Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
1
ប្លែកៗ

រូបថតក្លែងក្លាយ ៣០ សន្លឹកដែលនៅតែមានមនុស្សជឿថាជារបស់ពិត

ថ្មីៗនេះពាក្យថា «ព័ត៌មានក្លែងក្លាយ» បានក្លាយប្រធានបទដ៏ពេញនិយមយ៉ាងខ្លាំងមួយ ប៉ុន្តែជាមួយនឹងឧបករណ៍កែរូបថតនាពេលបច្ចុប្បន្នសូម្បីតែពួកយើងដែលមានភ្នែកពូកែសង្កេតបំផុត ក៏ងាយនឹងត្រូវគេបោកបញ្ឆោតដែរ។ រូបភាពដ៏ល្បីមួយដែលបុរសម្នាក់ឈរឆាបាយដោយកោង។ ក្នុងចំណោមរូបថតទាំងនេះ តេីរូបភាពណាខ្លះដែលអ្នកជឿថាពិតប្រាកដ ១០០%? #1 #2 #3 #4 #5 #6 #7 #8 #9 #10 #11 #12 #13 #14 #15 #16 #17 #18 #19 #20 #21 #22 #23…

Knongsrok 1
សេដ្ឋកិច្ច

ភាពខុសគ្នា ២០យ៉ាង រវាងស្នេហាពិត និងស្នេហាក្លែងក្លាយ!!!

ដើម្បីរកគូស្នេហ៍ពិត ដែលអាចផ្តល់ឱ្យអ្នក នូវការស្រឡាញ់ដ៏ពិតប្រាកដ អ្នកត្រូវតែដឹងអំពីសេចក្ដីស្រឡាញ់ដែលអាចជឿជាក់ជាមុនសិន។ ដើម្បីទាក់ទាញ និង រក្សា គាត់ឬនាង អ្នកត្រូវតែផ្តល់នូវសេចក្តីស្រឡាញ់ដ៏រឹងម៉ាំមួយ ជាការតបស្នង។ ការដឹងអំពីរបៀប ដែលអាចសម្គាល់ភាពខុសគ្នារវាង ស្នេហាបរិសុទ្ធ និង ស្នេហាក្លែងក្លាយ នឹងផ្តល់ឱ្យអ្នកនូវប្រាជ្ញា អំពីរបៀបបង្កើតទំនាក់ទំនងស្នេហាដ៏យូរអង្វែង និង ជៀសវាងស្នេហាដែលធ្វេីឱ្យធុញទ្រាន់។ ការយល់ដឹងនេះក៏អាចជួយ អ្នកឱ្យរួចផុតពីការឈឺចាប់ ដែលគ្មានប្រយោជន៍ ដោយសារតែស្រឡាញ់មនុស្សខុស។ លើសពីនេះទៅទៀត វាក៏ជួយការពារអ្នក ក្នុងការធ្វេីឱ្យនរណាម្នាក់ឈឺចាប់ និង ការមានកំហុស ដែលមិនបានផ្តល់នូវសេចក្តីស្រលាញ់ដល់គេប្រាកដប្រជា។ ដូច្នេះ ដេីម្បីកុំឱ្យមានការលំបាកនៅថ្ងៃក្រោយ ខាងក្រោមនេះជាភាពខុសគ្នា…

Knongsrok 1
សេដ្ឋកិច្ច

ទម្លាប់បីយ៉ាងនៃការចាយលុយ របស់អ្នកមាន ខុសពីអ្នកក្រ

នេះ គឺជាគំនិតដ៏រំភើប និង ដ៏ល្អមួយ។ ហេតុអ្វីបានជាមិន ធ្វើការពេញម៉ោងនៅលើការងាររបស់អ្នក ហេីយ ប្រេីពេលក្រៅម៉ោងរបស់អ្នក សំរាប់បង្កេីតសំណាង? ហើយតេីអ្នកមានអារម្មណ៍បែបណា នៅពេលអ្នកអាចនិយាយដោយស្មោះត្រង់ថា៖ « ខ្ញុំកំពុងធ្វើការដើម្បីក្លាយជាអ្នកមាន។ ខ្ញុំមិនធ្វើការគ្រាន់តែដើម្បី បង់វិក័យប័ត្ររបស់ខ្ញុំទេ។ » នៅពេលអ្នកមានគម្រោងដេីម្បីបង្កេីតទ្រព្យសម្បត្តិ អ្នកនឹងត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ហេីយអ្នកនឹងគេងមិនសូវស្រួលទេនៅពេលយប់។ ខ្ញុំចង់ចែករំលែករូបមន្តសាមញ្ញមួយ សម្រាប់ការបង្កើតទ្រព្យសម្បត្តិ។ នេះជាគំនិតរបស់លោក Jim Ronh អំពីរបៀបដែល ប្រាក់គួរតែដាក់នៅកន្លែងណាខ្លះ។ ចូររៀនរស់នៅជាមួយលុយ ៧០% ដែលអ្នករកបានរៀងរាល់ខែ។ លុយ៧០%នេះ គឺសំរាប់រឿងដ៏ចាំបាច់ និង វត្ថុប្រណិតមួយចំនួន ដែលអ្នកត្រូវចំណាយប្រាក់។…

Picsart_22 03 13_21 12 51 424
មិត្តអ្នកអាន

នៅពេលឆាប់ៗខាងមុខនេះ អ្នកនឹងសមបំណងក្នុងរឿងអ្វីខ្លះ? តើជីវិតនេះនឹងមានឱកាសសុខស្រួលដូចគេឯងដែរទេ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់ សេចក្ដីសុខ និងសមបំណងឬអត់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសហឹបកំណប់មួយដែលអ្នកចង់បើកបំផុត ហើយអានចម្លើយខាងក្រោម ។ ហឹបកំណប់ទី ១ អ្នកនឹងសមបំណងដូចជាភាពចិត្តល្អរបស់អ្នក នៅពាក់កណ្តាលជីវិតដំបូងហាក់បីដូចជាជូរចត់ ពីព្រោះសង្គមនេះមានលក្ខណៈប្រកួតប្រជែងខ្លាំងពេក ប៉ុន្តែចូលកុំបាក់ទឹកចិត្តព្រោះតង់ទី ២ នៃជីវិតអ្នកនឹងសប្បាយរីករាយវិញ ហើយអ្វីៗជាច្រើននៅក្នុងជីវិតនឹងដំណើរការទៅដោយរលូនដូចក្តីសង្ឃឹម ហើយនេះជាអ្វីដែលអ្នកទទួលបាននៅឆមាសទីមួយនៃជីវិតរបស់អ្នក ។ អ្នកនឹងទទួលបានសេចក្ដីសុខ និងមានផាសុកភាព មានតែរឿងល្អនឹងកើតឡើង បន្ទាប់ពីព្យុះភ្លៀងត្រូវបានបញ្ចប់ ។ ហឹបកំណប់ទី ២ អ្នកអាចមានការខកចិត្តម្តងម្កាល តែទោះយ៉ាងណា នៅទីបំផុតអ្នកក៏នៅតែអាចរកឃើញសេចក្ដីសុខ យល់ពីជីវិត និងដឹងពីរបៀបស្វែងរកសុភមង្គល…

៨
សុខភាព

កំហុសឆ្គង ៥ យ៉ាង ពេលទទួលទានក្រូចថ្លុងប៉ះពាល់សុខភាពធ្ងន់ធ្ងរ តែមនុស្សជាច្រើននៅតែធ្វើដោយមិនដឹងខ្លួន

ខាងក្រោម​នេះ​ ជា​ចំណុច​សំខាន់ចំនួន ៥ យ៉ាង ដែលអ្នកទាំងអស់គ្នាគួរតែ​ចៀសវាង​ពេល​ទទួលទាន​ក្រូចថ្លុង ដើម្បី​កុំឲ្យរាងកាយប្រឈមជាមួយ​ជំងឺ និង​បង្កគ្រោះថ្នាក់​កាន់តែធ្ងន់ធ្ងរ​៖ ញ៉ាំនៅពេលឃ្លាន ក្រូចថ្លុងមានបរិមាណអាស៊ីតច្រើនបើ​ញ៉ាំ​ពេល​ពោះ​ទទេ វា​នឹង​ប៉ះពាល់​ដល់​ក្រពះ ជាពិសេស​អ្នក​ដែល​កំពុងអនុវត្ត​វិធី​សម្រក​ទម្ងន់​​។ ហេតុនេះ ពេលវេលាដ៏ល្អបំផុតក្នុងការញ៉ាំផ្លែក្រូចថ្លុង គឺបន្ទាប់ពីញ៉ាំបាយរួច ឬបានញ៉ាំអ្វីបន្តិចនៅក្នុងក្រពះ ក្រូចថ្លុងនឹងជំរុញប្រសិទ្ធភាពនៃការកែលម្អការរំលាយអាហារ នឹងជយយកំណត់ការកើនឡើងនៃកូលេស្តេរ៉ុលក្នុងឈាមផងដែរ។ កុំបរិភោគជាមួយការ៉ុតនិងត្រសក់ ការ៉ុត និងត្រសក់ មិនគួរទទួលទានជាមួយក្រូចថ្លុងទេព្រោះបើអ្នក​ទទួលទាន​ជាមួយគ្នា វា​នឹង​បាត់បង់​តម្លៃ​អាហារូបត្ថម្ភ​នៃ​វីតាមីន C នៅក្នុង​ក្រូចថ្លុង​ជាក់ជាមិនខាន។ កុំញ៉ាំនៅពេលប្រើថ្នាំ ប្រសិនបើអ្នកកំពុងលេបថ្នាំអាឡែកហ្សី គួរតែកុំញ៉ាំ និងផឹកទឹកក្រូចថ្លុងជាដាច់ខាត ព្រោះវាអាចបណ្ដាលឪ្យឈឺក្បាលស្រាល ញ័របេះដូង បង្កគ្រោះថ្នាក់រហូតបណ្តាលឲ្យស្លាប់ភ្លាមៗបាន។ ជាពិសេស…

៥
សុខភាព

ចំណាយពេលអាន! ការ​លេប​ស្ករ​កៅស៊ូ​ដោយ​ចៃដន្យ តើ​វា​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ​ទេ?

ការលេបស្ករកៅស៊ូ គឺស្រដៀងនឹងការលេបអាហារធម្មតា ដោយសារស្ករកៅស៊ូក៏មានធាតុផ្សំផលិតចេញពីសារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ ហើយ Polyisobutylene) មិនអាចរំលាយបានដោយទឹកក្រពះនៅក្នុងខ្លួនបានទេ។ ប៉ុន្តែចំពោះស្ករកៅស៊ូដែលត្រូវបានលេបចូលក្នុងខ្លួន នឹងរំកិលចូលពោះវៀនធំបន្តិចម្តងៗ ហើយបញ្ចេញក្នុងទម្រង់ជាលាមក។ *ស្ករកៅស៊ូមានសមាសធាតុសំខាន់ៗដូចខាងក្រោម៖ -សារធាតុដែលជាកម្មសិទ្ធិរបស់ក្រុមកៅស៊ូសំយោគ (ប៉ូលីអ៊ីសូប៊ូទីលីន) -សារធាតុផ្អែមដូចជាស្ករ xylitol និង sorbitol -ភ្នាក់ងាររសជាតិ -សារធាតុរក្សាទុក *គ្រោះថ្នាក់នៃការលេបស្ករកៅស៊ូ៖ ថ្វីត្បិតតែការលេបស្ករកៅស៊ូមិនមានគ្រោះថ្នាក់ការស្ទះពោះវៀន ដូចអ្វីដែលមនុស្សជាច្រើនគិតនោះទេ។ ម្យ៉ាងទៀត ទោះបីជាមិនបានបង្កគ្រោះថ្នាក់ធំពិតមែន ប៉ុន្តែវាក៏មិនមែនជា​រឿង​ដែល​គួរ​ធ្វើដែរ។ ជាពិសេសចំពោះកុមារតូចៗ ការទំពារស្ករកៅស៊ូគួរតែត្រូវបានជៀសវាង ព្រោះករណីនេះអាចបណ្តាលឱ្យលេបស្ករកៅស៊ូដោយចៃដន្យ ហើយបង្កឲ្យមានហានិភ័យនៃអញ្ចាញធ្មេញជាប់ក្នុងបំពង់ក ឬបំពង់ខ្យល់ ដែលប្រឈមនឹងការស្លាប់លឿនជាងការរុំ ឬស្ទះពោះវៀនប្រាកដណាស់៕ ប្រភព៖…

៣
សុខភាព

ចាំបាច់ណាស់! ស្រ្តីក្រោយ ៣០ឆ្នាំ គួរញាំបន្លែ ៤ មុខនេះឲ្យបានច្រើន ដើម្បីជួយបង្កើតកូឡាជែនប្រឆាំង​ភាព​ចាស់មុនអាយុ

ខាងក្រោមនេះជាបន្លែ ៤ ប្រភេទដែលសម្បូរវីតាមីន សារធាតុរ៉ែជាច្រើន និងមានឥទ្ធីពលខ្ពស់ក្នុងការជួយបង្កើតកូឡាជែនឡើងវិញ ជួយកាត់បន្ថយភាពចាស់មុនអាយុ ជាពិសេសធ្វើឲ្យស្បែកសស្អាត ភ្លឺរលោង ដែលស្រ្តីវ័យលើស ៣០ ឆ្នាំ គួរតែទទួលទានឲ្យបានទៀតទាត់៖ សាឡាត់ នៅក្នុងសមាសភាពអាហារូបត្ថម្ភបង្ហាញថា សាឡាត់មានវីតាមីនជាច្រើនដែលល្អសម្រាប់សុខភាព ហើយមិនតែប៉ុណ្ណោះ សាឡាត់ក៏សម្បូរទៅដោយវីតាមីន A ដែលជំរុញការបង្កើតឡើងវិញនៃស្បែក និងវីតាមីន C ជួយការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ថយដំណើរការនៃភាពចាស់។ លើសពីនេះ  សាឡាត់ក៏មានជាតិសរសៃច្រើនផងដែរ ក្នុងការជួយបន្សាបជាតិពុលក្នុងរាងកាយ និងធ្វើឱ្យស្បែកមានសុខភាពល្អ។ ខាត់ណា យោងតាមអ្នកជំនាញអាហារូបត្ថម្ភ និយាយថា ខាត់ណាត្រូវបានគេស្គាល់ថា ជាស្តេចបន្លែមួយប្រភេទ…

New Copy
សង្គម

មនុស្សស្រឡាញ់យើងមានច្រើន … តែក្ដីស្រឡាញ់ដែលគេមានចំពោះយើង មានមិនដូចគ្នាទេ

– មនុស្សខ្លះគ្រាន់តែសម្ដែងធ្វើជាស្រឡាញ់យើង នៅចំពោះមុខយើងតែប៉ុណ្ណោះ តែក្រោយខ្នងយើង ចង់តែហែកយើងស៊ីទេ ច្រណែន ឈ្នានីស ចាក់រុក និយាយដើមយើង បំភ្លើស បំភ្លៃ តែនៅចំពោះមុខល្អណាស់ #ផ្លែល្វា! – មនុស្សខ្លះ ស្រឡាញ់យើង ព្រោះគេមានបំណង ចង់បានប្រយោជន៍ពីយើង ឃើញយើងអាចប្រើការបាន ទើបស្រឡាញ់យើង តែបើយើងលែងមានប្រយោជន៍សម្រាប់គេ យើងប្រើការលែងបានហើយនោះ កុំថាឡើយមុខយើងទៅសុំជំនួយពីគេ សូម្បីតែឈ្មោះយើងគេមិនរំឭកផង #គេធ្វើមិនស្គាល់! – មនុស្សខ្លះស្រឡាញ់យើង ស្រឡាញ់មែន គេក៏មិនដែលចង់បានប្រយោជន៍អ្វីពីយើងដែរ ប៉ុន្តែពេលយើងមានទុក្ខ មានបញ្ហា ការលំបាក…

Picsart_22 03 12_18 25 27 230
មិត្តអ្នកអាន

កញ្ចក់ទិព្វៗ តើនរណានឹងនៅក្បែរខ្ញុំទាំងគ្រាលំបាក ទាំងគ្រាឈឺថ្កាត់និងគ្រារួមសុខនិងទុក្ខនឹងគ្នា?

មនុស្សម្នាក់ៗកើតមក សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកជារឿងធម្មតា ពេលខ្លះការសុំជំនួយពីមនុស្សខុស គឺច្រើនតែគ្មានប្រយោជន៍។ ដូច្នេះថ្ងៃនេះយើងនឹងនាំមកការទស្សន៍ទាយមួយ ដែលអាចផ្តល់ចម្លើយដល់អ្នកបាន ។ សូមជ្រើសរើសកញ្ចក់ទិព្វ ១ ដែលអ្នកឃើញហើយចូលចិត្តបំផុត ដើម្បីដឹងពីអនាគតអ្នកអាចពឹងនរណាបាន ។ កញ្ចក់ទិព្វទី 1 មនុស្សដែលអ្នកអាចពឹងបាន គឺគូស្នេហ៍ (ប្ដីប្រពន្ធ, ឬគូសង្សារ) នៅក្នុងជីវិតរបស់អ្នកគូជីវិតមានសារៈសំខាន់បំផុត មិនថានៅពេលលំបាកប៉ុណ្ណា ដៃគូរបស់អ្នកនឹងក្លាយជាមនុស្សដំបូងដែលនៅក្បែរ និងជួយអ្នកជារៀងរហូត ដូច្នេះប្រសិនបើថ្ងៃនេះ អ្នកបានជួបមនុស្សម្នាក់នេះហើយ ចូលថែរក្សាគាត់ឲ្យបានល្អ ហើយកុំព្រលែងដៃគាត់ឲ្យសោះ ព្រោះគាត់នេះហើយជាមនុស្សដំបូងដែលនឹងបង្ហាញខ្លួនពេល​អ្នក​កំពុងជួបទុក្ខ ឬជាមនុស្សតែម្នាក់គត់ដែលមើលថែអ្នកពេលអ្នកឈឺស្កាត់ ។ កញ្ចក់ទិព្វទី 2 អ្នកគឺជាមនុស្សសាមញ្ញ…

Knongsrok 1
PR

ការបើកសម្ពោធសាខាថ្មីរបស់ហាង Truedan Cambodia ថ្មីជាមួយនឹងការផ្តល់ជូនពិសេស!!

Truedan Cambodia ត្រូវបានគេទទួលស្គាល់ថាជាហាងតែ bubble ដ៏ល្បីមួយដែលមានបម្រើភេសជ្ជៈដ៏អស្ចារ្យនៅក្នុងបរិយាកាសដ៏ស្រស់ស្អាត និងប្លែកពីគេ។ គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ Truedan គឺការផ្សំដោយគ្រឿងជាច្រើនមុខមាន ទឺកដោះគោស្រស់ តែសិរីរាង្គ ស្ករធម្មជាតិដែលគ្មានជាតិគីមី គុជដែលចម្អិនថ្មីៗ តៅហ៊ូស្រស់ៗ ចាហួយស្រស់ និង បន្លែផ្លែឈើ ដូច្នេះហើយនៅពេលដែលលោកអ្នកទទួលទានភេសជ្ជៈរបស់ Truedan នឹងធ្វើឲ្យលោកអ្នកទទួលបានទទួលបានរស់ជាតិដ៏ឈ្ងុយឆ្ងាញ់ នឹងមានអារម្មណ៍ថាស្រស់ស្រាយដូចបានទៅញ៉ាំផ្ទាល់នៅតៃវ៉ាន់។ ដែលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Truedan Cambodia បង្ហាញមុខហាងថ្មីនៅអង្គស្នួល Tela Central Park ដែលនឹងផ្តល់ជូននូវសេវាកម្ម និងទីតាំងកាន់តែប្រសើរដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកដែលរស់នៅទីនោះ និងអ្នកដំណើរដែលចង់ញ៉ាំភេសជ្ជៈតែគុជ។…

២
សុខភាព

ស៊ែឲ្យនារីៗដឹងផង! រូបមន្ត ៤ យ៉ាង ផ្សំជាមួយស្របៀរ ជួយឲ្យស្បែកភ្លឺថ្លា បង្រួមរន្ធញើស បំបាត់មុនយ៉ាងងាយ!

ក្នុងអំឡុងពេលដំណើរការ fermentation ស្រាបៀរមានកំហាប់អាស៊ីតឡាក់ទិកស្រាល ដែលមានសមត្ថភាពក្នុងសម្អាតស្បែក ធ្វើឱ្យមានតុល្យភាព pH នៃស្បែក រារាំងការបង្កើត និងផលិតបាក់តេរីដែលបង្កឱ្យកើតមុន និងបន្ថយដំណើរការនៃភាពចាស់ កាត់បន្ថយស្នាមជ្រីវជ្រួញ និងចំណុចខ្មៅដែលបណ្តាលមកពីភាពចាស់មុនអាយុ។ លាយស្រាបៀរពណ៌សជាមួយ oatmeal គ្រាប់តែលាយម្សៅ oatmeal ៣ ស្លាបព្រាបាយជាមួយ ស្រាបៀរ ១ កំប៉ុង ដើម្បីបង្កើតជាសារធាតុបំបាត់មុន ផ្តល់សំណើមពេញលេញ បំបាត់ស្នាមអុចខ្មៅ និងធ្វើអោយស្បែកស។ ជាពិសេសអ្នកដែលមានស្បែករលាកដោយសារកំដៅថ្ងៃ អ្នកគួរតែផ្តល់អាទិភាពដល់រូបមន្តងូតទឹកស្រាបៀរ និងម្សៅអង្ករ ជំនួសឱ្យការប្រើផលិតផលឧស្សាហកម្មផ្សេងទៀត។ លាយស្រាបៀរពណ៌សជាមួយទឹកដោះគោស្រស់ លាយស្រាបៀរកន្លះកំប៉ុង ទឹកដោះគោស្រស់…

Picsart_22 03 12_10 51 57 900
មិត្តអ្នកអាន

សេះនាំលាភសំណាង! រើសមួយដើម្បីដឹងថាពេលណាអ្នកទទួលបានលាភធំ ហើយគួរត្រណមអ្វីកុំឲ្យដាច់លាភ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលអនាគត តាមរយៈការជ្រើសរើសសត្វសេះមួយក្បាលដែលអ្នកគិតថាគួរឲ្យចាប់អារម្មណ៍បំផុត ហើយអានចម្លើយខាងក្រោម ។ សត្វសេះទី 1 ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការអភិវឌ្ឍន៍ធនធានជំនាញមនុស្សនឹងរីកចម្រើន ដូច្នេះក្នុងរយៈពេលនេះអ្នកគួរតែប្រញាប់អភិវឌ្ឍបុគ្គលិកលក្ខណៈទំនាក់ទំនងរបស់អ្នក ព្រោះមិត្តភាពគឺសំខាន់ព្រោះ ៣ ឆ្នាំក្រោយលាភសំណាងនឹងចូលមករកអ្នក ត្រង់​ចំណុច​នេះអ្នក​ត្រូវ​ចាប់​យក​ឱកាស​ល្អឲ្យបាន ព្រោះអ្នកអាចទទួលបាន​ឡានថ្មី ទិញ​ផ្ទះថ្មី ឬទទួលបានទ្រព្យជាដុំកំភួន ដូច្នេះកុំអោយឱកាសនេះកន្លងផុតទៅ។ សត្វសេះទី 2 ក្នុងរយៈពេល ៥ ឆ្នាំ តែដំបូងអ្នកគួរតែផ្លាស់ប្តូរទម្លាប់អាក្រក់សិន ព្រោះនោះជាការស្រមើស្រមៃដែលនាំមកនូវសំណាងអាក្រក់។ ភាគច្រើនជោគជតារាសីរបស់អ្នកទាក់ទងនឹងរឿងស្នេហា ដូច្នេះដរាបណាអ្នកផ្លាស់ប្តូរទម្លាប់ដែលបានរៀបរាប់ខាងលើ ដៃគូអនាគតរបស់អ្នកនឹងបង្ហាញខ្លួន…

2
សេដ្ឋកិច្ច

ទីតាំងសំខាន់ ៤ ក្នុងផ្ទះ សម្អាតកាន់តែស្អាតកាន់តែទាក់ទាញ នាំលាភសំណាង ជាពិសេសចំណុចចុងក្រោយងាយមើលរំលង

ការសម្អាតផ្ទះគឺជាការងារដែលអ្នកទាំងអស់គ្នាធ្វើស្ទើរតែរាល់ថ្ងៃ ប៉ុន្តែបើយោងតាម​ហុងស៊ុយ ការ​សម្អាត​ផ្ទះ​ជា​ប្រចាំ​នឹង​ជួយ​ឱ្យ​គេហដ្ឋាន​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន បង្កើន​ភាព​រុងរឿង និង​ជំរុញ​ឱ្យ​មាន​សំណាង​ល្អ នាំលាភ​សំណាង​ក៏​កាន់តែ​រីក​ដុះដាល​។ ១. ទ្វារ ទ្វារ​គឺជា​តំបន់​ដំបូង​គេ​ដែល​ត្រូវតែថែ​រក្សា​​ស្អាត ដើម្បី​ទទួល​បាន​ថាមពល​វិជ្ជមាន​ច្រើន ផ្ទុយទៅវិញ បើទ្វាររញ៉េរញ៉ៃ និងគ្មានការសម្អាតបានត្រឹមត្រូវ នឹងរារាំងដល់ទ្រព្យសម្បត្តិ និងលំហូរនៃថាមពល ធ្វើឱ្យមានការរំខានដល់ផ្ទះទាំងមូលទៀតផង។ ជាពិសេស របស់បីយ៉ាងនេះ ហាមដាច់ខាតមិនគួរដាក់ក្នុងបរិវេណទ្វារ (ដាក់កញ្ចក់ទល់មុខទ្វារធំ ដាក់នាឡិកានៅមាត់ទ្វារ គំនរវត្ថុរញ៉េរញ៉ៃ)។ ៣. ផ្ទះបាយ តាមក្បួនហុងស៊ុយ ផ្ទះបាយ​មាន​តួនាទី​សំខាន់​ណាស់​ ព្រោះ​ជា​កន្លែង​តំណាង​ឱ្យ​រតនសម្បត្តិ​របស់​គ្រួសារ ។ ដូច្នេះហើយ ការថែរក្សាផ្ទះបាយឱ្យស្អាត មិនត្រឹមតែធានាសុវត្ថិភាព និងអនាម័យចំណីអាហារប៉ុណ្ណោះទេ…

Web Copy
ប្លែកៗ

តេស្តមើលថាមពល តើអ្នកមានកម្លាំងអ្វីនៅក្នុងខ្លួន?

ជ្រើសរើសរូបដែលជានិមិត្តសញ្ញាមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីកម្លាំងថាមពល ដែលមាននៅក្នុងខ្លួនរបស់អ្នក។ ១. ដើមឈើនៃជីវិត រូបទី១នេះបញ្ជាក់ថា អ្នកបានលាក់សក្តានុពលដ៏ធំមួយ ពីព្រោះអ្នកចូលចិត្តស្ថេរភាពហើយអ្នកក៏តែងតែរក្សានូវជំហដ៏រឹងមាំរបស់អ្នកផងដែរ។ ដល់ពេលដែលត្រូវរៀនពីរបៀបស្រូបយកថាមពលនៃដីហើយ។ ដើរដោយជើងទទេឧទាហរណ៍ និងក្នុងចំណោមធម្មជាតិ។ អ្នកនឹងមានអារម្មណ៍ថាកាន់តែរស់រានមានជីវិតពេញលេញ និងដឹងខ្លួន។ ២. ភ្លើងខាងក្នុង វាគឺជានិមិត្តរូបដែលបង្ហាញពីភ្លើងនោះគឺ ហ្វឺណុនដែលជាបក្សីព្រេងនិទាននេះ ដែលបានរស់ឡើងវិញពីផេះរបស់វា។ អ្នកជាមនុស្សមានមហិច្ឆតា ពោរពេញទៅដោយថាមពល និងចំណង់ចំណូលចិត្ត។ អ្នកមានភ្លើងឆេះនៅខាងក្នុងអ្ន កប៉ុន្តែត្រូវប្រយ័ត្ន ធាតុនេះគឺអាចដុតអ្វីៗគ្រប់យ៉ាងនៅក្នុងផ្លូវរបស់អ្នក។ យកចិត្តទុកដាក់បន្ថែមទៀត ចំពោះភាពរសើបរបស់អ្នកដទៃ និងថែរក្សាសេចក្តីស្រឡាញ់របស់អ្នក។ ៣. នាគដ៏អស្ចារ្យ មានអំណោយទានជាមួយនឹងកម្លាំងខាងក្នុងដ៏អស្ចារ្យ អ្នកមានអារម្មណ៍ថាមានអារម្មណ៍តែមួយជាមួយនឹងធម្មជាតិ។ អ្នកអាចធ្វើឱ្យអ្នកដទៃរីករាយបង្រៀនរួមចំណែកដល់ការលូតលាស់របស់ពួកគេ។…

៣
សង្គម

ម្នាក់ឯងហ្នឹងហើយ សប្បាយចិត្ត វាគ្រាន់តែជាពាក្យលួងចិត្ត សម្រាប់មនុស្សដែលមិនធ្លាប់មានគ្នាយល់ចិត្តតែប៉ុណ្ណោះ

មនុស្សជាច្រើនតែងតែនិយាយថា នៅម្នាក់ឯងហ្នឹងហើយសប្បាយចិត្ត យកសង្សារ ឬរៀបការនាំតែគ្រាំចិត្ត ស្អិតទ្រូង ឈឺក្បាលដោយសារគេ … វាក៏ត្រូវម្យ៉ាងដែរ នៅម្នាក់ឯងមិនបាច់គិតខ្វល់អ្វីច្រើន មានសេរីភាព ចង់ទៅណាគឺទៅហ្នឹង ចង់ញុំាអីក៏ញុំាហ្នឹង មិនពិបាកច្រើន អ្វីដែលសំខាន់គឺ មិនហត់នឹងផ្គាប់ចិត្តអ្នកណា។ តែត្រង់ចំណុចនេះ គឺអាចមកពីមនុស្សម្នាក់ហ្នឹងកំពុងតែងប់ងល់ជាមួយនឹងជីវិតដែលមានសេរីភាព​ ជីវិតដែលរស់នៅម្នាក់ឯង មិនដែលធ្លាប់ទទួលបានអារម្មណ៍កក់ក្ដៅពីមនុស្សដែលខ្លួនស្រឡាញ់ ឬអាចនិយាយបានថា មកពីជីវិតគេ មិនដែលទទួលបានការថ្នាក់ថ្នមពីអ្នកណា កន្លងមក គឺជួបតែមនុស្សដែលមិនចេះយល់ចិត្ត គឺប្រទះតែមនុស្សដែលធ្វើឱ្យគេហត់គំនិត គិតខ្វល់ខ្វាយតែប៉ុណ្ណោះ។ តើអ្នកដឹងទេថា ការដែលប្រើជីវិតនៅម្នាក់ឯង និងជីវិតដែលមានមនុស្សយល់ចិត្ត វាខុសគ្នាកម្រិតណា? ១. អ្នកនៅលីវ…

5
ប្លែកៗ

តេស្តមើលអនាគត! តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យ នៅអាយុប៉ុន្មាន?

ជ្រើសរើសបន្ទប់មួយទៅតាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា តើអ្នកនឹងអាចក្លាយជាបុគ្គលជោគជ័យនៅអាយុប៉ុន្មាន? ក. បន្ទាប់ពីអាយុ ៥០ ឆ្នាំ វាប្រហែលជាយឺត ឬយូរបន្តិចហើយ ដែលអ្នកនឹងអាចទទួលបានជោគជ័យ ។ អ្នកប្រហែលជាខកចិត្តបន្តិចចំពោះលទ្ធផលនេះ ប៉ុន្តែប្រសិនបើអ្នកជាអ្នកនៅតែតស៊ូពុះពារ អ្នកត្រូវតែរឹងមាំ មិនត្រូវបោះបង់ចោលឡើយ។ កុំយកចិត្តទុកដាក់ច្រើនពេកចំពោះតួលេខ ឬអាយុដែលអ្នកទទួលបានជោគជ័យ ពីព្រោះក្នុងដំណើរនៃការខិតខំប្រឹងប្រែង អ្នកក៏បានប្រមូលអំណរជាច្រើនសម្រាប់ខ្លួនអ្នកផងដែរ។ មិនថាអ្នកមានអាយុ ៥០ ឆ្នាំ ឬច្រើនជាងនេះទេ អ្នកនៅតែអាចរីករាយនឹងផលផ្លែនៃដៃរបស់អ្នក។ ខ. អាយុប្រហែលជា ៣៥ ឆ្នាំ អាយុ ៣៥ ឆ្នាំគឺជាពេលវេលាល្អ ប្រហែលជាអ្នកមានអារម្មណ៍ដូចគ្នា។…

២
ទស្សនៈ

មន្តស្នេហ៍ទាំង៥របស់មនុស្សស្រី ដោយមិនពឹងផ្អែកលើការ Make Up បន្ថែមសម្រស់នោះឡើយ

ជាក់ស្ដែងណាស់ មនុស្សស្រីតែងតែស្អាតនៅលើរូបរាង សម្រស់ ការចេះតុបតែង និងរៀបចំខ្លួនរបស់នាង។ តែយ៉ាងណាមិញ ខាងក្រោមនេះ ជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតរបស់មនុស្សស្រី ដែលមិនចាំបាច់ត្រូវបន្ថែមការ Make Up អ្វីនោះឡើយ ហើយមន្តស្នេហ៍នេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើនលង់ស្រឡាញ់នាង ដកចិត្តមិនរួច។ ១. មិនធ្វើបាបខ្លួនឯង ឬអ្នកដទៃ ស្ត្រីដែលមានចរិតឆេវឆាវ មិនសូវមានអ្នកណាអាចនៅក្បែរនាងបានយូរនោះឡើយ ហើយមនុស្សស្រីបែបនេះ ក៏មិនសូវខ្វល់ពីអារម្មណ៍របស់នរណាម្នាក់ដែរ។ មនុស្សស្រីបែបនេះ ច្រើនតែជះកំហឹង និងបញ្ចេញអារម្មណ៍មិនល្អទៅកាន់មនុស្សដែលនៅក្បែរនាង ប្រសិនបើនាងកើតមានអារម្មណ៍មួម៉ៅ។ តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលចិត្តធ្ងន់ ចេះគិតគូរ និងយល់សាច់ការ នាងដាច់ខាតមិនធ្វើបាបចិត្តអ្នកណា ឬបង្កការក្ដៅក្រហាយឱ្យអ្នកក្បែរខ្លួនទេ។…

៤
សុខភាព

មិនគួរមើលរំលង! ផ្លែស្រកានាគ ផ្ដល់អត្ថប្រយោជន៍លើសលប់ដល់សុខភាព!!

មនុស្សជាច្រើនបានដឹងរួចមកហើយថាបន្លែ និងផ្លែឈើមានប្រយោជន៍ល្អណាស់សម្រាប់សុខភាព ហើយមានផ្លែឈើមួយចំនួនដែលត្រូវបានគេសរសើរថាជា superfoods ដែលល្អសម្រាប់ការញ៉ាំមានដូចជា ផ្លែឈើផ្កាយ ផ្លែទទឹម ឬផ្លែបឺរ និងផ្លែស្រកានាគជាដើម។ ថ្ងៃនេះ “ក្នុងស្រុក” នឹងបញ្ជាក់យ៉ាងច្បាស់ពីអត្ថប្រយោជន៍ដ៏លេចធ្លោរបស់ផ្លែស្រកានាគដែលមិនគួររំលង ដែលមិនថាតែកុមារ ឬមនុស្សពេញវ័យអាចញ៉ាំបានដូចគ្នា៖ ការគ្រប់គ្រងជាតិស្ករបានល្អ ផ្លែស្រកានាគ ត្រូវបានគេស្គាល់ថា ជាផ្លែឈើមានជាតិសរសៃខ្ពស់ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជាពិសេស។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យកល្អគួរតែស្ថិតក្រោមការណែនាំរបស់វេជ្ជបណ្ឌិត ព្រោះ​បើ​អ្នក​ញ៉ាំ​ច្រើន​ពេក វាក៏​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​យ៉ាង​គ្រោះថ្នាក់ផងដែរ។ បំបាត់ការឈឺសន្លាក់ កាត់បន្ថយការឈឺចាប់ ផ្លែស្រកានាគមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ជួយកាត់បន្ថយការរលាក និងការឈឺចាប់សន្លាក់ផ្សេងៗ។  មិនតែប៉ុណ្ណោះ ផ្លែស្រកានាគអាចយកធ្វើជាម៉ាសបិតមុខជួយកាត់បន្ថយស្នាមមុន…

4
ទស្សនៈ

ជាមនុស្សស្រី ត្រូវតែមានចិត្តឱ្យទូលំទូលាយ!

មនុស្សស្រីមាន IQ ខ្ពស់មិនខ្ពស់មិនអីទេ! មា នEQ ខ្ពស់មិនខ្ពស់ក៏មិនជាបញ្ហាអីដែរ! ប៉ុន្តែនាងត្រូវតែមានបេះដូងធំទូលាយដូចមហាសមុទ្រ និយាយរួមគឺ នាងអាចមិនឆ្លាត មិនចាំបាច់ស្គាល់គេច្រើន ប៉ុន្តែត្រូវមានបេះដូងឱ្យទូលាយ។ ប្រសិនបើគ្រាន់តែជួបឧបសគ្គបន្តិចក៏ដួលងើបលែងរួច។ ប្រសិនបើគេនិយាយអាក្រក់ដាក់ពីរបីម៉ាត់ ក៏មិនអាចរំសាយចិត្តបាន។ ប្រសិននៅសុខៗក៏ស្អប់អ្នកនេះស្អប់អ្នកនោះ គុំអ្នកនេះគុំអ្នកនោះ នោះបានន័យថា ចិត្តនាងតូចចង្អៀតពេកហើយ។ ធ្វើជាមនុស្សស្រី មានបេះដូងទូលាយប៉ុនណា នាងនឹងជោគជ័យប៉ុននោះដែរ។ ពីព្រោះមានបេះដូងធំធេង គឺជាអត្តសញ្ញាណរបស់អ្នកជោគជ័យ។ ត្រូវចាំថានាងកាន់តែខំ គឺកាន់តែមានសំណាង។ លើលោកនេះក្រៅពីរឿងស្លាប់ និងរស់ គឺសុទ្ធតែជារឿងតូចតាចទាំងអស់។ មិនថានាងកំពុងជួបរឿងអ្វីក៏ដោយ ក៏កុំធ្វើបាបខ្លួនឯងឱ្យសោះ។ នារីដែលមានគោលដៅនាងកំពុងតែរត់។ នារីដែលគ្មានគោលដៅនាងកំពុងតែតែលតោល…

១
សម្រង់

រ៉ូបដែលអ្នកជ្រើសរើស វានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងការសាងទំនាក់ទំនងរបស់អ្នក

ប្រសិនបើអ្នកចូលរួមក្នុងកម្មវិធីជប់លៀង ឬរាត្រីស្រមោលស តើរូបប្រភេទមួយណាដែលអ្នកនឹងជ្រើសរើស។ រ៉ូបដែលអ្នកពេញចិត្ត វានឹងជួយបង្ហាញពីចរិតលក្ខណៈរបស់អ្នក ព្រមជាមួយនឹងរបៀបនៃការសាងទំនាក់ទំនងរបស់អ្នកផងដែរ។ 1. រ៉ូបម៉ូដទី 1 ប្រសិនបើអ្នកពេញចិត្តរ៉ូបទី១ នោះវាបង្ហាញថា អ្នកជាមនុស្សដែលមានភាពកក់ក្តៅ និងអត្តចរិតសុភាពរាបសារ។ មនុស្សនៅជុំវិញអ្នកជាពិសេសដៃគូរបស់អ្នក តែងតែមានអារម្មណ៍ថាអ្នកមានភាពចាស់ទុំ មានស្ថិរភាព និងមានផាសុកភាពសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកខាងក្នុងផ្ទាល់ខ្លួនរបស់អ្នកមានភាពឯកកោតិចតួចដែរ។ ជាញឹកញាប់អ្នកមិនចូលចិត្តជិតស្និទ្ធនឹងមនុស្សផ្សេងទៀត ឬចែករំលែកជីវិតឯកជនច្រើនពេកជាមួយមនុស្សជាច្រើន អ្នកមិនចូលរួមក្នុងសង្គមច្រើនទេ។ មនុស្សចម្លែកជារឿយៗអាចយល់ច្រឡំថាអ្នកជាមនុស្សវាយឫក ក្រអើតក្រទម ប៉ុន្តែតាមពិតអ្នកខ្វះសន្តិសុខផ្លូវចិត្ត ទើបត្រូវរក្សាចម្ងាយដើម្បីការពារខ្លួនអ្នក។ 2. រ៉ូបម៉ូដទី 2 ការជ្រើសរើសរ៉ូបនេះបង្ហាញថា អ្នកជាមនុស្សប្រភេទពិសេសដែលមានការទាក់ទាញខ្លាំង ដែលជារឿយៗធ្វើឱ្យអ្នកដទៃពិបាកនឹងទប់ចិត្ត…

៤
ទស្សនៈ

ចិត្តដាច់បន្តិច ក៏វាគ្មានកំហុសអ្វីនោះដែរ! ពេលខ្លះ ​មនុស្សយើងត្រូវតែចេះបត់បែនតាមកាលៈទេសៈ

គេឱ្យអ្នកធ្វើអី! អ្នកធ្វើឱ្យគេភ្លាម ចុងក្រោយបានត្រឹមតែហត់ខ្លួនឯង! គេត្រូវការអ្នកបានមករកអ្នក មិនត្រូវការអ្នកក៏បាត់ស្រមោលឆឹង យូរៗទៅអ្នកនឹងបាត់តម្លៃខ្លួនឯង។ មានពេលខ្លះ គេមានរឿងឱ្យអ្នកជួយ អ្នកជួយគេរួចហើយ ពិបាកតែខ្លួនឯង ចុងក្រោយបានត្រឹមពាក្យថា ៖《អ្នកជាមនុស្សល្អ》! ពេលជួយគេមិនបានសម្រេច មិនត្រឹមតែខ្នះខ្នែងខំប្រឹងដើម្បីគេ ហើយនៅនាំទុក្ខដាក់ខ្លួនទៀត។ មិនថាធ្វើជាមនុស្ស ឬធ្វើរឿងអីក៏ដោយ ត្រូវរៀនចេះបដិសេធខ្លះផង។ បើមិនចេះបដិសេធ ខ្លាចគេអន់ចិត្តទេ អ្នកនឹងត្រូវហត់ស្លាប់មិនខាន ហើយនឹងមិនទទួលបានការគោរពពីអ្នកដទៃទៀត។ ពីព្រោះអ្នកស្របតាមចិត្តគេរហូតបានក្លាយជាទម្លាប់ទៅហើយ។ បន់អីបានហ្នឹងយូរទៅវានឹងក្លាយមកជារឿង! 《ខ្ញុំប្រើឱ្យធ្វើ អ្ហែងត្រូវតែធ្វើឱ្យបានឱ្យខ្ញុំ!》 អ្នកត្រូវដឹងថា មនុស្សដែលមិនចេះក្រែងចិត្តគេ ចូលចិត្តឱ្យគេពិបាកដោយសារខ្លួន គឺគេមិនដែលខ្វល់ពីអារម្មណ៍អ្នកឡើយ។ ដូច្នេះកុំខ្លាចគេអន់ចិត្ត ធ្វើមនុស្សមានគោលការច្បាស់លាស់គេនឹងក្រែងចិត្តទុកមុខឱ្យអ្នក៣ភាគវិញ។…