Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Picsart_22 03 07_17 04 59 478
មិត្តអ្នកអាន

តេស្តមើលចិត្តវិញ្ញាណពិតរបស់អ្នក តាមការជ្រើសរើសរូប “ម៉ាន់ដាឡា” មួយដែលអ្នកចាប់អារម្មណ៍បំផុតនៅពេលនេះ

ពាក្យថា mandala ឬម៉ាន់ដាឡាជាភាសាសំស្ក្រឹតមានន័យថា “ស្រុក” ហើយស្រុកនៅទីនេះសំដៅលើអាសនៈ ទីស្នាក់អាស្រ័យរបស់ព្រះពុទ្ធ រៀបចំនៅចំកណ្តាលប្រាសាទ ហើយ​មាន​ច្រក​ចេញ​ចូល​ទាំង​បួន​ទិស ទ្វារ​ទាំង​បួន​មាន​ន័យ​បង្ហាញ​ព្រហ្ម​វិហារ​ធម៌​ទាំង​៤ (​ឧ​បិ​ក​ខ​ មេត្តា​ មុទិតា​ មេត្តា​) ។ Mandala យោងទៅតាមជំនឿហិណ្ឌូមានន័យថាសកលលោក អត្ថិភាពនៃអ្វីៗទាំងអស់គ្មានទីបញ្ចប់។ នៅក្នុងពិធីសាសនាជាច្រើន mandala ត្រូវបានប្រើក្នុងការអនុវត្តខាងវិញ្ញាណរបស់បូជាចារ្យ។ ក្នុងអំឡុងពេលនៃការគូរ mandala ការអធិស្ឋានត្រូវបានសូត្រខណៈពេលដែល mandala ត្រូវបានគូរ ។ សព្វថ្ងៃនេះ mandala ត្រូវបានប្រើប្រាស់ក្នុងការអនុវត្តសមាធិ ឬការព្យាបាលភាពតានតឹង តាមរយៈការលាបពណ៌ ឬគំនូរក៏អាចត្រូវបានប្រើដើម្បីវាយតម្លៃ…

Knongsrok 1
សេដ្ឋកិច្ច

ទ្រឹស្ដីទាំង ១០ របស់ “នាគដេក”​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!!

ជូកឺលៀង ត្រូវបានមនុស្សសម័យមុនចាត់ទុកគាត់ថាជា “នាគដេក” និងមានអ្នកខ្លះទៀត ហៅគេថា “ជាមនុស្សទេព” ដោយសារតគាត់ចេះសព្វរឿង មិនថាតែក្បួនសឹក យុទ្ធសាស្ត្រ ការដឹកនាំ និងការប្រើមនុស្ស ។ល។ ដោយហេតុនេះហើយ ទើបបានជាកេរ្ដិ៍របស់គាត់ល្បីសុះសាយមិនចេះរីងស្ងួន និងមនុស្សជាជំនាន់ក្រោយៗមកទៀត បានយកទស្សនៈ គំនិត និងពាក្យសម្តីជាច្រើនរបស់គាត់មកសិក្សាបន្ថែមជាចំណេះដឹង។ ថ្ងៃនេះផងដែរ យើងនឹងលើកយកទស្សនៈរបស់ ខុងមិញ (ជូកឺលៀង) ១០ ឃ្លា មកចែកជូនដល់ប្រិយមិត្តអ្នកអាន៖ ១. «ចាញ់ហើយ នៅតែមិនជ្រួលច្របល់ ទទួលរងនូវការប្រមាថហើយ ក៏នៅតែត្រជាក់ដូចទឹក មនុស្សបែបនេះ ទើបគួរឱ្យខ្លាច»…

Picsart_22 03 07_10 30 58 763
មិត្តអ្នកអាន

ឆាប់ៗនេះអ្នកនឹងទទួលបានលាភសំណាងអ្វី? រើសរូបរាជិសីប៉ិសៀមួយដែលចូលចិត្ត សឹមចូលអានចម្លើយពិតរបស់អ្នក

តើប្រិយមិត្តចង់ដឹងទេថា តើអ្នកមានលាភសំណាងផ្នែកណាជាងគេ? បើចង់ដឹង! ថ្ងៃនេះ Knongsrok នឹងនាំប្រិយមិត្តទៅស្វែងរកចម្លើយទាំងអស់គ្នា ពីវិធីសាស្រ្តងាយៗ គ្រាន់តែជ្រើសរើសរូបរាជិសីប៉ិសៀមួយដែលអ្នកចូលចិត្ត និងដឹងពីលាភសំណាងរបស់អ្នកភ្លាម ។ សូមតាំងចិត្តឲ្យស្ងប់ហើយរើសរាជិសីប៉ិសៀមួយដែលអ្នកចូលចិត្តបំផុត បន្ទាប់មករំកិលចុះទៅក្រោមដើម្បីអានចម្លើយរបស់អ្នកខាងក្រោម ។ រាជិសីប៉ិសៀទី 1៖ អ្នកនឹងមានសំណាងក្នុងរឿងការងារ ការងាររបស់អ្នកនឹងសម្រេចដូចបំណងនាពេលអនាគត មិន​ថា​មានបញ្ហា​អ្វីកើតឡើង មិនថាអ្នកទៅដល់ទីណាទេ វាហាក់ដូចជាអ្នកតែងតែទទួលបានពរជ័យពិសេសពីទេវតាអ្នកថែរក្សាអ្នក មិនថាពេលវេលាលំបាកប៉ុណ្ណា តែងតែមាននរណាម្នាក់លូកដៃមកជួយអ្នកភ្លាម ។ រាជិសីប៉ិសៀទី 2៖ អ្នកនឹងមានសំណាងក្នុងរឿងស្នេហា លាភសំណាងបានត្រឡប់មករកអ្នកហើយ សម្រាប់អ្នកដែលជ្រើសរើសលេខមួយនេះ ទំនាយទាយថា ស្នេហាកំពុងដើរមករកអ្នកហើយ ឆាប់ៗនេះអាចមានមនុស្សចូលមកក្នុងជីវិតរបស់អ្នក ។…

Knongsrok
សេដ្ឋកិច្ច

មើលហើយពិចារណាតាមការគួរ! តិះដៀលសង្គមដោយសិល្បៈរូបភាពដើម្បីមនុស្សជាតិគ្មានអ្វីខុសទេ!

SteffenCraft ត្រូវបានគេស្គាល់ថាជាផ្នែកមួយនៃ Iconeo គឺជាសិល្បករម្នាក់ក្នុងចំណោមអ្នកសិល្បៈដែលចូលចិត្តការតិះដៀលសង្គមដែលបានបង្កើតឈ្មោះរបស់ពួកគេតាមអ៊ិនធរណេតអស់រយៈពេលជាច្រើនឆ្នាំ។ ជារូបភាពដែលមើលទៅសាមញ្ញៗ ប៉ុន្តែបញ្ចូលជាមួយអត្ថន័យជ្រាលជ្រៅ។ ដូច្នេះអនុញ្ញាតឱ្យមនុស្សងាយចងចាំការងាររបស់គាត់។ ថ្ងៃនេះ ពួកយើងនឹងធ្វើការបង្ហាញពីស្នាដៃខ្លះរបស់គាត់ ដែលឆ្លុះបញ្ចាំងមនុស្សនៅក្នុងសង្គមយើងយ៉ាងជ្រាលជ្រៅនៅក្នុងបញ្ហានៃពិភពលោកសព្វថ្ងៃ។ តោះមើលថាតើអ្នកអាចយល់អត្ថន័យនៃរូបភាពនីមួយៗបានយ៉ាងណាដែរ? 1. ការបំផ្លាញដោយប្រយ៉ោល។ 2. ពេលវេលាទៅមុខមិនឈប់! ហើយព្រៃឈើក៏ខ្ចេចដូចគ្នា! 3. នឹងមានអ្នកផ្សេងទៀតជួយ។ 4. មានតែខ្ញុំម្នាក់គត់ដែលមិនអាចផ្លាស់ប្តូរពិភពលោកបាន។ 5. ខ្ញុំចង់បានការចូលចិត្តច្រើនទៀត។ 6. ខ្ញុំសង្ឃឹមថាខ្ញុំនឹងមានលុយច្រើនជាងនេះ។ 7. ខ្ញុំពិតជាឯកោណាស់… 8. ខ្ញុំស្រឡាញ់សត្វព្រៃ។ 9. មិនអីទេសូមបិទរបៀបឆបោក។ 10. តើមានអ្វីនៅមហាសមុទ្រ។ 11. អ្នកមានអារម្មណ៍ថាដូចជាផ្ទះរបស់អ្នកឥឡូវនេះ។…

Untitled 1 3
សេដ្ឋកិច្ច

សញ្ញាទាំង ៧ នេះបានបញ្ជាក់ថាអ្នកកំពុងស្ថិតជាមួយដៃគូមិនសាកសម!

មានករណីជាច្រើនដូចជារឿងស្មុគស្មាញ ការកេងប្រវ័ញ ការភូតកុហក ការលាក់បាំង ការមិនជញែកវែកញែក ដែលបង្កឲ្យទំនាក់ទំនងរបស់អ្នកមានការប្រេះឆា។ ក្នុងនោះយើងនឹងលើកយក ៧ ចំនុចដែលពួកយើងបានដកស្រង់ចេញពីគេហទំព័រ Brightside ដែលបង្ហាញថាលោកអ្នកកំពុងស្ថិននៅជាមួយដៃគូដែលមិនសាកសម។ ១. ភាពវ័យឆ្លាតមានកំរិតផ្សេងគ្នា (សំដៅទៅលើ EQ ទាបនិង EQ ខ្ពស់) EQ គឺជាកំរិតនៃការគិតរបស់មនុស្ស ភាពបត់បែន ឬទង្វើអ្វីមួយ ជាធម្មតាមនុស្សអាចមិនចុះសម្រុងនិងគ្នាដោយសារតែពួកគេមាន EQ ខុសគ្នា មានម្នាក់ទាមជាង ឬខ្ពស់ជាង។ អាចថាម្ខាងមានភាពឆ្លាតជាងម្ខាងទៀតបែជាពួកគេមិនមែនជាគូដែលសាកសម។ 2. គេមិនយល់ពីភាពសំខាន់របស់អ្នក (មិនទុកពេលផ្ទាល់ខ្លួនសម្រាប់អ្នក) តើមិត្តថ្មីរបស់អ្នកតែងតែជ្រៀតជ្រែកពេលវេលារបស់អ្នក…

Cover Copy
សង្គម

មនុស្សស្រីខ្លាចបំផុត គឺការរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត

មួយជីវិតមនុស្សស្រី នាងហត់នឿយតាំងពីកើតមក មានភេទជាស្រីមកម្ល៉េះ មនុស្សស្រី ហត់នឿយតាំងពីមិនទាន់រៀបការ រហូតដល់រៀបការ មានគ្រួសារ មានប្ដី មានកូន នាងក៏រឹតតែហត់នឿយទ្វេដង ក៏មានមនុស្សស្រីខ្លះ មិនត្រឹមតែហត់កាយទេ នាងនឿយទាំងចិត្ត ខ្វល់ទាំងគំនិតថែមទៀតផង។ ពិតណាស់ ព្រោះតែបញ្ហា និងការជួបប្រទះនូវចំណងនៃគ្រួសារនេះហើយ បានជាធ្វើឱ្យមនុស្សស្រីនាងតែងតែភ័យខ្លាចចំពោះរឿងគូស្រករ នាងខ្លាចបំផុតគឺ ខ្លាចរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត នោះជីវិតនាង នឹងរឹតតែវេទនា កើនទុក្ខ។ ភាគច្រើននៃមនុស្សស្រី នាងត្រូវរ៉ាប់រងនូវទុក្ខលំបាកជាច្រើននៅក្នុងគ្រួសាររបស់នាង ជាពិសេស ក៏មានមនុស្សស្រីខ្លះ នាងមានម្ដាយរស់រងនូវសម្ពាធនៅក្នុងគ្រួសារ ជាហេតុធ្វើឱ្យនាង កាន់តែមានអារម្មណ៍ខ្លាចរអា គឺខ្លាចថា…

Knongsrok
សម្រង់

តើ ខុង ជឺ ជានរណា? ហើយលោកបានបន្សល់នូវទស្សនៈអ្វីខ្លះដល់មនុស្សជាតិ?

ខុង ជឺ (ភាសា​អង់គ្លេស: Confucius, ភាសា​ចិន: 孔子) តាម​អក្សរសាស្ត្រ​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា “លោកគ្រូ​ខុង” (តាម​ប្រតិទិន​បុរាណ: ២៨ កញ្ញា ៥៥១ មុន​គ.ស – ៤៧៩ មុន​គ.ស) គឺជា​មហា​ទស្សនវិទូ​ចិន​មួយ​រូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់​ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​។ ទស្សនវិជ្ជា​របស់​គាត់ បាន​​បញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការ​គ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាព​ស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃ​ទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុង​សម័យ​រាជវង្ស​ហាន (២០៦ មុន​គ.ស…

Knongsrok 30
សម្រង់

ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨!!!

កំណើតចិត្តវិទ្យា៖ ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨ ព្រោះនាពេលនោះប្រទេសអាឡឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។ ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំនាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និង ស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីអោយប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។ ទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និង ពិតប្រាកដ ដំបូងគេ ដែលត្រូវបានអោយឈ្មោះថា ចិត្តវិទ្យា។ នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែក ក្នុង ការងារ ឫ ការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា ដូចជា លោក ហេមហូល…

Knongsrok 28
សម្រង់

ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្តផ្សេងៗ។

គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ​។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា សញ្ញាណក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។ សាខានៃចិត្តវិទ្យា ដោយសារចិត្តវិទ្យាគ្របដណ្តប់លើមុខវិជ្ជាជាច្រើន មានការបែងចែកចិត្តវិទ្យាជាផ្នែកផ្សេងៗដូចជា៖ – ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology) – ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical…

1
សម្រង់

រុក្ខជាតិទាំង ១៥ យ៉ាងដាំនៅផ្ទះដែលល្អសម្រាប់សុខភាពយើងទាំងអស់គ្នា!!

តាមការសិក្សារបស់អង្គការ NASA Clean Air បានឱ្យដឹងថាសារធាតុ Formaldehyde កាបូនម៉ូណូអុកស៊ីដ trichloroethylene និងអាម៉ូញាក់ – នៅតាមផ្ទះជាទូទៅមានជាតិពុលគ្រោះថ្នាក់ទាំងអស់នេះ។ ជាការប្រសើរដែលយើងមានអ្នកជួយធំៗនៅខាងយើងជាច្រើន – រុក្ខជាតិក្នុងផ្ទះអាចស្រូបយកសារធាតុគីមីពុលនិងសារធាតុគីមីរហូតដល់ទៅ ៩០% ។ ចូលយើងរៀបចំផ្ទះឲ្យមានពណ៌បៃតង។ នៅក្នុងអត្ថបទនេះគឺជារុក្ខជាតិចំនួនដប់ប្រាំដែលមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរបស់យើង។ ប្រាកដណាស់៖ អ្នកប្រហែលជាចង់ទិញរបស់ទាំងអស់នេះបន្ទាប់ពីអានអត្ថបទនេះរួច។ ១. ផ្កាម្លិះ (Jasmine) © shutterstock.com   © shutterstock.com ផ្កាម្លិះជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់យើងដោយសារមានសារធាតុជួយបំបាត់ការថប់បារម្ភនិងព្យាបាលការផ្លាស់ប្តូរអារម្មណ៍ធ្វើអោយប្រសើរឡើងនូវគុណភាពដំណេកហើយបង្កើនបរិមាណភាពស៊ាំកាន់តែច្រើនហើយថែមទាំងអាចបង្កើនចំណង់ផ្លូវភេទទៀតផង។ ២. រុក្ខជាតិប្រទាលពីងពាង (Spider…

៦
សង្គម

សញ្ញាមួយចំនួន ដែលបង្ហាញថា អ្នកពិតជាសំខាន់ណាស់ ដែលប្តីអ្នកមិនអាចរស់នៅដោយគ្មានអ្នកបានឡើយ

មនុស្សស្រីទាំងអស់តែងតែសប្បាយចិត្តនៅពេលដឹងថា ដៃគូរបស់គាត់ពិតជាត្រូវការគាត់នៅក្នុងជីវិត។ វាពិតជារីករាយណាស់ក្នុងការពិចារណាពីសញ្ញាដែលស្វាមីរបស់អ្នកត្រូវការអ្នក និងស្រលាញ់អ្នក។ ១. គាត់មិនគេងចោលអ្នកនោះទេ លុះត្រាអ្នកមកគេង ប្រាកដណាស់បុរសភាគច្រើនតែងតែសម្ដែងធ្វើដូចជាមិនមានបញ្ហាអ្វីទេ ទោះបីគេមិនមានប្រពន្ធនៅជិតគេក៏ដោយ។ ហើយគាត់អាចធ្វើពុតជាគេង នៅពេលអ្នកមិនទាន់រួចកិច្ចការ ប៉ុន្តែបុរសរៀបការរួចជាច្រើនតែងតែគេងមិនសូវស្កប់ ឬគេងដោយបានស្ងប់សុខទេ បើគេមិនបានគេងជិត ឬក្បែរប្រពន្ធរបស់គេ។ សេចក្តីសុខ និងភាពកក់ក្តៅនឹងមានចំពោះគាត់ នៅពេលគាត់បានគេងជិតប្រពន្ធរបស់គាត់។ ២. គាត់ងូតទឹកឱ្យអ្នក ព្រមទាំងឱប និងថើបអ្នក មនុស្សស្រីតិចណាស់ដែលសារភាពថា ត្រូវការសេចក្តីស្រលាញ់ ថ្នាក់ថ្នម ប៉ុន្តែចិត្តរបស់គាត់ពិតជាចង់បានវាណាស់។ ប្រសិនបើគាត់ងូតទឹកឱ្យអ្នកដោយឱប និងថើបជានិច្ច ហើយគាត់ចូលចិត្តកាន់ដៃ និងលេងជាមួយអ្នកនៅពេលដែលគ្មាននរណាម្នាក់នៅក្បែរនោះ ជាការពិតគាត់ត្រូវការអ្នកណាស់។ សញ្ញានៃការស្រឡាញ់ទាំងនេះ…

Picsart_22 03 06_11 51 39 828
មិត្តអ្នកអាន

ចុងបញ្ចប់នៃជីវិតរបស់អ្នកនឹងនៅសល់អ្វី លុយកាក់ យសស័ក្តិ ឬស្នេហា? បិទភ្នែកធ្វើចិត្តឲ្យស្ងប់ហើយរើសរូបដែលអ្នកឃើញដំបូងបង្អស់មួយ

តោះប្រិយមិត្តមិត្តអ្នកអាន មកលេងហ្គេមបំបាត់ភាពតានតឹងផ្លូវចិត្តទាំងអស់គ្នា សូមមើលរូបខាងលើហើយឆ្លើយក្នុងចិត្តថា តើអ្វីជារូបភាពដំបូងដែលអ្នកឃើញជាអ្វី? អ្នកអាចជ្រើសរើសបានតែ 1 ប៉ុណ្ណោះ ដូច្នេះកុំកុហកខ្លួនឯង ។ រើសបានហើយសូមរំកិលចុះទៅអានចម្លើយពិតរបស់អ្នកខាងក្រោម ។ 1. មើលឃើញមនុស្សស្រី ចុង​បញ្ចប់​នៃ​ជីវិត​អ្នក​នឹង​ដឹង​តែ​ល្បី​មាន​លុយ​ក្លាយ​ជា​សេដ្ឋី ប៉ុន្តែ​លោក​អ្នក​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សុខភាព​ឲ្យ​បាន​ច្រើន​ សម្រាប់​ពេលនេះ​ជីវិត​នៅតែ​ជួប​ការ​លំបាក​ ការងារ​រក​លុយ​និង​សន្សំ​ទ្រព្យសម្បត្តិ​ជួបតែបញ្ហាឥតឈប់ឈរ រហូតដល់ហត់នឿយខ្លាំង ប៉ុន្តែសូមអត់ធ្មត់បន្តិច អនាគតរបស់អ្នកនឹងស្រស់ស្អាតដូចអ្វីដែលអ្នកខំប្រឹងកន្លងមក ។ 2. មើលឃើញរូបមនុស្សប្រុស នៅ​ចុង​បញ្ចប់​នៃ​ជីវិត​អ្នក​នឹង​មាន​សំណាង​ល្អ​ជានិច្ច មានលុយ មានកូនចៅជាច្រើននៅជុំវិញខ្លួន ទោះបីជាក្នុងអំឡុងពេលនេះអ្នកត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនមែន តែសូម​អត់ធ្មត់តាំង​ចិត្ត​ជំនះតទៅមុខទៀត ជីវិត​របស់អ្នកនឹង​ជួប​តែ​សុភមង្គល ហើយត្រូវចាំរាល់ឧបសគ្គ​ដែលចូលមក​គ្រាន់ជា​ការ​សាកល្បង ដូច្នេះត្រូវ​គិត​ពិចារណា​ដោះស្រាយ​បញ្ហា​ដោយ​ប្រាជ្ញានោះ​អ្នក​នឹង​ឈ្នះ។ 3.…

Picsart_22 03 06_11 11 04 982
មិត្តអ្នកអាន

Pick a Card អ្នកមានឱកាសក្លាយជាសេដ្ឋី ឬអាចធូរធារសល់លុយសល់កាក់ដែរឬទេ?

មនុស្សគ្រប់រូបច្បាស់ជាគិតថា លុយជាកត្តាសំខាន់ក្នុងជីវិត ទោះបីលុយមិនមែនជាទីបញ្ចប់នៃជីវិតក៏ដោយ ប៉ុន្តែវាក៏ជារឿងសំខាន់បំផុតនៅក្នុងជីវិតផងដែរ ដូច្នោះទៅទាយមើល ថាតើអ្នកអាចក្លាយជាសេដ្ឋីឬអត់? អ្នកអាចជ្រើសរើសសន្លឹកបៀទាយពេលណាក៏បាន តែហាមលួចមើលលទ្ធផលការទស្សន៍ទាយមុនឲ្យសោះ ព្រោះវាអាចមិនឆុត ។ វិធីទស្សន៍ទាយ ១. ផ្តោតអារម្មណ៍បានល្អ ហើយអធិស្ឋានសួរចិត្តថា “តើខ្ញុំនឹងក្លាយជាសេដ្ឋីនាពេលអនាគតទេ?” ២. ជ្រើសរើសលេខសន្លឹកបៀហុងស៊ុយដែលផុសនៅក្នុងភ្នែករបស់អ្នកដំបូងបង្អស់ ៣. អានការទស្សន៍ទាយ សន្លឹកបៀទី 1 បើអ្នកចង់ក្លាយជាសេដ្ឋី អ្នកត្រូវតែបន្តធ្វើបុណ្យកុសលឱ្យបានច្រើន ធ្វើវាដោយគ្មានការចង់បានត្រឡប់មកវិញ ហើយអ្នកនឹងទទួលបានផលល្អមិនគួរឱ្យជឿ ។ អ្នកប្រហែលជាមិនមែនជាមហាសេដ្ឋីទេ ប៉ុន្តែអ្នកនឹងមានប្រាក់គ្រប់គ្រាន់ មានផ្ទះធំមួយ ហើយអាចរស់ជួបជុំគ្រួសារបានយ៉ាងស្រួល ។ សន្លឹកបៀទី…

Knongsrok 1
សេដ្ឋកិច្ច

ការបញ្ជូនកូនៗឱ្យទៅរៀនថ្នាក់ក្រោមមត្តេយ្យសិក្សានៅអាយុ៣ឆ្នាំ ពិតជាទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់!!!

ការបញ្ជូនកូនៗឱ្យទៅរៀនថ្នាក់ក្រោមមត្តេយ្យសិក្សានៅអាយុ៣ឆ្នាំ ពិតជាទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងណាស់។ ប៉ុន្តែអាណាព្យាបាលមួយចំនួនបែរជាមិនបានមើលឃើញពីអត្ថប្រយោជន៍នេះទៅវិញ ហើយថែមទាំងនិយាយថា “ចុះហេតុអ្វីខ្ញុំដាក់កូនខ្ញុំទៅរៀនមួយឆ្នាំ តែគេអត់ចេះអ្វីផង? អត់ចេះនិយាយភាសាអង់គ្លេសផង?”។ សូមកុំយល់ច្រឡំបែបនេះអី! តាមពិតទៅ ការបញ្ជូនកូនៗឱ្យទៅរៀននៅអាយុ៣ឆ្នាំក្នុងថ្នាក់ក្រោមមត្តេយ្យសិក្សានេះ គេមិនមែនចង់ឱ្យកូនទៅដើម្បីរៀនអក្សរនោះទេ គឺគេចង់ឱ្យកូនទៅដើម្បីលេងសើច ទៅបន្ស៊ាំខ្លួនជាមួយសាលា ជាមួយគ្រូ ហើយទៅរៀនពីនេះពីនោះដើម្បីឱ្យពួកគេមានចំណេះដឹងទូលំទូលាយ និងទៅសហការជាមួយមិត្តភក្តិ កុំឱ្យឯកោនិយម ពិសេសកុំឱ្យកូនហ្នឹងធំឡើងភ្លាវខ្លាចគេជាដើម។ លុះដល់ពេលពួកគេចូលដល់ថ្នាក់បឋមសិក្សា ពួកគេនឹងមានភាពក្លាហាន ឈ្លាសវៃ និងចេះរ៉ិលតែម្ដង។ ជាក់ស្ដែងសិស្សមត្តេយ្យសាលាខ្ញុំតូចៗទេ តែបើនិយាយពីភាពក្លាហាន និងភាពឈ្លាសវៃ គឺមិនអន់ឡើយ។ ពោលពួកគេសុទ្ធតែជាក្មេងពូកែ ឈ្លាសវៃ និងក្លាហានក្នុងការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងនានាៗដែលសាលារៀបចំឡើង។ ផ្ទុយទៅវិញ ប្រសិនបើយើងបញ្ជូនកូនទៅចូលរៀននៅអាយុ៦ឆ្នាំ (ភាគច្រើនក្មេងនៅតាមជនបទ)…

Knongsrok 1
សេដ្ឋកិច្ច

ជំងឺរមាស់បីប្រភេទ ត្រូវបានវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ និងពន្យល់ពីការព្យាបាល​ឱ្យមានប្រសិទ្ធភាព

​មនុស្ស​គ្រប់​វ័យ​ត្រូវ​បាន​គេ​សង្កេតឃើញ​ជាទូទៅ​ថា​ ​សុទ្ធតែ​អាច​កើតមាន​នូវ​រមាស់​លើ​ស្បែក​ ​ដូចជា​ជំងឺ​តាអក​ ​កន្ទាលត្រអាក​ ​កម​ ​និង​រមាស់​ជាដើម​។​ ​ការ​កើតមានឡើង​នេះ​ ​គឺ​អាច​បណ្ដាលមកពី​បញ្ហា​ផ្សេងៗ​ជាច្រើន​ ​ជាពិសេស​ ​កើតឡើង​ចំពោះ​អ្នក​រស់នៅ​តាម​ជនបទ​ ​ឬ​រស់នៅ​ស្រុកស្រែ​ចម្ការ​។​ ​ទាក់ទង​នឹង​ជំងឺ​រមាស់​ទាំងនេះ​ ​បើ​តាម​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ឯកទេស​សុខភាព​សាធារណៈ​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សហរដ្ឋអាមេរិក​ ​បាន​លើកឡើង​អំពី​រមាស់​៣​ប្រភេទ​ ​ដែល​មាន​អា​កា​រៈ​ស្រដៀងគ្នា​មក​ពន្យល់​។​ ​សម្រាប់​លោក​ជំងឺ​រមាស់​មាន​ដូចជា​ ​រមាស់​ ​Scabies​ ​ដែល​បង្កឡើង​ដោយ​ចៃ​ ​តាអក​ (​E​c​z​e​ma​) ​និង​ជំងឺ​រមាស់​ ​P​so​r​i​as​i​s​។​ ​លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ដូច្នេះ​ថា​៖​ ​១​. ​រមាស់​ ​Scabies​ ​បង្កឡើង​ដោយ​ចៃ​ខាំ​…

Knongsrok 1
ទស្សនៈ

វេជ្ជបណ្ឌិត គួច ម៉េងលី ហាមប្រើថ្នាំប្រឆាំងកូវីដមួយប្រភេទសម្រាប់ស្ត្រីមានផ្ទៃពោះ និងមនុស្សក្រោម១៨ឆ្នាំ

ថ្នាំ​ ​M​o​l​n​at​r​i​s ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ថា​ ​«​M​o​l​n​up​i​r​a​v​i​r​»​ ​ជា​ប្រភេទ​ថ្នាំ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-​១​៩​ ​ក​ម្រិ​ត​ស្រាល​ទៅ​ក​ម្រិ​ត​មធ្យម​ចំពោះ​មនុស្ស​ពេញវ័យ​ ​ហើយ​វា​អាច​ជួយ​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ ​និង​ការ​កើន​ឡើង​មេរោគ​បាន​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​បើ​តាម​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អ្នកឯកទេស​សុខភាព​សាធារណៈ​ ​បាន​ណែនាំ​ថា​ ​ចំពោះ​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​ស្ថិត​ក្នុង​វ័យ​កុមារ​ ​មនុស្សចាស់​ ​អ្នក​មានផ្ទៃពោះ​ ​ឬ​អ្នក​បំបៅ​ដោះ​កូន​នោះ​ទេ​ ​គឺ​មិនគួរ​ប្រើ​ថ្នាំ​ ​M​o​l​n​up​i​r​a​v​i​r ​ហើយក៏​មិនគួរ​ប្រើ​ប្រភេទ​ថ្នាំ​ផ្សេងទៀត​សម្រាប់​ព្យាបាល​ ​ព្រោះ​បច្ចុប្បន្ននេះ​វី​រុ​ស​អូ​មី​ក្រុង​មាន​ស្ថានភាព​ស្រាល​ ​ដែល​បង្ក​ឱ្យ​មាន​ស្ថានភាព​ដូច​ទៅ​នឹង​ជំងឺ​ផ្តាសាយ​ប្រមាណ​ចន្លោះ​ពី​៣​ ​ឬ​៤​ថ្ងៃ​ដំបូង​ប៉ុណ្ណោះ​ ​ហើយ​ក្នុងរយៈពេល​១​ស​ប្តាហ៍​នឹង​ជាសះស្បើយ​ឡើងវិញ​។​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​ដដែល​នេះ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​ដែល​មាន​ឯកទេស​សុខភាព​សាធារណៈ​…

៥
គ្រួសារ

មនុស្សស្រីកុំល្ងង់ខ្លាំងពេក! ឈប់ឃាត់មនុស្សដែលចង់ទៅ ឈប់ហៅមនុស្សដែលអស់ចិត្ត ហើយក៏ឈប់រង់ចាំគេទៀត

មានពេលខ្លះ មនុស្សស្រីដើម្បីតែស្នេហា ព្រោះតែការស្រឡាញ់ នាងមិនត្រឹមតែល្ងង់ប៉ុណ្ណោះទេ តែថែមទាំងមហាល្ងង់ថែមទៀតផង ល្ងង់ដែលព្យាយាមឃាត់មនុស្សដែលគេមិនដែលគិតថានឹងចង់នៅជាមួយនាងពេញមួយជីវិត។ មនុស្សស្រីល្ងង់ ដែលដឹងទាំងដឹងហើយថា គេនោះអស់ចិត្តហើយ គេលែងស្រឡាញ់នាងទៀតហើយ គេគ្មានសូម្បីតែការអាណិត និងស្រណោះចំពោះខ្លួន តែមនុស្សស្រី នៅតែបន្តដង្ហើយហៅ ឱ្យគេនោះត្រឡប់មកវិញ។ មនុស្សស្រី ក៏លើសពីល្ងង់ ដែលសុខចិត្តចំណាយពេលដ៏មានតម្លៃរបស់ខ្លួន លះបង់ចំពោះមនុស្សអាត្មានិយមម្នាក់ ធ្វើបាបខ្លួនឯង សុខចិត្តរង់ចាំមនុស្សដែលចាកចេញ នៅតែបន្តផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយ ថាគេនឹងត្រឡប់មកវិញ ទាំងដែលដឹងហើយថា វាមិនអាច​ ក៏ដឹងច្បាស់ថា ការពិតគេមានអ្នកថ្មីហើយ។ មនុស្សស្រី អ្នកត្រូវដឹងថា ទោះបីជាអ្នកជាស្រីស្អាត រូបឆោមឆើតឆាយយ៉ាងណា ក៏ដោយ…

៦
សង្គម

មនុស្សពីរនាក់ គ្មានថ្ងៃបែកគ្នាឡើយ ឱ្យតែអ្នកទាំងពីរ រៀនយល់ និងអភ័យឱ្យគ្នា

មានគូស្នេហ៍មួយគូ ស្រឡាញ់គ្នាជាច្រើនឆ្នាំហើយ តែខាងប្រុសមិនដែលសួរនាំ រករឿង ប្រចណ្ឌហួងហែងមិត្តស្រីគាត់ទេ … ដែលជាហេតុធ្វើឱ្យមិត្តស្រីរបស់គាត់គិតមករហូត អាចប្រហែលមកពីគាត់ មិនស្រឡាញ់នាងសោះទើបមិនប្រចណ្ឌ… ស្រឡាញ់នាងតិចៗកំដរអារម្មណ៍ ទើបមិនហួងហែង… មិនខ្វល់ពីនាង ទើបមិនសួរនាំច្រើន … ធុញទ្រាន់នឹងនាងទើបមិនដែលរករឿង ឬចង់ឈ្លោះជាមួយនាង … ថ្ងៃមួយ មិត្តស្រីក៏ដាច់ចិត្តសុំសង្សារនាងបែកគ្នា តែមុននឹងបែក នាងក៏សួរទៅមិត្តប្រុសរបស់នាងនូវសំណួរដែលនាងឆ្ងល់ និងលាក់ទុកក្នុងចិត្តជាយូរ ៖ ស្រី ៖ បងដែលស្រឡាញ់អូនទេ? ប្រុស ៖ ត្រង់ណាដែលថា បងមិនដែលស្រឡាញ់អូន? ស្រី ៖…

New Copy
ប្លែកៗ

ច្បាស់ៗ! ទស្សន៍ទាយអំពីជោគវាសនា អនាគត និងលុយកាក់របស់អ្នក តាមរយៈទម្រង់ត្រចៀក

ទស្សនៈ​នៃ​សរីរវិទ្យា ​គឺ​ការ​មើល​នូវ​អារម្មណ៍​ទាំង​ប្រាំ​នៃ​ទម្រង់មុខ ក៏​អាច​ទស្សន៍ទាយ​បាន​នូវ​ពរជ័យ​របស់​មនុស្ស​បានយ៉ាងច្បាស់ដែរ។ ជាពិសេស ត្រចៀកអាចនិយាយបានច្រើនយ៉ាងអំពីជោគវាសនា​ អនាគតរបស់អ្នក។ សូមចំណាយពេលពីរបីវិនាទី ដើម្បីមើល ថាតើមួយណាដែលជាប្រភេទត្រចៀករបស់អ្នក? ១. ត្រចៀកទន់ – ខ្វះភាពក្លាហាន សាកស្ទាប​ត្រចៀក​របស់អ្នក បើ​មាន​អារម្មណ៍​ទន់​ភ្លន់ បុគ្គល​នេះ​មាន​គំនិត​អវិជ្ជមាន គ្មាន​គំនិត ខ្វះ​ភាព​ក្លាហាន។ ប្រសិនបើមើលពីមុខ អត់ឃើញត្រចៀក នោះ​អ្នក​ជា​មនុស្ស​កំសាក ធ្វើអ្វីមិនសូវគិតពិចារណាទេ ច្រើនតែព្រហើនថែមទៀតផង។ បើ​អ្នក​ចង់​ឱ្យ​បុគ្គល​នេះ​ធ្វើ​ការងារ អ្នក​ត្រូវ​ការ​អ្នក​ណា​ម្នាក់​នៅ​ក្បែរ​ដើម្បី​ជួយ និង​លើក​ទឹក​ចិត្តដល់គេ។ ជាងនេះទៅទៀត នៅពេលដែលបុគ្គលនេះជួបរឿងសំខាន់ គាត់គ្មានយោបល់ ស្ទាក់ស្ទើរ ងាយយល់ច្រលំ ហើយជារឿយៗងាយចាញ់បោកគេ។…

Knongsrok 1
ទស្សនៈ

ប្រសាសន៍អ្នកឧកញ៉ាវេជ្ជបណ្ឌិតគួចម៉េងលី… ប្រជាជនខ្មែរយើងភាគច្រើនគឺមហាវេទនា!!

[…] ប្រជាជនខ្មែរយើងភាគច្រើនគឺមហាវេទនា។ អ្នកខ្លះចូលចិត្តច្រណែនឈ្នានីសគ្នា ជិះជាន់គ្នា។ យូរៗទៅ ពុំមែនគេទេ ដែលមកធ្វើបាបយើងបានដោយងាយនោះ គឺយើងគ្នាឯងខ្លះទេដែលចូលចិត្តស្នងវប្បធម៌ក្តិចត្រួយគ្នា។ ពោលខ្មែរយើងខ្លះបានក្លាយខ្លួនជាប្រជាជនដែលចូលចិត្តជាន់ឈ្លីគ្នា មាក់ងាយគ្នា ហើយបើឃើញគ្នាធ្លាក់ទឹក ពេលខ្លះពុំបានហុចដៃជួយទេ តែរុញចេញថែមទៀត ដ្បិតខ្ជិលស្រង់ឡើងមកវិញ។ មានពេលខ្លះ ខ្ញុំចេះតែគិតថា ប្រទេសយើងតូច ដល់តែយើងចូលចិត្តនិយាយដើមគ្នា កាច់មួលគ្នា គឺធ្វើឱ្យសង្គមយើងកាន់តែតូចទៅទៀត។ អ្នកខ្លះ ហាក់ឥតមានទុកផ្លូវឱ្យគ្នាដើរនោះទេ។ បើឃើញគេឆ្គួត អ្នកខ្លះក៏មិនអើពើ បិទភ្នែកទុកឱកាសឱ្យគេបន្តឆ្កួតលើសដើម រហូតគ្មានថ្ងៃជា។ មានពេលខ្លះ យើងពុំគួរក្លាយខ្លួនជាប្រជាជនចង្អៀតចង្អល់ ឬប្រជាជនដែលគេហៅថា “ងងឹតឥតបើកចំហបេះដូង” នោះទេ។ ប៉ុន្តែអ្នកខ្លះ…

Untitled 1
សេដ្ឋកិច្ច

ហេតុផល៦យ៉ាង ដែលអ្នកគួរតែ ចាប់ផ្តើមអាជីវកម្ម ពេលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ

លោក Josh Steimle នាយកប្រតិបត្តិរបស់ MWI បាននិយាយថា “ ខ្ញុំបានចាប់ផ្តើមអាជីវកម្មរបស់ខ្ញុំនៅឆ្នាំ ១៩៩៩ ខណៈពេលដែល ខ្ញុំជានិស្សិតនៅមហាវិទ្យាល័យ កាលនោះ វាមានគុណសម្បត្តិ និង គុណវិបត្តិ ប៉ុន្តែ ខ្ញុំអរគុណខ្លាំងណាស់ សម្រាប់បទពិសោធជាច្រេីន ហេីយខ្ញុំនឹងផ្តល់យោបល់ ដល់សហគ្រិនផ្សេងទៀត។” សង្ឃឹមថាអត្ថបទនេះ នឹងជួយណែនាំសិស្សខ្មែរជំនាន់ថ្មី ដេីម្បីដើរតាមផ្លូវជោគជ័យ។ ខាងក្រោមនេះ គឺជាហេតុផល ប្រាំមួយយ៉ាង ដែលអ្នកគួរតែ ចាប់ផ្តើមអាជីវកម្ម នៅពេលអ្នកជានិស្សិត!   ១. ហានិភ័យទាប ហេីយ ទទួលមកវិញបានច្រេីន តើអ្នកនឹងបាត់បង់អ្វីខ្លះ?…