង​ផ្នែក​ខាង​ក្រោយ​នៃ​ក្បាល មាន​បញ្ហា​មួយ​ចំនួន។ សញ្ញា​នេះ ក៏​អាច​ផ្សារភ្ជាប់​ទៅ​នឹង​​ផ្នែក​លំពែង​របស់​អ្នក…

Hghg
សង្គម

ការពារ​ឡើង​ទម្ងន់ ក្រោយ​សម្រុក​អាហារ​ថ្ងៃ​ចូល​ឆ្នាំ​ចិន នេះ​ភេសជ្ជៈ​ធម្មជាតិ ៣ មុខ​មិន​គួរ​មើល​រំលង

ជឿ​ថា​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន បងប្អូន​យើង​ប្រាកដ​ជា​ជុំ​គ្នា​ទទួល​ទាន​អាហារ​ឈ្ងុយឆ្ងាញ់​ជា​ច្រើន ហើយ​ភាគ​ច្រើន​នៃ​អាហារ​ទាំង​នោះ ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ដែល​បង្ក​ឲ្យ​ធាត់ និង​ប្រឈម​ជំងឺ​មួយ​ចំនួន​ផង​ដែរ ប្រសិន​ទទួល​ទាន​ហួស​ប្រមាណ។ ដូច្នេះ​ហើយ​ Knongsrok សូម​ណែនាំ​នូវ​ភេសជ្ជៈ​ធម្មជាតិ ៣ ប្រភេទ ដោយ​យក​ខ្ញី​ជា​គោល ដែល​អ្នក​អាច​ទទួល​ទាន​បាន នៅ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​វា​អាច​បន្សាប​ជាតិ​ពុល​បាន​ល្អ កម្ចាត់​ជាតិ​ខ្លាញ់​លើស​អស់​ពី​រាងកាយ​ត្រឹម​រយៈ​ពេល​ខ្លី៖ ៣) ខ្ញី + ទឹក​ឃ្មុំ អ្នក​អាច​ប្រើ​ទឹក​ឃ្មុំ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ រួច​បោះ​ខ្ញី​ចូល​ប៉ុន្មាន​ចំណិត ដោយ​វា​អាច​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ ចិញ្ចឹម​ប្រព័ន្ធ​រំលាយ​អាហារ កាត់​បន្ថយ​ការ​ទល់​លាមក និង​កម្ចាត់​សំណល់​កកកុញ​ក្នុង​ខ្លួន។ រី​ឯ​ខ្ញី​មាន​ឥទ្ធិពល​ប្រឆាំង​ការ​រលាក កម្ចាត់​បាក់តេរី អាច​បញ្ចៀស​ជំងឺ​ផ្តាសាយ លើក​កម្ពស់​ប្រព័ន្ធ​ចរន្ត​ឈាម និង​បង្កើន​ការ​បន្សាប​ជាតិ​ពុល​បាន​ល្អ។…

Dfasd
សង្គម

បន្ថយ​ខ្លាញ់​ក្បាល​ ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព ជាមួយ​រូបមន្ត​ទឹក​ត្រឡាច​ធម្មជាតិ

ក្នុង​អត្ថបទ​នេះ Knongsrok នឹង​ចែករំលែក​ពី​វិធី​ក្នុង​ការ​ប្រើប្រាស់​ត្រឡាច យក​មក​ទទួល​ទាន​ដើម្បី​ឲ្យ​ស្រក​ខ្លាញ់​ក្បាល​ពោះ ស្រក​ទម្ងន់ យ៉ាង​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព៖ បញ្ជាក់​ថា​ត្រឡាច វា​មាន​រសជាតិ​ផ្អែម មិនមាន​ជាតិ​ពុល អាច​បន្ថយ​កម្តៅ​រាងកាយ ល្អ​ក្នុង​ការ​បណ្តេញ​ជាតិ​ពុល ជួយ​ឲ្យ​ស្រក​ទម្ងន់ ហើយ​ក៏​មាន​នៅ​វីតាមីន​ល្អ​ជា​ច្រើន​ដូច​ជា A, B1, B2, B3, B9 និង C, E ហើយ​ទទួល​ទាន​ច្រើន​ជួយ​ឲ្យ​រាងកាយ​ត្រជាក់​ស្បែក​ស្អាត និង​ស្រក​ទម្ងន់។ ១) ការ​ទទួល​ទាន​ទឹក​ត្រឡាច​ជួយ​ឲ្យ​ស្រក​ទម្ងន់ លាង​សម្អាត​ត្រឡាច​ឲ្យ​ស្អាត ហើយ​កាត់​ជា​បំណែក​តូចៗ រួច​ដាក់​ទៅ​ក្នុង​ម៉ាស៊ីន​ទឹក​ក្រឡុក យក​ទឹក​ដាំ​ពុះ ​មក​ចាក់​លាយ​ជាមួយ​ស្ករ​បន្តិច អំបិល​បន្តិច…

Dung 0 Gio Dem Giao Thua Nho Dat 1 Bao Li Xi Do Dung Cho Nay Dam Bao Than Tai Vui Mung Ung Y 173750
សង្គម

ចែក​គ្នា​ដឹង! នេះ​ក្បួន​ហុងស៊ុយ ២ ដែល​អ្នក​ត្រូវ​អនុវត្ត​ជាមួយ​ធុង​អង្ករ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

ធុង​ឬ​ពាង​ដាក់​អង្ករ មិន​មែន​ត្រឹម​ជា​កន្លែង​រក្សា​ទុក​អង្ករ​សម្រាប់​ទទួល​ទាន​តែ​មួយ​មុខ​ទេ តែ​វា​ក៏​ផ្សារភ្ជាប់​ទៅ​នឹង​របស់​នាំ​លាភ នាំ​សំណាង និង​លើក​យីអ៊ុន​ម្ចាស់ផ្ទះ​ផង​ដែរ។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខាង​មុខ យើង​ណែនាំ​ឲ្យ​អ្នក​អនុវត្ត​ក្បួន​ហុងស៊ុយ ២ ដែល​អ្នក​ត្រូវ​អនុវត្ត​ជាមួយ​ធុង​អង្ករ៖ ២) ដាក់​អាំង​ប៉ាវ​ក្រហម​នៅ​បាត​ធុង តាម​ក្បួន​ហុងស៊ុយ គេ​ណែនាំ​ឲ្យ​ដាក់​អាំង​ប៉ាវ ដែល​មាន​លុយ​មួយ​ចំនួន តិច​ក៏​បាន​ច្រើន​ក៏​បាន ឲ្យ​តែ​មាន​ក្រដាស​លុយ​តំណាង ហើយ​យក​ទៅ​កប់​ចោល​នៅ​បាត​ធុង សឹម​ដាក់​អង្ករ​ពី​លើ។ ក្បួន​នេះ អ្នក​អាច​អនុវត្ត​បាន​រៀងរាល់​ថ្ងៃ តាម​ថា​មិន​ចាំ​បាច់​តែ​ថ្ងៃ​ចូល​ឆ្នាំ​ទេ គ្រាន់​ថា​ថ្ងៃ​ធំ ថ្ងៃ​ពិសេស ដូច​ជា​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​ចាំ​បាច់​មិន​គួរ​រំលង​បាន​ឡើយ។ ពណ៌​ក្រហម​នៃ​អាំង​ប៉ាវ​នាំ​លាភ នាំ​សំណាង រី​ឯ​ក្រដាស​ប្រាក់ នាំ​ឲ្យ​ទ្រព្យ​កាន់​តែ​ប្រមូល​ហូរ​ចូល​ផ្ទះ​ឥត​ឈប់។ ១) ត្រូវ​ប្រាកដ​ថា​អង្ករ​មិន​អស់​ពី​ធុង កុំ​ឲ្យ​ធុង…