
សង្គមមិនអាក្រក់ទេ តែមនុស្សដែលរស់នៅក្នុងសង្គមនេះមួយចំនួនទៅវិញទេ ដែលចេះតែធ្វើរឿងអាក្រក់ៗ
មិនមែនខ្ញុំមើលស្រាលលើសេចក្ដីល្អ ឬក៏ភាពស្មោះត្រង់នោះទេ តែពេលដែលកន្លងមកនេះ ជាពិសេសគឺ មួយរយៈពេលចុងក្រោយនេះ ចង់រកមនុស្សល្អពិតប្រាកដ មានចិត្តស្មោះត្រង់ពិតប្រាកដ គឺពិបាករកបានណាស់ អ្វីដែលឃើញ និងជួបប្រទះសព្វថ្ងៃនេះគឺ #ការសម្ដែង_ភាពក្លែងក្លាយ ៖ ១. មនុស្សមួយចំនួន ធ្វើល្អ ដើម្បីចង់បានមុខមាត់ ចង់បានចំណាប់អារម្មណ៍ ចង់ឱ្យខ្លួនបានល្បីល្បាញតែប៉ុណ្ណោះ។ ២. មនុស្សមួយចំនួន សុខចិត្តធ្វើរឿងឆ្កួតៗ ឡប់ៗ ទោះត្រូវគេជេរក៏មិនខ្វល់ សំខាន់ឱ្យតែបានល្បី មានគេស្គាល់ច្រើន មិនខ្វល់ទេថា គេស្គាល់ក្នុងឈ្មោះល្អ ឬក៏អាក្រក់។ ៣. មនុស្សមួយចំនួន ចេញមុខធ្វើបុណ្យ បើគ្មានកាមេរ៉ា…




















