Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Square Simple(1)
គ្រួសារ

ឪពុកម្តាយមានលក្ខណៈសម្បត្តិបែបណា ដែលកូនៗប្រាថ្នាចង់បានជាទីបំផុត!

ពេលមានកូនហើយ លោកឪពុកអ្នកម្តាយគ្រប់រូបតែងតែប្រាថ្នាចង់ឱ្យខ្លួនឯងក្លាយទៅជាមនុស្សជាទីស្រលាញ់របស់កូនដោយការព្យាយាមធ្វើខ្លួនជាឪពុកម្តាយដ៏ល្អ តាមថែរក្សា តាមការពារកូន និងតាមចិត្តកូនគ្រប់បែបយ៉ាង។ ប៉ុន្តែពេលខ្លះការតាមចិត្តកូនជ្រុលខ្លាំងពេកក៏អាចបណ្តាលឱ្យកូនក្លាយជាមនុស្សខូចយល់តែចិត្តខ្លួនឯង ឬជាមនុស្សរឹងរូសជាដើម ដោយសារតែការទំរើសខ្លាំងពេកក៏មានដែរ។ ទោះបីជាយ៉ាងណាក្តី ឪពុកម្តាយមិនមានកំហុសនោះទេ គ្រាន់តែឪពុកម្តាយមួយចំនួននៅមិនទាន់ដឹងច្បាស់នៅឡើយថា​ តើខ្លួនគួរមានលក្ខណៈសម្បត្តិបែបណាខ្លះដែលជាទីប្រាថ្នារបស់កូនៗ? ខាងក្រោមនេះ គឺជាគុណសម្បត្តិមួយចំនួនដែលឪពុកម្តាយគួរមាន ប្រសិនបើចង់ក្លាយជាមនុស្សជាទីស្រលាញ់របស់កូនគ្រប់រូប៖ ១)​ ឪ​ពុកម្ដាយនិយាយស្តីពីរោះ និងទន់ភ្លន់៖ ឪ​ពុកម្ដាយដែលនិយាយស្ដីទន់ភ្លន់ សុភាពរាបសារ  មិនគំរោះគំរើយទៅកាន់កូន នឹងធ្វើឱ្យកូនមានអារម្មណ៍ថា ស្រស់ថ្លា មានភាពកក់ក្តៅ ដូចជាប្រើពាក្យបាទ ឬចាសជាមូយកូនជាដើម។ ២) ឪ​ពុកម្ដាយតាមចិត្តកូន៖ កូនគ្រប់រូបតែងតែចង់បានឪ​ពុកម្ដាយដែលតាមចិត្តខ្លួនគ្រប់រឿង ប្រសិនបើអ្នកជាឪពុកម្តាយដែលឧស្សាហ៍ព្យាយាមផ្គាប់ចិត្តកូនដោយភាពស្និទ្ធស្នាល ធានា​ថា​កូននឹង​នៅ​ជាប់​ជាមួយអ្នក​គ្រប់​ពេលមិនចង់ឃ្លាតឆ្ងាយទៅណាឡើយ។​ ក៏ប៉ុន្តែប្រសិនបើអ្នកតាមចិត្តកូនខ្លាំងជ្រុលពេកក៏មិនបានដែរ…

Square Simple
សុខភាព

គិតច្រើន ពិបាកគេង ឬចូលគេងយប់ជ្រៅ សាកល្បង៦វិធីនេះ អាចជួយឱ្យអ្នកគេងលក់បានយ៉ាងងាយស្រួល!

ពេលទៅធ្វើការ ឬជួបមិត្តភក្តិ រង្វង់ភ្នែកខ្មៅរបស់អ្នកតែងតែទាក់ទាញប្រយោគមួយឃ្លាថា «យប់មិញចូលគេងម៉ោងប៉ុន្មាន?» ឬ «យប់មិញរវល់ធ្វើអ្វីខ្លះ?» ជាដើម។ នេះជាសំនួរដ៏ពេញនិយមក្នុងចំណោមមនុស្សទូទៅ ប៉ុន្តែពេលខ្លះវាបានក្លាយទៅជាសម្ពាធដែលពិបាកនឹងទទួលយកទៅវិញក៏មានដែរ ព្រោះថាមនុស្សមួយចំនួនពិតជាមានបញ្ហាទាក់ទងជាមួយនឹងដំណេក ដែលបណ្តាលមកពីកត្តាសុខភាពប្រចាំកាយ កត្តាសង្គម គ្រួសារ ការងារ និងស្នេហា -ល-។ ជាការពិតណាស់ កត្តាចាំបាច់ដែលមនុស្សគ្រប់រូបត្រូវធ្វើ ដើម្បីឲ្យរាងកាយមានសុខភាពនោះគឺ ការគេងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី។ ប៉ុន្តែ​តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិនបើ​រាងកាយ​របស់​យើង​​គេងមិនបានគ្រប់គ្រាន់? ច្បាស់ណាស់ថា ​គឺ​សុខភាពអ្នកនឹងចុះ​ខ្សោយទៅតាមនោះដែរ ហើយអាចប៉ះពាល់ដល់អារម្មណ៍ និងការងារផងដែរ។ ខាងក្រោមនេះគឺជាវិធី៧យ៉ាង ដើម្បីព្យាបាលអាការៈគេងមិនលក់ ដែលអ្នកគួរសាកល្បង៖ ១) សម្រួលដង្ហើមតាមបែប ៤-៧-៨៖…

Knongsrok 1
ស្នេហាយុវវ័យ

ហេតុអីក៏គ្មានសង្សារ? ឬមកពីគ្មានអ្នកណាស្រឡាញ់?

ហេតុអីក៏គ្មានសង្សារ? ឬមកពីគ្មានអ្នកណាស្រឡាញ់? ហេតុអីមិនព្រមយកសង្សារមួយនឹងគេ? ឬមកពីមិនចេះស្រឡាញ់អ្នកណា? អ្នកផ្ទះជម្រុញ ឱ្យគិតគូររឿងគូស្រករ! ជួបបងប្អូន ញាតិសន្ដានពេលណា ក៏សួរនាំរឿងរៀបការ! ក្រឡេកមកមើលពួកម៉ាក តែងតែសួរជម្រេញ កាលអ្ហែងការ? កាលអ្ហែងមានសង្សារ? កាលអ្ហែងចេះស្រឡាញ់គេ? ខ្ញុំក៏ធ្លាប់សួរខ្លួនឯងច្រើនដងដែរ ដែលទាក់ទងនឹងរឿងយកសង្សារ ឬរៀបការ! ខ្ញុំដឹង ថាខ្ញុំអាយុច្រើន ល្មមនឹងគិតគូររឿងគូស្រករហើយ … តែការដែលខ្ញុំគ្មានសង្សារ មិនមែនមកពីគ្មានអ្នកណាស្រឡាញ់ គ្មានអ្នកណាយក ឬមកពីខ្ញុំមិនចេះស្រឡាញ់នោះទេ តែមកពីមនុស្សដែលស្រឡាញ់ខ្ញុំ មិនមែនជាមនុស្សដែលខ្ញុំស្រឡាញ់! មនុស្សដែលចង់ចូលមកក្នុងជីវិតខ្ញុំ មិនមែនជាមនុស្សដែលខ្ញុំត្រូវការ រឿងសង្សារ ឬគូស្រករ មិនអាចចេះតែយកតាមការដួរជម្រេញដដែលៗ…

Picsart_22 03 11_18 57 12 568
មិត្តអ្នកអាន

តេស្ដចិត្តសាស្ត្រ៖ រើសរូបភាពមួយដែលឃើញហើយទាក់អារម្មណ៍អ្នកបំផុត ដើម្បីមើលពីនិស្ស័យគូស្រករនៅថ្ងៃអនាគត

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលធ្វើប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។ សាកព្យាយាមជ្រើសរើសរូបភាពមួយដែលអ្នកចូលចិត្ត បន្ទាប់មកសូមមើលថា តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក តើអ្នកណាជាមនុស្សក្នុងសុបិនរបស់អ្នក? របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ រូបភាព ក អ្នកជាមនុស្សមានភាពទាក់ទាញនៅក្នុងភ្នែករបស់ភេទផ្ទុយ នរណាឲ្យតែបាននៅក្បែរអ្នក តែងតែបាក់ចិត្តស្រលាញ់ ព្រោះអ្នកមានសមត្ថភាព និងមានភាពសំបូរបែប ថែមទាំងចេះយកចិត្តទុកដាក់អ្នកដទៃទៀត ជាពិសេសជាមនុស្សមានមនោសញ្ចេតនាខ្ពស់ ដូច្នេះមនុស្សដែលស័ក្តិសមធ្វើជាគូស្នេហ៍របស់អ្នក ត្រូវតែទាន់សម័យ…

2
សុខភាព

ឈប់បារម្ភ! នារីៗគ្រាន់តែធ្វើតាម ៤ វិធីនេះ ធានាស្បែកមុខស ភ្លឺថ្លា ពិសេសកាន់តែក្មេងជាងវ័យ!

ការថែរក្សាស្បែកមានសារៈសំខាន់ណាស់សម្រាប់ស្ត្រី ព្រោះ​ការ​មាន​ស្បែក​មុខ​ស ម៉ត់​រលោង គ្មាន​ស្នាម​អុជ​ខ្មៅ នឹង​ធ្វើ​ឱ្យ​មុខ​អ្នក​មើល​ទៅ​មាន​មន្ត​ស្នេហ៍។ ជាងនេះទៅទៀត ពេល​លាប​គ្រឿង​សម្អាង អ្នក​អាច​បញ្ចេញ​ស្បែក​ដោយ​ភាពជឿជាក់​។ ប៉ុន្តែនៅពេលដែលអាយុកាន់តែច្រើន យើងក៏ត្រូវប្រឈមមុខនឹងលក្ខខណ្ឌផ្សេងៗដែលប៉ះពាល់ដល់ស្បែក មិនថាពន្លឺព្រះអាទិត្យ ការបំពុល ភាពតានតឹង សុទ្ធតែជាមូលហេតុនៃស្បែកខ្មៅស្រអាប់។ បន្ទាប់មកមនុស្ស​ជា​ច្រើន​ព្យាយាម​ស្វែង​រក​វិធី​លឿន​បំផុត​ដើម្បី​ធ្វើ​ឱ្យ​ស្បែក​ស​ទាំង​វិធី​ធម្មជាតិ និង​វិធី​កែ​សម្ផស្ស​ដោយ​វេជ្ជបណ្ឌិត។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗ ជួយធ្វើឲ្យស្បែកមុខស ស្រស់ថ្លា ដោយប្រើរយៈពេលខ្លីបំផុត៖ លាបក្រែមលាបស្បែកដែលមានសារធាតុធ្វើអោយស៖ នាពេលបច្ចុប្បន្ននេះ មានផលិតផលថែរក្សាស្បែកជាច្រើនដែលជាប្រភេទ whitening ដាក់លក់នៅលើទីផ្សារ។ ដោយផលិតផលទាំងអស់នោះ អាចជួយចិញ្ចឹមស្បែកឱ្យកាន់តែស កាត់បន្ថយស្នាមអុចខ្មៅ សម្រួលស្ថានភាពស្បែក ធ្វើឱ្យមុខកាន់តែភ្លឺថ្លា និងរលោង។ រិតតែពិសេសទៀត…

១៦
សុខភាព

ងាយៗ អនុវត្តវិធីទាំង ៥ នេះឲ្យបានត្រឹមត្រូវ ជួយឲ្យអ្នកគេងលក់ស្រួល មិនប៉ះពាល់សុខភាព!!

ការគេងគឺជាអាទិភាពចម្បងក្នុងជីវិតមនុស្សគ្រប់គ្នា ដែលមានទំនោរប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូច្នេះហើយថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នាមករៀនពីរបៀបគេងដើម្បីទទួលបាននូវសុខភាពល្អ។ ខាងក្រោមនេះ ជាវិធីកែលម្អដំណេកសម​ស្របទាំង ៥ ដែលអ្នកគួរតែអនុវត្តឲ្យបានត្រឹមត្រូវ។ ១.ការជ្រើសរើសគ្រែ -កម្ពស់គ្រែ ប្រសិនបើអ្នកអង្គុយលើគ្រែ សន្លាក់ត្រគាក និងជង្គង់របស់អ្នកត្រូវតែស្របគ្នា ប៉ុន្តែ ប្រសិនបើផ្នែកត្រគាកទាបជាង មានន័យថា គ្រែទាប ហើយត្រូវប្រើថាមពលខ្ពស់ដើម្បីលើកខ្លួនឡើងវិញ។ -សម្ភារៈពូកអាស្រ័យលើអ្នកប្រើប្រាស់ តែបើអាច សូមព្យាយាមដេកលើពូក ១៥ ទៅ ៣០ នាទីជាមុន។ .​​​​បើធ្ងន់ពេក ទម្ងន់ជាច្រើននឹងធ្លាក់ចុះនៅចំណុចមួយ នឹងធ្លាក់ចូលទៅក្នុងប៊ូតុងឆ្អឹង, ចំណុច scapula, ត្រគាក។…

១១
សុខភាព

ប្រយ័ត្នឲ្យបានខ្ពស់! តើ​ពិត​ទេ​ដែល ​«​ឈឺ​ពោះឆ្វេង​ផ្នែក​ខាង​លើ​» ជា​សញ្ញា​នៃ​ជំងឺ​បេះដូង?

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​ឮ​ថា​ ការ​ឈឺ​ពោះ​ផ្នែក​ខាង​លើ​អាច​ជា​សញ្ញា​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង។ តើ​ការ​ឈឺ​ពោះទីតាំងនេះ​ពិតជា​ទាក់ទង​នឹង​ជំងឺ​បេះដូង​មែន​ទេ? យោងតាមនាយកដ្ឋាន​វេជ្ជសាស្ត្រ​ ​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​សរីរាង្គ​សំខាន់ៗ​មាន​ទីតាំង​នៅ​ផ្នែក​ខាង​លើ​នៃ​ក្រពះ​មាន​ដូច​ជា ក្រពះ ថ្លើម លំពែង ពោះវៀន និង​ក្រលៀន​ខាងឆ្វេង ហើយផ្នែក​ខាងលើ​ខាងឆ្វេង​នៃក្រពះនៅជិតបេះដូងក៏មិនពាក់ព័ន្ធនឹងវិធីណាមួយជាមួយនឹងជំងឺបេះដូងដែរ។ ការឈឺពោះទីតាំងលើផ្នែកខាងឆ្វេងគឺបណ្តាលមកពីដំណើរការខុសប្រក្រតីនៃសរីរាង្គជាច្រើនដែលមាននៅក្នុងក្រពះ លំពែង ពោះវៀន និងក្រលៀនខាងឆ្វេង ដែលរោគសញ្ញានឹងបង្ហាញខុសៗគ្នា។ *រោគសញ្ញាដំបូងនៃជំងឺបេះដូង៖ -ឈឺចាប់ឬឈឺចាប់នៅកណ្តាលទ្រូង -ការឈឺចាប់នៅក្នុងថ្គាម ស្មា ឬប៉ោងនៅក្នុងតំបន់ epigastric -បែកញើស -ក្រហាយ -ជួនកាលរោគសញ្ញាស្រដៀងនឹងការដួលសន្លប់។ -ឬអាចមានការឈឺទ្រូងធ្ងន់ធ្ងរទាក់ទងនឹងអាំងតង់ស៊ីតេ និងសកម្មភាព។ ទោះជាយ៉ាងណាក៏ដោយ ការឈឺទ្រូងនៅផ្នែកលើពោះខាងឆ្វេងមិនមែនជារោគសញ្ញាទូទៅចំពោះអ្នកជំងឺដែលមានជំងឺ myocardial infarction…

៩
សុខភាព

សារធាតុចិញ្ចឹមសំខាន់ៗ ៤ ប្រភេទ ដែលស្ត្រីត្រូវតែទទួលទាន ព្រោះជួយការពារជំងឺបានច្រើនយ៉ាង!

ដើម្បី​រក្សា​រាង​កាយ​ឱ្យ​មាន​សុខភាព​ល្អ និង​ការពារ​ជំងឺ ស្ត្រី​ត្រូវ​បន្ថែម​សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​រាង​កាយ ជាពិសេស​សារធាតុចិញ្ចឹម​ទាំង ៤ នេះ​ ត្រូវតែទទួលទានជាចាំបាច់៖ ជាតិដែក ស្ត្រីភាគច្រើននៅទូទាំងពិភពលោកតែងតែជួបបញ្ហាកង្វះជាតិដែក ​ដោយសារ​ស្ត្រី​ទាំងអស់ត្រូវ​មក​រដូវ​ជា​រៀងរាល់ខែ​។ ដើម្បីបំពេញបន្ថែមឈាមដែលបាត់បង់អំឡុងពេលមករដូវ ស្ត្រីគួរតែញ៉ាំអាហារសម្បូរជាតិដែកបន្ថែមទៀត ដូចជា បន្លែស្លឹកបៃតង សូកូឡាខ្មៅ តៅហ៊ូ គ្រាប់ធញ្ញជាតិ និងសាច់មាន់។ នៅពេលដែលរាងកាយខ្វះជាតិដែក វាអាចនាំឱ្យមានជំងឺមួយចំនួនដូចជា ភាពស្លេកស្លាំង។ ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវតែមានការប្រុងប្រយ័ត្នបន្ថែម ដើម្បីធានាថា អាហារប្រើប្រាស់ប្រចាំថ្ងៃសម្បូរជាតិដែក។ អ៊ីយ៉ូត កង្វះអ៊ីយ៉ូតអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា ជំងឺធ្លាក់ទឹកចិត្ត ស្មារតីខ្សោយ ការឡើងទម្ងន់មិនធម្មតា ការថយចុះនៃការមានកូន និងសូម្បីតែការឡើងទម្ងន់ចំពោះស្ត្រី។ ស្ត្រីមានផ្ទៃពោះឬបំបៅដោះ…

៧
សេដ្ឋកិច្ច

ក្នុងជីវិតមនុស្សម្នាក់មានរឿង ៤ យ៉ាង ហាមធ្វើដាច់ខាតបើមិនចង់ស៊យធំ!!

ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃ ៤ យ៉ាង ដែលអ្នកមិនគួរធ្វើខ្លាំង និងប្រថុយពេកទេ ប្រយ័ត្នជីវិតជួបគ្រោះថ្នាក់អាក្រក់ដោយមើលមិនឃើញ៖ ១.សម្លៀកបំពាក់មិនគួរមានពណ៌និងចម្រុះពណ៌ពេក សម្លៀកបំពាក់សាមញ្ញ សមរម្យ និងផាសុកភាព នឹងធ្វើឱ្យខ្លួនអ្នកលេចធ្លោក្នុងក្រសែភ្នែកអ្នកដទៃ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ក៏អាចលាក់បេះដូងឯកោរបស់អ្នកបានដែរ។ ប៉ុន្តែអ្នកក៏មិនគួរបិទបាំងពន្លឺពិតរបស់អ្នកទេ ចំណុចសំខាន់គឺថាតើផ្នែកខាងក្នុងរបស់អ្នកមានភាពទាក់ទាញគ្រប់គ្រាន់ដែរឬទេ ដូច្នេះ ចូរប្រើគុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកដើម្បីទាក់ទាញអ្នកដទៃ និងដើម្បីរក្សាពួកគេ។ ២.កុំរស់នៅក្នុងភាពប្រណីតពេក តាមទស្សនៈសុខភាព លំនៅដ្ឋានដែលមានខ្យល់អាកាសបរិសុទ្ធ និងសហគមន៍ស្ងប់ស្ងាត់គឺសមរម្យណាស់។ ដោយគ្រាន់តែរីករាយនឹងជីវិតរបស់អ្នកជាមួយនឹងរឿងតូចតាច មានបន្ទប់តូចស្អាតដើម្បីសម្រាកលម្ហែកាយ ដើម្បីបំភ្លេចសម្ពាធ រីករាយនឹងអារម្មណ៍សន្តិភាពនៃផ្ទះទាំងមូល។ ៣.កុំប្រថុយច្រើនពេកដើម្បីក្លាយជាអ្នកមាន មិន​ថា​ឡាន​ថ្លៃ​ប៉ុណ្ណា​ទេ បើ​អ្នកបើកបុក​កណ្តាល​ផ្លូវ អ្វីៗ​ក៏​អស់​សង្ឃឹមដែរ។ ហេតុនេះ កុំប្រើលុយដើម្បីធ្វើអ្វីគ្រប់យ៉ាង…

Picsart_22 03 11_10 50 21 923
មិត្តអ្នកអាន

ផ្កាតំណាងឲ្យចិត្ត! តើអ្នកមានចិត្តនិងការគិតដ៏ស្រស់ស្អាតទេ? ជីវិតល្អឬអាក្រក់ស្ថិតលើការគិត តោះសាកល្បងតេស្ដមើល

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបផ្កាមួយប្រភេទដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ផ្កាទី 1 អ្នកជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តរស់នៅក្នុងជីវិតសាមញ្ញ មិនសន្ធោទ្រព្យ មិនចូលចិត្តកន្លែងដែលមានមនុស្សច្រើន ហើយអ្នកប្រកាន់ខ្ជាប់នូវពាក្យថាតុល្យភាព ដោយសារតែអ្នកមានជំនឿថា ការរក្សាជីវិតរបស់អ្នកឱ្យមានតុល្យភាព គឺជារឿងតែមួយគត់ដែលនឹងធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គល ។ តែបើទោះជាបែបនោះមែន ពេលខ្លះអ្នកក៏អាចមានភាពច្របូកច្របល់បានយ៉ាងងាយដែរ នៅពេលប្រឈមមុខនឹងស្ថានភាពមិនពេញចិត្ត អ្នកអាចនឹងបាត់បង់ជំនឿចិត្តតាំងពីដំបូងដោយមិនដឹងខ្លួន ខណៈដែលអ្នកផ្សេងទៀតមិនដឹងទេ ព្រោះអ្នកជ្រើសរើសលាក់អារម្មណ៍ទាំងនោះបានយ៉ាងល្អ ។ ផ្កាទី 2 អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ខ្លាំង ថែមទាំងមានភាពទន់ជ្រាយ និងរ៉ូមែនទិក។ អ្នកតែងតែយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន…

Knongsrok 1
PR

មូលនិធិ ព្រីនស៍ និង​ សារព័ត៌មាន Cambodia Investment Review រួម​គ្នា​ដាក់​ចេញ​នូវ ​កម្មវិធី​អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​វ័យ​ក្មេង​

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២២៖ មូលនិធិព្រីនស៍ ​ដែលជាមូលនិធិសប្បុរសធម៌​របស់សម្ព័ន្ធ​ក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន​ដែលធំជាងគេនិង​រីកចម្រើន​បំផុតនៅក្នុងប្រទេសកម្ពុជាបានធ្វើ​ការ​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃ​ការ​យោគយល់គ្នា​ជាមួយ​នឹង​សារព័ត៌មាន​ Cambodia Investment Review (CIR) ដែល​ជា​សារព័ត៌មាន​ផ្តោត​លើ​មាតិកា​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។​ ស្ថាប័នទាំងពីរ​នេះ​នឹង​រួម​គ្នា​បង្កើត​កម្មវិធីមួយ​ហៅ​ថា​ «កម្មវិធី​​អ្នក​សារព័ត៌មានសេដ្ឋកិច្ច​​វ័យ​ក្មេង​» ដែល​នឹង​​ផ្តល់​​ការ​គាំទ្រ​ដល់​និស្សិត​ឆ្នើម​ផ្នែក​សារព័ត៌មាន​និង​ទំនាក់​ទំនង​ពីរនាក់​មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ស្ថាប័ន​ទាំង​ពីរ​ជឿជាក់យ៉ាង​មុត​មាំ​ទៅ​លើ​សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ក្នុង​​វិស័យ​សារព័ត៌មាន​ដែល​​នឹង អាច​ពន្យល់​ពី​សក្តានុពល​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​និង​ពង្រឹងនិង​ប្រែ​​ក្លាយវា​ឲ្យ​ទៅ​ជា​ទិស​ដៅនៃ​ការ​វិនិយោគ​​​​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ និស្សិត​ឆ្នើម​ដែល​ត្រូវ​បាន​ជ្រើស​រើស​រួច គឺ សាម ឧត្តម​ និង ប៉ាង សុចិនាថនឹងធ្វើ​ការ​​ហាត់​ការ​​ដោយ​ទទួល​បាន​ប្រាក់​កម្រៃ រួម​ជា​មួយនឹងការ​ទទួល​បាន​នូវការបណ្តុះបណ្តាលក្នុង​ស្ថាប័ន​និងឱកាសផលិត​មាតិកាព័ត៌មាន​ក្នុង​បរិបទ​សង្គម​ជាក់​ស្តែង​។ តាមរយៈការជួយគាំទ្រដល់ការអភិវឌ្ឍ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជាដែលមានទេពកោសល្យមូលនិធិព្រីនស៍សង្ឃឹមថានឹងអាច​ជួយដល់ ការអភិវឌ្ឍដ៏ខ្លាំងក្លានៃវិស័យសារព័ត៌មាននិងទំនាក់ទំនង។ លោកHarrison White​…

Picsart_22 03 10_13 04 29 462
មិត្តអ្នកអាន

រើសបេះដូងមកុដបញ្ជាក់ពីអារម្មណ៍ពេលនេះ ដើម្បីដឹងថាអ្នកជាមនុស្សបែបណាក្នុងរឿងស្នេហា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងស្នេហាដែលអ្នកចង់បាន តាមរយៈការជ្រើសរើសបេះដូងមកុដមួយដែលអ្នកឃើញហើយចាប់អារម្មណ៍បំផុត ហើយអានចម្លើយពិតនៅខាងក្រោម ។ បេះដូងមកុដទី 1 ស្នេហារបស់អ្នកមានន័យថាការមើលថែគ្នាទៅវិញទៅមក មិនមែនគ្រាន់តែថែរក្សារាងកាយ ឬរបស់របរប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះគឺការថែរក្សាចិត្ត និងបេះដូងគ្នាទៅវិញទៅមក។ ការធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់អ្នកមានសុភមង្គល ឬរីករាយបំផុតពេលនៅជាមួយគ្នា គឺមានសារៈសំខាន់បំផុត។ បេះដូងមកុដទី 2 ស្នេហារបស់អ្នកមានន័យថា មានគូស្នេហ៍នៅចាំជំរុញទឹកចិត្ត ឱ្យអ្នកមានគោលដៅនៅក្នុងជីវិតដើម្បីរស់បន្ត ។ នៅពេលដែលអ្នកធ្វើអ្វីមួយ តែងតែមានគាត់នៅក្នុងគំនិតរបស់អ្នកជានិច្ច ប្រសិនបើអ្នកទៅភោជនីយដ្ឋាន អ្នកនឹងគិតអំពីអ្វីដែលគាត់ចូលចិត្តញ៉ាំ ហើយទិញវាទៅផ្ញើរឲ្យគាត់ ហើយបើត្រូវសម្រេចចិត្តធ្វើអ្វីមួយ អ្នកច្បាស់ជាសុំយោបល់ពីគាត់ ព្រោះអ្នកចង់មានគាត់នៅក្នុងជីវិតបែបនេះរហូត…

៥
សង្គម

បើមិនចង់មានជំងឺ និងបាត់បង់លាភទេ ហាមដាច់ខាតដាក់វត្ថុ ៤ នេះក្នុងបន្ទប់គេង

បន្ទប់គេងជាកន្លែងសម្រាប់សម្រាកលំហែកាយ បន្ទាប់ពីការងារលំបាកពេញមួយថ្ងៃ ហេតុនេះអ្នកមិនគួរដាក់របស់ទាំងនេះក្នុងបន្ទប់ឡើយ ប្រសិនបើអ្នកមិនចង់ឱ្យប៉ះពាល់ដល់សុខភាព និងមិនល្អសម្រាប់ហុងស៊ុយទេ។ គ្រឿងអេឡិចត្រូនិច គ្រួសារជាច្រើនតែងតែដាក់វត្ថុអេឡិចត្រូនិចដូចជា ទូរទស្សន៍ ឆ្នាំងសាក ឬវិទ្យុក្នុងបន្ទប់គេង ដើម្បីភាពងាយស្រួល ដោយមិនដឹងថារបស់តូចៗទាងអស់នោះមានជាតិវិទ្យុសកម្មកំដៅច្រើន ប៉ះពាល់រយៈពេលវែងដល់សុខភាព។ ដើម្បីឲ្យមានសុខភាពល្អ និងគេងលក់ស្រួល  យកល្អកុំដាក់គ្រឿងអេឡិចត្រូនិចក្នុងបន្ទប់គេងឲ្យសោះ បើមិនដូច្នេះទេគួររៀបចំទុកដាក់នៅជ្រុងជញ្ជាំងឆ្ងាយពីគ្រែក៏បាន។ ជាពិសេស ព្រីភ្លើងត្រូវមានចំងាយយ៉ាងតិច ២ម៉ែត្រ ពីក្បាលគ្រែ ព្រោះនៅពេលដែលមានចរន្តទឹកហូរកាត់ វិទ្យុសកម្មដែលបញ្ចេញនឹងមានទំហំធំខ្លាំង ប៉ះពាល់ដល់សុខភាព។ ម៉ោង​រោ​ទិ៍ មនុស្សជាច្រើនមានទម្លាប់ដាក់នាឡិការោទិ៍ក្បែរគ្រែ ដើម្បីងាយស្រួលបិទ ប៉ុន្តែពួកគេមិនដឹងថា ប្រសិនបើនាឡិការោទិ៍ញឹកញាប់ ងាយនឹងកើតភាពតានតឹងរ៉ាំរ៉ៃ។ ស្ថានភាពនោះនឹងបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា សម្ពាធឈាមខ្ពស់…

4
សុខភាព

ប្រយ័ត្នបំផុត ពិសេសបុរសៗបើរកឃើញអាការ ៣ នេះ បញ្ជាក់ថា ក្រលៀនអ្នកខ្សោយណាស់!!

បុរសគ្រប់រូបគួរតែប្រយ័ត្នឲ្យបានខ្ពស់ ប្រសិនបើក្នុងអំឡុងពេលគេង តែងតែរកឃើញរោគសញ្ញា ១ ក្នុងចំណោមរោគសញ្ញាទាំង ៣ ខាងក្រោមនេះ សូមទៅពិនិត្យសុខភាពទូទៅភ្លាមៗតាមដែលអាចធ្វើបាន។ ១.ដៃនិងជើងត្រជាក់ នៅក្នុងខ្លួនមនុស្សយើង មុខងាររបស់តម្រងនោមគឺជួយរំលាយកាកសំណល់ ចិញ្ចឹមឈាម និងធ្វើឱ្យរាងកាយទាំងមូលមានភាពកក់ក្តៅ។ ដូច្នេះហើយ ប្រសិនបើ​បុរស​មាន​ដៃ និង​ជើង​កក់ក្តៅ ជាធម្មតា​មាន​តម្រងនោម​រឹងមាំ និង​មាន​សរីរវិទ្យា​ច្រើន​។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលមានដៃ និងជើងត្រជាក់ ត្រូវតែពិនិត្យសរីរាង្គតម្រងនោមជាមួយគ្រូពេទ្យដើម្បីស្វែងរកផែនការព្យាបាលត្រឹមត្រូវ។ ២.ឧស្សាហ៍​ភ្ញាក់​កណ្តាល​យប់ អ្នក​ដែល​គេង​លក់​ស្កប់ស្កល់​រហូត​ដល់​ព្រឹក គឺ​ជា​មនុស្ស​ដែល​មាន​រាងកាយ​មាំមួន និង​មាន​ស្មារតី​ល្អ។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់គេងមិនលក់ ជារឿយៗមានការគេងមិនលក់  នោះកំពុងបង្ហាញពីជំងឺហើយ។ ជាពិសេស ទំនងជាការបង្ហាញនៃជំងឺតម្រងនោម ដែលអ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។…

Untitled 1
សេដ្ឋកិច្ច

ជ្រើសមនុស្សល្ងង់បំផុតពីក្នុងរូបភាព និងបង្ហាញផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់អ្នក​ ១០០%

រូបភាពដែលបានផ្តល់ឱ្យនៅក្នុងអត្ថបទនេះ បានបង្កើតឱ្យមានការពិភាក្សាជាច្រើន។ យោងទៅតាមរូបភាព អ្នកត្រូវប្រាប់នរណាម្នាក់ក្នុងចំណោមបុរសទាំងអស់ ដែលបង្ហាញក្នុងរូបភាពនេះ ថាជាមនុស្សម្នាក់ដែលមិនសូវល្បី។ យោងទៅតាមមនុស្សខ្លះ បុរសដែលព្យាយាមធ្វើបាបខ្លួនឯង គឺជាមនុស្សល្ងីល្ងើបំផុត ប៉ុន្ដែគំនិតរបស់អ្នកប្រហែលជាខុសគ្នា ឬក៏ជាការពិត។ សូមក្រលេកមើលដោយប្រុងប្រយ័ត្ន សិក្សានិងប្រាប់យើងថា អ្នកណាជាអ្នកដែលល្ងង់បំផុត ហើយយើងអាចប្រាប់អ្នកអំពីចរិតលក្ខណៈដ៏សំខាន់មួយអំពីបុគ្គលិកលក្ខណៈរបស់អ្នក។ មើលក្នុងរូបភាព និងជ្រើសរើសបុរសម្នាក់ ដែលតាមអ្នកថាជាមនុស្សដែលល្ងង់បំផុត! អាស្រ័យលើបុរសដែលអ្នកជ្រើសរើសនេះ ជាអ្វីដែលវាបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។ ១. បុរសទី១ ៖ ប្រសិនបើអ្នកជ្រើសរើសបុរសទី១ អ្នកគឺជាមនុស្សដែលមានទំនោរចង់បោះបង់។ អ្នកពិបាកក្នុងការធ្វើតាមឆន្ទៈផ្ទាល់របស់អ្នក ហើយហេតុដូច្នេះ អ្នកធ្វើអ្វីដែលអ្នកត្រូវបានគេផ្តល់ឱ្យ។ អ្នកធ្វើតែក្នុងលក្ខខណ្ឌដែលអ្នកត្រូវបានគេផ្តល់។ អ្នកកម្រនឹងជជែកវែកញែកហើយអ្នកនឹងនៅស្ងៀម។ ២. បុរសទី២​…

Picsart_22 03 09_21 35 21 900
មិត្តអ្នកអាន

បើកបៀអានសារពីទេវតាថែរក្សាអ្នក ចង់ដឹងទ្រង់មានអ្វីចង់ដាស់តឿនឲ្យអ្នកធ្វើដំណើរទៅរកភាពជោគជ័យ

តើប្រិយមិត្តចង់ដឹង តើបារមីអ្នកថែរក្សាអ្នកផ្ញើសារអ្វីមកដល់អ្នកទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគត? បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីបើកបៀមួយសន្លឹកដែលអ្នកចាប់អារម្មណ៍បំផុត ដើម្បីដឹងពីសារដែលទេវតាអ្នកថែរក្សាអ្នកផ្ញើមក តោះទៅសាកល្បងទាំងអស់គ្នា ។ របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ឈុតសន្លឹកបៀអក្សរ ក ជោគជ័យគឺជាសារដែល ទេវតាជាទីគោរពចង់ប្រាប់អ្នក អ្នកនឹងមានឱកាសលេចធ្លោក្នុងដំណើរទៅក្រៅប្រទេស និងជោគជ័យក្នុងការងារ។​ នៅពេលដែលអ្នកទទួលបានជោគជ័យហើយ សូមជួយសង្គ្រោះមនុស្សដែលកំពុងជួបបញ្ហា និង ត្រូវការជំនួយផង ។…

Picsart_22 03 09_11 15 24 823
មិត្តអ្នកអាន

ទាយចំចំណាស់! រើសរូបសត្វមួយដែលអ្នកក្រឡេកភ្លាមឃើញ​ភ្លែត ហើយចូលអានចម្លើយពិតចង់ដឹងឆុតប៉ុណ្ណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបសត្វមួយដែលអ្នកក្រឡេកភ្លាមឃើញភ្លែត ហើយអានចម្លើយខាងក្រោម ។ 1. បានឃើញសត្វត្រីដំបូងបង្អស់ អ្នកមានសភាវគតិល្អឥតខ្ចោះ ហើយមានទំនុកចិត្តលើផ្លូវដែលខ្លួនបានជ្រើសរើស អ្នកអាចគេចចេញឧបសគ្គដោយប្រាជ្ញា ថែមទាំងអាចរក្សាអាថ៌កំបាំងខ្លួនឯង និងអ្នកដទៃបានយ៉ាងល្អផងដែរ។ តែទោះយ៉ាងណាអ្នកក៏មានអារម្មណ៍ប្រែប្រួលលឿន តែវានឹងមិនបញ្ចេញតាមទឹកមុខទេ នេះ​ធ្វើ​ឱ្យ​អ្នក​ដទៃ​មិន​អាច​កត់​សម្គាល់​ពី​អារម្មណ៍​របស់​អ្នក​បានទេ ពេលខ្លះបុគ្គលិកលក្ខណៈអ្នកវាអាថ៌កំបាំងខ្លាំងគួរសមដែរ ។ 2. បានឃើញសត្វកង្កែបដំបូងបង្អស់ អ្នកជាមនុស្សមិនតក់ក្រហល់ទេ ជាមនុស្សមានហេតុផលក្នុងការសម្រេចចិត្តជានិច្ច ហើយតែងតែសង្កេត និងវិភាគឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ថែមទាំងមានភាពវៃឆ្លាតក្នុងការងារ និងជីវិតផ្ទាល់ខ្លួន ។ លើសពីនេះអ្នកគឺជាមនុស្សសកម្មខ្លាំង ប៉ុន្តែពេលខ្លះអ្នកក៏អាចបាត់បង់ឱកាសល្អៗដែរ ដោយ​សារ​តែ​ភាពចិត្តត្រជាក់ជ្រុលពេក…

១
ប្លែកៗ

របៀបដែលអ្នកកាន់ Mouse ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ

យោងទៅតាមចិត្តវិទូ ទម្លាប់នៃការកាន់ Mouse កុំព្យួទ័រ ក៏អាចបង្ហាញច្រើនអំពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ដែរ។ តើតាមធម្មតាអ្នកកាន់ Mouse កុំព្យូទ័រយ៉ាងដូចម្តេច? ប្រសិនបើអ្នកចង់ដឹងចង់ឃើញសូមមើលចម្លើយខាងក្រោមដើម្បីយល់កាន់តែច្បាស់។ ១. របៀបទី ១ ប្រសិនបើអ្នកជារឿយៗកាន់ Mouse កុំព្យួទ័រតាមរបៀបនេះនៅពេលអ្នកធ្វើការ វាមានន័យថា អ្នកគឺជាមនុស្សដែលមានភាពយុត្តិធម៌ និងមានស្មារតី មានមនោសញ្ចេតនា និងច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ អ្នកក៏មានចំណេះដឹងច្បាស់លាស់ និងមត់ចត់ក្នុងអ្វីៗគ្រប់យ៉ាងផងដែរ។​ អ្នកពិតជាឯករាជ្យក្នុងការគិត និងការសម្តែងរស់នៅតាមគោលការណ៍ហើយក៏ជាមនុស្សវាងវៃផងដែរ។ លើសពីនេះ អ្នកគឺជាមនុស្សដែលអាចមើលធ្លុះ ហើយអាចដឹងពីគំនិតរបស់អ្នកដទៃ។ នៅពេលអ្នកប្រឈមមុខនឹងការសង្ស័យ អ្នកនឹងជឿជាក់លើការសម្រេចចិត្តរបស់អ្នកជានិច្ច។ ដោយសារតែអ្នកមាន IQ…

New Copy
សង្គម

ប្រុសៗ បើចង់មានបាន សល់លុយ មានឡាន មានផ្ទះល្អ គួរប្រញាប់យកប្រពន្ធ

មែនហើយ មានពាក្យជាច្រើនបាននិយាយថា « ប្រុសៗ បើមិនទាន់មានការងារនឹងន មិនតាន់រកចំណូលបានច្រើនទេ កុំចង់បានប្រពន្ធ កុំយកកូនស្រីគេមកវេទនាជាមួយ » ក៏មានពាក្យមួយឃ្លាទៀតបានពោលថា « រកស៊ីបរាជ័យ ពិបាកម្នាក់ឯង ល្អជាង ពីរនាក់ » តាមពិតទៅ ទស្សនៈទាំងពីរនេះវាក៏មិនខុសនោះដែរ ព្រោះថា ក្នុងនាមជាមនុស្សប្រុស កូនប្រុស ជាប្ដី ជាឪពុក ជាបង្គោលគ្រួសារ បើអនាគតខ្លួនមិនដឹងឯណាឯណីផង ការងារក៏មិនទាន់នឹងន ចំណូលក៏នៅខ្វះមុខខ្វះក្រោយ ដាច់ខែមិនទាន់ ក៏ដាច់លុយបាត់ទៅហើយ ដូច្នេះ បើឱ្យគិតគូររឿងយកប្រពន្ធទៀត សួរថា…

Picsart_22 03 08_11 17 49 609
មិត្តអ្នកអាន

ផ្កាយនាំសំណាងជះពន្លឺចេញពីភាពងងឹត! រើសមួយដែលត្រូវចិត្តបំផុត ដើម្បីបំភ្លឺភាពជាអ្នកឲ្យត្រចះត្រចង់

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាយមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ផ្កាយទី 1 អ្នកមានចរិតលក្ខណៈសាមញ្ញ មានភាពឋិតថេរ ហ្មតចត់ និងមានរបៀបរៀបរយខ្លាំង បើមិនមែនមនុស្សដែលមានចរិតត្រង់ទៅត្រង់មកទេ អ្នកនឹងជាមនុស្សម៉ត់ចត់ និយាយម៉ាត់ណាម៉ាត់ហ្នឹង ។ ផ្កាយទី 2 មានចរិតលក្ខណៈសប្បាយ មានអារម្មណ៍រីករាយដូចជាកូនក្មេង ក៏ជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អដែរ ។ លើសពីនេះ អ្នកថែមទាំងចិត្តល្អ ចេះស្រឡាញ់មិត្តភក្តិនិងគ្រួសារ ចរិតលក្ខណៈពិសេសមួយទៀតគឺ អ្នកជាមនុស្សពូកែយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួនទៀត ។ ផ្កាយទី 3…

New Copy
ប្លែកៗ

អ្នកមានលេខទូរសព្ទបញ្ចប់ដោយលេខទាំងនេះ សំណាងខ្លាំង ក្នុងឆ្នាំ ២០២២ ជាពិសេស រឿងលុយកាក់

ហោរាសាស្រ្តបានធ្វើការបង្ហាញថា លេខក៏មានអត្ថន័យរៀងៗខ្លួនដែរ ដោយក្នុងឆ្នាំ ខ្លា លេខខាងក្រោមតំណាងឱ្យសំណាង អ្នកដែលមានលេខទូរសព្ទ បញ្ចប់ដោយលេខទាំងនេះ ពិតជាមានហុងស៊ុយណាស់ក្នុងឆ្នាំ ២០២២។ ១. ទូរសព្ទដែលបញ្ចប់ដោយលេខ ១ សម្រាប់​អ្នក​ដែល​មាន​លេខ​ទូរសព្ទ​ លេខចុងបញ្ចប់ដោយ​លេខ​១​ cនឹង​មាន​លាភ​សំណាង​ក្នុង​ឆ្នាំ​នេះ មាន​ការងារ​កាន់​តែ​រលូន និង​មាន​ឱកាស​ដំឡើង​ប្រាក់​ខែ ឬ​ឈាន​មុខ​ក្នុង​ការងារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវកត់ចំណាំតូចមួយសម្រាប់បុគ្គលនេះថា ពួកគេត្រូវកែសម្រួលចិត្តសាស្ត្រឱ្យបានល្អ ចៀសវាងក្លាយជា “សត្រូវ” របស់មនុស្សគ្រប់គ្នានៅកន្លែងធ្វើការ ដូច្នេះវានឹងមានសំណាងល្អ។ ២. ទូរសព្ទ​ដែល​បញ្ចប់​ដោយ​លេខ​ ៣ លេខ​៣ ជា​និមិត្តរូប​នៃ​ភាព​ល្អ និង​ភាពងាយស្រួល។ សម្រាប់ឆ្នាំ២០២២នេះដែរ…